ពិធីគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋខួប៤ឆ្នាំ
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងមន្ត្រីស្ថាប័នកំពូលៗជាច្រើននាក់ នៅព្រឹកថ្ងៃទី១៥ ខែតុលា នេះ ធ្វើពិធីដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ គម្រប់ខួប ៤ឆ្នាំនៃថ្ងៃសោយទិវង្គតរបស់ព្រះអង្គ នាព្រះបរមរូប នៅក្បែរវិមានឯករាជ្យ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានចូលរួមក្នុងពិធីនេះទេ។
ព្រះមហាវីរក្សត្រ សម្ដេចព្រះ នរោត្ដម សីហនុ បានសោយទិវង្គតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នាទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្ម ៩០ព្រះវស្សា។ រដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៥ ខែតុលា រៀងរាល់ឆ្នាំ ជាថ្ងៃឈប់សម្រាកក្នុងពិធីគម្រប់ខួបនៃការយាងសោយទិវង្គតព្រះបរមរតនកោដ្ឋ។
No comments:
Post a Comment