Tuesday, December 13, 2016

ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ មក​ដល់​កម្ពុជា


ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) (ឆ្វេង) មក​ដល់​កម្ពុជា តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Brach Chev



ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) មក​ដល់​កម្ពុជា​ហើយ​នៅ​ល្ងាច​ម៉ោង​ប្រមាណ​៦ ថ្ងៃ​ទី​១៣ ធ្នូ និង​អម​ដំណើរ​ដោយ​កំពូល​អ្នក​ប្រដាល់​លំដាប់​ពិភពលោក និង​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន លោក មេន្នី ប៉ាគីអាវ (Manny Pacquiao)។

ក្បួន​រថយន្ត​ទទួល​ដំណើរ​ប្រធានាធិបតី​ហ្វីលីពីន​រូប​នេះ រៀបចំ​ជា​ពិសេស​ដោយ​មន្ត្រី​ព្រះបរមរាជវាំង និង​ទទួល​ស្វាគមន៍​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង លោក គង់ សំអុល រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ និង​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស រួម​នឹង​មន្ត្រី​អ្នក​មុខ​អ្នកការ​ជាច្រើន​រូប​ទៀត។

ក្រោយ​ទទួល​ការ​ស្វាគមន៍​ពី​អ្នក​មុខ​អ្នកការ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏​ចុះ​ចាប់​ដៃ​ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​ទទួល​ដំណើរ​លោក​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មុន​នឹង​លោក​ធ្វើ​ដំណើរ​ទៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ។

នេះ​ជា​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​១​របស់​លោក​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី១៣ ដល់​ទី​១៤ ខែ​ធ្នូ តាម​ការ​អញ្ជើញ​របស់ព្រះមហាក្សត្រ​ខ្មែរ សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹង​​ចូល​ក្រាបបង្គំ​គាល់​ព្រះមហាក្សត្រ​ខ្មែរ ហើយ​ក៏​នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ បន្ទាប់​មក លោក ហ៊ុន សែន និង​លោក ឌូតឺតេ នឹង​ធ្វើ​ជាសាក្សី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចំនួន២ គឺ​អនុស្សរណៈ​ស្ដីពី​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​អនុស្សរណៈ​នៃ​កិច្ច​ព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កីឡា។
លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន​កាល​ពី​ចុង​ខែ​មិថុនា ឆ្នាំ២០១៦។ លោក​ត្រូវ​បាន​អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និង​សហរដ្ឋអាមេរិក​រិះគន់ ពី​ការរំលោភ​សិទ្ធិមនុស្ស​ដោយសារ​ការ​អនុវត្ត​យុទ្ធនាការ​កណ្ដាប់​ដៃ​ដែក ប្រឆាំង​នឹង​អ្នក​ជួញ ដូរ​ដែល​មាន​ការ​អនុញ្ញាត​ឲ្យ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ។ យុទ្ធនាការ​កណ្ដាប់​ដៃ​ដែក​របស់ លោក ឌូតឺតេ បាន​បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ​៤ពាន់នាក់​ហើយ​បាត់បង់ជីវិត ក្នុង​រយៈពេល មិន​ដល់​កន្លះ​ឆ្នាំ​ផង នៃ​ការ​កាន់អំណាច​របស់​លោក៕

រ​វិញ​ បន្ទាប់ពី​ត្រូវ​គេមេឃុំ​បក្ស​ប្រឆាំង ​​ចូល​ធ្វើកា​ចាប់​​ដាក់គុក​កន្លះ​ឆ្នាំ


លោក ស៊ាង ចែត និង​ភរិយា​ពេល​ចេញ​ពី​ពន្ធនាគារ​កាលពី​សប្តាហ៍​មុន​។ ផា លីណា


កំពង់ចាមៈ បន្ទាប់ពី​ចេញ​ពី​ពន្ធនាគារ​ព្រៃស​ជិត​មួយ​សប្តាហ៍​មេឃុំ​ស្រក​មកពី​គណបក្ស​​ប្រឆាំង​បាន​វិល​ត្រឡប់​ទៅ​បំពេញ​ការងារ​នៅ​តំណែង​ដដែល​វិញ​ពី​ម្សិលមិញ និង ​កំពុង​រត់​ការ​ធ្វើ​តាម​នីតិវិធី​ច្បាប់​ទាមទារ​ទូរស័ព្ទ​ដៃ និង​លុយ​ជាង ៣០ ម៉ឺន​រៀល​ពី​សាលា​ដំបូង​រាជធានី​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ដកហូត​ទុក​ក្នុង​អំឡុង​ពេល​សាកសួរ​ ខណៈ​មេឃុំ​​រូប​នេះ​ទទូច​ដល់​គណបក្ស​ទាំង​ពីរ​ឲ្យ​​សម្រុះសម្រួល​គ្នា​​ធ្វើ​យ៉ាង​ណា​អនុញ្ញាត​ឱ្យ​រូប​​លោក​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត។

លោក​ ស៊ាង ចែត មេឃុំ​ស្រក​នៃ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​ត្រូវ​បាន​ព្រះមហាក្សត្រ​លើក​លែង​ទោស​កាលពី​ថ្ងៃ​ទី ៨ ខែ​ធ្នូ​តាមរយៈ​ការ​សម្រុះ​សម្រួល​នយោបាយ​រវាង​មេដឹកនាំ​គណបក្ស​ប្រជាជន​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បន្ទាប់ពី​ឃុំ​ខ្លួន​ជាង ៦ ខែ​នៅ​ពន្ធនាគារ​ព្រៃស។

ការ​លើក​លែង​ទោស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​សាលា​ដំបូង​រាជធានី​កាលពី​ថ្ងៃ​ទី ៥ ខែ​ធ្នូ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​កំណត់ ៥ ឆ្នាំ​ពាក់ព័ន្ធ​បទ​ចោទ​សូកប៉ាន់​សាក្សី​គឺ​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែល​ត្រូវ​​​គេ​អះអាង​ថា​ជា​ស្រីកំណាន់​របស់​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ស៊ាង ចែត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​កាលពី​ម្សិលមិញ​ថា​លោក​សប្បាយ​រីករាយ​ដែល​បាន​វិល​ត្រឡប់​ទៅ​កាន់​តំណែង​ជា​មេឃុំ​​វិញ​បន្ទាប់ពី​អាក់ខាន​បម្រើ​ប្រជាពលរដ្ឋ​ជិត​កន្លះ​ឆ្នាំ។

លោក​ថា៖ «នៅ​ព្រឹក​នេះ​ (ម្សិលមិញ) ខ្ញុំ​បាន​ចូល​ធ្វើការ​វិញ​ហើយ​អភិបាល​ស្រុក​គាត់​ក៏​នឹង​ទទួលស្គាល់​ហើយ​ឱ្យ​ខ្ញុំ​ចូល​កាន់​តំណែង​វិញ​ចាប់​ពី​ថ្ងៃ​នេះ​តទៅ»។

បន្ថែម​ពី​នេះ​លោក​ក៏​បាន​សហការ​ជាមួយ​មេធាវី​ដើម្បី​ធ្វើ​លិខិត​ដាក់​ជូន​ទៅ​តុលាការ​ទាមទារ​យក​សម្ភារ និង​លុយ​មក​វិញ​ផង​ដែរ។ លោក​ថា៖ «តុលាការ​គេ​ថា​ទាល់​តែ​ខ្ញុំ​ធ្វើ​លិខិត​ផ្តិត​មេដៃ​ទើប​គេ​ប្រគល់​សម្ភារ​មក​វិញ​មាន​ទូរស័ព្ទ​បី​គ្រឿង និង​លុយ ៣២ ម៉ឺន ៥ ពាន់​រៀល​។​ ខ្ញុំ​កំពុង​រត់ការ​ជាមួយ​មេធាវី​ហើយ​ដើម្បី​សុំ​មក​វិញ​ដើម្បី​ប្រើប្រាស់​»។

លោក​ ស៊ាងចែត ក៏​នៅ​តែ​ទទូច​ឱ្យ​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​ធ្វើ​យ៉ាង​ណា​ឱ្យ​លោក​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ ២០១៧ បន្ទាប់ពី គជប បាន​បញ្ចប់​​ការ​ចុះ​ឈ្មោះ​នៅ​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា​មុន​ពេល​លោក​ចេញ​ពី​ពន្ធនាគារ​។

លោក​ថា៖ ​«ខ្ញុំ​សង្ឃឹម​ថា​គណបក្ស​ទាំង​ពីរ​នឹង​ពិភាក្សា​គ្នា​ស្នើ​ទៅ​ គជប ឱ្យ​​ខ្ញុំ​បាន​ចុះ​​ឈ្មោះ​បោះឆ្នោត​​ដើម្បី​បញ្ជូល​ទៅ​​ប្រកួត​ប្រជែង​នៅ​ឆ្នាំ ២០១៧ បើ​ពុំ​នោះ​ទេ​ខ្ញុំ​អត់​អាច​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​មេឃុំ​បាន​ទេ»។

ទាក់ទង​នឹង​ចុះ​ឈ្មោះ​បោះឆ្នោត​អ្នក​នាំ​ពាក្យ​រដ្ឋសភា​លោក ឡេង ប៉េងឡុង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​សភា​មិន​ទាន់​ទទួល​បាន​ការ​ស្នើសុំ​ពី​គណបក្ស​ទាំង​ពីរ​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នោះ​ទេ។

លោក​ថា​៖ ​«ទាល់​តែ​មាន​នីតិវិធី​ពិសេស​គឺ​អនុម័ត​ដោយ​រដ្ឋសភា​បើ​ចង់​មាន​ករណី​ពិសេស​ត្រូវ​តែ​ធ្វើ​វិសោធនកម្ម​មាត្រា​ណា​ដែល​ចែង​ពី​ការ​ចុះ​ឈ្មោះ​នោះ​តែ​ឥឡូវ​អត់​ទាន់​មាន​គណបក្ស​ណា​ស្នើ​មក​ទេ​ព្រោះ​សភា​ជា​ស្ថាប័ន​ខ្ពស់​បំផុត​របស់​ប្រទេស​ជាតិ​ហើយ​បើ​មាន​គណបក្ស​ទាំង​ពីរ​អ៊ីចឹង​បក្ស​ពីរ​ហ្នឹង​ជា​អ្នក​សម្រេច​ជោគវាសនា​ប្រទេស​ជាតិ»។

អ្នក​នាំពាក្យ គជប លោក ហង្ស ពុទ្ធា ថ្លែង​ថា ​តាម​នីតិវិធី ​គជប រក​មិន​ឃើញ​ពី​លទ្ធភាព​ដែល​អាច​ឱ្យ​ លោក ស៊ាង ចែត ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ ២០១៦ នេះ​បាន​ទេ​មាន​តែ​រង់ចាំ​ឆ្នាំ ២០១៧ ខណៈ​ គជប កំពុង​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី។

លោក​ថា៖ «ជា​លក្ខណៈ​បចេ្ចកទេស និង​ច្បាប់ គជប មើល​មិន​ឃើញ​ថា​តើ​ចុះ​ឈ្មោះ​តាម​របៀប​ណា​ទេ»។

តែ​លោក​ថា​ អាច​មាន​​​ករណី​ពិសេស​ទាល់​តែ​សភា​ធ្វើ​វិសោធនកម្ម​ច្បាប់​ត្រង់​មាត្រា​ណា​មួយ​នៃ​ច្បាប់​បោះឆ្នោត។

លោក​បញ្ជាក់​ថា​៖ «​សភា​​ក៏​ជា​អ្នក​បង្កើត​ច្បាប់​បោះឆ្នោត​ដែរ​បើ​សភា​ដូរ​ច្បាប់​ម៉េច គជប ​ដូរ​ទៅ​តាម​ហ្នឹង​ដែរ​ទាល់​តែ​គណបក្ស​ទាំង​ពីរ​ព្រមព្រៀង​គ្នា​ធ្វើ​វិសោធនកម្ម​ច្បាប់​អនុម័ត​ច្បាប់​ពិសេស​គឺ​អាច​ធ្វើ​បាន​តែ​ធម្មតា​ច្បាប់​គេ​មិន​ដែល​ធ្វើ​ពិសេស​ចឹង​ទេ​ហើយ​ខ្ញុំ​ជឿ​ថា​សភា​មិន​អាច​ធ្វើការ​ទាន់​ទេ​រឿង​ហ្នឹង​ហើយ​បើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ផ្អែក​លើ​មនុស្ស​ម្នាក់​ក៏​ជា​រឿង​ពិបាក​ដែរ»។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​លោក សុខ ឥសាន ថ្លែង​ថា​លោក​មិន​ទាន់​ទទួល​ដំណឹង​នេះ​ពី​ថ្នាក់​លើ​ទេ​ខណៈ​លោក​បញ្ជាក់​ថា​ច្បាប់​មិន​អាច​កែតម្រូវ​ដើម្បី​មនុស្ស​ម្នាក់​បាន​ទេ​ទាល់​តែ​ទាក់ទង​ផលប្រយោជន៍​រួម​ជា​ធំ។

លោក​ថា៖ «ខ្ញុំ​យល់​ថា​ យើង​មិន​គួរ​កាត់​ក្បាល​តម្រូវ​​មួក​ទេ​ ព្រោះ​គាត់​តែ​ម្នាក់​ឯង​មិន​អាច​ទៅ​ធ្វើការ​កែ​ច្បាប់​ ដើម្បី​តម្រូវ​ចិត្ត​គាត់​ម្នាក់​ឯង​បាន​ទេ​ឲ្យ​​ប្រជាជន​ទូទាំង​ប្រទេស​ទៅ​រត់​តាម​គាត់​តែ​ឯង​ម៉េច​កើត​»​។

ចំណែក​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក អេង ឆៃអ៊ាង ថ្លែង​ថា៖ «ព្រោះ​នេះ​ជា​សំណើ​របស់​គាត់​តែ​ចាំ​យើង​ពិនិត្យ​ទៅ​តាម​លទ្ធភាព​ជាក់ស្តែង»។

សូម​បញ្ជាក់​ថា​ ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ៤ ខែ​មិថុនា ឆ្នាំ​ ២០១៧​៕

បក្ស​ប្រឆាំង​នឹង​ជួប​រដ្ឋមន្ត្រី​រ៉ែ​ដេញដោល​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ខ្សាច់​ទៅ​ប្រទេស​សិង្ហបុរី


រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ថ្លែង​ក្នុង​ពេល​ចុះ​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​នៅ​សហគមន៍​ភូមិ​កោះស្រឡៅ ឃុំ​កោះកាពិ ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Den Ayuthyea



គណៈកម្មការ​ទី១០ នៃ​រដ្ឋសភា នឹង​ជួប​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម នៅ​ថ្ងៃ​ទី​១៥ ធ្នូ ដើម្បី​ដេញដោល​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ចេញ​ចំនួន​​ខ្សាច់ និង​តម្លៃ​ទៅ​លក់​នៅ​ប្រទេស​សិង្ហបុរី ក្រោយ​មាន​ការ​អនុញ្ញាត​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១២ ធ្នូ។

ប្រធាន​គណៈកម្មការ​ទី១០ នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក ហូរ វ៉ាន់ ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​១៣ ធ្នូ ថា អ្វី​ដែល​លោក​និង​ក្រុម​ការងារ​នឹង​សួរ​លោក ស៊ុយ សែម នោះ ថា​តើ​មូលហេតុ​អ្វី​បាន​ជា​របាយការណ៍​របស់​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា និង​របាយការណ៍​របស់​គយ​ប្រទេស​សិង្ហបុរី បង្ហាញ​តួលេខ​ចំនួន​ខ្សាច់ និង​ថវិកា​ពី​ការ​នាំខ្សាច់​ទៅ​ប្រទេស​នេះ មាន​លក្ខណៈ​ខុស​គ្នា​ច្រើន៖ «ដូច្នេះ​វា​មាន​មូលហេតុ​អ្វី ឬ​បច្ចេកទេស​អ្វី បាន​មាន​ការ​កត់ត្រា​ចំនួន​ខ្សាច់​ខុស​គ្នា ហើយ​ចំនួន​ថវិកា​ទទួល​បាន ក៏​ឃើញ​ខុស​គ្នា​ច្រើន​រយ​លាន​ដុល្លារ​(អាមេរិក) ដែរ ហើយ​នឹង​មាន​សហការី ឬ​គណៈកម្មការ​ផ្សេងៗ។ ខ្ញុំ​បាន​អញ្ជើញ​គណៈកម្មការ​រដ្ឋសភា​ទាំង​១០​ចូលរួម ហើយ​គណៈកម្មការ​ទាំង​អស់​អាច​មាន​សំណួរ​ដោយ​ឡែកៗ»។

លោក ហូរ វ៉ាន់ បាន​ដាក់​លិខិត​ស្នើ​ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ចាត់​ឲ្យ​លោក ស៊ុយ សែម មក​បំភ្លឺ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ខ្សាច់​ទៅ​ប្រទេស​សិង្ហបុរី តាំង​ពី​ថ្ងៃ​ទី២៥ វិច្ឆិកា ក្រោយ​ពី​បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​ស្នើ​​រដ្ឋាភិបាល​ផ្អាក​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស និង​បង្ហាញ​តម្លាភាព​ព័ត៌មាន​ទាក់ទង​នឹង​អាជីវកម្ម​បូម​ខ្សាច់។

ទិន្នន័យ​ពាណិជ្ជកម្ម​របស់​អង្គការ​សហប្រជាជាតិ បង្ហាញ​ថា រយៈពេល ៨​ឆ្នាំ ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៥ កម្ពុជា​នាំ​ចេញ​ខ្សាច់​ទៅ​ប្រទេស​សិង្ហបុរី​ជិត ៣​លាន​តោន (២.៧៧៤.៦១៣) គិត​ជា​ទឹកប្រាក់​ជាង ៥​លាន​ដុល្លារ​អាមេរិក (៥.៥៥៧.៣៦៩) ប៉ុន្តែ​បើ​ពិនិត្យមើល​ទិន្នន័យ​ដែល​សិង្ហបុរី នាំ​ចូល​ខ្សាច់​ពី​កម្ពុជា​វិញ មាន​រហូត​ដល់​ទៅ​ជាង ៧៣​លាន​តោន ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៧៥០​លាន​ដុល្លារ​អាមេរិក (៧៥២.៧៦១.៩៧៨)។
លោក ហូរ វ៉ាន់ បន្ត​ថា ក្រៅ​ពី​កោះហៅ​លោក ស៊ុយ សែម មក​ដេញដោល​ពី​បញ្ហា​ខ្សាច់​នេះ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ក៏​នឹង​សួរ​ដេញ​ដោល​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង នៅ​ពេល​ខាង​មុខ ក្នុង​អង្គ​ប្រជុំ​សភា​តែម្ដង ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​ដេញ​ថ្លៃ​សម្ភារៈ​ពេទ្យ ការ​គ្រប់គ្រង​គ្លីនិក​ឯកជន និង​សេវា​​សុខាភិបាល​សាធារណៈ​ជាដើម៕

ក្រសួង​រក​ឃើញ​ទីតាំង​៣​មាន​ជាតិ​មេតាណុល​ក្នុង​ស្រា​ដែល​បណ្ដាល​ឲ្យ​មនុស្ស​១៥​នាក់​ស្លាប់



 ឡាន​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ដោយសារ​ពុល​ស្រា​ស​នៅ​ឃុំ​ក្ដុលសែនជ័យ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Chin Chetha


មជ្ឈមណ្ឌល​ជាតិ​ពិសោធន៍​សុខាភិបាល នៃ​ក្រសួង​សុខាភិបាល រក​ឃើញ​ជាតិ​មេតាណុល​ក្នុង​ស្រា​ស​លើស​ពី ០,១៥% ដែល​បណ្ដាល​ឲ្យ​អ្នក​ផឹក​ពុល​ស្លាប់​ចំនួន ១៥​នាក់ និង​ឈឺ​ធ្ងន់ ៧៧​នាក់​នៅ​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង។ មន្ត្រី​សុខាភិបាល​បញ្ជាក់​ថា បច្ចុប្បន្ន អ្នក​ជំងឺ​ភាគច្រើន​បាន​ជា​សះ​ស្បើយ ប៉ុន្តែ​ស្ថាប័ន​សុខាភិបាល និង​តុលាការ​នៅ​បន្ត​នីតិវិធី​ជុំវិញ​រឿង​នេះ។

របាយការណ៍​លទ្ធផល​វិភាគ​សំណាក​ស្រា​ស​ចំនួន ៨​សំណាក ត្រូវ​បាន​មជ្ឈមណ្ឌល​ជាតិ​ពិសោធន៍​សុខាភិបាល បញ្ចេញ​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែ​ធ្នូ បង្ហាញ​ថា ក្នុង​ចំណោម​ទីតាំង​ផលិត​ស្រា​ស​ចំនួន ៨​ទីតាំង មាន​បី​ទីតាំង​រក​ឃើញ​ជាតិ​ពុល ឬ​មេតាណុល​កម្រិត​ខ្ពស់ បណ្ដាល​ឲ្យ​អ្នក​ផឹក​ពុល។ ទីតាំង​ទី​មួយ​មាន​កម្រិត​រហូត​ដល់ ១,៤៣% ទីតាំង​ទី​ពីរ មាន​កម្រិត ១,៧៤% និង​ទីតាំង​ទី​បី​មាន​កម្រិត​ដល់ ០,២០%។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ថា ស្រា​ស​ដែល​មាន​ជាតិ​មេតាណុល​លើស​ពី ០,១៥% អាច​ធ្វើ​ឲ្យ​អ្នក​ផឹក​គ្រោះថ្នាក់​ដល់​ជីវិត។ សំណាក​ស្រា​ស​ទាំង​ប្រាំបី​សំណាក ដែល​យក​ទៅ​ពិសោធ​នោះ បាន​ប្រមូល​ចេញ​ពី​កន្លែង​ផលិត​ក្នុង​ឃុំ​ក្ដុលសែនជ័យ ដែល​ជា​ឃុំ​ទើប​បង្កើត​ថ្មី​ក្នុង​ស្រុក​ទឹកផុស ហើយ​ជា​ទីតាំង​មាន​មនុស្ស​ពុល​ស្រា​ច្រើន៖ «ចំពោះ​ស្ថានភាព​ទូទៅ​នៃ​ការ​ពុល​ស្រា​នេះ មាន​ភាព​ធូរ​ស្រាល​ហើយ ដោយសារ​មក​ដល់​ពេល​នេះ អ្នក​ជំងឺ​ដែល​នៅ​កំពុង​សម្រាក​ព្យាបាល​នៅ​សល់​តែ​ពីរ​ករណី​ទៀត​ទេ។ ក្នុង​នាម​អាជ្ញាធរ​សុខាភិបាល ខ្ញុំ​សូម​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់ ជាពិសេស​ពលរដ្ឋ​ដែល​និយម​ទទួល​ទាន​ស្រា​ក្នុង​ករណី​ពលរដ្ឋ​មាន​រោគ​សញ្ញា​ពុល​ស្រា សូម​ទៅ​កាន់​មណ្ឌល​សុភាព​ដែល​ជិត​ឲ្យ​បាន​ជា​បន្ទាន់»។

អ្នក​ភូមិ​នៃ​ឃុំ​ក្រាំងស្គា ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ដែល​សង្ស័យ​ថា ពុល​ស្រា​ស កំពុង​សម្រាក​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៨ ធ្នូ ឆ្នាំ​២០១៦។ RFA/Chin Chetha

លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា មន្ត្រី​ជំនាញ​សុខាភិបាល នៅ​បន្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ក្នុង​ភូមិ​ក្ដុល ដំណាក់​អំពិល និង​ភូមិ​កូនដំរី នៃ​ឃុំ​ក្ដុលសែនជ័យ ដើម្បី​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ទទួល​ទាន​ស្រា​ដែល​មិន​ដឹង​ពី​ប្រភព ឬ​ការ​ផលិត​ច្បាស់លាស់។ ក្រៅ​ពី​វិធានការ​អប់រំ ក្រុម​គ្រូពេទ្យ​ក៏​កំពុង​ព្យាបាល​អ្នក​ជំងឺ​ពុល​ស្រា​មិន​ទាន់​ជា​សះ​ស្បើយ​ពីរ​នាក់​ទៀត ដែល​មាន​អាការ​ប្រែប្រួល​ញឹកញាប់។

ចំពោះ​នីតិវិធី​របស់​តុលាការ​ក្នុង​ការ​ស្រាវជ្រាវ​រក​ប្រភព​អ្នក​ផលិត​ស្រា​ស​មាន​ជាតិ​ពុល​ពិត​ប្រាកដ​មក​ផ្ដន្ទាទោស​នោះ ត្រូវ​អ្នក​នាំ​ពាក្យ​អយ្យការ​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង ថា​មិន​ទាន់​អាច​បញ្ចេញ​ព័ត៌មាន​នេះ​បាន​ទេ។

អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង លោក ឡុង ស៊ីថា ស្នើសុំ​មិន​បញ្ចេញ​ព័ត៌មាន​លម្អិត​ទាក់ទង​ករណី​នេះ ដោយ​លោក​អះអាង​ថា តុលាការ​កំពុង​ធ្វើ​ការងារ​នេះ​យ៉ាង​ប្រុង​ប្រយ័ត្ន។

ចាប់​តាំង​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៦ មាន​មនុស្ស ១៥​នាក់​ស្លាប់ និង​អ្នក​ឈឺ​ដោយសារ​ពុល​ស្រា​ស​ចំនួន ៧៧​នាក់។ មន្ត្រី​ជំនាញ​សុខាភិបាល ថា​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា អ្នក​ពុល និង​អ្នក​ស្លាប់​ទាំងអស់ សុទ្ធតែ​មាន​ប្រវត្តិ​ផឹក​ស្រា​ដែល​បាន​បិត ឬ​ផលិត​នៅ​ក្នុង​ឃុំ​ក្ដុលសែនជ័យ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង។

មាត្រា​២២៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ចែង​ថា អំពើ​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​ផឹក លេប ឬ​បញ្ចូល​ទៅ​ក្នុង​ខ្លួន​អ្នក​ដទៃ​តាម​មធ្យោបាយ​ណា​ក៏ដោយ ដោយ​ចេតនា​នូវ​សារជាតិ​ពុល​ដែល​បណ្ដាល​ឲ្យ​ខូច​សុភាព ត្រូវ​ចាត់​ទុក​ជា​អំពើ​ហិង្សា​ដោយ​ចេតនា។ ចំណែក​មាត្រា​២២៤ នៃ​ក្រម​ដដែល​នេះ ចែង​ថា អំពើ​ហិង្សា​ដោយ​ចេតនា​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧​ឆ្នាំ​ទៅ ១៥​ឆ្នាំ កាល​បើ​អំពើ​នេះ​បណ្ដាល​ឲ្យ​ជន​រងគ្រោះ​ស្លាប់​ដោយ​គ្មាន​ចេតនា​សម្លាប់៕

ប៉ូលិស​រក​ឃើញ​វត្ថុតាង​បន្ថែម​ទាក់ទិន​ករណី​​វៀតណាម​ធ្វើ​ទារុណកម្ម​កុមារ​ខ្មែរ


 ជនជាតិ​វៀតណាម ឈ្មោះ ង្វៀន ថាញ់ ឬ ង្វៀន យ៉ុង (Nguyen Dung) ដែល​គេ​សង្ស័យ​ថា​ប្រើ​ទារុណកម្ម​លើ​កុមារ​អាយុ ២​ឆ្នាំ ដោយ​ប្រើ​ឧបករណ៍​ឆក់ នៅ​ខេត្ត​មណ្ឌលគិរី។ Photo courtesy of Thanh Nien


ក្រុម​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​បន្ថែម​ទៅ​លើ​ករណី​ជនជាតិ​វៀតណាម ធ្វើ​ទារុណកម្ម​លើ​កុមារ​ខ្មែរ​នៅ​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី​ ក្រោយ​ពេល​អាជ្ញាធរ​វៀតណាម ប្រគល់​ឯកសារ​វីដេអូ​ចំនួន ៤៩​ឃ្លិប (clips) ទាក់ទិន​ការ​ធ្វើ​ទារុណកម្ម​នេះ។ មន្ត្រី​សិទ្ធិមនុស្ស​អំពាវនាវ​ឲ្យ​អាជ្ញាធរ​វៀតណាម ធ្វើ​បត្យាប័ន​​ជនជាប់ចោទ​មក​ឲ្យ​អាជ្ញាធរ​កម្ពុជា ចាត់​ការ​តាម​ផ្លូវ​ច្បាប់។

សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​មណ្ឌលគិរី បាន​ចុះ​ស៊ើបអង្កេត​នៅ​ទីតាំង​ជនជាតិ​វៀតណាម ធ្វើ​ទារុណកម្ម​លើ​កុមារ​អាយុ ២​ឆ្នាំ នៅ​ភូមិ​ពូក្រូច ឃុំ​ស្រែអំពូម ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ហើយ​បាន​រក​ឃើញ​សម្លៀក​បំពាក់ និង​ខ្សែ​ចង​មាត់​ដែល​ជនល្មើស​ប្រើប្រាស់​ធ្វើ​ទារុណកម្ម​លើ​កុមារ ប៉ុន្តែ​រក​មិន​ឃើញ​ជើង​ទម្រ​ថត​វីដេអូ​ក្នុង​ការ​ធ្វើ​ទារុណកម្ម​នេះ​ទេ។

ស្នងការ​រង​ប៉ូលិស​ខេត្ត​មណ្ឌលគិរី លោក សូ សុវណ្ណ បញ្ជាក់​ថា ប៉ូលិស​ជំនាញ​សន្និដ្ឋាន​ថា ជនល្មើស​ប្រើ​​ឧបករណ៍​ថត​វីដេអូ​តែ​ម្នាក់​ឯង​ទាក់ទិន​ការ​ធ្វើ​ទារុណកម្ម​លើ​កុមារ បន្ទាប់ពី​ប៉ូលិស​ជំនាញ​វៀតណាម ​បាន​ប្រគល់​ឯកសារ​វីដេអូ​ចំនួន ៤៩​ឃ្លិប ទាក់ទិន​ការ​ធ្វើ​ទារុណកម្ម​នេះ។

មន្ត្រី​ប៉ូលិស​ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា វីដេអូ​ទាំង ៤៩ឃ្លិប​ដែល​ប៉ូលិស​វៀតណាម ប្រគល់​ឲ្យ​សុទ្ធសឹងតែ​ជា​រូបភាព​បង្ហាញ​ពី​របៀប​ធ្វើ​ទារុណកម្ម​មក​លើ​កុមារ​កម្ពុជា ដូចជា​ប្រើ​ឧបករណ៍​ឆក់ ឬ​យក​ដើម​ប្រទាល​រុក​គូថ និង​មួល​ក​ជាដើម។ វីដេអូ​នេះ​ថត​ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៣ ខែ​សីហា នៅ​ការដ្ឋាន​ក្រុមហ៊ុន​ចម្ការ​​កាកាវ ក្នុង​ឃុំ​ស្រែអំពូម មិន​ទាក់ទិន​ការ​ធ្វើ​ទារុណកម្ម​ករណី​ផ្សេង​អ្វី​ឡើយ៖ «ក្មេង​ហ្នឹង​ទាំង​អស់​ខ្លះ​ញ៉ុក​គូថ ខ្លះ​ឆក់ ខ្លះ​មួល​ក ប៉ុន្តែ​មើល​ក្នុង​រូបភាព​គេ​ថា ​វា​មាន​ជើង (ជើង​ម៉ាស៊ីន​ថត)។ ឥឡូវ​ខ្ញុំ​កំពុង​មក​ផ្ទះ​វា។ ថ្នាក់​លើ​យើង​យក​ចិត្ត​ទុក​ដាក់​ណាស់ យើង​ចង់​ឲ្យ​បញ្ជូន​មក​កាត់​ទោស​នៅ​ស្រុក​យើង ប៉ុន្តែ​គេ​ថា ចាំ​សុំ​យោបល់​ថ្នាក់​លើ​គេ សំខាន់​បំផុត​ឲ្យ​ថ្នាក់​លើ​ប្រទេស​ទាំង​ពីរ​ទាក់ទង​គ្នា»។
កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី លោក យ៉ា ណារិន សម្រេច​ឃុំ​ខ្លួន​ជនជាតិ​ហុល្លង់ ឈ្មោះ ស្តេសហ្វាន ស្ទូអិក (Stefan Struik) អាយុ ៥៣​ឆ្នាំ ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ចម្ការ​កាកាវ និង​ចម្ការ​អំពៅ មាន​សញ្ជាតិ​ខ្មែរ​នៅ​ពន្ធនាគារ​ខេត្ត​ជា​បណ្ដោះអាសន្ន​ដើម្បី​ស៊ើប​អង្កេត​ពី​បទ​មិន​ប្ដឹង​បរិហារ​ការ​ធ្វើ​បាប​អនីតិជន​តាម​មាត្រា​៥៣០ នៃ​ក្រមព្រហ្មទណ្ឌ។ ដោយ​ឡែក​ប៉ូលិស​ប្រទេស​វៀតណាម ក៏​បាន​អះអាង​ប្រាប់​ក្រុម​ការងារ​ប៉ូលិស​កម្ពុជា ដែល​ជួប​ដោះស្រាយ​បញ្ហា​នេះ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ថា នឹង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់​ជាតិ​សម្រេច​ទាក់ទិន​សំណើ​សុំ​បត្យាប័ន​បញ្ជូន​ជនល្មើស​ឈ្មោះ ង្វៀន ថាញ់ ឬ ង្វៀន យ៉ុង (Nguyen Dung) មក​អាជ្ញាធរ​កម្ពុជា។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ចាត់​ទុក​​ករណី​នេះ​​ថា ជា​អំពើ​ធ្វើ​ទារុណកម្ម​ឃោរឃៅ​លើ​កុមារ​ដែល​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ បាន​ហាមឃាត់។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​វៀតណាម បញ្ជូន​ជនល្មើស​មក​ផ្ដន្ទាទោស​នៅ​កម្ពុជា កន្លែង​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​នេះ៖ «វិសាលភាព​នៃ​ការ​អនុវត្ត​ទោស គឺ​អនុវត្ត​ទោស​នៅ​កន្លែង​ប្រព្រឹត្ត​បទល្មើស។ ដូច្នេះ​ត្រូវ​តែ​បញ្ជូន​ចារី​ដៃដល់​មក​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​គាត់​អនុវត្ត​ទោស​នៅ​ប្រទេស​កម្ពុជា»។

កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី បាន​រក​ឃើញ​វត្ថុតាង​ប្រដាប់​ឆក់​លិង្គ​សិប្បនិមិត្ត និង​ឧបករណ៍​ជក់​គ្រឿងញៀន​នៅ​បន្ទប់​ស្នាក់នៅ​របស់​ជនល្មើស​ក្នុង​ក្រុមហ៊ុន​ចម្ការ​កាកាវ នៅ​ឃុំ​ស្រែអំពូម ក្នុង​ខេត្ត​មណ្ឌលគិរី៕

Man dead after fall into kiln, police say


The charcoal kiln in which a man died yesterday. PHOTO SUPPLIED



A 56-year-old man burned to death on Monday in Koh Kong’s Mondul Seima district after falling into the flames of a charcoal kiln on his farm, an official said yesterday. Bak Khlang commune police chief Lem Hy identified the victim as Ly Savoeurn, a farmer from Cham Yeam village.

The victim’s wife, Ouk Ly, 58, told police she discovered her husband’s remains after calling him several times and hearing no reply, Hy said. Ly then decided to go to their farm, about 2 kilometres away, to only find her husband’s phone in his shirt, which was hanging from the roof of their farm cottage.

She later found the bones and a skull in the kiln believed to be the remains of her husband, Hy said. The victim had mentioned he was feeling dizzy before going to the farm, according to the wife.

Hy said that after interviewing other family members and villagers, police had believed her story and ruled the death accidental.

In February, a Battambang man also fell into a charcoal kiln, burning to death. His wife and son sustained severe burns in their effort to save him.

Kingdom to chair body on heritage and conflict


Soldiers walk towards Preah Vihear Temple, one of Cambodia’s World Heritage Listed sites, during a border conflcit in 2008. Heng Chivoan



Prime Minister Hun Sen yesterday announced Cambodia’s appointment as chair of the UNESCO Committee for the Protection of Cultural Property in the Event of Armed Conflict, a subject with which the Kingdom has more than a passing acquaintance.

In an open letter released yesterday, the premier said that the year-long appointment – a unanimous decision made during the committee’s 11th summit held in Paris last week – was a point of pride for the Kingdom, especially since it had just three years ago also been appointed chair of the UNESCO World Heritage Committee. The Kingdom is slated to host the 12th summit, scheduled for late next year.

Cambodia is steward of the 900-year-old Preah Vihear temple, site of several clashes with neighbouring Thailand since it was declared a UNESCO world heritage site in 2008. While the temple sustained damage from artillery fire, restoration efforts have been undertaken with UNESCO in intervening years.

Anne Lemaistre, UNESCO’s representative in Cambodia, said yesterday that while she couldn’t say if Preah Vihear played a role in the decision-making progress, “Cambodia has proven to be an excellent chair of the 1972 Convention on World Heritage in 2013” and “has a good knowledge of the convention”.

The premier, meanwhile, said the appointment was a reflection of the government’s “wise policy in the cultural sector”, adding that the Kingdom will work with countries to encourage their ratification of the 1954 Hague Convention – an agreement that led to the establishment of the committee.