Tuesday, December 13, 2016

Dumping in river continues


A man looks over a large pile of rubbish that has been dumped along the bank of the Bassac River in Phnom Penh’s Chbar Ampov district in Phnom Penh yesterday. Heng Chivoan



Nearly a month after the Ministry of Environment asked Phnom Penh City Hall to stop villagers in Chbar Ampov district from disposing their trash in the Tonle Sap river, residents yesterday said no one had yet come to clean the area or end the practice.

Yors Run, who only moved into a house in Derm Sleng village three days ago, said he took the matter into his own hands yesterday by instructing a neighbour who owns a tractor to push the rubbish down toward the river because the smell was “very bad”.

Part of the riverside dump area, which had until then been covered with a 12-by-10-metre pile of steaming rubbish, was cleared, but the trash ended up instead spilling down directly into the river.

In the middle of the recently cleared area stood a sign bearing the names of the Interior Ministry and Environment Ministry. It informs illegal dumpers that leaving trash at the site would lead to a fine of up to $25 – if they are ever caught.

Residents said the sign was installed by the authorities a year ago but had collapsed. Run, the new resident and a former low-level military official, had changed that. “When the rubbish was cleared, I mended the sign so people won’t pour rubbish again,” he said.

Chhoun Srey Leak, a 22-year-old resident of Derm Sleng, said that no officials have yet come to inspect the site or to tell villagers to halt the practice of disposing trash into the river. Villagers were still using the river as a dumping site as of yesterday, she said, adding that residents feel neglected by the municipality because it had failed to provide the village with any trash collection services.

“They just don’t care about it because it has been there for so many years,” the resident said of the rotting trash. “It is a necessity that the Ministry of Environment take action, because we need the water . . . and when we throw the trash into the water it becomes very dirty and we cannot use it.”

Phnom Penh Waste Management Office official Noun Samnavuth declined to comment yesterday. Chheun Sothun, deputy chief of Phnom Penh’s environment department, claimed his officials had in fact worked with the city’s trash collection firm, Cintri, to remove garbage from the riverbank.

Yet Cintri manager Ith Chenda acknowledged no one had yet gone to clean up the site, and blamed a lack of proper roads and infrastructure in the Derm Sleng area. “We did not go to collect [the trash],” he said. “So the trash is where it used to be.”

Sothun said Cintri and the district authorities had only on Wednesday signed a new trash collection schedule for the city but that Cintri’s rubbish trucks will still not reach the beleaguered area. Instead, they will inform residents of nearby trash dumping sites, he said.

He added that the commune would send officials to educate people not to throw their trash into the river. Environment Minister Say Samal said that his ministry’s officials were still discussing the issue and working with city officials to find a long-term sustainable solution.

“I think it’s better to work together rather than to point the finger,” the minister added.

ជនជាតិ​ដើម​ភាគតិច​ខេត្ត​កំពង់ធំ​ស្នើ​ពន្លឿន​ដោះស្រាយ​វិវាទ​ដី​ព្រៃ​ជាមួយ​ក្រុមហ៊ុន


ប្រជា​សហគមន៍​ឃុំ​ងន ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ចុះ​ល្បាត​ព្រៃ​សហគមន៍​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​ជាំថ្លក កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦។ Photo Provided



ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ងន ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ លើក​ឡើង​អំពី​ផល​ប៉ះពាល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ដោយសារ​កង្វះ​ដី​សម្រាប់​ធ្វើ​កសិកម្ម។ បញ្ហា​នេះ កើត​ឡើង​បន្ទាប់​ពី​ពួក​គាត់ មិន​អាច​ចូល​ទៅ​បង្កបង្កើន​ផល​លើ​ដី​ព្រៃ​សហគមន៍​មួយ​ចំនួន ហើយ​មួយ​ចំនួន​កំពុង​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​នៅ​ឡើយ។ អភិបាល​ស្រុក​លើក​ឡើង​ថា នឹង​ស្រាវជ្រាវ​អំពី​បញ្ហា​នេះ ហើយ​ខិតខំ​ដោះស្រាយ​ទៅ​តាម​លទ្ធភាព​ដែល​ធ្វើ​ទៅ​បាន។

មុខ​របរ​ប្រពៃណី​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន ជាពិសេស​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ងន ដូចជា​រក​វល្លិ ជ័រ ផ្ដៅ រក​ឃ្មុំ និង​មុខ​របរ​ដាំ​ដំណាំ​ជា​ចម្ការ​វិល​ជុំ​របស់​ពួក​គាត់ ត្រូវ​បាន​បាត់បង់​បន្តិច​ម្តងៗ ក្រោយ​ពេល​មាន​វត្តមាន​ក្រុមហ៊ុន​វិនិយោគ​មួយ​ចំនួន​នៅ​តំបន់​នោះ។

ដី​ចម្ការ​វិល​ជុំ​ដែល​អ្នក​ភូមិ​ធ្លាប់​អាស្រ័យ​ផល​ពី​មុន ចាប់​ផ្តើម​បាត់បង់ ដោយសារ​ក្រុមហ៊ុន​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​ចូល​ទៅ​អាស្រ័យ​ផល ក្រោម​ហេតុផល​ថា​ជា​ដី​របស់​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋ។ តំបន់​ព្រៃ​ស្រោង​បាន​ប្រែ​ក្លាយ​បន្តិច​ម្តងៗ​ទៅ​ជា​ទី​វាល ឬ​ក្លាយ​ជា​ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​វិញ។

តំណាង​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ភូមិ​រវៀង លោក ពៅ ខូយ មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​មាន​វត្តមាន​ក្រុមហ៊ុន​មួយ​ចំនួន​កាល​ពី​ឆ្នាំ​២០១០ មក ព្រៃ​ឈើ​ដែល​ពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល គឺ​រង​ការ​បំផ្លិចបំផ្លាញ។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​មូលដ្ឋាន ពិសេស​ជនជាតិ​ដើម​ភាគតិច​កួយ ត្រូវ​ប្រឈម​ការ​បាត់បង់​មុខ​របរ​ប្រចាំ​ថ្ងៃ និង​បាត់បង់​ដី​ចម្ការ​វិល​ជុំ​របស់​ពួក​គាត់ ពីព្រោះ​តែ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ទាំងនោះ គឺ​ប៉ះពាល់​ដី​ព្រៃ​សហគមន៍​របស់​ម្ចាស់​ស្រុក៖ «ដោយសារ​ក្រុមហ៊ុន​វា​ឈូស​ឆាយ​អស់​ព្រៃ​ឈើ ហើយ​មុខ​របរ​ផ្សេងៗ​ក៏​អាច​បាត់បង់​អស់​រលីង»។


ចាប់​តាំង​ពី​ឆ្នាំ​២០១០ រាជ​រដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ​វិនិយោគ​ដល់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន ដូចជា​ក្រុមហ៊ុន អាន ម៉ារាឌី ក្រុមហ៊ុន សល់ សុភា ក្រុមហ៊ុន ស៊ី.អេ.ឌី.អាយ (CADI) និង​ក្រុមហ៊ុន អាន​ពីអាក្រូ ជាដើម។ ចំណែក​ផ្ទៃដី​ដែល​ក្រុមហ៊ុន​ទាំងនោះ​ទទួល​បាន​សម្រាប់​វិនិយោគ ដោយ​គិត​តែ​នៅ​ក្នុង​ទឹក​ដី​ស្រុក​សណ្ដាន់ គឺ​មាន​ទំហំ​ជិត ១​ម៉ឺន​ហិកតារ។

ស្រប​ពេល​ក្រុមហ៊ុន​ទាំងនេះ​ចាប់​ផ្ដើម​មាន​វត្តមាន​នៅ​ឃុំ​ងន រួច​មក ដី​ព្រៃ​សហគមន៍​មួយ​ឈ្មោះ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ជាំថ្លក ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៩ ហើយ​ទទួល​ស្គាល់​ដោយ​ក្រសួង​បរិស្ថាន នៅ​ឆ្នាំ​២០១០ មាន​ទំហំ​ជាង ១​ម៉ឺន​ហិកតារ ចាប់​ផ្ដើម​បាត់បង់​បន្តិច​ម្តងៗ។ បច្ចុប្បន្ន ផ្ទៃ​ដី​ព្រៃ​សហគមន៍​មួយ​នេះ គឺ​នៅ​សល់​ជាង ៧​ពាន់​ហិកតារ (៧.៣៩១​ហិកតារ) ប៉ុណ្ណោះ។

ប្រធាន​គណៈកម្មការ​ព្រៃ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ជាំថ្លក និង​ជា​តំណាង​ក្រុម​ជនជាតិ​ដើម​ភាគតិច លោក គង់ ឈៀង មាន​ប្រសាសន៍​ថា ដោយសារ​ការ​វិនិយោគ​របស់​រាជ​រដ្ឋាភិបាល​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​មូលដ្ឋាន ទើប​បណ្ដាល​ឲ្យ​ពួក​គាត់​ត្រូវ​រងគ្រោះ​យ៉ាង​ធ្ងន់ធ្ងរ ពីព្រោះ​ត្រូវ​បាត់បង់​មុខ​របរ​របស់​ខ្លួន។ បន្ថែម​ពី​នេះ ប្រជាពលរដ្ឋ​ត្រូវ​បាត់បង់​ដីធ្លី ឬ​ដី​ចម្ការ​វិល​ជុំ​របស់​ពួក​គេ​ទៀត​ផង៖ «បញ្ហា​ប្រឈម គឺ​ដី​របស់​ជនជាតិ​ដើម​ភាគតិច​យើង​ដែល​មាន​ស្រាប់ ដែល​ធ្លាប់​ប្រើប្រាស់​អាស្រ័យ​ផល​កន្លង​មក ទាំង​ដី​ចម្ការ​ជាក់ស្តែង ទាំង​ដី​បម្រុង​ទុក​របស់​គាត់​ហ្នឹង ក៏​ត្រូវ​បាត់បង់​ដែរ»។

ប្រភព​ដដែល​បញ្ជាក់​ថា ដី​ព្រៃ​សហគមន៍​មួយ​នេះ គឺ​ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ប្រមាណ ២​ពាន់​គ្រួសារ ក្នុង​នោះ​មាន​ជាង ១​ពាន់​គ្រួសារ​ទទួល​ផល​ដោយ​ផ្ទាល់ ដោយ​មាន​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​កួយ ចំនួន ៣០០​គ្រួសារ។ លោក គង់ ឈៀង និយាយ​ថា បច្ចុប្បន្ន ដី​ព្រៃ​សហគមន៍​នៅ​មិន​ទាន់​បោះ​បង្គោល​កំណត់​ព្រំ​ច្បាស់លាស់​នៅ​ឡើយ ហើយ​ដី​ដែល​កំពុង​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​ទាំងនោះ គឺ​មាន​ទំហំ​ជាង ១​ពាន់​ហិកតារ ក្នុង​នោះ​ដី​ចម្ការ​វិល​ជុំ​របស់​ជនជាតិ​ដើម​ភាគតិច​កួយ មាន​ទំហំ​ជាង ២០០​ហិកតារ។ លោក​បន្ថែម​ថា ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​មាន​ដី​ប៉ះពាល់​ជាមួយ​ប្រជា​សហគមន៍ គឺ​មាន​តែ​ក្រុមហ៊ុន សម្បត្តិ ផ្លាទីនឹម មួយ​ប៉ុណ្ណោះ​ដែល​បាន​ដោះស្រាយ​ចប់ ក្រៅ​ពី​នោះ​នៅ​មិន​ទាន់​ដោះស្រាយ​ទេ។

លោក​មើល​ឃើញ​ថា ប្រសិន​បើ​បញ្ហា​ដី​ព្រៃ​សហគមន៍​នៅ​មិន​ទាន់​ដោះស្រាយ​បាន ហើយ​ការ​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​បង្កបង្កើន​ផល​នៅ​តែ​កើត​មាន គឺ​ធ្វើ​ឲ្យ​អ្នក​ភូមិ ពិសេស​ជនជាតិ​ដើម​ភាគតិច​កាន់​តែ​ប្រឈម​បញ្ហា​ជីវភាព​រស់នៅ​ជាក់​ជា​មិន​ខាន៖ «ខ្ញុំ​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ពី​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​ព្រៃ​ឈើ​ធំៗ មិន​មែន​ជា​ព្រៃ​រិចរិល»។

អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​ភាគី​ក្រុមហ៊ុន​ទាំងនោះ​បាន​ទេ នៅ​ថ្ងៃ​ទី​១២ ធ្នូ ដោយសារ​ក្រុមហ៊ុន​មួយ​ចំនួន​បាន​រួម​បញ្ចូល​គ្នា ហើយ​មាន​មួយ​ចំនួន​បាន​ប្ដូរ​ឈ្មោះ​ថ្មី ជាដើម។

យ៉ាង​នេះ​ក្តី ប្រជា​សហគមន៍​នឹង​រៀបចំ​ពាក្យ​បណ្ដឹង ឬ​លិខិត​អន្តរាគមន៍​ដាក់​ទៅ​អាជ្ញាធរ​ខេត្ត ឬ​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ពេល​ខាង​មុខ ដើម្បី​ស្នើ​ឲ្យ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​របស់​ពួក​គាត់។

ទាក់ទង​ករណី​នេះ អភិបាល​ស្រុក​សណ្ដាន់ លោក ឡង គីសឺង មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល​លោក​កាន់​តំណែង​ជា​អភិបាល​ស្រុក លោក​នៅ​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​សហគមន៍​ជា​ផ្លូវ​ការ​ឡើយ។ លោក​បញ្ជាក់​ថា ក្រុមហ៊ុន​ទាំងនោះ​ជា​ក្រុមហ៊ុន​ស្រប​ច្បាប់​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ដី​សម្បទាន​ពី​រាជ​រដ្ឋាភិបាល ប៉ុន្តែ​មុន​ពេល​លោក​ធ្វើ​អភិបាល​ស្រុក​សណ្ដាន់ ក្រុមហ៊ុន​មួយ​ចំនួន​បាន​រួម​បញ្ចូល​គ្នា និង​ប្ដូរ​ឈ្មោះ​ថ្មី។ ជាក់ស្តែង ក្រុមហ៊ុន អាន ម៉ារាឌី ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ជា​ក្រុមហ៊ុន សម្បត្តិ ផ្លាទីនឹម ទៅ​ឲ្យ​ថៅកែ​ផ្សេង​វិញ។ ចំណែក​ក្រុមហ៊ុន សល់ សុភា បាន​ផ្ទេរ​សិទ្ធិ​កាន់​កាប់​ទៅ​ឲ្យ​ក្រុមហ៊ុន ស៊ី.អេ.ឌី.អាយ ជាដើម។

លោក​បញ្ជាក់​ថា ដី​ដែល​មាន​ជម្លោះ គឺ​មិន​ដល់​ជាង ១​ពាន់​ហិកតារ​ទេ ពីព្រោះ​កាល​ពី​ពេល​កន្លង​ទៅ ប្រធាន​សហគមន៍​បាន​យក​លិខិត​ឲ្យ​លោក​ចុះ​ហត្ថលេខា​ដើម្បី​ស្នើសុំ​ទៅ​ក្រសួង​កសិកម្ម កាន់​កាប់​ដី​បន្ថែម គឺ​មាន​ចំនួន​ជាង ២០០​ហិកតារ​ប៉ុណ្ណោះ។ យ៉ាង​នេះ​ក្តី លោក​ថា​នឹង​ចុះ​ពិនិត្យ​មើល​ភាព​ជាក់ស្តែង ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​នៅ​ពេល​បន្តបន្ទាប់៖ «ហើយ​នឹង​ចុះ​ទៅ​ពិនិត្យ​មើល​ផ្ទាល់​អំពី​ផល​ប៉ះពាល់​រវាង​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ជាមួយ​ក្រុមហ៊ុន​ហ្នឹង ថា​តើ​រវាង​បញ្ហា​ប្រឈម​គ្នា​នេះ តើ​មាន​បញ្ហា​អ្វី​ខ្លះ?»។

កាល​ពី​ខែ​កក្កដា ប្រជា​សហគមន៍​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​ជាំថ្លក បាន​ស្នើ​ទៅ​ក្រសួង​កសិកម្ម ដើម្បី​សុំ​គ្រប់គ្រង​ដី​បន្ថែម​ទៀត ពីព្រោះ​ពួក​គេ​យល់​ថា ដី​ព្រៃ​សហគមន៍​កាន់​តែ​រួញ​តូច ហើយ​ពលរដ្ឋ​ចេះ​តែ​កើន​ឡើង។ ប្រធាន​សហគមន៍​ដដែល​បញ្ជាក់​ថា ការ​ស្នើសុំ​កាន់​កាប់​ដី​បន្ថែម​ទៀត​នោះ គឺ​មិន​ពាក់ព័ន្ធ​នឹង​ដី​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ឡើយ។

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ញូង សាមឿន មើល​ឃើញ​ថា ការ​ស្នើ​របស់​ពលរដ្ឋ​ឲ្យ​ពន្លឿន​ការ​ដោះស្រាយ និង​កាន់​កាប់​ដី​បន្ថែម​ទៀត​នោះ គឺ​ជា​រឿង​ត្រឹមត្រូវ។ លោក​បន្ត​ថា ដោយសារ​ការ​ដោះស្រាយ​មិន​អាច​បញ្ចប់​បាន ម្យ៉ាង​ការ​ផ្តល់​សិទ្ធិ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​មូលដ្ឋាន ទើប​បណ្ដាល​ឲ្យ​ប្រជា​សហគមន៍​រងគ្រោះ​ជា​បន្តបន្ទាប់៖ «រាជ​រដ្ឋាភិបាល​យើង​គួរ​តែ​ចុះ​វាយ​តម្លៃ​តាម​រយៈ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ហ្នឹង ត្រូវ​សិក្សា​អំពី​ផល​ប៉ះពាល់​របស់​ពួក​គាត់​សិន មុន​នឹង​ធ្វើ​ការ​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន»។

ច្បាប់​ព្រៃ​ឈើ​ឆ្នាំ​២០០២ មាត្រា​៤០ ចែង​ថា សហគមន៍​មូលដ្ឋាន​រស់នៅ​ក្នុង ឬ​ក្បែរ​ដែន​ព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍ រដ្ឋ​ត្រូវ​ទទួល​ស្គាល់ និង​ធានា​សិទ្ធិ​ប្រើប្រាស់​ជា​ប្រពៃណី​របស់​សហគមន៍ ក្នុង​គោល​បំណង​ទំនៀមទម្លាប់ ជំនឿ សាសនា និង​ការ​រស់នៅ។

ចំណែក​មាត្រា​៤១ ចែង​ថា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម មាន​សិទ្ធិ​ប្រគល់​ផ្នែក​ណា​មួយ​នៃ​ព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍ ឲ្យ​ទៅ​សហគមន៍​ដែល​រស់នៅ​ក្នុង ឬ​ជិត​តំបន់​ព្រៃ​ឈើ ក្រោម​រូបភាព​ជា​ព្រៃ​សហគមន៍៕

ប្រធាន​យុវជន​បក្ស​ប្រឆាំង​ចូល​បំភ្លឺ​តុលាការ​ខេត្ត​សៀមរាប​រឿង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ


ក្រុម​យុវជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​សៀមរាប ដើម្បី​គាំទ្រ​ប្រធាន​របស់​ពួក​គេ​ចូល​បំភ្លឺ​សំណុំ​រឿង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Hang Savyouth


តុលាការ​ខេត្ត​សៀមរាប បាន​ចេញ​ដីកា​កោះ​ឲ្យ​ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់​ប្រចាំ​ក្រុង​សៀមរាប ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ជុំវិញ​ដំណើរ​រឿង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៣ ខែ​ធ្នូ។

ការ​កោះ​ហៅ​នេះ ធ្វើ​ឡើង​ជាង​មួយ​ខែ ក្រោយ​ពី​គាត់​បាន​បង្ហោះ​រូប​ស្ត្រី​ម្នាក់​នៅ​តាម​បណ្ដាញ​សង្គម ដោយ​អះអាង​ថា​ជា​ជនជាតិ​វៀតណាម ដែល​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សង្កាត់​នគរធំ ក្រុង​សៀមរាប។

យុវជន​ជាង ២០០​នាក់​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​គ្នា​ទៅ​តុលាការ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៣ ខែ​ធ្នូ ដើម្បី​គាំទ្រ​ប្រធាន​យុវជន​ក្រុង​សៀមរាប ម្នាក់ ដែល​តុលាការ​បាន​កោះ​ហៅ​ទៅ​សាកសួរ​ពី​បទ​បរិហារ​កេរ្តិ៍។

ក្រុម​យុវជន​ដែល​ក្នុង​ដៃ​មាន​កាន់​ទង់​ជាតិ ព្រម​ទាំង​បដា​ចំនួន ៣​ផ្ទាំង​ផង បាន​ស្រែក​រក​យុត្តិធម៌ និង​ទាមទារ​កុំ​ឲ្យ​តុលាការ​ចោទ​ប្រកាន់​ទៅ​លើ​តំណាង​ពួក​គេ។

«សំឡេង​ស្រែក​ទាមទារ»

ប្រធាន​យុវជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ក្រុង​សៀមរាប គឺ​លោក សៀក ចំណាប់ អាយុ ៣១​ឆ្នាំ។ លោក​មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា លោក​បាន​បង្ហោះ​រូប​ស្ត្រី​ម្នាក់​ឈ្មោះ ភាព នៅ​លើ​បណ្ដាញ​សង្គម ដោយ​ថា​ស្ត្រី​ម្នាក់​នោះ​ជា​ជនជាតិ​វៀតណាម ហើយ​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សង្កាត់​នគរធំ ក្រុង​សៀមរាប។
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដដែល​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៣ ខែ​ធ្នូ មុន​ពេល​ដែល​រូប​លោក​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ គឺ​បាន​ជួប​ស្ត្រី​រូប​នោះ ដោយ​នាង​និយាយ​ថា គឺ​រូប​នាង​ជា​ដើម​បណ្ដឹង។ ស្ត្រី​ឈ្មោះ ភាព បញ្ជាក់​ប្រាប់​ថា តាម​ពិត​រូប​នាង​មិន​ចង់​ប្ដឹងផ្ដល់​ទេ តែ​អាជ្ញាធរ​ភូមិ-សង្កាត់​នគរធំ ជា​អ្នក​ជំរុញ​ឲ្យ​ប្ដឹង ព្រម​ទាំង​ជួយ​រៀបចំ​ឯកសារ​ផង ហើយ​បើ​គាត់​មិន​ប្ដឹង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ គឺ​ខ្លាច​អាជ្ញាធរ​គាប​សង្កត់៖ «ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព ដោយសារ​ខ្ញុំ​មើល​ឃើញ​ថា នេះ​គឺ​ជា​រឿង​គំរាម​កំហែង​ផ្នែក​នយោបាយ​សុទ្ធសាធ»។

ប្រធាន​យុវជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​សៀមរាប អំពាវនាវ​ឲ្យ​តុលាការ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​រូប​លោក​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​នោះ។

ចៅ​សង្កាត់​នគរធំ លោក ង៉ា ចុង បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ថា​អាជ្ញាធរ​ជា​អ្នក​បង្ខំ​ឲ្យ​ស្ត្រី​ម្នាក់​នោះ​ដាក់​ពាក្យ​បណ្ដឹង គឺ​ជា​រឿង​មិន​ពិត​ទេ។ លោក​ចៅ​សង្កាត់​នគរធំ អះអាង​ថា ស្ត្រី​ឈ្មោះ ភាព ដែល​គេ​ចោទ​ថា​ជា​ជនជាតិ​វៀតណាម នោះ មិន​ពិត​ទេ គឺ​គ្រាន់​តែ​នាង​ជាប់​សែស្រឡាយ​ចិន ប៉ុន្តែ​គាត់​មាន​កំណើត​នៅ​ជិត​វត្ត​ស្វាយ ក្នុង​ទី​រួម​ខេត្ត​សៀមរាប។

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​អយ្យការ​កាន់​សំណុំ​រឿង​ក្តី គឺ​ព្រះរាជអាជ្ញា​រង សំរិទ្ធ សុខុន ដើម្បី​សុំ​ការ​បំភ្លឺ​ពី​ចំណាត់ការ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ។

ចំណែក​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​សៀមរាប លោក យិន ស្រាង មាន​ប្រសាសន៍​ថា តុលាការ​ដែល​កោះ​ហៅ​ប្រធាន​យុវជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​សៀមរាប មក​សាកសួរ​ពេល​នេះ គឺ​គ្រាន់​តែ​បើក​ការ​អង្កេត​ជា​បឋម​ប៉ុណ្ណោះ។ ដោយឡែក​តំណាង​អយ្យការ​កាន់​សំណុំ​រឿង​ក្តី​នេះ បន្ត​នីតិវិធី​យ៉ាង​ណា​ទៀត គឺ​រូប​លោក​មិន​បាន​ដឹង​ទេ៖ «ខ្ញុំ​អត់​ដឹង​ទេ នីតិវិធី​របស់​ព្រះរាជអាជ្ញា គាត់​មើល បើ​មាន​បទល្មើស គាត់​ចោទ​ហើយ បើ​ថា​អត់​ទេ គឺ​គាត់​នឹង​តម្កល់​រឿង​ទុក​អត់​ចាត់ការ»។

យុវជន​ជាច្រើន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​សៀមរាប បាន​អះអាង​ថា បើ​ទោះ​បី​ជា​តុលាការ​កោះ​ហៅ​តំណាង​ពួក​គេ​ទៅ​សាកសួរ​ពី​បទ​បរិហារ​កេរ្តិ៍​ក៏ដោយ ក៏​ពួក​គេ​នៅ​តែ​អះអាង​ថា ស្ត្រី​ម្នាក់​ឈ្មោះ ភាព ដែល​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ហើយ​ប្រធាន​យុវជន​បាន​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម​នោះ គឺ​ពិត​ជា​ជនជាតិ​វៀតណាម មែន ដោយសារ​តែ​គាត់​និយាយ​ខ្មែរ​មិន​ច្បាស់។ គេ​នៅ​តែ​ឆ្ងល់​ថា តើ​ស្ត្រី​បរទេស​ម្នាក់​នោះ​បាន​ឯកសារ​ជា​ពលរដ្ឋ​ខ្មែរ​ស្រប​ច្បាប់​ដោយ​របៀប​ណា?៕

អភិបាល​ខេត្ត​ព្រះសីហនុ​ប្រកាស​ឲ្យ​ពលរដ្ឋ​៤​ភូមិ​នៅ​កោះរ៉ុង​ត្រៀម​ឯកសារ​ចុះ​បញ្ជី​ដីធ្លី




រមណីយដ្ឋាន​ឆ្នេរ​សុខសាន្ត នៅ​សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Den Ayuthyea



រដ្ឋបាល​ខេត្ត​ព្រះសីហនុ ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ៤​ភូមិ​នៃ​សង្កាត់​កោះរ៉ុង និង​អ្នក​ជាប់​ពាក់ព័ន្ធ ឲ្យ​ត្រៀម​ឯកសារ​ដី​លំនៅឋាន និង​ដី​កសិកម្ម​នា​មូលដ្ឋាន​នេះ បង្ហាញ​ក្រុម​ការងារ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​វាស់វែង​ប្រមូល​ទិន្នន័យ​ចុះ​បញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​លើ​សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា ក្រុម​ការងារ​ចម្រុះ​នៃ​ស្ថាប័ន​ជំនាញ​របស់​ក្រសួង​រៀបចំ​ដែនដី បាន​ចុះ​ទៅ​ដល់​សង្កាត់​កោះរ៉ុង កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ដើម្បី​ចុះ​វាស់វែង​ប្រមូល​ទិន្នន័យ​ប្រជាពលរដ្ឋ​ចំនួន ៤​ភូមិ មាន​ភូមិ​សុខសាន្ដ ភូមិ​ដើមស្វាយ ភូមិ​កោះតូច និង​ភូមិ​ដើមថ្កូវ ដើម្បី​ចុះ​បញ្ជី​ដី​ជា​លក្ខណៈ​ប្រព័ន្ធ​ជូន​ពលរដ្ឋ។

លោក​អភិបាល បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ត្រូវ​យក​ឯកសារ​ពាក់ព័ន្ធ​ដី​លំនៅឋាន និង​ដី​កសិកម្ម​នៅ​តាម​គ្រួសារ​រៀង​ខ្លួនៗ ទៅ​បង្ហាញ​មន្ត្រី​ជំនាញ ដើម្បី​ឲ្យ​ក្រុម​ការងារ​របស់​ក្រសួង​រៀបចំ​ដែនដី ចុះ​ប្រមូល​ទិន្នន័យ​កំណត់​ក្បាល​ដី ឬ​ព្រំ​ដី​នៅ​លើ​សង្កាត់​កោះរ៉ុង ឲ្យ​ទទួល​បាន​លទ្ធផល​តាម​ការ​គ្រោង​ទុក៖ «តាម​ផែនការ​របស់​ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី​ដែនដី គឺ​គាត់​ចង់​ចុះ​វាស់វែង​ដី​ប្រមូល​ទិន្នន័យ​ឲ្យ​រួច​រាល់​ក្នុង​រយៈពេល​ត្រឹម ១​សប្ដាហ៍ ឬ ២​សប្ដាហ៍ ឲ្យ​រួច​រាល់​នៅ​លើ​សង្កាត់​កោះរ៉ុង នេះ ដោយ​គាត់​បាន​កែន​គរ​មន្ត្រី​ជំនាញ​មក​រាប់​រយ​នាក់ ឲ្យ​ចូលរួម​សហការ​ធ្វើ​កិច្ច​ការងារ​នេះ គឺ​ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ចុះ​អនុវត្ត​ការងារ​ប្រមូល​ទិន្នន័យ​វាស់​ដី​ជូន​ពលរដ្ឋ​ទាំង ៤​ភូមិ​នៅ​លើ​កោះរ៉ុង ឲ្យ​ហើយ»។

លោក យន្ត មីន ឲ្យ​ដឹង​ថា ក្រុម​ការងារ​ជំនាញ​របស់​ក្រសួង​រៀបចំ​ដែនដី ដែល​ចុះ​វាស់វែង​ប្រមូល​ទិន្នន័យ​ចុះ​បញ្ជី​ដីធ្លី​នៅ​លើ​សង្កាត់​កោះរ៉ុង គឺ​ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ហើយ​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង ៤​ភូមិ​នៃ​សង្កាត់​កោះរ៉ុង និង​អ្នក​ពាក់ព័ន្ធ ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ឲ្យ​បាន​ទាំងអស់​គ្នា។
ក្រុម​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ភូមិ​សុខសាន្ត និង​ភូមិ​កោះតូច ជាដើម ដែល​មាន​ផ្ទះ និង​ដី​កសិកម្ម ឬ​ចម្ការ​នៅ​លើ​សង្កាត់​កោះរ៉ុង សំណូមពរ​ឲ្យ​ក្រុម​ការងារ​របស់​រដ្ឋាភិបាល ចុះ​វាស់​បែងចែក​ក្បាល​ដី ឬ​កំណត់​ព្រំ​ដី​ជូន​ប្រជាពលរដ្ឋ និង​ដី​វិនិយោគ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ព្រម​ទាំង​ដី​ព្រៃ​បម្រុង​ទុក​ជា​ឧទ្យាន​ជាតិ​របស់​រដ្ឋាភិបាល ឲ្យ​បាន​លឿន ដើម្បី​អាច​ឲ្យ​ពួក​គាត់​មាន​លទ្ធភាព​បង្កបង្កើនផល​កសិកម្ម​នៅ​លើ​ដី​ចម្ការ ឬ​សង់​ផ្ទះ​ដោយ​ស្រប​ច្បាប់៖ «សូម​ជួយ​ផ្សព្វផ្សាយ​យក​សម្ដី​របស់​ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​រស់នៅ​លើ​សង្កាត់​កោះរ៉ុង ឲ្យ​បាន​ដឹង​ឮ​ដល់​សម្ដេច ហ៊ុន សែន និង​ក្រុម​ការងារ​ថ្នាក់​ខេត្ត-ក្រុង​ព្រះសីហនុ ផង ស្នើ​ឲ្យ​ចុះ​មក​វាស់វែង​បែង​ចែក​ដី​ជូន​ពលរដ្ឋ និង​ក្រុមហ៊ុន ដើម្បី​ឲ្យ​ពលរដ្ឋ​អស់​ចម្ងល់។ ចង់​ឲ្យ​វាស់​កំណត់​ព្រំ​ដី​នៅ​លើ​សង្កាត់​កោះរ៉ុង រវាង​ក្រុមហ៊ុន និង​ពលរដ្ឋ​ឲ្យ​បាន​ច្បាស់លាស់»។

ចៅ​សង្កាត់​កោះរ៉ុង លោក អ៊ួង និត បង្ហាញ​អត្រា​ប្រជាពលរដ្ឋ​ទាំង ៤​ភូមិ​នៅ​លើ​សង្កាត់​កោះរ៉ុង សរុប​មាន​គ្នា​ជាង ៦០០​គ្រួសារ ក្នុង​នោះ​ក៏​មាន​អ្នក​ពាក់ព័ន្ធ​មក​ពី​តំបន់​ផ្សេងៗ ហើយ​បាន​មក​ទិញ​ដី ឬ​មាន​ចំណែក​ដី​នៅ​លើ​សង្កាត់​កោះរ៉ុង នេះ​ជាច្រើន​គ្រួសារ​ដែរ ប៉ុន្តែ​បញ្ហា​នេះ រដ្ឋបាល​សង្កាត់​នៅ​មិន​ទាន់​មាន​ទិន្នន័យ​ច្បាស់លាស់​ទេ ព្រោះ​មិន​ទាន់​ប្រមូល​ទិន្នន័យ​ផ្លូវ​ការ​អំពី​អត្រា​ពលរដ្ឋ​ចូល​មក​រស់នៅ​តំបន់​នេះ​ច្បាស់លាស់​ទេ។

លោក អ៊ួង និត ស្វាគមន៍​សកម្មភាព​ស្រង់​ទិន្នន័យ ឬ​សកម្មភាព​វាស់​ក្បាល​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​ពេល​នេះ ដើម្បី​ឈាន​ដល់​ចុះ​បញ្ជី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ប្រើប្រាស់​ឲ្យ​បាន​ស្រប​ច្បាប់។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បញ្ជាក់​ថា ក្រុម​ការងារ​ចុះ​វាស់​ដី និង​ប្រមូល​ទិន្នន័យ​ប្រជាពលរដ្ឋ​ចុះ​បញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ពេល​នេះ ប្រយោជន៍​ដើម្បី​កំណត់​ដែនដី​ព្រៃ​ឈើ​សម្រាប់​ឧទ្យាន​ជាតិ​កោះរ៉ុង និង​ផ្ទៃដី​វិនិយោគ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​ឲ្យ​បាន​ច្បាស់លាស់។

លោក យន្ត មីន បញ្ជាក់​ថា ការងារ​ចុះ​វាស់វែង​ប្រមូល​ទិន្នន័យ​ប្រជាពលរដ្ឋ​នេះ មិន​ទាន់​មាន​បាតុភាព​អ្វី​កើត​ឡើង​នៅ​ឡើយ​ទេ៕

អាជ្ញាធរ​នៅ​ស្រុក​បាណន់​រង​ការ​ចោទ​ថា​ឃុបឃិត​ជាមួយ​អ្នក​មាន​លុយ​ទន្ទ្រាន​យក​ដី​ព្រៃ​សហគមន៍


ព្រៃឈើ​អភិរក្ស​របស់​សហគមន៍​ដែល​គេ​លួច​ទន្ទ្រាន​យក​ដី​នៅ​ភ្នំ​ខ្ពស់ ភូមិ​តាង៉ែន ឃុំ​តាគ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​១៣ ធ្នូ ឆ្នាំ​២០១៦។ RFA/Hum Chamroeun


ប្រជាពលរដ្ឋ​នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង​ ចោទ​ប្រកាន់​អាជ្ញាធរ​ឃុំ​ថា ឃុបឃិត​គ្នា​ជាមួយ​អ្នក​មាន​លុយ​ទន្ទ្រាន​ព្រៃ​ឈើ​សហគមន៍​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ ព្រៃឈើ​សហគមន៍​ជាង ៧​ហិកតារ​នៅ​ស្រុក​បាណន់ ត្រូវ​បាន​គេ​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដោយ​គ្មាន​អាជ្ញាធរ​ទប់ស្កាត់ ប៉ុន្តែ​មេ​ឃុំ​តាគ្រាម​ថា ​ការ​ចោទ​ប្រកាន់​នេះ​​ខុស​ការពិត។

ប្រជាពលរដ្ឋ​នៅ​ឃុំ​តាគ្រាម​ កំពុង​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ហិនហោច​ព្រៃឈើ​សហគមន៍​ ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​ឯកជន​នៅ​ពេល​ខាង​មុខ។

តំណាង​ពលរដ្ឋ​ម្នាក់​រស់​នៅ​ភូមិ​អូរតាញា ឃុំ​តាគ្រាម ស្រុក​បាណន់​ លោក ឃឿន ខាន់ ផ្ដល់​សម្ភាសន៍​ឲ្យ​​អាស៊ីសេរី នៅ​តំបន់​ដី​សហគមន៍​ដែល​គេ​ទន្ទ្រាន​យក​ដី​នៅ​​ព្រឹក​ថ្ងៃ​ទី​១៣ ធ្នូ ថា ពលរដ្ឋ​អ្នក​មាន​ទ្រព្យធន​ម្នាក់​ឈ្មោះ រ៉ម ឡាក បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​ក្នុង​ឃុំ​នេះ​ជាង ១០​ថ្ងៃ​មក​ហើយ​ ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ហាមឃាត់​នោះ​ទេ។ លោក​អះអាង​ថា សកម្មភាព​នេះ​ដំណើរការ​ទៅ​បាន​ដោយសារ​មាន​ភ្លើង​ខៀវ​ពី​មេ​ឃុំ​តាគ្រាម តែម្ដង៖ «»។

អាស៊ីសេរី មិន​អាច​ទាក់ទង​លោក រ៉ម ឡាក ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​​បាន​ទេ នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ។

ទោះ​យ៉ាង​នេះ​ក្ដី ដើម​ឈើ​ក្នុង​ដី​សហគមន៍​ឃុំ​តាគ្រាម នៅ​ចំណុច​ភ្នំខ្ពស់ នៃ​ភូមិ​តាង៉ែន រាប់រយ​ដើម ត្រូវ​បាន​គេ​កាត់​ផ្ដួល​រលំ​ថ្មីៗ ហើយ​បាន​ឈូស​ឆាយ​ធ្វើ​ផ្លូវ​ ​ជីក​ស្រះ​ទឹក និង​សង់​រោង​ស្នាក់​នៅ​មួយ​កន្លែង​ចំ​កណ្ដាល​​ជាប់​ជើង​ភ្នំ​នោះ។

ជំទប់​ទី​២​ឃុំ​តាគ្រាម គណបក្ស សម រង្ស៊ី លោក ហន ឈោយ មាន​ប្រសាសន៍​ ​ពី​ទីតាំង​ដី​សហគមន៍​នោះ​ថា ព្រៃ​ឈើ​ដែល​គេ​ទន្ទ្រាន​យក​ដី​នេះ​ ជា​ព្រៃ​ឈើ​របស់​សហគមន៍​ឃុំ​តាគ្រាម។ លោក​បន្ថែម​ថា លោក​ចង់​ការពារ​ព្រៃ​នេះ​ទុក​ជា​សម្បត្តិ​រួម ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទាញ​យក​អនុផល​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ដែរ​ ក៏ប៉ុន្តែ​គ្មាន​អំណាច​ដើម្បី​ការពារ​ព្រៃ​នេះ​បាន៖ «»។
ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​ មេ​ឃុំ​តាគ្រាម លោក អ៊ឹម ប៊ុនយូ មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ និង​ជំទប់​ទី​២ គឺ​ជា​ការ​បំប៉ោង​ព័ត៌មាន​ខុស​ពី​ការ​ពិត។ លោក​អះអាង​ថា ​អាជ្ញាធរ​ឃុំ​ពុំ​មាន​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ឡើយ៖ «»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី កត់សំគាល់​ថា​ ជា​ទូទៅ​អាជ្ញាធរ​ច្រើន​ឆ្លើយ​បដិសេធ​យក​រួច​ខ្លួន​ដោយ​មិន​​ទទួល​ខុស​ត្រូវ​ចំពោះ​ករណី​ដែល​កើត​មាន​ក្នុង​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​នោះ​ទេ។ លោក​សង្កត់​ធ្ងន់​ថា ករណី​នេះ​ សមត្ថកិច្ច​ពាក់ព័ន្ធ រួម​មាន​រដ្ឋបាល​ព្រៃឈើ​ និង​ជា​អាជ្ញាធរ​មូលដ្ឋាន​ជាដើម ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ដែល​ធ្វើ​ឲ្យ​​ហិនហោច​ព្រៃ​សហគមន៍៖ «»។

ព្រៃ​ឈើ​សហគមន៍​ដែលគេ​លួច​​ឈូស​ឆាយ​នោះ​ អស់​ប្រមាណ៧ហិកតារ​ ក្នុង​ចំណោម​ផ្ទៃ​ដី​សរុប​ជាង​១ពាន់​៨រយ​ហិកតារ(១,៨០០)។​​​​​​​​​​​​​​​​​​ជំទប់​ទី​២ឃុំ​តាគ្រាម​ និង​ពលរដ្ឋ​ អះអាង​ថា​ អ្នក​ទន្ទ្រាន​ព្រៃ​នេះ​ក្នុង​​បំណង​ដើម្បី​យក​ដី​ធ្វើ​ជា​កសិដ្ឋាន​ចិញ្ចឹម​សត្វ​នៅ​ថ្ងៃ​ខាង​មុខ៕

ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ មក​ដល់​កម្ពុជា


ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) (ឆ្វេង) មក​ដល់​កម្ពុជា តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Brach Chev



ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) មក​ដល់​កម្ពុជា​ហើយ​នៅ​ល្ងាច​ម៉ោង​ប្រមាណ​៦ ថ្ងៃ​ទី​១៣ ធ្នូ និង​អម​ដំណើរ​ដោយ​កំពូល​អ្នក​ប្រដាល់​លំដាប់​ពិភពលោក និង​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន លោក មេន្នី ប៉ាគីអាវ (Manny Pacquiao)។

ក្បួន​រថយន្ត​ទទួល​ដំណើរ​ប្រធានាធិបតី​ហ្វីលីពីន​រូប​នេះ រៀបចំ​ជា​ពិសេស​ដោយ​មន្ត្រី​ព្រះបរមរាជវាំង និង​ទទួល​ស្វាគមន៍​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង លោក គង់ សំអុល រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ និង​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស រួម​នឹង​មន្ត្រី​អ្នក​មុខ​អ្នកការ​ជាច្រើន​រូប​ទៀត។

ក្រោយ​ទទួល​ការ​ស្វាគមន៍​ពី​អ្នក​មុខ​អ្នកការ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏​ចុះ​ចាប់​ដៃ​ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​ទទួល​ដំណើរ​លោក​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មុន​នឹង​លោក​ធ្វើ​ដំណើរ​ទៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ។

នេះ​ជា​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​១​របស់​លោក​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី១៣ ដល់​ទី​១៤ ខែ​ធ្នូ តាម​ការ​អញ្ជើញ​របស់ព្រះមហាក្សត្រ​ខ្មែរ សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹង​​ចូល​ក្រាបបង្គំ​គាល់​ព្រះមហាក្សត្រ​ខ្មែរ ហើយ​ក៏​នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ បន្ទាប់​មក លោក ហ៊ុន សែន និង​លោក ឌូតឺតេ នឹង​ធ្វើ​ជាសាក្សី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចំនួន២ គឺ​អនុស្សរណៈ​ស្ដីពី​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​អនុស្សរណៈ​នៃ​កិច្ច​ព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កីឡា។
លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន​កាល​ពី​ចុង​ខែ​មិថុនា ឆ្នាំ២០១៦។ លោក​ត្រូវ​បាន​អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និង​សហរដ្ឋអាមេរិក​រិះគន់ ពី​ការរំលោភ​សិទ្ធិមនុស្ស​ដោយសារ​ការ​អនុវត្ត​យុទ្ធនាការ​កណ្ដាប់​ដៃ​ដែក ប្រឆាំង​នឹង​អ្នក​ជួញ ដូរ​ដែល​មាន​ការ​អនុញ្ញាត​ឲ្យ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ។ យុទ្ធនាការ​កណ្ដាប់​ដៃ​ដែក​របស់ លោក ឌូតឺតេ បាន​បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ​៤ពាន់នាក់​ហើយ​បាត់បង់ជីវិត ក្នុង​រយៈពេល មិន​ដល់​កន្លះ​ឆ្នាំ​ផង នៃ​ការ​កាន់អំណាច​របស់​លោក៕

រ​វិញ​ បន្ទាប់ពី​ត្រូវ​គេមេឃុំ​បក្ស​ប្រឆាំង ​​ចូល​ធ្វើកា​ចាប់​​ដាក់គុក​កន្លះ​ឆ្នាំ


លោក ស៊ាង ចែត និង​ភរិយា​ពេល​ចេញ​ពី​ពន្ធនាគារ​កាលពី​សប្តាហ៍​មុន​។ ផា លីណា


កំពង់ចាមៈ បន្ទាប់ពី​ចេញ​ពី​ពន្ធនាគារ​ព្រៃស​ជិត​មួយ​សប្តាហ៍​មេឃុំ​ស្រក​មកពី​គណបក្ស​​ប្រឆាំង​បាន​វិល​ត្រឡប់​ទៅ​បំពេញ​ការងារ​នៅ​តំណែង​ដដែល​វិញ​ពី​ម្សិលមិញ និង ​កំពុង​រត់​ការ​ធ្វើ​តាម​នីតិវិធី​ច្បាប់​ទាមទារ​ទូរស័ព្ទ​ដៃ និង​លុយ​ជាង ៣០ ម៉ឺន​រៀល​ពី​សាលា​ដំបូង​រាជធានី​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ដកហូត​ទុក​ក្នុង​អំឡុង​ពេល​សាកសួរ​ ខណៈ​មេឃុំ​​រូប​នេះ​ទទូច​ដល់​គណបក្ស​ទាំង​ពីរ​ឲ្យ​​សម្រុះសម្រួល​គ្នា​​ធ្វើ​យ៉ាង​ណា​អនុញ្ញាត​ឱ្យ​រូប​​លោក​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត។

លោក​ ស៊ាង ចែត មេឃុំ​ស្រក​នៃ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​ត្រូវ​បាន​ព្រះមហាក្សត្រ​លើក​លែង​ទោស​កាលពី​ថ្ងៃ​ទី ៨ ខែ​ធ្នូ​តាមរយៈ​ការ​សម្រុះ​សម្រួល​នយោបាយ​រវាង​មេដឹកនាំ​គណបក្ស​ប្រជាជន​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បន្ទាប់ពី​ឃុំ​ខ្លួន​ជាង ៦ ខែ​នៅ​ពន្ធនាគារ​ព្រៃស។

ការ​លើក​លែង​ទោស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​សាលា​ដំបូង​រាជធានី​កាលពី​ថ្ងៃ​ទី ៥ ខែ​ធ្នូ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​កំណត់ ៥ ឆ្នាំ​ពាក់ព័ន្ធ​បទ​ចោទ​សូកប៉ាន់​សាក្សី​គឺ​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែល​ត្រូវ​​​គេ​អះអាង​ថា​ជា​ស្រីកំណាន់​របស់​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ស៊ាង ចែត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​កាលពី​ម្សិលមិញ​ថា​លោក​សប្បាយ​រីករាយ​ដែល​បាន​វិល​ត្រឡប់​ទៅ​កាន់​តំណែង​ជា​មេឃុំ​​វិញ​បន្ទាប់ពី​អាក់ខាន​បម្រើ​ប្រជាពលរដ្ឋ​ជិត​កន្លះ​ឆ្នាំ។

លោក​ថា៖ «នៅ​ព្រឹក​នេះ​ (ម្សិលមិញ) ខ្ញុំ​បាន​ចូល​ធ្វើការ​វិញ​ហើយ​អភិបាល​ស្រុក​គាត់​ក៏​នឹង​ទទួលស្គាល់​ហើយ​ឱ្យ​ខ្ញុំ​ចូល​កាន់​តំណែង​វិញ​ចាប់​ពី​ថ្ងៃ​នេះ​តទៅ»។

បន្ថែម​ពី​នេះ​លោក​ក៏​បាន​សហការ​ជាមួយ​មេធាវី​ដើម្បី​ធ្វើ​លិខិត​ដាក់​ជូន​ទៅ​តុលាការ​ទាមទារ​យក​សម្ភារ និង​លុយ​មក​វិញ​ផង​ដែរ។ លោក​ថា៖ «តុលាការ​គេ​ថា​ទាល់​តែ​ខ្ញុំ​ធ្វើ​លិខិត​ផ្តិត​មេដៃ​ទើប​គេ​ប្រគល់​សម្ភារ​មក​វិញ​មាន​ទូរស័ព្ទ​បី​គ្រឿង និង​លុយ ៣២ ម៉ឺន ៥ ពាន់​រៀល​។​ ខ្ញុំ​កំពុង​រត់ការ​ជាមួយ​មេធាវី​ហើយ​ដើម្បី​សុំ​មក​វិញ​ដើម្បី​ប្រើប្រាស់​»។

លោក​ ស៊ាងចែត ក៏​នៅ​តែ​ទទូច​ឱ្យ​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​ធ្វើ​យ៉ាង​ណា​ឱ្យ​លោក​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ ២០១៧ បន្ទាប់ពី គជប បាន​បញ្ចប់​​ការ​ចុះ​ឈ្មោះ​នៅ​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា​មុន​ពេល​លោក​ចេញ​ពី​ពន្ធនាគារ​។

លោក​ថា៖ ​«ខ្ញុំ​សង្ឃឹម​ថា​គណបក្ស​ទាំង​ពីរ​នឹង​ពិភាក្សា​គ្នា​ស្នើ​ទៅ​ គជប ឱ្យ​​ខ្ញុំ​បាន​ចុះ​​ឈ្មោះ​បោះឆ្នោត​​ដើម្បី​បញ្ជូល​ទៅ​​ប្រកួត​ប្រជែង​នៅ​ឆ្នាំ ២០១៧ បើ​ពុំ​នោះ​ទេ​ខ្ញុំ​អត់​អាច​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​មេឃុំ​បាន​ទេ»។

ទាក់ទង​នឹង​ចុះ​ឈ្មោះ​បោះឆ្នោត​អ្នក​នាំ​ពាក្យ​រដ្ឋសភា​លោក ឡេង ប៉េងឡុង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​សភា​មិន​ទាន់​ទទួល​បាន​ការ​ស្នើសុំ​ពី​គណបក្ស​ទាំង​ពីរ​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នោះ​ទេ។

លោក​ថា​៖ ​«ទាល់​តែ​មាន​នីតិវិធី​ពិសេស​គឺ​អនុម័ត​ដោយ​រដ្ឋសភា​បើ​ចង់​មាន​ករណី​ពិសេស​ត្រូវ​តែ​ធ្វើ​វិសោធនកម្ម​មាត្រា​ណា​ដែល​ចែង​ពី​ការ​ចុះ​ឈ្មោះ​នោះ​តែ​ឥឡូវ​អត់​ទាន់​មាន​គណបក្ស​ណា​ស្នើ​មក​ទេ​ព្រោះ​សភា​ជា​ស្ថាប័ន​ខ្ពស់​បំផុត​របស់​ប្រទេស​ជាតិ​ហើយ​បើ​មាន​គណបក្ស​ទាំង​ពីរ​អ៊ីចឹង​បក្ស​ពីរ​ហ្នឹង​ជា​អ្នក​សម្រេច​ជោគវាសនា​ប្រទេស​ជាតិ»។

អ្នក​នាំពាក្យ គជប លោក ហង្ស ពុទ្ធា ថ្លែង​ថា ​តាម​នីតិវិធី ​គជប រក​មិន​ឃើញ​ពី​លទ្ធភាព​ដែល​អាច​ឱ្យ​ លោក ស៊ាង ចែត ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ ២០១៦ នេះ​បាន​ទេ​មាន​តែ​រង់ចាំ​ឆ្នាំ ២០១៧ ខណៈ​ គជប កំពុង​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី។

លោក​ថា៖ «ជា​លក្ខណៈ​បចេ្ចកទេស និង​ច្បាប់ គជប មើល​មិន​ឃើញ​ថា​តើ​ចុះ​ឈ្មោះ​តាម​របៀប​ណា​ទេ»។

តែ​លោក​ថា​ អាច​មាន​​​ករណី​ពិសេស​ទាល់​តែ​សភា​ធ្វើ​វិសោធនកម្ម​ច្បាប់​ត្រង់​មាត្រា​ណា​មួយ​នៃ​ច្បាប់​បោះឆ្នោត។

លោក​បញ្ជាក់​ថា​៖ «​សភា​​ក៏​ជា​អ្នក​បង្កើត​ច្បាប់​បោះឆ្នោត​ដែរ​បើ​សភា​ដូរ​ច្បាប់​ម៉េច គជប ​ដូរ​ទៅ​តាម​ហ្នឹង​ដែរ​ទាល់​តែ​គណបក្ស​ទាំង​ពីរ​ព្រមព្រៀង​គ្នា​ធ្វើ​វិសោធនកម្ម​ច្បាប់​អនុម័ត​ច្បាប់​ពិសេស​គឺ​អាច​ធ្វើ​បាន​តែ​ធម្មតា​ច្បាប់​គេ​មិន​ដែល​ធ្វើ​ពិសេស​ចឹង​ទេ​ហើយ​ខ្ញុំ​ជឿ​ថា​សភា​មិន​អាច​ធ្វើការ​ទាន់​ទេ​រឿង​ហ្នឹង​ហើយ​បើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ផ្អែក​លើ​មនុស្ស​ម្នាក់​ក៏​ជា​រឿង​ពិបាក​ដែរ»។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​លោក សុខ ឥសាន ថ្លែង​ថា​លោក​មិន​ទាន់​ទទួល​ដំណឹង​នេះ​ពី​ថ្នាក់​លើ​ទេ​ខណៈ​លោក​បញ្ជាក់​ថា​ច្បាប់​មិន​អាច​កែតម្រូវ​ដើម្បី​មនុស្ស​ម្នាក់​បាន​ទេ​ទាល់​តែ​ទាក់ទង​ផលប្រយោជន៍​រួម​ជា​ធំ។

លោក​ថា៖ «ខ្ញុំ​យល់​ថា​ យើង​មិន​គួរ​កាត់​ក្បាល​តម្រូវ​​មួក​ទេ​ ព្រោះ​គាត់​តែ​ម្នាក់​ឯង​មិន​អាច​ទៅ​ធ្វើការ​កែ​ច្បាប់​ ដើម្បី​តម្រូវ​ចិត្ត​គាត់​ម្នាក់​ឯង​បាន​ទេ​ឲ្យ​​ប្រជាជន​ទូទាំង​ប្រទេស​ទៅ​រត់​តាម​គាត់​តែ​ឯង​ម៉េច​កើត​»​។

ចំណែក​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក អេង ឆៃអ៊ាង ថ្លែង​ថា៖ «ព្រោះ​នេះ​ជា​សំណើ​របស់​គាត់​តែ​ចាំ​យើង​ពិនិត្យ​ទៅ​តាម​លទ្ធភាព​ជាក់ស្តែង»។

សូម​បញ្ជាក់​ថា​ ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ៤ ខែ​មិថុនា ឆ្នាំ​ ២០១៧​៕