Thursday, December 1, 2016

មាន​ការ​យល់​ឃើញ​ខុស​គ្នា​ពី​ករណី​ផ្លាស់​ប្ដូរ​ខ្នាត​ផែនទី


ការ​ផ្ទៀង​ផ្ទាត់​ផែន​ទី​កម្ពុជា​ដែល​ខ្ចី​ពី​បរទេស​កាល​ពី​ឆ្នាំ​២០១៥ កន្លង​មក។ ហេង ជីវ័ន



ភ្នំពេញៈ ខណៈ លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​មាន​ជំនឿ​លើ​ការ​ជំរុញ​នា​ពេល​ថ្មីៗ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​ឲ្យ​មាន​ការ​គូស​ផែនទី​ឡើង​វិញ​នៃ​ព្រំដែន​ កម្ពុជា​‑​វៀតណាម ​មក​ខ្នាត​ ១/៥០ ០០០​ និង​តាម​ផែន​ទី ​UTM ថា នឹង​មិន​បំពាន​មាត្រា​រដ្ឋ​ធម្មនុញ្ញ​និង​មិន​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​កំពូល​នោះ ប៉ុន្តែ​ មាន​មន្ត្រី​ផ្សេង​មាន​ការ​យល់​ឃើញ​ខុស​ពី​នោះ​ដោយ​បារម្ភ​ខ្លាច​មាន​ការ​បាត់​ដី​។

លោក សម រង្ស៊ី នៅ​សប្តាហ៍​នេះ​បាន​ថ្លែងថា​លោក​គាំទ្រ​ការ​ជំរុញ​របស់​លោក​ហ៊ុន សែន ឲ្យ​បារាំង​ជួយ​កម្ពុជា និង​វៀតណាម​ផ្ទេរ​ពី​ផែនទី​ខ្នាត ​១/១០០ ០០០​ ដែល​បារាំង​ជា​អ្នក​គូរ​ឲ្យ​ទៅ​ខ្នាត​ ១/៥០ ០០០ វិញ ហើយ​កាល​ពី​យប់​ថ្ងៃ​អង្គារ​លោក​បាន​ថ្លែង​​នៅ​ក្នុង​វិទ្យុ​អាស៊ី​សេរី​ថា ផែនទី​ថ្មី​នឹង​មិន​បំពាន​មាត្រា​សំខាន់​មួយ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ទេ​។

លោក សម រង្ស៊ី បាន​លើក​ឡើង​ក្នុង​បទ​សម្ភាស​តាម​វិទ្យុ​ថា​៖«​រដ្ឋធម្មនុញ្ញ​មិន​ត្រូវ​ការ​វិសោធនកម្ម​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើប្រាស់​ផែនទី UTM ខ្នាត​ ១/៥០ ០០០ ​ទេ​។ វា​គ្រាន់​តែ​ជា​ឧបករណ៍​បន្ថែម​មួយ​ដើម្បី​ធ្វើ​ឲ្យ​ផែនទី​នោះ មាន​លក្ខណៈ​លម្អិត​និង​សុក្រឹត​ជាង​មុន​។ មិន​មាន​ការ​ផ្លាស់​ប្តូរ​ខ្លឹម​សារ​នៃ​ផែនទី​»​។

លោក​បាន​បន្ត​ថា​៖ «​អនុញ្ញាត​ឲ្យ​ខ្ញុំ​បំភ្លឺ​៖ យើង​សូម​ឲ្យ​បារាំង​ជួយ​ផ្ទេរ​ខ្នាត ប៉ុន្តែ​មិន​មែន​ប្រព័ន្ធ​ទេ​។​ យើង​ចង់​ឲ្យ​ខ្នាត​ ១/១០០ ០០០ ​ផ្ទេរ​ទៅ​ខ្នាត​ ១/៥០ ០០០»​។​

«​ផែនទី​ក្រោយ មាន​ព័ត៌មាន​លម្អិត​ជាង​មុន ដែល​អាច​ធ្វើ​ឲ្យ​ការងារ​បោះ​បង្គោល​ព្រំដែន​ងាយ​ស្រួល​ជាង​មុន​និង​សុក្រឹត​ជាង​មុន​»​។

មាត្រា​២​នៃ​រដ្ឋ​ធម្មនុញ្ញ​ថ្លែង​ថា​៖«​បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ មិន​អាច​រំលោភ​បាន​ដាច់​ខាត ក្នុង​ព្រំដែន​របស់​ខ្លួន ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត ​១/១០០ ០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​ ១៩៣៣‑១៩៥៣ ហើយ​ដែល​ត្រូវបាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ចន្លោះ​ឆ្នាំ​១៩៦៣‑១៩៦៩»​។

បញ្ហា​ព្រំដែន​គឺជា​បញ្ហា​ចម្រូង​ចម្រាស​ជា​យូរ​មក​ហើយ​សម្រាប់​រដ្ឋាភិបាល ហើយ​គណបក្ស​ប្រឆាំង​របស់​លោក សម រង្ស៊ី កាលពី​ឆ្នាំ​ ២០១៥ បាន​ធ្វើ​យុទ្ធនាការ​មួយ​ដោយ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា​ប្រគល់​ដី​ឲ្យ​វៀតណាម​តាម​រយៈ​ការ​ប្រើ​ប្រាស់​ផែនទី​ដែល​មិន​មែន​ជា​ផែនទី​ខ្នាត ១/១០០ ០០០​។

លោក ថាច់ សេដ្ឋា អតីត​សមាជិក​ព្រឹទ្ធ​សភា និង​ជាម​ន្ត្រី​ប្រឆាំង​ល្បី​ឈ្មោះ​ម្នាក់ ដែល​ជា​ខ្មែរ​ក្រោម បាន​ថ្លែង​ថា លោក​ភ័យ​ខា្លច​បាត់បង់​ដី​ពី​ការ​ផ្លាស់​ប្តូរ​ខ្នាត​ផែនទី​ពី Bonne ទៅ​វិធីសាស្ត្រ UTM​។

លោក សេដ្ឋា ថ្លែង​ថា​៖ «​រដ្ឋធម្មនុញ្ញ​កម្ពុជា​កំណត់​យក​ខ្នាត​ ១/១០០ ០០០​។ ប្រសិន​បើ​យើង​ចង់​ឲ្យ​ត្រូវ​យើង​ត្រូវ​តែ​គូរ​វា​ទៅតាម​ខ្នាត​នេះ​»​។ លោក​ពន្យល់​ថា ការ​ប្ដូរ​ផែនទី​ពី Bonne projection ទៅ​ UTM នឹង​ផ្លាស់​ប្តូរ​ខ្លឹម​សារ​នៃ​ផែនទី​។

ដោយ​គាំទ្រ​ទស្សនៈ​លោក សេដ្ឋា អតីត​ឧប​នាយក​រដ្ឋ​មន្ត្រី លឺ ឡាយស្រេង ដែល​បាន​បម្រើ​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​បាន​ថ្លែង​ថា ការ​ប្រើ​ប្រាស់​ផែនទី​ខ្នាត ​១/៥០ ០០០ គឺ​ខុសពី​ផែនទី​ Bonne ហើយ​នឹង​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​។

លោក ឡាយស្រេង បាន​លើក​ពី​មាត្រា​២​ថា​៖«​យើង​ត្រូវ​តែ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជា​មុន​សិន​»​។​«​កុំ​អនុញ្ញាត​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ធ្វើ​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​»​។

លោក មុត ចន្ថា ទីប្រឹក្សា​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ហ្វេស​ប៊ុក​លោក​កាលពី​ថ្ងៃ​អាទិត្យ​ក៏​ទំនង​ជា​ចោទ​សួរ​អំពី​ចំណេះ ដឹង​នយោបាយ​ចំពោះ​ការ​គាំទ្រ​ផែនទី​ផ្សេង​គ្នា ដោយ​លោក​ថ្លែង​ថា​សត្រូវ​មួយ​ទៀត​របស់ ហ៊ុន សែន បាន​ដួល​តាម​រយៈ​ការ​យល់​ព្រម​តាម​គោល​នយោបាយ​ព្រំដែន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក ចន្ថា ដែល​ធ្លាប់​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់ ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​២០០០​បាន​បញ្ជាក់​ថា​៖ «​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ត្រូវ​បាន​រិះគន់​យ៉ាង​ខ្លាំង​ថា​ជា​អ្នក​ដែល​បាន​ផ្តល់​នូវ​ជីវិត​វិញ​ដល់​សន្ធិ​សញ្ញា​ព្រំដែន​ឆ្នាំ​១៩៨៥ ដោយ​សារ​ហ្វ៊ុន​ស៊ិឋនប៉ិច​បាន​លើក​ដៃ​បោះឆ្នោត​គាំទ្រ​សន្ធិ​សញ្ញា​ព្រំដែន​បំពេញ​បន្ថែម ឆ្នាំ​២០០៥»​។​«​ខ្ញុំ​មិន​យល់​បញ្ហា​ផែនទី​ព្រំ​ដែន ប៉ុន្តែ​ខ្ញុំ​ស្រឡាញ់​ប្រទេស​របស់​ខ្ញុំ ហើយ​ខ្ញុំ​នៅ​តែ​មាន​ឆន្ទៈ​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា​ទៅ​តាម​ផែនទី​ខ្នាត ១/១០០ ០០០»​។

លោក ចន្ថា មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​កាលពី​ម្សិលមិញ​។

កញ្ញា កឹម មនោ​វិទ្យា ដែល​ជា​កូន​ស្រី​បង​បង្អស់​របស់​លោក កឹម សុខា និង​ជា​អនុ​ប្រធាន​កិច្ចការ​សាធារណៈ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ និង​បាន​បង្វែរ​ឲ្យ​អ្នក​កាសែត​ទៅ​រក​អត្ថាធិប្បាយ​របស់​លោក សេដ្ឋា និង​ព្រះ​អង្គ​ម្ចាស់ ធម្មិកោ​។

លោក សម រង្ស៊ី មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​កាលពី​ម្សិល​មិញ​ទេ​៕ PS

ផែនទីបោន ផែនទីយូធីអឹម តើវាខុសគ្នាយ៉ាងណាដែរ?


ចំណែក​មួយ​នៃ​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Rann Samnang



ខ្ញុំអាចសារភាពជាចំហថា ខ្ញុំអៀនខ្មាស់បន្តិចដែរ ដែលខ្ញុំក៏(អត់យល់)ជម្លោះរវាងខ្មែរនិងខ្មែរពីរឿងផែនទីបោនខ្នាតមួយ
លើ១០០ពាន់ និងផែនទី UTM ខ្នាត១លើ៥០ពាន់។ ជម្លោះដដែលៗនេះ ខ្ញុំបានឮយូរយាំងណាស់មកហើយ តាំងពីការបក
ស្រាយដូចៗគ្នារបស់ខ្មែរជាច្រើន មានដូចជាលោកស៊ានប៉េងសែ អតីតអ្នកមុខអ្នកការដ្ឋផ្នែងខាងព្រំដែន, លោកលីឌៀប,
ខ្មែរដទៃ, និងពេលថ្មីៗប៉ុន្មានថ្ងៃកន្លងទៅនេះ លោកថាច់សេដ្ឋា, ដែលអស់លោកអះអាងថាការប្រើប្រាស់ផែនទីយូធីអឹម
គឺខុសច្បាប់ ហើយវានឹងធ្វើឱ្យខ្មែរខាតបង់ទឹកដីខ្លួន ទៅក្នុងដៃយួន។ ខ្ញុំអត់យល់ជម្លោះរវាងខ្មែរនិងខ្មែរត្រង់ចំណុចហ្នឹង។

ចំណែកឯសម្តេចតេជោហ៊ុនសែន និងលោកសមរង្ស៊ី បានបញ្ជាក់ដូចគ្នាថា ការប្រើផែនទីយូធីអឹម គឺ(វាគ្រាន់តែ)មានរូប
ខ្សែផែនទីធំហើយច្បាស់ជាងផែនទីបោនខ្នាត១លើ១០០ពាន់តែប៉ុណ្ណោះ។ ប៉ុន្តែជា(ផែនទីដដែល)តែមួយ។ គឺគ្មានការ
គូរវាសជាថ្មីដោះដូរចំណុចត្រង់ណា ឱ្យខុសពីសំណៅដើមនៃផែនទីបោនខ្នាត១លើ១០០ពាន់នោះទេ។ អត់ទេ។

ដូច្នេះខ្ញុំចង់សួរបញ្ជាក់ថា តើអ្នកដែលយល់ថា ការផ្តោះប្តូរនិងប្រើប្រាស់ផែនទីយូធីអឹមហ្នឹង វាខុសគ្នាយ៉ាងណាពីការប្រើ
ប្រាសផែនទីបោនខ្នាត១លើ១០០ពាន់ ហើយវានឹងធ្វើឱ្យខ្មែរបាត់បង់ដីជាបន្ថែមទៅយួន ដោយសារអ្វីដែរ បើខ្មែរនឹងប្រើ
ផែនទីយូធីអឹមខ្នាត១លើ៥០ពាន់នេះ? ខ្ញុំមិនយល់ជម្លោះខ្មែរត្រង់ចំណុហ្នឹង ហើយក៏(មិនដែល)បានឮឬអានការបកស្រាយ
ច្បាស់លាស់ម្តងណា ពីខ្មែរណាម្នាក់សោះឡើយ។ សួថា តើយើងចេះតែនិយាយតៗគ្នា ដោយព្រួយបារម្មណ៍ពីរឿងបាត់ដី
ខ្លាំងពេកទេឬយ៉ាងម៉េច? ខ្ញុំនឹងសាកល្បងសរសេរអ៊ីមែល ផ្ញើជូននិងសួរនាំ ឯ.ឧ. ថាច់សេដ្ឋាពីចំណុចនេះ។

ខ្ញុំខ្លួនឯងក៏យល់ដូច្នេះដែរ គឺថា ផែនទីបោននិងផែនទីយូធីមឹន គឺជាDVDតែមួយ ដែលគេបញ្ចាំងក្នុងទូរទស្សន៍ មានទំហ៊ំ
ធំឬតូចជាងគ្នាតែប៉ុណ្ណោះ ប៉ុន្តែរូបភាពវានៅដដែលទាំងអស់ មិនប្រែប្រួលក្រឡៃខុសពីសំណៅដើមនោះទេ។ តែខ្មែរអ្នក
ជាតិនិយមដែលតែងតែអះអាងតៗគ្នាថា វាគ្រាន់តែជាករណីកិច្ច(បំពេញបន្ថែម) ឱ្យស្របតាមសន្ធិសញ្ញាបំពេញបន្ថែម
រវាងខ្មែរនិងយួននោះ គួរតែឆ្លៀតពេលសរសេរ ឬនិយាយ(បំភ្លឺឱ្យច្បាស់) ត្រង់ចំណុចដែលអស់លោក ទទូចជាដដែលៗ
ថានឹងធ្វើឱ្យខ្មែរ ត្រូវបាត់បង់ដីទៅយួន ដោយការប្រើផែនទីយូធីអឹមខ្នាត១លើ៥០ពាន់នេះ។

(សូមឈប់) និយាយដដែលៗបើយើងមិនអាចពន្យល់បាន នូវចំណុចនៃការអះអាងរបស់យើងនោះទេ។  ប៉ុន្តែបើយល់
សូមសរសេរ ឬនិយាយពន្យល់ឱ្យបានល្អក្បោះក្បាយ ពីការយល់ឃើញជាក់ច្បាស់ តាមចំណេះដឹងពិតប្រាកដរបស់អស់
លោក។ ធ្វើអ៊ីចឹងទើបយើងអាចបញ្ចប់ជម្លោះវែងឆ្ងាយ ដ៏ឥតប្រយោជន៍នេះបាន។

រឿងបូរណភាពទឹកដីជារឿងធំ ដែលត្រូវដោះស្រាយតែម្តងឱ្យបានរួចរាល់ ប្រកបដោយតម្លាភាព។ ដូច្នេះសូមខ្មែររាល់គ្នា
ចៀសវាង ការបូកបន្ថែមទម្ងន់នៃបញ្ហា យ៉ាងឥតប្រយោជន៍ បើយើងយល់មិនច្បាស់នូវបញ្ហាអ្វីមួយនោះ។ ជាការចាំបាច់
ដែលយើងត្រូវធ្វើពលិកម្ម ដោយការឆ្លៀតឱកាសសរសេរផ្សាយតាមបណ្តាញសារព័ត៌មាន នូវគំនិតដែលយើងមាន ហើយ
មានជំនឿថា ជាគំនិតត្រឹមត្រូវគួរឱ្យយើងរាល់គ្នាស្តាប់ហើយគិតគូរប្តូរយោបល់ជាបន្ត ដើម្បីផលប្រយោជន៍ប្រទេសយើង។

ខ្ញុំជឿថា សំណេរអ្វីដែលទាក់ទងដល់ផលប្រយោជន៍ល្អ ចំពោះសង្គមខ្មែរនៅកម្ពុជា គឺសូម្បីតែសម្តេចនាយករដ្ឋមន្ត្រីខ្មែរ
ក៏ប្រហែលជាលោកអានហើយ យកទៅបូកសងគិតគូរផងដែរ។ ដូច្នេះ ក្នុងករណីនេះ បើខ្មែរមើលឃើញយ៉ាងណា សូម
ជួយនិយាយជួយថា ម៉ាម៉ាត់ ម៉ា-ក ម្នាក់ ឱ្យបានច្បាស់ ដើម្បីដាស់តឿនសតិបញ្ញាគ្នាទៅវិញទៅមក ទើបចំណេញទាំងអស់
គ្នា ហើយវាអាចបង្កើតបានជាអារម្មណ៍ត្រជាក់ត្រជុំក្នុងសង្គមខ្មែរផងដែរ។

ទោះយ៉ាងណា មានចំណុចសំខាន់មួយ ក្រៅពីជម្លោះក្នុងការប្រើផែនទីមួយនេះឬមួយនោះ។ តាមព័ត៌មាននានា ដែលគេ
បានចុះផ្សាយកន្លងមក ឮថា ភូមិកំណើតលោកហេងសំរិន យួនយកខ្មុកទៅហើយ។ រឿងហ្នឹងវាពិតមែនឬយ៉ាងម៉េច?៕៚

អង្គការ​ធ្វើ​ការ​ផ្នែក​ថែទាំ​អ្នក​ផ្ទុក​មេរោគ​អេដស៍​បារម្ភ​ពី​ការ​ថយ​ចុះ​ការ​គាំទ្រ​ពី​ម្ចាស់​ជំនួយ


ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច អ្នកស្រី ម៉ែន សំអន ថ្លែង​ក្នុង​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ១ ធ្នូ នៅ​សាល​សន្និសីទ​ចតុមុខ ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Kher Sonorng


អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ១ ធ្នូ លើ​ប្រធានបទ «ឆាប់​ធ្វើ​តេស្ដ​ឈាម ឆាប់​ព្យាបាល ឆ្ពោះ​ទៅ​បញ្ចប់​អេដស៍» ដែល​បាន​ធ្វើ​ឡើង​នៅ​សាល​សន្និសីទ​ចតុមុខ។ ការ​ប្រារព្ធ​ទិវា​នេះ ក្នុង​បំណង​លើក​កម្ពស់​ការ​ប្ដេជ្ញា​ចិត្ត​សម្រេច​គោលដៅ​បញ្ឈប់​ការ​ឆ្លង​មេរោគ​អេដស៍​ឆ្នាំ​២០២៥។

អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​ផ្នែក​ថែទាំ និង​ព្យាបាល​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជំងឺ​អេដស៍ បន្ត​ព្រួយ​បារម្ភ​អំពី​ការ​ធ្លាក់​ចុះ​នៃ​ការ​គាំទ្រ​មូលនិធិ​ពី​ម្ចាស់​ជំនួយ។

នាយក​ប្រតិបត្តិ​អង្គការ​ខាណា (KHANA) និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​ប្រយុទ្ធ​នឹង ជំងឺ​អេដស៍ លោក ជួប សុខចំរើន ថ្លែង​ថា បញ្ហា​បី​ដែល​កំពុង​ព្រួយ​បារម្ភ​នៅ​ពេល​នេះ គឺ​បញ្ហា​មូលនិធិ​សម្រាប់​គាំទ្រ​ជំងឺ​អេដស៍​ពី​ម្ចាស់​ជំនួយ​ធំៗ កំពុង​បន្ត​ធ្លាក់​ចុះ នាំ​ឲ្យ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ផ្សេងៗ​មាន​ការ​ថយ​ចុះ កម្មវិធី​បង្ការ​ការ​ការពារ​មិន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់ ហើយ​ថវិកា​ដែល​គាំទ្រ​បាន​ផ្ដោត​សំខាន់​លើ​តែ​ករណី​ថ្មី និង​អ្នក​មាន​មេរោគ​អេដស៍ ប៉ុន្តែ​មិន​ដឹង​ខ្លួន​តែ​ប៉ុណ្ណោះ។

រីឯ​ចំណុច​ទី​៣ នោះ គឺ​បារម្ភ​អំពី​ការ​ផ្ដល់​សេវា ថា​តើ​អ្នក​ដែល​ស្ថិត​ក្នុង​ការ​ព្យាបាល អាច​ទទួល​បាន​ថ្នាំ​គ្រប់គ្រាន់ និង​ទទួល​បាន​សេវា​ពី​គ្រូពេទ្យ​កម្រិត​ណា នៅ​ពេល​ដែល​មាន​ការ​កាត់​បន្ថយ​ជំនួយ​ពី​ម្ចាស់​មូលនិធិ?

លោក​ថា ការ​ធ្លាក់​ចុះ​នៃ​ការ​គាំទ្រ​មូលនិធិ​ពី​ម្ចាស់​ជំនួយ​នេះ គឺ​ដោយសារ​កម្ពុជា បាន​វិវឌ្ឍន៍​ខ្លួន​ពី​ប្រទេស​ក្រីក្រ ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប និង​ដោយសារ​ភាព​ជោគជ័យ​លើ​ការងារ​ការពារ​រីក​រាលដាល​ជំងឺ​អេដស៍៖ «ចឹង​បាន​យើង​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល ឬ​ក៏​ម្ចាស់​ជំនួយ កុំ​អាល​ទាន់​ផ្ដាច់​ជំនួយ​អី។ សូម​បន្ត​ការ​គាំទ្រ​នេះ​ទៅ ដើម្បី​ឲ្យ​គុណភាព​នៃ​ការ​ផ្ដល់​សេវា​ឆ្លើយតប​តម្រូវ​ការ​របស់​បង​ប្អូន​ជា​អ្នក​ប្រើប្រាស់​ថ្នាំ គាត់​បន្ត​មាន​ជីវិត​រស់នៅ​មាន​ជីវិត​គង់វង្ស»។

នៅ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ១ ធ្នូ នេះ អង្គការ​សង្គម​ស៊ីវិល បាន​ធ្វើ​យុទ្ធនាការ​ធ្វើ​តេស្ដ​ឈាម​រក​មេរោគ​អេដស៍​ដោយ​ឥត​គិត​ថ្លៃ និង​ផ្ដល់​សេវា​គាំទ្រ និង​ព្យាបាល​សុខភាព​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ។

អង្គការ​សុខភាព​ពិភពលោក ប្រចាំ​តំបន់​ខាង​លិច​ប៉ាស៊ីហ្វិក ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​ដល់​រដ្ឋ​ជា​សមាជិក បង្កើន​កិច្ច​ប្រឹងប្រែង​តាម​រយៈ​ការ​ផ្ដល់​ការ​បង្ការ ការ​ធ្វើ​តេស្ដ ការ​ព្យាបាល​ដល់​មនុស្ស​ទាំងអស់ រាប់​ទាំង​កុមារ ឲ្យ​បញ្ចប់​ជំងឺ​អេដស៍​ត្រឹម​ឆ្នាំ​២០៣០។

នាយក​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​តំបន់​ខាង​លិច​ប៉ាស៊ីហ្វិក លោក​វេជ្ជបណ្ឌិត ហ្ស៊ីន យ៉ុងស៊ូ (Shin Yong soo) មាន​ប្រសាសន៍​ថា អង្គការ​នេះ និង​បន្ត​ផ្ដល់​ការ​គាំទ្រ​ដល់​ប្រទេស​នានា ឲ្យ​បង្កើន​សេវា​ទាក់ទង​នឹង​ជំងឺ​អេដស៍​ឲ្យ​បាន​សម្រេច​ទិសដៅ ៩០ ៩០ ៩០ នៅ​ត្រឹម​ឆ្នាំ​២០២០។ គោលដៅ ៩០ ៩០ ៩០ មាន​ន័យ​ថា ៩០ នៃ​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍ បាន​ដឹង​ពី​ស្ថានភាព​របស់​ខ្លួន ៩០ អ្នក​ធ្វើ​រោគ​វិនិច្ឆ័យ បាន​ទទួល​ការ​ព្យាបាល និង ៩០ ត្រូវ​សម្រេច​ទទួល​ថ្នាំ​ទប់ទល់​មេរោគ​អេដស៍​ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០២០។

ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច អ្នកស្រី ម៉ែន សំអន មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ចូលរួម​ថា យុទ្ធនាការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ នៅ​តែ​ជា​អាទិភាព​ខ្ពស់​របស់​រដ្ឋាភិបាល៖ «ក្នុង​នាម​រាជ​រដ្ឋាភិបាល ខ្ញុំ​សូម​ប្រកាស​ជា​ឱឡារិក ក្នុង​នាម​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ កម្ពុជា បាន​ចូលរួម​រៀបចំ និង​សម្របសម្រួល​នូវ​មហា​សន្និបាត​វិសាមញ្ញ​អង្គការ​សហប្រជាជាតិ ស្ដីពី​ជំងឺ​អេដស៍​ឆ្នាំ​២០១៦ នា​បុរី​ញីវយ៉ក (New York) ក្នុង​ការ​ដាក់​ចេញ​នូវ​សេចក្ដី​ថ្លែងការណ៍​ថ្មី ស្ដីពី​ការ​សម្រេច​ចិត្ត​ជា​នយោបាយ ក្នុង​ការ​ឈាន​ទៅ​លុប​បំបាត់​ជំងឺ​អេដស៍​ឆ្នាំ​២០៣០»។

របាយការណ៍​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជំងឺ​អេដស៍​នៅ​ទូទាំង​ប្រទេស គិត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ មាន​ចំនួន​ជាង ៧​ម៉ឺន​នាក់ ហើយ​ក្នុង​ចំណោម​នេះ​មាន​ជាង ៥​ម៉ឺន​នាក់ កំពុង​ទទួល​បាន​ការ​ព្យាបាល និង​ទទួល​ថ្នាំ។

ក្នុង​មួយ​ឆ្នាំៗ កម្ពុជា ត្រូវ​ការ​ចំណាយ​លើ​ថ្លៃ​ថ្នាំ​សម្រាប់​ប្រយុទ្ធ​មេរោគ​អេដស៍​ជំងឺ​អេដស៍​ចំនួន ១៣​លាន​ដុល្លារ​អាមេរិក ដូច្នេះ​ក្នុង​មួយ​ខែ ចំណាយ​ជាង ១​លាន​ដុល្លារ។

ជុំវិញ​ការ​ចំណាយ​នេះ រដ្ឋាភិបាល​បាន​ប្រកាស​ផ្ដល់​បដិភាគ​សម្រាប់​ចំណាយ​លើ​ការ​ទិញ​ឱសថ ៣​ឆ្នាំ ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៧ ចំនួន ៣​លាន ៧​សែន​ដុល្លារ៕

លោក ហ៊ុន សែន ថា​ពុំ​មាន​វិធានការ​ទប់ស្កាត់​ការ​នាំ​ចូល​និង​ប្រើប្រាស់​រថយន្ត​ជជុះ​ទេ


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ថានីយ​អ្នក​ដំណើរ​ថ្មី នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦។  RFA/Brach Chev



លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ជូន​សាធារណជន​ថា រដ្ឋាភិបាល​ពុំ​មាន​វិធានការ​ចំពោះ​ការ​នាំ​ចូល និង​ការ​ប្រើប្រាស់​រថយន្ត​ដែល​គេ​ប្រើប្រាស់​រួច ឬ​ហៅ​ថា​រថយន្ត​ជជុះ​នោះ​ទេ។ លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​យ៉ាង​ដូច្នេះ​លើ​ទំព័រ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ក្រោយ​ពី​មាន​សំណើ​សុំ​ឲ្យ​រដ្ឋាភិបាល ទប់ស្កាត់​ការ​នាំ​ចូល​ឡាន​ជជុះ និង​ក្ដី​បារម្ភ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​អំពី​វិធានការ។

លោក ហ៊ុន សែន បញ្ជាក់​បន្ថែម​ថា លោក​មិន​យល់ស្រប​ជាមួយ​នឹង​សំណើ​នេះ​ទេ ហើយ​លោក​ថែម​ទាំង​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ ឲ្យ​ខំ​រក​ប្រាក់​ទិញ​ឡាន​ជិះ ប៉ុន្តែ​លោក​សូម​កុំ​ឲ្យ​មាន​ការ​នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ និង​សូម​ឲ្យ​មាន​ការ​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​សុវត្ថិភាព​ទាំងអស់​គ្នា៕

អតីត​នាយិកា​នៅ​ខេត្ត​ស្ទឹងត្រែង​ចោទ​ប្រធាន​មន្ទីរ​អប់រំ​ថា​លុប​ឈ្មោះ​គាត់​ដោយ​គ្មាន​មូលហេតុ


អតីត​នាយិកា​សាលា​បឋម​សិក្សា ខាំផាន់ ខេត្ត​ស្ទឹងត្រែង អ្នកស្រី ចន្ទ ធីតា ផ្តល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Men Sothyr



គ្រូបង្រៀន​នៅ​ខែត្រ​ស្ទឹងត្រែង ចោទ​ប្រធាន​មន្ទីរ​អប់រំ​ខែត្រ​នេះ ថា​បាន​លុប​ឈ្មោះ​គាត់​ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ​ដោយ​គ្មាន​មូលហេតុ។ អតីត​នាយិកា​សាលា​បឋម​សិក្សា ខាំផាន់ ឲ្យ​ដឹង​ថា ប្រធាន​មន្ទីរ​អប់រំ ខែត្រ​ស្ទឹងត្រែង លោក ហ៊ាង ប៉ូលី មាន​ចេតនា​បញ្ឈប់​អ្នកស្រី​ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ ដោយ​មើល​ឃើញ​ថា​អ្នកស្រី​មាន​សាច់ញាតិ​ជា​សកម្មជន​គាំទ្រ​គណបក្ស​ប្រឆាំង និង​សង្ស័យ​ថា​អ្នកស្រី​ជា​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

អតីត​នាយិកា​សាលា​បឋម​សិក្សា ខាំផាន់ និង​ជា​គ្រូបង្រៀន​រស់នៅ​ក្រុង​ស្ទឹងត្រែង ខែត្រ​ស្ទឹងត្រែង អំពាវនាវ​នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា សុំ​ឲ្យ​រាជ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ អន្តរាគមន៍​ចំពោះ​វិធានការ​របស់​ប្រធាន​មន្ទីរ​អប់រំ ខែត្រ​ស្ទឹងត្រែង លោក ហ៊ាង ប៉ូលី បាន​សម្រេច​បញ្ឈប់​អ្នកស្រី​ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៤។

អតីត​នាយិកា​សាលា​បឋម​សិក្សា ខាំផាន់ អ្នកស្រី ចន្ទ ធីតា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ថា ប្រធាន​មន្ទីរ​អប់រំ ខែត្រ​ស្ទឹងត្រែង លោក ហ៊ាង ប៉ូលី មាន​ចេតនា​ផ្តាច់​ឈ្មោះ​នាង​ចេញ​ពី​គ្រូបង្រៀន​ក្របខ័ណ្ឌ​រដ្ឋ នៅ​គ្រា​ដែល​ដឹង​ថា ឪពុកមា និង​ស្វាមី​របស់​អ្នកស្រី មាន​និន្នាការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នកស្រី​កត់​សម្គាល់​ថា លោក ហ៊ាង ប៉ូលី ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​ក្នុង​សិក្ខាសាលា ដោយ​បញ្ជាក់​ថា ប្រសិន​បើ​លោក​ព្រម​ឯកភាព​បញ្ចូល​ឈ្មោះ​នាង​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​វិញ លោក​នឹង​ចុះ​ចេញ​ពី​តំណែង។ អ្នកស្រី​ចាត់​ទុក​ការ​ប្រកាស​បែប​នេះ ថា​ជា​សារ​ព្រមាន​ដល់​ក្រុម​គ្រូបង្រៀន​ផ្សេង​ទៀត​មិន​ឲ្យ​រើ​បម្រះ នៅ​ពេល​ដែល​មាន​គ្រូបង្រៀន​មួយ​ចំនួន​កំពុង​រង​ការ​គាប​សង្កត់​ពី​ប្រធាន​មន្ទីរ​អប់រំ។

អ្នកស្រី​ចាត់​ទុក​ការ​សម្រេច​នេះ ធ្វើ​ឡើង​គ្មាន​មូលដ្ឋាន និង​ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់៖ «ការ​លុប​ឈ្មោះ​ខ្ញុំ​ចេញ​ពី​គ្រូបង្រៀន​របស់​លោក ហ៊ាង ប៉ូលី ជា​រឿង​អយុត្តិធម៌ និង​ជា​ឃោរឃៅ​បំផុត​សម្រាប់​ខ្ញុំ ព្រោះ​អី​អត់​មាន​ហេតុផល​ច្បាស់លាស់ ហើយ​អត់​មាន​ប្រាប់​ខ្ញុំ​ពី​មូលហេតុ​ថា នាង​ខ្ញុំ​ឈ្មោះ​អី ហៅ​ទៅ​ណែនាំ​តាម​សារាចរ​តាម​ក្រសួង​អប់រំ គេ​កំណត់​សោះ»។

អ្នកស្រី ចន្ទ ធីតា បន្ថែម​ថា ប្រធាន​មន្ទីរ​អប់រំ​ខែត្រ​ស្ទឹងត្រែង លោក ហ៊ាង ប៉ូលី បាន​យក​អំណាច​ជា​ប្រធាន​មន្ទីរ​ដក​ឈ្មោះ​គ្រូបង្រៀន និង​ធ្វើ​ទុក្ខបុកម្នេញ​ដល់​គ្រូ​ដទៃ​ទៀត​ជាច្រើន​នាក់ ហើយ​ក្រុម​គ្រូបង្រៀន​ទាំងនោះ​បាន​ប្ដឹង​ទាមទារ​រក​យុត្តិធម៌​ច្រើន​ករណី តែ​ពុំ​ទទួល​លទ្ធផល។ អ្នកស្រី​ត្អូញ​ថា ក្រោយ​ពី​ក្រសួង​អប់រំ បាន​ផ្តាច់​ឈ្មោះ​អ្នកស្រី​ចេញ​ពី​ក្របខ័ណ្ឌ​គ្រូបង្រៀន បណ្ដាល​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ​ធ្ងន់ធ្ងរ ម្យ៉ាង​អ្នកស្រី​បាន​ខ្ចី​បុល​ប្រាក់​ខែ​គេ​មុន​ជាច្រើន​លាន​រៀល ដោយ​រំពឹង​ថា​ប្រាក់​ខែ​របស់​ខ្លួន​អាច​ទូទាត់​សង​ត្រឡប់​វិញ។ តែ​ផ្ទុយ​ទៅ​វិញ អ្នកស្រី​ត្រូវ​គេ​បញ្ឈប់​ពី​ការងារ ហើយ​គ្មាន​ប្រាក់​បង្វិល​សង​ម្ចាស់​បំណុល​នោះ​ទេ៖ «បន្ទាប់​ពី​គេ​លុប​ឈ្មោះ​នាង​ខ្ញុំ​ចេញ​ពី​គ្រូបង្រៀន​មក នាង​ខ្ញុំ​អត់​បាន​ធ្វើ​ការងារ​អី​ទេ ព្រោះ​អី​មុខ​របរ​ជា​គ្រូបង្រៀន​ហ្នឹង​ខ្ញុំ​ស្រឡាញ់។ ជីវភាព​ខ្ញុំ​លំបាក​ណាស់ ព្រោះ​អី​ការងារ​ហ្នឹង ខ្ញុំ​ពឹង​តែ​មុខ​របរ​បង្រៀន​ហ្នឹង»។

ក្រោយ​ពី​ក្រសួង​ចេញ​សេចក្តី​សម្រេច​បញ្ឈប់​នាយិកា​សាលា​បឋម​សិក្សា ខាំផាន់ ពលរដ្ឋ​រស់នៅ​ភូមិ​ខាំផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ជាង ១០​គ្រួសារ បាន​ផ្ដិត​មេដៃ​ជំទាស់​សេចក្តី​សម្រេច​នេះ និង​សុំ​ឲ្យ​ក្រសួង​បញ្ចូល​ឈ្មោះ​អ្នកស្រី ចន្ទ ធីតា ជា​គ្រូបង្រៀន​ក្របខ័ណ្ឌ​រដ្ឋ​នៅ​សាលា​បឋម​សិក្សា ខាំផាន់ វិញ។

មន្ទីរ​អប់រំ​ខេត្ត​ស្ទឹងត្រែង ២០១៦ ៨៥៥៣០-វិច្ឆិកា-២០១៦៖ មន្ទីរ​អប់រំ យុវជន និង​កីឡា ខែត្រ​ស្ទឹងត្រែង។ RFA/Men Sothyr

ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ខាំផាន់ ក្នុង​ចំណោម​ពលរដ្ឋ​ជាច្រើន​ទៀត ដែល​បាន​ផ្ដិត​មេដៃ​ជំទាស់​សេចក្តី​សម្រេច​របស់​ក្រសួង គឺ​លោក ប៉ាន់ ឈុន ចាត់​ទុក​ការ​បញ្ឈប់​នាយិកា​សាលា​បឋម​សិក្សា ខាំផាន់ ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ ធ្វើ​ឡើង​មិន​សម​ហេតុផល និង​ប្រកាន់​និន្នាការ​បក្ខពួក​និយម។ លោក​អះអាង​ថា ពលរដ្ឋ​ជាង ១០​គ្រួសារ ស្ម័គ្រ​ចិត្ត​ផ្ដិត​មេដៃ​ស្នើ​ឲ្យ​ក្រសួង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​យុត្តិធម៌ តែ​មក​ទល់​ពេល​នេះ នៅ​តែ​ពុំ​ឃើញ​មាន​ដំណោះស្រាយ៖ «ខ្ញុំ​សុំ​អំពាវនាវ​ខាង​ក្រសួង​អប់រំ និង​រាជ​រដ្ឋាភិបាល​មេត្តា​ជួយ​ដោះស្រាយ​គ្នា​ឲ្យ​បាន​ត្រឹមត្រូវ កុំ​ថា​មិន​ឲ្យ​ធ្វើ​គ្រូ​ក៏ដោយ ឬ​ផ្លាស់​ទៅ​ណា​ក៏ដោយ ឲ្យ​វា​ចេញ​លទ្ធផល​ខ្លះ​ក្មួយ។ កុំ​ឲ្យ​ថា សំណើ​ស្នើ​ទៅ​ស្ងាត់ឈឹង​ចឹង ធ្វើ​មើល​តែ​មនុស្ស​ហ្នឹង​ដូច​គ្មាន​ក្របខ័ណ្ឌ»។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៥ ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង និង​អង្កេត​នៃ​ព្រឹទ្ធសភា បាន​ផ្ញើ​លិខិត​ជូន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​នេះ​ដោយ​យុត្តិធម៌ និង​សុំ​បញ្ចូល​ឈ្មោះ​អ្នកស្រី ចន្ទ ធីតា ក្នុង​ក្របខ័ណ្ឌ​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា ខាំផាន់ វិញ ក៏ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ពុំ​ឃើញ​មាន​ចំណាត់​ការ​នៅ​ឡើយ។

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​អប់រំ​ខែត្រ​ស្ទឹងត្រែង លោក ហ៊ាង ប៉ូលី ដើម្បី​សុំ​ការ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ដោយ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សាលីន បាន​ផ្តាច់​ទូរស័ព្ទ​នៅ​គ្រា​ដែល​អាស៊ីសេរី ទូរស័ព្ទ​ចូល។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី កត់​សម្គាល់​ថា សមាគម​របស់​អ្នកស្រី បាន​ទទួល​ពាក្យ​បណ្ដឹង​ករណី​នេះ​ហើយ និង​ស្វែងរក​យន្តការ​អន្តរាគមន៍​ទៅ​ក្រសួង ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​នេះ ក៏ប៉ុន្តែ​នៅ​តែ​ពុំ​មាន​លទ្ធផល។ អ្នកស្រី​យល់​ថា ក្រសួង​អប់រំ គួរ​តែ​ស្រាវជ្រាវ​បញ្ហា​នេះ​ដោយ​ត្រឹមត្រូវ មុន​សម្រេច​លុប​ឈ្មោះ​គ្រូបង្រៀន​តាម​សំណើ​របស់​មន្ទីរ​អប់រំ​ខែត្រ។

អ្នកស្រី​ថា គ្រូបង្រៀន​បច្ចុប្បន្ន​កំពុង​រង​ការ​គាប​សង្កត់​បញ្ហា​ជាច្រើន ជាពិសេស​ការ​បំបិទ​សិទ្ធិ​សេរីភាព និង​ការ​រើសអើង​បក្ខពួក​បាន​ចាក់ឫស​ជ្រៅ​ក្នុង​ចង្កោម​វិស័យ​អប់រំ បណ្ដាល​ឲ្យ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​បំពេញ​កាតព្វកិច្ច​គ្រូបង្រៀន ជាពិសេស​គ្រូបង្រៀន​មួយ​ចំនួន​ត្រូវ​គេ​កាត់​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ​ដោយ​អយុត្តិធម៌៖ «ខ្ញុំ​សុំ​ទទូច​ដល់​ក្រសួង​អប់រំ ក៏ដូចជា​រដ្ឋាភិបាល មើល​ការ​ខុស​ត្រូវ​ចំពោះ​មន្ត្រី​ខិលខូច​មួយ​ចំនួន ដែល​តែងតែ​យក​បុណ្យ​ស័ក្តិ​របស់​ខ្លួន​ទៅ​គាប​សង្កត់​ដល់​លោកគ្រូ​អ្នកគ្រូ»។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា ការ​បញ្ឈប់ និង​ការ​ចោទ​ប្រកាន់​ណា​មួយ​បែប​លាប​ពណ៌ ព្រោះ​ពាក់ព័ន្ធ​រឿង​នយោបាយ នឹង​នាំ​មក​នូវ​អំពើ​អយុត្តិធម៌​ច្រើន​ដល់​សង្គម ជាពិសេស​ការ​អនុវត្ត​ការងារ​របស់​មន្ត្រី​ជំនាញ​លើស​ពី​ក្របខ័ណ្ឌ​ច្បាប់។ លោក​យល់​ថា ក្រសួង​អប់រំ មុន​សម្រេច​បញ្ឈប់​នាយិកា គួរ​តែ​ស៊ើប​អង្កេត​ដល់​មូលដ្ឋាន​ផ្ទាល់ កុំ​ជឿ​តែ​របាយការណ៍​របស់​មន្ទីរ​អប់រំ​ខែត្រ ព្រោះ​ប្រសិន​បើ​ការ​ឯកភាព​បញ្ឈប់​នាយក​សាលា​ធ្វើ​ឡើង​ដោយ​មិន​ស៊ើប​អង្កេត​គ្រប់​ជ្រុងជ្រោយ នឹង​បង្ក​ប៉ះពាល់​ជីវភាព​គ្រូបង្រៀន​ធ្ងន់ធ្ងរ ជាពិសេស​រឿង​អយុត្តិធម៌​នឹង​កាន់​តែ​កើន​ឡើង៖ «ទោះ​បី​ជា​គ្រួសារ​គាត់ ឬ​ប្ដី​គាត់​ក៏ដោយ ក៏​យើង​មិន​អាច​ចោទ​ប្រកាន់​គាត់​ថា​ជា​សកម្មជន​របស់​គណបក្ស​នយោបាយ​បាន​ដែរ ហើយ​បើ​គ្រាន់​តែ​ការ​សង្ស័យ ហើយ​បញ្ចប់​អាជីព​ការងារ​របស់​គាត់ ខ្ញុំ​ថា​វា​ជា​រឿង​អយុត្តិធម៌​មួយ​ធ្ងន់ធ្ងរ។ ចំណុច​នេះ​វា​ជា​ចំណុច​ខ្វះខាត​របស់​ថ្នាក់​លើ មិន​ព្រម​ស៊ើប​អង្កេត​នៅ​ពេល​ដែល​មាន​ការ​ចោទ​ប្រកាន់ ឬ​មាន​ការ​បញ្ឈប់»។

អ្នកស្រី ចន្ទ ធីតា បាន​បម្រើ​ការងារ​ជា​គ្រូបង្រៀន​ខែត្រ​ស្ទឹងត្រែង នៅ​ឆ្នាំ​២០០២ និង​ធ្វើ​ជា​នាយិកា​សាលា​បឋម​សិក្សា ខាំផាន់ តាំង​ពី​ឆ្នាំ​២០១១ មក។

ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល​មាត្រា​៦ និង​មាត្រា​៧ ចែង​ថា អ្នក​រាជការ​ម្នាក់ៗ​មាន​សិទ្ធិ​សុំ​មើល​កំណត់​ត្រា និង​ឯកសារ​ផ្សេងៗ​ដែល​ជា​សំណុំ​រឿង​ផ្ទាល់​ខ្លួន មុន​នឹង​ទទួល​ខុស​ត្រូវ​ទណ្ឌកម្ម​ខាង​វិន័យ ឬ​មុន​នឹង​ត្រូវ​ផ្លាស់​មុខងារ​ដោយ​បង្ខំ។ អ្នក​រាជការ​ក្របខ័ណ្ឌ អាច​ដាក់​ឲ្យ​ទៅ​បម្រើ​ការ ឬ​មុខងារ​ក្រៅ​ក្របខ័ណ្ឌ​ដើម​របស់​ខ្លួន​បាន ក្នុង​ករណី​ចាំបាច់ និង​មាន​ការ​យល់ព្រម​ពី​សាមី​ខ្លួន។ អ្នក​រាជការ​ក្របខ័ណ្ឌ មាន​សិទ្ធិ​សុំ​ផ្លាស់​កន្លែង​ធ្វើ​ការ​ទៅ​តាម​ប្ដី ឬ​ប្រពន្ធ​បាន៕

មេ​ឃុំ​បិតត្រាំង​ខេត្ត​ព្រះសីហនុ​ស្នើ​នាយក​រដ្ឋមន្ត្រី​ជួយ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​គម្រប​ព្រៃ​ឈើ


មេ​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លោក អ៊ឹង សារ៉ុម ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Den Ayuthyea


អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម និង​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​បិតត្រាំង ខេត្ត​ព្រះសីហនុ ស្នើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ទប់ស្កាត់​សកម្មភាព​កាប់​ទន្ទ្រាន​ដី​គម្រប​ព្រៃ​ឈើ និង​ដី​ភ្នំ​ធ្វើ​កម្មសិទ្ធិ​ឯកជន ផ្ដើម​ដោយ​ជន​ខិលខូច​មួយ​ចំនួន និង​គ្មាន​សមត្ថកិច្ច​ជំនាញ​ចេញ​មុខ​ទប់ស្កាត់។

ការ​ព្រួយ​បារម្ភ​ជា​ថ្មី​ទៀត​របស់​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​នា​ខេត្ត​ព្រះសីហនុ ទៅ​លើ​បទល្មើស​កាប់​បំផ្លាញ​ដី​គម្រប​ព្រៃ​ឈើ និង​ទន្ទ្រាន​ដី​ភ្នំ​ធ្វើ​កម្មសិទ្ធិ​ពី​សំណាក់​មន្ត្រី​មាន​អំណាច​កំពុង​បម្រើ​ការងារ​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​បច្ចុប្បន្ន ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា និង​ពលរដ្ឋ​មួយ​ចំនួន ដោយសារ​តែ​បទល្មើស​នេះ​មិន​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចុះ​បង្ក្រាប​ទេ។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែល​បាន​ចុះ​អង្កេត​ដល់​មូលដ្ឋាន​មួយ​ចំនួន មាន​ឃុំ​រាម និង​ឃុំ​បិតត្រាំង ជាដើម មាន​ទីតាំង​នៅ​ក្នុង​ស្រុក​ព្រៃនប់ បាន​ស្នើ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ជួយ​ទប់ស្កាត់​ភាព​អនាធិបតេយ្យ​នៃ​ការ​ទន្ទ្រាន​កាន់​កាប់​ដី​ភ្នំ និង​ដី​ព្រៃ​ឈើ​ដែល​នៅ​សេសសល់​នា​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ ឲ្យ​បាន​ទាន់​ពេល។

លោក​សង្កត់​ធ្ងន់​ថា សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃ​ឈើ និង​ដី​ភ្នំ​ជាដើម​នា​ខេត្ត​ព្រះសីហនុ មក​ដល់​ពេល​នេះ គ្មាន​សមត្ថកិច្ច​ពី​ស្ថាប័ន​ជំនាញ​ណា​មួយ​ចេញ​មុខ​ទប់ស្កាត់​ទេ។ អ្នក​ឃ្លាំ​មើល​សង្គម​រូប​នេះ អះអាង​ថា ភាគច្រើន​អ្នក​នៅ​ពី​ក្រោយ​បទល្មើស​កាប់​រាន​ដី​គម្រប​ព្រៃ​ឈើ ឬ​ដី​ព្រៃ​ភ្នំ​របស់​រដ្ឋ ដើម្បី​ធ្វើ​កម្មសិទ្ធិ គឺ​គ្មាន​ការ​បង្ក្រាប​ពី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ទេ ទាំង​ពេល​កន្លង​ទៅ និង​បច្ចុប្បន្ន ហើយ​បទល្មើស​ទាំងនេះ​ទំនង​ជា​អាច​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​មាន​អំណាច​ខ្លះ និង​ឈ្មួញ​មាន​ទ្រព្យ ដោយ​មាន​ការ​ឃុបឃិត​ចែក​ផល​ប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​មន្ត្រី​ជំនាញ​នៅ​តាម​ស្ថាប័ន​ខ្លះ ទើប​គ្មាន​សកម្មភាព​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព។

ប៊ួន ណារិទ្ធិ ២០១៦ ៨៥៥អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បង្ហាញ​ព្រៃ​ឈើ និង​ដី​ភ្នំ​នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​គេ​ទន្ទ្រាន​ធ្វើ​កម្មសិទ្ធិ​ឯកជន នៅ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Den Ayuthyea

ត្រង់​ចំណុច​នេះ លោក ប៊ួន ណារិទ្ធិ ព្រួយ​បារម្ភ​ថា បើ​បទល្មើស​ទន្ទ្រាន​កាន់​កាប់​ដី​ភ្នំ និង​ដី​គម្រប​ព្រៃ​ឈើ​គ្មាន​ការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ ទំនង​ជា​បទបញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ដាក់​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ថែរក្សា និង​អភិរក្ស​ព្រៃ​ឈើ ឬ​ធនធាន​ធម្មជាតិ​ដែល​នៅ​សេសសល់​កាល​ពី​ពេល​ថ្មីៗ​នេះ នឹង​អស់​តម្លៃ ឬ​ត្រូវ​បរាជ័យ ព្រោះ​គ្មាន​មន្ត្រី​ក្រោម​ឱវាទ​គោរព និង​អនុវត្ត​តាម​ទេ៖ «យើង​បាន​ចុះ​មក​ដល់​ទីតាំង​ដី​ជាក់ស្តែង គឺ​នៅ​ចុង​ឆ្នេរ​អូរត្រេះ ខេត្ត​ព្រះសីហនុ ហើយ​ទីតាំង​នេះ គឺ​ជា​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ ដែល​រាជ​រដ្ឋាភិបាល​បាន​កំណត់​ទុក​ជា​ព្រៃ​ឈើ​សម្រាប់​ការពារ និង​អភិរក្ស ដើម្បី​ទុក​ការពារ​ឆ្នេរ​សមុទ្រ និង​ទុក​សម្រាប់​ទេសចរណ៍​បៃតង​នា​ខេត្ត​ព្រះសីហនុ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា យើង ពិសេស​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ​នៅ​ពេល​ដែល​យើង​បាន​ចុះ​មក​ដល់​ទីតាំង​នេះ សង្កេត​ឃើញ​ថា ទីតាំង​បរិវេណ​ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ ដែល​មាន​ទីតាំង​នៅ​ជាប់​មាត់​សមុទ្រ​តំបន់​ចុង​ឆ្នេរ​អូរត្រេះ​ពេល​នេះ ត្រូវ​គេ​កាប់​ទន្ទ្រាន​ធ្វើ​កម្មសិទ្ធិ​ទាំងស្រុង និង​មាន​សង់​ផ្ទះ​តូច​ធំ​ជាច្រើន​ខ្នង​នៅ​លើ​ដី​គម្រប​ព្រៃ​ឈើ ដែល​រដ្ឋាភិបាល​បាន​បម្រុង​ទុក​នោះ​ថែម​ទៀត»។

បញ្ហា​នេះ អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​នា​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ក៏​ធ្លាប់​បង្ហាញ​ការ​ព្រួយ​បារម្ភ​នៅ​គ្រា​សង្កេត​ឃើញ​ថា ដី​គម្រប​ព្រៃ​ឈើ និង​ដី​ភ្នំ​ស្ទើរ​ទាំងអស់​នា​មូលដ្ឋាន​នេះ ត្រូវ​ប្រជាពលរដ្ឋ ពិសេស​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ​មាន​ងារ​ឧកញ៉ា បាន​រំលោភ​ធ្វើ​កម្មសិទ្ធិ​ដោយ​គ្មាន​មន្ត្រី​ពី​ស្ថាប័ន​ណា​មួយ​ចេញ​មុខ​ទប់ស្កាត់​ទេ​កន្លង​ទៅ។

មេ​ឃុំ​បិតត្រាំង លោក អ៊ឹង សារ៉ុម សោកស្ដាយ​ដែល​ធនធាន​ធម្មជាតិ​មាន​ដី​គម្រប​ព្រៃ​ឈើ និង​ដី​ភ្នំ​ជាដើម​ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ ហើយ​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​គេ​ទន្ទ្រាន​កាន់​កាប់​ធ្វើ​កម្មសិទ្ធិ​យ៉ាង​អនាធិបតេយ្យ។

ផ្តល់​សម្ភាស​ដល់​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី បង្ហាញ​ពី​ទឹក​មុខ​ភ័យ​ព្រួយ លោក អ៊ឹង សារ៉ុម មេ​ឃុំ​បិតត្រាំង បាន​អំពាវនាវ​ដល់​ប្រមុខ​ដឹកនាំ និង​ថ្នាក់​ដឹកនាំ​ស្ថាប័ន​គ្រប់​ជាន់​ថ្នាក់​តាំង​ពី​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត​ព្រះសីហនុ ជួយ​ទប់ស្កាត់​បទល្មើស​កាប់​រាន​ដី​គម្រប​ព្រៃ​ឈើ និង​ដី​ភ្នំ​ពី​សំណាក់​ជន​ខិលខូច​មួយ​ចំនួន ឲ្យ​បាន​គង់វង្ស និង​មាន​ប្រសិទ្ធភាព។

មេ​ឃុំ​បិតត្រាំង ក៏​ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជាពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​មាន​វិធានការ​ទប់ស្កាត់ ឬ​រឹប​អូស​យក​ដី​ព្រៃ​ឈើ ឬ​ដី​ព្រៃ​ភ្នំ ដែល​ត្រូវ​គេ​រំលោភ និង​ហ៊ុមព័ទ្ធ​របង​ធ្វើ​កម្មសិទ្ធិ​នា​មូលដ្ឋាន​នេះ យក​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ៖ «អ៊ីចឹង​ដើម្បី​ឲ្យ​ទ្រព្យ​សម្បត្តិ​ដែល​ជា​កេរ​ដំណែល​របស់​ដូនតា​បាន​បន្សល់​ទុក​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ អាច​រក្សា​បាន​គង់វង្ស​យូរ​អង្វែង និង​មិន​ឲ្យ​បាត់បង់​នៅ​មូលដ្ឋាន​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ យើង​ខ្ញុំ​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ថ្នាក់​ឃុំ​បិតត្រាំង សូម​សំណូមពរ​ដល់​រាជ​រដ្ឋាភិបាល​តាំង​ពី​ថ្នាក់​ជាតិ រហូត​ដល់​ថ្នាក់​ក្រោម​ជាតិ សូម​មេត្តា​ជួយ​ចាត់ចែង និង​ការពារ​អភិរក្ស​ព្រៃ​ឈើ ភ្នំ និង​តំបន់​ឆ្នេរ​នៅ​មូលដ្ឋាន​នេះ ដើម្បី​កុំ​ឲ្យ​បាត់បង់​ធាតុ​ដើម ដែល​ជា​ទម្រង់​មួយ​ដែល​អាច​បង្ហាញ​ពី​សោភ័ណភាព​ដល់​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ពិសេស​តំបន់​ឆ្នេរ​នៅ​ក្នុង​មូលដ្ឋាន​នេះ​នា​ថ្ងៃ​អនាគត»។

លោក អ៊ឹង សារ៉ុម មេ​ឃុំ​បិតត្រាំង បង្ហាញ​ការ​សោកស្ដាយ​ថា ដី​គម្រប​ព្រៃ​ឈើ និង​ដី​ព្រៃ​ភ្នំ​ដែល​នៅ​សេសសល់​នា​ខេត្ត​ព្រះសីហនុ មិន​គួរ​ថ្នាក់​ដឹកនាំ​នៅ​តាម​ស្ថាប័ន​ជំនាញ​នានា ទុក​បណ្តោយ​ឲ្យ​មាន​ការ​ឃុបឃិត​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​អនាធិបតេយ្យ​ដូច​រាល់​ថ្ងៃ​នេះ​ទៀត​ទេ ព្រោះ​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​អនាគត។

ស្រដៀង​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ និង​អ្នក​ទេសចរ​ដែល​ចូល​មក​ទស្សនា​ខេត្ត​នេះ ក៏​បាន​រិះគន់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​ទុក​បណ្តោយ​ឲ្យ​មាន​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ព្រៃ​កោងកាង​រាន​ដី​ធ្វើ​កម្មសិទ្ធិ​ឯកជន កើត​មាន​អនាធិបតេយ្យ និង​គ្មាន​អាជ្ញាធរ​ហាមឃាត់។ ពួក​គេ​ក៏​បាន​អំពាវនាវ​ដល់​ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល និង​រដ្ឋមន្ត្រី​នៅ​តាម​ក្រសួង​ពាក់ព័ន្ធ​ថ្នាក់​ជាតិ ជួយ​ចុះ​អង្កេត និង​ឈាន​ដល់​ដកហូត​ដី​ភ្នំ ឬ​ដី​គម្រប​ព្រៃ​ឈើ​ដែល​ត្រូវ​មន្ត្រី​ពាក់​ផ្កាយ ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា និង​ប្រជាពលរដ្ឋ​មួយ​ចំនួន រំលោភ​យក​នា​ពេល​កន្លង​ទៅ មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ។

ទាក់ទិន​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន និយាយ​ដដែលៗ​ថា បាន​ដាក់​បទបញ្ជា​ដល់​មន្ត្រី​ជំនាញ​នៅ​តាម​មន្ទីរ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្រោម​ឱវាទ​ខេត្ត ឲ្យ​ចុះ​ទប់ស្កាត់​បទល្មើស​កាប់​រាន​ដី​គម្រប​ព្រៃ​ឈើ ឬ​ដី​ភ្នំ​នេះ​ជា​បន្តបន្ទាប់​រួច​ហើយ។ លោក​ព្រមាន​ថា សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដី​ភ្នំ និង​ដី​គម្រប​ព្រៃ​ឈើ ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ការពារ​ដោយ​រដ្ឋធម្មនុញ្ញ គឺ​ជា​ទង្វើ​ខុស​ច្បាប់។

បញ្ហា​នេះ លោក យន្ត មីន ស្នើ​ដល់​អ្នក​ជាប់​ពាក់ព័ន្ធ​សកម្មភាព​កាប់​រាន​ដី​គម្រប​ព្រៃ​ឈើ និង​ដី​ភ្នំ​ដែល​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ទាំង​ពលរដ្ឋ ឈ្មួញ និង​មន្ត្រី​រាជការ​ក្តី ត្រូវ​ដក​ខ្លួន​ជា​បន្ទាន់ ព្រោះ​រដ្ឋបាល​ខេត្ត​នឹង​ដាក់​របាយការណ៍​ជុំវិញ​បទល្មើស​បំផ្លាញ​ធនធាន​ធម្មជាតិ​ទាំងនេះ ជូន​ថ្នាក់​ដឹកនាំ​ពិនិត្យ និង​ឈាន​ដល់​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​ទាំងនេះ។

ទោះ​បី​ជា​បែប​នេះ​ក្តី មន្ត្រី​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​ថ្នាក់​ទាប​នា​មូលដ្ឋាន​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ ថ្លែង​រិះគន់​ចំពោះ​ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ ថា​មាន​ភាព​កម្សោយ និង​មិន​អាច​មាន​លទ្ធភាព​ទប់ស្កាត់​បទល្មើស​កាប់​រាន​ដី​គម្រប​ព្រៃ​ឈើ ឬ​ដី​ភ្នំ​ដែល​កើត​មាន​អនាធិបតេយ្យ​នេះ​មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​បទបញ្ជា​ដែល​លោក យន្ត មីន បាន​ដាក់​ឲ្យ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​រដ្ឋបាល​ខេត្ត​នេះ​អនុវត្ត​កន្លង​ទៅ គឺ​គ្មាន​អ្នក​អនុវត្ត​តាម​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ ហើយ​បទល្មើស​កាប់​រាន​ដី​ព្រៃ​ឈើ និង​ដី​ភ្នំ​នា​មូលដ្ឋាន​នេះ នៅ​តែ​បន្ត​កើត​មាន​ជា​បន្តបន្ទាប់​នៅ​ក្នុង​អាណត្តិ​ដឹកនាំ​របស់​លោក។ មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ នឹង​រង់ចាំ​មើល​ចំណាត់ការ​តាម​ផ្លូវ​ច្បាប់​របស់​រដ្ឋបាល​ខេត្ត​នេះ ថា​តើ​អាច​ទប់ស្កាត់​សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដី​ភ្នំ និង​ដី​គម្រប​ព្រៃ​ឈើ​ដែល​នៅ​សេសសល់​មាន​ប្រសិទ្ធភាព​ដែរ​ឬ​ទេ?៕

ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​ចោទ​រោងចក្រ​ជ្រលក់​ពណ៌​ថា​បញ្ចេញ​ទឹក​កខ្វក់​ចូល​ស្រែ​ពលរដ្ឋ

ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​ចោទ​រោងចក្រ​ជ្រលក់​ពណ៌​ថា​បញ្ចេញ​ទឹក​កខ្វក់​ចូល​ស្រែ​ពលរដ្ឋ



ពលរដ្ឋ​ជាច្រើន​ភូមិ​នៃ​ឃុំ​ពានី និង​ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង នៅ​តែ​ប្រឈម​នឹង​បញ្ហា​សុខភាព និង​ធ្វើ​ស្រូវ​មិន​បាន​ផល ដោយសារ​រោងចក្រ​ជ្រលក់​ពណ៌​ក្រណាត់ បង្ហូរ​ទឹក​ស្អុយ​មាន​ជាតិ​គីមី​ចូល​ស្រែ​របស់​ពួក​គេ។ មន្ត្រី​ជំនាញ​បរិស្ថាន​អះអាង​ថា ក្រុមហ៊ុន​បាន​បង្កើត​អាង​ប្រតិកម្ម ឬ​អាង​ចម្រោះ​ជាតិ​ពុល​ពី​ក្នុង​ទឹក មុន​នឹង​បង្ហូរ​ចេញ​ទៅ​ក្រៅ​រោងចក្រ។

ក្រៅ​ពី​ប្រឈម​នឹង​បញ្ហា​សុខភាព​មនុស្ស សត្វ និង​បរិស្ថាន ដោយសារ​ទឹក​មាន​សារធាតុ​គីមី​បញ្ចេញ​ពី​រោងចក្រ​នេះ នៅ​មាន​ស្រូវ​របស់​ពលរដ្ឋ​ចំនួន ៦​ភូមិ​នៃ​ឃុំ​ពានី និង​ឃុំ​អូរឫស្សី ក៏​រង​ការ​ខូចខាត​ដែរ។

មេ​ឃុំ​ពានី លោក អ៊ិន ឃឿន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ថា បច្ចុប្បន្ន​ការ​បង្ហូរ​ទឹក​ស្អុយ និង​មាន​ជាតិ​ពុល​ចេញ​ពី​រោងចក្រ បាន​កាត់​បន្ថយ​ក្រោយ​ពី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ចុះ​ណែនាំ​ម្ចាស់​រោងចក្រ​កាល​ពី​អំឡុង​ខែ​មិថុនា។ ប៉ុន្តែ​លោក​ថា​ទឹក​នៅ​តែ​មាន​ពណ៌​ខៀវ ហើយ​លោក និង​ពលរដ្ឋ​បារម្ភ​ថា ទឹក​មាន​ជាតិ​ពុល នឹង​នៅ​តែ​ត្រូវ​គេ​បង្ហូរ​ចេញ​ពី​រោងចក្រ​ដដែល បើ​ពុំ​មាន​វិធានការ​គ្រប់គ្រង​ច្បាស់លាស់៖ «ខ្ញុំ​បាន​រាយការណ៍​ទៅ​បរិស្ថាន​ខេត្ត គេ​បាន​ចុះ​មើល និង​បាន​ណែនាំ​គេ​ហើយ តែ​នៅ​មាន​របូត​ដៃ​របូត​ជើង​អ៊ីចឹង​ទៅ​ណា​ប្អូន។ ខ្ញុំ​សំណូមពរ​ថា សូម​រក​វិធានការ​ណា​ឲ្យ​ការ​បង្ហូរ​ទឹក​កុំ​ឲ្យ​ប៉ះពាល់​ដល់​ស្រែ​ពលរដ្ឋ ដែល​គាត់​ផលិតផល​ស្រូវ​អត់​បាន ផល​ហ្នឹង​វា​អត់​បាន វា​ទៅ​ជា​រលួយ រេញ​មិន​លូតលាស់​ទេ»។

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ប្រធាន​រដ្ឋបាល​រោងចក្រ​បោកគក់ និង​ជ្រលក់​ពណ៌​ក្រណាត់ ដែល​គេ​មិន​ស្គាល់​ឈ្មោះ ឋិត​នៅ​ភូមិ​ក្រាំងតាឯក ឃុំ​ពានី ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ។

ប៉ុន្តែ​អនុប្រធាន​មន្ទីរ​បរិស្ថាន ទទួល​បន្ទុក​ការ​អប់រំ និង​ផ្សព្វផ្សាយ​ការ​បំពុល​បរិស្ថាន លោក គឹម ច័ន្ទបូផាត បញ្ជាក់​ថា រោងចក្រ​នេះ​កំពុង​ដំណើរ​ការ​ដោយ​មាន​អាង​ប្រតិកម្ម​ត្រឹមត្រូវ។

អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង រូប​នេះ​បន្ថែម​ថា បញ្ហា​រោងចក្រ​បង្ហូរ​ទឹក​មាន​សារធាតុ​គីមី​ចេញ​ក្រៅ ដោយ​ពុំ​បាន​ឆ្លង​កាត់​អាង​ប្រតិកម្ម​នេះ បាន​ដោះស្រាយ​ចប់​សព្វគ្រប់​ហើយ ដោយ​ភាគី​រោងចក្រ​ព្រម​ទទួល​ការ​ផាក​ពិន័យ ហើយ​មន្ត្រី​ជំនាញ​តម្រូវ​ឲ្យ​អនុវត្ត​វិធានការ​មួយ​ចំនួន ដើម្បី​បញ្ឈប់​ការ​បញ្ចេញ​ទឹក​មាន​សារធាតុ​គីមី ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ និង​បរិស្ថាន៖ «យើង​បាន​រៀបចំ​ឲ្យ​ធ្វើ​អាង​ប្រតិកម្ម​អី​បិទ​ភ្ជិត​អា​ទឹក​ដែល​ជ្រាប​ចេញ​អី​រួច​រាល់​អស់​ហើយ​តើ! មាន​បញ្ហា​អី​ទៀត​ដោះស្រាយ​បាន​យូរ​ហើយ ក្រសួង​ក៏​បាន​មក​ជួយ​អន្តរាគមន៍​ដែរ។ ពណ៌​ហ្នឹង​ទី​មួយ​បើ​យើង​ប្រើប្រាស់​វា ធ្វើ​ឲ្យ​ស្បែក​មាន​បញ្ហា ហើយ​ទន្ទឹម​នឹង​ដី​ក៏​ក្ដាំង ទឹក​ឡើង​ខៀវ​ដូច​ទឹក​កំបោរ អាច​បង្ក​ជា​ជំងឺ​អី​ផ្សេងៗ​ទៀត»។

ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​ដឹង​ថា រោងចក្រ​នេះ​បាន​ដំណើរ​ការ​ជិត ១០​ឆ្នាំ​ហើយ ហើយ​តាំង​ពី​ដំណើរ​ការ​មក រោងចក្រ​បាន​បញ្ចេញ​ទឹក​ស្អុយ និង​មាន​ជាតិ​ពុល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​រហូត។ អ្នក​ភូមិ​ក្រាំងតាឯក ដែល​ប៉ះពាល់​ពី​ទឹក​នេះ​ផ្ទាល់ ធ្លាប់​មាន​មនុស្ស​ឈឺ និង​កើត​រមាស់​លើ​ស្បែក ចំណែក​សត្វ​គោ ក៏​ធ្លាប់​ឈឺ​ងាប់​ដោយសារ​ផឹក​ទឹក​ដែល​មាន​សារធាតុ​គីមី​បង្ហូរ​ចេញ​ពី​រោងចក្រ​នេះ​ដែរ៕

សហគមន៍​ការពារ​ព្រៃ​ឈើ​ខេត្ត​រតនគិរី​ព្រមាន​ប្ដឹង​សមាជិក​ម្នាក់​ពី​បទ​កាប់​ឈើ​អភិរក្ស

ប៉ូលិស​ស្រុក​អូរយ៉ាដាវ ចុះ​រឹប​អូស​ឈើ​ដែល​កាប់​ពី​ព្រៃ​ការពារ​សហគមន៍​ភូមិ​ឡែ ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Ratha Visal


សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​ឡែ ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ បាន​ដុត​វត្ថុ​តាង​បទល្មើស​ព្រៃ​ឈើ​ដែល​ក្រុម​ល្បាត​រឹបអូស​បាន​ពី​សមាជិក​សហគមន៍​លួច​កាប់​យក​ឈើ​ដោយ​ខុស​ច្បាប់។ ការ​ដុត​វត្ថុ​តាង​បទល្មើស​ព្រៃ​ឈើ​នេះ ជា​សារ​ព្រមាន​ចុង​ក្រោយ​របស់​គណៈកម្មការ​សហគមន៍ ខណៈ​សមាជិក​សហគមន៍​កាន់​តែ​ច្រើន នាំ​គ្នា​កាប់​ឈើ​ក្នុង​ព្រៃ លក់​ទៅ​ឲ្យ​ឈ្មួញ។

តំណាង​សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​ឡែ ព្រមាន​ដាក់​ពាក្យ​ប្ដឹង​សមាជិក​សហគមន៍​មួយ​រូប ទៅ​ស្ថាប័ន​អយ្យការ ដោយសារ​តែ​បាន​កាប់​យក​ឈើ​ក្នុង​ព្រៃ​អភិរក្ស​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់។

ការ​ព្រមាន​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ពីរ​ថ្ងៃ ដែល​សហគមន៍​សម្រេច​ដុត​ម៉ូតូ​មួយ​គ្រឿង និង​ម៉ាស៊ីន​កាត់​ឈើ​មួយ​គ្រឿង ដែល​ក្រុម​ល្បាត​សហគមន៍​រឹប​អូស​ពី​ក្រុម​អ្នក​កាប់​ឈើ​ក្នុង​ព្រៃ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា។

ប្រធាន​សហគមន៍​ភូមិ​ឡែ លោក សល់ ណក បញ្ជាក់​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ នេះ​ថា ការ​សម្រេច​ដុត​វត្ថុ​តាង​បទល្មើស​ព្រៃ​ឈើ គឺ​ជា​វិធានការ​ក្តៅ​បង្ហាញ​អ្នក​ពាក់ព័ន្ធ​លួច​កាប់​ឈើ​ឲ្យ​រាងចាល ពីព្រោះ​ការ​អប់រំ​ណែនាំ និង​ការ​ផ្សព្វផ្សាយ​ពី​វិធានការ​ការពារ​ព្រៃ​ឈើ​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ។ លោក​ថា​កំពុង​ពិភាក្សា​ផ្ទៃ​ក្នុង​សហគមន៍ និង​អាជ្ញាធរ​ឃុំ ដើម្បី​រៀបចំ​ដាក់​ពាក្យ​ប្ដឹង​ជន​ពាក់ព័ន្ធ​កាប់​ឈើ​ក្នុង​ព្រៃ​ការពារ​នេះ ទៅ​ស្ថាប័ន​តុលាការ​ទៀត​ផង៖ «ម៉ាស៊ីន​មួយ​គ្រឿង ម៉ូតូ​មួយ​គ្រឿង​គេ​ដុត វា​ទៅ​កាប់​ឈើ ឈើ​ហ៊ុប​យើង​ចំ​ថ្ងៃ​គេ​ល្បាត​គេ​ចាប់​បាន ក្នុង​ព្រៃ​ឈើ​ប៉ុនណា​ប៉ុន​ណី»។

ក្រុម​ល្បាត​ព្រៃ​សហគមន៍​ភូមិ​ឡែ ប្រមាណ ៣០​នាក់​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា បាន​ប្រទះ​ឃើញ​ក្រុម​អ្នក​លួច​អារ​ឈើ​មួយ​ក្រុម​មាន​គ្នា​បី​នាក់ ក្នុង​នោះ​ម្នាក់​ជា​សមាជិក​សហគមន៍​ឈ្មោះ រម៉ាម ធា រួម​ទាំង​កម្មករ​ពីរ​នាក់ បាន​អារ​រំលំ​ឈើ​មូល​ជាង ១០​ដើម ដើម្បី​អារ​ច្រៀក​ជា​ឈើ​ជ្រុង​បំណង​ដឹក​ជញ្ជូន​ទៅ​លក់​ឲ្យ​ឈ្មួញ។ ខណៈ​នោះ ក្រុម​ល្បាត​សហគមន៍​បាន​រឹប​អូស​ម៉ាស៊ីន​កាត់​ឈើ​មួយ​គ្រឿង និង​ម៉ូតូ​បី​គ្រឿង​របស់​ក្រុម​អារ​ឈើ ហើយ​សម្រេច​ដុត​ម៉ូតូ​មួយ​គ្រឿង និង​ម៉ាស៊ីន​កាត់​ឈើ​មួយ​គ្រឿង​ជា​ការ​ព្រមាន។ ចំណែក​ម៉ូតូ​ពីរ​គ្រឿង​ទៀត ក្រុម​ល្បាត​ព្រៃ​យក​មក​រក្សា​ទុក​ជា​វត្ថុ​តាង ដើម្បី​ធ្វើ​របាយការណ៍​ជូន​អាជ្ញាធរ​ឃុំ។

មេ​ឃុំ​លំជ័រ លោក សេវ ស្វាន គាំទ្រ​ការ​ព្រមាន​ដោយ​វិធី​ដុត​វត្ថុ​តាង​បទល្មើស​ព្រៃ​ឈើ ដែល​សហគមន៍​ថា​ជា​ជម្រើស​ចុង​ក្រោយ ដោយសារ​តែ​សមាជិក​សហគមន៍​កាន់​តែ​ច្រើន បំពាន​បទបញ្ជា​ផ្ទៃ​ក្នុង និង​លក្ខន្តិកៈ​សហគមន៍​ចូល​ព្រៃ​កាប់​ឈើ មិន​ស្តាប់​អាជ្ញាធរ​ប្រពៃណី​អប់រំ​ណែនាំ​ឡើយ។ លោក​ថា វត្ថុ​តាង​នៅ​សេសសល់ អាជ្ញាធរ​រួម​ជាមួយ​គណៈកម្មការ​សហគមន៍ រៀបចំ​ធ្វើ​របាយការណ៍​ជូន​អាជ្ញាធរ​ស្រុក​សម្រេច៖ «ខុស​លើសលប់​ពេក បើ​កំហុស​វា​ច្រើន​លើក​ច្រើនសា ឲ្យ​គាត់​ឈប់។ គាត់​មិន​ឈប់។ យើង​យោង​តាម​ប្រជុំ​ដែល​យើង​ទៅ​ប្រជុំ ហើយ​អត់​ស្អី​ទេ ខ្ញុំ​គាំទ្រ»។

គណៈកម្មការ​ព្រៃ​ការពារ​សហគមន៍​ភូមិ​ឡែ បាន​រក​ឃើញ​សមាជិក​សហគមន៍​ជាង ២០​នាក់​មាន​ជាប់​ពាក់ព័ន្ធ​ការ​កាប់​យក​ឈើ​ក្នុង​ព្រៃ លក់​ទៅ​ឲ្យ​ឈ្មួញ។ លើស​ពី​នោះ​ទៀត សហគមន៍​ក៏​បាន​រក​ឃើញ​សមាជិក​សហគមន៍​ភូមិ​សោមគល់ ក៏​បាន​កាប់​រាន​ព្រៃ​ការពារ​សហគមន៍​អស់​ជាង ១០​ហិកតារ ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ រួម​ទាំង​កាប់​យក​ឈើ​លក់​ទៅ​ឲ្យ​ឈ្មួញ​ដូច​គ្នា។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី កត់​សម្គាល់​ថា ការ​កើន​ឡើង​បទល្មើស​ព្រៃ​ឈើ​ក្នុង​ព្រៃ​សហគមន៍​បច្ចុប្បន្ន គឺ​បណ្ដាល​មក​ពី​សមាជិក​សហគមន៍​ផ្ទាល់ ចំណែក​ដំណោះស្រាយ​អប់រំ​ណែនាំ​តាម​រយៈ​អាជ្ញាធរ​ប្រពៃណី ឬ​គណៈកម្មការ​សហគមន៍​មិន​មាន​ប្រសិទ្ធភាព​ទេ។ លោក​ថា ការ​ដុត​បំផ្លាញ​វត្ថុ​តាង​បទល្មើស​ព្រៃ​ឈើ មិន​មែន​ជា​ជម្រើស​ល្អ ប៉ុន្តែ​លោក​ថា ការ​ចូលរួម​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​វិធានការ​ច្បាប់ គឺ​ជា​កត្តា​សំខាន់​ដើម្បី​លុប​បំបាត់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ថ្មី​នេះ៖ «មិន​ចង់​ឲ្យ​ដុត​អ៊ីចឹង វា​ខាត​ផល​ប្រយោជន៍​ទាំង​សង​ខាង។ យើង​ចង់​ឲ្យ​សហគមន៍​យល់​ដឹង​ពី​សារសំខាន់​នៃ​ការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាព»។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក កែប កត់ បញ្ចេញ​សារ​ព្រមាន​កាល​ពី​ចុង​ខែ​វិច្ឆិកា ទៅ​សមាជិក​សហគមន៍​ដែល​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ ថា​នឹង​អនុវត្ត​ច្បាប់ ប្រសិន​អ្នក​ភូមិ​មិន​ទទួល​យក​ការ​អប់រំ​ឲ្យ​បញ្ឈប់​ការ​លួច​កាប់​ឈើ​ក្នុង​ព្រៃ៕

សមត្ថកិច្ច​បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​កាប់​ឈើ​គ្រញូង​តំបន់​ព្រៃឡង់

ប្រជា​សហគមន៍​ព្រៃ​ឡង់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ចុះ​ល្បាត​ព្រៃ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ រូបថត​សហគមន៍​ព្រៃ​ឡង់

 

អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្ត​កំពង់ធំ កំពុង​ស្ទាក់​ចាប់​ឈ្មួញ និង​អ្នក​រក​ស៊ី​កាប់​ឈើ​ក្នុង​តំបន់​ព្រៃឡង់ រយៈពេល​បី​ថ្ងៃ​ជាប់ៗ​គ្នា​មក​ហើយ គិត​មក​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ។

​អភិបាល​ខេត្ត​នេះ​ឲ្យ​ដឹង​ថា ការ​ដាក់​កម្លាំង​ចម្រុះ​ឃ្លាំមើល​នេះ ដោយសារ​តែ​មាន​សេចក្ដី​រាយការណ៍​ថា ក្នុង​តំបន់​ព្រៃឡង់ កំពុង​មាន​បទល្មើស​កាប់​ឈើ​ប្រណិត​ប្រភេទ​ឈើ​គ្រញូង ហើយ​ពួកគេ​បម្រុង​នាំ​ចេញ​ពី​តំបន់​នោះ​ដោយ​លួចលាក់។

សមត្ថកិច្ច​ចម្រុះ​ខេត្ត​កំពង់ធំ រួម​មាន​ស្ថាប័ន​តុលាការ​ផង កំពុង​តាមដាន​ស្វែង​រក​ជន​ពាក់ព័ន្ធ​ក្នុង​បទល្មើស​កាប់​ឈើ​គ្រញូង ក្នុង​តំបន់​ព្រៃឡង់ នៃ​ស្រុក​សណ្ដាន់។

​អ្នកនាំពាក្យ​សាលា​ខេត្ត​កំពង់ធំ លោក គង់ វិមាន ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ ទី​៣០ ខែ​វិច្ឆិកា ថា បន្ទាប់​ពី​ឃ្លាំមើល​រយៈពេល ៣​ថ្ងៃ​ជាប់ៗ​គ្នា​មក សមត្ថកិច្ច​សម្រេច​ចាប់​ជនសង្ស័យ​ម្នាក់​ដោយ​ភ្ជាប់​ជាមួយ​វត្ថុ​តាង​ជាច្រើន៖ «អ្នក​ភូមិ​រាយការណ៍​មក បែក​ការ​គាត់​រត់​គេច គាត់​យក​គ្រញូង​ទៅ​លាក់ ពេល​ជន​នោះ​ចេញ​ឡាន​កម្លាំង​យើង​បាន​ទៅ​កាក់​ឡាន​នោះ ហើយ​ឃើញ​មាន​ទាក់ទង​ទៅ​ឈ្មួញ​ដោយ​ត​ថ្លៃ​គ្នា»។

លោក​មិន​ទាន់​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនសង្ស័យ​នោះ​ទេ ដោយសារ​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ ហើយ​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​បន្ថែម​ទៀត។

​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក អ៊ិត សុធា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កាល​ពី​​រសៀល​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ថា ជនសង្ស័យ​រូប​នេះ ត្រូវ​បាន​តុលាការ​សម្រេច​ចោទ​ប្រកាន់​ពី​បទ៖ «ប្រមូល និង​ដឹក​ជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​នៅ​តំបន់​ព្រៃឡង់ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ និង​បាន​បញ្ជូន​ទៅ​ដល់ដៃ​ចៅក្រម​រួច​ហើយ​ដើម្បី​ចាត់ការ​បន្ត​ទៀត»។

​លោក អ៊ិត សុធា បញ្ជាក់​ទៀត​ថា នៅ​ពេល​ដែល​ចាប់​ខ្លួន សមត្ថកិច្ច​ចម្រុះ រឹប​អូស​បាន​រថយន្ត​ឈើ​គ្រញូង និង​បាន​ឆែក​ទូរស័ព្ទ​ដៃ ឃើញ​មាន​គំរូ ឬ​ហៅ​ថា ប៉ាន់​ឈើ​ដែល​ជន​នោះ​ផ្ញើ​ទៅ​អ្នក​ទិញ​មាន​តម្លៃ​សរុប​ប្រមាណ ២០​ម៉ឺន​ដុល្លារ។

លោក គង់ វិមាន ឲ្យ​ដឹង​ថា ឈើ​គ្រញូង​មួយ​ដើម​ដែល​ជនល្មើស​លួច​កាប់​នោះ មាន​មុខ​កាត់​ជាង​កន្លះ​ម៉ែត្រ ប្រវែង​ជិត ២០​ម៉ែត្រ ដែល​អ្នក​ភូមិ​ថែរក្សា​ទុកជា​ច្រើន​ឆ្នាំ​មក​ហើយ។

ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ព្រះ​ភិក្ខុ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​ថា ឈើ​ប្រភេទ​មាន​តម្លៃ និង​កម្រ ដូចជា​គ្រញូង​នេះ​នៅ​មាន​សល់​ខ្លះ ដែល​កប់​ក្នុង​ព្រៃ​ជ្រៅ ដែល​គេ​ហៅ​ថា ជំរំ​គ្រញូង​នៃ​តំបន់​ព្រៃឡង់ ក្នុង​ខេត្ត​កំពង់ធំ។

ព្រះអង្គ​បន្ត​ថា បើ​អាជ្ញាធរ​មិន​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ឬ​ក៏​ទប់ស្កាត់​របៀប​ធ្វើ​ឲ្យ​តែ​ល្អ​មើល​នោះ ឈើ​ប្រណិត​ដូចជា​គ្រញូង ឬ​ឈើ​ដទៃ​ទៀត ដែល​នៅ​សេសសល់​តិចតួច​ចុង​ក្រោយ​នេះ នឹង​ផុត​ពូជ ពេល​នោះ​រដ្ឋាភិបាល​ក៏​នឹង​ទទួល​ហានិភ័យ​ខ្ពស់​ដូច​ឈើ​ប្រណិត​នេះ​ដែរ​នៅ​ពេល​ខាង​មុខ៖ «ព្រៃឡង់​ប៉ែក​កំពង់ធំ​ហ្នឹង ជា​សម្បុក​គ្រញូង​ហើយ ហើយ​គ្រញូង​ទាំង​នោះ​នៅ​ឈរ​ទៀត។ បើ​សម្បុក​គ្រញូង​ទាំង​នោះ​មិន​ត្រូវ​បាន​ការពារ អំណាច​រដ្ឋាភិបាល​រាល់​ថ្ងៃ​នេះ​នឹង​ងាប់​ឈរ​ដូច​គ្រញូង​អ៊ីចឹង បើ​និយាយ​តែ​មាត់»។

កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា កន្លង​ទៅ ឈើ​គ្រញូង ១​ដើម មាន​មុខ​កាត់ ៩​តឹក និង​កម្ពស់ ១៥​ម៉ែត្រ ដែល​អាយុ​ជាង ២០០​ឆ្នាំ​នៅ​ក្នុង​ឧទ្យាន​អង្គរធំ ខេត្ត​សៀមរាប ក៏​ត្រូវ​បាន​ជនល្មើស​លួច​កាប់​ដែរ។

​ជនល្មើស​ក្នុង​រឿង​នេះ រួម​មាន​ទាំង​មន្ត្រី​ការិយាល័យ​បរិស្ថាន ទេសភាព វប្បធម៌ នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​របស់​អាជ្ញាធរ​អប្សរា​ជាច្រើន​នាក់​ផង​ដែរ។ ​ជន​ទាំង​នោះ​ត្រូវ​បាន​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់៕

ពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​នៅ​ក្រុង​សៀមរាប​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់



ពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​នៅ​ក្រុង​សៀមរាប​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់

ប្រជាពលរដ្ឋ​នៅ​ភូមិ​​បឹងដូនប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ប្រើប្រាស់​ទឹក​អណ្ដូង​ជីក​ដោយ​ខ្លួន​ឯង។ រូបថត​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Hang Savyouth


បច្ចុប្បន្ន ថ្វីត្បិត​តែ​ខេត្ត​សៀមរាប ល្បីល្បាញ​ខាង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បរទេស​រាប់​លាន​នាក់​ឱ្យ​មក​ទស្សនា​ប្រាសាទ​បុរាណ​ក្នុង ១​ឆ្នាំៗ ធ្វើ​ឱ្យ​សណ្ឋាគារ ផ្ទះសំណាក់ ព្រម​ទាំង​ភោជនីយដ្ឋាន​ទំនើបៗ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស ក៏ប៉ុន្តែ​ខេត្ត​នេះ នៅ​ទន់ខ្សោយ​ខាង​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ផ្លូវថ្នល់​មិនទាន់​ល្អ​ស្អាត ព្រមទាំង​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ក្នុង​ទីក្រុង​ជាដើម។

​រហូត​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​ជា​ច្រើន​ម៉ឺន​គ្រួសារ រស់​នៅ​ក្នុង​ទីក្រុង នៅ​តែ​ទី​ពឹង​លើ​ខ្លួន​ឯង​ក្នុង​ការ​ជីក​អណ្ដូង​បូម​យក​ទឹក​ក្រោម​ដី​ទៅ​ប្រើប្រាស់។

ប្រជាពលរដ្ឋ​ជាង ៣​ម៉ឺន​គ្រួសារ ដែល​រស់​នៅ​ក្នុង​ទីក្រុង​សៀមរាប តែង​ដណ្ដឹង​សួរ​គ្នា​ថា តើ​ពេល​ណា​ទើប​ពួកគេ​អាច​មាន​ទឹក​ស្អាត​ប្រើប្រាស់​នៅ​តាម​គ្រួសារ ដូច​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ឯ​ទីក្រុង​ភ្នំពេញ?

​ការ​ទន្ទឹង​រង់ចាំ​ប្រើប្រាស់​ទឹក​ស្អាត​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​នេះ ដោយសារ​តែ​ពួកគេ​កំពុង​មាន​បញ្ហា​ជា​ច្រើន​ក្នុង​ការ​ជីក​អណ្ដូង​យក​ទឹក​ពី​ក្រោម​ដី​មក​ប្រើប្រាស់ ប៉ុន្តែ​ទឹក​មិន​ស្អាត ដូចជា​មាន​ជាតិ​ច្រែះ ជាតិ​កំបោរ និង​ក្លិន​មិន​ល្អ មិន​អាច​យក​ទៅ​ដាំ​ស្ល​បាន​ជា​ប្រចាំ​ថ្ងៃ​ជាដើម។

ពលរដ្ឋ​នៅ​ភូមិ​បឹង សង្កាត់​ជ្រាវ ប្រើ​ប្រាស់​ទឹកអណ្ដូង​​ដែល​ជីក​ខ្លួន​ឯង ដោយសារ​គ្មាន​ទឹក​ស្អាត​របស់​​រដ្ឋាករ​ទឹក​ប្រើ​ប្រាស់។ រូបថត​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Hang Savyouth
បុរស​វ័យ​ចំណាស់​អាយុ​ជាង ៦០​ឆ្នាំ​ម្នាក់ ក្នុង​ចំណោម​អ្នក​ភូមិ​បឹងដូនប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប គឺ​លោក ខូយ ឃាន់។ លោក​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​រូប​គាត់​និង​អ្នក​ភូមិ គឺ​គ្មាន​ទឹក​ស្អាត​ប្រើប្រាស់​ទេ។ ជា​រៀងរាល់​ថ្ងៃ រូប​គាត់​ក៏​ដូចជា​អ្នក​ភូមិ​តែង​នាំគ្នា​ទៅ​ដង​ទឹក​ចម្រោះ​ពី​អាង​ក្នុង​សាលាសង្កាត់ ដែល​ជា​អំណោយ​របស់​អង្គការ​ដើម្បី​យក​មក​ទុក​ដាំ​ស្ល ឬ​ក៏​ដាំ​ទទួល​ទាន។

លោក ខូយ ឃាន់ បញ្ជាក់​ថា នៅ​ផ្ទះ​របស់​គាត់​ក៏​បាន​ជីក​អណ្ដូង​ដើម្បី​បូម​ទឹក​ពី​ក្រោម​ដី​មក​ប្រើប្រាស់​ដែរ ក៏ប៉ុន្តែ​ទឹក​អណ្ដូង​នោះ​មិន​ស្អាត​ទេ គឺ​មាន​ជាតិ​ច្រែះ គ្រាន់​តែ​ជូត​ផ្ទះ ឬ​ក៏​លាងចាន​ជាដើម ក៏​ប្រែ​ពណ៌​ទៅ​ជា​លឿង​ដែរ។ បច្ចុប្បន្ន ទឹក​អណ្ដូង​នោះ​គឺ​គាត់​ប្រើប្រាស់​បាន​ត្រឹមតែ​ងូត​ប៉ុណ្ណោះ៖ «ចាន​អី​តែ​លាង​មិន​បាន​ដុស​សាប៊ូ គឺ​លឿង សូម្បី​តែ​ក្រចកដៃ ក៏​ជាប់​ពណ៌​លឿង​ដែរ។ មិន​បាន​បាច់​ថា តែ​សម្ភារៈ​ទេ សូម្បី​តែ​ខ្លួន​យើង​ងូត ក៏​ឡើង​ពណ៌​លឿង​ដែរ»។

​អ្នក​ភូមិ​បឹងដូនប៉ា ម្នាក់​ទៀត លោក ឃិន វណ្ឌី មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​ថា បច្ចុប្បន្ន​លោក​រស់​នៅ​ក្នុង​ទីក្រុង​មែន​ពិត ក៏ប៉ុន្តែ​គ្មាន​ទឹក​ស្អាត​ប្រើប្រាស់​ទេ។ លោក ឃិន វណ្ឌី បញ្ជាក់​ថា អណ្ដូង​ដែល​លោក​ជីក​នៅ​ក្នុង​បរិវេណ​ផ្ទះ គឺ​ទឹក​គ្មាន​គុណភាព​ល្អ​ទេ ដោយ​សម្ភារៈ​ប្រើប្រាស់​ជា​ច្រើន​សុទ្ធតែ​ប្រែ​ពណ៌​ទៅ​ជា​លឿង។ សព្វ​ថ្ងៃ​នេះ លោក​តែង​ទៅ​ទិញ​ទឹក​ស្អាត​របស់​ក្រុមហ៊ុន​យក​មក​ទទួលទាន និង​ទុក​ដាំ​ស្ល៖ «យើង​ប្រើ​ទឹក​អណ្ដូង​ហ្នឹង​ឯង ទឹក​សំបូរ​ហូរហៀរ ប៉ុន្តែ​គ្មាន​អ្នក​ណា​មួយ​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ទឹក​ស្អាត​ទេ»។

​ប្រជាពលរដ្ឋ​ជា​ច្រើន​រស់​នៅ​ក្នុង​ទីក្រុង​សៀមរាប នៅ​តែ​រង់ចាំ ១​ឆ្នាំ​ហើយ ១​ឆ្នាំ​ទៀត ព្រម​ទាំង​សួរ​ថា តើ​រដ្ឋាករ​ទឹក​នឹង​ពង្រីក​បណ្ដាញ​ចែកចាយ​ទឹក​ស្អាត​ឱ្យ​ពួកគេ​បាន​ប្រើប្រាស់​នៅ​ពេល​ណា?

ដោយសារ​តែ​ប្រជាពលរដ្ឋ​ខេត្ត​សៀមរាប ប្រមាណ ៨០% នៅ​តែ​ជីក​អណ្ដូង​បូម​យក​ទឹក​ពី​ក្រោម​ដី​មក​ប្រើ​មិន​ស្អាត មាន​ក្រុមហ៊ុន​ខ្លះ​បាន​នាំ​ចូល​ឧបករណ៍​ចម្រោះ​ទឹក​ស្អាត​ដើម្បី​លក់​ចែក​ជូន​ឱ្យ​ប្រើប្រាស់​ដែរ ក៏ប៉ុន្តែ​ពលរដ្ឋ​ភាគ​ច្រើន​នៅ​តែ​គ្មាន​លទ្ធភាព​ទិញ​ឧបករណ៍​ចម្រោះ​ទឹក​ស្អាត​ទាំង​នោះ​ទេ ពីព្រោះ​គេ​លក់​ក្នុង​តម្លៃ​ថ្លៃ។

អគ្គនាយក​រដ្ឋាករ​ទឹក​ស្វយ័ត​ខេត្ត​សៀមរាប លោក ឃុត វុត្យារិទ្ធ ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​ក្នុង​ក្រុង​សៀមរាប ទាំង​មូល ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន​ជាង ៤​ម៉ឺន​គ្រួសារ គឺ​រដ្ឋាករ​ទឹក​ទើប​តែ​ផ្គត់ផ្គង់​ទឹក​ស្អាត​ឱ្យ​ប្រើប្រាស់​បាន​ជាង ៧.០០០​គ្រួសារ​ប៉ុណ្ណោះ។

មន្ត្រី​ដដែល​បញ្ជាក់​ថា បច្ចុប្បន្ន រដ្ឋាករ​ទឹក​មាន​អណ្ដូង​ចំនួន​១៥ ដែល​បូម​យក​ទឹក​​ពី​ក្រោម​ដី​ទៅ​ផលិត​ជា​ទឹក​ស្អាត​បាន​ប្រមាណ​ជាង ១​ម៉ឺន ៥​ពាន់​ម៉ែត្រ​គូប​ក្នុង​១​ថ្ងៃ។ កម្រិត​ផលិត​ទឹក​ស្អាត​នេះ គឺ​ចែកចាយ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ប្រហែល​ពី ១៥% ទៅ ២០% ព្រម​ទាំង​សណ្ឋាគារ​ខ្លះ​ប៉ុណ្ណោះ៖ «យើង​មាន​សណ្ឋាគារ​ដែល​ភ្ជាប់​បណ្ដាញ​ទឹក​ស្អាត​ប្រើប្រាស់ ប្រហែល​ជា ៤០​សណ្ឋាគារ កាល​ណា​បណ្ដាញ​ទឹក​ទៅ​ដល់​មុខ​សណ្ឋាគារ​គេ​តែងតែ​ត»។

​អ្នក​ជំនាញ​របស់​អាជ្ញាធរ​អប្សរា​ធ្លាប់​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ការ​ជីក​អណ្ដូង​បូម​យក​ទឹក​ពី​ក្រោម​ដី​មក​ប្រើប្រាស់​ក្នុង​ចំនួន​ច្រើន​លើសលប់ គឺ​វា​អាច​គំរាមកំហែង​ដល់​ការ​ខ្សោះ​ទឹក​ដែល​អាច​ធ្វើ​ឱ្យ​រុក្ខជាតិ​មិន​អាច​រស់​បាន ព្រមទាំង​គំរាមកំហែង​ដល់​ការ​ស្រុត​បាក់​នៃ​គ្រឹះ​របស់​ប្រាសាទ​បុរាណ​ផង។

​មន្ត្រី​រដ្ឋាករ​ទឹក​ខេត្ត​សៀមរាប ឱ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ​២០០៨ រហូត​ដល់​ឆ្នាំ​២០១៣ គេ​ធ្លាប់​មាន​គម្រោង​ចំនួន​៣ សម្រាប់​ពង្រីក​ផលិតកម្ម​ទឹក​ស្អាត​ចែកចាយ​ក្នុង​ទីក្រុង ដោយ​គម្រោង​ទី​១ គឺ​វិនិយោគ​តាម BOT ប៉ុន្តែ​នៅ​ឆ្នាំ​២០១២ ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល បាន​លុបចោល​វិញ។ គម្រោង​ទី​២ គឺ​ជា​គម្រោង​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បច្ចុប្បន្ន​គម្រោង​នេះ​មិន​ទាន់​ដំណើរការ​នៅ​ឡើយ កំពុង​តែ​សិក្សា​លម្អិត។ ចំណែក​ទី​៣ គឺ​ជា​គម្រោង​ធំ បាន​ឥណទាន​ពី​ចៃកា​ជប៉ុន (JICA Japan) ដែល​នឹង​បូម​យក​ទឹក​ពី​បឹង​ទន្លេសាប​មក​ប្រើប្រាស់ ក៏ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​ប្រើប្រាស់​រយៈពេល​យូរ។

​អគ្គនាយក​រដ្ឋាករ​ទឹក​ខេត្ត​សៀមរាប លោក ឃុត វុត្យារិទ្ធ ឱ្យ​ដឹង​ថា ដោយសារ​គម្រោង​ធំ​ត្រូវ​ប្រើ​ពេល​វែង​ដើម្បី​ភ្ជាប់​បណ្ដាញ​ទឹក​នោះ គឺ​លោក​រំពឹង​ថា រហូត​ដល់​ឆ្នាំ​២០២០ ទើប​ក្រុង​សៀមរាប ទាំង​មូល​មាន​ទឹក​ប្រើប្រាស់​គ្រប់​គ្នា៖ «ដោយសារ​តែ​គម្រោង​ទី​១ មិន​បាន​អនុវត្ត ទើប​ធ្វើ​ឱ្យ​ការ​វិនិយោគ​ជំហាន​ទី​១​ត្រូវ​ខកខាន»។

​ខេត្ត​សៀមរាប បច្ចុប្បន្ន ថ្វីត្បិតតែ​ក្នុង ១​ឆ្នាំៗ​មាន​ភ្ញៀវ​ទេសចរ​បរទេស​រាប់​លាន​នាក់​ចូល​មក​ទស្សនា​ប្រាសាទ​បុរាណ​ក៏ដោយ ក្រៅ​ពី​តំបន់​ជា​ច្រើន​នៃ​ទីក្រុង​នេះ​គ្មាន​ទឹក​ស្អាត​ប្រើប្រាស់​វា​ក៏​នៅ​មាន​បញ្ហា​រឿង​ផ្លូវ​ថ្នល់​ជា​ច្រើន​មិន​ល្អ​ស្អាត​ដែរ។

​ជា​ច្រើន​ឆ្នាំ​មក​នេះ ផ្លូវ​លំ​ជា​ច្រើន​បាន​បាក់បែក ជង្ហុក​ធំៗ នៅ​ពេល​ភ្លៀង​ធ្លាក់ គឺ​លិច​ទឹក​បណ្ដាល​ឱ្យ​យានយន្ត​ពិបាក​បើកបរ ចំណែក​ឯ​នៅ​រដូវ​ប្រាំង​វិញ គឺ​ដី​ហុយ​ទ្រលោម៕

យោបល់បន្ថែម រឿងផែនទីនិងខ្សែព្រំដែនខ្មែរ-យួន


ចំពោះខ្មែរដែលមានកាតព្វកិច្ច ក្នុងការបំភ្លឺរឿងនេះ គួរចូលមកជួយបំភ្លឺ ដើម្បី(បញ្ចប់)ជម្លោះ ដ៏វែងឆ្ងាយ ដដែលៗនេះ។

សំណេរនេះសំខាន់ ហើយសូមជូនចំពោះសម្តេចនាយករដ្ឋមន្ត្រីខ្មែរផងដែរ។

ចំពោះខ្មែរដែលមានកាតព្វកិច្ច ក្នុងការបំភ្លឺរឿងនេះ គួរចូលមកជួយបំភ្លឺ ដើម្បី(បញ្ចប់)ជម្លោះ ដ៏វែងឆ្ងាយ ដដែលៗនេះ។
អស់លោក លោកស្រី(មិនគួរ) នៅស្ងាត់ស្ងៀមឈឹងដូច្នោះទេ ព្រោះថារឿងនេះ ជារឿង(ងាយស្រួល) នឹងពន្យល់។ខ្មែរគួរ
ចៀសវាង កុំបណ្តាលឱ្យរឿងងាយស្រួល ហើយមិនពិបាកនឹងដោះស្រាយសោះនោះ ឱ្យក្លាយជារឿងពិបាក សាំញ៉ាំទៅ
វិញ។ ម៉េចបានជាថា វាជារឿងងាយស្រួល នឹងដោះស្រាយ? ព្រោះថា អ្នកណាកាន់ការងារហ្នឹងគឺមានចំណេះដឹងច្បាស់
លាស់គ្រប់គ្រាន់ ហើយក្នុងបញ្ហានេះ(គ្មានចំណុចអ្វី)ដែលខ្លួន(មិនអាច)ពន្យល់ដោះស្រាយសោះនោះទេ... មិនថាអ៊ីចឹង?

ដូច្នេះសូមធ្វើតាមវិធីមាន(ពីរ)ជំហាននេះ។ ជំហានទីមួយ៖

អ្នកមុខអ្នកការផ្នែកខាងព្រំដែន មានលោក ស៊ានប៉េងសែនៅបារាំង លោកវ៉ាគឹមហុង លោកសុខអាន,  ជាអ្នកបកស្រាយ
រឿងសន្ធិសញ្ញាបំពេញបន្ថែមរវាងខ្មែរនិងយួន, លោកសុខទូច អ្នកស្រីកុយពិសី ឬខ្មែរដទៃដែលពាក់ព័ន្ធ, បូកទាំងលោក
(អ៊ុំសំអាន) ដែលកំពុងទទួលទោសទណ្ឌដោយសាររឿងនេះនោះ, ហើយបាននិងកំពុងធ្វើការ ក្នុងបញ្ហាបោះបង្គោលខ្សែ
ព្រំដែនខ្មែរ-យួន  គួរខិតខំធ្វើការហ្នឹង ហើយឆ្លៀតឱកាសគិតគូរនិងសរសេរផ្សព្វផ្សាយពន្យល់រឿងនេះ ពីមួយចំណុចទៅ
មួយចំណុច ឱ្យបានច្បាស់លាស់ ថាតើហេតុអ្វីបានជាការប្រើប្រាស់ ផែនទីយូធីអឹមខ្នាត១លើ៥០ពាន់ ជំនួសផែនទីបោន
ខ្នាត១ លើ១០០ពាន់ នឹង(មិន)បណ្តាលឱ្យខូចខាតទឹកដីខ្មែរទៅយួន ដូចដែលខ្មែររាល់គ្នា កំពុងព្រួយបារម្មណ៍នោះទេ។

សូមពន្យល់ឱ្យច្បាស់ថា តើផែនទីបោននិងផែនទីយូធីអឹម គឺដូចគ្នាឬខុសគ្នាយ៉ាងណា ហើយហេតុអ្វីបានជាយើង(ត្រូវតែ)
ជ្រើសរើសយកផែនទីយូធីអឹម ដែលខុសពីរដ្ឋធម្មនុញ្ញខ្មែរ មកប្រើប្រាស់ទៅវិញ?

វាគ្មានអីពិបាកទាល់តែសោះ បើយើងកំពុងធ្វើការមួយហ្នឹង បានសេចក្តីថាយើងដឹងយល់ច្បាស់ក្រឡែត គ្រប់ចំណុច នៃ
កិច្ចការហ្នឹង។ បើអ្នកកាន់ការខាងខ្សែព្រំដែន(មិនដឹងមិនយល់)ច្បាស់លាស់ ប្រាកដទេនោះ សូមសារភាពក្នុងចិត្ត ហើយ
សារភាពជាចំហរភ្លាមទៅថាខ្លួនមិនសូវយល់ច្បាស់ប៉ុន្មានដែរ។  បន្ទាប់មកគឺជំហានទីពីរ ដែលក្នុងការគិតគូរជាដំបូង ខ្ញុំ
យល់ថាវាក៏មិនពិបាកសោះដែរ...

គឺថា បារាំង, ឬជនជាតិផ្សេង, ដែលជាអ្នកគូរវាសផែនទីបោន និងផែនទីយូធីអឹម ពិតជាមានការដឹងយល់រឿងនេះ ច្បាស់
ដូចថ្ងៃ។ ខ្មែរនឹងសួរនាំរៀនសូត្រពីមនុស្សដែលគូរវាសផែនទីទាំងនេះ។ គេនឹងពន្យល់គ្រប់ចំណុចដែលយើងចង់ដឹងចង់
យល់។ សួរគេពីទម្រង់ដែលខុសគ្នារវាងផែនទីបោនខ្នាត១លើ១០០ពាន់និងផែនទីយូធីអឹមខ្នាត១លើ៥០ពាន់។ សួរគេ
ដោយចំ នូវចំណុចសំខាន់ដែលថា តើការប្រើផែនទីយូធីអឹមហ្នឹង នឹងមានផល(អវិជ្ជមាន)ក្នុងបោះខ្សែព្រំដែនដែរឬទេ? គេ
នឹងឆ្លើយបានភ្លាមៗចំពោះសំនួរទាំងនេះ ព្រោះគេជាអ្នកគូរវាសផែនទីទាំងពីរ ហើយគេដឹងយល់កិច្ចការទាំងហ្នឹង។

លោកសមរង្ស៊ីដែលកំពុងស្ថិតនៅក្នុងប្រទេសបារាំង ជាមួយលោកស៊ានប៉េងសែ ផងដែរនោះ គួរឆ្លៀតពេលជួបប្រជុំនិង
សន្ទនាជាមួយគ្នា សុំយោបល់ច្បាស់លាស់ពីលោកស៊ានប៉េងសែ ថាតើវាមានការខុសត្រូវយ៉ាងណា រវាងផែនទីបោននិង
ផែនទីយូធីអឹម។ ក៏សុំឱ្យលោកពន្យល់ដោយ(ក្បោះក្បាយ)ផងដែរថា តើការប្រើផែនទីយូធីអឹម (នឹង)បណ្តាលឱ្យខ្មែរត្រូវ
បាត់ទឹកដីទៅយួនឬទេ ហើយដោយព្រោះហេតុអ្វី? សូមចៀសវាងកុំនិយាយព្រាវៗស្មានៗ មិនប្រាកដប្រជាច្បាស់លាស់
ព្រោះវានឹងគ្មានតម្លៃអ្វីទាំងអស់ ចំពោះភាគីទាំងសងខាង។ សូមប្រកាន់យកភាពជំនាញការទើបគេអាចទទួលបាន។

ខ្មែរណាដែលមិនទាំងចេះសួរនាំ រៀនសូត្ររឿងនេះផងនោះ សូមឱ្យមានចិត្តក្លាហាន ដកឃ្លាខ្លួនចេញឱ្យឆ្ងាយពីកិច្ចការ
នេះ ទុកកន្លែងឱ្យអ្នកដែលមានលទ្ធភាពខ្ពស់ជាងខ្លួន ចូលធ្វើការនេះ។ នេះជាកិច្ចការសំខាន់ធំដុំ ដែលខ្មែរ(ចាំបាច់ត្រូវតែ
ចៀសវាង "កុំ"ធ្វើការនេះដោយឆិនឆៃជាដាច់ខាត) ដើម្បីកុំឱ្យខាតបង់ទឹកដី ដែលនឹងធ្វើឱ្យរាស្ត្រក្តៅក្រហាយ ហើយគូរ
វិវាទ គេមើលឃើញថាខ្មែរមានបញ្ញាអន់ ដែលនឹងជួយកម្លាឱ្យគេមានទឹកចិត្តលោភលន់ រិះរកវិធីប្រវ័ញ្ចជាបន្តបន្ទាប់។

លោកនិងលោកស្រី ដែលកាន់កាតព្វកិច្ច ខាងការដោះស្រាយ បញ្ហាព្រំដែន បានត្រូវពលរដ្ឋខ្មែរ ទូទាំងប្រទេស និងក្រៅ
ស្រុក មានជំនឿនិងទំនុកចិត្ត ថាអស់លោកពិតជាមានចំណេះ និងការដឹងយល់ជាក់លាក់ ក្នុងការប្រើផែនទីដើម្បីកំណត់
ខ្សែព្រំដែនខ្មែរ និងប្រទេស ក្បែរខាង។ ហាមផ្តាច់ កុំធ្វើការក្នុងរឿងនេះដោយ(ឆិនឆៃ)ដោយខុសឆ្គង។ គឺថា បើលោកអ្នក
យល់ដែរ (តែ)យល់មិនសូវច្បាស់ ក្នុងការមើលផែនទី ដើម្បីឈានទៅដល់ការបោះបង្គោលខ្សែព្រំដែនទេនោះ សូមហាម
ផ្តាច់(កុំ)នៅលាក់ពុត ធ្វើជាអ្នកចេះ ចំពោះកិច្ចការដែលខ្លួន ចេះយល់តិចតួចមិនប្រាកដប្រជា មួយរយភាគរយ។ សូមឱ្យ
មានចិត្តសឿងក្លាហាន កុំខ្លាចនឹងសារភាព ចំពោះសម្បជញ្ញៈខ្លួនឯង ហើយលាចេញពីកិច្ចការដ៏សំខាន់នេះ។

រឿងកំណត់ខ្សែព្រំដែនជារឿងធំ ដែលគេ(មិនអាច)ទទួលយកបាន នូវលទ្ធផលនៃកិច្ចការដែលគេធ្វើដោយឆ្កុយៗ ដោយ
ចរិតឆិនឆៃសោះឡើយ។ ព្រោះវាជាកិច្ចការដែលសាំញ៉ាំហើយពិបាក គេនឹងមានពេលធ្វើតែមួយដងដើម្បីសម្រេចកិច្ចការ
នេះ ដោយល្អ អាចទទួលបានពីសំណាក់ភាគីទាំងសងខាង គឺខ្មែរនិងយួន។ យើងមិនចង់បានទ្រព្យសម្បត្តិគេ ហើយគេក៏
មិនត្រូវចង់បានទ្រព្យសម្បត្តិយើងសោះដែរ ព្រោះយើងរាល់គ្នាចង់បានសេចក្តីសុខ ក្នុងចិត្តក្នុងអារម្មណ៍ដូចគ្នា៕៚

សារសន្ទនា បង្ហាញថា, លោក ហ៊ុន សែន និង ធី សុវណ្ណថា រួមគ្នាបំបែកបក្សប្រឆាំង

 កញ្ញា ធី សុវណ្ណថា និងលោក ហ៊ុន ​សែន (ហ្វេសប៊ុក)


សារ ឆ្លងឆ្លើយ ដែលគេ ជឿថា ជាសារ របស់លោក ហ៊ុន សែន និង ធី សុវណ្ណថា ត្រូវ បានគេ ផ្សព្វផ្សាយ កាលពីយប់ ថ្ងៃអង្គារ បន្ទាប់ ពីមាន ការបែកធ្លាយ សារឆ្លងឆ្លើយ រវាង អតីត អ្នករិះគន់ រដ្ឋាភិបាល រូបនេះ ជាមួយ កូនប្រុស នាយករដ្ឋមន្រ្តី ដែលត្រូវ បានបែកធ្លាយ កាលពីថ្ងៃ អាទិត្យ។

ក្នុងសារ សន្ទនា តាមបណ្តាញ ទំនាក់ទំនង សង្គម ហៅថា Line   ដែលផ្ញើមក កាន់អ៊ីម៉ែល របស់ អ្នកសារ ព័ត៌មាន VOD បានបង្ហាញ ថា, ក្នុងការ សន្ទនានោះ លោក ហ៊ុន សែន និង ធី សុវណ្ណ បានប្រើពាក្យ ថា «តា និងចៅ» ដោយបាន និយាយ ពីរឿង ផ្ទាល់ខ្លួន មួយចំនួន, ប៉ុន្តែ ភាគច្រើន ផ្តោតសំខាន់ លើយុទ្ធសាស្ត្រ បំបែកបំបាក់ គណបក្ស ប្រឆាំង។

ក្នុងសារ សន្ទនា ជាច្រើនខែ នោះ, លោក ហ៊ុន សែន បានប្រាប់ ឲ្យ ធី សុវណ្ណថា បើកលុយ ពីលោក ហូ សុធី ចំនួន ២០០,០០០ ដុល្លារ សម្រាប់ ទិញសំភារៈ Facebook។

ចំណែក ការសន្ទនា បន្តទៀត, ធី សុវណ្ណថា បានសរសេរ ថា «បើ សម រង្ស៊ី, កឹម សុខា មិន បែកគ្នា ក៏សង្រ្គោះជាតិ ត្រូវ បែកជា ២ដែរ។»  ពេលនោះ ឃើញសារ របស់លោក ហ៊ុន សែន ឆ្លើយ ថា, «ប្រសិនបើ ជាចៅ ត្រូវការ យកទុនទុក ក្នុង ឲ្យហើយ, តា នឹងបញ្ជូន បន្ថែម ៦០០,០០០$ ទៀត។»

ក្នុងការ សន្ទនា ក្រោយមក, ធី សុវណ្ណថា បានប្រាប់ ថា, «ចៅ បានទុក ៥០ម៉ឺន រួចរាល់ហើយ។  ៣០ម៉ឺន ដាក់ធនាគារ ៣ និង២០ម៉ឺន ដាក់ទូដែក ទុកប្រើ បន្ទាន់។  រៀបចំ កាំម៉ារ៉ា សុវត្ថិភាព, ទ្វាសុវត្ថិភាព, និងអង្គរក្ស ផ្ទាល់ខ្លួន រួចរាល់ហើយ។»

ជាការឆ្លើយតប លោក ហ៊ុន សែន សរសេរ ថា, «ទុកចិត្ត លើការ រៀបចំ របស់ចៅ។  តើ ពួក[គេ] ដឹងថា ប្រាក់នេះ បានមក ពីណាទេ?»


ការសន្ទនា ដោយឡែក, លោក ហ៊ុន សែន បានប្រាប់ ធី សុវណ្ណថា ពីការជួយការពារសន្តិសុខជាសម្ងាត់ នៅពេល ធី សុវណ្ណថា មានបញ្ហាជាកូនស្រី លោក កឹម សុខា។

ធី សុវណ្ណថា បានសរសេរ ថា, «ដើម្បីសុវត្តិភាព ចៅចង់ស្នើសុំតា២ចំណុច ១ ស្នើសុំកាំភ្លើង២ដើម ខ្លី១ដើម និងវែង១ដើម។ ២ រាល់ពេលចៅធ្វើបេសកកម្មតាមខេត្ត ចៅស្នើសុំក្រុមអង្គរក្ស២នាក់ និងឡាន១គ្រឿង។»

លោក ហ៊ុន សែន បានឆ្លើយតបថា «តាជួយរឿងនេះ។ តានឹងរៀបចំឲ្យចៅដោយសម្ងាត់បំផុត។»  ជាមួយគ្នានោះ លោកក៏បានផ្តល់លេខទូរសព្ទ លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សនាយករដ្ឋមន្រ្តីទៅឲ្យ ធី សុវណ្ណថា ទាក់ទងដើម្បីយកកាំភ្លើងទៀតផង។

ធី សុវណ្ណថា ក៏បានឆ្លើយតបថា «ចៅទទួលបានអាវុធនេះហើយ អាវុធនេះ ចៅនឹងប្រើប្រាស់ក្នុងករណីចាំបាច់បំផុត។»

ធី សុវណ្ណថា បានសរសេថា «អ៊ុំ ហៀង បានឲ្យចៅ៥០០$ញាុំគុយទាវ ញាុំមិនអស់ទេតាអើយ។»

ក្នុងពេលជាមួយគ្នានោះ ធី សុវណ្ណថា បានសរសេរថា លោក ហ៊ីង ប៊ុនហៀង ចង់អន្តរាគមន៍ទៅលោក ហង្ស ជួន ណារ៉ុន ឲ្យបានជាប់បាក់ឌុប ប៉ុន្តែលោក ហ៊ុន សែន ថាលោកបានប្រាប់លោក ហ៊ីង ប៊ុនហៀង កុំឲ្យលើកបញ្ហានេះ។

លោក ហ៊ុន សែន បានប្រាប់ ធី សុវណ្ណថា បើពេលលោកទៅបារាំងមានបាតុកម្មប្រឆាំងលោក នឹងមានបាតុកម្មប្រឆាំង កឹម សុខា និងពួកសង្រ្គោះជាតិនៅភ្នំពេញ។លោក ហ៊ុន សែន បានប្រាប់ ធី សុវណ្ណថា «ចៅកុំឲ្យយុវជនចៅចូលរួមការពារ កឹម សុខា ឲ្យសោះ។»  ក្នុងសារនោះ លោក ហ៊ុន សែន បញ្ជាឲ្យធ្វើបាតុកម្មដល់ផ្ទះ លោក កឹម សុខា និងមេដឹកនាំមួយចំនួន។

ធី សុវណ្ណថា បានឆ្លើយតបថា «ចឹងល្អណាស់តា បាតុករគួរតែទៅដល់ផ្ទះទាំង៣កន្លែង ដើម្បីឲ្យមហាជនស្គាល់ធំស្កឹមស្កៃរបស់ កឹម សុខា។»

លោក ហ៊ុន សែន តបវិញថា ការធ្វើបាតុកម្មនៅញូវយ៉ក គាត់យោគយល់ តែលើកនេះលោកថា «តាមិនអត់ឱនទេ កុំឲ្យវាព្រហើនពេក។»

លោក ហ៊ុន សែន បន្តថា «តាបានប្រាប់វាតាមរយៈ ម៉ៅ មុន្នីវណ្ណ ទៅ កឹម សុខា តាមរយៈ ដាំ សិដ្ឋ ទៅ សម រង្ស៊ី បើវាធ្វើ យើងធ្វើដូចគ្នា។»

ធី សុវណ្ណថា បានឆ្លើយតបថា «ត្រូវមានដុតកង់ឡាន និងគប់កញ្ចក់ផ្ទះគាត់ឲ្យខ្ទិច។»

លោក ហ៊ុន សែន ថាក្រុមសេនានាគនឹងចេញចល័តរហ័ស។

ធី សុវណ្ណថា ក៏បានរាយការណ៍ទៅ លោក ហ៊ុន សែន ពេលតំណាងរាស្ត្រគណបក្សប្រឆាំងពីរនាក់ត្រូវបានរងរបួស ដោយនាងស្នើឲ្យលោក ហ៊ុន សែន បន្ថែមកម្លាំងបាតុករឲ្យច្រើនបំផុត។

លោក ហ៊ុន សែន ប្រាប់ ធី សុវណ្ណថា ឲ្យជួយរកជនដៃដល់ដែលវាយតំណាងរាស្ត្រនោះផង។ ធី សុវណ្ណថា ក៏បានបង្ហាញរូបបុរស៣នាក់ដែលសមត្ថកិច្ចចាប់ខ្លួនពីបទវាយតំណាងរាស្ត្រនោះ។

ដោយឡែក យុទ្ធសាស្ត្រដាក់ ភរិយាលោក សម រង្ស៊ី ជាអនុប្រធានទី១នៃរដ្ឋសភាក៏បានលើកឡើងរវាង ធី សុវណ្ណថា និងលោក ហ៊ុន សែន ផងដែរ។ លោក ហ៊ុន សែន ថាទាល់តែប្រពន្ធលោក សម រង្ស៊ី បានគណបក្សប្រជាជនបោះឆ្នោតឲ្យជាប់។

លើសពីនេះទៀត ធី សុវណ្ណថា បានរាយការណ៍ពីបញ្ហាផ្ទៃក្នុងគណបក្សប្រឆាំងប្រាប់លោក ហ៊ុន សែន។ លោក ហ៊ុន សែន ឆ្លើយថា «រឿងនេះទុកឲ្យចៅចាត់ការ។ យកមួយវាយមួយឲ្យខ្សោយទាំងអស់គ្នា ដើម្បីចៅឈានទៅគ្រប់គ្រងបក្សនេះ។»

ករណីលោក សម រង្ស៊ី ក៏ត្រូវបានលោក ហ៊ុន សែន ប្រាប់ ធី សុវណ្ណថា មិនអាចលើកលែងបានទេ។ លោកសរសេរថា «បើគាត់ចូលគុក គាត់មិនអាចចេញមុនបោះឆ្នោត២០១៨បានទេ។ បាបកម្ម។»  លោក ហ៊ុន សែន បន្តថា «តាមពិត តាមិនចង់ឲ្យរឿងបែបនេះកើតឡើងក្នុងពេលតាគ្រប់គ្រងប្រទេសទេ តែរឿងច្រំដែលបែបនេះតាជួយលែងបានហើយ។ បើតាលើកលែងទោសឲ្យ ផ្ទៃក្នុងនិងអ្នកគាំទ្រ CPP បាត់បង់ជំនឿលើតា។»

អ្នកទាំងពីរបាននាំគ្នាទាយពីការចូលស្រុករបស់លោក សម រង្ស៊ី។ លោក ហ៊ុន សែន ទាយថា «អត់ចូលទេ» តែ ធី សុវណ្ណថា ទាយថា «ចូល»។

ធី សុវណ្ណថា បានផ្ញើលិខិតឆ្លងដែនមួយទៅលោក ហ៊ុន សែន ដោយថាជាលិខិតឆ្លងដែនរបស់លោក សម រង្ស៊ី ដែលបានប្តូរឈ្មោះ។ លោក ហ៊ុន សែន បានឆ្លើយតបថា លោកបានប្រាប់ទៅព្រលានយន្តហោះឲ្យចាប់បញ្ជួនទៅថៃវិញភ្លាមជាសម្ងាត់។

ធី សុវណ្ណថា បានផ្ញើព័ត៌មាន VOD ស្តីពីការស្ទង់មតិថា ៨៣%ចង់ឲ្យលោក សម រង្ស៊ី វិលចូលស្រុកតែលោក ហ៊ុន សែន បានសួរវិញថា «ក្រុម VOD ជាក្រុម ប៉ា ងួនទៀង ទេចៅ?»  ធី សុវណ្ណ ឆ្លើយថា មិនច្បាស់ទេ។

ដោយឡែក ករណី លោក កឹម សុខា លោក ហ៊ុន សែន សរសេរថា «យើងមិនមានហេតុផលចាប់គាត់ដាក់គុកទេ។»  ប៉ុន្តែលោកបានប្រាប់ឲ្យ ធី សុវណ្ណថា ឲ្យធ្វើបាតុកម្មដូរមេបក្សប្រឆាំង ដោយថា «ធ្វើមុន២០១៨ល្អ។ ចៅរៀបចំកម្លាំងដូរមេបក្ស។ រង្ស៊ី តាទប់មិនឲ្យចូល ចៅចាត់ការ កឹម សុខា បាតុកម្មរាល់ថ្ងៃ បើដូរមេបក្សមិនបាន ត្រូវបក្សជា២។ តាធានាចិញ្ចឹមបាតុកម្មរបស់ក្រុមចៅ។»

ធី សុវណ្ណថា សរសេរថា ខ្លួនទទួលយកផែនការនេះ ដោយថានឹងធ្វើបាតុកម្មបិទស្នាក់បក្សប្រឆាំងនៅខែមករាឆ្នាំ២០១៨ ឲ្យរើសប្រធានបក្សថ្មី ហើយលោក ហ៊ុន សែន សន្យាថា «តាបំរ៉ុងហិរញ្ញវត្ថុបម្រើឲ្យការងារចៅ។»

ទាក់ទងការសន្ទនានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោកទុកឲ្យអ្នកសារព័ត៌មានជាអ្នកវិនិច្ឆ័យថា ជាពិតឬមិនមែន ព្រោះថាលោកមិនមែនជាអ្នកនៅក្នុងរឿងនេះ។

ទោះជាយ៉ាងណា កាលពីបែកធ្លាយការសន្ទនារវាង
សារឆ្លងឆ្លើយដែលគេជឿថា ជាសាររបស់លោក ហ៊ុន សែន និង ធី សុវណ្ណថា ត្រូវបានគេផ្សព្វផ្សាយកាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីមានការបែកធ្លាយសារឆ្លងឆ្លើយរវាងអតីតអ្នករិះគន់រដ្ឋាភិបាលរូបនេះ ជាមួយកូនប្រុសនាយករដ្ឋមន្រ្តីដែលត្រូវបានបែកធ្លាយកាលពីថ្ងៃអាទិត្យ។

ក្នុងសារសន្ទនាតាមបណ្តាញទំនាក់ទំនងសង្គម ហៅថា Line ដែលផ្ញើមកកាន់អ៊ីម៉ែលរបស់អ្នកសារព័ត៌មាន VOD បានបង្ហាញថា ក្នុងការសន្ទនានោះ លោក ហ៊ុន សែន និង ធី សុវណ្ណ បានប្រើពាក្យថា «តានិងចៅ» ដោយបាននិយាយពីរឿងផ្ទាល់ខ្លួនមួយចំនួន ប៉ុន្តែភាគច្រើនផ្តោតសំខាន់លើយុទ្ធសាស្ត្របំបែកបំបាក់គណបក្សប្រឆាំង។

ក្នុងសារសន្ទនាជាច្រើនខែនោះ លោក ហ៊ុន សែន បានប្រាប់ឲ្យ ធី សុវណ្ណថា បើកលុយពីលោក ហូ សុធី ចំនួន២០០ ០០០ដុល្លារសម្រាប់ទិញសំភារៈ Facebook។

ចំណែកការសន្ទនាបន្តទៀត ធី សុវណ្ណថា បានសរសេរថា «បើ សម រង្ស៊ី កឹម សុខា មិនបែកគ្នា ក៏សង្រ្គោះជាតិត្រូវបែកជា២ដែរ។»

ពេលនោះឃើញសាររបស់លោក ហ៊ុន សែន ឆ្លើយថា «ប្រសិនបើជាចៅត្រូវការយកទុនទុកក្នុងឲ្យហើយ តានឹងបញ្ជូនបន្ថែម ៦០០ ០០០$ទៀត។»

ក្នុងការសន្ទនាក្រោយមក ធី សុវណ្ណថា បានប្រាប់ថា «ចៅបានទុក៥០ម៉ឺនរួចរាល់ហើយ ៣០ម៉ឺនដាក់ធនាគារ៣ និង២០ម៉ឺនដាក់ទូដែកទុកប្រើបន្ទាន់ រៀបចំកាំម៉ារ៉ាសុវត្ថិភាព ទ្វាសុវត្ថិភាព និងអង្គរក្សផ្ទាល់ខ្លួនរួចរាល់ហើយ។»

ជាការឆ្លើយតប លោក ហ៊ុន សែន សរសេរថា «ទុកចិត្តលើការរៀបចំរបស់ចៅ តើពួក[គេ]ដឹងថាប្រាក់នេះបានមកពីណាទេ?»

ការសន្ទនាដោយឡែក លោក ហ៊ុន សែន បានប្រាប់ ធី សុវណ្ណថា ពីការជួយការពារសន្តិសុខជាសម្ងាត់ នៅពេល ធី សុវណ្ណថា មានបញ្ហាជាកូនស្រី លោក កឹម សុខា។

ធី សុវណ្ណថា បានសរសេរថា «ដើម្បីសុវត្តិភាព ចៅចង់ស្នើសុំតា២ចំណុច ១ ស្នើសុំកាំភ្លើង២ដើម ខ្លី១ដើម និងវែង១ដើម ។ ២ រាល់ពេលចៅធ្វើបេសកកម្មតាមខេត្ត ចៅស្នើសុំក្រុមអង្គរក្ស២នាក់ និងឡាន១គ្រឿង។»

លោក ហ៊ុន សែន បានឆ្លើយតបថា «តាជួយរឿងនេះ។ តានឹងរៀបចំឲ្យចៅដោយសម្ងាត់បំផុត។»  ជាមួយគ្នានោះ លោកក៏បានផ្តល់លេខទូរសព្ទ លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សនាយករដ្ឋមន្រ្តីទៅឲ្យ ធី សុវណ្ណថា ទាក់ទងដើម្បីយកកាំភ្លើងទៀតផង។

ធី សុវណ្ណថា ក៏បានឆ្លើយតបថា «ចៅទទួលបានអាវុធនេះហើយ អាវុធនេះ ចៅនឹងប្រើប្រាស់ក្នុងករណីចាំបាច់បំផុត។»

ធី សុវណ្ណថា បានសរសេថា «អ៊ុំ ហៀង បានឲ្យចៅ៥០០$ញាុំគុយទាវ ញាុំមិនអស់ទេតាអើយ។»

ក្នុងពេលជាមួយគ្នានោះ ធី សុវណ្ណថា បានសរសេរថា លោក ហ៊ីង ប៊ុនហៀង ចង់អន្តរាគមន៍ទៅលោក ហង្ស ជួន ណារ៉ុន ឲ្យបានជាប់បាក់ឌុប ប៉ុន្តែលោក ហ៊ុន សែន ថាលោកបានប្រាប់លោក ហ៊ីង ប៊ុនហៀង កុំឲ្យលើកបញ្ហានេះ។

លោក ហ៊ុន សែន បានប្រាប់ ធី សុវណ្ណថា បើពេលលោកទៅបារាំងមានបាតុកម្មប្រឆាំងលោក នឹងមានបាតុកម្មប្រឆាំង កឹម សុខា និងពួកសង្រ្គោះជាតិនៅភ្នំពេញ។លោក ហ៊ុន សែន បានប្រាប់ ធី សុវណ្ណថា «ចៅកុំឲ្យយុវជនចៅចូលរួមការពារ កឹម សុខា ឲ្យសោះ។»

ក្នុងសារនោះ លោក ហ៊ុន សែន បញ្ជាឲ្យធ្វើបាតុកម្មដល់ផ្ទះ លោក កឹម សុខា និងមេដឹកនាំមួយចំនួន។

ធី សុវណ្ណថា បានឆ្លើយតបថា «ចឹងល្អណាស់តា បាតុករគួរតែទៅដល់ផ្ទះទាំង៣កន្លែង ដើម្បីឲ្យមហាជនស្គាល់វីឡាធំស្កឹមស្កៃរបស់ កឹម សុខា។»

លោក ហ៊ុន សែន តបវិញថា ការធ្វើបាតុកម្មនៅញូវយ៉ក គាត់យោគយល់ តែលើកនេះលោកថា «តាមិនអត់ឱនទេ កុំឲ្យវាព្រហើនពេក។»

លោក ហ៊ុន សែន បន្តថា «តាបានប្រាប់វាតាមរយៈ ម៉ៅ មុន្នីវណ្ណ ទៅ កឹម សុខា តាមរយៈ ដាំ សិដ្ឋ ទៅ សម រង្ស៊ី បើវាធ្វើ យើងធ្វើដូចគ្នា។»

ធី សុវណ្ណថា បានឆ្លើយតបថា «ត្រូវមានដុតកង់ឡាន និងគប់កញ្ចក់ផ្ទះគាត់ឲ្យខ្ទិច។»

លោក ហ៊ុន សែន ថាក្រុមសេនានាគនឹងចេញចល័តរហ័ស។
ធី សុវណ្ណថា ក៏បានរាយការណ៍ទៅ លោក ហ៊ុន សែន ពេលតំណាងរាស្ត្រគណបក្សប្រឆាំងពីរនាក់ត្រូវបានរងរបួស ដោយនាងស្នើឲ្យលោក ហ៊ុន សែន បន្ថែមកម្លាំងបាតុករឲ្យច្រើនបំផុត។

លោក ហ៊ុន សែន ប្រាប់ ធី សុវណ្ណថា ឲ្យជួយរកជនដៃដល់ដែលវាយតំណាងរាស្ត្រនោះផង។ ធី សុវណ្ណថា ក៏បានបង្ហាញរូបបុរស៣នាក់ដែលសមត្ថកិច្ចចាប់ខ្លួនពីបទវាយតំណាងរាស្ត្រនោះ។

ដោយឡែក យុទ្ធសាស្ត្រដាក់ ភរិយាលោក សម រង្ស៊ី ជាអនុប្រធានទី១នៃរដ្ឋសភាក៏បានលើកឡើងរវាង ធី សុវណ្ណថា និងលោក ហ៊ុន សែន ផងដែរ។ លោក ហ៊ុន សែន ថាទាល់តែប្រពន្ធលោក សម រង្ស៊ី បានគណបក្សប្រជាជនបោះឆ្នោតឲ្យជាប់។

លើសពីនេះទៀត ធី សុវណ្ណថា បានរាយការណ៍ពីបញ្ហាផ្ទៃក្នុងគណបក្សប្រឆាំងប្រាប់លោក ហ៊ុន សែន។ លោក ហ៊ុន សែន ឆ្លើយថា «រឿងនេះទុកឲ្យចៅចាត់ការ។ យកមួយវាយមួយឲ្យខ្សោយទាំងអស់គ្នា ដើម្បីចៅឈានទៅគ្រប់គ្រងបក្សនេះ។»

ករណីលោក សម រង្ស៊ី ក៏ត្រូវបានលោក ហ៊ុន សែន ប្រាប់ ធី សុវណ្ណថា មិនអាចលើកលែងបានទេ។ លោកសរសេរថា «បើគាត់ចូលគុក គាត់មិនអាចចេញមុនបោះឆ្នោត២០១៨បានទេ។ បាបកម្ម។» លោក ហ៊ុន សែន បន្តថា «តាមពិត តាមិនចង់ឲ្យរឿងបែបនេះកើតឡើងក្នុងពេលតាគ្រប់គ្រងប្រទេសទេ តែរឿងច្រំដែលបែបនេះតាជួយលែងបានហើយ។ បើតាលើកលែងទោសឲ្យ ផ្ទៃក្នុងនិងអ្នកគាំទ្រ CPP បាត់បង់ជំនឿលើតា។»

អ្នកទាំងពីរបាននាំគ្នាទាយពីការចូលស្រុករបស់លោក សម រង្ស៊ី។ លោក ហ៊ុន សែន ទាយថា «អត់ចូលទេ» តែ ធី សុវណ្ណថា ទាយថា «ចូល»។

ធី សុវណ្ណថា បានផ្ញើលិខិតឆ្លងដែនមួយទៅលោក ហ៊ុន សែន ដោយថាជាលិខិតឆ្លងដែនរបស់លោក សម រង្ស៊ី ដែលបានប្តូរឈ្មោះ។ លោក ហ៊ុន សែន បានឆ្លើយតបថា លោកបានប្រាប់ទៅព្រលានយន្តហោះឲ្យចាប់បញ្ជួនទៅថៃវិញភ្លាមជាសម្ងាត់។

ធី សុវណ្ណថា បានផ្ញើព័ត៌មាន VOD ស្តីពីការស្ទង់មតិថា ៨៣%ចង់ឲ្យលោក សម រង្ស៊ី វិលចូលស្រុកតែលោក ហ៊ុន សែន បានសួរវិញថា «ក្រុម VOD ជាក្រុម ប៉ា ងួនទៀង ទេចៅ?»  ធី សុវណ្ណ ឆ្លើយថា មិនច្បាស់ទេ។

ដោយឡែក ករណី លោក កឹម សុខា លោក ហ៊ុន សែន សរសេរថា «យើងមិនមានហេតុផលចាប់គាត់ដាក់គុកទេ។»  ប៉ុន្តែលោកបានប្រាប់ឲ្យ ធី សុវណ្ណថា ឲ្យធ្វើបាតុកម្មដូរមេបក្សប្រឆាំង ដោយថា «ធ្វើមុន២០១៨ល្អ។ ចៅរៀបចំកម្លាំងដូរមេបក្ស។ រង្ស៊ី តាទប់មិនឲ្យចូល ចៅចាត់ការ កឹម សុខា បាតុកម្មរាល់ថ្ងៃ បើដូរមេបក្សមិនបាន ត្រូវបក្សជា២។ តាធានាចិញ្ចឹមបាតុកម្មរបស់ក្រុមចៅ។»

ធី សុវណ្ណថា សរសេរថា ខ្លួនទទួលយកផែនការនេះ ដោយថានឹងធ្វើបាតុកម្មបិទស្នាក់បក្សប្រឆាំងនៅខែមករាឆ្នាំ២០១៨ ឲ្យរើសប្រធានបក្សថ្មី ហើយលោក ហ៊ុន សែន សន្យាថា «តាបំរ៉ុងហិរញ្ញវត្ថុបម្រើឲ្យការងារចៅ។»

ទាក់ទងការសន្ទនានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោកទុកឲ្យអ្នកសារព័ត៌មានជាអ្នកវិនិច្ឆ័យថា ជាពិតឬមិនមែន ព្រោះថាលោកមិនមែនជាអ្នកនៅក្នុងរឿងនេះ។

ទោះជាយ៉ាងណា កាលពីបែកធ្លាយការសន្ទនារវាង ធី សុវណ្ណថា និងលោក ហ៊ុន ម៉ានិត កាលពីថ្ងៃអាទិត្យ លោក សុខ ឥសាន ទទួលស្គាល់ថាជាការពិត ដោយថាបញ្ហានេះមកពីមានការដោះដូរទូរសព្ទ។