Friday, November 11, 2016

គ្រួសារ​​កុមារី​ដែល​មន្ត្រី​ប៉ូលិស​​​ខេត្ត​ព្រះសីហនុ​ចាប់​រំលោភ​​កំពុង​រង់ចាំ​យុត្តិធម៌

លោក យ៉ង ប៊ុនលី ឪពុក​កុមារី​រង​គ្រោះ​ដែល​រង​ការ​ចាប់​រំលោភ នៅ​ខេត្ត​ព្រះសីហនុ ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​៨ ​ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Den Ayuthyea


ឪពុក​កុមារី​រងគ្រោះ​ដោយ​រំលោភ​ផ្លូវ​ភេទ​ប្រព្រឹត្ត​ដោយ​អតីត​មន្ត្រី​នគរបាល​នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ សំណូមពរ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា អ្នកស្រី ប៊ុន រ៉ានី ជួយ​អន្តរាគមន៍​ចាប់​ជនល្មើស​យក​ទៅ​ផ្ដន្ទាទោស។ បញ្ហា​នេះ​ទាំង​មន្ត្រី​សង្គម​ស៊ីវិល និង​ឪពុក​កុមារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​មិន​ទាន់​ចាប់​ខ្លួន​ជនល្មើស​រំលោភ​ផ្លូវ​ភេទ ឈ្មោះ កង សុផាត ទេ ហើយ​រាល់​ថ្ងៃ​នេះ ជន​នេះ​កំពុង​រស់​នៅ​មាន​សេរីភាព​ដើរ​ហើរ​ជា​ធម្មតា​នៅ​ខេត្ត​ព្រះសីហនុ។

ឪពុក​កុមារី​រងគ្រោះ លោក យ៉ង ប៊ុនលី មាន​លំនៅឋាន​ក្នុង​ក្រុម​ទី​៩ ភូមិ​៣ សង្កាត់​៣ ក្រុង និង​ខេត្ត​ព្រះសីហនុ ផ្ដល់​សម្ភាសន៍​ឲ្យ​អាស៊ីសេរី ដឹង​ថា គ្រួសារ​គាត់​បាន​ទន្ទឹង​រង់ចាំ​ការ​ផ្ដល់​យុត្តិធម៌​ពី​ប្រព័ន្ធ​តុលាការ​គ្រប់​ជាន់​ថ្នាក់​ជូន​កូន​ស្រី​របស់​លោក បាន​អូស​បន្លាយ​ពេល​ជាង ៦​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិនទាន់​ទទួល​បាន​យុត្តិធម៌​ទេ។

លោក យ៉ង ប៊ុនលី បញ្ជាក់​ថា កូនស្រី​លោក​ដែល​ទើប​មាន​អាយុ ១១​ឆ្នាំ ត្រូវ​ឈ្មោះ កង សុផាត ជា​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​រំលោភ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១០។ ប៉ុន្តែ​គិត​មក​ដល់​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ជនល្មើស​នៅ​មាន​សេរីភាព​ដើរ​ហើរ​ក្រៅ​សំណាញ់​ច្បាប់ ទោះបី​តុលាការ​កំពូល​សម្រេច​ចេញ​សាលដីកា​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៦ ឲ្យ​ជនល្មើស​ឈ្មោះ កង សុផាត ជាប់​គុក ៥​ឆ្នាំ និង​ពិន័យ​ប្រាក់ ៤០​លាន​រៀល​បែប​ណា​ក្ដី។
ឪពុក​កុមារី​រងគ្រោះ លោក យ៉ង ប៊ុនលី បង្ហាញ​ការ​ហួស​ចិត្ត​ជា​ថ្មី​ទៀត​ទៅ​លើ​សាលដីកា​របស់​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៦ ដែល​បាន​លុបចោល​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ឃុំ​ខ្លួន​ជនល្មើស​ឈ្មោះ កង សុផាត ដែល​សភា​ព្រហ្មទណ្ឌ​សាលាឧទ្ធរណ៍​បង្គាប់​ឲ្យ​ចាប់ និង​ឃុំ​ខ្លួន​កាល​ពី​ខែ​កុម្ភៈ។

ផ្ដើម​ពី​បញ្ហា​នេះ លោក យ៉ង ប៊ុនលី បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​នៅ​តាម​ស្ថាប័ន​មួយ​ចំនួន​ឲ្យ​មាន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា គឺ​អ្នកស្រី ប៊ុន រ៉ានី ជួយ​អង្កេត​តាមដាន​សំណុំ​រឿង​ព្រហ្មទណ្ឌ​រំលោភ​ផ្លូវ​ភេទ​ដែល​ជន​ប្រព្រឹត្ត​ល្មើស​ឈ្មោះ កង សុផាត ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​កូនស្រី​របស់​លោក​មាន​អាយុ ១១​ឆ្នាំ ដែល​ត្រូវ​ជនល្មើស​រូប​នេះ​ល្បួង​រំលោភ៖ «រឿង​នេះ​គឺ​មាន​ភាព​អយុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​ខ្ញុំ​ជា​ខ្លាំង ដូច្នេះ​សូម​សម្ដេច ហ៊ុន សែន និង​លោក​ជំទាវ ប៊ុន រ៉ានី ជួយ​ដល់​គ្រួសារ​ខ្ញុំ​ផង»។

ឯកសារ​សាលាដំបូង​ខេត្ត​ព្រះសីហនុ សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល បាន​បង្ហាញ​ថា សំណុំរឿង​ព្រហ្មទណ្ឌ​រំលោភ​សេពសន្ថវៈ​អនីតិជន ប្រព្រឹត្ត​នៅ​ភូមិ​៣ សង្កាត់​៣ កាលពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១០ តុលាការ​ពាក់ព័ន្ធ​គ្រប់​ជាន់​ថ្នាក់​បាន​ប្រកាស​សាលក្រម​លើ​សំណុំ​រឿង​នេះ​កាត់​ឲ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ កង សុផាត ជា​អតីត​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ មាន​ទោស​ជាប់​គុក ៥​ឆ្នាំ និង​ពិន័យ​ប្រាក់ ៤០​លាន​រៀល​ទៅ​ឲ្យ​កុមារី​រង​គ្រោះ។

ត្រង់​ចំណុច​នេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ប្រចាំ​ខេត្ត​ព្រះសីហនុ មាន​អង្គការ​លីកាដូ (LICADHO) និង​សមាគម​អាដហុក (ADHOC) ជាដើម បាន​លើក​ជា​ចម្ងល់​ថា បទល្មើស​ព្រហ្មទណ្ឌ​រំលោភ​ផ្លូវ​ភេទ​អនីតិជន​មួយ​ករណី​នេះ ហេតុ​អ្វី​តុលាការ​អាច​អនុញ្ញាត​ឲ្យ​ជនល្មើស​ឈ្មោះ កង សុផាត មាន​សេរីភាព​នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង​បាន​ទៅ​វិញ។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ មាន​មន្ទិល​ថា សំណុំ​រឿង​ក្ដី​រំលោភ​ផ្លូវ​ភេទ​អនីតិជន​ដែល​ជន​ប្រព្រឹត្ត​ល្មើស​ឈ្មោះ កង សុផាត និង​មាន​តួនាទី​ជា​អតីត​នគរបាល​ខេត្ត​ព្រះសីហនុ ទំនង​ជា​អាច​មាន​ភាព​មិន​ប្រក្រតី​អ្វី​មួយ ឬ​សំណូក​ពុករលួយ​ក៏​ថា​បាន ទើប​ជនល្មើស​រូប​នេះ​មិន​ត្រូវ​បាន​ចាប់​ខ្លួន។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ជួយ​តាមដាន​ដំណើរ​កា​រលើ​សំណុំរឿង​ព្រហ្មទណ្ឌ​រំលោភ​ផ្លូវ​ភេទ​កុមារី​ទើប​មាន​អាយុ ១១​ឆ្នាំ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​កុមារី​រង​គ្រោះ ហើយ​ដែល​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​នេះ ជនល្មើស​បាន​បន្ត​រស់​នៅ​​មាន​សេរីភាព​រហូត​មក​ដល់​ពេល​នេះ៖ «ឪពុក​ជនរងគ្រោះ​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា នៅ​ពេល​ដែល​គាត់​ទៅ​អង្គុយ​ស្ដាប់​ក្នុង​សវនាការ​នៅ​តុលាការ​កំពូល​ហ្នឹង គឺ​តុលាការ​កំពូល បាន​និយាយ​ច្បាស់​ណាស់​ថា តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុក​ជា​បាន​ការ ហើយ​អនុវត្ត​ដីកា​ចាប់​ខ្លួន ឃុំ​ខ្លួន​ជនល្មើស​ឈ្មោះ កង សុផាត ដាក់​ពន្ធនាគារ​ទៅ​តាម​ច្បាប់។ ប៉ុន្តែ​នៅ​ពេល​តុលាការ​កំពូល ចេញ​សម្រង់​សាលដីកា​របស់​តុលាការ​កំពូល​ជា​លាយលក្ខណ៍អក្សរ ស្រាប់​តែ​ឃើញ​គេ​ដាក់​ថា លុបចោល​មិន​ឲ្យ​ចាប់​ខ្លួន ឃុំ​ខ្លួន​ជនល្មើស ដាក់​ពន្ធនាគារ​ទៅ​វិញ»។

​ចំណែក​អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​ព្រះសីហនុ ចាត់​ទុក​ថា ដំណើរការ​ក្ដី​រឿង​ព្រហ្មទណ្ឌ​មួយ​នេះ មាន​ភាព​អយុត្តិធម៌​ចំពោះ​កុមារី​រងគ្រោះ។

ទាក់ទិន​បញ្ហា​នេះ ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្ដី​ប្រកាស​ចុះ​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៦ មាន​ចុះ​ហត្ថលេខា និង​បោះត្រា លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​សម្រេច​អនុវត្ត​វិន័យ​ចំពោះ​អនុសេនីយ៍ទោ កង សុផាត មាន​តួនាទី​នាយ​រង​ផ្នែក​ព័ត៌មាន​លើ​វិស័យ​សេដ្ឋកិច្ច វប្បធម៌ អប់រំ និង​សង្គម នៃ​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដោយ​ដក​ហូត​មុខ​តំណែង​ឋានន្តរសក្ដិ និង​បណ្ដេញ​ផុត​ចេញ​ពី​ក្រម​ខណ្ឌ​មន្ត្រី​នគរបាល​ជាតិ ដោយសារ​ល្មើស​ពី​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ។

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ទទួល​បាន​ការវិវត្តន៍​ថ្មី លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​រំលោភ​ផ្លូវ​ភេទ​អនីតិជន​ដែល​មាន​ជនល្មើស​ឈ្មោះ កង សុផាត នេះ​ទេ ព្រោះ​កន្លង​មក​ជនល្មើស​រូប​នេះ បាន​រត់​ចេញ​ពី​ផ្ទះ​គេច​ពី​ការ​ចាប់​ខ្លួន​របស់​សមត្ថកិច្ច។

លោក ជួន ណារិន្ទ សង្កត់​ធ្ងន់​ថា នឹង​ពិនិត្យ​ទៅ​លើ​ដីកា​សម្រេច​របស់​តុលាការ​កំពូល ទៅ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ ដែល​ជន​ប្រព្រឹត្ត​ល្មើស​ឈ្មោះ កង សុផាត ជា​អតីត​កម្លាំង​នគរបាល​ក្រោម​ឱវាទ​នេះ ដើម្បី​ឈាន​ដល់​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព៖ «យើង​នឹង​អនុវត្ត​ទៅ​តាម​ដីកា​របស់​តុលាការ ព្រោះ​កន្លង​មក​ជនល្មើស​ឈ្មោះ កង សុផាត នេះ​បាន​គេច​ចេញ​ពី​មូលដ្ឋាន​នេះ។ យើង​នឹង​ពិនិត្យ​មើល​សាលដីកា​ទៅ​លើ​ជនល្មើស​នេះ​ជា​បន្ត​ទៀត និង​ឈាន​ដល់​អនុវត្ត​ច្បាប់​នា​ថ្ងៃ​ខាង​មុខ»។

ឪពុក​កុមារី​រង​គ្រោះ លោក យ៉ង ប៊ុនលី បាន​ប្រាប់​អាស៊ីសេរី ថា សំណុំ​រឿង​នេះ រូប​លោក​ធ្លាប់​ដាក់​ពាក្យ​បណ្ដឹង​សុំ​កិច្ច​អន្តរាគមន៍​ទៅ​កាន់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​កំពូលៗ ថ្នាក់​ជាតិ រួម​មាន អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួង​យុត្តិធម៌ ជាដើម ស្នើ​ឲ្យ​ផ្ដល់​យុត្តិធម៌ និង​ជួយ​អង្កេត​ទៅ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៣១១ ចុះ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១០ របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​កូនស្រី​មាន​អាយុ ១១​ឆ្នាំ ដែល​ត្រូវ​ជនល្មើស​ឈ្មោះ កង សុផាត ចាប់​រំលោភ​យ៉ាង​ព្រៃផ្សៃ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ ជនល្មើស​អាច​មាន​លទ្ធភាព​រស់​នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង និង​មាន​សេរីភាព​ធ្វើ​ការងារ​ដូច​មនុស្ស​ធម្មតា។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​យក​ព័ត៌មាន​អាស៊ីសេរី ឪពុក​កុមារី​រងគ្រោះ​ដែល​មាន​សម្បុរ​ខ្មៅ និង​រាង​កាយ​ស្គមស្គាំង ឈ្មោះ យ៉ង ប៊ុនលី បាន​លើក​ដៃ​សំពះ​អំពាវនាវ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី ឲ្យ​ជួយ​ពិនិត្យ​តាមដាន​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​មួយ​នេះ ដើម្បី​ដល់​ផ្ដល់​យុត្តិធម៌​ជូន​កូនស្រី​អាយុ ១១​ឆ្នាំ ដែល​ត្រូវ​ជនល្មើស​ឈ្មោះ កង សុផាត ជា​អតីត​មន្ត្រី​នគរបាល​នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​រំលោភ​បាន​សម្រេច ហើយ​ជនល្មើស​កំពុង​រស់​នៅ​មាន​សេរីភាព​ដើរ​ហើរ​ជា​ធម្មតា នៅ​ក្រៅ​សំណាញ់​ច្បាប់៕

មនុស្ស​២​នាក់​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​កប៉ាល់​ទេសចរណ៍​បុក​ជាមួយ​ទូក​ង​នៅ​មុខ​វាំង

កប៉ាល់​ទេសចរណ៍​ដែល​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ទូក​ង នៅ​ខាង​មុខ​ព្រះបរមរាជវាំង កាល​ពី​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​១១ វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Cheu Sideth



កីឡាករ​ប្រណាំង​ទូកង​ពីរ​នាក់ បាន​បាត់​ខ្លួន​ក្នុង​ទឹក​ក្នុង​ហេតុការណ៍​ទូកង​បុក​គ្នា​ជាមួយ​កប៉ាល់​ទេសចរណ៍ បណ្ដាល​ឲ្យ​លិច​នៅ​មុខ​ព្រះបរមរាជវាំង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា។ រី​ឯ​អាជ្ញាធរ​កំពុង​សម្របសម្រួល​រវាង​ក្រុម​គ្រួសារ​ជនរងគ្រោះ និង​ក្រុមហ៊ុន​ទូក​ទេសចរណ៍។ រហូត​មក​ដល់​ពេល​នេះ ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅ​តែ​មិន​អាច​ស្វែង​រក​បុរស​ទាំង​ពីរ​នាក់​នោះ​ឃើញ​នៅ​ឡើយ។

ហេតុការណ៍​ទូក​ទេសចរណ៍​បើក​ជ្រុល​បុក​ទូកង​ពី​ក្រោយ​នៅ​លើ​ផ្ទៃ​ទឹក​ខាង​មុខ​ព្រះបរមរាជវាំង​នោះ បាន​កើត​ឡើង​នៅ​ម៉ោង ៧​ព្រឹក ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា បណ្ដាល​ឲ្យ​កីឡាករ​ប្រណាំង​ទូកង ២​នាក់ បាត់​ខ្លួន​ក្នុង​ចំណោម​មនុស្ស ៩​នាក់ នៅ​លើ​ទូកង។

របាយការណ៍​សមត្ថកិច្ច​បញ្ជាក់​ថា ហេតុការណ៍​នេះ​បណ្ដាល​មក​ពី​ទូក​ទេសចរណ៍​មួយ​គ្រឿង បាន​បុក​ពី​ក្រោយ​ទូកង​ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ខណៈ​ទូកង​នេះ​កំពុង​អុំ​ចេញ​ពី​ត្រើយម្ខាង​ក្បែរ​សណ្ឋាគារ​សុខា ទៅ​កាន់​ត្រើយ​ខាង​លិច​មុខ​ព្រះបរមរាជវាំង ជា​ទី​ដែល​ពួកគេ​ត្រូវ​សំចត​ត្រៀម​ចូលរួម​ប្រណាំង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក។

 ពលរដ្ឋ​កំពុង​ចោមរោម​មើល​ទូកង បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នា នា​មុខ​ព្រះបរមរាជវាំង នៅ​​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev


កីឡាករ​អុំ​ទូក​ម្នាក់​ឈ្មោះ លោក យ៉ាង វណ្ណដា រៀបរាប់​ថា ទូក​ង​ដែល​រងគ្រោះ​មាន​ឈ្មោះ​ថា "រស្មី​ស្រី​ស្រស់​ដាញ់​ទិព្វ​សែន​​ជ័យ" មាន​ចំណុះ​ទូក ៥៧​នាក់ និង​ប្រវែង ២៩​ម៉ែត្រ មក​ពី​វត្ត​អម្ពវ័ន្ត ស្ថិត​នៅ​សង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ។

លោក​បន្ត​ថា ពេល​សណ្ដោង​មក​ប្រណាំង​សាកល្បង​នៅ​មុខ​ព្រះបរមរាជវាំង​នោះ ស្រាប់តែ​ទូកង​ទេសចរណ៍​បាន​បើក​យ៉ាង​លឿន​សំដៅ​មក​បុក​កន្ទុយ​ទូកង​ពី​ក្រោយ​តែម្ដង​បណ្ដាល​ឲ្យ​លិច ហើយ​កីឡាករ​ដែល​នៅ​លើ​ទូក​នោះ មាន​ចំនួន ៩​នាក់ ហើយ​បាត់​ខ្លួន ២​នាក់។ លោក​សំណូមពរ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​រឿង​នេះ ជូន​ពួក​លោក​ដោយ​យក​ចិត្ត​ទុក​ដាក់៖ «សូម​អោយ​អាជ្ញាធរ​ខាង​ក្រុង​ភ្នំពេញ ជួយ​ដោះស្រាយ​រឿង​ទូក​ខ្ញុំ ហើយ​បាត់​ខ្លួន​មនុស្ស​ពីរ​នាក់។ ម្នាក់​ឈ្មោះ ចន អាយុ ៣៦​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ចេស្ដា អាយុ ១៧​ឆ្នាំ»។


ចំពោះ​ហេតុការណ៍​គ្រោះថ្នាក់​ដ៏​កម្រ​នេះ អូប័រ​របស់​កងកម្លាំង​ជើង​ទឹក​ជាង ១០​គ្រឿង បាន​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាមៗ​ដែរ តែ​ជួយ​សង្គ្រោះ​បាន​តែ ៧​នាក់​ប៉ុណ្ណោះ។

ចៅ​សង្កាត់​ព្រែកថ្មី លីវ វណ្ណថេង មាន​ប្រសាសន៍​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់​កំពុង​ខិតខំ​ប្រឹងប្រែង​អស់​លទ្ធភាព​ដើម្បី​បន្ត​ស្វែង​រក​ជនរងគ្រោះ​ទាំង​ពីរ​នាក់​នោះ៖ «ក្នុង​នាម​ខ្ញុំ​អាជ្ញាធរ យើង​បាន​ខ្នះខ្នែង​រក​គ្រប់​វិធី​ដោះស្រាយ និង​សម្របសម្រួល​ជាមួយ​ខាង​ក្រុមហ៊ុន​កប៉ាល់​ទេសចរណ៍ ហើយ​ថា តើ​យើង​ត្រូវ​ទទួល​សំណង ឬ​ត្រូវ​ដោះស្រាយ​គ្នា​យ៉ាង​ម៉េច ហើយ​ខាង​ក្រុមហ៊ុន​កប៉ាល់​ទេសចរណ៍ គាត់​ក៏​មាន​បំណង​ចង់​សម្របសម្រួល​ជាមួយ​យើង​ដែរ ហើយ​គាត់​ក៏​ទទួល​ខុស​ត្រូវ​ក្នុង​ហេតុការណ៍​នេះ​ដែរ»។

​អាជ្ញាធរ​ឲ្យ​ដឹង​ថា ទូក​ទេសចរណ៍​ដែល​បុក​នោះ មាន​ឈ្មោះ​ថា គ្រីស្ដស៊ីកូ អេដវ៉េនឆឺ (Cruiseco ADVENTURER) ដោយ​មាន​ផ្ទុក​ភ្ញៀវ​ទេសចរណ៍​នៅ​លើ​នោះ ហើយ​ប្រហែល​ជា​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​វៀតណាម។

​បើ​ទោះ​បី​ជា​មាន​ហេតុការណ៍​នេះ កើត​ឡើង​ក្ដី ទូកង​របស់​សាលា​រាជធានី​ភ្នំពេញ ចំនួន ៤៤​ទូក ស្មើ ២២​គូ កំពុង​អុំ​សាកល្បង​នៅ​មាត់​ទន្លេ​ចតុមុខ​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ នេះ ក្រោម​អធិបតីភាព​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។

ការ​អុំទូក​សាកល្បង​នេះ ដើម្បី​ត្រៀម​ចូល​រួម​ប្រកួត​ការ​ប្រណាំង​នៅ​ថ្ងៃ​បុណ្យ​អុំ​ទូក​ចាប់​ពី​នៅ​ថ្ងៃ​ទី ១៣-១៤-១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ នេះ។

មជ្ឈដ្ឋាន​ទូទៅ​សង្កេត​ឃើញ​ថា មាន​ព្រឹត្តិការណ៍​សោកសៅ​ជា​ច្រើន​ក្នុង​ឱកាស​ពិធី​បុណ្យ​ទាន​ធំ ឬ​ពិធី​ផ្សេងៗ ក៏ប៉ុន្តែ​ថ្នាក់​ដឹកនាំ ឬ​អាជ្ញាធរ​ដែនដី ​មិន​បាន​បង្ហាញ​ការ​ទទួល​ខុស​ត្រូវ​ធ្វើ​ជា​គំរូ​ឡើយ ទោះ​បី​ជា​គេ​ដឹង​ថា ហេតុការណ៍​ទាំង​នោះ ជាប់​ទាក់ទង​នឹង​ការ​ធ្វេសប្រហែស ​ឬ​កំហុស​វិជ្ជាជីវៈ​ ក្នុង​ការ​រៀបចំ​របស់​អាជ្ញាធរ​ដែន​ដី​ក្ដី ឬ​ថ្នាក់​ដឹក​នាំ​ក្តី ដូចជា​ព្រឹត្តិការណ៍​មនុស្ស​ជាន់​គ្នា​ស្លាប់​នៅ​ស្ពាន​ពេជ្រ ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ​២០១០ ក្នុង​ពិធី​បុណ្យ​អុំ​ទូក បាន​ធ្វើ​ឲ្យ​មនុស្ស​ក្មេង​ចាស់ ប្រុស​ស្រី​ស្លាប់ ៣៥៣​នាក់ និង​របួស​រាប់​រយ​នាក់​ផ្សេង​ទៀត។

ចំពោះ​ហេតុការណ៍​នេះ ក្រុម​កីឡាករ​អុំទូក និង​ប្រជាពលរដ្ឋ សម្ដែង​ការ​សោកស្ដាយ និង​ស្នើ​អោយ​អាជ្ញាធរ​រៀបចំ​សណ្ដាប់ធ្នាប់ ឲ្យ​បាន​រៀបរយ​ទាំង​នៅ​លើ​គោក និង​លើ​ផ្ទៃ​ទឹក ព្រម​ទាំង​ពង្រឹង​កងកម្លាំង​ជួយ​សង្គ្រោះ ដើម្បី​បញ្ចៀស​កុំ​អោយ​មាន​ហេតុការណ៍​អសន្តិសុខ និង​គ្រោះថ្នាក់​ផ្សេង​កើត​ឡើង៕

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ផ្អាក​អាជីវកម្ម​នាំ​ខ្សាច់​សមុទ្រ​ទៅ​ក្រៅ​ប្រទេស

សកម្មភាព​កប៉ាល់ ឬ​សាឡង់​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង។ រូប​ថត​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥ RFA/Den Ayuthyea


មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា របាយការណ៍​ទាក់ទង​នឹង​ការ​នាំ​ចេញ​ខ្សាច់​សមុទ្រ​ទៅ​ក្រៅ​ប្រទេស នៅ​តែ​មិន​ទាន់​មាន​ការ​បំភ្លឺ​ដោយ​តម្លាភាព​ពិត​ប្រាកដ​នៅ​ឡើយ។ ទន្ទឹម​គ្នា​នេះ សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល ពិចារណា​ផ្អាក​ធ្វើ​អាជីវកម្ម​នាំ​ចេញ​ខ្សាច់​សមុទ្រ​ទៅ​ក្រៅ​ប្រទេស ដើម្បី​ឈាន​ទៅ​រក​ការ​គ្រប់គ្រង​ធនធាន​ខ្សាច់​ឲ្យ​មាន​និរន្តរភាព ពិសេស​ការ​គ្រប់គ្រង​ប្រាក់​ចំណូល​ពី​អាជីវកម្ម​នេះ ប្រកប​ដោយ​តម្លាភាព​ត្រឹមត្រូវ។

សង្គម​ស៊ីវិល​ចង់​ឃើញ​ក្រសួង​រ៉ែ និង​ថាមពល ពិចារណា​ផ្អាក​ធ្វើ​អាជីវកម្ម​នាំ​ចេញ​ខ្សាច់​សមុទ្រ​ទៅ​ក្រៅ​ប្រទេស​សិន ដើម្បី​ស្រាយ​បំភ្លឺ​ចំពោះ​ចម្ងល់​ទាំង​ឡាយ​របស់​សង្គម​ស៊ីវិល ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​អាជីវកម្ម​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស និង​ប្រាក់​ចំណូល​ពី​អាជីវកម្ម​នេះ។

ការ​ស្នើ​សុំ​របស់​សង្គម​ស៊ីវិល​នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចេញ​ខ្សាច់​ទៅ​បរទេស ដែល​រៀបចំ​ឡើង​នៅ​អគ្គនាយកដ្ឋាន​ប្រេង​កាត នៃ​ក្រសួង​រ៉ែ និង​ថាមពល នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា។

ក្រោយ​កិច្ច​ប្រជុំ​បិទ​ទ្វារ​រវាង​មន្ត្រី​ជំនាញ ក្រសួង​រ៉ែ និង​ថាមពល និង​សង្គម​ស៊ីវិល អស់​រយៈពេល​ជាង ៤​ម៉ោង ដោយ​មិន​មាន​វត្តមាន​អ្នក​សារព័ត៌មាន​មក ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ឲ្យ​ដឹង​ពី​លទ្ធផល​កិច្ច​ប្រជុំ​នេះ​ថា រហូត​មក​ដល់​ពេល​នេះ ក្រសួង​រ៉ែ និង​ថាមពល មិន​ទាន់​បកស្រាយ​ច្បាស់លាស់​ពី​បញ្ហា​មន្ទិលសង្ស័យ​ជុំវិញ​រឿង​កម្ពុជា បាត់​លុយ​ជាង ៧៥០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ពី​ការ​នាំ​ចេញ​ខ្សាច់​ទៅ​លក់​នៅ​សិង្ហបុរី នៅ​ឡើយ​ទេ៖ «»។


បន្ថែម​ពី​នេះ​ទៀត សង្គម​ស៊ីវិល​ជាង ១០​ស្ថាប័ន ដែល​ចូលរួម​កិច្ច​ប្រជុំ​នោះ បាន​ជំរុញ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល ពិចារណា​ផ្អាក​ធ្វើ​អាជីវកម្ម​នាំ​ចេញ​ខ្សាច់​សមុទ្រ​ទៅ​ក្រៅ​ប្រទេស​សិន ដើម្បី​ទុក​ពេល​ឲ្យ​ក្រសួង​បំភ្លឺ​ជុំវិញ​ភាព​មិន​ប្រក្រតី​ពី​ការ​នាំ​ចេញ​ខ្សាច់​ឲ្យ​ច្បាស់​ដល់​សាធារណជន​ពី​បញ្ហា​នេះ​បាន​ស៊ី​ជម្រៅ៖ «»។

​ក្រោយ​កិច្ច​ប្រជុំ ពាក់ព័ន្ធ​នឹង​ការ​នាំ​ចេញ​ខ្សាច់​ទៅ​បរទេស​នេះ មន្ត្រី​ជំនាញ​ក្រសួង​រ៉ែ និង​ថាមពល មិន​យល់ព្រម​ផ្តល់​បទសម្ភាសន៍​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​នោះ​ឡើយ។

ទន្ទឹម​គ្នា​នេះ អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិត ទីណា បាន​នៅ​ឡើយ​ដែរ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា។ ប៉ុន្តែ​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​កម្ពុជា លោក សន ជ័យ បាន​ឲ្យ​ដឹង​ថា អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិត ទីណា បាន​ឲ្យ​ដឹង​ក្នុង​កិច្ចប្រជុំ​ថា ក្រសួង​នឹង​សិក្សា​ស្រាវជ្រាវ​បន្ថែម​ជុំវិញ​អាជីវកម្ម​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស។ ជាង​នេះ​ទៀត ក្រសួង​ក៏​បាន​ស្នើ​សុំ​កិច្ចសហការ​ពី​សង្គម​ស៊ីវិល ដើម្បី​ជួយ​ក្រសួង​ក្នុង​ការ​ផ្ដល់​ទិន្នន័យ និង​ព័ត៌មាន​ពី​ភាព​មិន​ប្រក្រតី​របស់​ក្រុមហ៊ុន​នីមួយៗ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​តាម​តំបន់​ដែន​អាជ្ញាប័ណ្ណ​ដែល​ក្រសួង​បាន​ផ្ដល់។ លោក​ថា ក្រសួង​មិន​បាន​បញ្ជាក់​ពី​វិធានការ​ទប់ស្កាត់​យ៉ាង​ណា​ចំពោះ​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស​ក្នុង​ករណី​រក​ឃើញ​ភាព​មិន​ប្រក្រតី​ណា​មួយ​នោះ​ឡើយ។

ទិន្នន័យ​ពាណិជ្ជកម្ម​របស់​អង្គការ​សហប្រជាជាតិ បង្ហាញ​ថា រយៈពេល ៨​ឆ្នាំ ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៥ កម្ពុជា នាំ​ចេញ​ខ្សាច់​ទៅ​ប្រទេស​សិង្ហបុរី ជិត ៣​លាន​តោន (២.៧៧៤.៦១៣) គិត​ជា​ទឹក​ប្រាក់​ជាង ៥​លាន​ដុល្លារ​អាមេរិក (៥.៥៥៧.៣៦៩​ដុល្លារ) ប៉ុន្តែ​បើ​ពិនិត្យ​មើល​ទិន្នន័យ​ដែល​សិង្ហបុរី នាំ​ចូល​ខ្សាច់​ពី​កម្ពុជា វិញ មាន​រហូត​ដល់​ទៅ​ជាង ៧៣​លាន​តោន ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៧៥០​លាន​ដុល្លារ​អាមេរិក (៧៥២.៧៦១.៩៧៨​ដុល្លារ)។

យ៉ាង​ណា​ក៏ដោយ ក្រុម​សង្គម​ស៊ីវិល​ដែល​បាន​ចូលរួម​កិច្ច​ប្រជុំ​នេះ នៅ​តែ​ស្នើ​ឲ្យ​ក្រសួង​បកស្រាយ​ឲ្យ​ច្បាស់ ពាក់ព័ន្ធ​ភាព​ខុស​គ្នា​នៃ​ទិន្នន័យ​ដ៏​ចម្រូងចម្រាស​ពី​ការ​នាំ​ចេញ​ខ្សាច់​នេះ៕

ជនរងគ្រោះ​ដោយសារ​ការ​វាយ​របស់​អង្គរក្ស​លោក ហ៊ុន ម៉ាណែត នៅ​តែ​ទាមទារ​យុត្តិធម៌

លោក ហ៊ុន ម៉ាណែត (ឆ្វេង) មេបញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ថ្លែង​ក្នុង​ពិធី​រៀបចំ​ការ​ចូល​ប្រឡង​ជ្រើសរើស​នាយទាហាន កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Brach Chev


ស្មៀន​រត់ការ​លិខិត​ស្នាម​តុលាការ​អាមេរិក​ម្នាក់ ដែល​ក្រុម​កង​អង្គរក្ស​កូន​ប្រុស​ច្បង លោក ហ៊ុន សែន វាយ​ប្រហារ​នៅ​តែ​ប្ដេជ្ញា​ចិត្ត​ទាមទារ​រក​យុត្តិធម៌។ ករណី​បណ្ដឹង​របស់​ជនរងគ្រោះ​រូប​នេះ កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​ស៊ី​ជម្រៅ​របស់​តុលាការ​សហព័ន្ធ​ផ្នែក​ព្រហ្មទណ្ឌ​របស់​សហរដ្ឋអាមេរិក។

លោក ផល ហេយស៍ (Paul Hayes) ដែល​ជា​ជំនួយ​ការ​រត់​លិខិត​ស្នាម​នៃ​តុលាការ​ក្នុង​ក្រុង​ឡូសអែនជឺឡេស (Los Angeles) រដ្ឋ​កាលីហ្វ័រញ៉ា (California)។ លោក​បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ការ​រក​យុត្តិធម៌​សម្រាប់​ខ្លួន​របស់​លោក គឺ​ជា​កិច្ចការ​ចាំបាច់​ដែល​ត្រូវ​ធ្វើ៖ «បាទ! ខ្ញុំ​នៅ​តែ​បន្ត​រក​យុត្តិធម៌។ អ្វី​ដែល​ខ្ញុំ​ចង់​បាន​ខ្លាំង​ជាង​គេ​នោះ គឺ​ការ​ទទួល​ខុស​ត្រូវ និង​ការ​ទទួល​ស្គាល់​ចំពោះ​ទង្វើ​របស់​ពួកគេ​ដែល​បាន​ធ្វើ​មក​លើ​ខ្ញុំ។ ខ្ញុំ​អន់​ចិត្ត​ខ្លាំង​ណាស់​ចំពោះ​ការ​ឆ្លើយ​របស់​លោក ហ៊ុន ម៉ាណែត ដែល​ថា ឧបទ្ទវហេតុ​មក​លើ​ខ្ញុំ​កាល​ពី​ដើម​​ខែ​មេសា នោះ គឺ​អាច​ដោយសារ​ខ្ញុំ​រអិល ជំពប់ ឬ​អស់​ជំហរ»។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៦ ខណៈ​លោក ផល ហេយស៍ បាន​យក​លិខិត​បណ្ដឹង​របស់​លោក មាជ សុវណ្ណារ៉ា និង​គ្រួសារ​ដែល​ប្ដឹង​នៅ​តុលាការ​សហព័ន្ធ​ក្នុង​ទីក្រុង​ឡូសអែនជឺឡេស ទៅ​ឲ្យ​លោក ហ៊ុន ម៉ាណែត ខណៈ​លោក ហ៊ុន ម៉ាណែត កំពុង​ចូលរួម​ក្នុង​កម្មវិធី​មួយ​នៅ​ភោជនីយដ្ឋាន​ព្រះចន្ទពេញវង់ ឬ (La Lune) ក្នុង​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា។


ពេល​នោះ ក្រុម​អង្គរក្ស​របស់​លោក ហ៊ុន ម៉ាណែត បាន​រារាំង ហើយ​បាន​ចាប់​បោក​លោក ផល ហេយស៍ ខ្ទប់​ទៅ​នឹង​ឥដ្ឋ​ស៊ីម៉ង់ដ៍ ដែល​បណ្ដាល​ឲ្យ​គាត់​រង​របួស​បែក​ក្បាល​ហូរ​ឈាម ហើយ​សន្លប់​បាត់បង់​ស្មារតី និង​របួស​យ៉ាង​ដំណំ។

កន្លង​មក​តុលាការ​បាន​ចេញ​សេចក្ដី​បង្គាប់​ឲ្យ​ហុច ដូរ​ឯកសារ​សំណុំ​រឿង​រវាង​គូ​ភាគី​នៃ​បណ្ដឹង​ដែល​ហៅ​ជា​អង់គ្លេស​ថា jurisdictional discovery ដើម្បី​ឲ្យ​ដើម​បណ្ដឹង​អាច​ស្វែងរក​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន ដូចជា​អង្គហេតុ ភស្តុតាង និង​សក្ខីកម្ម​ចម្លើយ​ក្រោម​ពាក្យ​សម្បថ​ពី​បក្សពួក​របួស​របស់​លោក ហ៊ុន ម៉ាណែត។

​មេធាវី​ក្នុង​ក្រុម​អ្នក​ច្បាប់​របស់​លោក មូរតុន ក្លារ (Morton Skla) គឺ​លោក អ៊ុច ខែមសុខាំបូរ មាន​ប្រសាសន៍​ថា ករណី​បណ្ដឹង​របស់​លោក ផូល ហេយស៍ កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​ដ៏​ស៊ី​ជម្រៅ​របស់​តុលាការ​សហព័ន្ធ​ខាង​ផ្នែក​ព្រហ្មទណ្ឌ​សហរដ្ឋអាមេរិក៖ «ករណី​ផ្នែក​ព្រហ្មទណ្ឌ ព្រះរាជអាជ្ញា​សហព័ន្ធ​កាន់​បណ្ដឹង​របស់ ផល ហេយស៍ ហើយ​ករណី​ព្រហ្មទណ្ឌ​គឺ​អ្នក​ស៊ើប​អង្កេត​របស់​នគរបាល​របស់​ទីក្រុង​ឡុងប៊ិច​ហ្នឹង គេ​សកម្ម​ខ្លាំង​ណាស់»។

អាស៊ីសេរី​នៅ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក ចន ផូសែល (John Purcell) មេធាវី​របស់​លោក ហ៊ុន ម៉ាណែត បាន​ទេ ជុំវិញ​ដំណើរ​ការ​ក្ដីក្ដាំ​នេះ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​វិច្ឆិកា។ បណ្ដឹង​ប្រឆាំង​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ធ្វើ​ឡើង​សឹង​គ្រប់​ទិសទី ក្នុង​សហរដ្ឋអាមេរិក។ រហូត​មក​ទល់​ពេល​នេះ លោក ហ៊ុន ម៉ាណែត មិន​សូវ​បង្ហាញ​វត្តមាន​របស់​ខ្លួន​ជា​ញឹកញាប់​ដូច​កាល​ពី​កន្លង​មក​នោះ​ទេ។

ក្រៅ​ពី​លោក ផល ហេយស៍ ដែល​ប្ដឹង​លោក ហ៊ុន ម៉ាណែត ពី​បទ​បំពារបំពាន​រាង​កាយ​ធ្ងន់ធ្ងរ​នេះ។ លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​ឪពុក​របស់​លោក​ក៏​បាន​ទទួល​រង​ការ​បណ្ដឹង​បន្ថែម​ពី​ដើម​បណ្ដឹង​ចំនួន ៦​នាក់​ផ្សេង​ទៀត ដែល​រួម​មាន​លោក ញ៉យ ចំរើន លោក មាជ សុវណ្ណារ៉ា អ្នកស្រី ជេមី មាជ និង​កូនស្រី​របស់​លោក មាជ សុវណ្ណារ៉ា បី​នាក់ ដែល​ពួកគេ​នាំ​គ្នា​ប្ដឹង​ពី​បទ​ប៉ុនប៉ង​ធ្វើ​ឃាត​បំពារបំពាន​រូបរាងកាយ​ធ្ងន់ធ្ងរ ទារុណកម្ម​តាម​ទំនើង​ចិត្ត អំពើ​ភេរវកម្ម​អន្តរជាតិ ការ​ឃុំឃាំង​រយៈពេល​យូរ ការ​ធ្វើ​ឲ្យ​ឈឺ​ចាប់​ដោយ​ចេតនា​ដែល​បណ្ដាល​ឲ្យ​មាន​ទុក្ខ​ព្រួយ​ផ្លូវ​អារម្មណ៍ និង​ការ​ចាប់​ដាក់​គុក​ដោយ​ខុស​ច្បាប់។

​កាល​ពី​ថ្ងៃ​ទី​​២៤ ខែ​សីហា ឆ្នាំ​២០១៦ មេធាវី​ដើម​បណ្ដឹង​បាន​ផ្ញើ​ឯកសារ​បណ្ដឹង​ចំនួន ៥៧​ទំព័រ ជា​ភាសា​អង់គ្លេស និង ៦៣ ជា​ភាសា​ខ្មែរ​ទៅ​រដ្ឋាភិបាល​កម្ពុជា ហើយ​បណ្ដឹង​នោះ​បាន​បោះត្រា​ទទួល​ដោយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៦។ ពាក្យ​បណ្ដឹង​តម្រូវ​ឲ្យ​ចុង​ចោទ​មក​ឆ្លើយ​បំភ្លឺ​មុខ​សវនាការ​តុលាការ​សហព័ន្ធ​របស់​អាមេរិក នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​ចូល​ខ្លួន​តាម​ការ​កំណត់​នេះ​ទេ។

មេធាវី​របស់​លោក ញ៉យ ចំរើន គឺ​លោក មូរតុន ក្លារ កាលពី​ថ្ងៃ​ទី​០៧ ខែ​វិច្ឆិកា អះអាង​ថា លោក​នឹង​ស្នើ​ឲ្យ​តុលាការ​សហរដ្ឋអាមេរិក ចេញ​សាលក្រម​ឲ្យ​លោក ញ៉យ ចំរើន ឈ្នះ​ក្ដី​លើ​រដ្ឋាភិបាល​កម្ពុជា ដោយ​ស្វ័យប្រវត្តិ ដោយសារ​រដ្ឋាភិបាល​កម្ពុជា មិន​បាន​ចូលរួម​ក្នុង​ដំណើរ​ការ​ក្ដីក្ដាំ​នេះ។ លោក​បន្ត​ថា​នេះ​ជា​ជ័យជំនះ​ដ៏​ធំធេង​សម្រាប់​ដើម​បណ្ដឹង។

ប៉ុន្តែ​មេធាវី​លោក ហ៊ុន ម៉ាណែត លោក ចន ផូសែល កាល​ពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ បាន​សុំ​ពន្យារ​ពេល​ឆ្លើយ​តប​ទៅ​នឹង​ដីកា​តុលាការ​ដែល​បង្គាប់​ឲ្យ​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​លោក មាជ សុវណ្ណារ៉ា ដែល​បាន​ប្ដឹង​លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​កម្ពុជា ពី​បទ​ធ្វើ​ទារុណកម្ម​អំពើ​ភេរវកម្ម និង​ការ​ឃុំ​ខ្លួន​ស្រេច​តែ​អំពើ​ចិត្ត៕

កីឡាករ២​នាក់​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​កប៉ាល់​ទេសចរណ៍​នៅ​មិន​ទាន់​រក​ឃើញ

កុមារីដែលគ្រាន់ជាងមេដឹកនាំសង្គមខ្មែរនៅកម្ពុជា



A Girl Who Uses Google Translate To Reach Out To A New Kid At School

ខ្មែររាល់គ្នាចងចាំហើយ កាលពីពេលថ្មីៗនេះ ខ្ញុំបានផ្ញើមកអ្នករាល់គ្នា រឿងឆ្កែចិត្តជាមនុស្សចិត្តព្រះដែលចេះឈឺឆ្អាល
ចំពោះទុក្ខធុរៈសត្វផងគ្នា។ ពេលនេះ ខ្ញុំរកឃើញករណីថ្មីមួយទៀត ស្រដៀងរឿងឆ្កែនោះដែរ។ ជារឿងកុមារីក្មេងខ្ចីម្នាក់
មានអាយុទើបបាន១០ឆ្នាំ តែមានព្រលឹងចិត្តចេះយល់ដឹងចិត្តមនុស្សដូចគ្នា ដែលវាខុសស្រឡះពីចិត្តខ្មែរ មនុស្សចាស់
ជាមេកើយ ដឹកនាំសង្គមខ្មែរសព្វថ្ងៃ ដែលល្ងង់ខ្លៅ កំសាក មិនព្រមយល់កំហុសនិងកំសោយក្នុងខួរក្បាលរបស់ខ្លួន។

ប៉ុន្តែសុទ្ធតែជាមនុស្សកាចសាហាវ ហ៊ានធ្វើអំពើអាក្រក់ភ្លាមៗ កាលបើខ្លួនមានកាលៈទេសៈនិងលទ្ធភាពអាចធ្វើបាន
ចំពោះអ្នកណាដែលខ្លួនមិនសប្បាយចិត្តជាមួយ។ មានរឿងលោកកែមឡីជាអាទិ៍។ ហេតុអ្វីបានជាខ្មែរទាំងនោះកាច
អាក្រក់ មិនយល់ទុក្ខសោកគ្នាសោះអ៊ីចឹង? គឺមកពីពួកគេ មានដួងវិញ្ញាណអារក្សរស់ក្នុងសព៌ាង្គកាយ។ បើគេជាមនុស្ស
ចេះខ្លាចបាប ខ្លាចកម្មពៀរវេរា គេនឹងមិនប្រព្រឹត្តិបាបកម្មសោះឡើយ។ តែវិញ្ញាណអារក្សគឺនៅតែអាក្រក់មិនកែប្រែ។

មួយរយឆ្នាំទៅមុខទៀត ក៏ប្រហែលជាខ្មែរទាំងហ្នឹងមិនកែចិត្តកែគំនិតខ្លួនសោះដែរ។ ព្រោះធម្មជាតិជាអារក្ស គឺវានៅតែ
ជាអារក្ស មិនអាចផ្លាស់ប្តូរបាន។ ដូច្នេះ, ជាយថាកម្មរាស្ត្រខ្មែរ នឹងនៅតែទទួលការរងទុក្ខសោកជាបន្ត រហូតដល់ថ្ងៃនៃ
កាលកំណត់ ដែលព្រះអាទិទេព ជាព្រះនៃឋានសួគ៌និងផែនដី និងផ្លាស់ប្តូរទាំងអស់។ គ្មានអារក្សឯណានឹងនៅសល់
ក្នុងផែនដីថ្មីរបស់ទ្រង់ទៀតឡើយ។ ខ្មែរដែលមិនជឿនឹងជួបតែអារក្សជានិច្ចជាដរាប។ មើលឃើញហើយគួរជឿទៅ។
ព្រះទ្រង់បង្កើតឋាននរក គឺសម្រាប់ពួកអារក្សនេះឯង។ រឿងនេះមានចែងក្នុងព្រះគម្ពីរ ហាមប្រាមមនុស្សរួចហើយ។

ព្រឹត្តិការណ៍ពិភពលោក កាន់តែរសៀលជ្រាលជ្រេរ។ រីឯកំណត់កាលនៃដំណើរហេតុការណ៍ដែលធំហើយអាក្រក់ខ្លាំង
ក៏កាន់តែខិតចូលកៀកណាស់ហើយដែរ។ សុំរត់រកព្រះឱ្យទាន់ពេល ដើម្បីបានចៀសឆ្ងាយពីពួកមនុសុ្សអាក្រក់ មាន
ដួងវិញ្ញាណអារក្ស ដែលរស់នៅក្នុងសង្គមមនុស្សជាទូទៅទាំងផែនដី។ ស្រុកខ្មែរជាស្រុកគ្មានច្បាប់ក្រឹត្យក្រមល្អ តាម
សិលធម៌សោះទេ តែមានច្បាប់នៃទំនើងចិត្តមនុស្ស ដែលជាអារក្សរស់ក្នុងសព៌ាង្គកាយសាច់ឈាម។ ជាពួកមនុស្ស
អាក្រក់ ដែលមិនស្គាល់ មិនយល់ពីសុខទុក្ខមនុស្សផងគ្នា ដូចកុមារីក្នុងរឿងនេះឡើយ។ ជារឿងគួរខ្មាស់អៀន។ សូមរត់
រកព្រះឱ្យទាន់ពេល, មុនទ្វារនៃសេចក្តីស្រោចស្រង់ត្រូវបិទ, ដើម្បីបានទទួលសេចក្តីសង្គ្រោះ ចាកទុក្ខភ័យ៕៚  

Power line to Laos will ‘destroy forest’

Machinery works at the construction site of the Don Sahong hydropower dam in southern Laos earlier this year. International Rivers

A new project to bring electricity to Cambodia from Laos threatens to destroy about 5 hectares of protected forest land in Preah Vihear and is being carried out without the consultation of local communities, residents say.

According to documents obtained yesterday, the China National Heavy Machinery Cooperation was granted a permit to develop a 115-kilovolt power line that would connect the Kampong Thom region with Laos’ power grid via Peah Vihear province.

“The wires cross the border close to the Don Sahong site,” said an anonymous source researching the topic, referring to a proposed hydropower dam in Laos that ecologists say will have a devastating impact on the fisheries of the Mekong region.

The proposed power lines cut through protected community forest areas, he added.

Local communities in Preah Vihear have known about the proposed project for about a year but were not informed that it would require the destruction of protected forest area, local activists said.

Over the past 10 days, however, residents witnessed workers from the Chinese firm begin to dig up trees and earth, said Koeung Phorn, a member of Kampong Sranos Forestry Community.

“It destroys the forest that we have tried hard to protect. We are very disappointed, and they should have told us about this beforehand,” Phorn said, adding that many people in the community depend on the forest for their livelihood.

The forest community has since complained to local authorities and requested that the company stop its work. The Chinese company involved in the project is a subsidiary of Chinese state-owned enterprise Sinomach, which has numerous development projects in Cambodia and connections to the hydropower industry, the researcher and others said.

According to Mory Sar, vice president of the Cambodian Youth Network, which works frequently on environmental issues, Cambodia’s government is putting energy security above ecological concerns.

“It [is] assumed that the Cambodian government is ready to import the electricity from Laos, or from the [Don Sahong] Dam,” Sar said in an email.

“That is the reason the Cambodian government hesitated to oppose the dam construction.”

Cambodia’s energy sector relies almost entirely on imported electricity. Statistics released by the Electricity Authority of Cambodia in January showed that in 2015 Cambodia imported 277 megawatts of electricity from Vietnam, 135.5 from Thailand, and just 4 from Laos.