Showing posts with label មិនធម្មតា! Watford បំបែកកំណត់ត្រា យប់មិញ ក្រោយបំបាក់ Man Utd. Show all posts
Showing posts with label មិនធម្មតា! Watford បំបែកកំណត់ត្រា យប់មិញ ក្រោយបំបាក់ Man Utd. Show all posts

Sunday, September 18, 2016

មិនធម្មតា! Watford បំបែកកំណត់ត្រា យប់មិញ ក្រោយបំបាក់ Man Utd

អង់គ្លេស៖ នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប Watford ដែលអាចយកឈ្នះ ក្លិបបិសាចក្រហម Manchester United កាលពីយប់មិញ ក្នុងលទ្ធផល ៣-១ បំបែកកំណត់ត្រាមិនដែលឈ្នះរបស់ខ្លួន ក្នុងរយៈពេល ៣ទសវត្សកន្លងមក។
ចំនែកឯក្លិបបិសាចក្រហម Manchester United វិញ បានបង្កើតកំណត់ត្រាដ៏អាក្រក់មួយក្នុងរដូវកាលនេះ ពោលគឺ ៣ប្រកួតចុងក្រោយ គឺមិនដែលឈ្នះសោះ ចាប់តាំងពីចាញ់ Man City ២-១ កាលពីសប្តាហ៍មុនមក ក៏បន្តមកចាញ់ Feyernoord ១-០ ក្នុងពាន Europa League និងចាញ់ Watford ៣-១ កាលពីយប់មិញ ជាហេតុធ្វើឲ្យគ្រូបង្វឹក លោក Jose Mourinho ទទួលសម្ពាធធ្ងន់ធ្ងរ ក្រោយពីបរាជ័យជាប់ៗគ្នានេះ។ 
ទាក់ទងនឹងការប្រកួតកាលពីយប់មិញ ក្រុមទាំង២ សុទ្ធសឹងតែមានប្រៀបលើគ្នាទៅវិញទៅមក ប៉ុន្តែ Watford គឺជាក្រុមដែលមានសំណាងអាចរកគ្រាប់បាល់បានមុន ដោយកីឡាករ Etienne Capoue នៅនាទី៣៤ ។ ក្នុងតង់ទី១ Watford នាំមុខបណ្តោះអាសន្ន ១-០ ។
ចូលដល់តង់ទី២ ការស៊ុតបញ្ចូលទី ក៏ចាប់ផ្តើមមានច្រើនជាងមុន ដោយនៅនាទី៦២ Rashford បានជួយឲ្យ Man Utd យកស្មើវិញបាន ខណៈ ២គ្រាប់ទៀតរបស់ Watford ធ្វើឡើងនៅ១០នាទីចុងក្រោយមុនបញ្ចប់ការប្រកួត ពោលគឺនៅនាទី៨៤ ដោយកីឡាករ Zuniga និងមួយគ្រាប់ទៀតនៅនាទី៩០+៤ ដោយកីឡាករ Tory Deeney ដែលជាការស៊ុតបាល់ពិន័យប៉េណាល់ទី។
ដូចនេះ លទ្ធផលបញ្ចប់ការប្រកួត Watford បានយកឈ្នះលើក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល ៣-១ ឡើងមកលំដាប់លេខ៩ មាន៧ពិន្ទុ ខណៈ Man Utd បានធ្លាក់ចុះមកលេខ៧ វិញ មាន៩ពិន្ទុ ក្នុងតារាងចំណាត់ថ្នាក់៕