Sunday, January 15, 2017

ក្រុម​ស្ត្រី​មាន​បញ្ហា​ដីធ្លី​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៣៧

                                                                                                                                                                      ក្រុម​ស្ត្រី​រងគ្រោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ តំបន់​បុរីកីឡា នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៣៧ ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) មន្ត្រី គ.ជ.ប និង​សកម្មជន​ដីធ្លី ព្រម​ទាំង​ទាមទារ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី។

សម្រាប់​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៣៧ នៅ​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​មករា ក្រុម​ស្ត្រី​នៅ​តំបន់​បឹងកក់ និង​បុរីកីឡា​ប្រមាណ ៥០​នាក់ នឹង​រៀបចំ​ធ្វើ​នៅ​សហគមន៍​បឹងកក់​ដដែល ដោយ​មិន​សម្រេច​ចិត្ត​ចុះ​ផ្លូវ​តវ៉ា​នៅ​តាម​អគារ​រដ្ឋាភិបាល និង​ស្ថានទូត​ប្រទេស​ផ្សេងៗ​ក្នុង​ទីក្រុង​ភ្នំពេញ​នោះ​ទេ។

តំណាង​សហគមន៍​បឹងកក់ លោកស្រី បូវ សោភា ថ្លែង​ថា ពិធី​ជួបជុំ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៦ មករា គឺ​មាន​លើក​បដា រូបថត​អ្នក​កំពុង​ជាប់​ឃុំ រួម​មាន​អ្នកស្រី ទេព វន្នី តំណាង​សកម្មជន​ដីធ្លី​បឹងកក់ ព្រម​ទាំង​រូបថត​មន្ត្រី​សិទ្ធិ​មនុស្ស​ជាដើម ហើយ​ពួក​គេ​នឹង​ស្រែក​សម្ដែង​មតិ​ទាមទារ​ឲ្យ​តុលាការ និង​រដ្ឋាភិបាល ដោះ​លែង​អ្នក​កំពុង​ជាប់​ឃុំ​ដោយ​អយុត្តិធម៌​ទាំងនោះ៖ «យើង​ចង់​ឲ្យ​ដោះលែង​អ្នកស្រី ទេព វន្នី ឲ្យ​មាន​សេរីភាព និង​ជួបជុំ​គ្រួសារ​របស់​គាត់»។

តំណាង​សហគមន៍​បឹងកក់ លោកស្រី បូវ សោភា និង​តំណាង​សហគមន៍​បុរីកីឡា លោកស្រី សរ ស៊ន បញ្ជាក់​ថា ទោះ​លំបាក​យ៉ាង​ណា ក៏​ពួក​គាត់​មិន​ព្រម​បោះបង់ ឬ​បញ្ឈប់​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ​ឡើយ លុះត្រា​តែ​រដ្ឋាភិបាល​ដោះស្រាយ​តាម​ការ​ទាមទារ​របស់​ពួក​គាត់។

ក្រុម​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់ បាន​ផ្ដើម​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ចាប់​តាំង​ពី​សប្ដាហ៍​មុន​សាជាថ្មី បន្ទាប់​ពី​ពួក​គេ​ផ្អាក​មួយ​រយៈ ហើយ​ខក​ចិត្ត​ចំពោះ​ការ​បរាជ័យ​របស់​មេ​ដឹកនាំ​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង ដើម្បី​ដោះ​លែង​អ្នក​ដែល​កំពុង​ជាប់​ឃុំ​ទាំង ៦​នាក់​នោះ​កាល​ពី​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០១៦។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​ឆ្លើយ​ឆ្លង​កំណត់​ពី​របៀបវារៈ​នៃ​ការ​ចរចា ដែល​លិខិត​នេះ​ធ្វើ​ឡើង​តាម​រយៈ​រដ្ឋសភា ជជែក​អំពី​តួនាទី ការងារ និង​សិទ្ធិ​អំណាច​របស់​ប្រធាន​ក្រុម​ភាគតិច ប្រធាន​ក្រុម​ភាគច្រើន​នៅ​ក្នុង​សភា និង​សភាពការណ៍​មុន​ការ​បោះឆ្នោត។ ចំណែក​រឿង​ចរចា​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក ៤​រូប និង​អគ្គលេខាធិការ​រង គ.ជ.ប រួម​ទាំង​សកម្មជន​ដីធ្លី មិន​ទាន់​ត្រូវ​បញ្ចូល​ក្នុង​របៀបវារៈ​នៃ​ការ​ចរចា​គ្នា​ខាង​មុខ​នេះ​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង។

តំណាង​សហគមន៍​បឹងកក់ លោកស្រី បូវ សោភា អំពាវនាវ​ឲ្យ​គណបក្ស​ទាំង​ពីរ​គួរ​ជជែក​គ្នា​ពី​រឿង​ជាតិ និង​ប្រជាជន ជាពិសេស​ដោះលែង​សកម្មជន​ដីធ្លី និង​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក និង​មន្ត្រី គ.ជ.ប តាម​ការ​សន្យា ប្រសិន​បើ​រដ្ឋាភិបាល​មិន​ចង់​ឃើញ​មាន​ការ​តវ៉ា​ត​ទៅ​ទៀត៖ «សូម​ថ្នាក់​ដឹកនាំ​គណបក្ស​ទាំង​ពីរ គាត់​ចង់​ធ្វើ​ការ​បម្រើ​ប្រជាពលរដ្ឋ និង​សម្រួល​ផ្នែក​នយោបាយ​កុំ​ឲ្យ​ឡើង​កម្តៅ។ ដូច្នេះ​ពួក​គាត់​គួរ​តែ​សហការ​គ្នា​ធ្វើ​ការ ដើម្បី​រក​នីតិវិធី​ណា​ដើម្បី​ដោះលែង​ពួក​គាត់​ឲ្យ​មាន​សេរីភាព និង​ទាមទារ​យុត្តិធម៌​សម្រាប់​ពួក​គាត់»។

រីឯ​ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ធ្លាប់​មាន​ប្រសាសន៍​ថា យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ កើត​ឡើង​ក្រោយ​ពី​មាន​ការ​ចាប់​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស មន្ត្រី គ.ជ.ប និង​សកម្មជន​ដីធ្លី ដូច្នេះ​វា​មិន​មែន​ជា​ចលនា​បដិវត្តន៍​ពណ៌​ទេ គឺ​ជា​ការ​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទាំងនោះ​វិញ ដែល​គេ​យល់​ថា អ្នក​ទាំងនោះ​មិន​បាន​ប្រព្រឹត្ត​ខុស។

លោក អំ សំអាត រំពឹង​ថា រដ្ឋាភិបាល និង​តុលាការ គួរ​ពិចារណា​ដោះលែង​អ្នក​ជាប់​ឃុំ​ឃាំង​ទាំងអស់​វិញ ព្រោះ​ថា បើ​មិន​ដោះលែង​ទេ នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​រដ្ឋាភិបាល​នឹង​នៅ​តែ​បន្ត​រង​ការ​រិះគន់​ខ្លាំងៗ​ដដែល៕

ស្ត្រី​ខ្មែរ​ដែល​ត្រូវ​មេ​ខ្យល់​ជួញ​ដូរ​ទៅ​ចិន​ស្វែងរក​អន្តរាគមន៍​ត្រឡប់​មក​ស្រុក​កំណើត​វិញ

ស្ត្រី​ខ្មែរ​ដែល​ចាញ់​បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤។ RFA/Saut Sokprathna



ស្ត្រី​ខ្មែរ​ដែល​ចាញ់​បោក​មេ​ខ្យល់ យក​ទៅ​ជួញដូរ​លក់​ឲ្យ​បុរស​ចិន កំពុង​ស្វះ​ស្វែងរក​អន្តរាគមន៍​ដើម្បី​អាច​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ។ ចំណែក​មន្ត្រី​រដ្ឋាភិបាល​ធ្វើ​ការងារ​ទាក់ទង​រឿង​នេះ ថា​នឹង​អន្តរាគមន៍​ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ ប៉ុន្តែ​ក៏​បង្ហាញ​ពី​ការ​លំបាក​មួយ​ចំនួន ដោយសារ​បញ្ហា​ផ្លូវ​ច្បាប់​រវាង​ប្រទេស​ទាំង​ពីរ​ចែង​ផ្សេង​គ្នា។

ស្ត្រី​ដែល​អះអាង​ថា​ត្រូវ​មេ​ខ្យល់​លក់​ដូរ​ឲ្យ​បុរស​ចិន ឲ្យ​អាស៊ីសេរី​ដឹង​តាម​ទូរស័ព្ទ​ពី​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ថា មេ​ខ្យល់​ជា​ស្ត្រី​ខ្មែរ​បាន​ប្ដី​ជនជាតិ​ចិន នាំ​លោកស្រី​ទៅ​ប្រទេស​ចិន ឆ្លង​តាម​ប្រទេស​វៀតណាម ដោយ​សន្យា​ថា​នឹង​ទៅ​ធ្វើ​ការងារ​នៅ​ទីនោះ។

លោកស្រី​បន្ត​ថា មេ​ខ្យល់​លក់​លោកស្រី​ក្នុង​តម្លៃ​ជាង ១០​ម៉ឺន​យ័ន្ត ឬ​ជាង ២​ម៉ឺន​ដុល្លារ​ឲ្យ​បុរស​ចិន ក្នុង​គ្រួសារ​ដាច់ស្រយាល​មួយ​នៃ​ក្រុង​ជាងស៊ី ប្រទេស​ចិន៖ «គេ​លក់​យើង​ចឹង គេ​លក់​ឲ្យ​មក​យក​ប្ដី​ស្រុក​ចិន ខ្ញុំ​ស្មាន​ថា​បាន​មក​ធ្វើ​ការ។ ដល់​នេះ​គេ​យក​មក​លក់​ឲ្យ​ស្រុក​ចិន ហ្នឹង ហី​ដល់​ពេល​ម្តាយ​ឈឺ​អត់​មាន​លុយ​ផ្ញើ​ឲ្យ​ម្តាយ​ទៀត»។

ស្ត្រី​ដដែល​រៀបរាប់​ថា នាង​បាន​ទៅ​ប្រទេស​ចិន ជាង ៣​ខែ​មក​ហើយ និង​ធ្លាប់​បាន​រត់​គេច​ដែរ ប៉ុន្តែ​មិន​បាន​សម្រេច ព្រោះ​មិន​ស្គាល់​ភូមិសាស្ត្រ។ ស្ត្រី​មាន​វ័យ ៣២​ឆ្នាំ សព្វថ្ងៃ​មាន​កូន ៤​នាក់​កំពុង​រស់នៅ​ក្នុង​ខេត្ត​បាត់ដំបង រូប​នេះ ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​តំបន់​លោកស្រី​កំពុង​រស់នៅ​នោះ មាន​ស្ត្រី​ខ្មែរ​ជាង ៣០​នាក់​ផ្សេង​ទៀត ក៏​សុទ្ធតែ​ជួប​រឿង​ចាញ់​បោក​មេ​ខ្យល់​ដូចនេះ​ដែរ និង​ចង់​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ។

ទាក់ទង​រឿង​នេះ អនុប្រធាន​អចិន្ត្រៃយ៍​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ក្រសួង​មហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង មាន​ប្រសាសន៍​ថា ករណី​នេះ​អាច​ជួប​ការ​លំបាក ប្រសិន​ស្ត្រី​រូប​នេះ​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​បុរស​ចិន នោះ ព្រោះ​ច្បាប់​ប្រទេស​ចិន នៅ​ពេល​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ ស្ត្រី​ខ្មែរ​នោះ​នឹង​ក្លាយ​ជា​ពលរដ្ឋ​ចិន ដែល​ធ្វើ​ឲ្យ​មន្ត្រី​ខ្មែរ​ពិបាក​ធ្វើ​ការងារ​នេះ។

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នកស្រី​ថា ក្រុម​ការងារ​លោកស្រី​នឹង​សិក្សា​ករណី​នេះ រួម​ទាំង​សហការ​ជាមួយ​ក្រសួង​ការ​បរទេស ដើម្បី​ជួយ​អន្តរាគមន៍៖ «ពេល​ទៅ​ដល់​នោះ​ដូច​ចូល​ទៅ​ក្នុង​ស៊ង​គេ​ចឹង ដោយសារ​គាត់​ស្ថិត​នៅ​ក្នុង​ច្បាប់​របស់​គេ​ហើយ ហើយ​គេ​រក​រឿង​យើង​បាន​ទៀត​ពីរ​យ៉ាង។ ទី​មួយ​យើង​ជា​គ្រួសារ​របស់​គេ​ដែល​ទទួល​ស្គាល់ តែ​បើ​យើង​នៅ​ក្រៅ​គ្រួសារ យើង​ចូល​ប្រទេស​គេ​ដោយ​ខុស​ច្បាប់។ ចឹង​ទីបំផុត បើ​កាលណា​ចូល​ទៅ​ក្នុង​ច្បាប់​អាពាហ៍ពិពាហ៍ គាត់​ក្លាយ​ជា​គ្រួសារ​របស់​គេ​ដែល​គេ​អនុវត្ត​ច្បាប់​របស់​ប្រទេស​គេ»។

អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សុន្ទរី បាន​នៅ​ឡើយ​ទេ​ថ្ងៃ​ទី​១៤ ខែ​មករា។

ចំណែក​លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) និយាយ​ថា ប្រសិន​បើ​អង្គការ​របស់​លោក​រក​ឃើញ​ថា ការ​រៀបការ​របស់​ស្ត្រី​ខ្មែរ​នោះ​មិន​មែន​កើត​ចេញ​ពី​ឆន្ទៈ អង្គការ​របស់​លោក​នឹង​ស្វែងរក​ដើម្បី​ជួយ​សង្គ្រោះ។

លោក​ថា កន្លង​មក​អង្គការ​របស់​លោក​ជួប​ការ​លំបាក​ក្នុង​ការ​ជួយ​សង្គ្រោះ​ស្ត្រី​រងគ្រោះ ព្រោះ​ចិន ជា​ប្រទេស​កុម្មុយនីស្ត អាជ្ញាធរ​នៅ​ប្រទេស​នេះ​ខ្លះ​ពុក​រលួយ ហើយ​ស្ត្រី​រងគ្រោះ​ខ្លះ​មិន​ស្គាល់​ទីតាំង ឬ​ស្លាក​សញ្ញា​ដែល​ពិបាក​ក្នុង​ការ​ស្វែងរក៖ «ពួក​ខ្ញុំ​មាន​លេខ​ទូរស័ព្ទ​ចឹង យើង​អាច​ព្យាយាម​ទាក់ទង​គាត់ ដើម្បី​អាច​ដឹង​ថា​គាត់​នៅ​ទីណា? យើង​នឹង​ផ្តល់​សេវា​ជូន​គាត់​បាន​នៅ​ពេល​មាន​ការ​ស្នើសុំ​ពី​គ្រួសារ ឬ​ទំនាក់ទំនង​ពី​ជន​រងគ្រោះ​ចឹង»។

អនុប្រធាន​អចិន្ត្រៃយ៍​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ក្រសួង​មហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង បញ្ជាក់​ថា ករណី​ស្ត្រី​ខ្មែរ​រៀបការ​ជាមួយ​បុរស​នៅ​ប្រទេស​ចិន តាម​រយៈ​មេ​ខ្យល់ និង​ត្រូវ​រង​ទុក្ខបុកម្នេញ ត្រូវ​ជួយ​សង្គ្រោះ​កាល​ពី​ឆ្នាំ​២០១៦ មាន​ជាង ៦០​នាក់។

អ្នកស្រី​ស្នើ​ពលរដ្ឋ​ទូទៅ ជាពិសេស​ស្ត្រី ប្រយ័ត្នប្រយែង​ក្នុង​ការ​ស្វែងរក​ការងារ​នៅ​ក្រៅ​ប្រទេស។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស លោក មឿន តុលា ថា​ស្ត្រី​ខ្មែរ​ដែល​ត្រូវ​ជួញដូរ​នៅ​ចិន ភាគច្រើន​រងគ្រោះ​បាន​ក្លាយ​ទៅ​ជា​ទាសករ​ផ្លូវ​ភេទ ទាសករ​ការងារ​ដោយ​មិន​មាន​ប្រាក់​កម្រៃ និង​គ្មាន​អាហារ​ហូប​ចុក​គ្រប់គ្រាន់ និង​មាន​ជំងឺ។ មន្ត្រី​សង្គម​ស៊ីវិល ស្នើ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​ឲ្យ​ពលរដ្ឋ​បាន​ដឹង និង​ស្វែងរក​មេ​ខ្យល់​ចាប់​ដាក់​ទោស៕

ក្រុម​យុវជន​ពេញ​ចិត្ត​នឹង​ការ​តាំង​ពិព័រណ៍​ស្នាដៃ​សិល្បៈ​ខ្មែរ

យុវជន​រាប់​រយ​នាក់ បាន​មក​ចូលរួម​ទស្សនា​ការ​តាំង​ពិព័រណ៍​សិល្បៈ​គ្រប់​ទម្រង់​នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ នៅ​ថ្ងៃ​ទី​១៥ ខែ​មករា។ កម្មវិធី​តាំង​ពិព័រណ៍​នេះ មាន​ឈ្មោះ​ថា ផ្ទះ​សិល្បៈ ដែល​ត្រូវ​បាន​រៀបចំ​ដោយ​ក្រុម​យុវជន​ល្ខោន​ខោល​កម្ពុជា និង​គាំទ្រ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ព្រម​ទាំង​ស្ថាប័ន​រដ្ឋ និង​វិស័យ​ឯកជន​មួយ​ចំនួន​ទៀត។





ទិដ្ឋភាព​នៃ​ការ​សម្ដែង​សិល្បៈ​នា​កម្មវិធី​តាំង​ពិព័រណ៍​នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៧។ RFA/Cheu Sideth

សាលា​ក្រុង​អនុញ្ញាត​ឲ្យ​សហជីព​ធ្វើ​ពិធី​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា

សាលា​ក្រុង​អនុញ្ញាត​ឲ្យ​សហជីព​ធ្វើ​ពិធី​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា

រូប​សំណាក​របស់​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ជិត​វត្ត​លង្កា រូប​ថត​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។  RFA/Brach Chev



មន្ត្រី​សាលា​រាជធានី​ភ្នំពេញ អះអាង​នៅ​ថ្ងៃ​អាទិត្យ ទី​១៥ មករា ថា សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​មន្ត្រី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ពិធី​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​នេះ នៅ​ថ្ងៃ​ទី​២២ មករា។

ការ​អះអាង​នេះ ស្រប​ពេល​ដែល​សហជីព​សេរី​កម្មករ ប្រកាន់​ជំហរ​ថា​នឹង​រៀបចំ​ពិធី​នេះ បើ​ទោះ​ជា​គ្មាន​ការ​ឆ្លើយតប។ លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​នេះ ត្រូវ​បាន​ឃាតក​បាញ់​សម្លាញ់​នៅ​មុខ​តូប​លក់​កាសែត​ក្បែរ​របង​វត្ត​លង្កា កាល​ពី ១៣​ឆ្នាំ​មុន ប៉ុន្តែ​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ នៅ​មិន​ទាន់​វែក​មុខ​រក​ជន​ល្មើស និង​អ្នក​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​នេះ​ឃើញ​នៅ​ឡើយ។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បញ្ជាក់​ឲ្យ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ នឹង​អនុញ្ញាត​ឲ្យ​មន្ត្រី​សហជីព​សេរី​កម្មករ ធ្វើ​ពិធី​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា ថ្ងៃ​ទី​២២ មករា ប៉ុន្តែ​ត្រូវ​មាន​លក្ខខណ្ឌ​មួយ​ចំនួន។

អ្នក​នាំ​ពាក្យ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី មាន​ប្រសាសន៍​នៅ​ថ្ងៃ​អាទិត្យ ទី​១៥ មករា ថា សាលា​រាជធានី​ភ្នំពេញ បាន​ទទួល​លិខិត​ពី​សហជីព ហើយ​និង​បាន​ឃើញ​អំពី​គោល​បំណង​របស់​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ជូន​ដំណឹង​នៃ​ការ​រៀបចំ​ពិធី។

លោក​ថា សាលា​រាជធានី​ភ្នំពេញ មិន​ជំទាស់​ចំពោះ​ការ​រៀបចំ​ពិធី​បែប​សាសនា​នេះ​ទេ ប៉ុន្តែ​អ្នក​រៀបចំ​ពិធី ត្រូវ​ទទួល​ខុស​ត្រូវ​ថា នឹង​មិន​ហែ​ក្បួន​ចុះ​ឡើង​នោះ​ឡើយ៖ «យើង​អាច​នឹង​អញ្ជើញ​គាត់​ជួប​គ្នា​មួយ ពេល​មុន​ថ្ងៃ​ប្រារព្ធ​ពិធី ដើម្បី​ពិភាក្សា​លើ​ការងារ​រៀបចំ​មួយ​ចំនួន គឺ​ការងារ​សន្តិសុខ​ក្នុង​ក្រៅ ដើម្បី​ធានា​ថា រលូន​មាន​សុវត្ថិភាព​ពិត​ជា​ពិធី​សាសនា​មិន​បំប្លែង​ទៅ​ជា​រូបភាព​អ្វី​ផ្សេង ហើយ​និង​មិន​មាន​ការ​ដើរ​ហែ​ក្បួន​ចេញ និង​ចូល​ក្នុង​ពិធី»។

មិន​ខុស​គ្នា​នោះ​ទេ កាល​ពី​ប្រារព្ធ​ពិធី​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦ សាលា​រាជធានី​ភ្នំពេញ ក៏​មិន​អនុញ្ញាត​ឲ្យ​អ្នក​ប្រារព្ធ​ពិធី​នោះ​ហែ​ក្បួន និង​ថ្លែង​សារ​នយោបាយ ឬ​តិះដៀល​លើ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​នោះ​ដែរ។ បម្រាម​នេះ ត្រូវ​បាន​ប្អូន​ប្រុស​បង្កើត​របស់​លោក ជា វិជ្ជា គឺ​លោក ជា មុន្នី លើក​ឡើង​ថា គឺ​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព។

ទាក់ទង​ទៅ​នឹង​ការ​ឆ្លើយតប​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ អនុប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ម៉ាន់ សេងហាក់ ថ្លែង​ថា ជំហរ​របស់​សហជីព​មិន​មាន​ការ​ហែ​ក្បួន​នោះ​ទេ គឺ​ដូច​អ្វី​ដែល​សហជីព​បាន​ជូន​ដំណឹង​ទៅ​សាលា​រាជធានី៖ «ជាទូទៅ សាលា​រាជធានី​ភ្នំពេញ​នៅ​ពេល​កៀក​ថ្ងៃ ទើប​គាត់​ហៅ​ទៅ​ប្រជុំ​ដើម្បី​ធ្វើ​កំណត់​ហេតុ។ ខាង​ខ្ញុំ​ដាក់​លិខិត​ទៅ​ក្រុង ទោះ​បី​ជា​ពួក​ខ្ញុំ​នៅ​តែ​ធ្វើ​ដែរ ព្រោះ​យើង​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​តែ​ម្ដង ប៉ុន្តែ​មុន​ពេល​ចប់ យើង​ត្រូវ​ឲ្យ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​ស៊ើប​អង្កេត និង​រក​ឃាតក​ឲ្យ​បាន​ឆាប់ ពីព្រោះ​រដ្ឋាភិបាល​បាន​បង្កើត​ក្រុម​គណៈកម្មការ​ស្រាវជ្រាវ​ហើយ ប៉ុន្តែ​មក​ដល់​ពេល​នេះ យើង​អត់​ទាន់​ឃើញ​ថា​មាន​ការ​ស៊ើប​អង្កេត​ចេញ​ជា​ព័ត៌មាន​ណា​នៅ​ឡើយ​ទេ»។

លិខិត​របស់​សហជីព​សេរី​កម្មករ ជូន​ដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៤ មករា ឲ្យ​ដឹង​ថា ពិធី​ជួបជុំ​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​២២ ខែ​មករា ឆ្នាំ​នេះ។ គម្រោង​នេះ​មាន​អ្នក​ចូលរួម​ប្រមាណ ១៥០​នាក់ ដែល​ជា​ក្រុម​គ្រួសារ សាច់ញាតិ មិត្តភ័ក្ដិ ថ្នាក់​ដឹកនាំ សមាជិក​សហជីព​សេរី​កម្មករ នៅ​ទី​តម្កល់​រូប​សំណាក​លោក ជា វិជ្ជា ខាង​មុខ​វត្ត​លង្កា។

ជុំវិញ​សំណុំ​រឿង​បាញ់​សម្លាប់​មេ​ដឹកនាំ​សហជីព​ដ៏​ល្បី​ឈ្មោះ​នេះ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៥ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើត​គណៈកម្មការ​អន្តរ​ក្រសួង ស៊ើប​អង្កេត​ពិសេស​លើ​ឃាតកម្ម​លោក ជា វិជ្ជា និង​មេ​សហជីព​ពីរ​រូប​ផ្សេង​ទៀត គឺ​លោក ហ៊ី វុទ្ធី និង​លោក រស់ សុវណ្ណារ៉េត ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ពន្លឺ​នៃ​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែង​ថា ក្រសួង​នៅ​តែ​បន្ត​សំណុំ​រឿង​នេះ​ជានិច្ច ដរាប​ណា​មិន​ទាន់​ចាប់​ជន​ល្មើស​បាន។

ប្អូន​ប្រុស​លោក ជា វិជ្ជា គឺ​លោក ជា មុន្នី បន្ត​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ពន្លឿន​ការ​ស៊ើប​អង្កេត​រក​មុខ​ឃាតក និង​អ្នក​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​បង​ប្រុស​របស់​លោក កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ ដែល​គិត​មក​ដល់​ថ្ងៃ​នេះ មាន​រយៈពេល ១៣​ឆ្នាំ​ហើយ៕

តុលាការ​គ្រោង​បើក​សវនាការ​លើ​ភស្តុតាង​ពី​ហិង្សា​ពាក់ព័ន្ធ​នឹង​អង្គរក្ស​លោក​ហ៊ុន ម៉ាណែត






ចៅក្រម​ Jacqueline Chooljian ​នៃ​តុលាការ​តំបន់​កណ្តាល​នៃ​រដ្ឋ​កាលីហ្វញ៉ា​ បាន​ចេញ​បញ្ជា​កាលពី​ថ្ងៃ​ពុធ​ ឱ្យ​ភាគី​ដើម​បណ្តឹង ​និង​ប៉ូលិស​ក្រុង​ឡុងប៊ិច ​រៀបចំ​ញត្តិ​ជំទាស់​រហូត​ដល់​ដំណាច់​ខែ​កុម្ភៈ​ បន្ទាប់​ពី​សវនាការ​បញ្ចប់។

វ៉ាស៊ីនតោន — តុលាការ​នៃ​រដ្ឋ​កាលីហ្វញ៉ា​សហរដ្ឋ​អាមេរិក​បាន​កំណត់​យក​ថ្ងៃទី​៣១​ ខែ​មករា ​ដើម្បី​បើក​សវនាការ​លើ​ការ​ទាមទារ​របស់​ភាគី​លោក​មាជ សុវណ្ណារ៉ា​ និង​ភរិយា​ ឱ្យ​អង្គភាព​ប៉ូលិស​ប្រចាំ​ទីក្រុង​ឡុងប៊ិច​ ប្រគល់​វីដេអូ​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព​ស្តីពី​ហេតុការណ៍​ហិង្សា​នៅ​ភោជនីយដ្ឋាន​ឡាលូន​ ក្នុង​ពេល​លោក​ហ៊ុន ម៉ាណែត​ ចូលរួម​ពិធី​ជប់លៀង​នៅ​ទីនោះ។

វីដេអូ​នេះ​នឹង​បន្ថែម​ភស្តុតាងដាក់​បន្ទុក​ដល់​បណ្តឹង​ប្រឆាំង​នឹង​លោក​ឧត្តម​សេនីយ៍​ហ៊ុន ម៉ាណែត​ និង​រាជរដ្ឋាភិបាល​កម្ពុជា។​ នេះ​បើ​តាម​ឯកសារ​តុលាការ​ដែល​វីអូអេ​ទទួល​បាន​នៅថ្ងៃ​សុក្រ​នេះ។

ចៅក្រម​ Jacqueline Chooljian ​នៃ​តុលាការ​តំបន់​កណ្តាល​នៃ​រដ្ឋ​កាលីហ្វញ៉ា​ បាន​ចេញ​បញ្ជា​កាលពី​ថ្ងៃ​ពុធ​ ឱ្យ​ភាគី​ដើម​បណ្តឹង ​និង​ប៉ូលិស​ក្រុង​ឡុងប៊ិច ​រៀបចំ​ញត្តិ​ជំទាស់​រហូត​ដល់​ដំណាច់​ខែ​កុម្ភៈ​ បន្ទាប់​ពី​សវនាការ​បញ្ចប់។

រូបឯកសារ៖ លោក​មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មានគណបក្ស​សង្រ្គោះជាតិ​ ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ត្រូវ​ប៉ូលិស​នាំចូល​បន្ទប់​នៅ​ក្នុង​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​សីហា ឆ្នាំ​២០១៦។​ (ឡេង ឡែន/VOA)

មាន​អំពើ​ហិង្សា​មួយ​បាន​កើត​មាន​ឡើង​ កាលពី​យប់​ថ្ងៃ​ទី៩ ​ខែមេសា​ ឆ្នាំ​២០១៦ ​នៅ​មាត់​ទ្វារ​នៃ​ភោជនីយដ្ឋាន​ឡាលូន​ ក្រុង​ឡុងប៊ិច ​រដ្ឋ​កាលីហ្វញ៉ា​ក្នុង​ពេល​ដែល​លោក​ Paul Hayes ​ព្យាយាម​ប្រគល់​ដីការ​ឱ្យ​លោក​ឧត្តម​សេនីយ៍​ហ៊ុន ម៉ាណែត ​ក្នុង​ពេល​ដែល​លោក​ចូលរួម​ពិធី​ជប់លៀង​ឆ្នាំ​ថ្មី​ជាមួយ​នឹង​ក្រុម​អ្នក​គាំទ្រ។ លោក​ Paul Hayes ​ត្រូវ​បាន​ជនល្មើស​ដែល​គេ​សង្ស័យ​ថា​ ជា​អង្គរក្ស​លោក​ហ៊ុន ម៉ាណែត ​វាយ​ឱ្យ​របួស​ជា​ទម្ងន់។

ភាគី​ដើម​បណ្តឹង​ត្រូវការ​ឯកសារ​នេះ​ដើម្បី​បញ្ជាក់​ឱ្យ​កាន់តែ​ច្បាស់​ថា ​តុលាការ​មាន​សិទ្ធិ​កាត់​ទោស​លោក​ហ៊ុន ម៉ាណែត។ នេះ​បើ​តាម​ញត្តិ​របស់​មេធាវី​លោកម៉ាជ សុវណ្ណារ៉ា ​បាន​ដាក់​ទៅ​តុលាការ​ ដែល​វីអូអេ​ទទួល​បាន​ពី​គេហទំព័រ​របស់​តុលាការ។ ញត្តិ​នោះ​ក៏​បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​ប៉ូលិស​បង្ហាញ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សោហ៊ុយ​ចំណាយ​លើ​ថ្លៃ​ការពារ​សន្តិសុខ ​ក្នុង​ពេល​ដែល​លោក​ហ៊ុន ​ម៉ាណែត ​មក​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ឡុងប៊ិច​ផង​ដែរ។

នៅក្នុង​ព្រឹត្តិការណ៍​ដោយ​ឡែក​មួយ​ទៀត​ចៅក្រម​ George H. Wu ​នឹង​បើក​សវនាការ​នៅថ្ងៃ​ទី​៦ ខែ​កុម្ភៈ ​ដើម្បី​សម្រេច​បញ្ចូល​ឈ្មោះ​លោកញ៉យ ចំរើន ​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រួម​ ក្នុង​នាម​ជាដើម​បណ្តឹង​ជាមួយ​នឹង​លោក​មាជ​សុវណ្ណារ៉ា ​និង​លោកស្រី​ជេមី ម៉ាជ ​ប្រឆាំង​នឹង​លោក​ហ៊ុន ម៉ាណែត​ និង​រាជរដ្ឋាភិបាល​កម្ពុជា។ នេះ​បើ​តាម​ឯកសារ​តុលាការ​ដែល​វីអូអេ​ទទួល​បាន ​និង​ការ​បញ្ជាក់​ពី​លោកស្រី​ជេមី មាជ៕

សមត្ថកិច្ច​ខេត្ត​ពោធិ៍សាត់​បញ្ជូន​សំណាក​បាយ​ឲ្យ​មន្ត្រី​ជំនាញ​សុខាភិបាល​វិភាគ​រក​ជាតិ​ពុល

មន្ទីរពេទ្យ​បង្អែក​ខេត្ត​ពោធិ៍សាត់ (មន្ទីរពេទ្យ​បង្អែក​សំពៅមាស) ស្ថិត​ក្រុង​ពោធិ៍សាត់។ រូបថត​ខែ​ធ្នូ ២០១៤ RFA/Chin Chetha

ដោយ ជិន ជេដ្ឋា RFA 2017-01-15

នគរបាល​ស្រុក​ភ្នំក្រវ៉ាញ ខេត្ត​ពោធិ៍សាត់ កោះ​ហៅ​អ្នក​កាប់​ជ្រូក​ម្នាក់ និង​ម្ចាស់​ហាង​លក់​បាយ​ពីរ​នាក់ ដើម្បី​ឆ្លើយ​បំភ្លឺ​ករណី​មនុស្ស​ក្មេង​ចាស់​ជាង ២០០​នាក់ មាន​អាការ​ពុល​អាហារ​ក្រោយ​ពី​ទទួល​ទាន​បាយ​ដែល​ពួក​គេ​បាន​វេច​ខ្ចប់​លក់​ដូរ​នោះ។ ក្រោយ​ការ​បំភ្លឺ នគរបាល​មិន​បាន​ឃាត់​ខ្លួន​អាជីវករ និង​អ្នក​កាប់​ជ្រូក​ទេ ដោយ​រង់ចាំ​លទ្ធផល​នៃ​ការ​ពិសោធ​រក​ជាតិ​ពុល។

សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវ៉ាញ បាន​បញ្ចប់​ការ​សាកសួរ និង​អនុញ្ញាត​ឲ្យ​ជន​សង្ស័យ​ដែល​ជា​អ្នក​ធ្វើ​បាយ​ស្រូប​លក់ ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ប៉ុន្តែ​សំណាក​បាយ​ស្រូប​ដែល​អ្នក​ទាំង​បី​បាន​វេច​ខ្ចប់ ត្រូវ​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​ជំនាញ​សុខាភិបាល​វិភាគ​រក​ជាតិ​ពុល នៅ​គ្រា​ដែល​អ្នក​រៀបចំ​បាយ​អះអាង​ថា មិន​បាន​ដាក់ ឬ​បន្ថែម​សារធាតុ​អ្វី​លើ​បាយ​បណ្ដាល​ឲ្យ​ពុល​នោះ​ទេ។

អធិការ​ស្រុក​ភ្នំក្រវ៉ាញ លោក វង សាវ៉េត មាន​ប្រសាសន៍​ថា អាជីវករ​លក់​បាយ​ដែល​ត្រូវ​បាន​កោះ​ហៅ​មក​សាកសួរ​មាន​ឈ្មោះ ផា អៀមលី ឈ្មោះ ទៀម ស្រីមុំ និង​អ្នក​កាប់​ជ្រូក​ធ្វើ​ម្ហូប​ម្នាក់​ទៀត​នៅ​ផ្សារ​ដើម​គ ឋិត​នៅ​ទី​រួម​ស្រុក​ភ្នំក្រវ៉ាញ។ អ្នក​ទាំង​បី​ប្រាប់​ថា គេ​បាន​ធ្វើ​បាយ​តាម​ធម្មតា មិន​បាន​ផ្សំ​សារធាតុ​អ្វី​បណ្ដាល​ឲ្យ​អ្នក​បរិភោគ​ពុល​នោះ​ទេ ទើប​លោក​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ៖ «បាយ​ហ្នឹង​គាត់​ដាំ​ម៉ោង​មួយ​ទៀប​ភ្លឺ ថ្ងៃ​ទី​១៣ ធ្វើ​ទាំង​សាច់​ទាំង​បាយ ដាំ​ហើយ​វេច​ខ្ចប់​ម្នាក់ ៤០០​កញ្ចប់​មក​ឲ្យ​ខាង​ក្រុម​ការងារ។ ឥឡូវ​យើង​បាន​កសាង​សំណុំ​រឿង​តាម​នីតិវិធី​របស់​យើង​សិន ហើយ​ខាង​ជំនាញ​គេ​ចុះ​មក​ពិនិត្យ​យក​អា​បាយ​អីៗ​ទៅ​ពិនិត្យ​នៅ​ភ្នំពេញ​ណោះ។ យើង​ចាំ​មើល​គេ​បញ្ជាក់​ពី​ខាង​ហ្នឹង​មក​សិន តើ​វា​ពុល​ដោយសារ​ស្អី»។

សិស្ស​សាលា​បឋម​សិក្សា​បត់​រំដួល និង​ពលរដ្ឋ​ជាច្រើន​នាក់ បាន​ក្អួត​ចង្អោរ និង​វិល​មុខ ក្រោយ​ពី​បរិភោគ​បាយ​ស្រូប​ដែល​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា កុម្ម៉ង់​ទិញ​មក​ពី​ទី​រួម​ស្រុក​ភ្នំក្រវ៉ាញ។ ក្រុម​ការងារ​បាន​កុម្ម៉ង់​បាយ​ចំនួន ៨០០​ប្រអប់​ពី​អាជីវករ​ទាំងនេះ ដើម្បី​ចែក​ជូន​អ្នក​ចូលរួម​ប្រជុំ​បក្ស ប៉ុន្តែ​ពេល​អ្នក​ចូលរួម​មក​មិន​គ្រប់​ចំនួន ៨០០​នាក់ ទើប​សល់​បាយ ហើយ​យក​ទៅ​ចែក​បន្ត​ដល់​សិស្ស​សាលា​បឋម​សិក្សា​បត់​រំដួល។

អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​ករណី​នេះ​ពី​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ពោធិ៍សាត់ លោក ខូយ ឌី បាន​ទេ​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​ប្រជុំ។

ប្រធាន​មន្ទីរពេទ្យ​បង្អែក​សំពៅ​មាស ឬ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ពោធិ៍សាត់ លោក ច័ន្ទ សុខា ឲ្យ​ដឹង​ថា អ្នក​ជំងឺ​ជាង ៩០​នាក់ បាន​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​របស់​លោក​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​មករា ដោយ​អ្នក​ជំងឺ​ភាគច្រើន​មាន​អាការ​វិល​មុខ និង​ក្អួត​ចង្អោរ។ លោក​សង្ស័យ​ថា ជន​រងគ្រោះ​អាច​ពុល​សារធាតុ​អ្វី​មួយ​ដែល​ផ្ទុក​នៅ​ក្នុង​បាយ ប៉ុន្តែ​ព័ត៌មាន​ជាក់លាក់​អាស្រ័យ​លើ​លទ្ធផល​ចេញ​ពី​មន្ទីរ​ពិសោធន៍៖ «មុន​ហ្នឹង​បន្តិច​សល់​ប្រហែល​ដប់​នាក់​ប្អូន ប៉ុន្តែ​ឥឡូវ​ស្រួល​ហើយ រៀបចំ​នឹង​ចេញ​ទៀត​ហើយ។ យើង​ពិបាក​សន្និដ្ឋាន​ដែរ ដោយសារ​បាយ​មួយ​កញ្ចប់​មាន​បាយ​ផង សាច់​ជ្រូក​ផង ជ្រក់​វា​អី​ហ្នឹង​ផង វា​មិន​ដឹង​ជា​ប៉ះ​ចំ​មួយ​ណា ហើយ​ឥឡូវ​ខាង​ប៉ូលិស​បាន​រៀបចំ​ជា​សំណាក​អី​យក​ទៅ​ហើយ តែ​យើង​អត់​ដឹង​លទ្ធផល​ថា​ម៉េច​ទេ​បាទ»។

អភិបាល​ស្រុក​ភ្នំក្រវ៉ាញ លោក សូរ សាហុង បញ្ជាក់​ថា រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​មករា ពុំ​មាន​ករណី​មនុស្ស​ស្លាប់​ដោយសារ​ការ​ពុល​នេះ​ទេ ហើយ​អ្នក​ជំងឺ​សរុប​ចំនួន ២១៣​នាក់​ដែល​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​រដ្ឋ បាន​ធូរ​ស្រាល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជិត​អស់​ហើយ។ លោក​ថា បាយ​ដែល​បាន​កុម្ម៉ង់​ចំនួន ៨០០​ប្រអប់​សម្រាប់​ចែក​ជូន​អ្នក​ចូលរួម​ប្រជុំ​បក្ស​នៅ​ឃុំ​សំរោង ស្រុក​ភ្នំក្រវ៉ាញ នោះ បាន​កុម្ម៉ង់​ពី​អាជីវករ​ផ្សារ​ដើម​គ ហើយ​អ្នក​ចូលរួម​ប្រជុំ​បក្ស​ក៏​ពុល និង​សិស្ស​សាលា​បឋម​សិក្សា​បត់​រំដួល ដែល​ហូប​បាយ​នេះ​រួច​មាន​អាការ​ពុល​ស្ទើរ​គ្រប់​គ្នា​ជា​បន្តបន្ទាប់៕

Kem Ley’s killer met with gov’t officals, report says

Kem Ley’s killer met with gov’t officals, report says

Oeut Ang at the Phnom Penh Municipal Police headquarters after he was arrested for the murder of political analyst Kem Ley. Photo supplied



Oeut Ang, the former soldier and ex-monk charged with gunning down political analyst Kem Ley, met with district and military officials about a week prior to the murder, a report by Al Jazeera has alleged.

In a video report released on Friday, the news outlet says they spoke to multiple sources in Ang’s native Siem Reap province who said the suspect was called to a meeting with “senior district and military officials” about a week before Ley was shot dead in a Phnom Penh gas station on July 10.

“Straight after the meeting [Ang] was put in a car and driven out of the area,” stated the report, which said the sources declined to appear on camera.

Despite a six-month investigation, which closed in December, police have failed to provide any clarity about the circumstances surrounding the slaying, including how Ang travelled from his home in Nokor Pheas commune in Siem Reap’s Angkor Chum district to the capital.

Al Jazeera spoke with a taxi driver, who they said was among the last people to see Ang in Siem Reap.

The man, identified as Deuk Dian, said he dropped the suspect at a taxi stand on the outskirts of Siem Reap town, where he was picked up by a Lexus.

“He was in a hurry, he didn’t even pay my taxi fare,” the driver said.

Ang was caught about 1.5 kilometres from the murder scene. Police quickly released a video confession, in which he claimed to have killed Ley over a $3,000 debt.

That motive, however, is widely doubted, with those close to Ley and the alleged killer saying the pair had never met, while many have noted that Ang had little money. Many believe the critic’s murder was a political assassination.

Reached yesterday, Angkor Chum district police chief Mann Sokhab denied there was any meeting between Ang and military or government officials.

Sokhab said that, as a monk, Ang had previously travelled to Phnom Penh and received money for pagoda renovations, though he said he did not know who supplied the cash.

“We just know that he went to Phnom Penh and became a murderer,” Sokhab said.