Thursday, January 12, 2017

Tuk-tuk makers feel slowdown

A mechanic works in a remorque assembly workshop in the capital’s Meanchey district late last month. Pha Lina




When Chheang Vanna established his remorque assembly workshop in 2006, his main concern was meeting his customers’ deadlines to supply the metal-and-wood carriages amid feverish demand. Cambodia’s tourism sector was taking off, and orders for moto-remorques – the Kingdom’s unique take on cheap motorised passenger transport – were booming.

But now, as his business enters its 11th year, Vanna is facing a formidable challenge. Orders for Cambodian moto-remorques, the decorated motorcycle-drawn carriages affectionately known as “tuk-tuks”, are drying up as drivers switch to its more nimble and fuel-efficient Indian cousin, a three-wheeled vehicle that shares its name.

Speaking at his small workshop in the capital’s Meanchey district, Vanna recalls how he produced and sold an average of 30 moto-remorque carriages a month during his first decade of operation. In 2015 the number fell to 20, and since last year he has been lucky to sell 10 carriages a month.

“In the past, customers had to book with us at least one month in advance in order to get the moto-drawn carriages on time,” he said.

“Now, customers don’t have to wait to get our product. Instead we have to wait for them to come and buy one.”

The slump has not only affected Vanna, but also dampened business at the other estimated 33 moto-remorque assembly workshops in Phnom Penh, as well as eight more in Siem Reap.

The owner of one of these workshops in Phnom Penh, who only gave his first name as Phirum, confirmed that orders had also slowed significantly since three-wheeled Indian tuk-tuks began flooding the market two years ago. He said his sales dropped off by 50 percent last year, and he currently assembles just 10 carriages a month.

There is no official data on the number of Cambodian-made tuk-tuks in operation, but the Independent Democracy of Informal Economy Association (IDEA), the largest association for Cambodia’s tuk-tuk drivers, claims over 6,000 members in Phnom Penh and Siem Reap.

Phirum blamed the decline on both the influx of Indian tuk-tuks and an oversaturation of Cambodian moto-remorques.

“There are already many drivers in this career and most of them cannot earn a good profit like before so they’ve turned to doing other jobs instead,” he said.

“The arrival of imported tuk-tuks also caused our sales to decline because drivers are buying them instead [of moto-remorques] as they consume less petrol.”

The locally made carriages, fashioned from wood, metal and fabric, typically run about $900. A motorcycle to pull them costs an additional $2,000, or about $1,000 if purchased second-hand.

By comparison, an imported Bajaj tuk-tuk from India costs only $2,500 new – and running leanly on liquefied petroleum gas (LPG), it will cost just a fraction to operate. More than 1,000 of these vehicles now cruise Phnom Penh’s streets, poaching customers from the city’s traditional moto-remorques on cheaper, often fixed, fares.

Top Nimol, owner of EZ Go, which operates a fleet of 60 metered Bajaj tuk-tuks, said their manoeuvrability and fuel efficiency makes them ideal for navigating the capital’s increasingly congested streets. Despite their more cramped confines, which limits the amount of passengers or cargo they can carry, they are proving popular with drivers and passengers alike.

“The use of Bajaj tuk-tuks is increasing as they are popular among new drivers because the operating cost is lower than our Cambodian-made tuk-tuks,” he said. “And even if drivers of Cambodian-made tuk-tuks set a suitable fixed price, passengers will still prefer to use our vehicles.”

Vanna acknowledges the new order, and says he will adjust to the changing times by retooling his small workshop to keep the business afloat. He said Bajaj tuk-tuks may be cornering the market on passenger transport, but there is still a market for locally made cargo conveyances.

“We no longer depend on assembling carriages for moto-remorques,” he said.

“Now we are assembling other items, such as mobile food carts and flatbed motoremorque trailers.”

អ្នក​ច្បាប់​ជំរុញ​ឲ្យ​សង្គម​ស៊ីវិល​រក​យុត្តិធម៌​ឲ្យ​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ដែល​ស្លាប់​ដោយ​ការ​ដេញ​ចាប់

                                                                                                                                                                       អ្នក​ច្បាប់​ជំរុញ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល យក​ចិត្ត​ទុក​ដាក់​ស្វែង​រក​យុត្តិធម៌​សម្រាប់​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់ ដែល​ស្លាប់​ដោយ​លង់ទឹក​ក្រោយ​ពេល​ធ្លាក់​ទឹក​ទន្លេសាប នៅ​ពេល​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ដេញ​ចាប់។

បងស្រី​របស់​ស្ត្រី​ដែល​លង់​ទឹក​ស្លាប់​លើក​ឡើង​ពី​ភាព​មិន​ច្បាស់​លាស់​ក្នុង​ការ​ដាក់​ពាក្យ​បណ្ដឹង​ករណី​នេះ​ ដោយ​សំអាង​ពី​កង្វះ​ធនធាន និង​មិន​ដឹង​ថា អាច​រក​យុត្តិធម៌​បាន​តាម​របៀបណា ស្រប​ពេល​ដែល​អាជ្ញាធរ​សន្យា​ផ្ដល់​ជំនួយ​ផ្គត់ផ្គង់​គ្រួសារ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល ការពារ​សិទ្ធិ​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​អះអាង​ថា នឹង​មិន​បោះបង់​ចោល​ករណី​នេះ​ឡើយ។

នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បញ្ជាក់​ថា ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ទាំង​សាធារណជន​ទាំង​អង្គការ​សង្គម​ស៊ីវិល អាច​ដាក់​បណ្ដឹង​ដើម្បី​ស្វែង​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ។

ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​ម្នាក់ ឈ្មោះ ប៉ែន សុគន្ធា ហៅ​ស្រី​ម៉ៅ ត្រូវ​បាន​អ្នក​ឃើញ​ហេតុការណ៍​កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី​១ ខែ​មករា ឆ្នាំ​២០១៧ មាន​អ្នក​នៅ​ហ្នឹង​កន្លែង​កើត​ហេតុ​មួយ​ចំនួន​លើក​ឡើង​ថា ត្រូវ​ក្រុម​សន្តិសុខ​របស់​សាលា​ខណ្ឌ​ដូនពេញ ជា​ច្រើន​នាក់​បាន​ដេញ​ចាប់​រហូត​នាង​ធ្លាក់​ទឹក និង​បាន​លង់​ទឹក​ស្លាប់។ លើស​ពី​នេះ​មាន​អ្នក​អះអាង​ថា សន្តិសុខ​ដែល​បាន​ដេញ​ទៅ​ដល់​មាត់​ទន្លេ​សាប​ត្រង់​សួន​ខាង​ក្រោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នោះ​សន្តិសុខ​បាន​រារាំង​មិន​ឲ្យ​មាន​អ្នកជួយ​ស្រី​ម៉ៅ នោះ​ថែម​ទៀត។

នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក ហុង គឹមសួន មាន​ប្រសាសន៍​ថា ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ចាំបាច់​ណាស់​ត្រូវ​រក​យុត្តិធម៌​ជូន​អ្នក​រងគ្រោះ៖ «ទោះ​បី​មាន​សំណង​ប្រចាំ​ខែ ប្រចាំ​ថ្ងៃ ចិញ្ចឹម​ក្មេង​អី​ហ្នឹង ជា​រឿង​មនុស្ស​ធម៌​របស់​រដ្ឋាភិបាល​ទេ ប៉ុន្តែ​បទល្មើស​កើត​ឡើង​គឺ​នៅ​លើ​សន្តិសុខ​មួយ​ណា​នោះ ដែល​បាន​ដេញ​គេ​ធ្លាក់​ទឹក​ស្លាប់​ហើយ​មិន​ឲ្យ​គេ​ជួយ​​​​​សង្គ្រោះ​ជីវិត​នោះ»។

សាច់​ញាតិ​របស់ ប៉ែន សុគន្ធា លើក​ឡើង​ថា គាត់​មិន​ចង់​ប្ដឹង​ផ្ដល់​អ្វី​ទេ​នៅ​ពេល​នេះ ម្យ៉ាង​មិន​សូវ​យល់​ដឹង​ពី​ផ្លូវ​ច្បាប់ ម្យ៉ាង​មិន​សូវ​មាន​ប្រាក់កាស​ដើម្បី​តតាំង​តាម​ផ្លូវ​ច្បាប់។ សាច់​ញាតិ​ដដែល​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខណ្ឌ​ដូនពេញ ដែល​ដឹកនាំ​ដោយ​អភិបាល​ខណ្ឌ គឺ​លោក សុខ ពេញវុធ បាន​នាំ​យក​ជំនួយ​អង្ករ គ្រឿង​ឧបភោគ​បរិភោគ​ទៅ​ឲ្យ​គាត់ និង​កូន​ប្រុស​ពិការ​វ័យ ៦​ឆ្នាំ របស់​ស្រីម៉ៅ ព្រម​ទាំង​បាន​សន្យា​ថា នឹង​ផ្ដល់​ប្រាក់​ចំនួន ២០០​ដុល្លារ​ជា​រៀង​រាល់​ខែ ក្នុង​រយៈ​ពេល ១៣​ឆ្នាំ ដែល​ជា​ប្រាក់​ជួយ​ឧបត្ថម្ភ​ចិញ្ចឹម​ក្មេង និង​ព្យាបាល​ជំងឺ។
បងស្រី​របស់​ស្រី​ម៉ៅ គឺ​លោកស្រី ប៉ែន ម៉េងគី បាន​ថ្លែង​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា គ្រួសារ​លោកស្រី​ពុំ​មាន​លទ្ធភាព​ប្ដឹងផ្ដល់​ទេ៖ «កាល​ពី​ថ្ងៃ​សុក្រ​មុន គាត់​បាន​ជួយ​អង្ករ​ហ្នឹង​មួយ​បាវ​ ខាង​កាកបាទក្រហម (៩០​គីឡូក្រាម) ហើយ​មាន​មី មាន​ទឹកត្រី មាន​ទឹកដោះ​គោ មាន​ភួយ មាន​ក្រមា មាន​មុង ហើយ​លុយ​ចិញ្ចឹម​អា​អូន (កូន​នាង ប៉ែន សុគន្ធា) មួយ​ខែ ១០០ និង​ចាក់​​ឆ្នាំ​ជើង ១០០ ដែរ។ បើ​យើង​ប្ដឹង​ទៀត សំខាន់​យើង​អត់​មាន​លុយ​ចុះ​ឡើង ហើយ​ណា​មួយ​យើង​អត់​​មាន​ភស្តុតាង​ពិត​ប្រាកដ យើង​បាន​តែ​ឮ​គេ​ថា យើង​មាន​ភស្តុតាង​ឯ​ណា»។

ឆ្លើយ​តប​ករណី​នេះ អ្នក​គ្រប់គ្រង​ការិយាល័យ​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ព្រះរាជអាជ្ញា​ជា​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ករណី​ដែល​មាន​បទល្មើស និង​ការ​សង្ស័យ​ពាក់ព័ន្ធ​ដទៃ​ទៀត។ លោក​ទទួល​ស្គាល់​ដែរ​ថា អង្គការ​សង្គម​ស៊ីវិល និង​សាធារណជន​អាច​ដាក់​បណ្ដឹង​បរិហារ​បាន ប្រសិន​បើ​ព្រះរាជអាជ្ញា​ពុំ​មាន​ចំណាត់​ការ​ករណី​នេះ៖ «បណ្ដឹង​បរិហារ​ហ្នឹង​អ្នក​ណា​ក៏​បាន​ដែរ ក៏​អាច​ឈរ​ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា​គាត់​ធ្វើ​ការ​លើ​រឿង​ហ្នឹង»។

អាស៊ីសេរី​នៅ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១១ ខែ​មករា។

ចំពោះ​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ការពារ​ការ​បំពាន​សិទ្ធិ​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​លើក​ឡើង​ថា គេ​នឹង​មិន​បោះ​បង់​ករណី​នេះ​ទេ ប៉ុន្តែ​ក៏​មិន​បញ្ជាក់​ថា នឹង​ដាក់​បណ្ដឹង​ជាក់លាក់​នៅ​ពេល​ណា​ឡើយ។

ប្រធាន​បណ្ដាញ​ការងារ​ស្ត្រី​រួប​រួម​គ្នា អ្នកស្រី ប៉ិច ប៉ូឡែត មាន​ប្រសាសន៍​ថា ក្រុម​អ្នកស្រី​នឹង​រិះរក​មធ្យោបាយ​ធ្វើ​យ៉ាង​ណា​អាច​រក​យុត្តិធម៌​ឲ្យ​នារី​រង​គ្រោះ​បាន​ផង និង​អាច​ទប់ស្កាត់​មិន​ឲ្យ​មាន​រឿង​បែប​នេះ​កើត​លើ​ស្ត្រី​ដទៃ​ទៀត​បាន​ផង៖ «អ៊ីចឹង​ហើយ​បាន​ជា​យើង​គិត​វែង​ឆ្ងាយ និង​ស៊ី​ជម្រៅ​បន្តិច ទាក់ទង​នឹង​​ការ​លើក​ករណី​អី​មួយ​មក​ធ្វើ។ ពួក​យើង​ក៏​មិន​ចង់​បាន​យុត្តិធម៌​តែ​ករណី​នេះ​ទេ ព្រោះ​វា​អាច​នឹង​កើត​​ឡើង​ស្រ្តី​ផ្សេង​ទៀត»។

ក្រោយ​ពី​ធ្លាក់​ទឹក​កាល​ពី​យប់​ថ្ងៃ​ទី​១ ខែ​មករា សព​របស់​នាង ប៉ែន សុគន្ធា ត្រូវ​គេ​ស្រង់​បាន​នៅ​ក្បែរ​ស្ពាន​ច្បារអំពៅ។ របាយការណ៍​របស់​ប៉ូលិស​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា នាង​ស្លាប់​ដោយ​លង់​ទឹក។ ភ្លាមៗ​នោះ សាច់ញាតិ​បាន​អំពាវនាវ​រក​យុត្តិធម៌​សម្រាប់​នាង ប៉ែន សុគន្ធា ជា​ពិសេស​ជួយ​ទៅ​ដល់​កូន​ប្រុស​ពិការ​របស់​នាង៕

ប្រជា​នេសាទ​នៅ​ខេត្ត​កំពង់ចាម​បារម្ភ​ពី​ការ​កើន​ឡើង​នៃ​បទល្មើស​នេសាទ


លូ​ស្បៃ​មុង​ដែល​ត្រូវ​បាន​គេ​ដាក់​នៅ​ភូមិ​កំពង់សំណាញ់ ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម នៅ​តំបន់​បឹងធំ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ Photo provided



ប្រជា​នេសាទ​នៅ​ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម បារម្ភ​ពី​ទិន្នផល​ត្រី​ថា នឹង​អាច​កាន់​តែ​ថយ​ចុះ​បន្ថែម​ទៀត ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តែ​បណ្តោយ​ឱ្យ​មាន​បទល្មើស​កើត​មាន​ឡើង។

ការ​បារម្ភ​ខាង​លើ​នេះ ពីព្រោះ​ពលរដ្ឋ​មើល​ឃើញ​ថា បទល្មើស​នេសាទ​ខុស​ច្បាប់​ដូចជា​ឆក់​ត្រជាក់​អូស​អួន និង​លូ​ស្បៃ​មុង​នៅ​តែ​កើត​មាន​ឡើង​ដោយ​គ្មាន​ការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព។ ប្រធាន​សហគមន៍​នេសាទ​នៅ​ឃុំ​មៀន បញ្ជាក់​ថា បទល្មើស​នេសាទ​ពិត​ជា​កើត​មាន​ឡើង​ប្រាកដ​មែន​។

ប្រជាពលរដ្ឋ​នៅ​ឃុំ​មៀន ស្នើ​ឱ្យ​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ចាត់​វិធានការ​លើ​ករណី​បទល្មើស​នេសាទ នៅ​តំបន់​បឹងធំ ដើម្បី​ធានា​​ដល់​ការ​រក្សា​ពូជ​ត្រី​ឱ្យ​នៅ​គង់វង្ស​ដល់​មនុស្ស​ជំនាន់​ក្រោយ។ បន្ថែម​ពី​នេះ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​រក​របរ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ស្រប​ច្បាប់ និង​ជា​លក្ខណៈ​គ្រួសារ​ជាដើម។

តំណាង​ពលរដ្ឋ​នៅ​ភូមិ​កំពង់សំរិទ្ធិ ឃុំ​មៀន ម្នាក់ លោក រ៉េន រ៉ាន មាន​ប្រសាសន៍​ថា បទល្មើស​នេសាទ​រួម​មាន​ការ​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រជាក់​ប្រមាណ ៦​វង់ ឆក់​ធម្មតា លូ​ស្បៃ​មុង​រាប់​រយ​ម៉ែត្រ​ជាដើម បន្ត​កើត​មាន​នៅ​ក្នុង​តំបន់​បឹងធំ ដដែល។ លោក​បន្ត​ថា អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ មាន​វិធានការ​ខ្លះ​ដែរ ប៉ុន្តែ​ពុំ​មាន​ប្រសិទ្ធភាព​ឡើយ៖ «អនាគត​ទៅ គឺ​គ្មាន​ទេ​កូន​ចៅ​យើង មិន​ដឹង​ថា មាន​ត្រី​អ្វីៗ បើ​វា​ឆក់​ត្រជាក់​យ៉ាង​ហ្នឹង ហើយ​បើ​ដាក់​សៃ​យ៉ាង​នេះ»។
បឹង​ធំ ជា​បឹង​មួយ​ដែល​មាន​ទទឹង​ប្រវែង​ប្រមាណ ៤​គីឡូម៉ែត្រ និង​បណ្តោយ​ប្រមាណ ៨​គីឡូម៉ែត្រ ជាប់​ស្រុក​ចំនួន​បី នៅ​ក្នុង​ខេត្ត​កំពង់ចាម រួម​មាន​ស្រុក​កងមាស ស្រុក​កំពង់សៀម និង​ស្រុក​ព្រៃឈរ។ បឹង​នេះ គឺ​ជា​ផ្នែក​មួយ​ជួយ​សម្រួល​ដល់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​រាប់​រយ​គ្រួសារ ដែល​រស់​ពឹង​ផ្អែក​ទៅ​លើ​មុខ​របរ​នេសាទ។

ប្រធាន​សហគមន៍​នេសាទ​សាមគ្គី​ឃុំ​មៀន លោក ម៉ុន ឆៃលាង មាន​ប្រសាសន៍​ថា បទល្មើស​លូ​ស្បៃ​មុង​ពិត​ជា​កើត​ឡើង​ប្រាកដ​មែន។ ចំណែក​អួន​មាន​មួយ​វង់ ប៉ុន្តែ​ឆក់​ត្រជាក់ គឺ​មិន​ទាន់​ឃើញ​មាន​ទេ ព្រោះ​ទឹក​បឹង​នៅ​ជ្រៅ​នៅ​ឡើយ។ លោក​បន្ថែម​ថា ទិន្នផល​ត្រី​នៅ​ឆ្នាំ​នេះ គឺ​សំបូរ​ជាង​ឆ្នាំ​មុន  ប៉ុន្តែ​លោក​បារម្ភ​ខ្លាច​ទិន្នផល​ត្រី​នឹង​អាច​ថយ​ចុះ ប្រសិនបើ​បទល្មើស​នៅ​តែ​កើត​មាន​ឡើង​បន្ត​ទៀត​នោះ៖ «នៅ​ពេល​ត្រី​ពង​កូន ពួកគាត់​នឹង​សហការ​ជាមួយ​យើង។ ជាមួយ​សហគមន៍ ជាមួយ​អាជ្ញាធរ​ដែនដី ជាមួយ​សមត្ថកិច្ច​ជលផល​ហ្នឹង គាត់​បាន​សហការ​ជាមួយ​នៅ​ពេល​រដូវ​បិទ​នេសាទ ប៉ុន្តែ​រដូវ​បើក​នេសាទ គាត់​មិន​ចូលរួម​ជាមួយ​យើង​ទេ»។

ប្រធាន​សហគមន៍​នេសាទ​រូប​នេះ​នឹង​បន្ត​ចុះ​បង្ក្រាប​បន្ថែម​ទៀត ប្រសិនបើ​មាន​កិច្ច​សហការ​ជាមួយ​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ ប៉ុន្តែ​លោក​ថា ខាង​សហគមន៍​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន ពីព្រោះ​មិន​មាន​សិទ្ធិ​អំណាច​ចុះ​បង្ក្រាប​ដោយ​ផ្ទាល់​ទេ ពោល​គឺ​បាន​ត្រឹម​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​ប៉ុណ្ណោះ។

ទាក់ទង​បញ្ហា​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ចាម លោក អ៊ុក ណារិន មាន​ប្រសាសន៍​ថា បទល្មើស​នេសាទ​នៅ​តំបន់​បឹង​ធំ ខាង​មន្ត្រី​ជំនាញ​តែងតែ​បង្ក្រាប​ជា​ហូរហែ ព្រម​ទាំង​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ទាំង​ឡាយ​ដែល​រក​របរ​ខុស​ច្បាប់​ឱ្យ​ពួកគាត់​ត្រឡប់​មក​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ស្រប​ច្បាប់​វិញ ប៉ុន្តែ​មាន​ករណី​នេសាទ​ខុស​ច្បាប់​ដោយ​លួចលាក់​ខ្លះ​ដែរ។ យ៉ាង​នេះ​ក្តី លោក​សង្កេត​ឃើញ​ថា បទល្មើស​ឆ្នាំ​នេះ​ហាក់​ថយ​ចុះ​ច្រើន​ជាង​ពេល​មុន ហើយ​អួន​ត្រជាក់ គឺ​មិន​មាន​ទេ ប៉ុន្តែ​មាន​ករណី​អូស​អួន​ធម្មតា៖ «គោលការណ៍​របស់​រដ្ឋាភិបាល គឺ​គាត់​ឱ្យ​ផ្សព្វផ្សាយ​ពី​ប្រកាស​ប្រើប្រាស់​ឧបករណ៍​នេសាទ​របស់​ក្រសួង​កសិកម្ម ដើម្បី​ឱ្យ​ពួកគាត់​យល់​ដឹង»។

មន្ត្រី​ជំនាញ​ដដែល​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៦ អាជ្ញាធរ​ខេត្ត​កំពង់ចាម បង្ក្រាប​បទល្មើស​នេសាទ បាន ១៧៨​ករណី។ បន្ថែម​ពី​នេះ មន្ត្រី​ជំនាញ​បាន​សម្រេច​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ចំនួន ៤​ករណី ដែល​មាន​មនុស្ស​ចំនួន ៤​នាក់។ រឹប​អូស និង​បំផ្លាញ​លូ​ស្បៃ​មុង​ជាង ២​ពាន់​មាត់ ហើយ​របាំង​ស្បៃ​មុង​មាន​ប្រវែង​ជាង ៧​ម៉ឺន​ម៉ែត្រ​ទៀត​ផង។

ច្បាប់​ជលផល​ឆ្នាំ​២០០៦ មាត្រា ៩៨ ចែង​ថា ត្រូវ​ផ្តន្ទាទោស​បទល្មើស​ជលផល​ថ្នាក់​ទី​១ ដាក់​ពន្ធនាគារ​ពី ៣​ឆ្នាំ ទៅ ៥​ឆ្នាំ និង​រឹប​អូស​យក​វត្ថុតាង​ទាំង​អស់​ដាក់​ជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញ​ចោល។ បទល្មើស​ទាំង​នោះ​រួម​មាន នេសាទ​ដោយ​ឧបករណ៍​ឆក់ គ្រឿង​ផ្ទុះ និង​សារធាតុពុល​គ្រប់​ប្រភេទ​ក្នុង​ដែន​នេសាទ។ នេសាទ​ដោយ​ឧបករណ៍​ទំនើប ឬ​ឧបករណ៍​ដែល​បង្កើត​ឡើង​ថ្មី ឬ​របៀប​នេសាទ​បែប​ថ្មី ដែល​នាំ​មក​នូវ​ការ​បំផ្លាញ​មច្ឆជាតិ ឬ​ធនធាន​ជលផល និង​ប្រព័ន្ធ​អេកូឡូស៊ី​ជលផល​ជាដើម៕

ជនជាតិដើម​ភាគ​តិច​​នៅ​ស្ទឹងត្រែង​ត្រូវ​បាន​សួរ​​នាំ​ក្រោយ​បញ្ចេញ​ព័ត៌មាន​អំពី​ការ​កាប់​ឈើ


ជនជាតិ​ដើម​ភាគ​តិច​កួយ លោក អ៊ុក ម៉ៅ ចង្អុល​បង្ហាញ​តំបន់​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ឋិត​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ដែល​ត្រូវ​បាន​គេ​កាប់​ទន្ទ្រាន​យក​ដី​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦។ RFA/Men Sothyr



ជនជាតិដើម​ភាគ​តិច​កួយ រស់​នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ដែល​ធ្លាប់​ផ្តល់​ព័ត៌មាន​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ភាព​អសកម្ម​របស់​អាជ្ញាធរ​មូលដ្ឋាន​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ ត្រូវ​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំអាង កោះ​ហៅ​មក​សួរ​នាំ និង​បង្គាប់​ឲ្យ​ផ្តិច​មេដៃ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា។ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ចាត់​ទុក​ករណី​នេះ​ជា​ការ​បំបាក់​ស្មារតី​ដល់​អ្នក​គាំពារ​សម្បត្តិ​ធម្មជាតិ និង​គំរាមកំហែង​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច។

ជនជាតិ​ដើម​ភាគ​តិច​កួយ សម្តែង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​មេ​ប៉ុស្តិ៍​ឃុំ​សំអាង ថា​បាន​កោះហៅ​លោក​ឲ្យ​ស្រាយ​បំភ្លឺ​រឿង​ផ្តល់​ព័ត៌មាន​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ទាក់ទិន​ការ​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ និង​ព្រៃ​ត្រៀម​បម្រុង​រដ្ឋបាល​ឃុំ​សំអាង អស់​ជិត ៣​ពាន់​ហិកតារ។ ពួកគេ​ថា សមត្ថកិច្ច​ទាំង​នោះ​មិន​បាន​បំពេញ​កាពត្វកិច្ច​ជា​នគរបាល​យុត្តិធម៌ បង្ក្រាប​បទល្មើស​ឧក្រិដ្ឋ​កាប់​បំផ្លាញ​ព្រៃឈើ​ស្រប​តាម​ច្បាប់​ឡើយ បែរ​ជា​ធ្វើ​ទុក្ខមុកម្នេញ​ដល់​ពលរដ្ឋ​ជា​អ្នក​ការពារ​ព្រៃឈើ​ទៅ​វិញ។

ជនជាតិ​ដើម​ភាគតិច​កួយ រស់​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ លោក អ៊ុក ម៉ៅ រៀបរាប់​នៅ​ថ្ងៃ​ទី​១១ ខែ​មករា ថា មេ​ប៉ុស្តិ៍​ឃុំ​សំអាង លោក គង់ ស៊ីណា បាន​កោះហៅ​លោក​ឲ្យ​ចូល​ស្រាយ​បំភ្លឺ​រឿង​លោក​ផ្តល់​ព័ត៌មាន​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ព្រៃឈើ​ជិត ៣​ពាន់​ហិកតារ​ត្រូវ​គេ​កាប់​រាន​យក​ដី​នៅ​រយៈពេល ៤​ឆ្នាំ​ចុង​ក្រោយ និង​បង្គាប់​ឲ្យ​លោក​ផ្តិច​មេដៃ​ទទួល​ស្គាល់​ថា ព្រៃ​ជិត ៣​ពាន់​ហិកតារ​ពិត​ជា​រង​ការ​កាប់​បំផ្លាញ។
លោក​បន្ត​ថា ក្រោយ​ពី​សាកសួរ​រួច មាន​នគរបាល​ម្នាក់​ទៀត​បាន​បង្ហើប​ថា ប្រសិនបើ​រក​ឃើញ​ថា ដី​ព្រៃ​សហគមន៍ និង​ព្រៃ​ត្រៀម​បម្រុង​របស់​រដ្ឋបាល​ឃុំ​សំអាង ត្រូវ​បាន​គេ​កាប់​ខ្វះ​តែ ១​ហិកតារ​ទើប​គ្រប់ ៣​ពាន់​ហិកតារ គេ​នឹង​ប្តឹង​លោក​ដាក់​គុក៖ «ខ្ញុំ​ថា សំណាង​ហើយ​មេ​ប៉ុស្តិ៍​ហៅ​ខ្ញុំ​គ្រាន់​តែ​សួរ​ប៉ុណ្ណឹង ប្រសិនបើ​តុលាការ​ហៅ​ខ្ញុំ​អស់​លោក​ជាប់​គុក​ទាំង​អស់​នោះ​ឯង ព្រោះ​អី​លោក​ឯង​អ្នក​បំផ្លាញ​ព្រៃឈើ ហើយ​ខ្ញុំ​និយាយ គឺ​និយាយ​ការ​ពិត»។

លោក អ៊ុក ម៉ៅ បន្ថែម​ថា មេ​ឃុំ​សំអាង លោក ញៀន ផន ក៏​ធ្លាប់​គំរាម​លោក​ដូច​គ្នា​ដែរ​ថា បើ​មន្ត្រី​ជំនាញ​រក​ឃើញ​ថា ដីព្រៃ​នៅ​តំបន់​នោះ​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​មិន​គ្រប់ ៣​ពាន់​ហិកតារ នឹង​ប្តឹង​លោក​ដាក់​គុក​ពី​បទ​បរិហារកេរ្តិ៍៖ «ថ្ងៃ​ដែល​គេ​ហៅ​ខ្ញុំ​ទៅ​ហ្នឹង ខាង​មេព្រៃ ខាង​សុរិយោដី និង​ខាង​បរិស្ថាន​គេ​ចុះ​ទៅ តែ​រក​អត់​ឃើញ​ទេ​អ្នក​កាប់​ព្រៃ។ ខ្ញុំ​ថា អស់​លោក​ឯង​ធ្វើ​ហ្នឹង​វា​ត្រឹមត្រូវ​ហើយ គេ​កាប់​នៅ​ខាង​ជើង លោក​ឯង​ទៅ​រក​ខាង​លិច រក​ម៉េច​ឃើញ?»។

អាស៊ីសេរី​មិន​អាច​ទាក់ទង​មេ​ប៉ុស្តិ៍​សំអាង លោក គង់ ស៊ីណា ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១១ ខែ​មករា។

ចំណែក​មេ​ឃុំ​សំអាង លោក ញៀន ផន បាន​បដិសេធ​ថា លោក​ពុំ​បាន​គំរាមកំហែង​ពលរដ្ឋ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​ទទួល​ស្គាល់​ថា ព្រៃឈើ​នៅ​តំបន់​នោះ​ពិត​ជា​រង​ការ​កាប់​ទន្ទ្រាន ក៏ប៉ុន្តែ​លោក​ពុំ​ប្រាកដ​ថា មាន​ទំហំ​ប៉ុណ្ណា​ដែរ។ លើស​ពី​នេះ លោក​ធ្លាប់​បាន​ផ្តល់​ដំណឹង​បញ្ហា​នេះ ទៅ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​សហគមន៍​ឲ្យ​ទប់​ស្កាត់៖ «ខ្ញុំ​មាន​វិធានការ។ ខ្ញុំ​នឹង​ប្រើ​កម្លាំង​ចម្រុះ ហើយ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ក្រោយ​ពី​អាស៊ីសេរី ផ្សាយ​ហើយក៏​ខ្ញុំ​បាន​ឲ្យ​កម្លាំង​មេព្រៃ និង​សុរិយោដី​ចុះ​ទៅ​ដែរ។ ចុះ​បើ​គាត់​មក​រាយការណ៍​មក​វិញ​ថា​មិន​មាន តើ​ខ្ញុំ​ត្រូវ​ធ្វើ​ម៉េច»។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់​ថា ពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ​ដើម្បី​ផ្តល់​ព័ត៌មាន​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ពី​ការ​បំបំ​ផ្លាញ​ធនធាន​ធម្មជាតិ ក៏ប៉ុន្តែ​បើ​ពួក​គាត់​រង​ការ​គំរាម​គំហែង​ពី​អាជ្ញាធរ និង​នគរបាល ដោយសារ​តែ​ការពារ​ព្រៃឈើ គឺ​ជា​ទង្វើ​រំលោភ​ច្បាប់​ផង និង​រំលោភ​សិទ្ធិមនុស្ស​ផង។

លោក​បញ្ជាក់​ថា ពលរដ្ឋ​គ្រប់​រូប​មាន​កាតព្វកិច្ច​ការពារ​ធនធាន​ធម្មជាតិ ដែល​ជា​សម្បត្តិ​របស់​រដ្ឋ ហើយ​ត្រូវ​បាន​គេ​ដក​សិទ្ធិ គឺ​ជា​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ និង​រំលោភ​លើ​រដ្ឋធម្មនុញ្ញ។  លោក​សង្កត់​ធ្ងន់​ថា ប្រសិនបើ​ពលរដ្ឋ​រាយកាណ៍​បទល្មើស​ឧក្រិដ្ឋ ហើយ​ត្រូវ​គេ​គំរាមកំហែង ផ្អែក​តាម​ច្បាប់​អ្នក​ដែល​គំរាមកំហែង​នោះ ត្រូវ​ជាប់​ទោស​ព្រហ្មទណ្ឌ៖ «គេ​ហៅ​លោក អ៊ុក ម៉ៅ ដើម្បី​ផ្តិច​មេដៃ គាត់​ថា បើ​មិន​គ្រប់ ៣​ពាន់​ហិកតារ លោក អ៊ុក ម៉ៅ ត្រូវ​តែ​ទទួល​ខុស​ត្រូវ គឺ​ជា​រឿង​មួយ​ដែល​ច្បាប់​ព្រៃឈើ​មិន​បាន​ចែង​ថា ទាល់​តែ​កាប់ ៣​ពាន់ ឬ ៤​រយ​ហិកតារ​ត្រូវ​មាន​ទោស​ទេ គឺ​កាប់​តែ ១​ហិកតារ​ក៏​មាន​ទោស​ដែរ។ ក្នុង​នាម​គាត់​ជា​អាជ្ញាធរ​ដែនដី គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»។

ច្បាប់​ព្រហ្មទណ្ឌ​មាត្រា ៥២៩ ចែង​ថា រាល់​បុគ្គល​ណា​បាន​ដឹង​ពី​បទ​ល្មើស​ឧក្រិដ្ឋ ហើយ​មិន​បាន​ប្តឹង​ទៅ​តុលាការ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​ផ្តន្ទាទោស​ពី ១​ខែ ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល ទៅ ២​សែន​រៀល។

រដ្ឋធម្មនុញ្ញ​មាត្រា ៣៥ ចែង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្តី​ស្នើ​ទាំង​ឡាយ​របស់​ពលរដ្ឋ​ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ៕

Cambodia’s Land Compensation Issues Persist


Protestors seeking to resolve land-disputes demonstrate in front of the Banteay Meanchey provincial hall, Jan. 11, 2017. RFA



About 70 people from three different communities in Cambodia staged a demonstration in front of Banteay Meanchey provincial hall on Wednesday in an effort to prod the government into action over unsettled land claims.

Residents from the Thma Puok and Ou Chrov districts along with the Poipet Railroad community told RFA’s Khmer Service that local officials have ignored their repeated pleas for compensation for a railway being built in their village.

A representative from Poipet railroad land community in Poipet city’s Phsar Kandal commune, Vorn Voan told RFA’s Khmer Service that they have asked municipal authorities 37 times to provide them with settlements, but all they have gotten is a government runaround.

Provincial authorities have told community representatives they can only launch a new inspection of the places where the protestors are living and compile a report for the ministries to evaluate later.

“Residents are facing difficulties,” Vorn Voan said. “If they are still living on the side of the railroad, when they go out for work, they leave their kids alone.”
He added: “They already face such difficulties now when the train is not yet in operation. What will happen when the train is in operation and railroad is completed?”

The railroad linking Phnom Penh with Poipet city on the Thai-Cambodian border is expected to begin operations soon, but residents say they have not been compensated for the noise and danger caused by the construction.

An uneven application

Sum Chankea, the province’s coordinating officer for the human rights group ADHOC, described the settlements in the area as uneven.

“In some places, they have completely settled the case, but the land has not yet been redistributed to residents,” he said.

During a press conference on Jan. 4, Environment Minister Say Sam Al told reporters that the government had “already cleaned up the issues” related to economic land concessions, but the demonstrations indicate that the problems have yet to be solved.

Economic land concessions (ELCs) have been at the heart of land disputes between the government and its citizens as residents are often forced off their land so that it can be exploited.

Prime Minister Hun Sen’s government has issued concessions to more than 2.1 million hectares of Cambodian land to investors, including major Chinese and Vietnamese companies and local firms with ties to the governing Cambodian People’s Party (C.P.P.), according to a 2015 report by the human rights group LICADHO.

While Hun Sen’s government has been responsible for issuing the land concessions, he has taken some steps to disarm a potent political issue.

In February 2016, Hun Sen announced that the government was taking back about 1 million hectares from investment companies that had been granted the concessions.

At the time he said the land would be doled out to the poor, and the government also reduced the duration of economic land concession investments from 90 years to only 50 years. At the time Hun Sen said the land taken back would be doled out to the poor, but information on the plans has been scarce.

Reported by Hour Hum for RFA's Khmer Service. Translated by Sovannarith Keo. Written in English by Brooks Boliek.

ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ​បាន​ឡើង​កម្តៅ​ជាថ្មី​ទៀត

                                                                                                                                                                                                       ព្រះវិហារៈ ទំនាស់​ដីធ្លី​ដ៏រុំារ៉ៃ​មួយ​រវាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ និង​ក្រុមហ៊ុន​ចិន​បាន​ឈាន​ទៅ​ដល់​ការ​ផ្ទុះ​អំពើ​ហិង្សា​ហើយ​ពលរដ្ឋ​បាន​ប្តឹង​កាលពី​ម្សិលមិញ​នៅ​ពេល​ដែល​សហគមន៍​បាន​នាំ​គ្នា​ទៅ​បោះ​ជំរំ​ដេក​ចាំ​ដី​ទាំង​ថ្ងៃ​ទាំង​យប់​ដើម្បី​ទប់ស្កាត់​​គ្រឿងចក្រ​មិន​ឲ្យ​ឈូស​ឆាយ​ដី​បង្ក​បង្កើន​ផល​ពួកគាត់​។

ជនជាតិ​ដើម​ភាគតិច​កួយ​ជាង ១០០ នាក់​នៅ​ស្រុក​ជ័យសែន រវៀង និង​ឆែប​បាន​នាំ​គ្នា​ទៅ​បោះជំរំ និង​ដាក់​វេន​គ្នា​ដេក​ចាំ​ដី​ស្រែ​ពួកគាត់​ស្ថិត​ក្នុង​ភូមិ​សំរោង ឃុំ តស៊ូ ស្រុក​ជ័យសែន​ចាប់​តាំងពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ដើម្បី​ការពារ​មិន​ឲ្យ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ ហ្វេង រូយ ដែល​ជា​សាខា​របស់​ក្រុមហ៊ុន​ឡានហ្វេង និង​រូយហ្វេង​បន្ត​សកម្មភាព​ឈូសឆាយ និង​ដាំ​អំពៅ​លើ​ដី​ទំនាស់។ ការ​ចុះ​ទប់ស្កាត់​ដោយ​ខ្លួនឯង​នោះ​បាន​ធ្វើឲ្យ​ក្រុមហ៊ុន​​ក្តៅ​ស្លឹក​ត្រចៀក និង​ដឹកនាំ​កម្លាំង​ទៅ​តតាំង​ជាមួយ​នឹង​ពលរដ្ឋ​កាលពី​ចុង​សប្តាហ៍​មុន​។

អ្នកស្រី​ ហាវ សុហៀង ​ជា​ពលរដ្ឋ​ម្នាក់​បាន​ឲ្យ​ដឹង​​កាលពី​ម្សិលមិញ​ថា​នៅ​ពេល​កើត​ហេតុ​នោះ​​​មាន​តែ​ពលរដ្ឋ​ចំនួន​ ១៥ ​នាក់​ប៉ុណ្ណោះ​ក្នុង​នោះ​មាន​ស្រី ៤ ​នាក់​បាន​ទៅ​រារាំង​សកម្មភាព​ក្រុមហ៊ុន​។ ពេល​នោះ​មាន​បុគ្គលិក​ក្រុមហ៊ុន​ដែល​មាន​ជនជាតិ​ចិន និង​ខ្មែរ​ប្រមាណ​ ២០ នាក់​ប្រដាប់​ដោយ​ដំបង​បាន​ចេញ​មក​​​តតាំង​ប្រឆាំង​នឹង​ពលរដ្ឋ​ដោយ​មាន​មន្ត្រី​ប្រដាប់​អាវុធ​ពីរ​នាក់​ទៅ​តាម​​ពួកគេ​ផង។

អ្នកស្រី​បញ្ជាក់​ថា៖ «​២០ ​នាក់​​នោះ​មេការ និង​កម្មករ​ជនជាតិ​ចិន។ គេ​ថា​ពលរដ្ឋ​មាន​សិទ្ធិ​អី​ទៅ​ឃាត់​គ្រឿងចក្រ​គេ...វា​បើក​ឡាន​ប្រុង​បុក​ពលរដ្ឋ​តែ​យើង​គេច​ចេញ។ យើង​តក់ស្លុត​មែនទែន។ គេ​ថា​ខ្មែរ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​វា អ៊ីចឹង​វា​ប្លន់​យក​វិញ»។

ស្ត្រី​រូប​នេះ​បាន​​ឲ្យ​ដឹង​ទៀត​ថា​ ជនជាតិ​ចិន​​បាន​កាន់​ដំបង​រត់​សំដៅ​រក​វ៉ៃ​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​ជួយ​ឃាត់ កុំ​អី​ត្រូវ​បាន​បុគ្គលិក​ចិន​វ៉ៃ​បាត់​ទៅ​ហើយ។ «ពលរដ្ឋ​យើង​សុខចិត្ត​ងាប់​ដើម្បី​ការពារ​ដី។ ខ្មែរ​យើង​អត់​តដៃ បើ​ខ្មែរ​យើង​ត ប្រហែល​ជា​មាន​ងាប់​ម្ខាងៗ​ហើយ។ ដី​ហ្នឹង​អាជ្ញាធរ​ស្រុក-ខេត្ត​មិន​ឲ្យ​ឈូស​ទេ​កាលពី​ថ្ងៃ​ទី ៣ ខែ ៥ ​ឆ្នាំ ២០១៦ ព្រោះ​ដី​ទំនាស់»។

ស្ត្រី​ដដែល​នេះ​បន្ថែម​ថា​ តាំងពី​ឧសភា​ នោះ​មក​គ្មាន​ដំណោះស្រាយ​រឿង​ទំនាស់​នោះ​ទេ​ទើប​ពលរដ្ឋ​នាំ​គ្នា​ទៅ​ឃាត់​តែ​ម្តង​។

អំពើ​ហិង្សា​​នេះ​ក៏​ត្រូវ​បាន​សហគមន៍​ម្នាក់​លួច​ថត​បាន​នៅ​មុន​ពេល​ដែល​ជនជាតិ​ចិន​ជាច្រើន​នាក់​ដើរ​សំដៅ និង​លើក​ដំបង​ប៉ុនប៉ង​វ៉ៃ​អ្នក​ថត​តែ​ត្រូវ​បាន​គេ​ឃាត់​ទាន់។

ទោះ​យ៉ាង​ណា​វីដេអូឃ្លីប​នោះ​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃ​អង្គារ​​​​ដោយ​អ្នក​សារព័ត៌មាន​ពលរដ្ឋ​។ នៅក្នុង​វីដេអូ​ដែល​មាន​អ្នក​ចុច​ Like និង​ចែក​រំលែក​តៗ​គ្នា និង​រិះគន់​រាប់រយ​នាក់​នោះ​គេ​ឃើញ​ជនជាតិ​​ចិន​​យ៉ាង​ហោច​ណាស់​ចំនួន ៣ ​នាក់​កាន់​ដំបង​រត់​សំដៅ​ទៅ​វ៉ៃ​ពលរដ្ឋ​ខ្មែរ​អ្នក​ការពារ​ដី​តែ​ត្រូវ​គេ​ឃាត់​ជាប់​។
ក្រៅពី​ការ​ប៉ុនប៉ង​វ៉ៃ​ពលរដ្ឋ​នោះ​គោយន្ត​មួយ​គ្រឿង​របស់​ម្ចាស់​ដី​ឈ្មោះ​ ផន យ៉ន​ ក៏​ត្រូវ​បុគ្គលិក​ក្រុមហ៊ុន​ប្រើ​ហិង្សា​រុញ​ទម្លាក់​ទឹក​ត្រពាំង​ចោល​ផង​ដែរ បន្ទាប់ពី​គោយន្ត​នោះ​បាន​ដឹក​ពលរដ្ឋ​ទៅ​ដេក​ចាំ​ដី​រួច​ហើយ​ដាក់​បាំង​ផ្លូវ​មិន​ឲ្យ​គ្រឿងចក្រ​ក្រុមហ៊ុន​ចូល​ឈូស​ឆាយ។ នេះ​​បើ​តាម​លោក​ ពាន សុផាត ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នោះ​​ផង​ដែរ។

លោក​ សុផាត ​ថ្លែង​ថា៖ «គេ​ឈូស​លុប​ស្រែ លុប​ត្រពាំង​យក​អស់​ហើយ​ដល់​ពេល​បងប្អូន​តវ៉ា​ទៅ​គេ​យក​ទាហាន ប៉េអឹម ប៉ូលិស​មក​គំរាម​។ ស្រូវ​បងប្អូន​ដាំដុះ​ហើយ​យើង​សុំ​ច្រូត​ក៏​គេ​មិន​ឲ្យ​ច្រូត​ដែរ។ គេ​ប្រុង​វ៉ៃ​ខ្មែរ​យើង​ទៀត»។

លោក​បន្ត​ថា​ ក្រោយ​ពី​កើត​ហេតុ​នោះ​មន្ត្រី​អាជ្ញាធរ​បាន​ចុះ​ទៅ​ជួប​ជួយ​សម្រួល​ភាព​តានតឹង​នោះ​ដើម្បី​ដោះស្រាយ​ដែរ​តែ​ដំណោះស្រាយ​មិន​ទាន់​មាន​នោះ​ទេ។

ក្រុម​ប្រជាពលរដ្ឋ​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​នគរបាល​ស្រុក​ដើម្បី​ប្តឹង​ក្រុមហ៊ុន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រើ​ហិង្សា​លើ​ពលរដ្ឋ និង​ទាមទារ​សំណង​ខូចខាត​គោយន្ត​ដែល​ត្រូវ​រុញ​ទម្លាក់​ទឹក​ចោល​នោះ។

លោក​ ប៉ិក សោភ័ណ ប្រធាន​សម្រប​សម្រួល​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ​ក្នុង​ខេត្ត​ព្រះវិហារ​បាន​យល់​ឃើញ​ថា «អំពើ​ហិង្សា​នេះ​គឺជា​រូបភាព​មួយ​ដ៏អាក្រក់​ដែល​ពលរដ្ឋ និង​​សង្គម​ខ្មែរ​មិន​អាច​ទទួល​យក​បាន​ទេ​នៅ​ពេល​ដែល​ជនបរទេស​ដែល​មក​វិនិយោគ​នៅ​ស្រុក​ខ្មែរ​ហើយ​មក​ប្រើ​ហិង្សា​លើ​សហគមន៍​ខ្មែរ​នោះ​»។

លោក​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធានការ​​តាម​ផ្លូវ​ច្បាប់​លើ​ជន​ដែល​បាន​ប្រព្រឹត្ត។

លោក​ អ៊ុង វុទ្ធី អភិបាលរង​ខេត្ត និង​លោក​ ទិត សុខាម អភិបាល​រង​ស្រុក​ជ័យសែន​ដែល​បាន​ចុះ​ទៅ​ដោះស្រាយ​​បញ្ហា​នេះ​បាន​ថ្លែង​ថា​ពួក​លោក​ជាប់​រវល់​មិន​អាច​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។

ដោយ​ឡែក ​នគរបាល​ស្រុក​ក៏​បាន​អះអាង​ថា​មិន​ទាន់​បាន​ទទួល​ពាក្យ​បណ្តឹង​ពលរដ្ឋ​នោះ​ដែរ។

លោក គ យ៉ាង នាយក​រដ្ឋបាល​ក្រុមហ៊ុន​រ៉ូយ ហ្វេង បាន​ឲ្យ​ដឹង​ថា​ដី​នោះ​ត្រូវ​បាន​ក្រុមហ៊ុន​ឈូសឆាយ​តាំងពី​ឆ្នាំ ២០១៦ មក​ហើយ​បាន​រៀបចំ​ដី​ដើម្បី​ធ្វើការ​ដាំដុះ​អំពៅ​នៅ​ឆ្នាំ​នេះ​គឺ​មិនមែន​​ជា​ដី​ថ្មី​ដែល​ពលរដ្ឋ​អាស្រ័យ​ផល​​នោះ​ទេ​ហើយ​ក្រុមហ៊ុន​មិន​បាន​ទៅ​ឈូស​រំលោភ​លើ​ដី​ពលរដ្ឋ​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «គោលការណ៍​ក្រុមហ៊ុន​គឺ​មក​វិនិយោគ​គឺ​មិន​មក​ឈ្លោះ​នឹង​ពលរដ្ឋ​នោះ​ទេ។ មាន​តែ​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ធ្វើការ​ជាមួយ។ រូបភាព​អ្នកណា​ក៏​ឃើញ​ដែរ​តែ​ពេល​ពលរដ្ឋ​ធ្វើ​ហិង្សា​ដាក់​កម្លាំង​គាប​សង្កត់​ក្រុមហ៊ុន​មិន​ដែល​ថត​ទេ។ ថត​តែ​ពេល​បុគ្គលិក​មាន​បញ្ហា​»។

លោក គ យ៉ាង បាន​ថ្លែង​​បន្ត​ថា​ក្រុមហ៊ុន​ជួយ​ការពារ​ដី​រដ្ឋ​ហើយ​មិន​ដែល​ធ្វើ​អ្វី​ដែល​អត្តនោម័ត​ខ្លួន​ឯង​នោះ​ទេ​គឺ​តែងតែ​មាន​កិច្ចសហការ​ និង​សម្រប​សម្រួល​ចូលរួម​ដោះស្រាយ​ពី​អាជ្ញាធរ​ជានិច្ច​។

រោងចក្រ​ផលិត​ស្ករស​របស់​ក្រុមហ៊ុន​ចិន​រ៉ូយ ហ្វេង តម្លៃ ៣៦០ លាន​ដុល្លារ​នេះ​ត្រូវ​បាន​​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​កាលពី​ខែ​មេសា​កន្លង​មក។ ក្រុមហ៊ុន​ចិន​មួយ​នេះ​មាន​ក្រុមហ៊ុន​តូចៗ​ជាច្រើន​ទៀត​ក្រោម​ចំណុះ​របស់​ខ្លួន​ហើយ​សកម្មភាព​ឈូសឆាយ និង​ដាំដុះ​​អំពៅ​តែងតែ​ត្រូវ​បាន​ពលរដ្ឋ​ធ្វើការ​តវ៉ា​រហូត​មក​ផង​ដែរ​៕