Monday, November 7, 2016

រដ្ឋបាល​ព្រៃ​ឈើ​យក​ដើម​គ្រញូង​ដែល​មន្ត្រី​អាជ្ញាធរ​អប្សរា​កាប់​រំលំ​រក្សា​ទុក​បណ្ដោះអាសន្ន

ក្រុម​រដ្ឋបាល​ព្រៃ​ឈើ​កំពុង​តម្រៀប​កំណាត់​ឈើ​គ្រញូង​អាយុ​ជាង ២០០​ឆ្នាំ ដែល​ត្រូវ​មន្ត្រី​អាជ្ញាធរ​អប្សរា​កាប់​រំលំ​នៅ​ក្នុង​តំបន់​អង្គរធំ រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​បន្ទាយស្រី ខេត្ត​សៀមរាប ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth


ករណី​មន្ត្រី​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃ​ឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​របស់​អាជ្ញាធរ​អប្សរា កាប់​រំលំ​ឈើ​គ្រញូង​មួយ​ដើម​មាន​អាយុ​ជាង ២០០​ឆ្នាំ​នៅ​ក្នុង​ឧទ្យាន​អង្គរធំ​នោះ នៅ​តែ​ជា​រឿង​ដ៏​ក្តៅ​គគុក ធ្វើ​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំងក្លា​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​នគរក្រៅ ព្រម​ទាំង​មជ្ឈដ្ឋាន​ជាច្រើន​ទៀត​ដែល​លេង​តាម​បណ្ដា​សង្គម​ហ្វេសប៊ុក (Facebook) ផង។

មន្ត្រី​ជំនាញ​ផ្នែក​ការពារ​ព្រៃ​ឈើ ឲ្យ​ដឹង​ថា ច្បាប់​បាន​ចាត់​ទុក​ឈើ​គ្រញូង​ជា​ឈើ​កម្រ ហើយ​មាន​តម្លៃ ប្រសិន​បើ​ជន​ណា​កាប់​បំផ្លាញ គឺ​អាច​នឹង​ត្រូវ​ច្បាប់​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី ៥ ទៅ ១០​ឆ្នាំ ព្រម​ទាំង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​ទៅ ១០០​លាន​រៀល។

មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​មន្ទីរ​បរិស្ថាន កំពុង​ធ្វើ​កំណត់​ហេតុ​សាក្សី ដើម្បី​ចងក្រង​ជា​ឯកសារ​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ធ្វើ​ការ​សម្រេច​ចិត្ត​ទៅ​លើ​ករណី​ដែល​មន្ត្រី​អាជ្ញាធរ​អប្សរា អារ​រំលំ​ឈើ​គ្រញូង​មួយ​ដើម​ដែល​មាន​អាយុ​ជាង ២០០​ឆ្នាំ ក្នុង​ឧទ្យាន​អង្គរធំ​នោះ ថា​តើ​គួរ​តែ​បញ្ជូន​សំណុំ​រឿង​ទៅ​កាន់​ទៅ​តុលាការ ឬ​ក៏​យ៉ាង​ណា?

នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​បន្ទាយស្រី គឺ​លោក ម៉ុង ប៊ុនលីម។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​វិច្ឆិកា ថា មន្ត្រី​របស់​លោក​ដែល​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន ព្រម​ទាំង​កម្លាំង​យោធា​ខ្លះ បាន​នាំ​យក​ឈើ​គ្រញូង​មុខ​កាត់​ទំហំ ៩​តឹក និង​កម្ពស់ ១៥​ម៉ែត្រ​នោះ ទៅ​រក្សា​ទុក​ជា​បណ្ដោះអាសន្ន​ហើយ​កាល​ពី​រាត្រី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា។ លោក ម៉ុង ប៊ុនលីម បញ្ជាក់​ថា មន្ត្រី​របស់​លោក​ក៏​កំពុង​ធ្វើ​កំណត់​ហេតុ​នានា​ជុំវិញ​ការ​កាប់​រំលំ​ដើម​គ្រញូង​អាយុ​ជាង ២០០​ឆ្នាំ នៅ​ក្នុង​ឧទ្យាន​អង្គរធំ​នោះ ដើម្បី​ដាក់​ជូន​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ និង​អាជ្ញាធរ​ខេត្ត​សៀមរាប ឲ្យ​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​បន្ត៖ «ស៊ើប​អង្កេត​នោះ​នឹង​បន្ត​ទៀត កសាង​សំណុំ​រឿង​ដើម្បី​វែក​មុខ​រក​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់»។

កំណាត់​ឈើ​គ្រញូង​អាយុ​ជាង ២០០​ឆ្នាំ ដែល​ត្រូវ​មន្ត្រី​អាជ្ញាធរ​អប្សរា​កាប់​រំលំ​នៅ​ក្នុង​តំបន់​អង្គរធំ ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​បន្ទាយស្រី ខេត្ត​សៀមរាប ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth RFA/Hang Savyouth

កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា អ្នក​ភូមិ​នគរក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ជាច្រើន​នាក់​បាន​ខឹងសម្បា​យ៉ាង​ខ្លាំង ហើយ​លើក​គ្នា​ទៅ​កាន់​កន្លែង​ដើម​គ្រញូង​មួយ​ដើម ដែល​ពួក​គេ​តែងតែ​គោរព​បូជា។ ក្រុម​អ្នក​ភូមិ​ចោទ​ប្រកាន់​មន្ត្រី​ការិយាល័យ​បរិស្ថាន និង​ទេសភាព​វប្បធម៌​របស់​អាជ្ញាធរ​អប្សរា ថា​ជា​អ្នក​អារ​រំលំ​ដើម​គ្រញូង​នោះ ដោយ​មាន​បុរស​ម្នាក់​ឈ្មោះ ចេវ ផល ជា​អ្នក​បញ្ជា។ ចំណែក​មន្ត្រី​អាជ្ញាធរ​អប្សរា​វិញ បាន​ព្យាយាម​ឆ្លើយតប​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ​ដោយ​ការពារ​ខ្លួន។

មន្ត្រី​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា លោក ឡុង កុសល ទទួល​ស្គាល់​ថា ឈើ​គ្រញូង​មួយ​ដើម​នៅ​ក្នុង​ឧទ្យាន​អង្គរធំ​នោះ គឺ​ពិត​ជា​មន្ត្រី​ការិយាល័យ​បរិស្ថាន​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃ​ឈើ ទេសភាព​វប្បធម៌​របស់​អាជ្ញាធរ​អប្សរា កាប់​មែន។ មូលហេតុ​ដែល​កាប់​នោះ ដោយសារ​តែ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា មាន​ជន​ខិលខូច​ទៅ​លួច​កាប់​ជិត​ដាច់​ទៅ​ហើយ។

លោក ឡុង កុសល បង្ហាញ​ការ​ជឿជាក់​ថា មន្ត្រី​អាជ្ញាធរ​អប្សរា​ដែល​ធ្វើ​ការងារ​ផ្នែក​គ្រប់គ្រង​ព្រៃ​ឈើ​នោះ ក៏​មាន​វិជ្ជាជីវៈ និង​មនសិការ​ខ្ពស់​ដែរ មិន​មែន​ឲ្យ​តែ​ឃើញ​ដើម​គ្រញូង ចេះ​តែ​កាប់ៗ​នោះ​ទេ៖ «បើ​ទុក​នៅ​ទីនោះ​ទៀត បើ​ខ្យល់​ខ្លាំង​ដើម​នោះ​ប្រាកដ​ជា​បាក់ ហើយ​បើ​បាក់ មិន​ដឹង​ថា​ត្រូវ​សង្កត់​មនុស្ស ឬ​ក៏​ទ្រព្យ​សម្បត្តិ​សាធារណៈ​អ្វី​ឡើយ»។

លោក ឡុង កុសល បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​ការ​កាប់​រំលំ​រួច គឺ​អាជ្ញាធរ​អប្សរា​បាន​ធ្វើ​លិខិត​ស្នាម​ប្រគល់​ឈើ​នោះ​ទៅ​ឲ្យ​ក្រុមប្រឹក្សា​សង្កាត់​គោកចក ត្រឹមត្រូវ។

ក៏ប៉ុន្តែ​ចៅ​សង្កាត់​ស្ដីទី​នៃ​សង្កាត់​គោកចក អ្នកស្រី យឹម ផល្លី បាន​បដិសេធ​ថា កាល​ពី​មន្ត្រី​អាជ្ញាធរ​អប្សរា​កាប់​ឈើ​គ្រញូង​នោះ មិន​មាន​ប្រាប់​សង្កាត់​ឲ្យ​ដឹង​ទេ។ អ្នកស្រី យឹម ផល្លី បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ គ្មាន​ក្រុមប្រឹក្សា​សង្កាត់​គោកចក ឬ​ក៏​មេ​ភូមិ​ណា​មួយ​បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​សកម្មភាព​កាប់​ឈើ​គ្រញូង​ដោយ​មន្ត្រី​អាជ្ញាធរ​អប្សរា​នោះ​ទេ។

មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ឲ្យ​ដឹង​ថា យោង​តាម​ច្បាប់​គ្រប់គ្រង​ព្រៃ​ឈើ និង​បទបញ្ជា​០២ របស់​រដ្ឋាភិបាល ចុះ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ស្ដីពី​ការ​ទប់ស្កាត់ ការ​បង្ក្រាប ដឹក​ជញ្ជូន ស្ដុក​ទុក និង​នាំ​ចេញ​ឈើ​គ្រញូង បាន​ចាត់​ទុក​ឈើ​ប្រភេទ​នេះ​ជា​ឈើ​កម្រ និង​មាន​តម្លៃ​បំផុត។ ជន​ណា​ដែល​កាប់​ឈើ​គ្រញូង អាច​នឹង​មាន​ទោស​ជាប់​ពន្ធនាគារ​ពី ៥ ទៅ ១០​ឆ្នាំ ព្រម​ទាំង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​ទៅ ១០០​លាន​រៀល។

ទោះ​បី​ជា​យ៉ាង​ណា មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ណា​មួយ​ប្រឆាំង​នឹង​មន្ត្រី​អាជ្ញាធរ​អប្សរា ដែល​ពាក់ព័ន្ធ​នឹង​ការ​កាប់​ដើម​គ្រញូង​នោះ​យ៉ាង​ណា​នៅ​ឡើយ​ទេ៕

លោក ហ៊ុន សែន ថា​បញ្ហា​ពលករ​ចំណាក​ស្រុក​មិន​មែន​មាន​តែ​ពលរដ្ឋ​កម្ពុជា​ទេ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «អគារ​មរតក​តេជោ» នា​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Brach Chev

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា បញ្ហា​ចំណាក​ស្រុក​មិន​មែន​តែ​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ពោល​គឺ​ប្រជាពលរដ្ឋ​ប្រទេស​ដទៃ​ក៏​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដែរ។ ទន្ទឹម​គ្នា​នេះ លោក ហ៊ុន សែន ក៏​បាន​ប្រតិកម្ម​ចំពោះ​អ្នក​ឌឺដង ឬ​អ្នក​ផ្លែផ្កា​ដាក់​ឲ្យ​លោក​ថា ការ​អំពាវនាវ​របស់​មេ​ដឹកនាំ​ភូមា ឲ្យ​ពលករ​របស់​ខ្លួន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​នោះ មិន​មាន​ប្រសិទ្ធភាព​ឡើយ។ រីឯ​សង្គម​ស៊ីវិល ថា កម្ពុជា មិន​គួរ​ប្រៀបធៀប​ជាមួយ​ប្រទេស​ភូមា ដែល​ទើប​តែ​ផ្លាស់ប្ដូរ​របប​ឡើយ ហើយ​កម្ពុជា គួរ​តែ​ព្យាយាម​បង្កើត​ទីផ្សារ​ការងារ និង​មុខ​របរ​ក្នុង​ស្រុក​បន្ថែម​ទៀត ដើម្បី​កាត់​បន្ថយ​ចំណាក​ស្រុក។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ការពារ​ខ្លួន​ជុំវិញ​រឿង​ដែល​គេ​រិះគន់​បញ្ហា​ពលរដ្ឋ​ខ្មែរ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ជា​បន្តបន្ទាប់ ក្រោម​របប​គ្រប់គ្រង​របស់​លោក​ជាង ៣០​ឆ្នាំ ខណៈ​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ភូមា អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ហាក់​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រជាពលរដ្ឋ​របស់​ខ្លួន ដោយ​អំពាវនាវ​ឲ្យ​ពលករ​ភូមា ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ត្រឡប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​កំណើត​វិញ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា លោក ហ៊ុន សែន បាន​ប្រាប់​ឲ្យ​អ្នក​រិះគន់​លោក ប្រហែល​សំដៅ​លើ​គណបក្ស​ប្រឆាំង ឲ្យ​កាប់​ថ្ម​ចំណាំ​មើល​ថា តើ​ពលករ​ភូមា ប្រមាណ ២​លាន​នាក់​នៅ​ក្នុង​ប្រទេស​ថៃ នោះ នឹង​វិល​ត្រឡប់​ទៅ​រក​ការងារ​នៅ​ប្រទេស​កំណើត ដែល​មាន​ប្រាក់​ឈ្នួល​ទាប​ដែរ​ឬ​យ៉ាង​ណា?៖ «នៅ​ពេល​ដែល​លោក​ជំទាវ អ៊ុងសាន ស៊ូជី ប្រើ​ពាក្យ​ថា តោះ! ទៅ​ផ្ទះ​វិញ នៅ​ខាង​ក្រុម​ខាង​នេះ គេ​បង្ហោះ​រូប​ខ្ញុំ​ថា ទៅ​យើង ទៅ​ប្រទេស​ថៃ រក​ការងារ​ធ្វើ ដាក់​ផ្លែ​ឲ្យ​ខ្ញុំ។ ប៉ុន្តែ​ឥឡូវ​សូម​កាប់​ថ្ម​ចំណាំ​រង់ចាំ​មើល​ទៅ តើ​កម្មករ​នៅ​មីយ៉ាន់ម៉ា ត្រឡប់​ទៅ​ប្រទេស​វិញ​ឬ​ក៏​អត់? កុំ​ទាន់​ជឿ​ខ្ញុំ ត្រូវ​ចាំ​អង្កេត​មើល​ទៅ ឬ​មិន​ទៅ»។


លោក ហ៊ុន សែន ពន្យល់​ថា មាន​ហេតុផល​ពីរ​យ៉ាង​ដែល​ពលករ​ភូមា មិន​អាច​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ដោយសារ​ខ្វះខាត​ការងារ និង​ប្រាក់​ខែ​ទាប។ ថ្វីត្បិតតែ​គេ​កំពុង​រិះគន់​រឿង​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ក្តី លោក ហ៊ុន សែន នៅ​តែ​មាន​គម្រោង​បញ្ជូន​ពលករ​កម្ពុជា ទៅ​ធ្វើ​ការ​នៅ​ប្រទេស​មួយ​ចំនួន​ទៀត ដូចជា​អារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia) គុយវ៉េត (Kuwait) កាតារ (Qatar) និង​ប្រទេស​ដទៃ​ទៀត​ស្ថិត​នៅ​ឈូង​សមុទ្រ​ពែក ហើយ​ប្រទេស​សិង្ហបុរី កំពុង​តែ​សាកល្បង។ ទន្ទឹម​គ្នា​នេះ លោក ហ៊ុន សែន បន្ថែម​ថា ចំពោះ​បញ្ហា​ការងារ​នោះ មិន​មែន​តែ​កម្ពុជា ទេ​ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​នោះ ប្រទេស​មួយ​ចំនួន​ទៀត​ក៏​ដូចជា​កម្ពុជា ដែរ៖ «ប្រជាពលរដ្ឋ​ថៃ បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដូចជា​កូរ៉េ​ខាង​ត្បូង និង​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​មាន​តម្លៃ​ពលកម្ម​ខ្ពស់ រីឯ​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ដែល​មាន​តម្លៃ​ពលកម្ម​ទាប ពួក​គេ​ត្រូវ​ការ​កម្លាំង​ពលករ​ពី​ប្រទេស​ជិត​ខាង​ដូចជា មីយ៉ាន់ម៉ា និង​ប្រទេស​កម្ពុជា ជាដើម។ ពលរដ្ឋ​ហ្វីលីពីន ជាង ១០​លាន​នាក់ បាន​ចេញ​ទៅ​រក​ការងារ​នៅ​ក្រៅ​ប្រទេស។ បច្ចុប្បន្ន ប្រជាពលរដ្ឋ​ហ្វីលីពីន ធ្វើ​ការ​នៅ​កម្ពុជា មាន​ប្រមាណ ១​ម៉ឺន​នាក់»។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា មាន​ប្រសាសន៍​ថា លោក​ឯកភាព​ថា ប្រទេស​ណា​ក៏​មាន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​គេ​ផ្សេងៗ​ដែរ ប៉ុន្តែ​ពលករ​ប្រទេស​គេ​មិន​មែន​ធ្វើ​ចំណាក​ស្រុក​ដោយ​បង្ខំ​ចិត្ត​ឡើយ គឺ​ជា​ជម្រើស ហើយ​ប្រជាពលរដ្ឋ​គេ​ទៅ​ធ្វើ​ការ​ក្នុង​ឋានៈ​ជា​ពលករ​ជំនាញ ឬ​អ្នក​គ្រប់គ្រង​តែ​ម្តង ខុស​ឆ្ងាយ​ពី​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ក្នុង​ឋានៈ​ជា​ពលករ​ប្រើ​កម្លាំង និង​ទទួល​បាន​ប្រាក់​ខែ​ទាប ហើយ​ងាយ​រងគ្រោះ។ លោក មឿន តុលា បន្ត​ថា រដ្ឋាភិបាល​ក៏​មិន​គួរ​ប្រៀបធៀប​ប្រទេស​កម្ពុជា ជាមួយ​នឹង​ប្រទេស​ភូមា ដែល​ទើប​តែ​ផ្លាស់ប្ដូរ​ពី​របប​គ្រប់គ្រង​ដោយ​យោធា​មក​ជា​របប​ប្រជាធិបតេយ្យ​ថ្មីៗ​នេះ​ឡើយ៖ «ថៃ គេ​មាន​ទៅ​ធ្វើ​ការ​នៅ​អឺរ៉ុប នៅ​ហុងកុង ជាដើម តែ​គេ​ទៅ​របៀប​ជា​គ្រប់គ្រង ដូច​ហ្វីលីពីន ចឹង គឺ​មក​ធ្វើ​ការ​នៅ​ស្រុក​ខ្មែរ​មែន តែ​ភាគច្រើន​ជា​អ្នក​គ្រប់គ្រង។ ម្យ៉ាង​ទៀត អ្នក​នយោបាយ​គួរ​តែ​កុំ​ប្រៀបធៀប​ប្រទេស​ខ្លួន​ឯង​ថយ​ក្រោយ​ដូចជា​ភូមា និង​កម្ពុជា ចឹង​គឺ​ថា​ភូមា ទើប​ផ្លាស់ប្ដូរ​នយោបាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ហ្នឹង។ ដោយឡែក​កម្ពុជា នេះ បាន​ប្ដូរ​របប​នយោបាយ​តាំង​ពី​ឆ្នាំ​៩១ មក។ ដូច្នេះ​កាលណា​ប្រៀបធៀប​ជាមួយ​កម្ពុជា ហាក់​ដូចជា​ទាញ​ខ្លួន​ឯង​មិន​ឲ្យ​ទៅ​មុខ»។

លោក មឿន តុលា បន្ត​ថា ចំពោះ​បញ្ហា​ចំណាក​ស្រុក​នេះ រដ្ឋាភិបាល​គួរ​តែ​ពិចារណា​បង្កើត​មុខ​របរ និង​ការងារ​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន​សម្រាប់​ពលករ​ដែល​អត់​មាន​ជំនាញ ជា​ជាង​បញ្ជូន​ពួក​គាត់ ឬ​ទុក​ឲ្យ​គាត់​បង្ខំ​ចិត្ត​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ដោយសារ​ពួក​គាត់​ងាយ​រងគ្រោះ៖ «សម្រាប់​ឱកាស​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស គួរ​តែ​ផ្តល់​ឱកាស​ឲ្យ​ក្រុម​និស្សិត ឬ​ធនធាន​មនុស្ស​ដែល​ទើប​តែ​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ ដើម្បី​ទៅ​ដក​បទពិសោធន៍​នៅ​ប្រទេស​ផ្សេងៗ»។

កន្លង​ទៅ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ក្រសួង​បាន​បញ្ជូន​ពលករ​ស្រប​ច្បាប់​ចំនួន ៦២​ម៉ឺន​នាក់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ រីឯ​ពលករ​ខុស​ច្បាប់​មាន​ចំនួន ៤០​ម៉ឺន​នាក់ កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី និង​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ប្រទេស​កូរ៉េ។

អង្គការ​សង្គម​ស៊ីវិល ថា​មូលហេតុ​ដែល​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ដីធ្លី និង​កសិកម្ម និង​កង្វះ​ការងារ ដែល​មាន​ប្រាក់​ខែ​សមរម្យ​សម្រាប់​ពលរដ្ឋ​ធ្វើ​ការ​នៅ​ក្នុង​ស្រុក៕

សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៧​ឆ្នាំ​ពី​បទ​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម

រូបឯកសារ៖ លោក ហុង សុខហួរ (ស្តាំ) សមាជិក​ព្រឹទ្ធសភា​គណបក្ស ​សម ​រង្ស៊ី ដែល​មាន​សញ្ជាតិ​បារាំង​ ត្រូវបាន​ប៉ូលិស​នាំ​ខ្លួន​ចូលសាលាដំបូងរាជធានី​ភ្នំពេញ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥។ នៅថ្ងៃច័ន្ទ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ សាលាដំបូង​រាជធានីភ្នំពេញ​បាន​ចេញ​សាលក្រម​កាត់ទោស​លោក ហុង សុខហួរ ឲ្យ​ជួប​ពន្ធនាគារ​រយៈពេល​៧ឆ្នាំ។

លោក ហុង សុខហួរ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​ឆ្នាំ២០១៥ បន្ទាប់​ពី​លោក​បាន​បង្ហោះ​ឯកសារ​មួយ​ស្ដីពី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម​នៅ​លើ​ទំព័រ Facebook របស់​លោក សម រង្ស៉ី ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា​ជា​ឯកសារ​ក្លែងក្លាយ។

ភ្នំពេញ —  សាលា​ដំបូង​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ បាន​សម្រេច​ផ្ដន្ទាទោស​លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស ​សម ​រង្ស៊ី ដែល​មាន​សញ្ជាតិ​បារាំង​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ ចំពោះ​បទល្មើស​ចំនួន​បី​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​ឯកសារ​សាធារណៈ។

លោក ហុង សុខហួរ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​ឆ្នាំ២០១៥ បន្ទាប់​ពី​លោក​បាន​បង្ហោះ​ឯកសារ​មួយ​ស្ដីពី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម​នៅ​លើ​ទំព័រ Facebook របស់​លោក សម រង្ស៊ី ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា​ជា​ឯកសារ​ក្លែងក្លាយ។

ការ​ចាប់​ខ្លួន​លោក ហុង សុខហួរ ធ្វើ​ឡើង​បន្ទាប់ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន ដោយ​ចោទ​ថា លោក ហុង សុខហួរ បាន​ក្លែង​ឯកសារ​សន្ធិ​សញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ថា​ជា​សន្ធិសញ្ញា​រំលាយ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ។

នា​រសៀល​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​នេះ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ បាន​ប្រកាស​សាលក្រម​សម្រេច​ដាក់ទោស​លោក ហុង សុខ​ហួរ ​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៧​ឆ្នាំ​ដោយ​មិន​មាន​ប្រាក់​ពិន័យ ខណៈ​ពេល​ការ​ប្រកាស​នោះមិន​មានវត្តមាន​ជន​ជាប់​ចោទ និង​ក្រុម​មេធាវី។

តុលាការ​ចោទ​ប្រកាន់ លោក ហុង សុខហួរ​ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស ចំនួន​បី​បទល្មើស គឺ​បទ​ក្លែង​ឯកសារ​សាធារណៈ ការ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៦២៩ មាត្រា​៦៣០ និង​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ជូង ជូងី មេធាវី​ការពារ​ក្តី​ឲ្យ​លោក ហុង សុខហួរ។

លោក ជួង ជូងី ប្រាប់​ VOA ​ថា តុលាការ​សម្រេច​សាលក្រម​កាត់​ទោស​កូន​ក្ដី​របស់​លោក​ដោយ​អយុត្តិធម៌ ដោយសារ​ក្នុង​ពេល​សវនាការ​កន្លង​មក​ តុលាការ​មិន​បាន​ប្រើប្រាស់​អ្នក​ជំនាញ និង​ភស្តុតាង​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹងសំណុំ​រឿង​កូន​ក្តី​លោក​មក​ស៊ើប​អង្កេត។

«លទ្ធផល​ចោទ​កូន​ក្តី​ខ្ញុំ​ថា​ក្លែង​សន្ធិ​សញ្ញា ប៉ុន្តែ​អត់​យក​អ្នកណា​ដែល​មាន​ចំណេះ​ដឹង​គួរ​សម​ផ្នែក​សន្ធិសញ្ញា​មក​បំភ្លឺ​នៅ​តុលាការ​ ហើយ​ចោទ​កូន​ក្ដី​ខ្ញុំ​ថា​ប្រព្រឹត្ត​បទ​ល្មើស​តាម​អ៊ីនធឺណិត ប៉ុន្តែ​អត់​បាន​ភ្ជាប់​អ៊ីនធឺណិត​ក្នុង​ពេល​ស៊ើបអង្កេត ហើយ​ក៏​ដូច​ពេល​សវនាការ។ អញ្ចឹងការ​កាត់​ក្ដី​ហ្នឹង​ អត់​អាច​ផ្ដល់​យុត្តិ​ធម៌​ឲ្យ​លោក ហុង​ សុខហួរ បាន​ទេ»។

លោក ជូង ជូងី បន្ថែម​ថា លោក​នឹង​ពិភាក្សា​ជាមួយ​កូន​ក្តី​របស់​លោក​ដើម្បី​ប្ដឹង​មិន​សុខចិត្ត​ទៅ​សាលាឧទ្ធរណ៍​ជា​បន្ត។

VOA មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក​ចៅក្រម រស់ ពិសិដ្ឋ បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

លោក អំ សំអាត ​ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គ​ការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ (Licadho) ប្រាប់ VOA ថា​សវនាការ​លើ​ លោក ហុង សុខហួរ កន្លង​មក ​មាន​ភាព​ខ្វះ​ចន្លោះ​ពាក់ព័ន្ធ​នឹង​ការ​បង្ហាញ​ភស្តុតាង​ដើម្បី​ដោះ​បន្ទុក ដែល​ជាហេតុ​ធ្វើ​ឲ្យ​សាធារណៈ​មតិ​យល់​ឃើញ​ថា​ ការ​ចោទ​ប្រកាន់ និង​ការ​កាត់​ទោស​លើ​លោក ហុង សុខហួរ មិន​មាន​ភាព​យុត្តិធម៌។

«វា​នៅ​ត្រង់​មួយ​ដែល​ចៅ​ក្រម​គាត់​បដិសេធ​ក្នុង​ការ​បង្ហាញ​នូវ​ភស្តុតាង​ដោះ​បន្ទុក​របស់​មេធាវី​របស់​ឯកឧត្តម​ ហុង សុខហួរ​ តាម​ផ្លូវ​ច្បាប់ ​វា​ត្រូវ​តែអនុញ្ញាត​ដើម្បី​ឲ្យ​មាន​ការ​បង្ហាញ​ភស្តុតាង​ដោះបន្ទុក និង​ដាក់​បន្ទុក ដើម្បី​ឲ្យ​ចៅក្រម​លោក​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់ ហើយ​និង​សម្រេច​លើ​សាលក្រម​មួយ​វា​មាន​ភាព​យុត្តិធម៌។ អញ្ចឹង​ឲ្យ​វា​មាន​ការ​ទទួល​យក​បាន​ទាំង​អស់​គ្នា។​ បើសិនជា​មេធាវីមិន​បាន​បង្ហាញ​នូវ​ភស្តុតាង​ដោះ​បន្ទុក​ណាមួយ​គ្រប់គ្រាន់​ទេ អា​ហ្នឹង​ភាព​ខ្វះ​ចន្លោះ​នៃ​ភាព​យុត្តិធម៌ ​វា​ត្រូវ​បាន​បាត់​ទៅ​តាម​ហ្នឹង​ដែរ»។

លោក ហុង សុខហួរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៥ ហើយ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​លោក​ តាំង​ពី​ពេល​នោះ​មក។ ​សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល​ក៏​បាន​ច្រាន​ចោល​ការ​ស្នើសុំ​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​របស់​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៦​កន្លង​ទៅ​ដែរ៕

Voter registration drive falls behind schedule

Voter registration drive falls behind schedule

A woman has her fingerprint taken during the digitised voter registration process at an office in Phnom Penh earlier this year. Hong Menea

Voter registration has fallen far behind schedule over the past two weeks, with enrolment dropping to just 30,000 a day from a target of 100,000, according to official figures, leaving more than 2 million Cambodians at risk of not registering to vote in time.

The new National Election Committee (NEC) has been working since September 1 to re-register people as it rebuilds the national voter list from scratch ahead of the important commune council elections next year. They are scheduled to wrap up the process on November 29.

The committee has said it needs to register about 100,000 people per day to cover all the estimated 9.6 million eligible voters in that time. But its own figures show that no more than 36,000 people have been registered on any of the six days so far this month.

Hang Puthea, spokesman for the NEC, said the drop in registration was a major concern.

“The rains are not over yet, which affects some people’s travels . . . [and] some families have not made it easy for their members to register. Only the head of the family has registered,” Puthea said, explaining that Water Festival celebrations this month would also not help the cause.

He added that the NEC was now trying to get the word out. “We have leased more private radio stations in the provinces and . . . we are reaching out to teacher training centres so they can be the disseminators,” he said.

Registration numbers have fallen rapidly in recent days. In the two weeks from October 24 to Sunday, an average of about 43,500 people registered per day. Yet for the first six days of this month alone, the average drops to 31,800 – with a record low of 27,322 people registering on Sunday.

With about 6.8 million people registered and 23 days of enrollment remaining, the recent average of about 30,000 people per day would only allow the NEC to register about 7.5 million people by November 29 – well short of the objective of 9.6 million.

Preap Kol, head of Transparency International Cambodia, took to Facebook yesterday to appeal for more to be done to speed up registration. He said many people still falsely believed they did not have to register if they voted before.

“The number of people registering is falling by the day, even though about 30 to 40 percent of eligible voters have not registered yet,” Kol wrote. “The total number of people may end up being less than 80 percent if there is no immediate and strong push.”

CNRP spokesman Yim Sovann could not be reached. However, CPP spokesman Sok Eysan said that many countries have much lower voter participation in elections than 80 percent.

“There’s nothing to worry about. Registration is about 70 percent completed, and there are two or three weeks left,” Eysan said. “Some countries vote with only 40 percent [of voters], and that is used officially. So what about us, with 70 or 80 percent?”

Sunday, November 6, 2016

ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​ស្នើ​សមត្ថកិច្ច​ជួយ​រក​ជន​ល្មើស​ដែល​បំផ្លាញ​ស្វាយចន្ទី​របស់​ពួក​គាត់


ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ចំនួន​ពីរ​គ្រួសារ ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ខេត្ត ជួយ​ស្វែងរក​ក្រុម​ជន​ល្មើស​ដែល​បំផ្លាញ​ផល​ដំណាំ​ស្វាយចន្ទី​របស់​ពួក​គាត់ យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

ការ​ស្នើសុំ​នេះ ក្រោយ​ពេល​ដំណាំ​ស្វាយចន្ទី​របស់​ពួក​គាត់​ប្រមាណ ៦០០​ដើម​លើ​ទំហំ​ដី ៦​ហិកតារ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ដក​ចោល​កាល​ពី​ពេល​ថ្មីៗ​នេះ។

ពលរដ្ឋ​នៅ​ឃុំ​ត្រពាំងព្រីង មួយ​រូប គឺ​លោក យាង វណ្ណថា។ លោក​មាន​ប្រសាសន៍​ថា ស្វាយចន្ទី​ដែល​លោក​ម៉ៅ​ដាំ​ឲ្យ​គេ​ជាង ៥០០​ដើម​លើ​ទំហំ​ដី ៥​ហិកតារ​កន្លះ និង​​ដើម​ស្វាយចន្ទី​កន្លះ​ហិកតារ​របស់​ពលរដ្ឋ​​មួយ​គ្រួសារ​ទៀត ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បំផ្លាញ​ចោល។ លោក​ថា ការ​បំផ្លាញ​ដំណាំ​ស្វាយចន្ទី​របស់​ពួក​គាត់ អាច​ធ្វើ​ឡើង​កាល​ពី​ចុង​ខែ​តុលា ឬ​ដើម​ខែ​វិច្ឆិកា ព្រោះ​លោក​ទើប​តែ​ដឹង​អំពី​ការ​បំផ្លាញ​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ វិច្ឆិកា ព្រោះ​កាល​ពី​ថ្ងៃ​ទី​២៧ តុលា លោក​បាន​ទៅ​មើល​ដំណាំ​ទាំងនោះ គឺ​មិន​មាន​បញ្ហា​កើត​ឡើង​ឡើយ។

លោក​បញ្ជាក់​ថា កាល​ពី​ខែ​មិថុនា មនុស្ស​មួយ​ក្រុម​បាន​ទៅ​ដក​ដំឡូងមី​របស់​ពួក​គាត់​អស់​ចំនួន ៨​ហិកតារ ហើយ​ពេល​នោះ ប្រជាពលរដ្ឋ​សង្ស័យ​ថា​ជា​ស្នាដៃ​របស់​អធិការ​រង​ស្រុក​តំបែរ គឺ​លោក ប៉េង ផេងគី ព្រោះ​អធិការ​រង​រូប​នេះ​ធ្លាប់​គំរាម​បំផ្លាញ​ដំណាំ​របស់​ពួក​គាត់។ ចំណែក​ការ​បំផ្លាញ​ដំណាំ​ស្វាយចន្ទី​ម្តង​នេះ លោក​សង្ស័យ​ថា​គ្មាន​ក្រុម​ណា​ផ្សេង​ទៀត​ទេ ពីព្រោះ​ដី​ពលរដ្ឋ​កំពុង​អាស្រ័យ​ផល គឺ​មាន​ជម្លោះ​ជាមួយ​លោក ប៉េង ផេងគី មិន​ទាន់​ដោះស្រាយ​ឡើយ៖ «ខ្ញុំ​ប្ដឹង​ទៅ​ដល់​ក្រសួង​កសិកម្ម ទៅ​ដល់​ឯកឧត្តម វេង សាខុន ប៉ុន្តែ​រយៈពេល​មក​ហ្នឹង​ប៉ុន្មាន​ខែ​ហើយ អត់​មាន​ដំណោះស្រាយ​អី​ផង។ ហើយ​ឥឡូវ​ហ្នឹង​ដល់​ដក​ស្វាយចន្ទី​ហ្នឹង​ទៀត​ហើយ»។

ប្រភព​ដដែល​អះអាង​ថា លោក​បាន​ចំណាយ​ថវិកា​អស់​ជាង ៣​លាន​រៀល​ក្នុង​ការ​ដាំ​ស្វាយចន្ទី​កាល​ពី​ខែ​កក្កដា។ បញ្ហា​នេះ ពលរដ្ឋ​បាន​ជម្រាប​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ហើយ​គ្រោង​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថកិច្ច​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ច័ន្ទ ទី​៧ វិច្ឆិកា ដោយ​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​ស្វែងរក​ជន​ល្មើស​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់៕

យុវជន​ជាង​២០​នាក់​ស្វែង​យល់​ពី​របៀប​សរសេរ​ព័ត៌មាន​ខ្លី​ដែល​កើត​ក្នុង​តំបន់​ពួក​គាត់​រស់នៅ

មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បើក​វគ្គ​បណ្តុះបណ្តាល​ស្ដីពី​ភាព​ជា​ប្រជាពលរដ្ឋ​អ្នក​សារព័ត៌មាន​ដល់​ក្រុម​យុវជន​ជាង ២០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Saut Sokprathna


ក្រុម​យុវជន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​មាន​តួនាទី​សំខាន់​នៅ​ពេល​ពួក​គាត់​ដើរ​តួនាទី​ជា​អ្នក​សារព័ត៌មាន ដូចជា​ការ​ផ្តល់ និង​សរសេរ​ព័ត៌មាន​ខ្លីៗ​នូវ​រឿងរ៉ាវ​ដែល​កើត​ឡើង​នៅ​ក្នុង​តំបន់​ដែល​ពួក​គាត់​រស់នៅ។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ហៅ​កាត់​ថា ស៊ី.ស៊ី.អាយ.អិម (CCIM) បើក​វគ្គ​បណ្តុះបណ្តាល​ស្ដីពី​ភាព​ជា​ប្រជាពលរដ្ឋ​អ្នក​សារព័ត៌មាន​ដល់​ក្រុម​យុវជន​ជាង ២០​នាក់​ចូលរួម។

ក្រុម​យុវជន​យល់​ឃើញ​ថា ការ​សរសេរ​ព័ត៌មាន​ខ្លីៗ​ដែល​ជា​ព័ត៌មាន​មាន​ប្រយោជន៍ គឺ​ចាំបាច់​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ពិសេស​យុវជន​ត្រូវ​យល់​ដឹង​អំពី​តួនាទី​ជា​អ្នក​សារព័ត៌មាន។ បន្ថែម​ពី​នេះ ការ​រាយការណ៍​ព័ត៌មាន ឬ​ការ​ផ្តល់​ជូន​ព័ត៌មាន​ដែល​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ក្រម​សីលធម៌​ខ្ពស់ គឺ​រឹត​តែ​ចាំបាច់​ក្នុង​ការ​កែប្រែ​សង្គម ឲ្យ​ឈាន​ទៅ​រក​ភាព​វិជ្ជមាន​ថែម​ទៀត​ផង។

យុវជន​ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ច្បាប់​មក​ពី​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា លោក ម៉ៅ វាសនា ឲ្យ​ដឹង​ថា វគ្គ​បណ្តុះបណ្តាល​ភាព​ជា​ពលរដ្ឋ​អ្នក​សារព័ត៌មាន គឺ​ពិត​ជា​មាន​សារសំខាន់​ដល់​ប្រជាជន​គ្រប់​រូប ពិសេស​ក្រុម​យុវជន​ដែល​ជា​ក្រុម​មនុស្ស​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ច្រើន​ជាង​គេ។ លោក​បន្ត​ថា វគ្គ​បណ្តុះបណ្តាល​នេះ គឺ​កាន់​តែ​ធ្វើ​ឲ្យ​លោក​យល់​ដឹង​ពី​របៀប​សរសេរ​ព័ត៌មាន​ខ្លីៗ បើ​ទោះ​បី​ជា​មិន​ដូច​ក្រុម​អ្នក​សារព័ត៌មាន​អាជីព​ក៏ដោយ ប៉ុន្តែ​ធ្វើ​ឲ្យ​មហាជន​បាន​ដឹង​អំពី​ហេតុការណ៍ ឬ​រឿងរ៉ាវ​ដែល​កើត​មាន​តាម​មូលដ្ឋាន​របស់​ពួក​គេ៖ «ព័ត៌មាន​ហ្នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​សង្គម​មួយ។ នៅ​ពេល​កន្លែង​ណា​ដែល​ព័ត៌មាន​ចូល​ទៅ​ដល់​កន្លែង​ណា មនុស្ស​នៅ​ទីនោះ​គេ​នឹង​ចាប់​បាន​ថា​មាន​អ្វី​កើត​ឡើង»។

យុវជន​ដដែល​អះអាង​ថា ចំណេះ​ដឹង​ដែល​ខ្លួន​ទទួល​បាន​ពី​វគ្គ​បណ្តុះបណ្តាល​នេះ រូប​គេ​នឹង​ខិតខំ​ពង្រឹង​សមត្ថភាព ហើយ​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​សង្គម​ឲ្យ​មាន​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​ផ្សេង​ទៀត ព្រម​ទាំង​យក​ចំណេះ​ដឹង​ទាំងនោះ​ធ្វើ​ជា​របៀប​តស៊ូ​មតិ ជាដើម។

វគ្គ​បណ្តុះបណ្តាល​ភាព​ជា​ពលរដ្ឋ​អ្នក​សារព័ត៌មាន គឺ​ធ្វើ​ឡើង​ចំនួន​បី​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៦ វិច្ឆិកា ដែល​មាន​យុវជន​ចូលរួម​ជាង ២០​នាក់​មក​ពី​តាម​បណ្ដា​សាកលវិទ្យាល័យ​ផ្សេងៗ​នៅ​រាជធានី​ភ្នំពេញ។

និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ខេមរៈ កញ្ញា រឹម ផាត បុប្ផាភួង យល់​ថា វគ្គ​បណ្តុះបណ្តាល​នេះ គឺ​សំខាន់​សម្រាប់​យុវជន​ក្នុង​ការ​ផ្សព្វផ្សាយ ឬ​ចែក​រំលែក​ព័ត៌មាន​របស់​ពួក​គេ។ ជាង​នេះ​ទៀត កាន់​តែ​ធ្វើ​ឲ្យ​កញ្ញា​អាច​ចែក​រំលែក ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​កាន់​តែ​ល្អ និង​មាន​ប្រយោជន៍​បន្ថែម​ទៀត​ដល់​មហាជន​នៅ​ក្នុង​សង្គម៖ «យើង​ធ្វើ​ការ​ប្រៀបធៀប​មុន​ការ​ចូលរួម និង​ក្រោយ​ការ​ចូលរួម​ឃើញ​ថា សមត្ថភាព​នៃ​ការ​សរសេរ​របស់​យើង​នឹង​អាច​ខុស​ប្លែក​ពី​មុន»។

ដោយសារ​វគ្គ​បណ្តុះបណ្តាល​ពេល​នេះ​មាន​តែ​យុវជន​ចូលរួម ទើប​កញ្ញា បុប្ផាភួង ចង់​ឲ្យ​មាន​វគ្គ​បណ្តុះបណ្តាល​របៀប​នេះ​បន្ថែម​ទៀត ប៉ុន្តែ​សុំ​ឲ្យ​អ្នក​រៀបចំ​កម្មវិធី​ត្រូវ​អញ្ជើញ​ក្រុម​ពលរដ្ឋ​តាម​មូលដ្ឋាន ប្រជា​សហគមន៍​ដែល​មាន​បញ្ហា​ប្រឈម ដូចជា​បញ្ហា​បរិស្ថាន ឬ​បញ្ហា​ដីធ្លី ព្រម​ទាំង​ពលរដ្ឋ​នៅ​តាម​តំបន់​ដាច់ស្រយាល​មក​ចូលរួម​ដែរ។

នាយក​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ជា​គ្រូ​បង្គោល​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ លោក ណុប វី មាន​ប្រសាសន៍​ថា គោល​បំណង​សំខាន់ គឺ​ដើម្បី​ផ្តល់​ជំនាញ​ជា​មូលដ្ឋាន​មួយ​ចំនួន​ដល់​អ្នក​ចូលរួម ដូចជា​ជំនាញ​ថត​រូប ឬ​ថត​វីដេអូ។ លើស​ពី​នេះ បង្រៀន​ពី​របៀប​ប្រើប្រាស់​បច្ចេកវិទ្យា ដូចជា​ទូរស័ព្ទ​ដៃ​ក្នុង​ការ​ថត​សំឡេង ឬ​ចែក​រំលែក​ព័ត៌មាន និង​របៀប​សរសេរ​ព័ត៌មាន​ដែល​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ក្រម​សីលធម៌ ក្នុង​កម្រិត​មួយ​ដែល​ពួក​គេ​អាច​ទទួល​យក​បាន៖ «អ្នក​សារព័ត៌មាន​យើង​ហ្នឹង គឺ​មាន​ចំនួន​តិច ហើយ​ភាគច្រើន​ធ្វើ​ការ​នៅ​តែ​ទីក្រុង​ភ្នំពេញ​ទេ។ ដូច្នេះ​ប្រសិន​បើ​មិន​មាន​ពលរដ្ឋ​អ្នក​សារព័ត៌មាន​ទេ នៅ​ពេល​មាន​ព័ត៌មាន ឬ​នៅ​ពេល​មាន​បញ្ហា​កើត​ឡើង​នៅ​មូលដ្ឋាន គឺ​អ្នក​សារព័ត៌មាន​នៅ​ភ្នំពេញ គាត់​អត់​បាន​ដឹង​ទេ»។

លោក​មើល​ឃើញ​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​នឹង​ជួយ​ឲ្យ​អ្នក​ចូលរួម​ទាំងអស់​កាន់​តែ​សកម្ម​ក្នុង​ការ​ចែក​រំលែក​ដំណឹង ឬ​ព័ត៌មាន​ដែល​ផ្តល់​ប្រយោជន៍​ដល់​សង្គម ជា​ជាង​ការ​ផ្សព្វផ្សាយ​រូបភាព ឬ​បញ្ចេញ​មតិ​អ្វី​មួយ​ដែល​មិន​មាន​ប្រយោជន៍។

កន្លង​ទៅ មជ្ឈមណ្ឌល ស៊ី.ស៊ី.អាយ.អិម បាន​បើក​វគ្គ​បណ្តុះបណ្តាល​របៀប​នេះ​ដល់​ប្រជាពលរដ្ឋ និង​យុវជន​ជិត ១០០​នាក់​មក​ហើយ។

លោក ណុប វី បញ្ជាក់​ថា ខាង​លោក​នឹង​ខិតខំ​បង្កើត​វគ្គ​បណ្តុះបណ្តាល​បែប​នេះ​កាន់​តែ​ច្រើន​ដល់​ប្រជា​សហគមន៍ និង​យុវជន​បន្ថែម​ទៀត ដើម្បី​ឲ្យ​ពួក​គាត់​ក្លាយ​ជា​ពលរដ្ឋ​អ្នក​សារព័ត៌មាន និង​កាន់​តែ​សកម្ម​ក្នុង​ការ​ចូលរួម​រាយការណ៍​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សហគមន៍​របស់​ពួក​គាត់៕

សហគមន៍​បារម្ភ​ពី​ការ​ខ្វះ​មធ្យោបាយ​ការពារ​និង​ល្បាត​ព្រៃ​ឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរជ័យ

៣១-សីហា-២០១៦៖ ជនជាតិ​ដើម​ភាគតិច នៅ​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ដែល​អ្នក​ភូមិ​ហៅ​ទីនោះ​ថា​ជា​មណ្ឌល​យន ក្នុង​ខេត្ត​រតនគិរី។ RFA/Ratha Visal



សហគមន៍​តំបន់​ការពារ​ធម្មជាតិ​អូរ​តាបូក ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ​ខេត្ត​រតនគិរី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​បញ្ចប់​បេសកកម្ម​ល្បាត​ព្រៃ​ដើម្បី​រក​មើល​បទល្មើស​ព្រៃ​ឈើ​ក្នុង​តំបន់​ការពារ ខណៈ​ដែល​ក្រសួង​បរិស្ថាន បាន​កាត់​ចេញ​តំបន់​ធនធាន​ធម្មជាតិ​មួយ​ផ្នែក ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ក្បែរ​នោះ​បង្កើត​ជា​សហគមន៍​ការពារ​ធម្មជាតិ​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ។ តំណាង​សហគមន៍​អះអាង​ថា កង្វះ​សម្ភារៈ និង​ថវិកា ជា​បញ្ហា​បារម្ភ​ទាក់ទិន​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​បាន​គង់វង្ស។

មធ្យោបាយ​ល្បាត​ព្រៃ គឺ​ជា​កត្តា​សំខាន់​ដែល​សហគមន៍​សំណូមពរ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ខេត្ត​រតនគិរី សហការ​ជួយ​ក្រុម​ល្បាត​សហគមន៍​ឲ្យ​មាន​លទ្ធភាព​ឃ្លាំ​មើល​បទល្មើស​ព្រៃ​ឈើ​បាន​ញឹកញាប់ ដើម្បី​អភិរក្ស​ព្រៃ​ឈើ​បាន​កាន់​តែ​ប្រសើរ។

សំណូមពរ​នេះ កើត​មាន​ឡើង​ខណៈ​ក្រុម​ល្បាត​ព្រៃ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​អូរ​តាបូក មន្ត្រី​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ​កម្ពុជា ឆ្មាំ​អនុរក្ស​ឧទ្យាន​ជាតិ​វីរជ័យ និង​មន្ត្រី​បរិស្ថាន​មាន​គ្នា​ប្រមាណ ២០​នាក់ នាំ​គ្នា​ដើរ​ល្បាត​ព្រៃ​កាល​ពី​ថ្ងៃ​ទី​១ និង​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា តាម​សំណូមពរ​សហគមន៍ ដែល​សង្ស័យ​ខ្លាច​មាន​បទល្មើស​ព្រៃ​ឈើ​ថ្មី​កើត​មាន​ក្នុង​ព្រៃ​ការពារ។

ប្រធាន​សហគមន៍​អូរ​តាបូក លោក សាលា ត្រាវ បញ្ជាក់​នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ថា ក្រុម​ល្បាត​ព្រៃ​បាន​បញ្ចប់​បេសកកម្ម​ឃ្លាំ​មើល​បទល្មើស​ព្រៃ​ឈើ​ក្នុង​តំបន់​ការពារ ហើយ​មិន​ឃើញ​មាន​សកម្មភាព​កាប់​ឈើ​ថ្មី​កើត​មាន​ក្នុង​តំបន់​ការពារ​នោះ​ទេ ក្រៅ​ពី​រក​ឃើញ​ចំនៀរ​ឈើ​ចាស់​បន្សល់​ចោល​ក្នុង​ព្រៃ​ឈើ មុន​ពេល​បង្កើត​សហគមន៍​តំបន់​ការពារ។ យ៉ាង​នេះ​ក្តី សហគមន៍​នៅ​តែ​បារម្ភ ប្រសិន​ក្រុម​ល្បាត​មិន​មាន​លទ្ធភាព​ចុះ​ល្បាត​ព្រៃ​បាន​ញឹកញាប់​នោះ គឺ​ជា​ឱកាស​ល្អ​សម្រាប់​ជន​ខិលខូច​ចូល​ព្រៃ​លួច​កាប់​យក​ឈើ​មាន​តម្លៃ​ជា​ថ្មី​ទៀត៖ «មធ្យោបាយ​យើង​មាន​ឯណា? យើង​ទៅ​ម្តង​សាំង ហើយ​ម៉ូតូ​ផង កាណូត​ផង អ៊ីចឹង​ផ្លូវ​ឆ្ងាយ​ទៀត។ សំខាន់​ថវិកា​តែ​ម្តង បើ​យើង​អត់​លុយ ធ្វើ​អ្វី​មិន​ចេញ​ទេ»។

របាយការណ៍​របស់​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ​កម្ពុជា ចេញ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ស្ដីពី​ការ​ល្បាត​ព្រៃ​របស់​សហគមន៍​អូរ​តាបូក ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ក្រុម​ល្បាត​ព្រៃ​ចុះ​ទៅ​ដល់​ចំណុច​អូរ​ឡាប៉ង វាលត្រាំប្រាប់ និង​តាម​អូរ​ឡាប៉ង បាន​ឃើញ​ចំនៀរ​ឈើ​ចាស់ៗ​ចំនួន ៥ ទៅ ៦​ចម្រៀក និង​គល់​ធ្នង់ ៣ ទៅ ៥​គល់ បន្សល់​នៅ​ទីនោះ​តាំង​ពី​យូរ​មក​ហើយ មិន​ឃើញ​មាន​គេ​ធ្វើ​ឈើ​ថ្មី​នោះ​ទេ។ ចំពោះ​ការ​ផ្តល់​ព័ត៌មាន​ថា​មាន​ការ​កាប់​ឈើ​ថ្មី​នៅ​ឧទ្យាន​ជាតិ គឺ​ជា​ការ​ផ្តល់​ព័ត៌មាន​ច្រឡំ។

ឆ្លើយតប​បញ្ហា​នេះ នាយក​កម្មវិធី​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ​កម្ពុជា លោក ចាន់ វិចិត្រ បញ្ជាក់​ដែរ​ថា កន្លង​ទៅ​នេះ អង្គការ​សង្គ្រោះ​សត្វ​ព្រៃ​បាន​ចំណាយ​មូលនិធិ​ទិញ​សម្ភារៈ និង​ផ្តល់​ថវិកា​ចំណាយ​ទៅ​លើ​សកម្មភាព​ល្បាត​ព្រៃ​សហគមន៍​តំបន់​ការពារ​រួច​ហើយ ដើម្បី​បង្ក​លទ្ធភាព​ងាយ​ស្រួល​សម្រាប់​ការងារ​ឃ្លាំ​មើល​បទល្មើស​ព្រៃ​ឈើ។ លោក​ថា ព័ត៌មាន​ដែល​លោក​ទទួល​បាន គឺ​រាជ​រដ្ឋាភិបាល​ក៏​មាន​គម្រោង​បញ្ចេញ​ថវិកា​មួយ​ផ្នែក​នៅ​ឆ្នាំ​២០១៧ ខាង​មុខ ដើម្បី​បង្កើន​ក្រុម​អនុរក្ស​ជួយ​សហការ​ឃ្លាំ​មើល និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ក្នុង​ឧទ្យាន​ជាតិ រួម​ទាំង​តំបន់​ការពារ​ធម្មជាតិ​សហគមន៍​ផង​ដែរ ក៏ប៉ុន្តែ​សហគមន៍​ក៏​ត្រូវ​ពង្រឹង​តួនាទី​របស់​ខ្លួន​ក្នុង​កិច្ច​អភិរក្ស​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​សហគមន៍​ប្រើប្រាស់ និង​អាស្រ័យ​ផល​ដោយ​ខ្លួន​ឯង៖ «ខាង​អង្គការ​សង្គម​ស៊ីវិល នឹង​ពិនិត្យ​មើល​តើ​មាន​លទ្ធភាព​ជួយ​គាត់​បាន​កម្រិត​ណា? ប្រហែល​នៅ​ឆ្នាំ​២០១៧ នេះ ខាង​ថ្នាក់​ជាតិ​ផ្តល់​ឲ្យ​ក្រសួង​ហិរញ្ញវត្ថុ លៃ​យក​ថវិកា​មួយ​ចំនួន​បង្កើត​ឧទ្យានុរក្ស​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ល្បាត»។

ក្រសួង​បរិស្ថាន កាល​ពី​ឆ្នាំ​២០១៤ បាន​កាត់​ចេញ​ផ្ទៃដី​ជាង ១​ម៉ឺន ៨​ពាន់​ហិកតារ​នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង បង្កើត​សហគមន៍​តំបន់​ការពារ​ចំនួន​៥ រួម​មាន តំបន់​ការពារ​ធម្មជាតិ​អូរ​ចាយ ក្នុង​ខេត្ត​ស្ទឹងត្រែង តំបន់​ការពារ​ធម្មជាតិ​អូរ​តាបូក មណ្ឌល​យន អូរ​ខាំថា និង​តំបន់​ការពារ​ធម្មជាតិ​អូរ​ទុង នៅ​ខេត្ត​រតនគិរី និង​តំបន់​ការពារ​ធម្មជាតិ​ចំនួន​ពីរ​ទៀត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ គឺ​តំបន់​ការពារ​ធម្មជាតិ​អូរ​គគីរ មាន​ផ្ទៃដី​ជាង ១.៨០០​ហិកតារ (១.៨១៦​ហិកតារ) និង​តំបន់​ការពារ​ធម្មជាតិ​សេដា មិន​ទាន់​កំណត់​ផ្ទៃដី។

ប្រធាន​ការិយាល័យ​ផែនការ និង​ច្បាប់ និង​ជា​អ្នក​សម្របសម្រួល​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី លោក ទន់ សុវណ្ណនី ទទួល​ស្គាល់​ថា ការ​ល្បាត​ព្រៃ​របស់​សហគមន៍​ពិត​ជា​មាន​ការ​លំបាក និង​ខ្វះខាត​មធ្យោបាយ​សម្ភារៈ​ដើម្បី​បំពេញ​ការងារ​បាន​ញឹកញាប់ ក៏ប៉ុន្តែ​កន្លង​ទៅ មន្ទីរ​ជំនាញ​បាន​សហការ​ជាមួយ​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ ផ្តល់​ថវិកា និង​សម្ភារៈ​មួយ​ចំនួន​សម្រួល​ការ​លំបាក​របស់​សហគមន៍ និង​បាន​ចូល​ផ្តល់​មន្ត្រី​បច្ចេកទេស​រៀបចំ​ចងក្រង​សហគមន៍​បាន​រឹងមាំ។ លោក​ថា សំណូមពរ​សហគមន៍ លោក​នឹង​ធ្វើ​របាយការណ៍​ជូន​ប្រធាន​មន្ទីរ​បរិស្ថាន ពិនិត្យ៖ «ខ្ញុំ​មិន​សន្យា​បាន​ជា​អ្វី​ទេ។ ខ្ញុំ​សំណូមពរ​ទៅ​គាត់​សិន បើ​គាត់​មាន​លទ្ធភាព​ឲ្យ។ ខាង​មន្ទីរ​បរិស្ថាន យើង​មាន​កិច្ច​សហការ​ជាមួយ​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ ហើយ​អង្គការ​ជា​អ្នក​ផ្តល់​ថវិកា​ល្បាត។ ខាង​រដ្ឋាភិបាល​បន្ថែម​ឧទ្យានុរក្ស ៣០០​នាក់​នៅ​ទូទាំង​ប្រទេស»។

ចាប់​ពី​ខែ​កក្កដា រហូត​មក​ទល់​នឹង​ខែ​តុលា ឆ្នាំ​២០១៦ សហគមន៍​តំបន់​ការពារ​ចំនួន​ពីរ គឺ​សហគមន៍​មណ្ឌល​យន និង​សហគមន៍​អូរ​គគីរ ក្រៅ​ពី​ដើរ​ល្បាត​ព្រៃ​សហគមន៍​ទាំង​ពីរ​នេះ បាន​នាំ​គ្នា​ស្ដារ​ព្រៃ​ដាំ​កូន​ឈើ​ឡើង​វិញ​បាន​ជាង ២​ពាន់​ដើម៕