Thursday, November 10, 2016

បុរស​២​នាក់​ត្រូវ​សមត្ថកិច្ច​ឃុំ​ខ្លួន​ទាក់ទង​នឹង​ការ​ក្លែង​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី

នគរបាល​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​មុខ​ជន​សង្ស័យ ២​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​ហ្វេសប៊ុក (Facebook) នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ រូបថត​អគ្គស្នងការ​នគរបាល​ជាតិ


ជនសង្ស័យ ២​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​ហ្វេសប៊ុក (Facebook) របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​សមត្ថកិច្ច​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន។ នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​​រសៀល​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា បុរស​ទាំង ២​នាក់​នេះ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា បាន​ក្លែង​ឯកសារ​សាធារណៈ ដូច​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ និង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​លោក ហ៊ុន សែន។

ជនសង្ស័យ​ទាំង ២​នាក់​នេះ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​ភ្លាមៗ ក្រោយ​ពី​បញ្ចប់​សន្និសីទ​កាសែត​ដែល​រៀបចំ​នៅ​អគ្គស្នងការ​នគរបាល​ជាតិ។

សន្និសីទ​កាសែត​ដែល​ប្រើ​ពេល​មិន​បាន ១​ម៉ោង​ស្រួលបួល​ផង​នោះ អ្នក​ទាំង​ពីរ​ត្រូវ​ជាប់​ចោទ​ពី​ក្លែង​ឯកសារ​សាធារណៈ ហើយ​បើ​តុលាការ​រក​ឃើញ​ថា ពិត​ជា​មាន​បទល្មើស​ដូច​ការ​ចោទ​ប្រកាន់​នេះ​មែន អ្នក​ទាំង​ពីរ​ត្រូវ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ។

លោក អ៊ី សុខឃី ប្រធាន​នាយដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង ២​នាក់​នេះ គឺ​ខាង​សមត្ថកិច្ច​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់។ លោក​បន្ត​ថា ការ​លួច​បន្លំ​បែប​នេះ មិន​ត្រឹមតែ​ធ្វើ​ប៉ះពាល់​ដល់​មុខមាត់​របស់​លោក ហ៊ុន សែន ទេ តែ​ថែមទាំង​បង្ក​ការ​វឹកវរ​ដល់​សង្គម ជាពិសេស​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​កាន់​តែ​ធ្ងន់ធ្ងរ​ចំពោះ​លោក​នាយករដ្ឋមន្ត្រី​ក្នុង​ផ្លូវ​មិន​ល្អ​ទៀត​ផង៖ «»។


លោក អ៊ី សុខឃី ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ ជនសង្ស័យ​ទាំង ២​នាក់ ត្រូវ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការ​នគរបាល​ជាតិ​សិន មុន​នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​តុលាការ ព្រោះ​នៅ​មាន​ការ​ស៊ើបអង្កេត​បន្ថែម​ទៀត។

បុរស​ទាំង ២​នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្នុង​ពេល​ដាច់​ដោយ​ឡែក​ពី​គ្នា។ លោក ឈួន សារុន ដែល​មាន​មុខ​របរ​ជា​បុគ្គលិក​ហិរញ្ញវត្ថុ​របស់​គ្រឹះស្ថាន​ឯកជន​មួយ​កន្លែង ក្នុង​ទីក្រុង​ភ្នំពេញ ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា។ ១​ថ្ងៃ​បន្ទាប់ គឺ​នៅ​ថ្ងៃ​ទី​១០ ក្នុង​សំណុំរឿង​ជា​មួយ​គ្នា​នេះ បាន​បើក​ផ្លូវ​ឲ្យ​សមត្ថកិច្ច​ឈាន​ទៅ​ចាប់​ខ្លួន​ឈ្មោះ សួន ចាន់រតនា ដែល​មាន​មុខរបរ​ជា​ជាង​ជួសជុល​ទូរស័ព្ទ​ដៃ​ម្នាក់​ថែម​ទៀត។

សមត្ថកិច្ច​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ថា កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ជនសង្ស័យ​ទាំង ២​នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​ថា បាន​លួច​ក្លែង​បន្លំ​គណនេយ្យ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន។ មិន​តែ​ប៉ុណ្ណោះ ជនសង្ស័យ​ទាំង​នេះ បាន​ប្រើប្រាស់​ត្រា និង​ឯកសារ​ក្លែង​ថា ជា​ទីប្រឹក្សា​នៃ​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ថែម​ទៀត​ផង។

តំណាង​អយ្យការ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សៀង សុខ ដែល​កាន់​សំណុំរឿង​នេះ ឲ្យ​ដឹង​ថា តុលាការ​កំពុង​ពិនិត្យ​លើ​ករណី​នេះ និង​ឈាន​ទៅ​ចោទ​ប្រកាន់​ជា​ផ្លូវការ ក្រោយ​បិទ​ការ​ស៊ើបអង្កេត​រួច។ លើស​ពី​នេះ​ទៀត ព្រះរាជអាជ្ញា​រង​រូប​នេះ​បញ្ជាក់​ថា ផ្អែក​លើ​ភស្តុតាង​ដាក់​បន្ទុក តុលាការ​រក​ឃើញ​ថា ជនសង្ស័យ​ទាំង ២​នាក់​នេះ ពិត​ជា​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទ​ប្រកាន់​ក្នុង​ដំណាក់កាល​នៃ​ការ​ស៊ើបអង្កេត​បឋម​មែន៖ «»។

ផ្ទុយ​ពី​ការ​យល់​ឃើញ​នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្នែក​សិទ្ធិមនុស្ស​រិះគន់​ថា ការ​អនុវត្ត​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា នៅ​តែ​ប្រើប្រាស់​ស្តង់ដារ​ពី បើ​ទោះ​ជា​សហគមន៍​អន្តរជាតិ​ស្នើ​ឲ្យ​មាន​ការ​កែទម្រង់​ហើយ​ក៏​ដោយ​ចុះ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក សំ ច័ន្ទគា សាទរ​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​រាល់​ការ​ប្រព្រឹត្ត​បទល្មើស ប៉ុន្តែ​លោក​យល់​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច និង​តុលាការ​នៅ​តែ​រក​ឃើញ​ថា ធ្វើ​ដោយ​មិន​ស្មើ​ភាព​គ្នា​នៅ​ឡើយ៖ «»។

បើ​ទោះ​ជា​បែប​ណា ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ មិន​បាន​ផ្ដល់​បទសម្ភាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​ឡើយ។ ក្រោយ​បញ្ចប់​សន្និសីទ​កាសែត​ភ្លាម ពួក​គេ​ត្រូវ​បញ្ជូន​ចូល​រថយន្ត​ភ្លាមៗ ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ។

ជុំវិញ​ចំណាត់​ការ​របស់​សមត្ថកិច្ច​នេះ ត្រូវ​រង​ការ​រិះគន់​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ថា ហាក់​ធ្វើ​ឡើង​ដោយ​ប្រញាប់ប្រញាល់ និង​ចាត់​វិធានការ​បាន​យ៉ាង​ងាយ ជាពិសេស​សំណុំ​រឿង​ដែល​ប៉ះពាល់​ដល់​មេដឹកនាំ​របស់​រដ្ឋាភិបាល។ ផ្ទុយ​ទៅ​វិញ មាន​ករណី​ជា​ច្រើន​ដែល​ជាប់​ទាក់ទង​សង្គម​ស៊ីវិល អ្នក​ការពារ​សិទ្ធិមនុស្ស បក្ស​ប្រឆាំង និង​ចុង​ក្រោយ​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ការ​តាម​ដាន​នៅ​ទ្រឹង និង​នៅ​តែ​អះអាង​ថា សំណុំ​រឿង​ទាំង​នោះ ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​នៅ​ឡើយ៕

ថ្ងៃ​រំឭក​បុណ្យ​ឯករាជ​ជាតិ​មិន​មាន​ការ​ថ្លែង​សុន្ទរកថា

ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ​ជាតិ​ពេល​យាង​ និង​អញ្ជើញ​ចូលរួម​រំឭក​បុណ្យ​ឯករាជ​ជាតិ​ពី​ម្សិលមិញ។ ហេង ជីវ័ន


ភ្នំពេញៈ នៅ​ក្នុង​ទិវា​រំឭក​ខួប​លើក​ទី ៦៣ នៃ​បុណ្យ​ឯករាជ​ជាតិ​ ៩ វិច្ឆិកា​ពី​ម្សិលមិញ​ពុំ​មាន​ការ​ថ្លែង​សុន្ទរកថា​ពី​ព្រះមហាក្សត្រ ឬ​ថ្នាក់ដឹកនាំ​ណា​មួយ​ទេ​ប៉ុន្តែ​ប្រមុខ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​បង្ហោះ​សារ​រៀង​ខ្លួន​លើ​ទំព័រ​ហ្វេសប៊ុក​ដើម្បី​អបអរ​ពិធី​នេះ​ខណៈ​បក្ស​មួយ​ផ្សេង​មើល​ឃើញ​កម្ពុជា​បច្ចុប្បន្ន​ថា​ពុំ​ទាន់​មាន​ឯករាជ្យ​ពិតប្រាកដ។

ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា ឆ្នាំ ១៩៥៣ ត្រូវ​បាន​គេ​កំណត់​យក​ជា​ថ្ងៃ​ដែល​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពី​អាណានិគម​បារាំង​ដែល​បាន​ត្រួតត្រា​ពី​ឆ្នាំ ១៨៦៣ ដល់​ឆ្នាំ ១៩៥៣។

នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ម្សិលមិញ​សិស្សានុសិស្ស គ្រូបង្រៀន រួម​ជាមួយ​អ្នក​មុខ​អ្នក​ការ​ជាច្រើន​ពាន់​នាក់​បាន​មក​ចូលរួម​ក្នុង​កម្មវីធី​នេះ​នៅ​វិមាន​ឯករាជ្យ​ហើយ​នៅ​ម៉ោង​ប្រហែល ៨ ព្រឹក​ព្រះមហាក្សត្រ​កម្ពុជា​ព្រះបាទ នរោត្តម សីហមុនី បាន​យាង​ដល់​កន្លែង​ប្រារព្ធ​ពិធី។ ក្រោយពី​រៀបចំ​ពិធី​ផ្សេងៗ​សម្រាប់​បុណ្យ​ឯករាជ​ជាតិ​នេះ​ព្រះមហាក្សត្រ​ទ្រង់​ពុំ​បាន​ថ្លែង​សារ​ណា​មួយ​ដល់​អ្នក​ចូលរួម​នោះ​ទេ ប៉ុន្តែ​ព្រះអង្គ​បាន​យាង​ជួប​សិស្សានុសិស្ស និង​អ្នក​ចូលរួម​ផ្សេង​ទៀត​មុន​នឹង​យាង​ត្រឡប់​ទៅ​ព្រះបរមរាជវាំង​វិញ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ចូលរួម​ក្នុង​ពិធី​បុណ្យ​ឯករាជ​ជាតិ​នេះ​ដែរ​នោះ​ក៏​មិន​បាន​ថ្លែង​សារ​អ្វី​ដែរ​ប៉ុន្តែ​លោក​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​បើសិន​ជា​គ្មាន​ការ​តស៊ូ​របស់​ព្រះមហា​វីរក្សត្រ​នរោត្តម សីហនុ ទេ​នោះ​កម្ពុជា​ក៏​មិន​អាច​ទទួល​ឯករាជ្យ​ពី​បារាំង​បាន​នោះ​ដែរ។

លោក​ថា៖ «ប្រជារាស្រ្ត​ទូទាំង​ប្រទេស​សូម​ចងចាំ​ និង​ដឹង​គុណ​ជានិច្ច​នូវ​ព្រះរាជ​បូជនីយកិច្ច​ជា​ប្រវត្តិសាស្រ្ត​ដែល​ព្រះមហាក្សត្រ​កម្ពុជា​បាន​លះបង់​ដើម្បី​ប្រទេស​យើង​ទាំង​មូល»។


ដោយ​ឡែក​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា បាន​សរសើរ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ពី​វីរភាព​របស់​បុព្វបុរស​ខ្មែរ​ដែល​បាន​តស៊ូ​ទាមទារ​ឯករាជ្យ​ពី​បារាំង។ លោក​បញ្ចេញ​ទស្សនៈ​ថា​ឯករាជ្យ​ជាតិ​គឺជា «គុណ​តម្លៃ​ដ៏ឧត្តុង្គឧត្តម​សម្រាប់​ជាតិ​សាសន៍​មួយ» ប៉ុន្តែ​កន្លង​មក​តាម​ប្រវត្តិសាស្រ្ត​អ្នក​នយោបាយ​ខ្មែរ​ជំនាន់​ខ្លះ​ដើម្បី​អំណាច​ខ្លួន និង​បក្ខពួក​សុខចិត្ត​បោះបង់​ឯករាជភាព​របស់​ខ្លួន​ទៅ​ជ្រក​ក្រោម​អំណាច ឬ​អាណានិគម​បរទេស។

លោក​បាន​បញ្ជាក់​ថា៖ «ដើម្បី​ឈ្នះ​ខ្មែរ​គ្នា​ឯង​ ដើម្បី​អំណាច​ផ្ទាល់​ខ្លួន​ ឬ​ក្រុម​បក្ស​ខ្លួន សុខចិត្ត​ទទួល​យក​ ឬ​ជ្រក​ក្រោម​អំណាច​ត្រួតត្រា ឬ​អាណានិគម​បរទេស បើ​ទោះបី​ជា​មាន​គ្រោះថ្នាក់​ដល់​ប្រទេស​ជាតិ​ និង​ប្រជាពលរដ្ឋ​ខ្លួន​ក៏ដោយ...ពេល​ខ្លះ​គេ​គ្រាន់​តែ​រើបម្រះ​ចេញ​ពី​នឹម​ត្រួតត្រា​របស់​ប្រទេស​មួយ​ហើយ​ទៅ​ជ្រក​កោន​ក្រោម​អំណាច​នយោបាយ​អំណាច​សេដ្ឋកិច្ច​នៃ​ប្រទេស​មួយ​ទៀត​ឲ្យ​តែ​គេ​អាច​រក្សា​អំណាច​បាន​ដោយ​ភ្លេច​អំពី​តម្លៃ​នៃ​ឯករាជជាតិ​ពិតប្រាកដ»។

លោក កឹម សុខា បាន​បន្ថែម​ថា​ឯករាជជាតិ​ពិតប្រាកដ​អាច​ស្ថិតស្ថេរ​បាន​លុះត្រា​តែ​មាន​ឯកភាព​ជាតិ​ដោយ​ថា «ឯកភាព​ជាតិ​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ឯករាជ​ជាតិ»។ លោក​បញ្ជាក់​ថា៖ «ឯកភាព​ជាតិ​បាន​មក​ដោយ​ការ​ផ្សះផ្សា​ជាតិ ការ​បង្រួប​បង្រួម​ជាតិ​ដោយ​ឈរ​លើ​ស្មារតី​យោគយល់​គ្នា​តម្កល់​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ធំ​ជាង​ផលប្រយោជន៍​ខ្លួន ឬ​បក្ខពួក​ខ្លួន​ស្រម​តាម​មាគ៌ា​លទ្ធិប្រជាធិបតេយ្យ»។

អ្នកស្រី ដឿ តឹកឡុង ជា​មន្ត្រី​រាជការ​ចូលនិវត្តន៍​វ័យ ៧៨ ឆ្នាំ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​បុណ្យ​នេះ​ដែរ​បាន​រំឭក​ថា​អ្នកស្រី​បាន​ចូលរួម​ចលនា​នារី​ក្លាហាន​តាម​ការ​អំពាវនាវ​របស់​សម្តេច សីហនុ។ អ្នកស្រី​ថា​អ្នកស្រី​ពេល​នោះ​អាយុ​ប្រហែល​ជា ១៤ ឆ្នាំ​ដោយ​ថា​កងនារី​ក្លាហាន​នេះ​មាន​ក្មេងស្រី​ចូលរួម​ជាច្រើន​នៅ​ទូទាំង​ប្រទេស។ អ្នកស្រី​បន្ត​ថា​ក្មេងស្រី​ទាំង​នោះ​កាត់​សក់​ខ្លី​ត្រឹម​ក និង​មាន​ឯកសណ្ឋាន​ពណ៌​គគី និង​មាន​កាំភ្លើង​ឈើ​ម្នាក់​មួយ​ដើម។ អ្នកស្រី​ឲ្យ​ដឹង​ទៀត​ថា​ពួក​អ្នកស្រី​ហាត់សម​ដូចជា​ទាហាន​អ៊ីចឹង​ដែរ​នៅ​តាម​ភូមិ និង​ថា​ធ្វើ​បែប​នេះ​ដើម្បី​បង្ហាញ​កម្លាំង​ដល់​បារាំង។

លោកស្រី​បន្ថែម​ថា៖ «ហេតុ​អ្វី​បាន​ជា​សម្តេច (សីហនុ) ឲ្យ​យើង​កាន់​កាំភ្លើង​ឈើ​គ្រប់​គ្នា​គំនិត​សម្តេច​គឺ​ចង់​សម្លុត​បារាំង​ដែរ​ណា...ចលនា​ទាមទារ​ឯករាជ្យ​ហ្នឹង​មាន​ច្រើន​ដែរ តែ​ខ្ញុំ​អត់​សូវ​ចាំ...ខ្ញុំ​ថា​ខ្ញុំ​មិន​ទ្រាំទ្រ​ឲ្យ​វា​ត្រួតត្រា​ទៀត​ទេ...យើង​អរ​ពេល​បាន​ឯករាជ្យ​ព្រោះ​យើង​អ្នក​តស៊ូ»។

លោកស្រី​បាន​រំឭក​អនុស្សាវរីយ៍​កាល​នៅ​ជា​សិស្ស​ក្រោយ​បាន​ឯករាជ្យ​ថា​អ្នកស្រី​ជា​សិស្ស​ផង ជា​អត្តពលិក​ផង ដែល​អ្នកស្រី​ថា​ធ្លាប់​បាន​លេង​បាល់បោះ​ជាមួយ​សម្តេច​ព្រះ នរោត្តមស៊ីហនុ ទៀត​ផង។ អ្នកស្រី​ចាត់​ទុក​សម្ដេច​ សីហនុ ជា​អ្នក​ដឹកនាំ​មិន​ប្រកាន់​ខ្លួន និង​បាន​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាពិសេស​វិស័យ​កីឡា។

ចំណែក​យុវសិស្ស ជា យ៉ាន រៀន​ថ្នាក់​ទី ១១ នៅ​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ​ថ្លែង​ថា​លោក​មក​ចូលរួម​ពិធី​បុណ្យ​នេះ​ដើម្បី​ជា​ការ​រំឭក​ដល់​ការ​ទាមទារ និង​តស៊ូ​របស់​ព្រះបាទ នរោត្តម សីហនុ ដើម្បី​ឯករាជភាព​របស់​កម្ពុជា​ពី​បារាំង។

ដោយ​ឡែក​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក សួន សេរីរដ្ឋា មិន​ទាន់​ចាត់ទុក​ថា​កម្ពុជា​មាន​ឯករាជ្យ​នៅ​ឡើយ​ទេ​ដោយ​លើក​ឡើង​ថា​កម្ពុជា​កំពុង​ស្ថិត​ក្រោម​អំណាច​របស់​ប្រទេស​ជិត​ខាង​នៅ​ឡើយ។ មួយ​វិញ​ទៀត​លោក​ថា​កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​បង្ក្រាប​លើ​ពលរដ្ឋ​ខ្មែរ​ខ្លួនឯង​នៅ​ពេល​អ្នក​ទាំង​នោះ​តវ៉ា​ស្វែងរក​យុត្តិធម៌។ លោក​បាន​ដាក់​ជា​សំណួរ​ថា​តើ​នេះ​​ ឬ​ជា​ឯករាជ្យ? នេះ​បើ​តាម​អ្វី​ដែល​លោក​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ពី​ម្សិលមិញ៕

មុខ​របរ​ដាល់​អំបុក​របស់​កសិករ​ខេត្ត​កំពង់ឆ្នាំង

 ពលរដ្ឋ​អ្នក​ប្រកប​របរ​ដាល់អំបុក​នៅ​ភូមិ​ត្រពាំងឫស្សី ឃុំ​ព្រៃមូល ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ RFA/Chin Chetha


អំបុក​ធ្វើ​ពី​ស្រូវ​ខ្សាយ ឬ​ស្រូវ​ដំណើប គឺ​ជា​ប្រភេទ​ចំណី​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ហើយ​ពលរដ្ឋ​ខ្មែរ​នៅ​តែ​ពេញ​និយម​ទទួល​ទាន ជា​ពិសេស​នៅ​រដូវ​បុណ្យ​អុំទូក ​បណ្ដែត​ប្រទីប សំពះ​ព្រះខែ និង​អក​អំបុក។ បច្ចុប្បន្ន​កសិករ​ភាគ​ច្រើន​បោះបង់​ការ​ដាល់​អំបុក​ហូប​ដោយ​ខ្លួន​ឯង ស្រប​ពេល​អ្នក​ផលិត​អំបុក​លក់​ក៏​មាន​តិច ប៉ុន្តែ​កសិករ​ខ្លះ​នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​តែ​ឆ្លៀត​ចាប់​យក​មុខ​របរ​ដាល់​អំបុក​លក់។

កសិករ​ជិត ១០​គ្រួសារ រស់​នៅ​ភូមិ​ត្រពាំងឫស្សី ឃុំ​ព្រៃមូល ស្រុក​រលាប្អៀរ ឋិត​នៅ​ភាគ​ខាង​លិច​ទី​រួម​ខេត្ត​កំពង់ឆ្នាំង ចម្ងាយ​ជាង ១០​គីឡូម៉ែត្រ កំពុង​មមាញឹក​ដាល់​អំបុក​លក់។ កសិករ​អះអាង​ថា មុខ​របរ​ដាល់​អំបុក​នៅ​ដើម​រដូវ​ច្រូត​កាត់​ឆ្នាំ​នេះ​បាន​កាក់​កប​គួរ​សម ដោយសារ​លក់​ដាច់ និង​មាន​ម៉ូយ​រង់ចាំ​ទិញ​យក​ទៅ​លក់​បន្ត​រាល់​ថ្ងៃ ក្នុង ១​កំប៉ុង​តម្លៃ ១.៥០០​រៀល ឬ​ថោក​ជាង​នេះ​ទៅ​តាម​ប្រភេទ​អំបុក។

កសិករ​ម្នាក់​ដែល​ដៃ​ស្ដាំ​រវល់​លីង​ស្រូវ ចំណែក​ដៃ​ឆ្វេង​កាន់​ឈើ​ឆ្កៀស​អំបុក​ក្នុង​ត្បាល់ ដែល​ប្ដី និង​កូន​ប្រុស​ជា​អ្នក​ជាន់ លោកស្រី ហ៊ុន ឃៀម មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​កសិករ ៧​គ្រួសារ​ដែល​កំពុង​ប្រកប​របរ​បុក​អំបុក​លក់​នៅ​ក្នុង​ភូមិ​ត្រពាំងឫស្សី គឺ​មាន​តែ​គ្រួសារ​លោកស្រី​ទេ​ដែល​ចាប់​ផ្ដើម​ប្រកប​មុខ​របរ​នេះ​មុន​គេ។ រយៈ​ពេល​ជាង​ពីរ​ខែ គឺ​ចាប់​ពី​ដើម​ខែ​តុលា ដល់​ដើម​ខែ​ធ្នូ នៃ​ឆ្នាំ​នីមួយៗ ប្ដី​ប្រពន្ធ ព្រម​ទាំង​កូន​ប្រុស​របស់​គាត់​ម្នាក់ អាច​ដាល់​អំបុក​លក់​បាន​ប្រាក់​យ៉ាង​តិច​មួយ​លាន​រៀល​ដោយ​ឆ្នាំ​ខ្លះ​គាត់​មាន​កម្លាំង​ធ្វើ​បាន​ច្រើន​លុយ​ក៏​បាន​ច្រើន​ទៅ​តាម​នោះ​ដែរ តែ​បច្ចុប្បន្ន​កម្លាំង​កាន់​តែ​យ៉ាប់៖ «ពិបាក​ដែរ​ជាន់​ហត់ លីង​ក៏​យ៉ាប់ ឈឺ​ចង្កេះ​ឈឺ​អ៊ីចឹង​ទៅ! កាល​ពី​ដើម​ឡើយ​ខ្ញុំ​រស់​នៅ​ព្រៃវែង ដល់​ហើយ​ខ្ញុំ​មក​ទិញ​ដី​គេ​រស់​នៅ​ហ្នឹង​ទៅ ខ្ញុំ​ចាប់​ផ្ដើម​ជាន់​អំបុក​អ៊ីចឹង​ទៅ។ ទីផ្សារ​ខ្ញុំ​មិន​ដែល​ទៅ​លក់​ផង ខ្ញុំ​លក់​នៅ​តែ​ផ្ទះ ហើយ​ជួនកាល​ទៅ​លក់​នៅ​តាឡូ»។


លោកស្រី ហ៊ុន ឃៀម បញ្ជាក់​ថា សព្វថ្ងៃ​គ្រួសារ​គាត់​មាន​ដី​ស្រែ​ប្រហែល​កន្លះ​ហិកតារ​ធ្វើ​ស្រូវ​ធ្ងន់​ស្រាប់​ទុក​ហូប​ប្រចាំ​ឆ្នាំ ចំណែក​ស្រូវ​ដែល​យក​មក​បុក​អំបុក​រាល់​ថ្ងៃ គឺ​លោកស្រី​ទិញ​ពី​អ្នកភូមិ។ ក្នុង​មួយ​ថ្ងៃ​គាត់​ដាល់​អំបុក​អស់​ស្រូវ​ប្រមាណ ៤០​គីឡូក្រាម ហើយ​រយៈ​ពេល​បី​ថ្ងៃ ឬ​មួយ​សប្ដាហ៍​ម្ដង​គាត់​ត្រូវ​ចំណាយ​លុយ​ចន្លោះ​ពី ៥​ម៉ឺន ទៅ ២០​ម៉ឺន​រៀល ដើម្បី​ទិញ​ស្រូវ​មក​ដាល់​អំបុក​មិន​ដែល​ខាន​ឡើយ។

ពលរដ្ឋ​នៅ​ភូមិ​ត្រពាំងឫស្សី ឃុំ​ព្រៃមូល ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ដាល់​អំបុក​លក់ កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Chin Chetha

ក្រុម​កសិករ​ដាល់​អំបុក​លក់​អះអាង​ថា ក្នុង​មួយ​រដូវ​គេ​អាច​ដាល់​អំបុក​អស់​ស្រូវ​ចន្លោះ​ពី ៨០០​គីឡូក្រាម ទៅ​ពីរ​តោន ដោយ​ស្រូវ​ទាំង​នោះ​ជា​ប្រភេទ​ស្រូវ​ស្រាល​ទុំ​ដើម​ដៃ ដូចជា​ពូជ​ស្រូវ​ផ្ការំដួល ផ្កាម្លិះ ឬ​ស្រូវ​ដំណើប ជាដើម។ កសិករ​បាន​ប្ដូរ​ទម្លាប់​ពី​បុក​នឹង​អង្រែ​ជាមួយ​ត្បាល់​ឈើ មក​ជាន់​ត្បាល់​ក្ដឿង​ជំនួស​វិញ ព្រោះ​អំបុក​ដែល​ជាន់​ដោយ​ត្បាល់​ក្ដឿង​សំប៉ែត​ល្អ ហើយ​ដាក់​ស្រូវ​បាន​ច្រើន​ក្នុង​ម្ដងៗ។

ចំណែក​កសិករ​ដាល់​អំបុក​លក់​នៅ​ភូមិ​ត្រពាំងឫស្សី ម្នាក់​ទៀត លោក ឡេង យ៉ាន ឲ្យ​ដឹង​ថា ការ​ដាល់​អំបុក​នឹង​ត្បាល់​ក្ដឿង​ឆាប់​ហើយ និង​មាន​គុណភាព​ល្អ​ជាង​បុក​ត្បាល់​ឈើ​ដោយ​អង្រែ​ពីរ ព្រោះ​ត្បាល់​ជាន់ ឬ​ត្បាល់​ក្ដឿង​ជា​ប្រភេទ​ឈើ​មិន​មែន​ថ្ម​ដូច​ពី​សម័យ​មុន​ដែល​អាច​បែក​កម្ទេច​ថ្ម​ចូល​អំបុក។ ចំពោះ​រសជាតិ​អំបុក​ឆ្ងាញ់ ឬ​មិន​សូវ​ឆ្ងាញ់ គឺ​អាស្រ័យ​លើ​ប្រភេទ​ស្រូវ​ដែល​យក​មក​ដាល់៖ «អូ! អា​ហ្នឹង​ជា​ជំនាញ​តាំង​ពី​ដូនតា​មក​ចេះ​តៗ​គ្នា។ បុក​ពី​ស្រូវ​ផ្កា​រំដួល​ថ្មីៗ មាន​រសជាតិ​ឈ្ងុយឆ្ងាញ់។ តាម​យើង​បុក​ទេ បើ​យើង​ខ្ញុំ​ទៅ​បាន​មួយ​ពាន់​ដុល្លារ។ ពីរ​បី​លាន (រៀល)។ ឥឡូវ​ស្រួល​ចេះ ពី​មុន​បុក​ប៉ះ​ដៃ បុក​យូរ​ៗ​ទៅ ពង​ដៃ​ឈាម​រហេមរហាម​តាម​ម្រាម​ដៃ ឥឡូវ​យើង​ប្រើ​ត្បាល់​ជាន់​ម្ដង វា​ស្រួល​អ៊ីចឹង»។

លោក ឡេង យ៉ាន ថា លោក​ចង់​អភិរក្ស​នូវ​ទំនៀមទម្លាប់​បុក​អំបុក​ដែល​មាន​តាំង​ពី​បុរាណ​នេះ តាម​ទ្រង់​ដើម​ដោយ​ប្រើ​អំបែង​ក្អម​លីង​គ្រាប់​ស្រូវ និង​ប្រើ​ត្បាល់​ឈើ​ខ្ពស់​បុក​ដោយ​មនុស្ស​ពីរ ឬ​បី​នាក់​កាន់​អង្រែ​ដោយ​ផ្ទាល់។ ប៉ុន្តែ​បើ​លោក​នៅ​តែ​អនុវត្ត​តាម​ចាស់​បុរាណ​នោះ លោក​នឹង​មិន​អាច​ដាល់​អំបុក​បាន​លក់​នោះ​ទេ ព្រោះ​ការ​ដាល់​អំបុក​នឹង​អង្រែ​ដៃ​អាច​ពងបែក​ដៃ ហើយ​ចំណាយ​ពេល​យូរ។

ពលរដ្ឋ​នៅ​ភូមិ​ត្រពាំងឫស្សី ឃុំ​ព្រៃមូល ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ច្រូត​ស្រូវ​សម្រាប់​ដាល់​អំបុក​លក់ កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Chin Chetha

ពលរដ្ឋ​ម្នាក់​រស់​នៅ​ក្រុង​កំពង់ឆ្នាំង ដែល​និយម​ហូប​អំបុក គឺ​លោកស្រី ជា ស៊ីថា មាន​ប្រសាសន៍​ថា អំបុក​ស្រូវ​ចាស់ និង​អំបុក​ស្រូវ​ថ្មី​ខុស​គ្នា​ទាំង​តម្លៃ និង​រសជាតិ។ លោកស្រី​រំលឹក​ថា កាល​ពី​នៅ​ក្រមុំ​លោកស្រី​ធ្លាប់​ដាល់​អំបុក​ហូប​ខ្លួន​ឯង​ញឹកញាប់ ប៉ុន្តែ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ លោកស្រី​មិន​ដែល​ដាល់​អំបុក​ខ្លួន​ឯង​ហូប​នោះ​ទេ ព្រោះ​នៅ​រដូវ​អំបុក​លោកស្រី​តែងតែ​ទិញ​ពី​ផ្សារ​មក​ហូប៖ «អត់​ដឹង​ថា គេ​បុក​ស្រូវ​អី គ្រាន់​តែ​ដឹង​ថា អំបុក​ស្រូវ​ចាស់ អា​អំបុក​ស្រូវ​ចាស់​ហ្នឹង​ហើយ​អត់​សូវ​ឆ្ងាញ់ ហើយ​លក់​ក៏​ធូរ​ថ្លៃ​ដែរ បើ​អា​នោះ​ពីរ​ពាន់ (អំបុក​ស្រូវ​ថ្មី) អា​នោះ​តែ ១.២០០​រៀល​អី​ទេ។ បើ​ខែ​អក​អំបុក​ថ្លៃ​ណាស់ ឡើង​មួយ​កំប៉ុង ២.៥០០​រៀល ឬ ៣​ពាន់​រៀល​ណោះ»។

អ្នក​ទិញ​អំបុក​ពី​ផ្សារ​ទៅ​ហូប ឬ​យក​ទៅ​ធ្វើ​ពិធី​សែន​ព្រះខែ ត្អូញត្អែរ​ថា អំបុក​ខ្លះ​មាន​ក្លិន​ផ្អួរ និង​រឹង​មិន​ឈ្ងុយ​ប្រហើរ​ដូច​ជា​អំបុក​ស្រូវ​ថ្មី​ដែល​គេ​ទើប​ច្រូត​ពី​ក្នុង​ស្រែ​លាយ​គ្រាប់​ស្រូវ​ទុំ​ខ្លះ និង​ខ្ចី​ខ្លះ​យក​ទៅ​ដាល់​ភ្លាមៗ​នោះ​ទេ។ ពលរដ្ឋ​ថា អ្នក​ដាល់​អំបុក​លក់​ខ្លះ​ក៏​បន្លំ​ភ្នែក​អ្នក​ទិញ​ដែរ ដោយ​យក​ស្លឹក​ត្នោត ឬ​ស្លឹក​តយ​ទៅ​ដាល់​ជាមួយ​អំបុក​ឲ្យ​ចេញ​ពណ៌​ខៀវ​លើ​អំបុក ដើម្បី​បន្លំ​ថា ជា​អំបុក​ស្រូវ​ថ្មី។

ទោះជា​យ៉ាង​ណា​អាជីវករ និង​ជា​អ្នក​ដាល់​អំបុក​ផ្ទាល់ លោក ឡេង យ៉ាន បញ្ជាក់​ថា កសិករ​ផលិត​អំបុក​នៅ​ភូមិ​ត្រពាំងឫស្សី មិន​រក​ស៊ី​បន្លំ​ភ្នែក​អ្នក​ទិញ​នោះ​ទេ ហើយ​អ្នក​ទិញ​ភាគ​ច្រើន​ក៏​ស្គាល់​ប្រភេទ​អំបុក​ស្រូវ​ថ្មី ឬ​ស្រូវ​ចាស់​ដែល​គេ​ត្រាំ​ទឹក​មុន​យក​ទៅ​ដាល់​ជា​អំបុក។ លោក​ថា អំបុក​របស់​អ្នក​ភូមិ​ចាប់​ផ្ដើម​មាន​វត្តមាន​នៅ​លើ​ទីផ្សារ និង​ដាក់​លក់​តាម​មុខ​ផ្ទះ​តែ​រយៈ​ពេល​ប្រហែល​ពីរ​ខែ​ប៉ុណ្ណោះ៕

ចៅ​អធិការ​វត្ត​ស្ដីទី​នៅ​ខេត្ត​កំពង់ឆ្នាំង​ដែល​រង​ការ​ចោទ​ថា​ឆាន់​ស្រា​យល់ព្រម​ចេញ​ពី​វត្ត

តំណាង​គណៈកម្មការ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ប្រាសាទ​ជាង​ទង ចាំ​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​សង្ឃ និង​មន្ត្រី​ធម្មការ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Chin Chetha



ពុទ្ធបរិស័ទ និង​គណៈកម្មការ​វត្ត​ប្រាសាទ​ជាងទង ឋិត​នៅ​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង សាទរ​នឹង​ការ​និមន្ត​ចេញ​ពី​វត្ត​របស់​ចៅ​អធិការ​ស្ដីទី​ព្រះនាម កង ចិន្ដា ដែល​គណៈកម្មការ​វត្ត​រក​ឃើញ​ថា ព្រះអង្គ​ឆាន់​ស្រា​ខុស​វិន័យ​សង្ឃ។ មន្ត្រី​ធម្មការ​បញ្ជាក់​ថា ការ​បណ្ដេញ​សង្ឃ​ចេញ​ពី​វត្ត ឬ​តែងតាំង​ចៅ​អធិការ​ថ្មី មិន​ទាន់​មាន​សេចក្ដី​សម្រេច​ផ្លូវ​ការ​នៅ​ឡើយ​ទេ។

តំណាង​គណៈកម្មការ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ប្រាសាទ​ជាងទង ៤​ភូមិ ប្រមូល​ផ្ដុំ​គ្នា​ប្រមាណ ៥០​នាក់ នៅ​លើ​សាលាឆាន់​ដែល​សង់​មិន​ទាន់​រួច​មួយ​ខ្នង ដើម្បី​រង់ចាំ​ស្ដាប់​ការ​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​វត្ត​ពី​សំណាក់​មន្ត្រី​សង្ឃ និង​មន្ត្រី​ធម្មការ​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា។ ប៉ុន្តែ​ពុទ្ធបរិស័ទ​បំបែក​គ្នា​ទៅ​ផ្ទះ​វិញ ដោយ​អ្នក​រៀបចំ​កម្មវិធី​ប្រជុំ​ច្រឡំ​កាលបរិច្ឆេទ ហើយ​លើក​ទៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា វិញ។


ប្រធាន​គណៈកម្មការ​វត្ត​ប្រាសាទ​ជាងទង លោក ចាប សារិន មាន​ប្រសាសន៍​ថា ដ្បិត​មិន​ទាន់​មាន​កិច្ច​ប្រជុំ​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ស្រេច ប៉ុន្តែ​ពុទ្ធបរិស័ទ​ភាគច្រើន​សប្បាយ​ចិត្ត ពេល​ដឹង​ថា​ចៅ​អធិការ​ស្ដីទី​ព្រះនាម កង ចិន្ដា ស្ម័គ្រ​ចិត្ត​ចេញ​ពី​វត្ត​ដោយ​អង្គ​ឯង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា។ ពុទ្ធបរិស័ទ នឹង​ស្ងប់​ចិត្ត​ក្នុង​ការ​ធ្វើ​បុណ្យ​កឋិនទាន នៅ​ពេល​ដែល​ព្រះសង្ឃ​ធ្លាប់​បង្ក​បញ្ហា​ចេញ​ពី​វត្ត៖ «ផឹក​ស្រា​មិន​មែន​តែ​ម្ដង​ទេ! បួន​ប្រាំ​ដង​រួច​មក​ហើយ ក្រោយ​កឋិន​បញ្ចប់​មិន​ទាន់​រើ​រោង​ផង លោក​ផឹក​ស្រវឹង រក​កាប់​គ្នា​ពេញ​វត្ត។ ដល់​អ៊ីចឹង​ខ្ញុំ​ក្នុង​នាម​អាចារ្យ និង​គណៈកម្មការ​បាន​ប្រជុំ​គ្នា​សម្ងាត់ ដើម្បី​ហៅ​លោក​មក​សួរ​ដោះស្រាយ​រឿង​ហ្នឹង​កុំ​ឲ្យ​វា​បែក។ ដល់​ហៅ​លោក​មក​សួរ បម្រុង​រាយការណ៍ លោក​ថា​អាណិត​អាត្មា​កុំ​រាយការណ៍​អី អាត្មា​ខុស​ហើយ អាត្មា​នឹង​ធ្វើ​កិច្ចសន្យា​ចំពោះ​មុខ​អាចារ្យ និង​គណៈកម្មការ បើ​ថ្ងៃ​ក្រោយ​អាត្មា​ផឹក​ស្រវឹង​អ៊ីចឹង​ទៀត គឺ​ចុះ​ចេញ​ពី​វត្ត​ដោយ​ខ្លួន​ឯង។ ដល់​ឆ្នាំ​នេះ​ទើប​ភ្ជុំ​ចប់ លោក​ផឹក​ស្រា ABC អស់​ដប់​កំប៉ុង​ជាង។ អ៊ីចឹង​លោក​ថា​អាត្មា​ចេញ​ហើយ ពេល​ចេញ​វស្សា​នេះ​អាត្មា​នឹង​ចេញ។ ដល់​ចេញ​វស្សា​អត់​ចេញ។ ពន្យារ​បួន​ដប់​ថ្ងៃ គណៈកម្មការ​គិតគូរ​ធ្វើ​អត់​កើត ព្រោះ​លោក​អត់​ចេញ ដល់​អ៊ីចឹង​បាន​គណៈកម្មការ​អាចារ្យ និង​ពុទ្ធបរិស័ទ​ចាប់​ផ្ដើម​ក្ដៅ​ក្រហាយ​កើត​រឿង​ផ្ដិត​មេដៃ​ប្ដឹង​ត​ទៅ​លើ​ទៀត​ហ្នឹង»។

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ចៅ​អធិការ​ស្ដីទី​ព្រះនាម កង ចិន្ដា ដើម្បី​បំភ្លឺ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ព្រះអង្គ​ធ្លាប់​សារភាព​កំហុស ដោយ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​នូវ​ទង្វើ​បួន​ចំណុច គឺ​ទី​១ ឈប់​សេព​គ្រឿង​ស្រវឹង។ ទី​២ មិន​បង្ក​រឿង​ជាមួយ​ភិក្ខុ និង​សាមណេរ។ ទី​៣ ឈប់​ប្រព្រឹត្ត​ទង្វើ​អ្វី​ខុស​នឹង​វិន័យ​សង្ឃ និង​ទី​៤ មិន​ប្រើ​អាកប្បកិរិយា​អ្វី​លើ​នារី​ភេទ។

ប្រធាន​គណៈកម្មការ​វត្ត និង​ពុទ្ធបរិស័ទ​អះអាង​ថា ក្រោយ​ធ្វើ​កិច្ចសន្យា ព្រះសង្ឃ​អង្គ​នេះ​មិន​កែប្រែ​កំហុស​ទេ ដោយ​នៅ​តែ​ឆាន់​ស្រា​ដដែល ទើប​ពុទ្ធបរិស័ទ ៣០០​នាក់​ផ្ដិត​មេដៃ សុំ​ដក​ព្រះអង្គ​ចេញ។

ឆ្លើយតប​បញ្ហា​នេះ ប្រធាន​ស្ដីទី​នៃ​មន្ទីរ​ធម្មការ និង​កិច្ចការ​សាសនា​ខេត្ត​កំពង់ឆ្នាំង លោក សរ លាង ថ្លែង​ថា នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ក្រុម​ការងារ​នឹង​ចុះ​ប្រជុំ​ផ្សព្វផ្សាយ និង​ដោះស្រាយ​បញ្ហា​ឲ្យ​ពលរដ្ឋ​ស្ងប់​ចិត្ត ដើម្បី​បាន​ធ្វើ​បុណ្យ​កឋិនទាន​នៅ​ពេល​នោះ​តែ​ម្ដង។ ចំពោះ​វិធានការ​លើ​ព្រះសង្ឃ​ដែល​ប្រព្រឹត្ត​ខុស​វិន័យ ឬ​តែងតាំង​ចៅ​អធិការ​ថ្មី លោក​មិន​ទាន់​បង្ហើប​ឲ្យ​ដឹង​នៅ​ឡើយ​ទេ៖ «អនុគណ​លោក​បាន​ជួប​ជាមួយ​ព្រះចៅ​អធិការ​មួយ​ជំហាន​ហើយ ហើយ​លោក​ថា​នឹង​ចាក​ចេញ​ពី​កន្លែង​ហ្នឹង អត់​នៅ​វត្ត​ទេ។ ស្អែក​ម៉ោង​ពីរ​កន្លះ គឺ​ខ្ញុំ​ទៅ​ចាប់​ផ្ដើម​ប្រជុំ​រៀបចំ​ផ្សព្វផ្សាយ ឬ​ដោះស្រាយ​យ៉ាង​ម៉េច​ចាំ​មើល​នីតិវិធី​ស្អែក។ ខ្ញុំ​ថា​ឲ្យ​តែ​មាន​អង្គ​កឋិន ត្រូវ​ធ្វើ​ទៅ អត់​មាន​ឲ្យ​ខកខាន​អី​ទេ»។

កាល​ពី​ដើម​ឆ្នាំ​២០១៦ ពុទ្ធបរិស័ទ​ក៏​មាន​ប្រតិកម្ម​ចំពោះ​ចៅ​អធិការ​វត្ត​ឧទុម្ពរ ដែល​ឋិត​នៅ​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ក្នុង​ករណី​ចៅ​អធិការ​វត្ត​បាន​ប្រព្រឹត្ត​កំហុស​ស្រដៀង​គ្នា​នេះ​ដែរ។ រឿងរ៉ាវ​ដែល​តែងតែ​កើត​មាន​នៅ​តាម​វត្ត​អារាម​នេះ ត្រូវ​ព្រះ​មេគុណ​ខេត្ត ស្នើ​ឲ្យ​ពុទ្ធបរិស័ទ​ត្រិះរិះ​រក​ការពិត ព្រោះ​រឿង​ហេតុ​ខ្លះ​អាច​កើត​ចេញ​ពី​ការ​ខ្វែង​គំនិត​គ្នា​រវាង​គណៈកម្មការ និង​ព្រះសង្ឃ ជា​ជាង​កំហុស​តិចតួច៕

មេដឹកនាំ​បក្សកាន់អំណាច​និង​បក្ស​ប្រឆាំង​រំលេច​សារ​ផ្សេងគ្នា​ក្នុង​លិខិត​អបអរ​លោកដូណាល់ ត្រាំ

លោក Donald Trump ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក និង​ភរិយា Melania Trump ចាប់​ដៃ​ជាមួយ​អ្នក​គាំទ្រ​ នៅ​ក្រោយ​ពេល​​លោក​ថ្លែង​សុន្ទរកថា​ទទួល​ជ័យ​ជម្នះ​​ការ​បោះឆ្នោត នៅ​សណ្ឋាគារ New York Hilton Midtown នៅ​បុរី​ញូវយ៉ក កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​​ និង​លោក​ កឹម សុខា ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​ បាន​ផ្ញើសារ​លិខិត​​អបអរ​លោក​ ដូណាល់ ត្រាំ ​ដែល​ទើប​ជាប់​ឆ្នោត​ជា​ប្រធានាធិបតីទី​៤៥​របស់​អាមេរិក ​កាល​ពី​ថ្ងៃ​ពុធ។

ភ្នំពេញ —  ក្រោយ​ពី​មហា​សេដ្ឋី​អចលន​ទ្រព្យ​គឺ​លោក ​ដូណាល់ ត្រាំ​ បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋអាមេរិក ​មេដឹក​នាំ​គណបក្ស​កាន់​អំណាច ​និង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​បាន​ផ្ញើ​សារ​ជាផ្លូវ​ការ​ ដើម្បី​អបអរ​សាទរ​លោក​ដូណាល់ ត្រាំ​សម្រាប់ជ័យ​ជម្នះ​នេះ។ ​នៅ​ក្នុង​លិខិត​ទាំង​នោះ​ មេ​ដឹកនាំ​គណបក្ស​ធំៗ​ទាំងពីរ​នៅ​កម្ពុជា​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ និង​ក្ដី​រំពឹង​របស់​ខ្លួន​ផ្សេងគ្នា​ ពី​ការ​ដឹកនាំ​របស់​លោកត្រាំ​ នា​ពេល​ខាង​មុខ។​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​ កឹម សុខា ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​ បាន​ផ្ញើសារ​លិខិតអបអរ​លោក​ ដូណាល់ ត្រាំ ​ដែល​ទើប​ជាប់​ឆ្នោត​ជា​ប្រធានាធិបតីទី​៤៥​របស់​អាមេរិក ​កាល​ពី​ថ្ងៃ​ពុធ ​ដោយ​លោក ​ហ៊ុន សែន​ បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​លើក​កម្ពស់​ចំណង​មិត្តភាពរវាង​ប្រទេស​ទាំង​ពីរ​ រីឯ​លោក ​កឹម សុខា ​បាន​បង្ហាញ​ក្ដី​រំពឹង​ថា ​រដ្ឋាភិបាល​លោក​ត្រាំ​នឹង​បន្តលើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​និង​សេរីភាព​នៅ​ក្នុង​ពិភព​លោក។​

កាល​ពី​ថ្ងៃ​ពុធ លោក​ដូណាល់ ត្រាំ បេក្ខជន​របស់​គណបក្ស​សាធារណរដ្ឋបាន​យក​ឈ្នះលោកស្រី​ហ៊ីឡារី គ្លីនតុន ​បេក្ខជន​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​ហើយ​លោក​នឹងក្លាយ​ជា​ប្រធានាធិបតី​ទី​៤៥​របស់​សហ​រដ្ឋ​អាមេរិក។ ​ជ័យ​ជម្នះ​របស់​លោក​ត្រាំ ​ដែល​ពុំ​ដែល​មាន​បទ​ពិសោធន៍​ក្នុង​ឆាក​នយោបាយ​នេះ​ បាន​ធ្វើ​ឱ្យ​ពិភព​លោក​មាន​ការ​ភ្ញាក់ផ្អើល។​

ក្នុង​សារ​លិខិត​អបអរសាទរ​ផ្ញើជូន​លោក ​ដូណាល់​ ត្រាំ​ កាល​ពី​ថ្ងៃ​ពុធ​ ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​លើក​ឡើង​ថា ​ការ​ដែល​ប្រជា​ពលរដ្ឋ​អាមេរិក​ផ្ដល់​ទំនុក​ចិត្ត ​និង​បោះឆ្នោត​ឱ្យ​លោក​ធ្វើ​ជា​ប្រធានាធិបតី​នោះ​គឺ​ជា​ការ​លើកទឹក​ចិត្ត​ដល់​លោក​ត្រាំ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​លើក​កម្ពស់​បន្ថែម​ទៀត​នូវ​សន្តិភាព ​ស្ថិរភាព ​ការ​អភិវឌ្ឍ ​សន្តិសុខ ​និង​វិបុលភាព​នៅ​ក្នុង​សកល​លោក​ទាំង​មូល។​

លោក ​ហ៊ុន សែន ​បន្ត​ថា ​រដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​នៅ​តែ​ប្ដេជ្ញា​ចិត្ត​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ជាមួយ​រដ្ឋាភិបាល​និង​ប្រជាជន​អាមេរិក ​ក្នុង​ការ​លើក​កម្ពស់​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ​ដែល​ជា​ប្រយោជន៍​ទៅវិញ​ទៅមក ​ទាំង​នៅ​កម្រិត​ទ្វេភាគី ​និង​ពហុភាគី។​

លោក ​ហ៊ុន សែន ​បាន​សរសេរ​នៅ​ក្នុង​សារ​លិខិត​របស់​លោក​នៅ​ក្នុង​ន័យ​ដើមថា៖​

«ខ្ញុំ​រីករាយ​នឹង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ឯកឧត្ដម ​មិន​ត្រឹម​តែ​អភិវឌ្ឍ​ទំនាក់​ទំនង​ប្រទេស​យើង​ទាំង​ពីរ​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​ប្រឹងប្រែង​រួមគ្នា​ដើម្បី​លើក​កម្ពស់​បុព្វហេតុ​ដ៏​ធំធេង​ដើម្បី​សន្តិភាព ​ស្ថិរភាព​ និង​វិបុលភាព​របស់​ប្រជាជាតិ​ទាំង​អស់»។​

នា​អំឡុង​ពេល​នៃ​ការ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ ​លោក​ដូណាល់ ត្រាំ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ថា ​ការ​បោះឆ្នោត​នៅ​អាមេរិក​មាន​ការ​រៀបចំ​ទុក​ជាមុន​ហើយ​លោក​នឹង​ទទួល​ស្គាល់​លទ្ធផល​ ប្រសិន​បើ​លោក​ឈ្នះ​ឆ្នោត។​

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​គឺលោក​ កឹម សុខា ​ដែល​កំពុង​ស្នាក់​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ ក៏​បាន​ផ្ញើសារ​ជូនពរ​លោក​ដូណាល់ ត្រាំ​សម្រាប់​ជ័យ​ជម្នះ​របស់លោក​ផង​ដែរ។ ​ក្នុង​សារ​លិខិត​នោះ ​លោក​ កឹម សុខា​ បាន​លើក​ឡើង​ថា ​ប្រជា​ពលរដ្ឋ​អាមេរិក​បាន​អនុវត្ត​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការ​ជ្រើស​រើស​មេដឹកនាំ​របស់​ខ្លួន​ តាម​រយៈ​ការ​បោះឆ្នោត​មួយ​ដែល​មាន​លក្ខណៈ​សេរី ​និង​ត្រឹមត្រូវ។​ លោក​បន្ត​ថា ​បរិយាកាស​នយោបាយ​ដែល​បេក្ខជន​គ្រប់រូប​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រកួត​ប្រជែង​ដោយ​សេរី ​ហើយ​អ្នក​បោះឆ្នោត​អាច​ប្រើប្រាស់​សិទ្ធិ​ស្រប​តាម​ឆន្ទៈ​របស់​ពួកគេនោះគឺ​ជា​សុបិន​ដែល​មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​ រួមទាំង​ពលរដ្ឋ​កម្ពុជាផង​ ​តែង​ប្រាថ្នា​ចង់​បាន។​

លោក ​កឹម សុខា​ បាន​សរសេរ​បន្ត​ក្នុង​ន័យ​ដើម​ថា៖

«ជា​អកុសល​ណាស់ ​នៅ​មាន​មនុស្ស​ជាច្រើន​ជុំវិញ​ពិភព​លោក​កំពុង​បន្ត​រង​គ្រោះ​ពី​ប្រព័ន្ធ​ខូច​រលួយ​ដែល​បាន​ដកហូត​សិទ្ធិ​ពី​កំណើត​របស់​ពួក​គេ។​ ជាមួយ​នឹង​ការ​យល់​ដឹង​របស់​លោក​អំពី​សារៈ​សំខាន់​នៃ​ការ​បោះឆ្នោត​គឺ​ជា​ការ​ផ្ដល់​សំឡេង​ដល់​ប្រជា​ពលរដ្ឋ ​នោះហើយ​ដែល​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ និង​ខ្លួន​ខ្ញុំ​ផ្ទាល់​ទន្ទឹង​រង់ចាំ​ភាព​ជា​អ្នក​ដឹកនាំ​របស់​លោក​ក្នុង​ការ​លើក​កម្ពស់​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​សេរីភាព​ ជាពិសេស​សិទ្ធិ​ទទួល​បាន​នូវ​ការ​បោះឆ្នោត​មួយ​ដោយ​សេរី ​និង​ត្រឹមត្រូវ​នៅ​ជុំវិញ​ពិភព​លោក»។​

លោក ឈាង វណ្ណារិទ្ធ អ្នក​ជំនាញ​ខាង​ទំនាក់​ទំនង​អន្តរជាតិ​អំពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​និងជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​យុទ្ធ​សាស្រ្ត​ បាន​ប្រាប់ ​VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ត្រាំ ​តួនាទី​របស់​អាមេរិក​នៅ​ក្នុង​ពិភព​លោក​នឹង​មានការ​ធ្លាក់​ចុះ ​ដោយសារ​តែ​នយោបាយ​ការ​បរទេស​របស់​លោក​គឺ​មាន​លក្ខណៈ​ជាតិ​និយម ​និង​ចង្អៀត​ចង្អល់។ ​លោក​បន្តថា ​ទំនាក់ទំនង​រវាង​កម្ពុជា​និង​អាមេរិក​នឹង​នៅតែ​ដដែល ​ដោយ​ពុំ​មាន​ការ​ប្រែប្រួល​អ្វីធំដុំ​នោះ​ទេ​ ហើយ​អាមេរិក​ក៏​នឹង​មិន​ជំរុញ​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ពិភព​លោក​នោះ​ទេ ​ដោយ​រួម​បញ្ចូល​ទាំង​កម្ពុជា​ផង​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ដូណាល់ ត្រាំ​ ផលប្រយោជន៍​របស់​គាត់​គឺ​ទាក់ទង​នឹង​គេ​ហៅ​ថា​ គោល​នយោបាយ​សេដ្ឋកិច្ច​មាន​លក្ខណៈ​ជាតិ​និយម ​ដូច្នោះគាត់​អត់សូវ​ខ្វល់ខ្វាយ​ទៅ​លើ​បញ្ហា​សិទ្ធិមនុស្ស​ក៏​ដូច​ជា​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ទេ។ ​ក៏ប៉ុន្តែ​តួអង្គ​ដែល​សំខាន់​នៅ​សហ​រដ្ឋ​អាមេរិក​នោះ​គឺ​ Congress​ បាន​ន័យ​ថា​ សភា​របស់​អាមេរិក​នឹង​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​នយោបាយ​ការ​បរទេស​នៅ​ក្នុង​រដ្ឋាភិបាល​លោក​ត្រាំ​នៅ​ពេល​ខាង​មុខ»។​

ក្នុង​ការ​បោះឆ្នោត​នៅ​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ ​ក្រៅ​ពីលោក​ត្រាំ​បាន​ឈ្នះ​ជា​ប្រធានាធិបតី ​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ក៏​បាន​ឈ្នះ​សំឡេង​ភាគ​ច្រើន​ទាំង​ក្នុង​រដ្ឋសភា ​និង​ព្រឹទ្ធ​សភា​ផង​ដែរ។​

លោក ​គល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្រែ្វល ​(Comfrel) ​ដែល​ឃ្លាំ​មើល​ការ​បោះឆ្នោត​ បាន​ប្រាប់​ VOA ​ថា ​គណបក្ស​សាធារណរដ្ឋ​ជា​គណបក្ស​ដ៏​ចំណាស់​ជាង​គេ​មួយ​នៅ​សហ​រដ្ឋអាមេរិក ​និង​មាន​គោល​នយោបាយ​ក្នុង​ការ​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស​ ហើយ​លោក​យល់​ថា ​អាមេរិក​នឹង​នៅតែ​បន្ត​លើក​ស្ទួយ​វិស័យ​ទាំង​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖

«គណបក្ស​សាធារណរដ្ឋ​ ឥឡូវ​កំពុង​តែ​ត្រួតត្រា​ទៅ​លើ​រដ្ឋសភា​និង​ព្រឹទ្ធ​សភា ​អីចឹង ​បើ​គាត់​ចង់​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ធំដុំ ​វា​ទាល់​តែ​អនុវត្ត​ទៅ​តាម​តម្លៃ​មនោគម​វិជ្ជា ​កម្មវិធី​នយោបាយ​របស់​គណបក្ស​សាធារណ​រដ្ឋ​ហើយ​ ហើយ​គណបក្ស​សាធារណ​រដ្ឋ​ហ្នឹង​ជា​គណបក្សដែល​លើក​ស្ទួយ​សេរីភាពហើយ​នឹង​ប្រជា​ធិបតេយ្យ»។

លោក​ ដូណាល់ ត្រាំ​ នឹង​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី​៤៥​របស់​សហ​រដ្ឋ​អាមេរិក​បន្ត​ពី​លោក បារ៉ាក់ អូបាម៉ា ​ដែល​នឹង​ចាក​ចេញ​ពី​តំណែង​នៅ​ថ្ងៃ​ទី​២០​ ខែ​មករា​ ឆ្នាំ​២០១៧​ខាង​មុខ៕

Five charged over felling of old rosewood tree at Angkor

Pieces of a rosewood tree are unloaded from a truck at a Siem Reap pagoda on Wednesday after the Apsara Authority felled it earlier in the week. Photo supplied

Fri, 11 November 2016

Two high-ranking officials from the Apsara Authority and three contractors were yesterday charged with forestry crimes and sent to pre-trial detention for cutting down a century-old rosewood tree at the Angkor Archaeological Park – a move that sparked public outcry.

Two of the suspects – Apsara’s deputy chief for forestry Chhor Thanat and the chief of its internal office for forestry administration, Chev Phal – were additionally charged with being the instigators of the crime under Article 28 of the Criminal Code, said Siem Reap Provincial Court spokesman Riem Chanmuny.

All five were charged with “forest destruction” under Article 98 of the Law on Forestry, Chanmuny explained. The article says the offence is punishable by up to five years’ imprisonment and a fine of up to 100 million riel, or about $24,500.

The three contractors – Khann Nhek, 40, Touch Nethra, 40, and Lay Chheat, 32 – also worked in the authority’s forestry administration office, said Tea Kimsoth, the director of the provincial Forestry Administration office.

Deputy provincial police chief Peung Chandareth, who oversees criminal cases, said that investigating judge Koy Sao decided to send all five suspects to the provincial prison pending their trials.

The arrests of the five, which took place on Wednesday, came after Prime Minister Hun Sen ordered Siem Reap Governor Khim Bunsong to apprehend all those involved in cutting down the tree after the local public uproar over it spread to social media.

The Apsara Authority – which oversees the Angkor park – said on Sunday that it cut down the 90-centimetre-thick tree after finding it had been partially sawn into by others, and wanted to prevent it from falling on pedestrians or being seized by illegal loggers who returned for the wood.

However, Nou Puthik, a monitor with local rights group Licadho in Siem Reap, said the arrests of the three contractors had stirred more controversy.

“After [police] arrested the low-level workers, local people became upset because they have sympathy for them,” said Puthik, explaining most believed the high-ranking officials should take full responsibility for the orders they had given their staff.

“The problem was caused by an unclear work process.”

Villagers, company square off over Kratie bridge

Villagers block a bridge in Kratie’s Snuol district earlier this week. Photo supplied



Nearly 500 villagers gathered at a bridge in Kratie’s Snuol district on Tuesday and Wednesday morning to protest its blockade by a Vietnamese company that had reportedly decided the bridge was “getting old”.

According to villager representative Sim Pov, two horizontal planks were installed at opposite ends of the 30-metre by 6-metre bridge on Monday by Vietnamese firm Binh Phuoc 2 – which built the bridge in 2009 – with the company’s workers standing by to bar entry to vehicles exceeding 1 tonne.

“The company said that the bridge was closed because it was getting old,” Pov said. “But on a few occasions, villagers saw the company[’s workers] allowing some trucks exceeding 3 tonnes to cross after demanding 5,000 to 10,000 riel [about $1.25 to $2.50] from the drivers. Yet, they disallow some trucks exceeding 1 tonne [but lighter than 3 tonnes] from crossing.”

“We need this bridge very much to transport and sell our crops,” said Sem Pheak, a villager who participated in the protest. “All the crops are always over 1 tonne, but now the company only allows trucks less than 1 tonne to cross. It is impossible.”

Din Korny, an investigator at rights group Adhoc, called on authorities to intervene.

“This is the company’s bridge, but the bridge is for the public’s benefit, so . . . the company has no right to close it by themselves,” he said, adding that Adhoc will investigate the extortion allegations.

District Governor Kong Kimmy said “authorities are working to discuss with the company”. Contact information for Binh Phuoc 2 could not be obtained yesterday.