Tuesday, January 3, 2017

អាជ្ញាធរ​បំបែក​អតីត​អ្នក​បុរីកីឡា​ដែល​ចូល​រស់​នៅ​​ក្នុង​អគារ​ចាស់​ឡើង​វិញ


អាជ្ញាធរ​បំបែក​​អតីត​អ្នក​បុរីកីឡា ដែល​​ចូល​ទៅ​រស់​នៅ​ក្នុង​អគារ​បុរីកីឡា​ចាស់​ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧។ RFA/Phann Yasy



អាជ្ញាធរ​ខណ្ឌ​៧​មករា នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា បំបែក​ពលរដ្ឋ​អតីត​អ្នក​បុរីកីឡា ដែល​ចូល​ទៅ​រស់​នៅ​ក្នុង​អគារ​ចាស់​នេះ​ឡើង​វិញ បន្ទាប់​ពី​ពួកគេ​ធ្វើ​ពិធី​រំលឹក​ខួប​លើក​ទី​៥ នៃ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ។ ការ​បំបែក​នោះ ឈាន​ដល់​ការ​ប្រើ​ហិង្សា​បណ្ដាល​ឲ្យ​ស្ត្រី​មួយ​ចំនួន​រង​របួស។ មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា ការ​ដែល​ពលរដ្ឋ​បន្ត​តវ៉ា​រហូត​នោះ គឺ​ដោយសារ​ក្រុមហ៊ុន​មិន​បាន​គោរព​កិច្ច​សន្យា​ក្នុង​ការ​ផ្ដល់​សំណង​សមរម្យ​ជូន​ពលរដ្ឋ។

​អ្នក​បុរីកីឡា​ជា​ច្រើន​គ្រួសារ​ដែល​មិន​ព្រម​ចាកចេញ និង​មួយ​ចំនួន​ទៀត​កំពុង​រស់​នៅ​ភ្នំ​បាត សរុប​ប្រមាណ​ជាង ៣០​នាក់ បាន​នាំ​គ្នា​ធ្វើ​ពិធី​រំលឹក​ខួប​៥​ឆ្នាំ​នៃ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៣ ខែ​មករា នៅ​អគារ​ចាស់​ក្នុង​តំបន់​បុរីកីឡា ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧មករា។

ក្រោយ​ពិធី​រំលឹក​ខួប​អតីត​អ្នក​បុរីកីឡា ដែល​សុទ្ធតែ​ស្ត្រី និង​កុមារ បាន​នាំ​គ្នា​ឡើង​ទៅ​រស់​នៅ​ក្នុង​អគារ​ចាស់​នេះ​ឡើង​វិញ ក្រោយ​ពី​ពួកគេ​​ត្រូវ​បាន​ជម្លៀស​ចេញ​កាល​ពី​ជាង ៥​ឆ្នាំ​មុន ទៅ​រស់​នៅ​តំបន់​ភ្នំ​បាត ឋិត​ក្នុង​ភូមិ​ស្រះពោធិ៍ ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល។

ក្រោយ​ពី​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ទាំង​នោះ វេច​សម្ពាយ​មាន​ខោ​អាវ ចាន​ឆ្នាំង​ឡើង​ទៅ​លើ​អគារ​ចាស់ មិន​បាន​ប៉ុន្មាន​នាទី​ផង ស្រាប់​តែ​ខាង​ក្រុម​សន្តិសុខ​ខណ្ឌ​៧មករា បាន​មក​ដល់ ហើយ​ពួកគេ​ឡើង​ទៅ​ចាប់​ទាញ និង​រុញច្រាន​ពលរដ្ឋ​ចេញ​ពី​លើ​អគារ​ចាស់​មក​ខាង​ក្រោម ហើយ​ពលរដ្ឋ​ក៏​បាន​ប្រតាយប្រតប់​ជាមួយ​អាជ្ញាធរ ប៉ុន្តែ​មិន​មាន​របួស​ធ្ងន់ធ្ងរ​ឡើយ។
​ក្រោយ​ប្រឈម​មុខ​ដាក់​គ្នា​នោះ អាជ្ញាធរ​បាន​បន្ថែម​កម្លាំង​ទាហាន​ប្រមាណ​ជាង ៣០​នាក់​បន្ថែម​ទៀត ប្រដាប់​ដោយ​កាំភ្លើង និង​ខែល ដឹកនាំ​ដោយ​គណៈ​អភិបាលខណ្ឌ​៧មករា ដើម្បី​ត្រៀម​ទប់ទល់​ជាមួយ​ស្ត្រី​បុរីកីឡា ដែល​ជម្នះ​ឡើង​ទៅ​រស់​​នៅ​លើ​អគារ​ចាស់​នោះ។

កម្លាំង​សមត្ថកិច្ច​ចុះ​បំបែក​អតីត​អ្នក​បុរីកីឡា ដែល​ព្យាយាម​ចូល​ទៅ​រស់​នៅ​អគារ​ចាស់​ឡើង​វិញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧។ RFA/Phann Yasy

ការ​ស្ងប់ស្ងាត់​មិន​បាន​ប៉ុន្មាន​ផង ការ​ប៉ះទង្គិច​គ្នា​ផ្ទុះ​ឡើង​ជា​ថ្មី ក្រោយ​ក្រុម​គ្រួសារ​ស្ត្រី​រងគ្រោះ​បាន​ព្យាយាម​ឡើង​ទៅ​លើ​អគារ​ម្ដង​ទៀត។ អាជ្ញាធរ​ចាប់​ផ្ដើម​ប្រើ​ហិង្សា​ធ្ងន់​ដៃ​ជាង​មុន ដោយ​រុញ​ច្រាន​ស្ត្រី​ទាំង​នោះ​ឲ្យ​ចាក​ចេញពី​តំបន់​បុរីកីឡា ហើយ​ស្ត្រី​ទាំង​នោះ​ដួល​ច្រងាប់ច្រងិល ដោយសារ​មិន​មាន​កម្លាំង​គ្រប់គ្រាន់​ទប់ទល់​ជាមួយ​ក្រុម​សន្តិសុខ​ពេញ​កម្លាំង។ ហេតុការណ៍​ប៉ះទង្គិច​គ្នា​នេះ​បណ្ដាល​ឲ្យ​ស្ត្រី​ទើប​សម្រាល​កូន​ម្នាក់​រង​របួស​ថ្លោះ​ដៃ និង​ខ្លះ​ទៀត​គ្រេចជើង ចំណែក​ប្រធាន​សន្តិសុខ​ម្នាក់​ត្រូវ​ស្ត្រី​ទាំង​នោះ​ខ្វាច​ដាច់​សាច់​កញ្ចឹងក ដោយសារ​ព្យាយាម​សម្រុក​រុញ​ស្ត្រី​យ៉ាង​សាហាវ។

ស្ត្រី​រងគ្រោះ​ដីធ្លី​ម្នាក់​ឈ្មោះ​ តឹង វិច្ឆិកា បាន​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ដែល​ព្យាយាម​រារាំង​ពួកគាត់​រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី។ អ្នកស្រី​បន្ថែម​ថា ទោះបី​ត្រូវ​ស្លាប់ ឬ​ត្រូវ​ប្រឈមមុខ​យ៉ាង​ណា​ក្តី ក៏​ពួកគាត់​មិន​ព្រម​ចាក់​ចេញ​ទៅ​ទី​ណា​ឡើយ គឺ​ត្រូវ​ប្ដូរ​ស្លាប់​ប្ដូរ​រស់​នៅ​លើ​តំបន់​បុរីកីឡា៖ «ខ្ញុំ​យល់​ថា អាជ្ញាធរ​គ្មាន​ច្បាប់​គ្មាន​ទម្លាប់​ទេ! ខ្ញុំ​ប្រជាពលរដ្ឋ​មិន​ចេះ​ច្បាប់ ខ្ញុំ​ធម្មតា​ តែ​អ្នក​ឯង​ធ្វើ​ដល់​អាជ្ញាធរ​ដឹង​ច្បាប់ ហេតុ​អី​ក៏​មក​អូស​ប្រជាពលរដ្ឋ​ទាំង​ទទឹងទទែង»។

​អាជ្ញាធរ​ខណ្ឌ​៧មករា ហាក់​មិន​ចង់​និយាយ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ឡើយ ពោល​គឺ​តួនាទី​របស់​ពួកគេ​សំខាន់​បំផុត​ក្នុង​ពេល​នោះ គឺ​ត្រូវ​តែ​បំបែក​ពលរដ្ឋ​ឲ្យ​ខាង​តែ​បាន ដើម្បី​កុំ​ឲ្យ​ឡើង​ទៅ​លើ​ អគារ​ចាស់ ក្រោម​ហេតុផល​ថា អគារ​នោះ​គឺ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex)។

អ្នកដឹកនាំ​ក្រុម​សន្តិសុខ​ខណ្ឌ​៧មករា លោក ប្រាក់ ហាក់ បដិសេធ​ថា លោក​មិន​មែន​ជា​អ្នក​ចាប់​ផ្ដើម​ប្រើ​ហិង្សា​ទេ គឺ​ប្រជាពលរដ្ឋ​ទាំង​នោះ​និយាយ​មិន​ស្ដាប់​គ្នា ហើយ​ថែម​ជេរ​ប្រទេច​លោក និង​បាន​ប្រតាយប្រតប់​ជាមួយ​រហូត​បណ្ដាល​ឲ្យ​លោក​រង​របួស​ត្រង់​ក។ លោក​បញ្ជាក់​ថា អ្វី​ដែល​លោក​កំពុង​ធ្វើ​នោះ គឺ​តាម​បញ្ជា​របស់​អភិបាល​ខណ្ឌ​ដើម្បី​ការពារ​ក្រុមហ៊ុន៖ «រឿង​អាជ្ញាធរ​ដោះស្រាយ​មិន​ដោះស្រាយ​ជា​រឿង​របស់​គាត់ តែ​ចំពោះ​ខ្ញុំ​រឿង​របស់​ខ្ញុំ គឺ​ខ្ញុំ​ការពារ​ទីតាំង មាន​ន័យ​ថា អភិបាល​មិន​អនុញ្ញាត​អោយ​គាត់​ឡើង​ទេ តែ​គាត់​នៅ​តែ​ចចេស អ៊ីចឹង​ភារកិច្ច​ខ្ញុំ​មាន​តែ​ប៉ុណ្ណឹង»។

​តំណាង​ពលរដ្ឋ​នៅ​សហគមន៍​ភ្នំ​បាត អ្នកស្រី ខៀវ ឡៃ លើក​ឡើង​ថា ការ​សម្រេច​របស់​ពលរដ្ឋ​អតីត​អ្នក​បុរីកីឡា ទៅ​រស់​នៅ​ក្នុង​អគារ​ចាស់​ដែល​មិន​ចាក់​សោ​នេះ គឺ​ដើម្បី​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ផានអ៊ីមិច (Phan Imex) ចំពោះ​ការ​ជម្លៀស​ពួកគេ​ទៅ​រស់​នៅ​ក្នុង​តំបន់​ដាច់ស្រយាល​ដែល​គ្មាន​ទាំង​ទឹក​ប្រើប្រាស់ គ្មាន​ទីផ្សារ​សាលារៀន​នៅ​ឆ្ងាយ និង​គ្មាន​មន្ទីរពេទ្យ​ជាដើម។ អ្នកស្រី​បន្ថែម​ថា ក្រុមហ៊ុន​បាន​យក​ពួកគាត់​ទៅ​ចាក់​ចោល​ដោយ​គ្មាន​ទទួល​ខុស​ត្រូវ​អ្វី​ឡើយ ពោល​គឺ​ពួកគាត់​ត្រូវ​រស់​នៅ​យ៉ាង​វេទនា អ្នក​ខ្លះ​ធ្លាក់​ខ្លួន​សុំ​ទាន រួម​ទាំង​កុមារ​តូចៗ​ផង ពេល​ត្រឡប់​ពី​សុំ​ទាន​កុមារ ទាំង​នោះ នាំ​គ្នា​សុំ​បាយ​លោក​នៅ​វត្ត​យក​មក​បរិភោគ​ចិញ្ចឹម​ក្រពះ​ដើម្បី​ឲ្យ​រស់​មួយ​គ្រាៗ។

អ្នកស្រី​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ​មាន​មនុស្ស​ចំនួន ១៣​នាក់​ហើយ បាន​ស្លាប់​ដោយសារ​ឈឺ​គ្មាន​លុយ​ព្យាបាល និង​ដាច់​បាយ ហើយ​ចំណែក​មនុស្ស​ពីរ​នាក់​ទៀត​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ប្រឈម​នឹង​បាត់បង់​ជីវិត​ដែរ ប្រសិនបើ​គ្មាន​ជំនួយ​សង្គ្រោះ​ពី​សប្បុរសជន៖ «សូម​ជួយ​ពួក​ខ្ញុំ​ផង ខ្ញុំ​អស់​ជម្រើស​ហើយ! នេះ​ជា​ទឹក​ចុង​ក្រោយ​ហើយ ទោះ​បី​ជា​ក្រុម​សមត្ថកិច្ច​មក​ដេញ វាយដំ​ច្រំ​ធាក់ ឬ​ចាប់​ខ្ញុំ​ដាក់​គុក ក៏​ពួក​ខ្ញុំ​ស៊ូ​ស្លាប់​នៅ​ទី​នេះ​ដែរ។ អ្វី​ដែល​ទាមទារ​នោះ ខ្ញុំ​ចង់​បាន​ទៅ​ភូមិ​អណ្ដូង និង​ប្រាក់ ៥​ពាន់​ដុល្លារ​ទេ ហើយ​បើ​អោយ​នៅ​ភ្នំបាត ខ្ញុំ​សុំ​ប្រាក់ ១​ម៉ឺន​ដុល្លារ និង​ប្លង់​រឹង»។

​ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​សហគមន៍​បុរីកីឡា កណ្ដាល​ទីក្រុង​ភ្នំពេញ ជាមួយ​ក្រុមហ៊ុន​ផានអ៊ីម៉ិច មាន​រយៈពេល ៥​ឆ្នាំ​គត់ គិត​មក​ដល់​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧ នេះ។ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២ ក្រុមហ៊ុន​ផានអ៊ីម៉ិច និង​អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​ដាក់​កម្លាំង​សមត្ថកិច្ច និង​សន្តិសុខ​ក្រុមហ៊ុន​ទៅ​ឈូស​ឆាយ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​តំបន់​បុរីកីឡា ចំនួន ៣៨៤​គ្រួសារ។ អាជ្ញាធរ​បាន​ដឹក​អ្នក​បុរីកីឡា​ខ្លះ ទៅ​ទម្លាក់​ចោល​នៅ​ទួលសំបូរ និង​ភ្នំបាត ដែល​មាន​ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ​ពី​ក្រុង​ភ្នំពេញ ដោយ​អ្នក​ខ្លះ​បាន​ទទួល​សំណង​ដី ៤​ម៉ែត្រ គុណ ៥​ម៉ែត្រ។

ប្រធាន​គ្រប់គ្រង​ផ្នែក​​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ដែល​បាន​ទៅ​ឃ្លាំ​មើល​ករណី​នេះ មាន​ប្រសាសន៍​ថា លោក​សោកស្ដាយ​ចំពោះ​ព្រឹត្តិការណ៍​ហិង្សា​ដែល​បាន​កើត​ឡើង។ ម្យ៉ាង​វិញ​ទៀត លោក​ថា ករណី​ពលរដ្ឋ​តវ៉ា​នេះ មិន​មែន​ជា​កំហុស​របស់​ពលរដ្ឋ​ឡើយ គឺ​ផ្ដើម​ពី​ក្រុមហ៊ុន​ដែល​មិន​បាន​គោរព​កិច្ចសន្យា​ដែល​ដំបូង​ឡើយ​ថា នឹង​សាងសង់​អគារ​ចំនួន ១០​សម្រាប់​ពលរដ្ឋ​ស្នាក់​នៅ ដើម្បី​ដោះដូរ​ដី​ធ្វើការ​អភិវឌ្ឍ ប៉ុន្តែ​ទី​បំផុត​ទៅ ក្រុមហ៊ុន​បាន​សាងសង់​អគារ​បាន​តែ ៨​អគារ​ប៉ុណ្ណោះ ហើយ​ក៏​ប្រកាស​ថា​ក្ស័យធន ដែល​នាំ​ឲ្យ​ជម្លោះ​ដីធ្លី​នេះ​បន្ត​រ៉ាំរ៉ៃ​មក​ដល់​បច្ចុប្បន្ន៖ «បើ​តាម​ផ្លូវ​ច្បាប់ វា​ត្រូវ​ចាប់​បង្ខំ ព្រោះ​ក្រុមហ៊ុន​ខ្លួន​ឯង​ជា​អ្នក​ចុះ​ហត្ថលេខា​ដែល​មាន​អភិបាល​រាជធានី​ភ្នំពេញ សម័យ​នោះ គាត់​ធ្វើ​ជា​សាក្សី​ទៀត នៅ​ក្នុង​កិច្ច​សន្យា​រវាង​អគារ​១០ ហើយ​និង​ប្រជាពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ។ ហេតុ​អ្វី​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​អត់​សាងសង់ ២​អគារ​ទៀត ហើយ​បង្ក​ទុក​អោយ​បញ្ហា​នេះ​រ៉ាំរ៉ៃ ទុក​ដោះស្រាយ​អត់​ចេញ​ដល់​បច្ចុប្បន្ន»។

​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​លើក​ឡើង​ថា គោលការណ៍​នៃ​ការ​អភិវឌ្ឍ​នោះ គឺ​ដើម្បី​ភាព​រីក​ចម្រើន​នៃ​ប្រទេស​ជាតិ និង​កត្តា​ធំ​បំផុត​ដើម្បី​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ ពោល​គឺ​មិន​មែន​អភិវឌ្ឍ​ឲ្យ​ពលរដ្ឋ​កាន់​តែ​ក្រីក្រ​នោះ​ទេ ព្រោះ​ខុស​ពី​គោលការណ៍​អភិវឌ្ឍ​របស់​រដ្ឋាភិបាល។

មក​ដល់​ពេល​នេះ អតីត​ស្ត្រី​បុរីកីឡា​ទាំង​នោះ នៅ​តែ​មិន​ព្រម​ចាក​ចេញ​ពី​អគារ​ចាស់​បុរីកីឡា​ឡើយ ដោយ​ពួកគាត់​នៅ​តែ​បន្ត​ដាំ​បាយ និង​ស្នាក់​នៅ​ទី​នោះ​ជាន់​ជាប់​ដី ចំណែក​អាជ្ញាធរ​វិញ ក៏​បណ្ដាក់​គ្នា​រង់ចាំ​ទប់ស្កាត់​ពលរដ្ឋ​មិន​ឲ្យ​ឡើង​ទៅ​លើ​ដែរ៕

ពលរដ្ឋ​រាប់​រយ​គ្រួសារ​នៅ​ក្រុង​ប៉ោយប៉ែត​ចោទ​ក្រុមហ៊ុន​អានកូ​ថា​លុប​ទ្វារ​ទឹក​បុរាណ

                                                                                                                                                                ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត ទប់ស្កាត់​ក្រុមហ៊ុន អានកូ (ANCO) ឲ្យ​បញ្ឈប់​ចាក់​ដី​លុប​ទ្វារ​ទឹក​បុរាណ ដើម្បី​ទប់​យក​ទឹក​នៅ​រមណីយដ្ឋាន​អូរខៃដន ធ្វើ​អាជីវកម្ម​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​បន្ត​ទៀត។ មេ​ភូមិ​កូនដំរី អះអាង​ថា ប្រសិន​បើ​ក្រុមហ៊ុន​បន្ត​បិទ​ប្រឡាយ​ទឹក​នោះ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​នោះ​គ្មាន​ទឹក​ធ្វើ​ស្រែ​ចម្ការ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ឡើយ។

ប្រជាពលរដ្ឋ​នៅ​តំបន់​រមណីយដ្ឋាន​អូរខៃដន ក្រុង​ប៉ោយប៉ែត កំពុង​ព្រួយ​បារម្ភ​ខ្លាច​ដាច់​ពោះ​ស្លាប់ ដោយសារ​មិន​អាច​ធ្វើ​ស្រែ​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន។

មេ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត លោក អម វ៉ន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ មករា ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ រួម​ទាំង​លោក​ផង ប្រឆាំង​ដាច់ខាត​មិន​ឲ្យ​ក្រុមហ៊ុន​អានកូន (ANCO) របស់​លោក​ឧកញ៉ា កុក អាន ចាក់​ដី​លុប​ទ្វារ​ទឹក​បុរាណ​នៅ​រមណីយដ្ឋាន​អូរខៃដន នោះ​ឡើយ។ លោក​អះអាង​ថា មូលហេតុ​ដែល​ហាមឃាត់ ដោយសារ​ប្រឡាយ​ទឹក​នោះ​ជា​ប្រភព​សំខាន់​សម្រាប់​បង្ហូរ​ទឹក​ស្រោចស្រព​ផល​ដំណាំ​របស់​ពលរដ្ឋ៖ «គេ​ទាមទារ​ចង់​បាន​ឲ្យ​ក្រុមហ៊ុន​កាយ​សំណង់​ឡើង​វិញ ហើយ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ការ​ធ្វើ​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ»។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន អានកូន និង​អភិបាល​ក្រុង​ប៉ោយប៉ែត ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣ មករា។

ចៅ​សង្កាត់​និមិត្ត លោក ប៉ាល់ សេដ្ឋា ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​និមិត្ត រាប់​ពាន់​គ្រួសារ ពិត​ជា​ជួប​ការ​លំបាក​ខ្វះ​ទឹក​ធ្វើ​ស្រែ ដោយសារ​ក្រុមហ៊ុន អានកូ (ANCO) បិទ​ទ្វារ​បង្ហូរ​ទឹក​នៅ​អូរខៃដន ប្រាកដ​មែន។ លោក​បន្ថែម​ថា បញ្ហា​នេះ​កន្លង​មក លោក​ធ្លាប់​ស្នើ​ទៅ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ខាង​ក្រុមហ៊ុន​មួយ​នេះ ដើម្បី​បើក​ទ្វារ​ទឹក​ឡើង​វិញ​ដែរ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ៖ «ខ្ញុំ​ចង់​ឲ្យ​ក្រុមហ៊ុន​នោះ​ដោះស្រាយ ឬ​ក៏​ធ្វើ​ប្រព័ន្ធ​ទឹក​ត្រង់​ណា​កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួក​គាត់​យក​ទឹក​ប្រើប្រាស់​សម្រាប់​បង្កបង្កើន​ផល»។


កាល​ពី​ថ្ងៃ​ទី​១ មករា កន្លង​ទៅ មេ​ភូមិ​កូនដំរី និង​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​និមិត្ត ប្រមាណ ៧០​នាក់ បាន​លើក​គ្នា​តវ៉ា​នៅ​ទីតាំង​ទ្វារ​បង្ហូរ​ទឹក​នោះ ដើម្បី​ទទូច​ឲ្យ​ក្រុមហ៊ុន អានកូន បើក​ទ្វារ​ទឹក​ឡើង​វិញ តែ​ពុំ​ទទួល​បាន​លទ្ធផល​នោះ​ទេ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់​សម្គាល់​ថា ក្រុមហ៊ុន អានកូន បិទ​ទ្វារ​ទឹក​អូរខៃដន ដើម្បី​យក​ទឹក​ទៅ​ផ្គត់ផ្គង់​ក្រុង​ប៉ោយប៉ែត ហើយ​បាន​ផល​ចំណេញ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន។ លោក​បន្ថែម​ថា ប្រសិន​បើ​ក្រុមហ៊ុន​មួយ​នេះ​នៅ​តែ​បន្ត​បិទ​ទ្វារ​ទឹក​នោះ​ទៀត នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​របរ​ធ្វើ​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​នៅ​តំបន់​នោះ៖ «ក្រុមហ៊ុន​នេះ​ធ្វើ​ហាក់​ដូចជា​មាន​អំណាច​ខ្លាំង ហើយ​មិន​គិត​ពី​ផល​រស់​រាន​មាន​ជីវិត​របស់​ពលរដ្ឋ​ទេ។ អ៊ីចឹង​ខ្ញុំ​គិត​ថា អភិបាល​ខេត្ត​បន្ទាយមានជ័យ ប្រហែល​ជា​លោក​បាន​ដឹង​បញ្ហា​នេះ នឹង​យក​ទៅ​ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា​ជូន​ប្រជាពលរដ្ឋ ព្រោះ​ក្រុមហ៊ុន​ដើម្បី​តែ​ប្រយោជន៍​មនុស្ស​ម្នាក់ ប៉ុន្តែ​ពលរដ្ឋ​ក្រីក្រ​រាប់​ម៉ឺន​នាក់​ដែល​ត្រូវ​ការ​ទឹក គឺ​ពួក​គាត់​នឹង​ក្លាយ​ទៅ​ជា​អ្នក​ក្រ​កាន់​តែ​ខ្លាំង»។

សាក្សី​ថា​យុវជន ខឹម សូផាត ត្រូវ​ឡាន​ដឹក​ចេញ​ពី​កន្លែង​បង្ក្រាប​នៅ​ផ្លូវ​វ៉េងស្រេង​បន្ទាប់​ពី​របួស


ក្រុម​កម្មករ​រត់​គេច​ខ្លួន​ពេល​សមត្ថកិច្ច​ប្រើ​ហិង្សា​បង្ក្រាប​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។ Photo: RFA


ក្រុម​អ្នក​ដែល​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​នៅ​ផ្លូវ​វ៉េងស្រេង អះអាង​ថា ពួក​គេ​នៅ​តែ​ពុំ​ទាន់​ទទួល​បាន​យុត្តិធម៌​ដោយ​អំពើ​ហិង្សា​នៅ​ឡើយ​ទេ។ ផ្ទុយ​ទៅ​វិញ ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស អង្គការ​សមាគម និង​កម្មករ​ដែល​ស្ថិត​ក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ក្រាប​ពេល​នោះ បែរ​ក្លាយ​ទៅ​ជា​អ្នក​ប្រព្រឹត្តិ​បទល្មើស ហើយ​ត្រូវ​ជាប់​បណ្ដឹង​នៅ​តុលាការ​ទល់​សព្វថ្ងៃ​នេះ​ទៅ​វិញ។

លោក ខឹម សឿន ដែល​ត្រូវ​ជា​ឪពុក​របស់​យុវជន ខឹម សូផាត ឲ្យ​ដឹង​ថា អស់​ពេល ៣​ឆ្នាំ​មក​ហើយ កូន​របស់​លោក​ដែល​ស្ថិត​ក្នុង​ព្រឹត្តិការណ៍​កាលណោះ នៅ​បន្ត​បាត់​ដំណឹង​សូន្យ​ឈឹង​នៅ​ឡើយ។

មិត្តភ័ក្ដិ​ដែល​រួម​ការងារ​ជាមួយ​យុវជន ខឹម សូផាត អះអាង​ថា ពួក​គាត់​បាន​ឃើញ​កម្លាំង​បង្ក្រាប​របស់​រដ្ឋាភិបាល បាញ់​ឲ្យ ខឹម សូផាត ដេក​ដួល​លើ​ដី មុន​ពេល​មាន​រថយន្ត​មួយ​គ្រឿង​ដឹក​ចេញ​ទៅ ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​បង្ហូរ​ឈាម​កាល​ដើម​ខែ​មករា ឆ្នាំ​២០១៤ ប្រឆាំង​ការ​តវ៉ា​របស់​ក្រុម​កម្មករ​ដែល​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ពេល​នោះ។

ជា​កម្មករ​រោងចក្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ លោក ស្រី រី ឲ្យ​ដឹង​ថា ក្នុង​ពេល​កម្លាំង​ចម្រុះ​ឡោម​ព័ទ្ធ​ក្រុម​អ្នក​តវ៉ា ដែល​ពេល​នោះ​ភាគច្រើន​ជា​កម្លាំង​បុរស​នោះ យុវជន ខឹម សូផាត ត្រូវ​បាន​សមត្ថកិច្ច​បាញ់​ដួល​ភ្លាមៗ។ លោក​បន្ត​ថា ក្នុង​ពេល​នគរបាល​បាញ់​បង្ក្រាប​ប្រឆាំង​ក្រុម​អ្នក​តវ៉ា គឺ​យុវជន ខឹម សូផាត នៅ​ក្បែរ​ខ្លួន​ដែល​មាន​គម្លាត​ប្រមាណ ១​ម៉ែត្រ ដែល​អាច​មើល​ឃើញ​ពី​ការ​ដេក​ដួល​នៅ​លើ​ដី ហើយ​ភ្លាមៗ​នោះ​ឃើញ​រថយន្ត​មួយ​គ្រឿង​ដឹក​យុវជន ខឹម សូផាត ចេញ​ភ្លាម​មួយ​រំពេច​ដែរ។ លោក​បន្ត​ថា «ពេល​នោះ​ខ្ញុំ​បាន​ឃើញ​ហេតុការណ៍ គឺ​គេ​បាញ់​វា​ត្រូវ។ ពេល​នោះ​វា​ត្រូវ​មុន​ខ្ញុំ​មួយ​គ្រាប់ និង​មួយ​ក្រោយ។ ពេល​អ៊ីចឹង​ខ្ញុំ​ឥត​បាន​នៅ​ជួយ​វា​ទេ ងាក​ទៅ​ក្រោយ​ឃើញ​ទាហាន ហើយ​ដេញ​ចាប់​ខ្ញុំ។ ខ្ញុំ​រត់​គេច​រក​ផ្ទះ​ជួល​ជ្រក ហើយ​មិន​បាន​ជួយ ខឹម សូផាត ទេ។ ខ្ញុំ​ពឹងពាក់​ឲ្យ​មិត្តភ័ក្ដិ​ឲ្យ​ជួយ​មើល គេ​ថា​ឃើញ​ឡាន​ក្រហម​លើក​បោះ​ដាក់​ឡាន​ហើយ​ដឹក​យក​ទៅ»។


នៅ​ថ្ងៃ​ទី​៣ ខែ​មករា នេះ គឺ​ជា​ខួប ៣​ឆ្នាំ​ហើយ​នៃ​ព្រឹត្តិការណ៍​បាញ់​បង្ក្រាប​បង្ហូរ​ឈាម​មួយ​កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ នៅ​ផ្លូវ​វ៉េងស្រេង។ របាយការណ៍​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​កម្មករ ៤​នាក់​ត្រូវ​នគរបាល​បាញ់​សម្លាប់ និង​មួយ​ចំនួន​ទៀត​រង​របួស ហើយ​អ្នក​ខ្លះ​ក្នុង​ចំណោម​នោះ ត្រូវ​ប្រឈម​មុខ​បាត់បង់​កាយ​សម្បទា។ ក្រៅ​ពី​នេះ យុវជន ខឹម សូផាត ត្រូវ​បាត់​ខ្លួន​រហូត​ទល់​សព្វថ្ងៃ​នេះ។ ទន្ទឹម​នឹង​នេះ មាន​អង្គការ សមាគម និង​កម្មករ​ចំនួន ២៣​នាក់​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចន្លោះ​ពី ៤​ឆ្នាំ​ទៅ ៤​ឆ្នាំ និង ៦​ខែ។ ប៉ុន្តែ​ដោយ​មាន​ការ​សម្របសម្រួល​ផ្នែក​នយោបាយ អ្នក​ទាំង ២៣​នាក់​ត្រូវ​ដោះលែង​វិញ​ដោយ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ប្រមាណ ៥​ខែ ហើយ​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ។

សង្គម​ស៊ីវិល និង​គ្រួសារ​ជន​រងគ្រោះ ធ្វើ​ពិធី​រំឭក​ព្រឹត្តិការណ៍​បាញ់​សម្លាប់​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​៣​ឆ្នាំ​មុន នា​ផ្ទះ​សាមគ្គី ស្ថិត​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ នៅ​​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧។ RFA/Morm Moniroth

ថ្វី​បើ​បែប​នេះ​ក៏ដោយ​ចុះ លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ យល់​ឃើញ​ថា អ្នក​ដែល​រងគ្រោះ​ដោយ​ការ​បង្ក្រាប​ទាំង​នៅ​មុខ​រោងចក្រ យ៉ាក​ជីន កាល​ពី​ថ្ងៃ​ទី​២ មករា ដោយ​កងទ័ព​ឆត្រ​យោង​៩១១ និង​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣ មករា នៅ​តែ​ជា​ជន​រងគ្រោះ ហើយ​យុត្តិធម៌​នៅ​តែ​កប់​បាត់​ស្រមោល​នៅ​ឡើយ។ លោក​បន្ត​ថា អ្វី​ដែល​ខ្លោចផ្សា​បំផុត​នោះ គឺ​ពួក​គាត់​ពុំ​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ ហេតុការណ៍​ដែល​កើត​ឡើង​នៅ​ពេល​នោះ គឺ​ក្រុម​សមាគម និង​បុគ្គលិក​ដទៃ​ទៀត​ចូលរួម​ឃ្លាំ​មើល​ការ​តវ៉ា​របស់​ក្រុម​កម្មករ ដែល​ទាមទារ​ប្រាក់​ឈ្នួល​ប៉ុណ្ណោះ។ លោក​បន្ត​ថា «ខ្ញុំ​មាន​ការ​ឈឺ​ចាប់។ ទី​១ ឲ្យ​តែ​ដល់​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ មករា នឹក​ឃើញ​ពី​ការ​ឈឺ​ចាប់​ដែល​ទាហាន​ឆត្រ​យោង​៩១១ វាយ​ធ្វើ​បាប​ខ្ញុំ ហើយ​បន្ទាប់​មក​ឈឺ​ចាប់​បន្ទាប់​ទៀត គឺ​តុលាការ​បញ្ជូន​ខ្ញុំ​ទៅ​ដាក់​គុក​ត្រពាំងផ្លុង។ ឈឺ​ចាប់​ទី​៣ គឺ​ការ​ធ្វើ​ទារុណកម្ម​មក​លើ​រូប​ខ្ញុំ​នៅ​ក្នុង​ពន្ធនាគារ គេ​ឲ្យ​ហូប​បាយ​ត្រី​ស្អុយ ហើយ​គេ​វាស់​កន្លែង​ឲ្យ​ដេក​ក្បាល​ផ្ទុយ​គ្នា»។

បើ​ទោះ​ជា​បែប​ណា នៅ​ឆ្នាំ​នេះ​ដែល​ជា​ខួប ៣​ឆ្នាំ​នៃ​ការ​បង្ក្រាប​បង្ហូរ​ឈាម​នៅ​ផ្លូវ​វ៉េងស្រេង ក៏​មិន​ខុស​ពី​ឆ្នាំ​មុនៗ​ប៉ុន្មាន​ទេ គឺ​មិន​ត្រូវ​បាន​អាជ្ញាធរ​បើក​សិទ្ធិ​ឲ្យ​ជួបជុំ​ជា​សាធារណៈ​ឡើយ។ ក្រុម​អ្នក​តស៊ូ​មតិ និង​សាច់ញាតិ​ដែល​រងគ្រោះ​ដោយ​ការ​បង្ក្រាប​កាល​ពី ៣​ឆ្នាំ​មុន​នោះ បាន​ត្រឹម​ជួបជុំ​គ្នា​នៅ​ទីស្នាក់ការ​ផ្ទះ​សាមគ្គី ដែល​ស្ថិត​នៅ​ជិត​អូរ​បែក​ក្អម​ប៉ុណ្ណោះ មុន​នឹង​ត្រូវ​រំសាយ​ក្នុង​ថ្ងៃ​ដដែល​វិញ។

ស្រប​ពេល​ខួប​ព្រឹត្តិការណ៍ ៣​ឆ្នាំ​នេះ​ដែរ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​មាន​ឈ្មោះ​ថា គ្លីនិក​ឯករាជ្យ​នៅ​ម្ដុំ​ផ្លូវ​វ៉េងស្រេង ក៏​បាន​បង្ហោះ​សារ​អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍ ក្នុង​ពេល​ដែល​មន្ទីរ​ព្យាបាល​ឯកជន​មួយ​នេះ​ធ្លាប់​រង​ការ​ខូចខាត​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ ដែរ​នោះ។

ជុំវិញ​រឿង​នេះ អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ឲ្យ​ដឹង​ថា ពួក​គេ​ធ្វើ​ការ​ក្នុង​វិស័យ​ការពារ​សិទ្ធិ​មនុស្ស ត្រូវ​រងគ្រោះ​ដោយ​ការ​រំលោភ​អំណាច​មួយ​ជាន់​ហើយ ថែម​ទាំង​មិន​ទាន់​អាច​រក​យុត្តិធម៌​បាន​ដោយ​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ ក្នុង​អំពើ​ហិង្សា​កាល​ពី ៣​ឆ្នាំ​មុន​នេះ​ទៀត​មក​ទល់​សព្វថ្ងៃ​នេះ។ មន្ត្រី​សមាគម​រូប​នេះ នៅ​តែ​អះអាង​ថា ខ្លួន​នឹង​ប្ដឹង​សើរើ​ចំពោះ​ក្រុម​អ្នក​ប្រើ​ហិង្សា​នៅ​មុខ​រោងចក្រ យ៉ាក​ជីន នៅ​ពេល​ណា​ដែល​តុលាការ​នៅ​កម្ពុជា អាច​ជឿ​ទុក​ចិត្ត​បាន៕

មាន​ការ​នាំ​ខ្សាច់​ទៅ​ឥណ្ឌា ​ខណៈ​កម្ពុជា​មិន​មាន​ទិន្នន័យ

                                                                                                                                                                                       ភ្នំពេញៈ កម្ពុជា​បាន​នាំ​ចេញ​ខ្សាច់​ជាង​​ ១០៨ ០០០ ​តោន​ទៅ​ប្រទេស​​ឥណ្ឌា​ជាមួយ​​ការ​ដឹក​ចេញ​​ចំនួន​​ ៣៦ ​​លើក​ផ្សេង​គ្នា​ក្នុង​ចន្លោះ​ឆ្នាំ​ ២០១៣​ ដល់​ឆ្នាំ​​ ២០១៥​។ នេះ​បើ​​តាម​ទិន្នន័យ​គយ​ឥណ្ឌា​​ដែល​កាសែត​ទទួល​បាន​​ពី​​​ថ្ងៃ​អាទិត្យ​​ជា​ទិន្នន័យ​​​មាន​​លក្ខណៈ​ផ្ទុយ​នឹង​ទិន្នន័យ​គយ​កម្ពុជា​ដែល​មិន​មាន​បង្ហាញ​អ្វី​ទាល់តែ​សោះ​​ពី​ការ​នាំ​ចេញ​ខ្សាច់​ទៅ​​ឥណ្ឌា​នោះ។

ភាព​ខុស​​គ្នា​ខ្លាំង​នៃ​ទិន្នន័យ​​​ចុងក្រោយ​បាន​កើត​មាន​ឡើង​ហើយ​ក្រសួង​រ៉ែ​​បាន​​ព្យាយាម​ពន្យល់​​មូលហេតុ​​ដែល​ប្រទេស​សិង្ហបុរី​បាន​កត់ត្រា​ការ​នាំ​ចូល​ខ្សាច់​ជិត​ ៧០ លាន​តោន​ពី​ប្រទេស​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ ២០០៧ ដល់​ឆ្នាំ​ ២០១៥​ ខណៈ​កម្ពុជា​មិន​មាន​ការ​កត់ត្រា​ស៊ីចង្វាក់​គ្នា​។

ទិន្នន័យ​​ខុស​គ្នា​​យ៉ាង​ខ្លាំង​នេះ​បាន​​ធ្វើ​ឲ្យ​មាន​ក្តីបារម្ភ​​ពី​ក្រុម​អ្នក​ការពារ​បរិស្ថាន​​ដែល​ថា​មនុស្ស​មួយ​ចំនួន​កំពុង​​​​​មាន​ទ្រព្យសម្បត្តិ​កាន់តែ​ច្រើន​​ដោយ​​ការ​នាំ​ខ្សាច់​ខុស​ច្បាប់​ពី​កម្ពុជា​ខណៈ​វា​កំពុង​ប៉ះពាល់​​ជម្រក​សត្វ​ក្នុង​ទឹក​​ និង​បង្ក​ឲ្យ​មាន​ការ​សឹក​​ដី​កាន់​តែ​ខ្លាំង​ឡើង​នាំ​ឲ្យ​មាន​ការ​បាក់​​ផ្ទះ​​ចូល​ទៅ​ក្នុង​ទន្លេ​​ដែល​ទើប​កើត​មាន​​នាពេល​ថ្មីៗ​កន្លង​ទៅ​នេះ​។

ទិន្នន័យ​​គយ​​របស់​ប្រទេស​ឥណ្ឌា​ទទួល​បាន​ដោយ​អង្គការ​​មាតា​ធម្មជាតិ​ដែល​ជា​អង្គការ​​បរិស្ថាន​បាន​កត់ត្រា​ការ​នាំ​ចេញ​ខ្សាច់​​ចំនួន​ ៣៦ ​​ដង​ចេញ​ពី​ប្រទេស​​កម្ពុជា​ពី​ឆ្នាំ​ ២០១៣ ​ដល់​ឆ្នាំ​ ២០១៥ ​​ដែល​​សរុប​ទៅ​មាន​ចំនួន​ ១០៨៦៥៨ ​តោន​ និង​តម្លៃ​ ២,៦ ​លាន​ដុល្លារ​។

ផ្ទុយ​ទៅ​​វិញ​ទិន្នន័យ​គយ​​ពី​ប្រទេស​​កម្ពុជា​បាន​​​​កត់ត្រា​តែ​ការ​នាំ​ចេញ​​ខ្សាច់​​ទៅ​ប្រទេស​សិង្ហបុរី ថៃ ត៉ៃវ៉ាន់ វៀតណាម ​និង​កូរ៉េ​ខាង​ត្បូង​ប៉ុណ្ណោះ​ដែល​សរុប​ទៅ​មាន​​​ ៤៥៥០០០ ​តោន និង​តម្លៃ​ ២,៤៧ ​លាន​ដុល្លារ​។

អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​លោកស្រី សឹង សុផារី បាន​ថ្លែង​ថា​ក្រសួង​​គ្រាន់​តែ​​ចងក្រង​ទិន្នន័យ​​​​ដែល​ផ្តល់​ឲ្យ​ដោយ​​មន្រ្តី​គយ​​​​អំពី​ការ​នាំ​ចូល ​និង​នាំ​ចេញ និង​​មិន​អាច​​ធ្វើ​​អត្ថាធិប្បាយ​អំពី​​ថា​ តើ​មូលហេតុ​អ្វី​​បាន​ជា​មាន​ភាព​ខុស​​គ្នា​​ជាមួយ​​ទិន្នន័យ​គយ​ឥណ្ឌា​ទេ។
លោកស្រី​បាន​​ថ្លែង​ថា​៖«​យើង​យក​ទិន្នន័យ​ពី​គយ ​និង​សិក្សា​​លើ​​ទំនិញ​អ្វី​ដែល​នាំ​​ចេញ​ និង​នាំ​ចូល​ទៅ​ក្នុង​​ប្រទេស​»។ លោកស្រី​បាន​បង្វែរ​សំណួរ​នេះ​ទៅ​គយ​​ដែល​ស្ថិត​នៅ​ក្រោម​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។

លោកស្រី​បាន​បន្ត​ថា​៖ «​គយ​​ជា​​អ្នក​ទទួល​បន្ទុក​​លើ​ការ​នាំ​ចូល ​និង​នាំ​ចេញ​ទំនិញ​...​ចំពោះ​ករណី​ខ្សាច់​ អ្នក​ដែល​ចេញ​អាជ្ញាប័ណ្ណ​​​ឲ្យ​លក់​ក្នុង​ស្រុក និង​នាំ​ចេញ​ទៅ​ប្រទេស​ដទៃៗ​គឺ​ក្រសួង​រ៉ែ​ និង​ថាមពល​»។


លោក ប៊ូ ប៊ុនណារី ប្រធាន​ទំនាក់​ទំនង​សាធារណៈ​របស់​គយ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​កាលពី​ថ្ងៃ​អាទិត្យ។

អ្នក​នាំពាក្យ​របស់​ក្រសួង​រ៉ែ​លោក ឌិត ទីណា ដែល​​បាន​ការពារ​​ក្រសួង​​របស់​លោក​​ប្រឆាំង​នឹង​ការ​អះអាង​ថា​ធ្វើឲ្យ​មាន​ការ​រត់​ពន្ធ​ខ្សាច់​បាន​ថ្លែង​ថា​លោក​ជឿ​ថា​ខ្សាច់​មួយ​ចំនួន​​​ដែល​នាំ​ចេញ​ទៅ​ប្រទេស​សិង្ហបុរី​អាច​នឹង​ក្រោយ​មក​​បង្វែរ​ទៅ​ប្រទេស​ដទៃៗ​វិញ​ដូចជា​ប្រទេស​ឥណ្ឌា។

លោក ទីណា បាន​បន្ត​ថា​៖ «​​ប្រសិន​បើ​ពួកគេ​​​នាំ​ចេញ​ទៅ​ប្រទេស​សិង្ហបុរី​ ឬ​​ប្រទេស​ដទៃៗ​នេះ​គឺជា​ផ្នែក​មួយ​​នៃ​រឿង​របស់​ពួកគេ​។ ​សូម​សួរ​ខ្លួនឯង​ថា​ប្រសិន​បើ​ពួកគេ​នាំ​ចេញ​ខ្សាច់​​ទៅ​ប្រទេស​សិង្ហបុរី​ហើយ​បន្ទាប់​មក​ពួកគេ​​នាំ​ខ្សាច់​នោះ​ទៅ​កន្លែង​ផ្សេង​ ​តើ​នេះ​ជា​កំហុស​របស់​យើង​​ឬ​អត់?»។

ទោះ​យ៉ាង​ណា​ក្តី​លោក​បាន​ថ្លែង​ថា​ក្រសួង​របស់​លោក​មិន​ទទួល​បន្ទុក​ក្នុង​ការ​ធានា​ថា​មិន​មាន​ការ​រត់​ពន្ធ​ខ្សាច់​ទេ។

លោក​បាន​ថ្លែង​ថា​៖ «​យើង​សូម​បំភ្លឺ​ថា​ក្រសួង​​រ៉ែ​ និង​ថាមពល​របស់​យើង​​ទទួល​បន្ទុក​កត់ត្រា​ការ​នាំ​ចេញ​ខ្សាច់ និង​ពន្ធ​។ អ្នក​ដែល​អនុញ្ញាត​ឲ្យ​​នាំ​ចេញ​​គឺ​គយ​ និង​ស្ថាប័ន​ដទៃៗ​ទៀត​»។

ការ​បូម​ខ្សាច់​ត្រូវ​បាន​ហាមឃាត់​​ក្នុង​រដ្ឋ​ជាច្រើន​​នៅ​ឥណ្ឌា​ដោយសារ​ផលប៉ះពាល់​របស់​វា​ទៅ​លើ​ផ្លូវ​ទឹក ​​និង​​សក្តានុពល​​នៃ​ការ​បង្ក​ឲ្យ​មាន​ការ​សឹក​រេចរឹល​។ សូម្បី​​ក្នុង​រដ្ឋ​មួយ​ចំនួន​​​នៅ​ប្រទេស​ឥណ្ឌា​ដែល​​ការ​បូមខ្សាច់​​មាន​លក្ខណៈ​ស្រប​ច្បាប់​ក៏ដោយ ក៏​តម្រូវ​ការ​​លើស​ការ​ផ្គត់ផ្គង់​ហេតុ​ដូច្នេះ​ត្រូវ​ការ​ការ​នាំ​ចូល​។ ​នេះ​បើ​តាម​របាយការណ៍​ព័ត៌មាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា​។

ឧទាហរណ៍​ក្នុង​អត្ថបទ​មួយ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១២​​ ចុះ​នៅ​ក្នុង​កាសែត​ The Hindu ​បាន​កត់សម្គាល់​ពី​តម្រូវ​ការ​ខ្សាច់​​កើនឡើង​ខ្លាំង​​ដើម្បី​ប្រើ​ក្នុង​វិស័យ​សំណង់​​នៅ​ទីក្រុង​កំពង់ផែ​ខាង​កើត​នៃ​រដ្ឋ​ Chennai បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​សំណង់​នាំ​ចូល​ខ្សាច់​​​ពី​ទន្លេ​មេគង្គ​កម្ពុជា​។

ទោះ​យ៉ាង​ណា​ក្តី​ក្នុង​ចំណោម​ខ្សាច់​ជាច្រើន​ដែល​បាន​នាំ​ចេញ​​ពី​ប្រទេស​កម្ពុជា​ក៏​ត្រូវ​បាន​បូម​ពី​​ខេត្ត​កោះកុង​ផង​ដែរ​ហើយ​កាល​ពី​ខែ​មេសា ឆ្នាំ​ ២០១៣ ខ្សាច់​ចំនួន​​ ១,៥ ​​លាន​​តោន​​ត្រូវ​បាន​នាំ​ចេញ​ទៅ​រដ្ឋ​​ Cochin ភាគ​ខាង​ត្បូង​​អស់​រយៈពេល​ ៦ ​ខែ​។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ហាមប្រាម​ការ​បូម​ខ្សាច់​​ទន្លេ​​​នាំ​ចេញ​កាលពី​ខែ​ឧសភា ឆ្នាំ​ ២០០៩ ​លើក​លែង​តែ​កន្លែង​ណា​ដែល​បាំង​ផ្លូវ​ទឹក​ប៉ុន្តែ​ស្ថានភាព​នៃ​ការ​ហាមប្រាម​នោះ​​ចាប់​តាំងពី​ពេល​នោះ​មក​​គឺ​មាន​លក្ខណៈ​មិន​ច្បាស់​ខណៈ​ក្រុមហ៊ុន​​ ៦ ​បច្ចុប្បន្ន​​​កាន់​អាជ្ញាប័ណ្ណ​​​បូម​​​ខ្សាច់​ដើម្បី​នាំ​ចេញ​​​។

ក្រសួង​រ៉ែ​​បាន​កត់ត្រា​ផង​ដែរ​នូវ​ក្រុមហ៊ុន​ចំនួន ១៤ ដែល​មាន​ឈ្មោះ​ដូចជា​ក្រុមហ៊ុន International Rainbow Co. Ltd. និង​ក្រុមហ៊ុន Diamond Sun Co. Ltd. ជា​អ្នក​នាំ​ចេញ​ខ្សាច់​សមុទ្រ​​ចន្លោះ​ពី​​ឆ្នាំ​ ២០០៧ ​​រហូត​ដល់​ឆ្នាំ​ ២០១៥​ និង​ក្រុមហ៊ុន​ចំនួន​ ១៤ ​​ជា​អ្នក​នាំ​ចេញ​ខ្សាច់​ទន្លេ​​នៅ​ក្នុង​អំឡុង​រយៈពេល​​នោះ​បើ​ទោះបី​ជា​មាន​ការ​ហាមប្រាម​ក្តី។

លោក Alex Gonzalez-Davidson ស្ថាបនិក​នៃ​អង្គការ​​​មាតា​ធម្មជាតិ​ដែល​​ត្រូវ​បាន​​និរទេស​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​ ២០១៥​ ដោយសារ​ភាព​សកម្ម​​របស់​​លោក​បាន​ថ្លែង​​កាលពី​ថ្ងៃ​អាទិត្យ​ថា​លោក​ជឿ​ថា​ភាព​​ខុស​គ្នា​​នៃ​ទិន្នន័យ​សិង្ហបុរី​ និង​ឥណ្ឌា​​​បង្ហាញ​រឿង​តែ​មួយ​​ប៉ុណ្ណោះ​។

លោក​បាន​បន្ត​ថា​៖ «​ចំពោះ​ខ្ញុំ​តួលេខ​ទាំង​នេះ​បង្ហាញ​អំពី​ការ​ពិត​គួរ​ឲ្យ​រន្ធត់​មនុស្ស​ដែល​មាន​អំណាច​នៅ​ក្នុង​រដ្ឋាភិបាល​បាន​ចូលរួម​​នៅ​ក្នុង​ការ​រត់​ពន្ធ​ខ្សាច់​​កម្ពុជា​ទៅ​ប្រទេស​ដូចជា​ប្រទេស​ឥណ្ឌា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​​តាមរយៈ​ការ​ក្លែង​ឯកសារ​ អំពើ​ពុករលួយ​ ​និង​ការ​បំពាន​​អំណាច​»។ «​ពួកគេ​អាច​មាន​អំណាច ​​និង​ឥទ្ធិពល​​ និង​មន្តអាគម​ក្នុង​ការ​ធ្វើ​ឲ្យ​​ខ្សាច់​បាត់​​ចេញ​ពី​ទិន្នន័យ​ផ្លូវការ​របស់​កម្ពុជា​ប៉ុន្តែ​មិន​អាច​បាត់​ពី​ការ​កត់ត្រា​របស់​ប្រទេស​ដែល​នាំ​ចូល​ខ្សាច់​ពី​កម្ពុជា​បាន​ទេ​»៕

ខួប​ ៣ ឆ្នាំ​នៃ​ការ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​លើ​ដង​ផ្លូវ​វេងស្រេង

                                                                                                                                                            ភ្នំពេញ: លោក ខែម សឿន អាយុ ៤២ ឆ្នាំ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​កូនប្រុស​របស់​លោក​ត្រូវ​បាន​គេ​សម្លាប់​ដូច​សត្វ​ឆ្កែ​ប្រហែល​ជា​អាក្រក់​ជាង​សត្វ​ឆ្កែ​ទៅ​ទៀត​ពីព្រោះ​ក្រុម​គ្រួសា​មិន​អាច​រក​សាកសព​របស់​កូន​ឃើញ​នោះ​ទេ។

កូនប្រុស​របស់​លោក​ សឿន ឈ្មោះ ខែម សុផាត គឺជា​ម្នាក់​ក្នុង​ចំណោម​កម្មករ​កាត់ដេរ​ចំនួន​ប្រាំ​នាក់​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​កាលពី​បី​ឆ្នាំ​មុន​ខណៈ​ដែល​មាន​ការ​តវ៉ា​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​នៅ​តាម​បណ្តោយ​ផ្លូវ​វេងស្រេង​ក្នុង​រាជធានី​ភ្នំពេញ។

ការ​បង្ក្រាប​ដោយ​ហិង្សា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​កង​សន្តិសុខ​ដែល​បាន​បង្ក្រាប​ទៅ​លើ​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ដែល​មក​ពី​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​នៅ​ផ្លូវ​វេងស្រេង តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​តវ៉ា​បិទ​ផ្លូវ និង​មាន​ដុត​កង់​ឡាន​នៅ​លើ​ផ្លូវ​នោះ​ផង​ដែរ។

នៅ​ថ្ងៃ​ទី ៣ ខែ​មករា​ឆ្នាំ ២០១៤ កង​កម្លាំង​យោធា និង​ប៉ូលីស​ជាច្រើន​នាក់​ដែល​ប្រដាប់​ដោយ​អាវុធ​ជាច្រើន​រួម​ជាមួយ​នឹង​គ្រាប់​ពិត​ផង​ដែរ​នោះ​បាន​ចូល​មក​ដើម្បី​បោស​សម្អាត​នឹង​បំបែក​បាតុកម្ម​ដែល​កម្មករ​បិទ​ផ្លូវ​អស់​រយៈពេល​ប្រហែល ១០ ថ្ងៃ​បន្ទាប់​ពី​ពួកគេ​ច្រាន​ចោល​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ពី​ ៨០ ដុល្លារ​ទៅ ៩០ ដុល្លារ​ជា​ចំនួន​ដែល​ពួកគេ​និយាយ​ថា​មាន​ចំនួន​ខុស​គ្នា​ឆ្ងាយ​ពី​ចំនួន ១៦០ ដុល្លារ​ដែល​ពួកគេ​បាន​ទាមទារ។

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​បួន​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​អំពើ​ហិង្សា​នា​ពេល​នោះ​ជា​កន្លែង​ដែល​សាកសព​របស់​យុវជន​សុផាត​មិន​មាន​ឃើញ​នៅ​ទី​នោះ​ទេ ប៉ុន្តែ​មាន​សាក្សី​ម្នាក់​បាន​និយាយ​ថា​គាត់​បាន​ឃើញ​យុវជន​សុផាត​ត្រូវ​បាន​គេ​បាញ់​ចំ​ដើមទ្រូង និង​ត្រូវ​បាន​កម្លាំង​សន្តិសុខ​យក​ចេញ​ទៅ​បាត់។

លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ការ​តវ៉ា​នេះ​ត្រូវ​បាន​គេ​សម្គាល់​ឃើញ​ថា​ជា​ផ្នែក​មួយ​នៃ​អំពើ​ហិង្សា​ដ៏ខ្លាំង​បំផុត​មួយ​របស់​ប្រទេស​កម្ពុជា​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ័យខ្លាច​នៅ​ក្នុង​ចំណោម​កម្មករ។

លោក​បាន​ថ្លែង​ថា៖ «ផ្លូវ​វេងស្រេង​បាន​បង្កើត​ឲ្យ​មាន​ការ​បំភិត​បំភ័យ​ផ្នែក​ផ្លូវ​ចិត្ត​ប្រឆាំង​ទៅ​នឹង​សកម្មភាព​សហជីព និង​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្មករ​ក្នុង​ការ​តវ៉ា»។

លោក ពៅ ត្រូវ​បាន​គេ​វាយដំ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​ទី ២ ខែ​មករា​នឹង​ត្រូវ​បាន​នាំ​ទៅ​ឃុំឃាំង​ដោយ​រង​ការ​ចោទប្រកាន់​ពី​បទ​បង្ករ​ហិង្សា​ដោយ​ចេតនា​បន្ទាប់​ពី​លោក​ប៉ុនប៉ង​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​កម្មករ និង​កងកម្លាំង​សន្តិសុខ​នៅ​ខាង​ក្រៅ​រោងចក្រ​កាត់ដេរ Yak Jin តាម​ផ្លូវ​ជាតិ​លេខ ៤ នៅ​ក្នុង​ការ​តវ៉ា​ដាច់​ដោយ​ឡែក​មួយ​ទៀត​ទាក់ទង​ទៅ​នឹង​ការ​ដំឡើង​ប្រាក់​ឈ្នួល​នេះ​ដែរ។ ដោយ​ពេល​នេះ​ភាព​ចលាចល​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​នឹង​ការ​ធ្វើ​បាតុកម្ម​ក្រោយ​ការ​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សមរង្ស៊ី បាន​បោះ​ទម្ងន់​នៃ​ការ​ប្រឆាំង​នៅ​ពី​ក្រោយ​កម្មករ​ដែល​បាន​ស្នើ​ឲ្យ​ពួកគេ​ទាមទារ​នូវ​ប្រាក់​ឈ្នួល​ចំនួន ១៦០ ដុល្លារ។

លោក ពៅ បន្ថែម​ថា៖ «អំពើ​ហិង្សា​នេះ​មិន​មែន​ជា​ការ​ញុះញង់​ដោយ​គណបក្ស​សង្គ្រោះជាតិ ឬ​ដោយ​សហជីព​នោះ​ទេ។ គឺ​រដ្ឋាភិបាល​ដែល​បាន​ជ្រើសរើស​ការ​បាញ់​ប្រហារ​មក​លើ​កម្មករ»។

ការ​លើក​ឡើង​របស់​លោក​ ពៅ ត្រូវ​បាន​បន្ទរ​ដោយ​លោក​ អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ដែល​បាន​និយាយ​ថា​អំពើ​ហិង្សា​ដ៏ឃោរឃៅ​នេះ​ធ្វើ​ឱ្យ​មាន​ការ​ថយ​ចុះ​នូវ​ការ​ចូលរួម​ពី​កម្មករ​នៅ​ក្នុង​ការ​តវ៉ា​ផ្សេង​ទៀត។

លោក ធន់ គឺជា​មេដឹកនាំ​ម្នាក់​ក្នុង​ចំណោម​មេដឹកនាំ​សហជីព​ចំនួន​ប្រាំ​នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ប្រាំបី​ខែ​បន្ទាប់​ពី​ការ​តវ៉ា​ចំពោះ​អំពើ​ហិង្សា​ដោយ​ចេតនា​ពី​បទ​ញុះញង់​ និង​ការ​បង្ករ​ភាព​វឹកវរ​ដល់​សន្តិសុខ​សាធារណៈ​ដែល​ករណី​នេះ​នៅ​មិន​ទាន់​យក​ទៅ​កាត់​ទោស​នៅ​ឡើយ។

ខណៈ​ដែល​សហជីព​ពិបាក​នឹង​ទម្លាក់​ចោល​នូវ​ស្រមោល​ពី​ហេតុការណ៍​ក្នុង​ផ្លូវ​វេងស្រេង​នោះ​លោក មឿន តុលា ប្រធាន​អង្គការ​តស៊ូ​មតិ​ការងារ​បាន​ឲ្យ​ដឹង​ថា​សហជីព​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ប្រើប្រាស់​មធ្យោបាយ​ផ្សេង។

លោក មឿន តុលា បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​វា​មិន​ត្រឹម​តែ​រឿង​នៅ​ផ្លូវ​វេងស្រេង​នោះ​ទេ។ ករណី​ទាំង​នោះ​គឺ​តុលាការ​យក​ទៅ​ប្រឆាំង​នឹង​មេដឹកនាំ​សហជីព និង​ច្បាប់​ស្តីពី​សហជីព​គឺជា​សមាសធាតុ​ដែល​បាន​ផ្លាស់ប្តូរ​សហជីព​នេះ»។

បី​ឆ្នាំ​ក្រោយ​មក​លោក​ តុលា បាន​ប្រាប់​ឲ្យ​ដឹង​ថា​សហជីព​នៅ​តែ «ជាប់​គាំង​នៅ​ក្នុង​ការ​តវ៉ា​តាម​ចិញ្ចើម​ផ្លូវ» ជា​ប្រភេទ​នៃ​យុទ្ធសាស្ត្រ​ដើម្បី​ដោះស្រាយ​ការ​ព្រួយបារម្ភ​នៅ​ក្នុង​រោងចក្រ​របស់​ពួកគេ​ហើយ​ជា​ចាំបាច់​ត្រូវ​ចៀសវាង​នឹង​ទប់ស្កាត់​ការ​បង្ក្រាប​ដូច​នៅ​ផ្លូវ​វេងស្រេង​ទៀត។

លោក តុលា បាន​បញ្ជាក់​ថា៖ «ពួកគេ​ត្រូវ​ធ្វើ​យុទ្ធសាស្ត្រ​ផ្សេង​ពីព្រោះ​នៅ​ពេល​ដែល​យើង​និយាយ​អំពី​ការ​តស៊ូ​គឺ​មិន​ត្រឹម​តែ​នៅ​តាម​ដង​ផ្លូវ​នោះ​ទេ។ ពួកគេ​ត្រូវ​តែ​ស្វែងរក​វិធី​ផ្សេង​ទៀត​ផង​ដែរ​ដើម្បី​ដាក់​សម្ពាធ​ដល់​ក្រុមហ៊ុន​ផលិត​ដើម្បី​បំពេញ​តម្រូវការ​របស់​ពួកគេ»។

ក្រុម​សហជីព និង​ក្រុម​គ្រួសារ​របស់​អ្នក​ស្លាប់​នឹង​រៀបចំ​ពិធី​រំឭក​ខួប​នៅ​ថ្ងៃ​នេះ​ដើម្បី​សម្គាល់​ពី​ការ​សម្លាប់​នេះ។ ស្រដៀង​គ្នា​ទៅ​នឹង​ឆ្នាំ​មុន​ដែរ​សាលា​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រារព្ធ​ពិធី​ណា​មួយ​នៅ​លើ​ផ្លូវ​វេងស្រេង​នោះ​ទេ​ដោយ​បន្ថែម​ថា​វា​នឹង​ធ្វើ​ឲ្យ​មាន «ការ​កកស្ទះ​ចរាចរណ៍ និង​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ»៕ NS

Scissors pulled from Vietnam man's stomach 18 years after surgery

                                                                                                                                                                       A Vietnamese man has had scissors removed from his abdomen which were left behind during surgery 18 years ago, after reporting a stomachache that was nearly two decades in the making.

Ma Van Nhat, now 54, underwent surgery in 1998 after a car accident and only recently discovered that doctors had left an unwelcome gift behind when they closed him up.

Doctors discovered the 15-centimetre (six-inch) scissors near his colon after a recent ultrasound.

He had a three-hour operation at the weekend to remove the scissors, according to Ngo Trung Thang, deputy head of general affairs at Gang Thep Thai Nguyen hospital, 80 kilometres (50 miles) north of Hanoi.

"He is recovering well," Thang told AFP Tuesday.

Nhat had spent nearly two decades "eating, drinking and having a pretty normal life", according to Suc Khoe va Doi Song news site, the official mouthpiece of Vietnam's health ministry.

The ultrasound that discovered the scissors only came about after Nhat reported stomach pains.

Officials said they were searching for the doctors who performed surgery in Bac Kan province in 1998, but have not yet tracked down any culprits.

ស្ថានភាព​រស់​នៅ​របស់​មេ​ឃុំ ស៊ាង ចែត និង​គ្រួសារ​ក្រោយ​ពេល​ចេញ​ពី​ពន្ធនាគារ


មេ​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម មក​ពី​គណបក្ស សម រង្ស៊ី លោក ស៊ាង ចែត ផ្តល់​បទសម្ភាសន៍​​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Saut Sokprathna


រយៈពេល​ជិត ១​ខែ​មក​ហើយ ដែល​មេ​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម មក​ពី​គណបក្ស​ប្រឆាំង ​ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះរាជទាន​ការ​លើក​លែង​ទោស និង​បាន​រស់​នៅ​មាន​សេរីភាព​ឡើង​វិញ។

ក្រោយ​ពេល​ព្រះមហាក្សត្រ ព្រះរាជទាន​ការ​លើកលែង​ទោស​ដល់​ខ្លួន កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៦ រួច​មក លោក ស៊ាង ចែត មិន​បាន​បង្អែបង្អង់​យូរ​ឡើយ ដោយ​គ្រាន់តែ​ទទួល​បាន​មុខ​តំណែង​វិញ​ភ្លាម លោក​ខិតខំ​ជួយ​សម្រាល​ការងារ​នៅ​ក្នុង​ឃុំ​ជូន​ពលរដ្ឋ​របស់​ខ្លួន​បាន​មួយ​ចំនួន។

លោក ស៊ាង ចែត បាន​បំពេញ​ការងារ​របស់​ខ្លួន​បាន​ដូច​កាល​ពី​មុន​វិញ ក្រោយ​ពី​លោក​បាន​ចេញ​ពី​ពន្ធនាគារ។ ការងារ​សំខាន់​ដែល​លោក​ត្រូវ​ធ្វើ​ចំពោះ​មុខ​នោះ គឺ​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ ដូចជា​ធ្វើ​សំបុត្រ​បញ្ជាក់​កំណើត លក់ ឬ​ទិញ​ដី ធ្វើ​ឯកសារ​យក​ប្រាក់​ពី​ធនាគារ ប្រឹក្សា​យោបល់​ដល់​ពលរដ្ឋ ដឹកនាំ​កម្លាំង​ជួសជុល​ផ្លូវ​នៅ​ក្នុង​ឃុំ​ដែល​រង​ការ​ខូចខាត​កន្លង​ទៅ​ជាដើម។

ក្រៅ​ពី​ការងារ​របស់​ឃុំ​ហើយ លោក ស៊ាង ចែត ក៏​បាន​បំពេញ​តួនាទី​ជា​មេ​គ្រួសារ​ដ៏​ល្អ​របស់​ខ្លួន​ទៀត​ផង។ ការងារ​ក្នុង​គ្រួសារ​ដែល​សេសសល់​ពី​ថ្ងៃ​សម្រាក រួម​មាន​ជួយ​ការងារ​ក្នុង​ផ្ទះ មើល​ថែ​កូនៗ និង​ឪពុក​ម្ដាយ​ចាស់​ជរា ផ្ដល់​ជា​គំនិត​ដល់​កូនៗ ក្នុង​ការ​រក​ស៊ី ឬ​ទៅ​មើល​ចម្ការ​ជាដើម។ ប៉ុន្តែ​ថ្ងៃ​សម្រាក​ខ្លះ លោក​នៅ​តែ​រវល់​នឹង​ការងារ​ផ្តល់​សេវា​ជូន​ពលរដ្ឋ​ដដែល។

​និយាយ​ដោយ​ទឹក​មុខ​ស្រស់បស់ លោក ស៊ាង ចែត មាន​ប្រសាសន៍​ថា លោក​ត្រេកអរ​ដែល​បាន​វិល​ត្រឡប់​មក​ជួបជុំ​ប្រពន្ធ​កូន និង​ឪពុក​ម្តាយ​ចាស់​ជរា​នៅ​ស្រុក​កំណើត​វិញ។ លើស​ពី​នេះ លោក​កាន់​តែ​រីករាយ ព្រោះ​បាន​ជួប​ប្រជាពលរដ្ឋ និង​ជួយ​បម្រើ​ការងារ​ជូន​ពួកគាត់៖ «ពេល​ខ្ញុំ​ចេញពី​ថ្ងៃ​ទី​៨ រហូត​ដល់​ថ្ងៃ​ទី​១២ នេះ អភិបាល​ស្រុក​ប្រកាស​ឱ្យ​ខ្ញុំ​ចូល​កាន់​តំណែង​ជា​មេ​ឃុំ​វិញ​នេះ។ អ៊ីចឹង​ខ្ញុំ​សប្បាយ​ចិត្ត​បម្រើ​ប្រជាពលរដ្ឋ»។
លោក ស៊ាង ចែត ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នាំ​ខ្លួន​ដើម្បី​សាកសួរ​ជុំវិញ​រឿង​ទឹក​ប្រាក់ ២​លាន​រៀល ឬ​ស្មើ​ប្រមាណ ៥០០​ដុល្លារ​សហរដ្ឋអាមេរិក បម្រុង​នឹង​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​អ្នក​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា។ នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៦ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​បញ្ជូន​លោក ស៊ាង ចែត ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ពាក់ព័ន្ធ​នឹង​បទ​ចោទ​សូក​ប៉ាន់​សាក្សី​តាម​មាត្រា ៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ។

ក្រោយ​មក តុលាការ​បាន​ផ្ដន្ទាទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ៥​ឆ្នាំ។ តុលាការ​បាន​ចេញ​សាលក្រម​ផ្ដន្ទាទោស​មេ​ឃុំ​រូប​នេះ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង លោក ស៊ាង ចែត ក៏​ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះរាជទាន​ការ​លើកលែង​ទោស​កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ។

​លោក ស៊ាង ចែត មាន​អាយុ​ជាង ៤០​ឆ្នាំ និង​មាន​កូន​ប្រុស​ចំនួន ៥​នាក់ ព្រមទាំង​មាន​ឪពុក​ម្ដាយ​ចាស់​ជរា​នៅ​ក្នុង​បន្ទុក​ផង។ មេ​ឃុំ​រូប​នេះ គឺ​ជា​មនុស្ស​មាន​ប្រជាប្រិយភាព​ម្នាក់​នៅ​ក្នុង​ឃុំ និង​ជា​គ្រួសារ​មួយ​មាន​ជីវភាព​មធ្យម ហើយ​គាត់​បាន​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​តាំង​ពី​ឆ្នាំ​១៩៩៤ ជាមួយ​គណបក្ស​ជាតិ​ខ្មែរ​របស់​លោក សម រង្ស៊ី។ នៅ​ឆ្នាំ​២០០៧ លោក​បាន​ជាប់​ជា​ជំទប់​ទី​២ ឃុំ​ស្រក និង​នៅ​ឆ្នាំ​២០១២ លោក​បាន​ជាប់​ជា​មេ​ឃុំ​មក​ពី​គណបក្ស សម រង្ស៊ី តែម្ដង។

​ថ្វី​ត្បិត​តែ​ជា​គ្រួសារ​ដែល​មាន​ជីវភាព​សមរម្យ​ក្នុង​ភូមិ​ក៏ដោយ​ចុះ ប៉ុន្តែ​ក្នុង​រយៈពេល​លោក​ជាប់​គុក​ជាង ៧​ខែ ដោយ​រឿង​ក្តី​អយុត្តិធម៌​នោះ គ្រួសារ​លោក​ត្រូវ​ប្រឈម​បញ្ហា​ផ្សេងៗ ក្នុង​ជីវភាព​រស់​នៅ។ បញ្ហា​ទាំង​នោះ រួម​មាន​ការ​ចំណាយ​ច្រើន ប៉ុន្តែ​មិន​មាន​ចំណូល​ដូច​កាល​ពី​មុន។ ប្រាក់​ខែ​ជា​មេ​ឃុំ ត្រូវ​បាន​គេ​កាត់​ផ្ដាច់​កូន​ប្រុស​ម្នាក់​សម្រេច​បោះ​បង់​ចោល​ការ​សិក្សា និង​ត្រូវ​រក​ប្រាក់​ដោះ​បំណុល​គេ​ជាដើម៖ «បញ្ហា​បន្ត​របស់​ខ្ញុំ ដូច​ខ្ញុំ​បាន​ជម្រាប​ជូន​ខាង​ដើម​ថា ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​បម្រើ​ប្រជាពលរដ្ឋ និង​បាន​មក​នៅ​ផ្ទះ​ជួបជុំ​ប្រពន្ធ​កូន ហើយ​និង​បាន​ណែនាំ​កូន​ឱ្យ​រក​ស៊ី​អីៗ»។

​ប្រពន្ធ​លោក ស៊ាង ចែត គឺ​អ្នកស្រី ស្រេង សុខឃឿន មាន​ប្រសាសន៍​ថា នៅ​ពេល​តុលាការ​ចេញ​សាលក្រម​ផ្ដន្ទាទោស​ប្ដី​គាត់​ឱ្យ​ជាប់​គុក ៥​ឆ្នាំ គឺ​អ្នកស្រី​អស់​សង្ឃឹម​តែម្ដង។ អ្នកស្រី​ថា គ្រា​ដែល​មិន​មាន​វត្តមាន​ប្ដី​នៅ​ជាមួយ អ្នកស្រី​ត្រូវ​ដើរ​តួនាទី​ជា​ប្ដី​ផង និង​ប្រពន្ធ​ផង ហើយ​សម្រាន្ត​មិន​សូវ​លក់​ឡើយ ពីព្រោះ​ចេះ​តែ​បារម្ភ​ពី​សុខភាព​ប្ដី និង​អនាគត​ក្រុម​គ្រួសារ។ ប៉ុន្តែ​ក្ដី​សោកសៅ​ទាំង​ឡាយ​ប្រែ​ជា​ប្រសើរ​ឡើង​វិញ បន្ទាប់​ពី​ព្រះមហាក្សត្រ​បាន​ព្រះរាជទាន​ការ​លើក​លែង​ទោស​ប្ដី​អ្នកស្រី ឱ្យ​មាន​សេរីភាព​មុន​ថ្ងៃ​កំណត់៖ «ធ្វើ​អី គឺ​មាន​តែ​កូន​ហ្នឹង វា​ដើរ​រក​ស៊ី​ទៅ​បាន​ដោះ (ដោះ​បំណុល) គេ បើ​ដំឡូង​ដាំ​បាន​តិចតួច ហើយ​របរ​វា​ថោក​ទៀត ហើយ​ដឹង​សង​គេ​រួច​មិន​រួច។ ឥឡូវ​បាន​កក់ក្ដៅ បាន​ប្ដី​មក​ជិត មិន​ដូច​ពី​មុន​ប្ដី​នៅ​ក្នុង​ពន្ធនាគារ»។

​ការ​លើកលែង​ទោស​ដល់​លោក ស៊ាង ចែត គឺ​មិន​ត្រឹមតែ​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ក្រុម​គ្រួសារ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រក ភាគ​ច្រើន ព្រមទាំង​មិត្តភ័ក្ដិ​រួម​ការងារ​ជាមួយ​លោក​ផង ក៏​សម្ដែង​ក្ដី​ត្រេកអរ​ចំពោះ​ការ​ដោះលែង​មេ​ឃុំ រូប​នេះ​ដែរ។

​ពលរដ្ឋ​នៅ​ភូមិ​ស្រក មួយ​រូប លោក វ័រ សុខវ័ន្ត ឱ្យ​ដឹង​ថា គ្រា​ដែល​មេ​ឃុំ របស់​ពួកគាត់​ជាប់​ឃុំ​អ្នក​ស្រុក​ភាគ​ច្រើន​មិន​សប្បាយ​ចិត្ត​ឡើយ ដោយ​ចេះ​តែ​នឹក​រលឹក​ដល់​លោក ស៊ាង ចែត ជាប់​ជានិច្ច។ ពលរដ្ឋ​រូប​នេះ​បន្ត​ថា គ្រាន់តែ​ដឹង​ថា ព្រះមហាក្សត្រ​លើកលែងទោស​ដល់​មេ​ឃុំ​របស់​ខ្លួន​ហើយ អ្នក​ភូមិ​នាំ​គ្នា​រៃអង្គាស​ប្រាក់ រៀបចំ​ពិធី​ជប់លៀង​ទទួល​ស្វាគមន៍​លោក​មេ​ឃុំ​ទៀត​ផង៖ «រៃ​អង្គាស​មក​ទិញ​បាន​គោ​ពីរ ជ្រូក​មួយ​ដើម្បី​ស្វាគមន៍​គាត់​ដល់​ពេល​គាត់​ចេញ។ ដល់​ពេល​គាត់​មក​ដល់​អ៊ីចឹង​គាត់​ធ្វើ​សំបុត្រ​ស្នាម​អី​គឺ​ទាន់​ចិត្ត​យើង​តែម្ដង»។

​ក្រៅ​ពី​ជួយ​បម្រើ​សេវា​រដ្ឋបាល​ក្នុង​ឃុំ​ជូន​ពលរដ្ឋ​ហើយ​នោះ ពលរដ្ឋ​ដដែល​បញ្ជាក់​ថា មេ​ឃុំ​របស់​ខ្លួន​តែង​យកចិត្តទុកដាក់​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ តាម​លទ្ធភាព​ដែល​ខ្លួន​មាន ដូចជា​ជួយ​ជា​សម្ភារៈ ឬ​ប្រាក់​ខ្លះ ដល់​គ្រួសារ​អ្នក​ស្រុក​ដែល​មាន​សមាជិក​ស្លាប់ ឬ​ទី​ទាល់ក្រ​ទៀត​ផង។

សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្រក មួយ​រូប​មក​ពី​គណបក្ស សម រង្ស៊ី លោក តេន ឃឿន រៀបរាប់​ថា ក្រោយ​ពេល​មេ​ឃុំ​ត្រូវ​បាន​គេ​ចាប់ និង​ឃុំ​ខ្លួន​ជា​ច្រើន​ខែ​នោះ ការងារ​នៅ​ក្នុង​ឃុំ​មិន​សូវ​រលូន​ប៉ុន្មាន​ទេ។ លោក​ថា ក្រោយ​ពេល​​មេ​ឃុំ​ចេញ​ពី​ពន្ធនាគារ​វិញ គឺ​កាន់​តែ​ធ្វើ​ឱ្យ​ពួកគាត់​កក់ក្ដៅ​ក្នុង​ការ​បំពេញ​ការងារ៖ «នៅ​ក្នុង​នេះ ខ្ញុំ​លំបាក​ដែរ តាំង​ពី​គាត់​ចេញ​ទៅ! គឺ​មាន​ការ​លំបាក​នៅ​ក្នុង​ក្ដីក្ដាំ​ប្រជាពលរដ្ឋ​ដែល​គាត់​ទាស់​គំនិត​គ្នា ខ្ញុំ​ទៅ​ដោះ (ដោះស្រាយ) គឺ​មិន​ដូច​គាត់​នៅ​ទេ»។

ក្នុង​វិថី​នយោបាយ​របស់​លោក ស៊ាង ចែត ជាមួយ​បក្ស​ប្រឆាំង​ជាង ២០​ឆ្នាំ​មក​នេះ គឺ​ធ្លាប់​មាន​ការ​គំរាមកំហែង ការ​ប្រមាថ​ដល់​អាយុ​ជីវិត និង​ចុង​ក្រោយ​គឺ​ជាប់​ពន្ធនាគារ​ជាង ៧​ខែ។

ទោះបី​ជា​មាន​បញ្ហា​ប្រឈម​ក្នុង​ជីវិត​នយោបាយ​របស់​ខ្លួន​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​ក្រុម​គ្រួសារ​លោក ស៊ាង ចែត និង​លោក ស៊ាង ចែត ផ្ទាល់ នៅ​តែ​បន្ត​ដំណើរ​លើ​ផ្លូវ​នយោបាយ​របស់​ខ្លួន​ជាមួយ​គណបក្ស​ប្រឆាំង​ដដែល ដរាបណា​ប្រជាពលរដ្ឋ​នៅ​តែ​គាំទ្រ​ខ្លួន។

លោក ស៊ាង ចែត ចង់​ឱ្យ​គណបក្ស​ធំៗ ទាំង​ពីរ គិតគូរ​ប្រយោជន៍​ប្រទេស​ជាតិ​ជា​ធំ និង​បញ្ឈប់​ការ​ឈ្លោះ​គ្នា ព្រមទាំង​ស្នើ​ឱ្យ​ដោះលែង​អ្នក​ទោស​នយោបាយ ពិសេស​មន្ត្រី​សមាគម​អាដហុក (ADHOC) បួន​រូប និង​មន្ត្រី គ.ជ.ប មួយ​រូប​ឱ្យ​មាន​សេរីភាព​ឡើង​វិញ៕

៣ឆ្នាំក្រោយ​ព្រឹត្តិការណ៍​បង្ក្រាប​នៅ​ផ្លូវ​វេ​ង​ស្រេង ជនរងគ្រោះ​អំពាវនាវ​រក​យុត្តិធម៌ និង​ទម្លាក់ចោល​ការចោទប្រកាន់


រូបភាព៖ កងកម្លាំងអាជ្ញាធរចុះបង្ក្រាប ក្រុមបាតុករនៅសួនឧស្សាហកម្មកាណាឌីណា ផ្លូវវេងស្រេង នៅថ្ងៃទីសុក្រ ទី ៣មករាឆ្នាំ ២០១៤។ RFI/ siv channa


ជនរងគ្រោះ​ពី​ការបង្ក្រាប​នៅក្នុង​បាតុកម្ម​នៅមុខ​រោងចក្រ​យា​ក​ជីននិង​នៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេងបាន​ជួបជុំគ្នា​នៅថ្ងៃនេះដើម្បី​ប្រារព្ធ​ខួប ៣ឆ្នាំ​នៃ​ការបង្ក្រាប។ នៅថ្ងៃនេះ អតីត​អ្នកចូលរួម​ធ្វើបាតុកម្ម និង​សាច់ញាតិ​របស់​ជនរងគ្រោះ​កាលពី​ឆ្នាំ២០១៤ បាន​រៀបរាប់​ពី​ការឈឺចាប់ និង​បន្ត​អំពាវនាវ​ស្វែងរក​យុត្តិធម៌​សម្រាប់​ពួកគេ។

មុនពេល​ចាប់ផ្តើម​ពិធី​កាលពី​ព្រឹក​មិញ អ្នកចូលរួម​ទាំងអស់ ដែលជា​ជនរងគ្រោះ និង​ក្រុម​គ្រួសារ​របស់​ពូកគេ បាន​ដើរ​មើល​រូបថត​ជាច្រើន​សន្លឹក ដែល​ត្រូវបាន​គេ​បិទ​ភ្ជាប់​ទៅនឹង​ជញ្ជាំង​របង​ផ្ទះ ដែល​បាន​ពិពណ៌នា​ពី​ទិដ្ឋភាព​នៃ​ការបង្ក្រាប​ប្រកបដោយ​ឈាមក្រហម​ច្រាល​នៅលើ​ផ្ទៃមុខ និង​សំលៀកបំពាក់​របស់​បាតុករ​កាលពី៣ឆ្នាំមុន។ ក្រៅពីនេះ អ្នកចូលរួម​ក៏​បាន​ទស្សនា​ខ្សែ​វីដេអូ ដែល​បាន​រៀបរាប​បន្ថែមទៀត ពី​ព្រឹត្តិការណ៍​នៃ​ការបង្ក្រាប​រយៈ​ពេល​​ពីរ​ថ្ងៃ នៅមុខ​រោងចក្រ​យា​ក​ជីន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ដោយ​កងទ័ព​​ឆ័ត្រ​យោង ​៩១១ និងការបង្ក្រាប​កាលពី​ថ្ងៃទី៣មករា​នៅ​ផ្លូវ​វេ​ង​ស្រេង ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​កម្ពុ​ជា។

ដោយឡែក សាច់​ញាតិ​របស់​ជនរងគ្រោះ និង​ជនរងគ្រោះ​ផ្ទាល់​នៅក្នុង​ព្រឹត្តិការណ៍​កាល​ពី​ ៣​ឆ្នាំ​មុន​នោះ បាន​ឡើង​រៀប​រាប់​ម្តង​ម្នាក់ៗ ពី​ព្រឹត្តិការណ៍​ដែល​កាលណោះ បាន​បណ្តាល​ឲ្យ​មនុស្ស ៤​នាក់​ស្លាប់ ម្នាក់​បាត់​ខ្លួន របួស​ធ្ងន់ ៣៩នាក់ និង​មនុស្ស ២៣​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ។ កាលណោះ គឺជា​មហា​បាតុកម្ម​ដែល​ផ្តើម​ផ្ទុះ​នៅតាម​រោងចក្រ​នានា​នៅក្នុង​ទីក្រុង​ភ្នំពេញ ក្នុង​បុព្វហេតុ​ដើម្បី​ទាមទារ​ការ​តំឡើង​ប្រាក់ខែ​គោល​អប្បបរមា ១៦០​ដុល្លារ ជូន​ដល់ក​ម្មករ-កម្មការិនី​កម្ពុជា។ ជា​បាតុកម្ម​ដែល​ធ្វើ​ឡើង​ចំ​ពេល​មាន​ភាព​រំជើប​រំជួល​ខាង​ផ្នែក​នយោបាយ ក្រោយពី​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ ២០១៣ ហើយ​ដែល​គណបក្ស​ប្រឆាំង​កាលណោះ មិន​ព្រម​ចូល​ប្រជុំ​សភា និង​បាន​ដឹកនាំ​ចលនា​បាតុកម្ម​ប្រចាំខែ​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ។

លោក វន ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហៅ​កាត់​ថា (IDEA) ដែល​រង​ការ​វាយ​ដុំ និង​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ៤​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៨​លាន​រៀល​នោះ បាន​រៀបរាប់​ពី​ការ​ឈឺចាប់​ក្នុង​កំឡុង​ពេល​បង្ក្រាប ការ​ចាប់​ខ្លួន និង​ការ​ឃុំ​ខ្លួន​នៅ​ឯ​ពន្ធនាគារ​ត្រពាំង​ថ្លុង ​ក្នុង​ខេត្តកំពង់ចាម ដោយ​អះអាង​ថា លោក​ស្ទើរ​តែ​គ្មាន​ជីវិត​រស់នៅ​ផង។

សូមបញ្ជាក់​ថា តាម​គម្រោង ក្រុម​ជន​រងគ្រោះ​ពី​ព្រឹត្តិការណ៍​បង្ក្រាប​បាតុកម្ម​នៅ​តាម​បណ្តោយ​​ផ្លូវ​វេង​ស្រេង​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ និង​បាតុកម្ម​នៅមុខ​រោងចក្រ​យា​ក​ជីន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ ២០១៤​នោះ គ្រោង​ជួបជុំ​គ្នា​នៅ​លើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង។ ប៉ុន្តែ​បាន​បង្វែរ​មក​ប្រារព្ធ​ពិធី​នៅក្នុង​ទីស្នាក់ការ​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) របស់លោក វន ពៅ ដែលមាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ទឹកល្អក់១ រាជធានី​ភ្នំពេញ​ទៅវិញ។ មូលហេតុ គឺ​អាជ្ញាធរ​ក្រុងភ្នំពេញ មិន​អនុញ្ញាតិ។ អ្វីដែល​ជាការ​កត់សំគាល់​ដែរ ការ​ប្រារព្ធ​ខួប៣ឆ្នាំ​នៃ​ការបង្ក្រាប​បាតុកម្ម​កាលពី​ឆ្នាំ២០១៤នៅថ្ងៃនេះ មិនមាន​ការចូលរួម​ពី​តំណាង​សហជីពធំៗនៅ​កម្ពុជា ពិសេស​តំណាង​ពី​គណបក្ស​ប្រឆាំង​នោះ​ទេ។

គួរ​ជម្រាប​ជូន​ដែរ​ថា ការ​ប្រារព្ធ​ខួប​នៅ​ថ្ងៃ​នេះ ក្រៅ​តែ​ពី​ការ​រំលឹក​ពី​ការ​ឈឺចាប់ ជន​រងគ្រោះ​ក៏​បាន​អំពាវនាវ​ឲ្យ​តុលាការ​កម្ពុជា ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ និង​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ និង​អ្នក​ពាក់ព័ន្ធ​ស្វែង​រក​យុត្តិធម៌​ជូន​ដល់​ពួកគេ​ផងដែរ៕

អតីត​អ្នកភូមិ​បុរី​កីឡា​ប៉ះទង្គិច​ជា​មួយ​អាជ្ញាធរ ក្នុង​ពេល​ប្រារព្ធ​ខួប​៥​ឆ្នាំ​នៃ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ


ក្រុម​សន្តិសុខ​ខណ្ឌ៧មករា ដេញ​អតីត​អ្នក​រស់នៅ​ក្នុង​បុរីកីឡា​ចេញ​ពី​អគារ​ ក្នុង​ថ្ងៃ​ដែល​ពួកគេ​ប្រារព្ធ​ខួប​៥ឆ្នាំ​នៃ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ កាលពី​ថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០១៧។ (កាន់ ​វិច្ឆិកា/VOA)



ការ​រុញ​ច្រាន​រហូត​ឈាន​ដល់​មាន​ការ​ប្រតាយ​ប្រតប់​គ្នា​នេះ ដោយសារ​មាន​ការ​ចោទ​ប្រកាន់​ទៅ​វិញ​ទៅ​មក​ថា ប្រធាន​សន្តិសុខ​ និង​អតីត​អ្នក​បុរី​កីឡា​ទាំង​នោះ​បាន​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក។

ភ្នំពេញ — អតីត​អ្នក​ភូមិ​បុរីកីឡា​ដែល​មិន​ទាន់​ទទួល​បាន​សំណង​គ្រប់គ្រាន់ ​ក្រោយ​ពី​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ​បាន​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​សន្តិសុខ​ខណ្ឌ​៧​មករា ក្នុង​ថ្ងៃ​ដែល​ពួកគេ​ប្រារព្ធ​ខួប​៥​ឆ្នាំ​នៃ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នោះ។

ការ​ប៉ះទង្គិច​គ្នា​នេះ​កើត​មាន​ឡើង​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៣ ខែ​មករា ខណៈ​ពេល​អតីត​អ្នកភូមិ​បុរី​កីឡា​ជាង​៣០​នាក់​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ឲ្យ​ទៅ​រស់នៅ​តំបន់​ជាយ​ក្រុង ​គ្រោង​ចូល​រស់នៅ​ក្នុង​អគារ​បុរី​កីឡា​ចាស់​វិញ​ ដើម្បី​ទាមទារ​សំណង​បន្ថែម។

ក្រុម​អ្នក​ភូមិ​ទាំង​នេះ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​អគារ​បុរី​កីឡា​ចាស់ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ដើម្បី​ប្រារព្ធ​ខួប​៥​ឆ្នាំ​នៃ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា​ ឆ្នាំ​២០១២។

ក្រោយ​បញ្ចប់​ការ​ប្រារព្ធ​ខួប ពួកគេ​បាន​នាំ​គ្នា​ចូល​ទៅ​រស់នៅ​អគារ​ចាស់​ដែល​មិន​មាន​ចាក់​សោ ដើម្បី​ទាមទារ​សំណង​បន្ថែម​ពី​ក្រុមហ៊ុន​ផានអ៊ីម៉ិច ដែល​បាន​បណ្ដេញ​ពួកគេ​ឲ្យ​ទៅ​រស់​នៅ​ក្នុង​តំបន់​ជាយ​ក្រុង​ ដែល​គ្មាន​ទឹក​ប្រើប្រាស់ គ្មាន​សាលារៀន ​គ្មាន​មន្ទីរពេទ្យ និង​គ្មាន​ហេដ្ឋារចនាសម្ពន្ធ​ផ្លូវ​ថ្នល់​សមស្រប​ជាដើម។

ក្រោយ​ពេល​អតីត​អ្នកភូមិ​បុរីកីឡា​យក​សម្ភារៈ​មួយ​ចំនួន​ចូល​ទៅ​នៅ​ក្នុង​អគារ​នោះ​បាន​បន្តិច ក្រុម​សន្តិ​សុខ​ដែល​ដឹកនាំ​ដោយ​លោក ប្រាក់​ ហាក់ ជា​ប្រធាន បាន​បំបែក និង​បណ្ដេញ​ពួកគេ​ ដោយ​ចាប់​ទាញ និង​រុញ​ច្រាន​ពួកគេ​ចេញ​ពី​អគារ​ចាស់​មក​ខាង​ក្រោម។

ការ​រុញ​ច្រាន​រហូត​ឈាន​ដល់​មាន​ការ​ប្រតាយ​ប្រតប់​គ្នា​នេះ ដោយសារ​មាន​ការ​ចោទ​ប្រកាន់​ទៅ​វិញ​ទៅ​មក​ថា ប្រធាន​សន្តិសុខ​ និង​អតីត​អ្នក​បុរី​កីឡា​ទាំង​នោះ​បាន​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក។

ទោះ​ជា​យ៉ាង​ណា ការ​ប្រតាយ​ប្រតប់​គ្នា​រវាង​អតីត​អ្នក​បុរី​កីឡា និង​កង​សន្តិសុខ​ទាំង​នោះ ​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ។

អ្នកស្រី​ គឹម សារ៉ាន់ អតីត​អ្នក​បុរី​កីឡា​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​សន្តិសុខ​ខណ្ឌ​រុញ​ច្រាន​ឲ្យ​ចេញ​ពី​អគារ ប្រាប់​ថា អ្នកស្រី​ត្រូវ​បាន​ប្រធាន​កង​សន្តិសុខ​វាយ ក្រោយ​ពី​រង​ការ​ចោទ​ប្រកាន់​ថា អ្នកស្រី​បាន​ជេរ​ប្រធាន​កង​សន្តិសុខ​រូប​នោះ។

អ្នកស្រី​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​រក​ដំណោះ​ស្រាយ​ផ្ដល់​ជា​សំណង​បន្ថែម និង​បញ្ឈប់​ការ​ប្រើ​ប្រាស់​កង​កម្លាំង​ដើម្បី​បង្ក្រាប​លើ​ប្រជាពលរដ្ឋ។

ក្រុម​សន្តិសុខ​ខណ្ឌ៧មករា ដេញ​អតីត​អ្នក​រស់នៅ​ក្នុង​បុរីកីឡា​ចេញ​ពី​អគារ​ ក្នុង​ថ្ងៃ​ដែល​ពួកគេ​ប្រារព្ធ​ខួប​៥ឆ្នាំ​នៃ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ កាលពី​ថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០១៧។ (កាន់ ​វិច្ឆិកា/VOA)

«គ្រាន់​តែ​ទាមទារ​សំណង​បន្ថែម ភូមិ​អណ្ដូង​ផ្ទះ​មួយ ប្រាក់​៥ពាន់ ឬ​ក៏​បន្ត​ការ​រស់​នៅ​ភ្នំបាត​១ម៉ឺន​ដុល្លារតែប៉ុណ្ណោះ បែរ​ជា​ប្រើ​អាជ្ញាធរ​មក​វាយ ដាក់​កង​កម្លាំង​គំរាម​កំហែង​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។​ តើ​យុត្តិធម៌​ស្ថិត​នៅ​កន្លែង​ណា? តើ​លទ្ធិ​ប្រជាធិបតេយ្យ​ស្ថិត​នៅ​កន្លែង​ណា​? តើ​គោរព​ច្បាប់​ថ្ងៃ​២៣តុលា ​នៅ​កន្លែង​ណា?»។

លោក ប្រាក់ ហាក់ ប្រធាន​កង​សន្តិសុខ​ខណ្ឌ​៧​មករា លើក​ឡើង​ថា លោក​បាន​ដឹក​នាំ​កង​សន្តិសុខ​ទៅ​តាម​ការ​បញ្ជា​ពី​អភិ​បាល​ខណ្ឌ ​ដើម្បី​បណ្ដេញ​អតីត​អ្នកភូមិ​បុរី​កីឡា​ចេញ​ពី​អគារ​ចាស់​នោះ ប៉ុន្តែ​លោក​ថា អតីត​អ្នកភូមិ​ទាំងនេះ​រឹងរូស​មិន​ព្រម​ចាក​ចេញ ទើប​បណ្ដាល​ឲ្យ​មានការ​ចាប់​ទាញ និង​រុញ​ច្រាន​ដូច្នេះ។

«គាត់​មក​រំខាន​ពួក​ខ្ញុំ។ បាន​ន័យ​ថា​ខ្ញុំ​ចុះ​សណ្ដាប់​ធ្នាប់ ហើយ​គាត់​យក​ឥវ៉ាន់​ឡើង​អគារ​ដែល​គេ​ទទួល​បាន​ផ្ទះ​ហើយ បាន​ន័យ​ថា​អគារ​នេះ​មាន​ម្ចាស់​ហើយ តែ​គាត់​មក​ចូល​នៅ។ តាម​បញ្ជា​លោក​អភិបាល​គឺ​ឲ្យ​ខ្ញុំ​ចុះ​ឲ្យ​គាត់​អញ្ជើញ​ទៅ​វិញ។ ខ្ញុំ​គ្រាន់​តែ​ធ្វើ​តាម​បញ្ជា ​ឲ្យ​គាត់​អញ្ជើញ​ចុះ អញ្ជើញ​ដោយ​មាត់ ហើយ​បើ​មិន​នេះ​ទេ មាន​តែ​លើក​ឥវ៉ាន់​គាត់​ចុះ។ បើ​គាត់​មិន​ចុះ មាន​តែ​រុញ​ឲ្យ​គាត់​ចុះ»។

អ្នកស្រី ខៀវ ឡៃ អតីត​អ្នក​បុរី​កីឡា​ដែល​រង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ ឲ្យ​ទៅ​រស់​នៅ​សហគមន៍​ភ្នំបាត​ ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ប្រាប់​អ្នក​សារព័ត៌មាន​ថា ​អ្នកស្រី​បាន​មក​រស់នៅ​បុរីកីឡា​តាំងពី​ឆ្នាំ១៩៨០ ប៉ុន្តែ​នៅ​ឆ្នាំ​២០១២ អ្នក​ស្រី និង​ពលរដ្ឋ​ជាង​១៤០គ្រួសារ​ទៀត ត្រូវ​បាន​ក្រុម​ហ៊ុន និង​អាជ្ញាធរ​បណ្ដេញ​ចេញ​ដោយ​ផ្ដល់​សំណង​តិច​តួច​ប៉ុណ្ណោះ។

អ្នក​ស្រី​បន្ត​ថា ការ​រស់នៅ​តំបន់​ភ្នំបាត​ធ្វើ​ឲ្យ​គ្រួសារ​របស់​អ្នក​ស្រី និង​គ្រួសារ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ផ្សេង​ទៀត រង​នូវ​បញ្ហា​ប្រឈម​ជា​ច្រើន ទាំង​សុវត្ថិភាព​ក្នុង​ការ​រស់​នៅ និង​គ្មាន​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ។

អ្នកស្រី ខៀវ ឡៃ បន្ថែម​ថា ប្រជាពលរដ្ឋ​ទាំង​១៤០​គ្រួសារ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ​បង្ខំ នឹង​ប្រមូល​គ្នា​មក​រស់នៅ​ក្នុង​អគារ​បុរី​កីឡា​ចាស់​វិញ ប្រសិនបើ​ក្រុម​ហ៊ុន​មិន​ផ្ដល់​សំណង​បន្ថែម​ក្នុង​មួយ​គ្រួសារ​ពី​៥ពាន់​ ទៅ​១ម៉ឺន​ដុល្លារ ដើម្បី​ឲ្យ​ពួកគេ​ដោះ​ស្រាយ​ជីវភាព​ទេ​នោះ។

«នៅ​ហ្នឹង​ អត់​មាន​ទឹក​ស្អាត​ រចនា​សម្ព័ន្ធ​អី​ទាំង​អស់ ហើយ​ឈឺ​ថ្កាត់។ ហើយ​រាល់​ថ្ងៃ​រស់​ដោយ​សារ​សប្បុរសជន។ បើ​សប្បុរសជន​មាន​ជំនួយ​មក​ ពួក​ខ្ញុំ​បាន​ហូប។ បើ​សប្បុរស​ជន​អត់​ជំនួយ​មក ​ពួក​ខ្ញុំ​អត់​អី​ហូប​ទេ ដើរ​សុំ​ទាន​គេ​អស់​ហើយ​កូនៗ​នៅ​វត្ត សុំទាន​គេ​ទាំងអស់»។

គោល​នយោបាយ​សំណង​សម្រាប់​ទំនាស់​ដី​ធ្លី ​និង​ផ្ទះ​សម្បែង​របស់​ប្រជា​សហគមន៍​បុរី​កីឡា​គឺ​៣.០០០ដុល្លារ​ ៥.០០០​ដុល្លារ​ ឬ​ផ្ទះ​ល្វែង​តូច​មួយ​នៅ​ភូមិ​អណ្ដូង​ ភ្នំបាត ​និង​ភូមិ​សំបុក​ចាប​ ស្ថិត​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ។

អ្នកស្រី គឹម សារ៉ាន់ អតីត​អ្នក​រស់នៅ​ក្នុង​បុរីកីឡា​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​សន្តិសុខ​ខណ្ឌ​រុញច្រាន​ឲ្យ​ចេញពី​អគារ ផ្តល់​បទ​សម្ភាសន៍​ឲ្យ​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០១៧។ (កាន់ ​វិច្ឆិកា/VOA)

គ្រួសារ​ខ្លះ​ចាប់​ឆ្នោត​បាន​ផ្ទះល្វែង​នៅ​បុរី​កីឡា​ ដោយ​តម្រូវ​តាម​ចំនួន​បន្ទប់​ដែល​នៅ​សល់​នៅ​អគារ​ទី៨​ ហើយ​នៅ​ជាន់​លើ​គេ។

ក្រុមហ៊ុន​ ផានអ៊ីម៉ិច​ របស់​អ្នកស្រី​ ស៊ុយ សុផាន​ បាន​សន្យា​ថា សង់​អគារ​ចំនួន​១០​នៅ​ហ្នឹង​កន្លែង​សម្រាប់​ជា​សំណង ​ប៉ុន្តែ​អ្នកស្រី​សង់​បាន​តែ​ចំនួន​៨​អគារ​ប៉ុណ្ណោះ ក៏​ប្រកាស​ក្ស័យ​ធន។

​លោក​ អំ​ សំអាត​ ប្រធាន​ផ្នែក​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​បាន​ឃ្លាំ​មើល​សកម្មភាព​នៃ​ការ​ប្រារព្ធ​ខួប និង​ការ​រុញ​ច្រាន​នោះ លើក​ឡើង​ថា ការ​បន្ត​ការ​តវ៉ា​របស់​អតីត​អ្នកភូមិ​បុរី​កីឡា កើត​ឡើង​ដោយសារ​ក្រុម​ហ៊ុន​ផានអ៊ីមិច មិន​បាន​គោរព​តាម​កិច្ច​សន្យា​ ហើយ​រដ្ឋាភិបាល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​រស់នៅ​របស់​ពួកគេ។

លោក​បន្ត​ថា គោលការណ៍​នៃ​ការ​អភិវឌ្ឍ​គឺ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​បាន​ប្រសើរ មិនមែន​អភិវឌ្ឍន៍​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជា​ពលរដ្ឋ​នោះ​ទេ។

«ជា​កាតព្វកិច្ច​របស់​អាជ្ញាធរ និង​រដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍន៍​កន្លែង​ដែល​គាត់​រស់នៅ​ហ្នឹង​ឲ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ ឲ្យ​មាន​មុខរបរ​សម្រាប់​គាត់ ដើម្បី​ផ្គត់​ផ្គង់ ឬ​ក៏​ដើម្បី​កូន​របស់​គាត់​ហ្នឹង​បាន​រៀន​សូត្រ។ បើសិនជា​មិន​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ មិន​មាន​មុខរបរ​ទេ ដូច​ពួក​គាត់​លើក​ឡើង​អញ្ចឹង កូន​ត្រូវ​បាត់​បង់​ការ​សិក្សា។ គាត់​ត្រូវ​ដើរ​រើស​អេតចាយ ​ឬក៏​ដើរ​ស៊ី​ឈ្នួល​គេ ឬក៏​ធ្វើ​ចំណាក​ស្រុក​ដើម្បី​ជីវភាព។ អា​ហ្នឹង​ផ្ទុយ​ពី​ការ​អភិវឌ្ឍ​ហើយ។ បើសិនជា​ការ​អភិវឌ្ឍ​ដើម្បី​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ក្រីក្រ​ អញ្ចឹង​គេ​មិន​ហៅ​ការ​អភិវឌ្ឍ​ទេ គឺ​ជា​ការ​ធ្វើ​បាប​រាស្ត្រ»។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២ ក្រុមហ៊ុន​ផានអ៊ីម៉ិច និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ដាក់​កម្លាំង​មាន​សមត្ថកិច្ច និង​សន្តិសុខ​ក្រុមហ៊ុន ទៅ​ឈូស​ឆាយ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​តំបន់​បុរីកីឡា​ចំនួន​៣៨៧​គ្រួសារ។

អ្នក​បុរីកីឡា​មួយ​ចំនួន​ ត្រូវ​បាន​អាជ្ញាធរ​ដឹក​ទៅ​ទម្លាក់​ចោល​នៅ​តំបន់​ទួល​សំបូរ និង​ភ្នំ​បាត ដែល​មាន​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ដោយ​អ្នក​ខ្លះ​បាន​ទទួល​សំណង​ដី​៤​គុណ៥​ម៉ែត្រ។

បច្ចុប្បន្ន​មាន​ពលរដ្ឋ​បុរី​កីឡា​ជាច្រើន​គ្រួសារ​ដែល​មិន​ទាន់​ទទួល​សំណង បន្ត​រស់នៅ​លើ​គំនរ​សំរាម ក្រោម​កៅស៊ូ​តង់​ហាល​ថ្ងៃ ហាល​ភ្លៀង​ និង​ក្រោម​ជណ្ដើរ​អគារ​នៅ​បុរីកីឡា ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន ផានអ៊ីម៉ិច សង់​អគារ​ស្នាក់នៅ​ពីរ​បន្ថែម​ទៀត​ទៅ​តាម​កិច្ចសន្យា​ដែល​ក្រុមហ៊ុន​នេះ​បាន​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល៕

Cambodian Evictees Attempt to Return Home to Borei Keila


Security forces clash with Borei Keila evictees who attempted to reoccupy buildings in their former home, Dec. 3, 2017. RFA



More than two-dozen residents violently evicted from their homes in Borei Keila neighborhood in the Cambodiam capital of Phnom Penh five years ago met the same fate on Tuesday when they attempted to reoccupy their old homes.

Several of the former residents suffered minor injuries when authorities from Phnom Penh’s 7 Makara district violently dispersed them from the old buildings left unlocked in the Borei Keila neighborhood.
The local authorities were reinforced by about 30 armed soldiers, who were sent to the area to prevent the mostly female former residents from occupying the Borei Keila buildings.

“I think the authorities do not employ any law,” Toeung Vichheka, one of the former residents, told RFA’s Khmer Service. “As a normal citizen, I don’t understand the laws … but if they are the authorities who understand the laws, why did they disperse us like this?”

District security chief Prak Hak blamed the former residents for the violence.

“My business is to protect this area, meaning that the [district] governor does not allow any of them to move in,” he said. “But they were persistent.”

Borei Keila is the scene of a notorious “land grab” by Cambodian authorities who violently evicted 384 families from the Phnom Penh neighborhood so the politically-connected firm Phanimex could build a commercial development.

‘I would rather die here’

The seizure of land for development—often without due process or fair compensation for displaced residents—has been a major cause of unrest in Cambodia and other authoritarian Asian countries, including China and Myanmar.

As part of a much ballyhooed slum upgrade program, Hun Sen granted the rights to develop Borei Keila to Phanimex in 2003 in exchange for building ten new apartment blocks to accommodate the 1,776 families who would be displaced.

Phanimex constructed only eight of the buildings, and on Jan 3, 2012 the homes of the 384 Borei Keila families were razed and the people were sent to Tuol Sambo and Phnom Bat, settlements that lie nearly 40 kilometers (25 miles) outside of Phnom Penh.

Each evicted family was given a 4 meter by 5 meter plot of land but little else, and a life that is never easy for the poor in Cambodia became almost unbearable.

Khieu Lay, an evictee moved to the Phnom Bat community, told RFA that the evictees were sent to an area that lacks running water, markets, schools and hospitals.

She told RFA that 13 evictees died of diseases or starvation and two more are gravely ill. Many of the remaining evictees are destitute, with some forced to beg for a living, she added.

Khieu Lay said the Cambodian government can solve the issue by giving the evictees proper compensation so they can start a new life. She estimated that it would take $10,000 in cash and a proper land title to make a new start in Phnom Bat.

“Please help me! I have no choice! This is our last resort,” she said. “Even if I am being dispersed, fought or assaulted, or even being sent to jail, I would rather die here.”
Reported by Thai Tha for RFA’s Khmer Service. Translated by Sovannarith Keo. Written in English by Brooks Boliek.