Friday, January 13, 2017

Woman at large after acid attack

Victim Pheng Sreyla, pictured after an acid attack in Kampong Speu province on Tuesday that has left her blind for the time being. Photo supplied




A scorned woman who allegedly doused her husband’s pregnant lover in acid in Kampong Speu province on Tuesday remains at large, police said yesterday, in what was the second acid attack in as many weeks.

The victim, Pheng Sreyla, 23, yesterday described how she was held and beaten by the wife and several family members of her lover, 36-year-old Choem Vuthy.

“While they were beating me, the suspect grabbed two bottles and poured them down on my head,” she said.

“I felt very hot on my head, face and my eyes; it was like fire.”

Sreyla, a garment worker at a small handicraft manufacturer, was collecting her paycheck when she was allegedly set upon by Vuthy’s wife, Chhum Savun, 34, along with Savun’s mother, Huy Van, 66, and siblings, Chhum Savarng, 37, and Chhum Sarvuth, 28.

“Now I cannot see, and the doctor told me that if I still cannot see in two weeks, I will be blind forever,” Sreyla said through tears.

Returning to her Ralaing Kroeul commune home for police interviews, Sreyla said she was seeking justice. She is three months pregnant with Vuthy’s child.

“I know that I love her husband, but I have never wanted them to get divorced. I told the suspect that I am willing to be the second wife,” she said.

Mech Sophoan, Samraong Tong district deputy police chief in charge of serious crimes, said the mother and siblings of Savun had been arrested, but Savun, who he considered the mastermind of the attack, had fled. Police were also seeking another man, Chea Ros, 36, who was suspected of being involved.

Sophoan said the chief suspect’s sister, Savarng, claimed not to know that acid would be spilled in the ambush. “But it might be that my sister is jealous of the victim, who had an affair with her husband for years and urged her husband to divorce [my sister] and live with her,” she said, according to Sophoan.

The news comes in the week after another acid attack in which a young couple was targeted by the man’s former girlfriend, a familiar pattern in such attacks, where the perpetrator targets the face to permanently disfigure a woman embroiled in perceived infidelity.

Only three acid attacks were reported by the Post in all of last year, with four in 2015.

Last week’s case saw human rights advocates calling for a stronger enforcement of the Acid Law of 2012, which restricts the purchase and sale of the dangerous substance, while the Ministry of Social Affairs spokesman admitted no support had ever been provided to any acid victim by his ministry, despite the law’s requirement.

“As is so often the case in Cambodia, the gap between the letter of the law and its implementation remains significant,” Cambodian Center for Human Rights executive director Chak Sopheap said via email yesterday.

“In addition to ensuring an end to impunity for acid violence, and putting a stop to this heinous practice, the government has a responsibility to ensure that victims are provided with the support they need.”

ADDITIONAL REPORTING BY ERIN HANDLEY

អ្នក​ជំនាញ​ចង់​ឃើញ​យុវជន​ទទួល​បាន​ឱកាស​បន្ថែម​នៅ​ក្នុង​ការងារ​បរិស្ថាន




អ្នក​ជំនាញ​លើក​ឡើង​ថា យុវជន​គឺ​មាន​ភាព​វ័យ​ឆ្លាត និង​ខ្វល់ខ្វាយ​ខ្លាំង​ពី​ការងារ​ការពារ​បរិស្ថាន ប្រសិនបើ​យុវជន​ត្រូវ​បាន​គេ​ផ្ដល់​ឱកាស​ឱ្យ​បាន​ច្រើន​ជាង​មុន។ ទោះ​ជា​យ៉ាង​ណា អ្នក​តំណាង​យុវជន​អះអាង​ថា បច្ចុប្បន្ន​យុវជន​កម្ពុជា ដែល​ខ្វល់ខ្វាយ​ខ្លាំង​អំពី​បរិស្ថាន និង​ធនធាន​ធម្មជាតិ ត្រូវ​រង​ការ​បំភិតបំភ័យ និង​គំរាមកំហែង​ចាប់​ដាក់​ពន្ធនាគារ​ជាដើម។

ប្រធាន​មូលនិធិ ហេមិស្វែរស៍ (HEMISHERES) លោកស្រី អានន៍ ផៅ (Ann Phua) ដែល​ជា​ម្ចាស់​មូលនិធិ​ទ្រទ្រង់​វិធានការ​ចែក​រំលែក​ព័ត៌មាន​រវាង​យុវជន និង​យុវជន នៅ​ប្រទេស​អាស៊ាន មួយ​ចំនួន និង​យុវជន​មក​ពី​ប្រទេស​ផ្សេង​ទៀត បាន​លើក​ឡើង​ថា លោកស្រី​ចង់​ឱ្យ​មាន​ការ​ផ្ដល់​វេទិកា ឬ​ឱកាស​ឱ្យ​យុវជន​បាន​ចូល​រួម​ក្នុង​ការងារ​បរិស្ថាន​បន្ថែម​ទៀត ព្រោះ​យុវជន​គឺ​ជា​មាន​ភាព​វ័យ​ឆ្លាត ឈ្លាសវៃ និង​មាន​ក្ដី​ខ្វល់ខ្វាយ​ខ្លាំង​បំផុត​ពាក់ព័ន្ធ​នឹង​ការងារ​ថែរក្សា​បរិស្ថាន។

លោកស្រី​បន្ត​ថា បើសិនជា​យុវជន​ទទួល​បាន​ឱកាស​នៅ​ពេល​នោះ ពួកគេ​នឹង​ធ្វើ​អ្វី​ដើម្បី​បរិស្ថាន​ជាក់​ជា​មិន​ខាន៖ «ប្រសិន​ផ្ដល់​វេទិកា ឬ​ឱកាស​ឱ្យ​យុវជន ពួកគេ​នឹង​ធ្វើ​អ្វី​មួយ​ដើម្បី​បរិស្ថាន ពីព្រោះ​ពួកគេ​ឆ្លាត និង​មាន​ការ​ខ្វល់ខ្វាយ​ខ្លាំង​ណាស់​ចំពោះ​បរិស្ថាន។ ប៉ុន្តែ​ពួកគេ​គ្មាន​ការ​ផ្ដល់​វេទិកា ឬ​ឱកាស​ទេ ដើម្បី​បង្ហាញ​ថា ពួកគេ​អាច​សមត្ថភាព​អ្វី​ខ្លះ​ដែល​ពួកគេ​អាច​ធ្វើ​បាន ឬ​ក៏​ឱកាស​ពង្រីក​សមត្ថភាព​របស់​ពួកគេ​ដើម្បី​ការពារ​បរិស្ថាន​របស់​ពួកគេ​ឡើយ»។

លោកស្រី​បន្ថែម​ថា ដើម្បី​ឱ្យ​យុវជន​បាន​ចូល​រួម​ការងារ​បរិស្ថាន​បន្ថែម​ទៀត​នោះ គឺ​ចាំបាច់​តម្រូវ​ឱ្យ​មាន​ការ​អប់រំ និង​លើក​ទឹក​ចិត្ត​យុវជន​ឱ្យ​បាន​ខ្លាំង​ក្លា​ជាង​មុន ហើយ​ការ​អប់រំ​នោះ គឺ​ចាប់​ផ្ដើម​ដំបូង​ពី​ឪពុក​ម្ដាយ​របស់​ពួកគេ​តែម្ដង។
ការ​លើក​ឡើង​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​បើក​កិច្ច​ប្រជុំ​កំពូល​យុវជន​ពិភពលោក ២០១៧ (Global Youth Summit) ក្រោម​ប្រធានបទ "បរិស្ថាន​ស្អាត​គឺ​ផ្ដើម​ចេញ​ពី​យុវជន" នៅ​ថ្ងៃ​ទី​១២ ខែ​មករា ដែល​បាន​រៀបចំ​ឡើង​នៅ​ក្រសួង​បរិស្ថាន និង​មាន​អ្នក​ចូល​រួម​ភាគ​ច្រើន​ជា​យុវជន​ប្រមាណ ២០០​នាក់​មក​ពី​ប្រទេស​អាស៊ាន មួយ​ចំនួន ដូចជា​ឥណ្ឌូនេស៊ី សិង្ហបុរី និង​វៀតណាម ជាដើម ហើយ​ក៏​មាន​យុវជន​មក​ពី​ប្រទេស​ចិន និង​អូស្ត្រាលី ដែរ។

​កម្មវិធី​ដែល​មាន​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ចូលរួម​ដែរ​នោះ គឺ​មាន​គោលបំណង​ដើម្បី​អភិវឌ្ឍន៍​អ្នកដឹកនាំ​យុវជន និង​ជួយ​ជំរុញ​ការ​រក​ដំណោះស្រាយ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​សម្រាប់​បរិស្ថាន និង​សុខភាព​សង្គម។

ថ្វី​ត្បិត​យ៉ាង​នេះ​ក្ដី នាយក​ប្រតិបត្តិ​អង្គការ​ស្ម័គ្រចិត្ត​ដើម្បី​សង្គម និង​ជា​អង្គការ​ប្រមូលផ្ដុំ​យុវជន​ដើម្បី​ធ្វើ​ឱ្យ​សង្គម​ប្រសើរ​ឡើង លោក ប៉ែន សុមុនី អះអាង​ថា ដើម្បី​ជំរុញ​ឱ្យ​យុវជន​ចូលរួម​ការងារ​ការពារ​បរិស្ថាន គឺ​ទាល់តែ​រដ្ឋាភិបាល​ធានា​ថា យុវជន​មាន​សិទ្ធិ​សេរីភាព​ពេញលេញ និង​ត្រូវ​មាន​វិធានការ​ការពារ​យុវជន​មួយ​ចំនួន​ដែល​កំពុង​ធ្វើ​ការងារ​ការពារ​បរិស្ថាន ដែល​ពួកគេ​មាន​សេចក្ដី​ក្លាហាន រហូត​ចុះ​ទៅ​ក្នុង​ព្រៃឈើ ដើម្បី​បង្ក្រាប​ការ​កាប់​បំផ្លាញ​ព្រៃ​ជាដើម៖ «ចំពោះ​យុវជន​នៅ​មាន​បញ្ហា នៅ​ពេល​ពួកគាត់​បញ្ចេញ​មតិ​យោបល់​ពាក់​ព័ន្ធ​នឹង​បរិស្ថាន»។

​លោក​បញ្ជាក់​ថា រយៈពេល​កន្លង​មក មាន​យុវជន​ខ្លះ​ត្រូវ​បាន​គេ​បំភិតបំភ័យ និង​គំរាម​ដល់​អាយុ​ជីវិត​នៅ​ពេល​ពួកគេ​បញ្ចេញ​សកម្មភាព​លេច​ធ្លោ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ហើយ​មាន​អ្នក​ខ្លះ​ដែល​ដឹក​នាំ​ពលរដ្ឋ​ទៅ​ការពារ​ព្រៃឈើ ត្រូវ​បាន​គេ​បាញ់​សម្លាប់ នឹង​មិន​ទាន់​រក​ឃើញ​មុខ​សញ្ញា​ឃាតក​នៅ​ឡើយ។ លោក ប៉ែន សុមុនី បញ្ជាក់​ថា បញ្ហា​ទាំង​នេះ មិន​ត្រឹមតែ​មិន​ចូលរួម​ជំរុញ និង​លើក​ទឹក​ចិត្ត​ឱ្យ​យុវជន​ខ្វល់ខ្វាយ​អំពី​បញ្ហា​បរិស្ថាន​ទេ ប៉ុន្តែ​យុវជន​នឹង​រារែក​ចិត្ត ឬ​ខ្លាចរអា​មិន​ហ៊ាន​ចេញ​ធ្វើ​សកម្មភាព​បែប​នេះ​ត​ទៅ​ទៀត។

​នាយក​ប្រតិបត្តិ​អង្គការ​ស្ម័គ្រចិត្ត​ដើម្បី​សង្គម​រូប​នេះ បន្ថែម​ថា ដើម្បី​ឱ្យ​យុវជន​អាច​ចូល​រួម​ការងារ​ការពារ​បរិស្ថាន​រឹតតែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត គឺ​ចាំបាច់​រដ្ឋាភិបាល​ត្រូវ ផ្ដល់​ការ​គាំទ្រ​ដល់​ពួកគេ​ទាំង​សម្ភារៈ បច្ចេកទេស និង​ថវិកា​ទៅ​ដល់​យុវជន​ដែល​ហ៊ាន​លះបង់​ពេល​វេលា ខ្វល់ខ្វាយ​ពី​បញ្ហា​បរិស្ថាន​តាម​រយៈ​ការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ។ លើស​ពី​នេះ រដ្ឋាភិបាល​ក៏​ត្រូវ​តែ​ចាប់​បុគ្គល​ណា​ដែល​ជា​ឈ្មួញ​ធំៗ​កាប់​បំផ្លាញ​ព្រៃឈើ យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព។

កិច្ច​ប្រជុំ​កំពូល​យុវជន​ពិភពលោក ២០១៧ គឺ​ធ្វើ​ឡើង​ចំនួន​ពីរ​លើក លើក​ទី​១ ធ្វើ​នៅ​រាជធានី​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី​១២-១៤ ខែ​មករា ឆ្នាំ​២០១៧ និង​លើក​ទី​២ ធ្វើ​នៅ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៣-​១៥ ខែ​កក្កដា៕

អាជ្ញាធរ​ខ្មែរ​​សម្រេច​ឲ្យ​ឈប់​​លក់​សំបុត្រ​​ចេញ​ចូល​ផ្សារ​រ៉ុងក្លឿ

ទិដ្ឋភាព​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Hum Chamroeun



គេហទំព័រ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែ​មករា ថា លោក​ឧបនាយក​រដ្ឋមន្ត្រី កែ គឹមយ៉ាន សម្រេច​មិន​ឲ្យ​​លក់​លិខិត​អនុញ្ញាត​បណ្ដោះអាសន្ន​តម្លៃ ១​ពាន់​រៀល ទៅ​ប្រជាពលរដ្ឋ​ចូល​ផ្សារ​រ៉ុងក្លឿ ប្រទេស​ថៃ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នោះ​ទេ។

គេហទំព័រ​ដដែល​បន្ថែម​ថា ប្រធាន​ស្នាក់​ការ​ត្រួត​ពិនិត្យ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត លោក វួច អូន នឹង​ប្រជុំ​សម្រេច​មិន​ឲ្យ​លក់​លិខិត​អនុញ្ញាត​បណ្ដោះ​អាសន្ន​តម្លៃ ១​ពាន់​រៀល ជូន​ប្រជាពលរដ្ឋ​ទូទៅ​ចូល​ប្រទេស​ថៃ តាម​ច្រក​នេះ​ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា។

ការ​សម្រេច​ចេញ​ដោយ​លោក​ កែ គឹមយ៉ាន នោះ កំណត់​អោយ​អនុវត្ត​​ចាប់​ពី​ថ្ងៃ​ទី​១៤ មករា ឆ្នាំ​២០១៧ ត​ទៅ។ បើ​ទោះ​ជា​យ៉ាង​ណា គេហទំព័រ​របស់​អគ្គស្នងការ​នគរបាល​ជាតិ ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​សម្រេច​នេះ​ទេ។

ប្រជាពលរដ្ឋ​ទិញ​សំបុត្រ​ចូល​ផ្សារ​រ៉ុងក្លឿ ប្រទេស​ថៃ ប្រមាណ​ពី ៨០០ ទៅ ១​ពាន់​នាក់ ក្នុង​មួយ​ថ្ងៃ៕

មន្ត្រី​ជំនាញ​ប្រកាស​ឲ្យ​អ្នក​នេសាទ​ផ្អាក​នេសាទ​ត្រី​កាម៉ុង​រយៈពេល​២​ខែ​កន្លះ

ទូក​នេសាទ​សមុទ្រ​នៅ​ដែន​សមុទ្រ​ឃុំ​កោះស្ដេច ស្រុក​គីរីសាគរ ខេត្ត​កោះកុង។ រូបថត​ខែ​មីនា ឆ្នាំ​២០១៦។ RFA/Den Ayuthyea



រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ប្រកាស​ដល់​ប្រជា​នេសាទ​សមុទ្រ​ឲ្យ​ផ្អាក​ធ្វើ​របរ​នេសាទ​ត្រី​កាម៉ុង ឬ​ត្រី​ប្លាធូ រយៈពេល ២​ខែ​កន្លះ ដើម្បី​ទុក​ឱកាស​ឲ្យ​ត្រី​ប្រភេទ​នេះ​ពង​កូន​បន្ត​ពូជ​ក្នុង​ដែន​សមុទ្រ​កម្ពុជា នា​រដូវ​បិទ​នេសាទ​ឆ្នាំ​នេះ។

អ្នក​ឃ្លាំមើល​សង្គម​គាំទ្រ​សេចក្ដី​ចំណាត់​ការ​នេះ ហើយ​ស្នើ​ឲ្យ​អ្នក​នេសាទ​សមុទ្រ ដែល​ប្រើ​ឧបករណ៍​នេសាទ​ធំៗ ត្រូវ​ចូលរួម​អនុវត្ត​ខ្លឹមសារ​នេះ ឲ្យ​បាន​ទាំង​អស់​គ្នា ប្រយោជន៍​រក្សា​ឲ្យ​ត្រី​កាម៉ុង ឲ្យ​កាន់​តែ​សម្បូរ​ច្រើន​ថែម​ទៀត​នៅ​ថ្ងៃ​អនាគត។

សេចក្ដី​ជូន​ដំណឹង​មាន​ចុះ​ហត្ថលេខា និង​បោះត្រា លោក អេង ជាសាន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល បាន​ឲ្យ​ដឹង​ថា រដូវ​សម្រាប់​ត្រី​កាម៉ុង ឬ​ត្រី​ប្លាធូ បន្ត​ពូជ​នៅ​ក្នុង​ដែន​សមុទ្រ​កម្ពុជា នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ដល់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៧។

លោក អេង ជាសាន បាន​ស្នើ​ដល់​ប្រជា​នេសាទ​មាន​របរ​នេសាទ​ត្រី​កាម៉ុង ទាំង​អស់​ឲ្យ​បញ្ឈប់​សកម្មភាព​ធ្វើ​នេសាទ​ត្រី​កាម៉ុង នៅ​រដូវ​រដ្ឋបាល​ជល​ផល​ហាម​ឃាត់​នេះ ឲ្យ​បាន​ទាំង​អស់​គ្នា ប្រយោជន៍​រួម​ចំណែក​ថែរក្សា និង​ការពារ​ធនធាន​ជលផល​សមុទ្រ​ឲ្យ​បាន​គង់វង្ស​ទៅ​ថ្ងៃ​អនាគត។

នាយក​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម ខេត្ត​ព្រះសីហនុ លោក នេន ចំរើន ផ្ដល់​សម្ភាសន៍​តាម​ទូរស័ព្ទ​ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​សុក្រ ទី​១៣ ខែ​មករា ថា ការ​បិទ​នេសាទ​នេះ គឺ​រដ្ឋបាល​ជលផល​មិន​បាន​ហាមឃាត់​ប្រជា​នេសាទ​ដែល​ប្រើ​ឧបករណ៍​ចាប់​ត្រី​កាម៉ុង ជា​លក្ខណៈ​គ្រួសារ​តូចតាច​នោះ​ទេ។
លោក​ស្នើ​ដល់​ប្រជា​នេសាទ​ប្រើ​ឧបករណ៍​ខ្នាត​ធំ និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តាម​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ ឲ្យ​ចូលរួម​សហការ​អនុវត្ត​សេចក្ដី​ជូន​ដំណឹង​ផ្អាក​នេសាទ​ត្រី​កាម៉ុង ឬ​ត្រី​ប្លាធូ ក្នុង​រយៈពេល ២​ខែ​កន្លះ​នេះ ឲ្យ​បាន​ទាំង​អស់​គ្នា៖ «យើង​បិទ​នេសាទ​ត្រី​កាម៉ុង ឬ​ត្រី​ប្លាធូ​ហ្នឹង គឺ​បិទ​តែ​អ្នក​នេសាទ​ប្រើ​ឧបករណ៍​សិប្បកម្ម​ធំៗ ប៉ុន្តែ​បើ​អ្នក​នេសាទ ឬ​ប្រជាពលរដ្ឋ​ដែល​ប្រើ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​វិញ គឺ​យើង​មិន​ហាមឃាត់​ពួកគាត់​ទេ។ ឧបករណ៍​សិប្បកម្ម គឺ​ជា​ឧបករណ៍​ដែល​រដ្ឋ បាន​កំណត់​ឲ្យ​អ្នក​នេសាទ​បង់​ប្រាក់​ចំពោះ​ការ​ធ្វើ​នេសាទ​ក្នុង​ដែន​សមុទ្រ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ។ ចំណែក​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ គឺ​ជា​ឧបករណ៍​របស់​ប្រជា​នេសាទ​នៅ​តាម​សហគមន៍ ឬ​គាត់​មិន​ជាប់​ក្នុង​ការ​បង់​ប្រាក់​ក្នុង​ការ​ធ្វើ​ដែន​នេសាទ អា​ហ្នឹង​គឺ​យើង​មិន​ហាម​ឃាត់​គាត់​នោះ​ទេ»។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ស្នើ​ដល់​រដ្ឋបាល​ជលផល និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​រួម​សហការ​គ្នា​អនុវត្ត​ខ្លឹមសារ​បញ្ឈប់​ធ្វើ​នេសាទ​ត្រី​កាម៉ុង នៅ​រដូវ​ត្រី​ប្រភេទ​នេះ​ពង​កូន​ឲ្យ​បាន​ត្រឹមត្រូវ ជា​ជាង​មាន​តែ​នៅ​លើ​ក្រដាស ប៉ុន្តែ​គ្មាន​ការ​អនុវត្ត។ ជាង​នេះ​ទៀត ក៏​ត្រូវ​តាមដាន​ទៅ​លើ​សកម្មភាព​របស់​អ្នក​នេសាទ​ឲ្យ​បាន​ជា​ប្រចាំ ដើម្បី​ឲ្យ​ផែនការ​ថែរក្សា​ការពារ​ត្រី​កាម៉ុង ឬ​ត្រី​ប្លាធូ របស់​រដ្ឋបាល​ជលផល អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព៖ «គួរ​តែ​អាជ្ញាធរ​ពាក់ព័ន្ធ និង​រដ្ឋបាល​ជលផល រួមគ្នា​អនុវត្ត​សេចក្ដី​ជូន​ដំណឹង​នៅ​រដូវ​បិទ​នេសាទ​ត្រី​កាម៉ុង ឬ​ត្រី​ប្លាធូ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ពីព្រោះ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​យើង​ឃើញ​ថា ឧបករណ៍​នេសាទ​ដែល​មាន​លក្ខណៈ​ធ្វើ​ឧស្សាហកម្ម ឬ​ពាណិជ្ជកម្ម​នេះ បាន​បំផ្លាញ​ដល់​ធនធាន​ធម្មជាតិ ឬ​មច្ឆា​ជាតិ​ធ្ងន់ធ្ងរ ជា​ពិសេស​មាន​ឧបករណ៍​នេសាទ​ខ្លះ ត្រូវ​បាន​អ្នក​នេសាទ​ចូល​មក​ធ្វើ​នេសាទ​នៅ​តំបន់​ទឹក​រាក់ ធ្វើ​ឲ្យ​ខូចខាត ឬ​ប៉ះពាល់​ដល់​ទី​ជម្រក​សម្រាប់​បន្ត​ពូជ​ត្រី និង​ប៉ះពាល់​ដល់​ទី​កន្លែង​ធ្វើ​នេសាទ​របស់​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ សម្រាប់​ចិញ្ចឹម​គ្រួសារ​ប្រចាំ​ថ្ងៃ​ថែម​ទៀត»។

នាយក​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម លោក នេន ចំរើន បាន​ឲ្យ​ដឹង​ថា ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ មាន​អ្នក​ប្រកប​របរ​នេសាទ​សមុទ្រ​មាន​ចំនួន​ជាង ១​ម៉ឺន ៥​ពាន់​គ្រួសារ មាន​អ្នក​នេសាទ​សរុប​ចំនួន​ជាង ៣​ម៉ឺន ៥០០​នាក់។ លោក​ឲ្យ​ដឹង​ថា ផល​នេសាទ​សមុទ្រ​ទូទៅ​ដែល​អ្នក​នេសាទ​ទទួល​បាន​ប្រចាំ​ថ្ងៃ​សរុប​មាន​ចំនួន​ជាង ១០០​តោន​ក្នុង​មួយ​ថ្ងៃៗ៕

"ការ​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​នៅ​តែ​រីក​រាលដាល​ក្នុង​សង្គម​ខ្មែរ"

នគរបាល​ប្រដាប់​អាវុធ​ខេត្ត​ស្ទឹងត្រែង ចុះ​ឆែកឆេរ​ទីតាំង​ផ្ទះ​ជន​សង្ស័យ​​ជួញដូរ​គ្រឿងញៀន ​ក្នុង​ក្រុង​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៥។ RFA/Men Sothyr




ការ​ប្រើប្រាស់ និង​ការ​ជួញដូរ​គ្រឿងញៀន​នៅ​តែ​រីក​រាលដាល​គ្រប់​ច្រកល្ហក ទោះបីជា​រដ្ឋាភិបាល​ប្ដេជ្ញា​ចាត់​វិធានការ​ក្ដៅ​ដើម្បី​លុបបំបាត់​ក្តី។ ពលរដ្ឋ និង​អ្នក​តាមដាន​បញ្ហា​សង្គម​យល់​ថា ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​មាន​ប្រសិទ្ធភាព​តិចតួច​បំផុត ព្រោះ​គ្មាន​ឆន្ទៈ​ពិត​ប្រាកដ។

ថ្វីត្បិតតែ​រដ្ឋាភិបាល ឬ​អ្នកដឹកនាំ​លើៗ ខំ​ប្រឹង​ស្រែក​បំពង​សំឡេង​អំពី​វិធានការ​យ៉ាង​ណា​ក្តី តែ​សង្គម​ស៊ីវិល និង​ប្រជារាស្ត្រ នៅ​តែ​រាយការណ៍​ថា គេ​នាំ​គ្នា​ចែកចាយ ឬ​លក់​ដូរ​គ្រឿង​ញៀន​ដូច​ស្ករ​គ្រាប់​តាម​តូប​លក់​ចាប់ហួយ​នៅ​ទូទាំង​ប្រទេស​ទៅ​ហើយ។ លើស​ពី​នេះ​ទៀត ពលរដ្ឋ​ក៏​រាយការណ៍​ថា អាជ្ញាធរ​មូលដ្ឋាន​មិន​ត្រឹមតែ​មិន​ហ៊ាន​ចូលរួម​ទប់ស្កាត់​ទេ តែ​ថែម​ទាំង​ជួយ​សម្រួល​ជំនួញ​នេះ​ដោយ​ផ្ទាល់ ឬ​មិន​ផ្ទាល់​ទៀត​ផង។

អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ មាន​ប្រសាសន៍​ថា ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ជា​ថ្មី​នេះ នឹង​ពុំ​ទទួល​បាន​លទ្ធផល​ធំដុំ​ដូច​ការ​ប្ដេជ្ញា​ចិត្ត​លើក​មុនៗ​ដែរ ពោល​គឺ​គ្រាន់​តែ​ចាប់​បាន​អ្នក​ចែកចាយ និង​សេព​គ្រឿងញៀន​កំប៉ិកកំប៉ុក​ប៉ុណ្ណោះ។ ម្យ៉ាង​វិញ​ទៀត លោក​មើល​ឃើញ​ថា យុទ្ធនាការ​របៀប​នេះ គ្រាន់តែ​យក​លទ្ធផល​តិច​តូច​ទៅ​អួតអាង ឬ​ឃោសនា​នយោបាយ៖ «ទំហំ​គ្រឿងញៀន​នៅ​កម្ពុជា វា​ធ្ងន់ធ្ងរ​សម្បើម​ណាស់ ហើយ​វិធានការ​ដែល​រដ្ឋាភិបាល​បាន​ធ្វើ គ្រាន់​តែ​ជា​ការ​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត ហើយ​អត់​ចេញ​ជា​លទ្ធផល​អី ហើយ​លើក​នេះ ខ្ញុំ​យល់​ថា នៅ​តែ​ជា​រឿង​ដដែល​សម្រាប់​យក​ទៅ​ឃោសនា​នយោបាយ។ ខ្នង​នៃ​អ្នក​ចែកចាយ​គ្រឿងញៀន​មិន​មែន​តូចតាច​ទេ ព្រោះ​គេ​ចែកចាយ​លែង​ខ្លាច​ទៅ​ហើយ»។
​ក្រោយ​ពី​អនុវត្ត​ផែនការ​ស្ដីពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដែល​បាន​ចាប់​ផ្ដើម​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១០ ខែ​មករា ដើម​ឆ្នាំ​២០១៧ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន ៣៧៩​ករណី ក្នុង​នោះ​មាន​ករណី​ជួញដូរ​ចំនួន ២៤៣​ករណី ហើយ​ឃាត់​ខ្លួន​ជន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​បាន​ជាង ៩២៧​នាក់ (ស្រី ៥៥​នាក់) ក្នុង​នោះ​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ចំនួន ៤៨៩​នាក់ និង​រឹបអូស​បាន​គ្រឿងញៀន​ចំនួន ៨៩៩​ក្រាម។

អនុប្រធាន​លេខាធិការដ្ឋាន​នៃ​ការ​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក​ឧត្ដមសេនីយ៍ឯក មាស វីរិទ្ធិ វាយ​តម្លៃ​ថា ការ​បង្ក្រាប​រយៈពេល ១០​ថ្ងៃ​នេះ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់ និង​ជា​សញ្ញា​វិជ្ជមាន​មួយ។ ទន្ទឹម​គ្នា​នេះ សមត្ថកិច្ច​នៅ​តែ​បន្ត​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ផែនការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ​បន្ថែម​ទៀត និង​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ដូចជា​អាជ្ញាធរ អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​សហការ​គ្នា​ជួយ​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា៖ «ការ​អនុវត្ត​វិធានការ​នេះ សម្ដេច​ក្រឡា​ហោម បាន​បញ្ជាក់​ថា ទាំង​អស់​គ្នា​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់ ហើយ​គ្មាន​ការ​អន្តរាគមន៍​ណា​មួយ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿង​ញៀន​ទេ។ សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវតែ​ដក​ខ្លួន។ ពេល​ខ្លះ​ចាប់​ករណី​តូចៗ ក៏​អាច​ឈាន​ទៅ​រក​អ្នក​ជួញដូរ​ធំៗ​ដែរ»។

កាល​ពី​ឆ្នាំ​ពី​២០១៦ ការ​ចរាចរ និង​ជួញដូរ​គ្រឿងញៀន​មិន​មាន​ការ​ថយ​ចុះ​ទេ។ ជាក់ស្ដែង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​បញ្ជាក់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ថា ក្នុង​ឆ្នាំ​២០១៦ សមត្ថកិច្ច​បង្ក្រាប​បាន ៤.១៩១​ករណី (បទល្មើស​ប្រើប្រាស់ ១.១១២​ករណី) ចាប់​ជនសង្ស័យ​សរុប ៩.០៨២​នាក់ (អ្នក​ប្រើប្រាស់​គ្រឿងញៀន ៣.៦១១​នាក់) និង​រឹបអូស​គ្រឿងញៀន​ជាង ១៧៥​គីឡូក្រាម។

អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ទទួល​ស្គាល់​ថា ការ​ប្រើប្រាស់​គ្រឿងញៀន​មាន​ការ​កើន​ឡើង និង​មាន​ការ​រីក​រាលដាល​គួរ​ឲ្យ​បារម្ភ​ពី​ទីក្រុង​រហូត​ដល់​ជនបទ។ ចំនួន​អ្នក​ញៀន​គ្រឿងញៀន​មាន ១៨.៥៥៤​នាក់ គឺ​កើន​ឡើង ៤.២៤២​នាក់ ដែល​ស្មើ​នឹង ២៩,៦​ភាគរយ ធៀប​នឹង​ពេល​មុន។

ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ក្នុង​ឃុំ​គោកត្រប់ ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​តែងតែ​ឮ​ការ​ប្រកាស​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជា​បន្តបន្ទាប់ ប៉ុន្តែ​ពួកគាត់​នៅ​តែ​មិន​ឃើញ​មាន​ការ​អនុវត្ត​ជាក់ស្ដែង​ទ្រង់ទ្រាយ​ធំ​ដូច​ការ​ប្ដេជ្ញា​ចិត្ត​នោះ​ឡើយ។ អ្នកស្រី​ថា អ្នក​ប្រើប្រាស់ និង​អ្នក​ចែកចាយ​គ្រឿងញៀន ហាក់​មិន​ញញើត​នឹង​ប៉ូលិស ឬ​ច្បាប់​ឡើយ៖ «រាល់​ថ្ងៃ​នេះ ក្នុង​ភូមិ​នេះ ប្រហែល​ជា ៨០​ភាគរយ​ទៅ​ហើយ ព្រោះ​មាន​ទាំង​យុវជន មាន​ទាំង​អ្នក​កូន​មួយ កូន​ពីរ។ អសន្តិសុខ​ខ្លាំង​ណាស់! យប់​ឡើង​មិន​បាន​ដេក​ទេ»។

​ពលរដ្ឋ​ខ្លះ​ទៀត​លើក​ឡើង​ថា សូម្បី​តែ​កូន ឬ​សាច់ញាតិ​របស់​អាជ្ញាធរ​នោះ ក៏​ប្រើប្រាស់ និង​ចែក​ចាយ​គ្រឿងញៀន​ដែរ។

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ ផ្ដល់​អនុសាសន៍​ថា ដើម្បី​ដោះស្រាយ​បញ្ហា​គ្រឿងញៀន ឲ្យ​មាន​ប្រសិទ្ធភាព​នោះ គ្មាន​អ្វី​ធំ​ជាង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​នោះ​ទេ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​ត្រូវ​ពង្រឹង​សមត្ថកិច្ច​អនុវត្ត​ច្បាប់​បង្ក្រាប ទាំង​ការ​បណ្ដុះបណ្ដាល​ជំនាញ និង​ស្មារតី និង​លើក​ទឹក​ចិត្ត​សមត្ថកិច្ច​បង្ក្រាប ដោយ​ផ្ដល់​ប្រាក់​បៀវត្សរ៍​សមរម្យ។ លើស​ពី​នេះ ត្រូវ​ដាក់​ទណ្ឌកម្ម​ជាក់ស្ដែង​ចំពោះ​មេ​ឈ្មួញ​តូច​ធំ និង​សមត្ថកិច្ច​ទាំង​ឡាយ​ណា​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជំនួញ​គ្រឿងញៀន​នេះ។ វិធានការ​ចម្បង​ផ្សេងៗ​ទៀត គឺ​ត្រូវ​បង្កើត​យន្តការ​អប់រំ​សង្គម​នៅ​តាម​សាលារៀន សហគមន៍ ដោយ​ផ្សព្វផ្សាយ​ពន្យល់​អំពី​ផលវិបាក និង​គ្រោះថ្នាក់​នៃ​គ្រឿងញៀន ព្រម​ទាំង​បង្កើត​មជ្ឈមណ្ឌល​កែប្រែ​អប់រំ និង​ផ្ដល់​ជំនាញ​ឲ្យ​អ្នក​ជ្រុល​ខ្លួន​សេព​គ្រឿងញៀន៖ «ការ​ដោះស្រាយ​គ្រឿងញៀន មិន​មែន​ត្រឹមតែ​និយាយ​នោះ​ទេ វា​ត្រូវ​តែ​អនុវត្ត​ច្បាប់​ជាក់ស្ដែង»។

​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​លើក​ឡើង​ថា បញ្ហា​គ្រឿងញៀន​នេះ ផ្ដល់​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​ដល់​ខ្លួន​ឯង​ផង គ្រួសារ​ផង និង​សង្គម​ជាតិ​ផង។ កាលណា​សង្គម​ខ្មែរ​ត្រូវ​បាន​គ្រឿងញៀន​លុកលុយ​គ្រប់​ច្រកល្ហក​ហើយ​នោះ វា​នឹង​សម្លាប់​ស្មារតី​យុវជន​ខ្មែរ និង​ព្រលឹង​ជាតិ​ខ្មែរ​ដែល​ធ្វើ​ឲ្យ​សង្គម​មួយ​នេះ​មិន​អាច​អភិវឌ្ឍ​ខ្លួន​ទៅ​មុខ​បាន​នោះ​ទេ។

ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ត្រង់​មាត្រា ៤៥ ចែង​ថា ជន​ណា​ដែល​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​តាម​គ្រប់​រូបភាព ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធ​ធនាគារ​ពី ១​ខែ ទៅ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន ដល់ ១​លាន​រៀល។ ក្នុង​ករណី​មិន​រាងចាល ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ ដល់ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ ទៅ ២​លាន​រៀល។

ចំពោះ​ការ​រក្សាទុក ដឹក​ជញ្ជូន ឬ​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ជនល្មើស​នឹង​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២ ទៅ ៥​ឆ្នាំ និង​អាច​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល ទៅ ១០​លាន​រៀល។ បើសិនជា​បទល្មើស​មាន​លក្ខណៈ​ធ្ងន់ធ្ងរ អ្នក​ប្រព្រឹត្ត​អាច​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធ​ធនាគារ​ពី ៥ ដល់ ២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ដល់ ៤០​លាន​រៀល អាស្រ័យ​ទៅ​តាម​ស្ថាន​ទម្ងន់​ទោស៕

សាលាឧទ្ធរណ៍​សម្រេច​ដោះលែង លោក ឌិន ពុទ្ធី ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

                                                                                                                                                                ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា គឺ​លោក ឌិន ពុទ្ធី ដែល​ជាប់​ចោទ​ថា បើក​ឡាន​បុក​ប៉ូលិស​នៅ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នោះ ត្រូវ​បាន​សាលាឧទ្ធរណ៍​សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ មន្ត្រី​សហជីព​ថា តុលាការ​គួរ​ទម្លាក់​ចោទ​បទ​ទាំង​ស្រុង។

សេចក្ដី​សម្រេច​ឲ្យ​ដោះ​លែង​លោក ឌិន ពុទ្ធី ឲ្យ​នៅ​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន គឺ​ធ្វើ​ឡើង​ដោយ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ក្នុង​សវនាការ​បិទ​ទ្វារ​ជា​មួយ​មេធាវី​ការពារ​ក្ដី​ឲ្យ​ចុង​ចោទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ឌិន ពុទ្ធី គឺ​លោក គីម សុជាតិ ថ្លែង​នៅ​ក្រោយ​សវនាការ​នោះ​ថា ការ​ដោះ​លែង​នេះ ជា​ការ​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ ហើយ​លោក ឌិន ពុទ្ធី ត្រូវ​បាន​តុលាការ​ដាក់​ឲ្យ​នៅ​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន៖ «គឺ​មិន​ឲ្យ​ផ្លាស់ប្ដូរ​អាសយដ្ឋាន​ដោយ​គ្មាន​ការ​សម្រេច​ពី​តុលាការ ហើយ​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​ការ​កោះហៅ​គ្រប់​ដីកា​កោះ​របស់​ចៅក្រម​ស៊ើបសួរ មាន​ន័យ​ថា ត្រូវ​បង្ហាញ​ខ្លួន។ ក្នុង​សេចក្ដី​សម្រេច​ចៅក្រម​អម្បាញ់មិញ គឺ​ឲ្យ​ដោះលែង​ភ្លាម។ អ៊ីចឹង​បើ​ដីកា​សម្រេច​ធ្វើ​បាន​ថ្ងៃ​ហ្នឹង គឺ​ដោះលែង​ថ្ងៃ​ហ្នឹង»។

ការ​ដោះ​លែង​លោក ឌិន ពុទ្ធី ត្រូវ​បាន​ស្វាគមន៍​ដោយ​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ប៉ុន្តែ​លោក​ចង់​បាន​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​លោក ឌិន ពុទ្ធី និង​ដោះលែង​ទាំង​ស្រុង​តែ​ម្ដង៖ «នៅ​ពេល​នេះ​យើង​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​ខាង​សាលាឧទ្ធរណ៍​បាន​ដោះលែង​ឲ្យ​គាត់​មាន​សេរីភាព។ ប៉ុន្តែ​យ៉ាង​ណា​គាត់​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ បាន​ន័យ​ថា សិទ្ធិ​របស់​គាត់​ត្រូវ​បាន​ដក​មួយ​ចំនួន​ហើយ។ ដល់​ពេល​អ៊ីចឹង យើង​ចង់​ឲ្យ​តុលាការ​ហ្នឹង​ស្វែង​រក​ភស្តុតាង​ឲ្យ​បាន​ច្បាស់លាស់ ហើយ​បន្ទាប់​មក គឺ​ថា ដោះលែង ហើយ​បន្ទាប់​មក​ទម្លាក់​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​តែ​ម្ដង ព្រោះ​កុំ​ឲ្យ​បាត់បង់​សិទ្ធិ​នៅ​ក្នុង​ការ​ធ្វើ​សកម្មភាព​សមាគម ក៏​ដូច​ជា​សកម្មភាព​ផ្សេងៗ ក្នុង​នាម​ជា​ពលរដ្ឋ​របស់​គាត់»។
មេធាវី​ការពារ​ក្ដី គឺ​លោក គីម សុជាតិ ថ្លែង​ថា ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​លោក ងួន រតនា បាន​ចេញ​សេចក្ដី​សម្រេច​ដោះលែង​លោក ឌិន ពុទ្ធី ក្រោយ​ពេល​ដែល​លោក​លើក​សម្អាង​ហេតុ ៦​ចំណុច៖ «ទី​មួយ ពាក់ព័ន្ធ​ទៅ​នឹង​ការ​យល់​ឃើញ​របស់​ចៅក្រម​សាលា​ដំបូង ដែល​គេ​លើក​ឡើង​ថា រឿង​ហ្នឹង​អត់​ទាន់​ជឿនលឿន ហើយ​បើ​សិន​ជា​ត្រូវ​ដោះលែង​អាច​មាន​ការ​ត្រូវរ៉ូវ​ជាមួយ​សាក្សី។ ប៉ុន្តែ​រឿង​នេះ គឺ​អត់​ទេ។ បាន​ន័យ​ថា រហូត​មក​ដល់​ពេល​នេះ តុលាការ​បាន​បំពេញ​កិច្ច​អស់​ហើយ សាក្សី​បាន​ចូល​ឆ្លើយ​ដូច​យើង​បាន​ដឹង​ហើយ។ ទី​ពីរ ខ្ញុំ​បាន​លើក​ពី​សេរីភាព​របស់​ជន​ត្រូវ​ចោទ ហើយ​ចំណុច​មួយ​ទៀត យើង​បាន​ពី​លើក​ព្យសនកម្ម ព្រោះ​អី តាម​អ្វី​ដែល​យើង​បាន​ដឹង ដើម​បណ្ដឹង​រដ្ឋប្បវេណី​បាន​ឆ្លើយ​ហ្នឹង គឺ​គាត់​អត់​មាន​អី​ប៉ះពាល់​អី​ធ្ងន់ធ្ងរ​ទេ ហើយ​គាត់​មិន​បាន​ប្ដឹង​ទាមទារ​សំណង​ទេ។ មួយ​ទៀត យើង​លើក​អំពី​ស្ថានភាព​ជីវភាព​គ្រួសារ​របស់​គាត់។ គាត់​មាន​កូន​ក្នុង​បន្ទុក​ជា​ដើម។ ចំណុច​សំខាន់​មួយ​ទៀត យើង​លើក​ឡើង​អំពី​មជ្ឈដ្ឋាន​ទូទៅ ដែល​គេ​យល់​ថា រឿង​ហ្នឹង វា​មិន​មែន​ជា​រឿង​ដែល​ត្រូវ​ឃុំ​ខ្លួន​អ៊ីចឹង​ទេ។ អា​ហ្នឹង​សម្អាង​ហេតុ​ទាំង​អស់​ខ្ញុំ​បាន​លើក​ឡើង​ជូន​អង្គ​សវនាការ»។

ទាក់ទង​នឹង​វីដេអូ​ឃ្លិប ដែល​បង្ហាញ​ពី​ហេតុការណ៍ លោក ឌិន ពុទ្ធី បើក​ឡាន នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ នោះ លោក​មេធាវី​មិន​បាន​លើក​មក​ទេ ព្រោះ​លោក​ថា បាន​ដាក់​បង្ហាញ​នៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ រួច​ហើយ។

លោក ឌិន ពុទ្ធី ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ចោទ​ប្រកាន់​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ហើយ​បញ្ជូន​ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ខេត្ត​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៦។

លោក អាត់ ធន់ មាន​ប្រសាសន៍​ថា លោក ឌិន ពុទ្ធី ជា​សកម្មជន​មាន​ឥទ្ធិពល​មួយ​រូប​ដែល​បាន​តស៊ូ​មតិ​ជាមួយ​ប៉ូលិស​ខ្មែរ និង​ថៃ ដើម្បី​ជួយ​ពលករ និង​អ្នក​អូស​រទេះ​នៅ​ច្រក​ទ្វារ​ប៉ោយប៉ែត។ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​មករា លោក ឌិន ពុទ្ធី នៅ​តែ​មិន​ទាន់​បាន​ចេញ​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ នៅ​ឡើយ​ទេ ព្រោះ​ដីកា​សម្រេច​មិន​ទាន់​ទៅ​ដល់៕

ចិន​ផ្តល់​រថពាស​ដែក​ ៣ ​គ្រឿង​សម្រាប់​ប្រើ ​ដើម្បី​បង្ក្រាប​បាតុកម្ម

រថពាស​ដែក​បំពាក់​ដោយ​កាំភ្លើង​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ប្រើ​សម្រាប់​បង្ក្រាប​បាតុកកម្ម​​។ រូបថត ម៉ិច ដារ៉ា



ភ្នំពេញៈ កងរាជ​អាវុធហត្ថ​​លើ​ផ្ទៃ​ប្រទេស​​កាលពី​ឆ្នាំ​មុន​បាន​ទទួល​រថពាស​ដែក​ចំនួន​ ៣ ​គ្រឿង​ពី​ប្រទេស​ចិន​ដែល​បំពាក់​ដោយ​​កាណុង​បាញ់​ឧស្ម័ន​ចេញ​ទឹកភ្នែក​ដែល​ប្រើ​សម្រាប់​បង្ក្រាប​បាតុកម្ម។ នេះ​បើ​តាម​មន្រ្តី​យោធា​ម្នាក់​។​

រថពាស​ដែក​​ទាំង​នេះ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​រូបថត​​ពី​​ពេល​ថ្មី​​នេះ​នៅ​ថ្ងៃ​​ប្រកួត​កីឡា​យោធា​​នៅ​កោះពេជ្រ​​ក្នុង​រាជធានី​ភ្នំពេញ​។

អ្នក​នាំពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក អេង ហ៊ី បាន​បញ្ជាក់​ថា​ឧបករណ៍​​​ទាំង​នោះ​ត្រូវ​បាន​​ផ្គត់ផ្គង់​​ដោយ​​ចិន​​កាល​ពាក់​កណ្តាល​ឆ្នាំ​មុន​។ លោក​ ហ៊ី បាន​បង្វែរ​សំណួរ​អំពី​​​ការ​ទទួល​បាន​រថពាស​ដែក​ទាំង​នេះ​ទៅ​ក្រសួង​ការពារ​ជាតិ​ដែល​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​នេះ​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​។

លោក ហ៊ី បាន​ថ្លែង​ពី​មុន​ពេល​​បិទ​ទូរស័ព្ទ​​​ថា​៖ «​យើង​នឹង​ប្រើ​ឧបករណ៍​ទាំង​នោះ​សម្រាប់​ការ​រក្សា​សណ្តាប់​ធ្នាប់​សាធារណៈ ​និង​ការពារ​សន្តិសុខ​»។

លោក Jon Grevatt អ្នក​យក​ព័ត៌មាន​អាស៊ី‑ប៉ាស៊ីហ្វិក​សម្រាប់​​អ្នក​វិភាគ​វិស័យ​ការពារ​ជាតិ​ HIS Janes បាន​ថ្លែង​ថា​ឧបករណ៍​ទាំង​នោះ​ពិត​ណាស់​ជា​ VN4s ជា​រថពាស​ដែក​ធុន​ស្រាល​​​ដែល​ផលិត​ក្នុង​ប្រទេស​ចិន​ដោយ​ក្រុមហ៊ុន Norinco របស់​ចិន​។


អ្នក​នាំពាក្យ​ស្ថានទូត​ចិន​​ និង​​អនុព័ន្ធ​យោធា​របស់​ស្ថានទូត​​មិន​​បាន​ឆ្លើយតប​នឹង​សំណួរ​អំពី​ការ​ផ្គត់ផ្គង់​រថពាស​ដែក​​នេះ​ទេ​​។

លោក Grevatt ​បាន​ថ្លែង​ថា​​ VN4s ​ទំនង​ជា​ត្រូវ​បាន​បរិច្ចាគ​​​ និង​ជា​របស់​ប្រើប្រាស់​មួយ​ទឹក​​ពី​ចិន​​ខណៈ​ចិន​បាន​ក្លាយ​ជា​​អ្នក​ផ្តល់​ជំនួយ​​យោធា​ធំ​បំផុត​​​របស់​កម្ពុជា​។

លោក​បន្ត​ថា​៖ «​​ចិន​នឹង​បរិច្ចាគ​យានយន្ត​​ហើយ​​​កម្ពុជា​នឹង​បង់​ថ្លៃ​ដឹក​​ជញ្ជូន​។​ ចិន​កំពុង​ផ្តល់​ជំនួយ​​ដល់​កម្មវិធី​សំខាន់ៗ​​របស់​កម្ពុជា​»។ លោក Grevatt បន្ត​ថា​បើ​តាម​​ការ​រាយការណ៍​តាម​អនឡាញ​ VN4s ត្រូវ​បាន​ប្រើ​​ដោយ​កម្លាំង​​សន្តិសុខ​​នៅ​ក្នុង​ការ​បង្ក្រាប​ប្រឆាំង​​នឹង​ការ​តវ៉ា​​​ប្រឆាំង​រដ្ឋាភិបាល​​ក្នុង​ឆ្នាំ ២០១៤​។

បើ​យោង​តាម​វេបសាយ armyrecognition.com រថពាស​ដែក​​មាន​ទម្ងន់​ ៩ ​​តោន​នេះ​មាន​ទំហំ ​៤x៤s និង​​ផ្ទុក​កាំភ្លើង​យន្ត​ធុន​ធ្ងន់​មាន​​ទំហំ ១២,៧ mm រួម​ទាំង​ប្រដាប់​បាញ់​គ្រាប់បែក​ផ្សែង​ផង​​ដែរ។ លោក Grevatt ឲ្យ​ដឹង​ថា​រថពាស​ដែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហាក់​ «គិត​ខ្លាំង​អំពី​សន្តិសុខ​ផ្ទៃក្នុង» ​ព្រោះ​វា​មាន​សំណាញ់​បាំង​​បង្អួច​ជិត​ដែល​គេ​មិន​អាច​មើល​ឃើញ​នៅ​ខាង​ក្នុង។

លោក​ថ្លែង​ថា៖ «នោះ​មាន​ន័យ​ថា​បញ្ហា​កុបកម្ម​ជាក់ស្តែង​ និង​ស្រដៀង​គ្នា​នៃ​ភាព​ចលាចល​ផ្ទៃ​ក្នុង​អាច​នៅ​កើត​មាន»។

នាយ​ទាហាន​មួយ​រូប​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​លោក​ជឿជាក់​ថា​រថពាស​ដែក (APCs) ចំនួន​បី​គ្រឿង​ដែល​លោក​បញ្ជាក់​ថា​ទទួល​បាន​ប្រហែល​ជា​នៅ​ក្នុង​អំឡុង​ខែ​មិថុនា​ ឬ​កក្កដា​វា​អាច​នឹង​ត្រូវ​ប្រើ​សម្រាប់​ការ​ប្រឈម​ជាមួយ​នឹង​ការ​ធ្វើ​បាតុកម្ម​ផ្សេងៗ​។ ​«កាំភ្លើង​បាញ់​គ្រាប់​បែក​ផ្សែង​ទាំង​នេះ​អាច​បាញ់​បាន​ចម្ងាយ​ប្រហែល ៥០០ ម៉ែត្រ​ហើយ​​វា​អាច​នឹង​ត្រូវ​ប្រើ​ដើម្បី​បង្ក្រាប​លើ​ក្រុម​អ្នក​តវ៉ា»។ «វា​ងាយ​ស្រួល​សម្រាប់​ក្រុម​ប៉ូលិស​ប្រើ​វា​​ពីព្រោះ​ពួកគេ​មិន​ចាំបាច់​មក​ប្រឈម​មុខ​ផ្ទាល់​ជាមួយ​ក្រុម​អ្នក​តវ៉ា... និង​ដុំថ្ម​នោះ​ទេ»។

លោក Phil Robertson នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​បាន​ថ្លែង​ថា​កងរាជ​អាវុធហត្ថ​ត្រូវការ​ «រថពាស​ដែក​សម្រាប់​បង្ក្រាប​ហ្វូង​មនុស្ស​ច្រើន» ​គឺជា​ «រឿង​សំខាន់​ខ្លាំង​ណាស់»។

លោក​បាន​ឲ្យ​ដឹង​តាមរយៈ​អ៊ីមែល​ថា៖ «មើល​ទៅ​ច្បាស់​ដូចជា​ការ​សម្លាប់​រង្គាល​នៅ​ពេល​ដែល​គិត​អំពី​ការ​តវ៉ា​ក្នុង​រយៈពេល​​ជាង​ ៥ ​ឆ្នាំ​កន្លង​មក​​នេះ​ដែល​ភាគច្រើន​បំផុត​គឺ​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី​​ទាំង​ស្រុង»។ «មិន​មាន​ការ​គេចវេះ​​ចេញ​ពី​សំណួរ​ធ្ងន់ៗ​ដែល​លើក​ឡើង​អំពី​ការ​យល់​ឃើញ​របស់​រដ្ឋាភិបាល​លើ​ស្ថានភាព​នយោបាយ​ថា ​វា​នឹង​មាន​លក្ខណៈ​យ៉ាង​ណា​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ដែល​នឹង​ចូល​មក​ដល់​ក្នុង​ឆ្នាំ​ ២០១៨ ​នោះ​ទេ​។ តើ​ពួកគេ​កំពុង​រៀបចំ​សម្រាប់​ធ្វើ​​អ្វី​ឲ្យ​ប្រាកដ​?​ »​៕ NS

តើ​អ្នក​កាសែតស្រុកខ្មែរ​​ចង់និយាយ​​ប្រាប់​លោក ហ៊ុន សែន អ្វីខ្លះ?

                                                                                                                                                                   តាម​គម្រោងថ្ងៃស្អែកនេះ លោកនាយក​រដ្ឋមន្ត្រី​​ ហ៊ុន​ សែន ​នឹង​ទទួល​​ជួប​ជុំ​អ្នក​​កាសែត​​ទូទាំង​ប្រទេស ប្រមាណ​ជា​១ពាន់​នាក់​។ អ្នក​កាសែត​ខ្លះ បាន​ត្រៀម​សំណួរ​និង​យោបល់​ជា​ស្រេច​ដើម្បី​និយាយ​ប្រាប់​ប្រមុខរដ្ឋាភិបាល ប្រសិន​ជា​មាន​ឱកាស។ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត គិត​ថាជំនួប​នេះ​​​ជារឿង​ធម្មតា ហើយ​ពួក​គេ​ក៏​គ្មាន​ចង់​និយាយ​អ្វី​ប្រាប់​លោក ហ៊ុន សែន ទៀត​ដែរ ព្រោះ​ពួក​​គេ​សរសេរ​​និង​និយាយ​រាល់​ថ្ងៃទៅហើយ។

លោក ជាង សុខា ប្រធាន​គ្រប់​គ្រងព័ត៌មាន​របស់​កាសែត​ខ្មែរថាមស៍ បាន​ប្រាប់វិទ្យុ​បារាំងថា ប្រសិន​បើ​មាន​ឱកាសនិយាយចំពោះ​មុខ​នាយករដ្ឋមន្ត្រី​ លោក​នឹង​លើកឡើង​ពី​សារៈ​សំខាន់​នៃ​សារព័ត៌មានដែ​ល​ជួយ​បម្រើ​សង្គម ហើយ​អ្នក​កាសែតជើង​ចាស់​រូបនេះ ចង់​ប្រាប់លោក ហ៊ុន សែន ឲ្យ​ពិនិត្យ​មើល​មន្ត្រី​អ្ន​កនាំពាក្យ​តាម​ក្រសួងនានា​​ដែល​បានតែង​តាំង​ហើយ តែ​គ្មាន​ពាក្យ​នាំ ហើយ​គ្មាន​កិច្ច​សហការ​ល្អ​ជាមួយ​អ្នក​កាសែត​។ តាម​លោក ជាង សុខា, បើ​មាន​កិច្ច​សហការ​ល្អ​ពីមន្ត្រី​អ្នកនាំពាក្យ គឺនឹង​ធ្វើ​ឲ្យ​ការ​ផ្តល់​ព័ត៌មាន​ដល់​មហាជន​បាន​ទូលំទូលាយ និង​ច្បាស់​លាស់​។

 រីឯ​កញ្ញា យ៉ាន់ លីណា និពន្ធនាយិកា​សារព័ត៌មាននៃវិទ្យុវាយោ ​ ចង់​សុំ​សម្ភាស​​ផ្ទាល់​ជាមួយ​លោកនាយករដ្ឋមន្ត្រី ពី​ជីវិត​ឯកជន​របស់​លោក ហ៊ុន សែន ផ្ទាល់​តែម្តង។ ​ ធ្វើ​ជាអ្នក​កាសែត​៨ឆ្នាំហើយនោះ កញ្ញា យ៉ាន់ លីណា​ ​​មិន​ចង់​និយាយ​ពីរឿង​នយោបាយអ្វី​ទេ ប៉ុន្តែ​ចង់​ដឹងពី​ការ​​លំបាក​នានា​ដែល​លោកប្រមុខ​រដ្ឋាភិបាល​រូប​នេះ​ជួប​ប្រទះ​ ហើយក៏ចង់​ដឹង​ដែរថា តើ​បន្ទាប់ពី​កាន់​អំណាច៥អាណត្តិមកនេះ មានប៉ុន្មានដង ដែលលោកលំបាកខ្លាំង និងនឹក​ចង់​ចាក​ចេញពីតំណែងព្រោះតែសម្ពាធ?

ចំណែក​ លោក កៃ គឹមសុង នាយកនិពន្ធ​កាសែត​ភ្នំពេញ និយាយ​ថា បើ​ក្នុង​នាម​ស្ថាប័ន​កាសែត​របស់​លោក គឺ​លោកគ្មាន​អ្វីត្រូវនិយាយ​ទេ។​ លោក​គ្រាន់តែ​ចង់​ទៅចូលរួម​​ស្តាប់​នាយករដ្ឋមន្ត្រី​តែប៉ុណ្ណោះ​។ ប៉ុន្តែ​បើ​ក្នុង​នាម​ខ្លួន​លោក​ផ្ទាល់, អ្នក​កាសែត​ជើង​ចាស់​រូប​នេះ ចង់​លើកឡើង​ពី​សេរីភាព​សារព័ត៌មានប្រាប់​លោក ហ៊ុន សែន ​និង​​ចង់​ប្រាប់​ថា​មាន​ការ​អើសអើង​អ្នកកាសែតនៅ​កន្លែង​ផ្សេងៗ​ ហើយ​លោក​ឲ្យ​រដ្ឋាភិបាល​ធានា​ថា​កុំឲ្យ​មាន​ករណី​សម្លាប់​អ្នក​កាសែត ឬ​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​កាសែត​ដោយសារ​តែ​សំណេរ​របស់ពួកគេ។


ចំណែក​អ្នក​កាសែត​ផ្សេង​ទៀត ដែល​​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់ថា គ្មាន​អ្វី​ពិសេសនោះ​ទេ គឺគ្មាន​តែ​ជា​ជំនួប​ទទួល​ទាន​អាហារ​ធម្មតា​ ហើយ​ពួក​គេ​គ្មាន​ចង់​ប្រាប់​ ចង់​និយាយ​អ្វី​ប្រាប់​លោកនាយករដ្ឋមន្ត្រីទៀតទេ ព្រោះ​កិច្ច​ការ​សរសេរនិង​ការ​ផ្សាយ​របស់​ពួក​គេ បើ​លោក​ ហ៊ុន សែន ចង់​ស្តាប់ ចង់​មើល គឺ​លោក​បាន​ឃើញ​ និង​ស្តាប់​បាន​ រៀង​រាល់ថ្ងៃ​ស្រាប់​ហើយ។​ អ្នក​កាសែត​ខ្លះ​ទៀត ដែល​មិន​បាន​ចូលរួម រិះគន់ថា ការ​រៀប​ចំ​ជំនួប​នេះ គឺមាន​ការ​អើសអើង និង​បក្សពួក​។

ជាការ​កត់​សម្គាល់ សារព័ត៌មាន​ធំៗ​មួយ​ចំនួន វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក VOA បាន​បញ្ជូន​ឈ្មោះអ្នក​កាសែត ៣នាក់ ​ទៅ​អ្នក​រៀបចំ​កម្មវិធី​។ កាសែត​ខែមបូឌាដេលី Cambodia Daily ផ្ញើឈ្មោះ ២ នាក់ ហើយ​វិទ្យុ​បារាំងRFI ២នាក់។ ចំណែក​សារព័ត៌មាន​វិទ្យុ VOD និង​វិទ្យុ​អាស៊ីសេរី RFA គឺ​គ្មាន​ការអញ្ជើញ​នោះទេ៕

អ្នក​សារព័ត៌មាន​ខ្មែរ​កំពុង​បំពេញ​ការងារ RFI/Im Rachna

លោក ឌិន ពុទ្ធី ត្រូវ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ តែ​ឋិត​ក្រោម​ការ​ឃ្លាំ​មើល

                                                                                                                                                                                សភា​ស៊ើបសួរ​នៃ​សាលា​ឧទ្ទរណ៍ បាន​សម្រេច​ឲ្យ លោក ឌិន ពុទ្ធី នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន តែ​ឋិត​ក្រោម​ការ​ឃ្លាំ​មើល។ ការ​សម្រេច​ដូច្នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​តុលា​ការ​បាន​បើកសវនាការ​អសាធារណៈ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ក្នុង​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ។ លោក ឌិន ពុទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​និង​ជា​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​ក្រុង​ប៉ោយ​ប៉ែត​ផង​នោះត្រូវបានចោទប្រកាន់ថាបើក​ឡាន​បុក​លោក​ឈាន ពិសិដ្ឋ នាយ​រង​ប៉ុស្តិ៍​នគរ​បាល​​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត។

តាម​គម្រោង​លោក ឌិន ពុទ្ធី អាច​នឹង​ត្រូវ​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ​នៅ​ល្ងាច​នេះ​ឬ​ព្រឹក​ស្អែក។ ភ្លាមៗ​ក្រោយ​សភា​ស៊ើប​សួរ​នៃ​សាលាឧទ្ទរណ៍​បានសម្រេច​ឲ្យ លោក ឌិន ពុទ្ធី នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​មេធាវី​របស់​លោក ឌិន ពុទ្ធី កំពុង​ដុត​ដៃ​ដុត​ជើង​បំពេញ​ឯកសារ​ច្បាប់​នានា​ដើម្បី​ឲ្យ​លោក ឌិន ពុទ្ធី ឆាប់​ចេញ​ពី​ពន្ធនាគារ។

គិត​រហូត​មក​ដល់​ពេល​នេះ​លោក ឌិន ពុទ្ធី បាន​ជាប់​ពន្ធនាគារ​រយៈ​ពេល​ជាង​២​សប្ដាហ៍មក​ហើយ។ ជំហរ​មេធាវី​និង​អ្នក​ពាក់ព័ន្ធ​នឹង​បន្ត​ជំរុញ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​លោក ឌិន ពុទ្ធី ទាំង​ស្រុង​ព្រោះ​ថា ដ្បិត​តែ​លោក​ពុទ្ធី​ត្រូវ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​មែន​ពិត​តែ​ឋិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ដដែល​ពោល​គឺ​មិន​ត្រូវ​ផ្លាស់ប្ដូរ​ទី​លំនៅ​ និង​ត្រូវ​ចូល​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ​ជាដើម​។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ដែល​បានឃ្លាំ​មើល​ដំណើរ​ការ​ជំនុំ​ជម្រៈ​សំណុំ​រឿង​នេះ​បាន​អះអាង​ជំនួស​តុលាការ​ថា ទំនង​ជាតុលាការ​ទទួល​ស្គាល់​ថា មាន​ភាព​មិន​ប្រក្រតី​លើ​សំណុំ​រឿង​លោក ឌិន ពុទ្ធី តាំង​ពី​ថ្នាក់ដំបូង​មក​ហើយ​ទើប​សភា​ស៊ើប​សួរ​នៃ​សាលា​ឧទ្ទរណ៍​សម្រេច​ឲ្យ លោក ឌិន ពុទ្ធី នៅក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​យ៉ាង​ដូច្នេះ។  
សូមបញ្ជាក់ថា កន្លង​មក​ទាំង​ក្រសួង​មហា​ផ្ទៃ​និង​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ​សុទ្ធ​តែអះ​អាង​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​ចោទ​ប្រកាន់​មក​លើ​លោក ឌិន ពុទ្ធី ប្រធាន​សមាគមពង្រឹង​សេដ្ឋ កិច្ច​ក្រៅ​ប្រព័ន្ធ​និង​ជា​អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​ក្រុង​ប៉ោយ​ប៉ែត​ថា លោក​ឌិន ពុទ្ធី បាន​បើក​ឡាន​បុក​លោក​ឈាន ពិសិដ្ឋ នាយ​រង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត។ ចំណែក​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ​ឃុំ​ខ្លួនលោក ឌិន ពុទ្ធី​នៅ​ក្នុង​ពន្ធនាគារ​ និង​បើក​ការ​ស៊ើប​សួរ​ពី​បទ “ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស”តាម​មាត្រា​២១៨​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា។

ហេតុការណ៍​នេះ​មិន​ថា​មុន​តុលាការ​ជម្រះ​ក្ដី​ឬ​ក្រោយ​តុលា​ការ​ធ្វើ​សេចក្ដី​សម្រេច បាននាំ​ឲ្យ​សាធារណជន​នាំ​គ្នា​រិះគន់​យ៉ាង​ចាស់​ដៃ​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​ដែលបានកើតឡើង​កាល​ពី​ចុង​ឆ្នាំ​២០១៦​ដោយ​ចោទលោក​ឈាន ពិសិដ្ឋ ​ថាបាន​ធ្វើ​ពុត​ជាដួល​សន្លប់​នៅ​មុខ​រថយន្ត​ដើម្បី​​ចាប់ ​លោក ឌិន ពុទ្ធី៕

មន្ត្រី​និយាយ​ ពី​ការ​ដូរ​ដី​ខ្មែរ​តាម​ព្រំដែន

                                                                                                                                                                               ភ្នំពេញៈ គណបក្ស​កាន់​អំណាច​បាន​អះអាង​ថា​រដ្ឋាភិបាល​​កម្ពុជា​‑វៀតណាម បាន​ព្រមព្រៀង​គ្នា​ធ្វើការ​ដោះដូរ​ដី​​​នៅ​តាម​ព្រំដែន​​ដើម្បី​ការពារ​អត្ថប្រយោជន៍​​​របស់​ប្រជាជន​ខ្លួន​រៀងៗ​ខ្លួន​​​ បន្ទាប់ពី​បង្គោល​ព្រំដែន​​ត្រូវ​បាន​បោះ​​រួច​ហើយ ​ហើយ​កន្លែង​ខ្លះ​បាន​បាត់បង់​ដី​ទៅ​គ្នា​ទៅវិញ​ទៅមក។

នៅលើ​ហ្វេសប៊ុក​​របស់​​ លោក ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ពុធ​ បាន​ស្រង់​សម្តី​របស់​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​​​​ដែល​បាន​ថ្លែង​​ថា​កម្ពុជា កូសាំងស៊ីន និង​ទ្បាវ ព្រម​ទាំង​វៀតណាម​ស្ថិត​នៅ​ក្រោម​នឹម​អាណានិគម​និយម​បារាំង​ជិត ១០០ ឆ្នាំ។ ស្ថិត​នៅ​ក្រោម​ម្ចាស់​តែ​មួយ​ប្រជាជន​បាន​កាប់​ឆ្ការ​ដី​កាន់កាប់​ដោយ​មិន​បាន​គិត​ពី​ខ្សែ​ព្រំដែន​ទេ។

ប៉ុន្តែ​ នៅ​ពេល​បណ្តា​ប្រទេស​​ទាំង​នេះ​បាន​ឯករាជ្យ​ប្រទេស​នីមួយៗ​ចាប់​គិត​ពី​ខ្សែ​បន្ទាត់​ព្រំដែន។ ខ្សែ​បន្ទាត់​ព្រំដែន​ផ្អែក​លើ​ផែនទី​ដែល​បារាំង​គូស​លើ​ផែនទី​ខ្នាត​ ១ លើ ១០០០០០ ដែល​ផែន​ទី​​នេះ​គូស​មិន​បាន​គិត​ពី​ការ​កាន់កាប់​របស់​ប្រជាជន​ទេ។ ដូច្នេះ​ហើយ​បាន​ជា​ពេល​ដែល​ខ្សែ​ព្រំដែន​រត់​លើ​ដី​ជាក់ស្តែង​វា​បាន​រត់​តាម​ខ្សែ​ព្រំដែន​លើ​ផែនទី។

លោក សុខ ឥសាន បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាស​​ជាមួយ​វិទ្យុ​អាស៊ីសេរី​​កាលពី​ថ្ងៃ​អង្គារ​ថា​៖​ «​ដូច្នេះ​នៅ​លើ​ដី​ជាក់ស្តែង​វា​មាន​ប៉ះពាល់​ ឬ​ដី​ដែល​ប្រជាជន​កាន់កាប់​ត្រូវ​ចេញ​ចូល​ពី​ខ្សែ​ព្រំដែន។ ហេតុ​នេះ​ហើយ​បាន​ជា​ពេល​បោះ​បង្គោល​ព្រំដែន​រួច​មាន​ដី​ប្រជាជន​កម្ពុជា​ចូល​ទៅ​ក្នុង​ដែន​ដី​វៀតណាម​ប្រមាណ​ជាង ២០០០ ហិកតា ដី​ប្រជាជន​វៀតណាម​កាន់កាប់​ចូល​មក​ក្នុង​ដែនដី​កម្ពុជា ជាង ១០០០ ហិកតា»។

លោក សុខ ឥសាន ​បន្ត​ថា​៖ «ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ប្រជាជន​ប្រទេស​ទាំង​ពីរ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ធ្វើការ​ដោះដូរ​ដី​ដែល​ចូល​ទៅ​វិញ​ទៅ​មក​នោះ​តាម​ទំហំ​ជាក់ស្តែង។ នេះ​ជា​នយោបាយ​ការពារ​ផលប្រយោជន៍​ប្រជាជន​ផង ការពារ​បូរណភាព​ដែនដី​ផង​ដោយ​ស្មើភាព សន្តិវិធី និង​យោគយល់​គ្នា​ក្នុង​នាម​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​»។
នៅពេល​ទាក់ទង​កាលពី​ម្សិលមិញ​លោក សុខ ឥសាន បាន​ថ្លែង​ដដែល​ថា​អ្វី​ដែល​លោក​​និយាយ​​ថា​គឺ​គ្រាន់​តែ​ជា​គោលការណ៍​ហើយ​ក៏​​​​បាន​បញ្ជាក់​ជាថ្មី​ផង​ដែរ​ថា​លោក​មិន​​ប្រាកដ​​អំពី​តួលេខ​នៃ​ចំនួន​​​ផ្ទៃដី​​ដែល​ចូល​គ្នា​ទៅវិញ​ទៅមក​ទេ​​ហើយ​ថា​​តួលេខ​ដី​ជាង ២០០០ ​ហិកតា​ និង​តួលេខ​ជាង ១០០០ ​ហិកតា​លោក​មិន​ប្រាកដ​ថា​តួលេខ​ណា​​ចូល​កម្ពុជា​​ និង​តួលេខ​ណា​ចូល​វៀតណាម​នោះ​ទេ​។ ​ពាក់ព័ន្ធ​នឹង​គោលការណ៍​ដោះដូរ​ដី​លោក សុខ ឥសាន ​ក៏​បាន​ថ្លែង​ផង​ដែរ​ថា​ លោក​មិន​ប្រាកដ​ទេ​ថា​តើ​​មាន​ដី​ចំនួន​ប៉ុន្មាន​ហិកតា​​​ និង​ទីតាំង​ណា​ខ្លះ​​ដែល​រដ្ឋាភិបាល​ កម្ពុជា‑វៀតណាម ​​នឹង​ដោះដូរ​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​​បាន​បង្វែរ​សំណួរ​​នេះ​ឲ្យ​ទៅ​សួរ​​ទេសរដ្ឋមន្រ្តី​​ដែល​ទទួល​បន្ទុក​​​កិច្ចការ​ព្រំដែន​លោក វ៉ា គីមហុង​។

ប៉ុន្តែ​លោក វ៉ា គីមហុង​ មិន​បាន​ថ្លែង​លម្អិត​​ទេ​កាលពី​ម្សិលមិញ​ដោយ​គ្រាន់តែ​ថា​ផ្អែក​តាម​យន្តការ​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​ការងារ​​លើ​បញ្ហា​នេះ​ដើម្បី​​ឲ្យ​ប្រជាជន​មិន​បាត់បង់​ដី​​របស់​ខ្លួន។ ​«​​​ខ្ញុំ​មិន​និយាយ​ថា​ជា​ការ​ដោះដូរ​ទេ។ ខ្ញុំ​និយាយ​ថា​ជា​យន្តការ​ដែល​ [យើង​] ​មាន​​ជា​យូរ​មក​ហើយ​​»។

មាន​ការ​​រិះគន់​ជា​យូរ​មក​ហើយ​ថា​ការ​ដោះដូរ​ដី​នៅ​តាម​ព្រំដែន​គឺ​នឹង​កាន់តែ​ធ្វើឲ្យ​ខ្មែរ​ខាតបង់​ទឹកដី​កាន់​តែ​ច្រើន​ថែម​ទៀត។

អ្នក​វិភាគ​សង្គម​លោក គីម សុខ ដែល​បាន​ចុះ​ទៅ​ពិនិត្យ​តាម​​​ព្រំដែន​​បាន​ថ្លែង​ថា​ កម្ពុជា​​​មិន​មាន​​ទីតាំង​ដី​ណា​មួយ​ដើម្បី​ដោះដូរ​ជាមួយ​វៀតណាម​​ទេ​ដោយសារ​ការ​​​ដាំ​បង្គោល​ព្រំដែន​គឺ​កំពុង​ធ្វើ​ឡើង​​​នៅ​លើ​​ទីតាំង​នៃ​​ទឹកដី​កម្ពុជា​តាម​​បណ្តោយ​ព្រំដែន។ ​

លោក គីម សុខ បាន​ថ្លែង​ថា​៖ «​​មិន​មាន​អ្វី​ត្រូវ​ដោះដូរ​។ យើង​មិន​ដែល​ចូល​ [ទៅ​ខាង​វៀតណាម​] [​វៀតណាម​] ​បាន​ចូល​មក​យើង​។ វា​មាន​ន័យ​ថា [យើង​] ​កាត់​ច្រើន​ជាង​ទៅ​ឲ្យ [​វៀតណាម​] វា​មិនមែន​ជា​ការ​ដោះដូរ​ទេ​។ ​ខ្ញុំ​ចុះ​ទៅ​ព្រំដែន​យើង​គ្រាន់​តែ​សុំ​មើល​កៀក​ព្រំដែន [វៀតណាម] ​មិន​អនុញ្ញាត​​ឲ្យ​យើង​មើល​។ ​តើ​ឲ្យ​យើង​និយាយ​ថា​យើង​ចូល​​ [ខាង​វៀតណាម​] ​យ៉ាង​ម៉េច​ទៅ​? តើ​ [យើង] ​ចូល​ [ខាង​វៀតណាម​] យ៉ាង​ម៉េច​? PS