Wednesday, November 16, 2016

enator’s zoo relocates to Phnom Penh

Senator’s zoo relocates to Phnom Penh

The entrance to Senator Ly Yong Phat’s Safari World in Koh Kong province in 2007. Creative Commons


The move of ruling party Senator Ly Yong Phat’s “Safari World” from Koh Kong province to Phnom Penh is almost complete, the powerful politician and businessman said yesterday.

Phat said the new zoo would open on the capital’s Chroy Changvar peninsula in early 2017 and offer the same attractions as its current site, which include orangutan boxing performances, crocodile shows, tigers and a water park for marine animals.

“I will bring young Cambodians to see what they have never seen before,” Phat said yesterday, acknowledging the remote Koh Kong location, which is adjacent to his border casino complex, had made business tough.

“At first I thought that by situating it in Koh Kong province it could attract tourists from Thailand and Cambodia as well, but after it was opened, it was not as successful as expected.”

Phat, a tycoon whose interests also include sugar plantations and cigarettes, said he hoped the new 80-hectare park’s proximity to the capital would attract more visitors. He said prices would remain $5 for Cambodians and between $7 and $10 for foreigners.

Asked whether the orangutan boxing – which is part of a routine performed by the primates – would definitely continue when the park moves, Phat, saying the line was unclear, suggested the Post ring back but then failed to answer later calls.

Nick Marx, Wildlife Alliance director of wildlife rescue and care programs, said though he did not approve of animal performances, his previous visit to the senator’s Koh Kong zoo found the animals generally well cared-for.

អ្នក​ភូមិ​ផ្អាវ​ខេត្ត​ឧត្តរមានជ័យ​បារម្ភ​អំពី​ការ​រុក​រក​រ៉ែ​របស់​ក្រុមហ៊ុន​ចិន



ប្រជាពលរដ្ឋ​នៅ​ឃុំ​ផ្អាវ នៃ​ស្រុក​ត្រពាំងប្រាសាទ ដែល​ជាប់​ព្រំប្រទល់​គ្នា​ជាមួយ​នឹង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ចិន មួយ​កំពុង​ស្រាវជ្រាវ​បណ្ដើរ និង​ជីក​យក​រ៉ែ​ធ្យូង​ថ្ម ដឹក​ចេញ​បណ្ដើរ​ពី​ជិត​តំបន់​ដែល​ពួកគេ​រស់​នៅ។ ពលរដ្ឋ​ព្រួយបារម្ភ​ថា ប្រសិនបើ​ការ​ជីក​យក​រ៉ែ​ធ្យូង​ថ្ម​នោះ​ចាប់ផ្ដើម​ដំណើរ​ការ​ជា​ទ្រង់ទ្រាយ​ធំ គឺ​វា​នឹង​ធ្វើ​ឱ្យ​មាន​ជាតិ​ពុល​ដល់​បរិស្ថាន​ទឹក ព្រមទាំង​ដី​ស្រែ​ចំការ​មួយ​ចំនួន។

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ភូមិ​ផ្អាវ ឃុំ​ផ្អាវ បាន​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​ចិន មួយ ដែល​ចូល​ទៅ​រុករក ព្រម​ទាំង​ជីក​យក​រ៉ែ​ធ្យូង​ថ្ម​ផង គឺ​មិន​គោរព​សន្យា​ដូច​ការ​ដែល​ធ្លាប់​អះអាង​ជាមួយ​ពួកគេ​ទេ។

អ្នក​ភូមិ​ផ្អាវ ម្នាក់ ក្នុង​ចំណោម​ជា​ច្រើន​ទៀត គឺ​អ្នកស្រី ចិត ថេង។ អ្នកស្រី​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៦ ខែ​វិច្ឆិកា ថា រូប​គាត់​និង​អ្នក​ភូមិ​ជា​ច្រើន​ទៀត កំពុង​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ដី​ចំការ ពីព្រោះ​តែ​គម្រោង​របស់​ក្រុមហ៊ុន​ចិន បាន​រុករក​រ៉ែ​ធ្យូង​ថ្ម​ប៉ះ​ចំ​ដី​ចំការ​របស់​គាត់។ ស្ត្រី​ដដែល​បញ្ជាក់​ថា កាល​ពី​មុន​ចាប់​ផ្ដើម​រុករក​រ៉ែ​ធ្យូង​ថ្ម គឺ​ក្រុមហ៊ុន​ចិន ធ្លាប់​បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ដោយ​សន្យា​ថា នឹង​ជួយ​ធ្វើ​ផ្លូវ​ក្នុង​ភូមិ​ឱ្យ​បាន​ស្អាត ក៏ប៉ុន្តែ​ពេល​ក្រុមហ៊ុន​ចិន ជីក និង​ដឹក​ជញ្ជូន​យក​រ៉ែ​ធ្យូង​ថ្ម​ជា​បណ្ដើរៗ​ទៅ​ហើយ គឺ​មិន​ត្រឹមតែ​មិន​ធ្វើ​ផ្លូវ​ទេ ថែម​ទាំង​ធ្វើ​កុងត្រូល​បិទ​ផ្លូវ​មិន​ឱ្យ​អ្នក​ភូមិ​ចេញ​ចូល​ដោយ​ងាយ​ទៅ​ចំការ​ថែម​ទៀត​ផង៖ «ឃើញ​ក្រុមហ៊ុន​គ្រាន់តែ​ចាក់​ដី​បន្តិចៗ​នៅ​តាម​ផ្លូវ ប៉ុន្តែ​ការ​ចាក់​នោះ គឺ​ផ្លូវ​ប្រើប្រាស់​មិន​កើត​ផង​ហ្នឹង ហើយ​ក៏​ស្ងាត់​ទៅ ប៉ុន្តែ​ក្រុមហ៊ុន​នៅ​តែ​ជីក​យក​រ៉ែ​ធ្យូង​ថ្ម»។
ទោះ​ជា​យ៉ាង​ណា អ្នក​ភូមិ​ផ្អាវ មិន​ស្គាល់​ឈ្មោះ​ក្រុមហ៊ុន​ចិន នោះ ឱ្យ​ប្រាកដ​ទេ ពីព្រោះ​តែ​ក្រុមហ៊ុន​បាន​សរសេរ​អក្សរ​ចិន។

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​ឧត្តរមានជ័យ លោក ភុន ឡែន មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ចិន ឈ្មោះ យូ ឃាង (Yu Kheang) បាន​ទទួល​អាជ្ញាធរ​ប័ណ្ណ​អាជីវកម្ម​រ៉ែ​ធ្យូងថ្ម នៅ​តំបន់​ឃុំ​ផ្អាវ នោះ ដោយ​ជីក​យក​រ៉ែ​ធ្យូងថ្ម ទៅ​លក់​ឱ្យ​ឡឥដ្ឋ និង​រោងចក្រ​អគ្គិសនី​មួយ មាន​កម្លាំង​ថាមពល ២០០​មេហ្គាវ៉ាត់ សាងសង់​នៅ​ជិត​នោះ។ ក៏ប៉ុន្តែ​បច្ចុប្បន្ន​រ៉ែ​ធ្យូងថ្ម​នោះ អត់​មាន​ទីផ្សារ​ក្រុមហ៊ុន​ក៏​ផ្អាក​ការ​ជីក​យក​រ៉ែ​ជា​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ឱ្យ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ហាន់ សេង (Han Seng) ដំណើរ​ការ​សិន។

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ដដែល​បញ្ជាក់​ថា ក្រុមហ៊ុន​ដែល​ជីក​យក​រ៉ែ​ធ្យូងថ្ម​នោះ មិន​បំភ្លេច​ពាក្យ​សន្យា​ធ្វើ​ផ្លូវ និង​ដោះស្រាយ​បញ្ហា​ដីធ្លី​ដែល​នឹង​ប៉ះពាល់​ដូច​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ​នោះ​ទេ៖ «ក្រុមហ៊ុន​អត់​ទាន់​ដំណើរ​ការ ហើយ​ក្រុមហ៊ុន​ប្រាកដ​ជា​ជួយ​ធ្វើ​ផ្លូវ ហើយ​ថែម​ទាំង​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ផង ប្រសិនបើ​ក្រុមហ៊ុន​សិក្សា​ទៅ​ប៉ះពាល់​កន្លែង​ណា​មួយ»។

ទោះ​ជា​យ៉ាង​ណា ស្ត្រី​អ្នក​ភូមិ​ផ្អាវ ម្នាក់​ទៀត អ្នកស្រី ទេព លឹម រិះគន់​ថា គាត់​គ្មាន​ជំនឿ​លើ​ក្រុមហ៊ុន​ក្នុង​ការ​ធ្វើ​ផ្លូវ​ឱ្យ​ស្អាត​នោះ​ទេ ពីព្រោះ​គ្រាន់តែ​ក្រុមហ៊ុន​ចាប់​ផ្ដើម​មក​ជីក​រ៉ែ​ធ្យូងថ្ម ហើយ​អ្នក​ភូមិ​ត្រូវ​ការ​យក​កម្ទេចកំទី​ទៅ​ចាក់​លើ​ផ្លូវ គឺ​គេ​មិន​ឱ្យ​យក​ផង ទាល់តែ​ទិញ​ក្នុង ១​ឡាន​ថ្លៃ ៧​ម៉ឺន​រៀល។

មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​ឧត្តរមានជ័យ ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ចិន យូ ឃាង បាន​ចូល​ទៅ​សិក្សា​រក​រ៉ែ​ធ្យូងថ្ម នៅ​តំបន់​ឃុំ​ផ្អាវ នោះ តាំង​ពី​អំឡុង​ឆ្នាំ​២០១២ មក។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន ព្រួយ​បារម្ភ​ខ្លាចក្រែង​ការ​ជីក​យក​រ៉ែ​ធ្យូងថ្ម​នោះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដីធ្លី​របស់​ប្រជាពលរដ្ឋ ហើយ​មិន​មាន​ការ​ដោះស្រាយ​ដោយ​តម្លាភាព​ត្រឹមត្រូវ៕

ពលរដ្ឋ​និង​បក្ស​ប្រឆាំង​នៅ​ស្រុក​តំបែរ​មិន​ពេញ​ចិត្ត​ការ​សង់​ស្នាក់ការ​បក្ស​ប្រជាជន​លើ​ដី​រដ្ឋ

ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ពលរដ្ឋ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​ទឹកជ្រៅ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ អះអាង​ថា​បាន​កសាង​រំលោភ​លើ​ដី​សាធារណៈ​របស់​រដ្ឋ នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo ADHOC



ប្រជាពលរដ្ឋ និង​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ឃុំ​ទឹកជ្រៅ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ លើក​ឡើង​ថា ការ​យក​ដី​សមូហភាព ឬ​ដី​រដ្ឋ​ទៅ​ធ្វើ​ស្នាក់ការ​គណបក្ស​កាន់​អំណាច គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ។ បន្ថែម​ពី​នេះ អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​ប្រាប់​ពលរដ្ឋ​អំពី​គម្រោង​សាងសង់​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា លើ​ដី​នោះ​ឡើយ។ មេ​ឃុំ​ទឹកជ្រៅ អះអាង​ថា ពួក​គេ​ក៏​បាន​ប្រាប់​ពលរដ្ឋ​អំពី​បញ្ហា​នេះ​ដែរ ហើយ​ដី​នោះ គឺ​ជា​កម្មសិទ្ធិ​របស់​គណបក្ស​ជា​យូរ​មក​ហើយ។

ប្រជាពលរដ្ឋ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​ទឹកជ្រៅ បញ្ជាក់​ថា អាជ្ញាធរ​គប្បី​ប្រាប់​ប្រជាជន​ឲ្យ​បាន​ដឹង​ច្បាស់​អំពី​ការ​យក​ដី​រដ្ឋ​នៅ​ក្នុង​ឃុំ ទៅ​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន ឬ​សម្បត្តិ​បក្ស​របស់​ខ្លួន។

ជាង​នេះ​ទៀត ពួក​គេ​យល់​ថា ប្រសិន​បើ​រក្សា​ទុក​ដី​សម្បត្តិ​សាធារណៈ គឺ​អាច​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​អ្នក​ភូមិ នៅ​ពេល​មាន​សេចក្តី​ត្រូវ​ការ ឬ​មាន​ពិធី​ផ្សេងៗ​នៅ​ក្នុង​មូលដ្ឋាន។


ពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​រៀបរាប់​ថា អ្នក​ភូមិ​ភាគច្រើន​នៅ​ក្នុង​ភូមិ គឺ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​យក​ដី​សាធារណៈ​របស់​រដ្ឋ​នៅ​ក្នុង​ឃុំ ធ្វើ​ជា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បន្ត​ថា ដី​ដែល​អាជ្ញាធរ​យក​ទៅ​សាងសង់​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ពលរដ្ឋ​មិន​បាន​ដឹង​ថា អាជ្ញាធរ​ស្នើសុំ​ពី​ខាង​លើ ឬ​យ៉ាង​ណា​ទេ គ្រាន់​តែ​ដឹង​ថា ដី​នោះ​ជា​ដី​របស់​រដ្ឋ​ពី​ដើម​មក៖ «ដល់​ពេល​មាន​ប្រជុំ​មាន​អី ក៏​គេ​មិន​ដែល​ប្រាប់។ អ៊ីចឹង​ក៏​ខ្ញុំ​មិន​សូវ​បាន​ដឹង​រឿង​សាច់​ក្នុង​ដែរ»។


ជាមួយ​គ្នា​នេះ ជំទប់​ទី​២ ឃុំ​ទឹកជ្រៅ មក​ពី​បក្ស​ប្រឆាំង លោក យ៉ាន កើត មាន​ប្រសាសន៍​ថា មិន​ត្រឹម​តែ​ពលរដ្ឋ​ទេ​ដែល​មិន​បាន​ដឹង​អំពី​ការ​យក​ដី​រដ្ឋ​ទៅ​កសាង​មន្ទីរ​បក្ស​នោះ ប៉ុន្តែ​សូម្បី​ពួក​គាត់​ដែល​ជា​អាជ្ញាធរ​ឃុំ ក៏​មិន​បាន​ដឹង​អំពី​បញ្ហា​នេះ​ដែរ។ លោក​ថា ដី​សាធារណៈ​របស់​រដ្ឋ​នៅ​តំបន់​នោះ គឺ​មាន​ទំហំ​ប្រមាណ ២​ហិកតារ ហើយ​អាជ្ញាធរ​ឃុំ​បាន​យក​ចំណែក​ដី​ទំហំ​ជាង ២០​ម៉ែត្រ គុណ​នឹង ៤០​ម៉ែត្រ យក​ទៅ​កសាង​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ឲ្យ​ដឹង​ដែរ​ថា ដី​នោះ​ស្ថិត​នៅ​ជាប់​នឹង​ដី​សាលា​ឃុំ ជាប់​របង​វត្ត​ទឹកជ្រៅ ជាប់​មណ្ឌល​សុខភាព និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជាដើម៖ «បាទ! អត់​មាន​បាន​ប្រជុំ​ទេ គាត់​ធ្វើ​តាម​តែ​អំពើ​ចិត្ត​គាត់។ គាត់​អត់​មាន​បាន​ប្រជុំ​ពិភាក្សា​គ្នា​ទេ»។

ជំទប់​ទី​២ ឃុំ​ដដែល​យល់​ថា ប្រសិន​បើ​ដី​នេះ​រក្សា​ទុក​ជា​ដី​រួម​ដដែល គឺ​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​ប្រជាពលរដ្ឋ ដូចជា​អាច​មាន​ទីធ្លា​សម្រាប់​ធ្វើ​បុណ្យ​ទាន​ម្តងៗ ហើយ​អាច​រក្សា​ទុក​ជា​កន្លែង​រក្សា​ទ្រព្យ​សម្បត្តិ​រួម​របស់​អ្នក​ស្រុក​ទៀត​ផង។

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​ទឹកជ្រៅ លោក ឈិត ឈុន មាន​ប្រសាសន៍​ថា ដី​នោះ គឺ​គណៈកម្មការ​វត្ត និង​ព្រះចៅ​អធិការ​វត្ត​ទឹកជ្រៅ បាន​សម្រេច​ប្រគល់​ឲ្យ​គណបក្ស​តាំង​ពី​ឆ្នាំ​១៩៩៦ មក ប៉ុន្តែ​ជំនាន់​នោះ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មូលដ្ឋាន​មិន​មាន​លទ្ធភាព​កសាង​អ្វី​បាន។ លោក​ថា ទើប​តែ​ថ្មីៗ​នេះ ខាង​លោក​មាន​លទ្ធភាព​កសាង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឡើង ហើយ​ការ​កសាង​កន្លង​ទៅ គឺ​សម្រេច​បាន​ប្រមាណ ៧០​ភាគរយ​ហើយ៖ «ដី​ហ្នឹង​ខ្ញុំ​បាន​ប្រកូក​ប្រកាស​ថា​ទុក​សម្រាប់​ធ្វើ​ស្នាក់ការ​គណបក្ស​ទាំងអស់​ផ្តុំ​ហ្នឹង។ អា​ទទឹង ២៥​ម៉ែត្រ​បណ្តោយ ៤០​ម៉ែត្រ​ហ្នុង»។

លោក​បន្ត​ថា ពលរដ្ឋ​ភាគច្រើន​គេ​មិន​ជំទាស់​ទៅ​នឹង​ការ​សាងសង់​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ ប៉ុន្តែ​មាន​បក្ស​ប្រឆាំង​មួយ​ចំនួន​តូច​ដែល​ជំទាស់​បញ្ហា​នេះ។ យ៉ាង​នេះ​ក្តី លោក​ថា​ដំណើរ​ការ​កសាង​មន្ទីរ​បក្ស​នៅ​តែ​បន្ត​ដដែល។

មន្ត្រី​អង្កេត​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក វ៉ន សេងធុយ បញ្ជាក់​ថា តាម​ច្បាប់ ដី​សាធារណៈ​របស់​រដ្ឋ គឺ​គ្មាន​បុគ្គល​ណា​ម្នាក់ ឬ​ក្រុម​ណា​មួយ​អាច​ចាត់ចែង ឬ​លក់​ដូរ​បាន​ទេ ប្រសិន​បើ​គ្មាន​ការ​ធ្វើ​អនុប្រយោគ​ពី​រដ្ឋ​ជា​មុន​នោះ។ លោក​បន្ថែម​ទៀត​ថា ប្រសិន​បើ​ដី​នោះ​ជា​កម្មសិទ្ធិ​របស់​វត្ត គឺ​គណៈកម្មការ​វត្ត និង​ចៅ​អធិការ​វត្ត​អាច​ចាត់ចែង​បាន ប៉ុន្តែ​បើ​ជា​ដី​សាធារណៈ​របស់​រដ្ឋ គឺ​មិន​អាច​មាន​អ្នក​ចាត់ចែង​បាន​ឡើយ។ លោក​អះអាង​ថា ប្រជាពលរដ្ឋ ព្រម​ទាំង​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​មិន​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​អាជ្ញាធរ​ឃុំ​ពេល​នេះ ពួក​គេ​អាច​ប្ដឹង​ទៅ​អាជ្ញាធរ​ស្រុក ឬ​ខេត្ត ហើយ​ក៏​អាច​តវ៉ា​ដល់​ក្រសួង​ពាក់ព័ន្ធ​បាន​ថែម​ទៀត​ផង៕

សហគមន៍​ព្នង​ស្នើសុំ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ករណី​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​តំបន់​សក្ការៈ



សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ភូមិ​ពូនរ៉ែង ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ដោះស្រាយ​ករណី​ឈូស​ឆាយ​ដី​តំបន់​គោរព​បូជា​របស់​សហគមន៍ ដើម្បី​យក​ដី​ពី​សំណាក់​ក្រុមហ៊ុន​មួយ ដែល​អ្នក​ភូមិ​មិន​ស្គាល់​អត្តសញ្ញាណ។ អ្នក​ភូមិ​ចោទ​ថា ក្រុមហ៊ុន​នោះ​កំពុង​បំពាន​ទៅ​លើ​ប្រពៃណី​ជំនឿ​របស់​ជនជាតិ​ដើម​ភាគតិច។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ភូមិ​ពូនរ៉ែង គ្រោង​ដាក់​ពាក្យ​ប្ដឹង​ទៅ​ការិយាល័យ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី សុំ​អន្តរាគមន៍​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ករណី​ឈូស​ឆាយ​តំបន់​ខ្ទម​អ្នកតា ដែល​ប្រជាពលរដ្ឋ​គោរព​បូជា។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា អ្នក​ភូមិ​ប្រមាណ ៥០​នាក់​បាន​នាំ​គ្នា​រារាំង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​មួយ ដែល​កំពុង​ឈូស​ឆាយ​ដី​តំបន់​ខ្ទម​អ្នកតា។ គ្រា​នោះ​ដែរ អ្នក​ភូមិ​បាន​ផ្តល់​ព័ត៌មាន​ជូន​អាជ្ញាធរ​ភូមិ​ឲ្យ​ជួយ​ដោះស្រាយ។

អ្នក​តវ៉ា​មួយ​រូប គឺ​លោកស្រី ស្វាយ ត្រេន បញ្ជាក់​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ថា បន្ទាប់​ពី​អ្នក​ភូមិ​បាន​បញ្ឈប់​គ្រឿងចក្រ​មិន​ឲ្យ​ឈូស​ឆាយ​ដី​ខ្ទម​អ្នកតា​នោះ ប្រធាន​ភូមិ​បាន​សន្យា​ថា​ដោះស្រាយ​បញ្ហា​ជូន​អ្នក​ភូមិ ក៏ប៉ុន្តែ​រហូត​ថ្ងៃ​នេះ ការ​សន្យា​មិន​ឃើញ​មាន​ដំណោះស្រាយ​អ្វី​នៅ​ឡើយ។ លោកស្រី​បន្ត​ថា ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ភូមិ​ជាមួយ​គ្នា​ឈ្មោះ ខៀវ ព្រិល បាន​លក់​ដី​របស់​ខ្លួន​នៅ​ជិត​តំបន់​ខ្ទម​អ្នកតា ក៏ប៉ុន្តែ​ក្រុមហ៊ុន​ទិញ​ដី​សហគមន៍​មិន​បាន​ស្គាល់​អត្តសញ្ញាណ បាន​ឈូស​បំពាន​លើ​ខ្ទម​អ្នកតា៖ «និយាយ​ជាមួយ​អត់​ស្តាប់​គ្នា​សោះ! គាត់​ថា​អ្នក​លក់​ឲ្យ​គាត់​អ្នក​ហ្នឹង​សង​ទៅ ជួប​អ្នក​លក់​គាត់​ថា​អត់​លក់​ទេ លក់​ខាង​ក្រោម​ផ្លូវ​នោះ​ទេ»។
ទាក់ទង​ករណី​នេះ​ដែរ ជំទប់​ទី​១ ឃុំ​ដាក់ដាំ លោក កាច ណា បញ្ជាក់​ថា អាជ្ញាធរ​បាន​ទទួល​ព័ត៌មាន​នេះ ក៏ប៉ុន្តែ​មិន​ឃើញ​ប្រជាពលរដ្ឋ​ប្ដឹង​មក​អាជ្ញាធរ​ឃុំ​នៅ​ឡើយ។ លោក​បន្ត​ថា អាជ្ញាធរ​ទុក​លទ្ធភាព​ឲ្យ​អ្នក​លក់​ដី និង​សហគមន៍ រួម​ទាំង​ប្រធាន​ភូមិ​ដោះស្រាយ​សម្របសម្រួល​គ្នា​ជា​មុន។ ប្រសិន​ភាគី​ទាំង​ពីរ​មិន​អាច​ដោះស្រាយ​បាន ប្រធាន​ភូមិ​ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​ឃុំ​ជួយ​ដោះស្រាយ៖ «លក់​មិន​ដឹង​កំណត់​ព្រំ ដល់​ខាង​ក្រុមហ៊ុន​ឈូស​មិន​តាម​ប្រជាពលរដ្ឋ​ចង្អុល មិន​ដឹង​គេ​ឈូស​ចូល​កន្លែង​គេ​តម​មិន​ដឹង»។

របាយការណ៍​របស់​សហគមន៍​ភូមិ​ពូនរ៉ែង ដី​តំបន់​ខ្ទម​អ្នកតា​របស់​សហគមន៍​មាន​ទំហំ​ជាង​កន្លះ​ហិកតារ។ បច្ចុប្បន្ន អ្នក​ទិញ​ដី​បាន​ឈូស​ឆាយ​តំបន់​នោះ​អស់​ពាក់​កណ្ដាល ទើប​អ្នក​ភូមិ​រារាំង​មិន​ឲ្យ​គ្រឿងចក្រ​ឈូស​ឆាយ​បន្ត។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា គាំទ្រ​ការ​ស្វែងរក​កិច្ច​អន្តរាគមន៍​ផ្លូវ​ច្បាប់​ពី​សំណាក់​សហគមន៍។ លោក​ថា ប្រសិន​សហគមន៍​ដាក់​ពាក្យ​ប្ដឹង​មក​ការិយាល័យ​ការពារ​សិទ្ធិ​មនុស្ស និង​ចុះ​អង្កេត​រក​អង្គ​ហេតុ និង​អ្នក​ពាក់ព័ន្ធ​ដើម្បី​អន្តរាគមន៍​ជូន​អាជ្ញាធរ​ស្រុក និង​ខេត្ត​ជួយ​ដោះស្រាយ៖ «បើ​សិន​មាន​ការ​ឈូស​ឆាយ​លើ​តំបន់​គោរព​បូជា គឺ​ជា​ការ​រំលោភ​ទៅ​លើ​ប្រពៃណី។ ករណី​ហ្នឹង​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»។

ចាស់​ព្រឹទ្ធាចារ្យ និង​ជា​តំណាង​ជនជាតិ​ដើម​ភាគតិច​ឃុំ​ដាក់ដាំ លោក ទឺយ ធិ បញ្ជាក់​ថា សហគមន៍​ទាមទារ​ឲ្យ​អ្នក​ឈូស​ឆាយ ទទួល​ខុស​ត្រូវ​សង​សំណង​ប្រពៃណី​សែន​អារក្ស​អ្នកតា​តាម​ជំនឿ​អ្នក​ភូមិ រួម​ទាំង​ប្រគល់​ដី​ដែល​បាន​ឈូស​ឆាយ​មក​សហគមន៍​គ្រប់គ្រង​ដូច​ដើម៕

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ប្រកាស​ចាត់​វិធានការ​លើ​បទល្មើស​ល្បែង​ស៊ី​សង

ល្បែង​ជល់​មាន់​នៅ​ភូមិ​ស្មាច់ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៦។ Photo Provided


ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ប្រកាស​ចាត់​វិធានការ​ក្តៅ​ទៅ​លើ​មន្ត្រី​ក្រោម​ឱវាទ មាន​អធិការ​ក្រុង ស្រុក និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សង្កាត់​នានា ដែល​ទុក​បណ្តោយ​ឲ្យ​មាន​សកម្មភាព​ចែក​ចាយ ឬ​ប្រើប្រាស់​គ្រឿង​ញៀន និង​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​ខុស​ច្បាប់​កើត​មាន​នៅ​ក្នុង​មូលដ្ឋាន​រៀងៗ​ខ្លួន។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ បាន​ចេញ​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា រំឭក​ដល់​លោក​អធិការ​នៅ​តាម​ក្រុង ស្រុក និង​នាយ​ប៉ុស្តិ៍​រដ្ឋបាល​តាម​ឃុំ-សង្កាត់​នានា​ទូទាំង​ខេត្ត​ព្រះសីហនុ ឲ្យ​បន្ត​សកម្មភាព​ចុះ​បង្ក្រាប​បទល្មើស​ចែក​ចាយ និង​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន​ឲ្យ​បាន​ជា​ប្រចាំ។ ជាង​នេះ​ទៀត ល្បែង​ស៊ី​សង​ខុស​ច្បាប់​គ្រប់​ប្រភេទ ក៏​ត្រូវ​រួម​គ្នា​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព។

លោក ជួន ណារិន្ទ សង្កត់​ធ្ងន់​ថា បើ​សិន​ជា​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​រក​ឃើញ​ថា នៅ​តាម​មូលដ្ឋាន​ណា​មួយ​ដែល​អធិការ​ក្រុង ស្រុក និង​នាយ​ប៉ុស្តិ៍​រដ្ឋបាល​តាម​ឃុំ-សង្កាត់​នានា ទុក​បណ្តោយ​ឲ្យ​មាន​បទល្មើស​គ្រឿង​ញៀន និង​ល្បែង​ស៊ី​សង​បន្ត​កើត​មាន​ដោយ​គ្មាន​ការ​បង្ក្រាប ថ្នាក់​ដឹកនាំ​នៅ​តាម​មូលដ្ឋាន​នីមួយៗ​ត្រូវ​ទទួល​ខុស​ត្រូវ​ទៅ​លើ​វិន័យ​របស់​កម្លាំង​នគរបាល​ជាតិ៖ «»។


វិធានការ​ក្តៅ​ធ្វើ​ឡើង​ជា​លាយលក្ខណ៍​អក្សរ​របស់​លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ទៅ​លើ​បទល្មើស​គ្រឿង​ញៀន និង​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​នៅ​ពេល​នេះ ទទួល​បាន​ការ​សាទរ​ពី​ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ភាគច្រើន។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បាន​គាំទ្រ​សកម្មភាព​ការងារ​របស់​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​សកម្ម​ក្នុង​ការងារ​ចុះ​បង្ក្រាប​បទល្មើស​ផ្សេង មាន​បទល្មើស​គ្រឿង​ញៀន និង​បទល្មើស​ចោរ​ឆក់​ប្លន់​ជាដើម ទទួល​បាន​លទ្ធផល​ល្អ​កន្លង​មក។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ ស្នើ​ឲ្យ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ត្រូវ​ចុះ​អនុវត្ត​ការងារ​បង្ក្រាប​គ្រឿង​ញៀន និង​បទល្មើស​ផ្សេងៗ​មាន​ចោរ​ឆក់​ប្លន់ ឬ​បទល្មើស​ល្បែង​ស៊ី​សង​ជាដើម ឲ្យ​បាន​សកម្ម និង​ឲ្យ​បាន​ជា​ប្រចាំ ទើប​បទល្មើស​ទាំងនេះ​នៅ​ខេត្ត​ព្រះសីហនុ មាន​ការ​ថយ​ចុះ៖ «»។

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់​បាន​រំឭក​ដល់​សមត្ថកិច្ច​ក្រោម​ឱវាទ​នៅ​តាម​ខេត្ត-ក្រុង​នានា ឲ្យ​បន្ត​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ដាក់​ចេញ​ឲ្យ​បាន​ជា​ប្រចាំ ដោយ​មិន​ត្រូវ​ធ្វេសប្រហែស​ទេ។

ទាក់ទិន​បញ្ហា​នេះ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ បាន​បង្ហាញ​របាយការណ៍​ឆមាស​ទី​១ ឆ្នាំ​២០១៦ ឲ្យ​ដឹង​ថា បទល្មើស​ជួញដូរ ចែក​ចាយ និង​ប្រើប្រាស់​គ្រឿង​ញៀន ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​ចំនួន ២៧​ករណី និង​ចាប់​ខ្លួន​ជន​ល្មើស​ចំនួន ៤៣​នាក់ បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ផ្ដន្ទាទោស ក្នុង​នោះ​ករណី​ចែក​ចាយ និង​រក្សា​ទុក​គ្រឿង​ញៀន​ខុស​ច្បាប់​មាន ៤០​ករណី ដោយ​ឃាត់​ខ្លួន​ជន​ល្មើស​ចំនួន ៤០​នាក់ និង​ករណី​ប្រើប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់​កើត​ឡើង ១​ករណី ឃាត់​ខ្លួន​ជន​ល្មើស​ចំនួន ៣​នាក់។

លោក ជួន ណារិន្ទ ឲ្យ​ដឹង​ទៀត​ថា យុទ្ធនាការ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៦ នេះ សមត្ថកិច្ច​បាន​ដក​ហូត​វត្ថុ​តាង​ដូចជា គ្រឿង​ញៀន និង​មធ្យោបាយ​សម្រាប់​បម្រើ​ដល់​ការ​ចែក​ចាយ និង​ប្រើប្រាស់​គ្រឿង​ញៀន​បាន​មួយ​ចំនួន​ទៀត៕

អ្នក​រត់​តាក់ស៊ី​ដឹក​ទំនិញ​ចោទ​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​បន្ទាយមានជ័យ​ថា​បង្ខំ​ឲ្យ​បង់​ប្រាក់

ទិដ្ឋភាព​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Hum Chamroeun



ក្រុម​អ្នក​រត់​តាក់ស៊ី​ដឹក​ទំនិញ​ពី​ក្រុង​ប៉ោយប៉ែត ទៅ​ខេត្ត​បន្ទាយមានជ័យ រិះគន់​មន្ត្រី​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នេះ ថា​បង្ខំ​ឲ្យ​ពួក​គាត់​បង់​ប្រាក់​ប្រចាំ​ខែ​ដោយ​មិន​បាន​ចេញ​វិក្កយបត្រ ដើម្បី​ជា​ថ្នូរ​បាន​ដឹក​ទំនិញ​ឆ្លង​កាត់​ទៅ​ដល់​គោលដៅ។ ប្រធាន​ការិយាល័យ​ប៉ូលិស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

ក្រុម​អ្នក​រត់​ឡាន​ដឹក​ទំនិញ​នៅ​ក្រុង​ប៉ោយប៉ែត សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​សកម្មភាព​របស់​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ប្រចាំ​ការ​នៅ​ខេត្ត​បន្ទាយមានជ័យ ថា​ជា​ទង្វើ​គាប​សង្កត់​បង្ខំ​យក​ប្រាក់​ពី​ពួក​គាត់​ដោយ​ខុស​ច្បាប់។

ក្រុម​អ្នក​រត់​តាក់ស៊ី​ដឹក​ទំនិញ​ពី​ក្រុង​ប៉ោយប៉ែត ឆ្ពោះ​ទៅ​ទី​រួម​ខេត្ត​បន្ទាយមានជ័យ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា ថា នៅ​ពេល​ដែល​ពួក​គេ​ដឹក​ទំនិញ ដូចជា​នំ​ចំណី​ក្មេង​ហូប និង​ទឹកក្រូច​ជាដើម ដឹក​ឆ្លង​កាត់​ទៅ​ខេត្ត​បន្ទាយមានជ័យ ម្ដងៗ គឺ​មន្ត្រី​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នេះ តែងតែ​បង្ខំ​ពួក​គាត់​ឲ្យ​បង់​ប្រាក់​ជា​ប្រចាំ។ លោក​អះអាង​ថា អ្នក​ខ្លះ​បង់​ប្រាក់​ប្រចាំ​ថ្ងៃ និង​ប្រចាំ​ខែ ហើយ​ការ​បង់​ប្រាក់​ជាទូទៅ​ពុំ​មាន​វិក្កយបត្រ​ឡើយ គឺ​បើ​បង់​ប្រាក់​ប្រចាំ​ខែ​ប្រមាណ ៥០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ចំណែក​បង់​ប្រាក់​ប្រចាំ​ថ្ងៃ​ចំនួន ១០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ។


ពួក​គាត់​បន្ថែម​ថា ទីតាំង​ដែល​មន្ត្រី​ប៉ូលិស​តម្រូវ​ឲ្យ​ពួក​គាត់​បង់​ប្រាក់​មាន​ពីរ​កន្លែង គឺ​មួយ​ក្រុម​ប្រចាំ​ការ​នៅ​គល់​ស្ពាន​ទឹក​ថ្លា ក្រុង​សិរីសោភ័ណ និង​មួយ​ក្រុម​ទៀត​បើក​ឡាន​ចល័ត​ឃ្លាំ​មើល​នៅ​ម្ដុំ​ផ្សារ​ថ្មី​ទី​រួម​ខេត្ត​បន្ទាយមានជ័យ៖ «ឡាន​ដែល​បើក​ដេញ ភាគច្រើន​បិទ​កញ្ចក់​ខ្មៅ ប្រដេញ​ចាប់​ដូច​គេ​ដេញ​ចាប់​ចោរ​លួច​អ៊ីចឹង រត់​ឡាន​តាម​ផ្លូវ​នេះ ពួក​ខ្ញុំ​ជួប​ហានិភ័យ​ច្រើន​ណាស់ ជាពិសេស​ប៉ះពាល់​ប្រាក់​ដល់​ចំណូល​របស់​ពួក​ខ្ញុំ ព្រោះ​ខ្ញុំ​ជួល​ដឹក​ទំនិញ​គេ​បាន​ប្រាក់​កម្រៃ​បន្តិចបន្តួច​គ្រាន់​ដោះស្រាយ​ជីវភាព​គ្រួសារ ហើយ​ដល់​ពេល​ខ្ញុំ​ចំណាយ​លុយ​បង់​ឲ្យ​ប៉ូលិស​អ៊ីចឹង​ទៅ គឺ​ខែ​ខ្លះ​មិន​គ្រប់​សម្រាប់​ចាយវាយ​ឡើយ»។

ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​ការិយាល័យ​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក ឆេង សុវ៉ាត មាន​ប្រសាសន៍​ថា មន្ត្រី​ប៉ូលិស​ដែល​ទារ​ប្រាក់​ពី​ក្រុម​អ្នក​រត់​តាក់ស៊ី​ដឹក​ទំនិញ​នោះ គឺ​ពុំ​មែន​ជា​ប៉ូលិស​នៅ​ក្នុង​អង្គភាព​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ នោះ​ឡើយ៖ «ធម្មតា​យើង​ធ្វើ​ការ​មាន​មេ​កើយ សម្រាប់​បញ្ជា​ក្នុង​អង្គភាព​ត្រឹមត្រូវ មុន​នឹង​ចុះ​ទៅ​ណា​មក​ណា។ ហើយ​បើ​សិន​ជា​មន្ត្រី​ណា​អនុវត្ត​វិន័យ​របស់​កង​កម្លាំង គឺ​ត្រូវ​តែ​មាន​វិន័យ​ដាក់​ទោស​ហើយ។ ប៉ុន្តែ​រឿង​នេះ ចំពោះ​មន្ត្រី​របស់​ខ្ញុំ គឺ​អត់​មាន​ទេ»។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់​សម្គាល់​ថា កន្លង​ទៅ លោក​តែង​ទទួល​ដំណឹង​ពី​ក្រុម​អ្នក​រត់​តាក់ស៊ី​ត្អូញត្អែរ​អំពី​មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​ស្ទាក់​ចាប់​រថយន្ត​របស់​ពួក​គេ ដើម្បី​បង្ខំ​ឲ្យ​បង់​ប្រាក់​ប្រចាំ​ថ្ងៃ​ជា​ហូរហែ។ លោក​អះអាង​ថា មន្ត្រី​ប៉ូលិស​មិន​ត្រូវ​បង្ខំ​ឲ្យ​ក្រុម​អ្នក​រត់​តាក់ស៊ី​បង់​ប្រាក់​នោះ​ទេ ពីព្រោះ​ទំនិញ​ដែល​ពួក​គាត់​ជួល​ដឹក​ឲ្យ​គេ​នោះ ជា​ទំនិញ​ដែល​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​នៅ​តាម​ច្រក​ព្រំដែន​រួច​មក​ហើយ។

លោក ស៊ុំ ច័ន្ទគា សង្កត់​ធ្ងន់​ថា ករណី​នេះ ប្រសិន​បើ​សមត្ថកិច្ច​ចង់​អនុវត្ត​ច្បាប់ គឺ​សមត្ថកិច្ច​គួរ​តែ​រឹត​បន្តឹង​នៅ​តាម​ស្តង់​លក់​ទំនិញ​ធំៗ​មាន​ប្រសិទ្ធភាព​ជាង៖ «ព្រោះ​ថា​យើង​ឃើញ​បទល្មើស​ជាច្រើន​កើត​ឡើង​ទៅ​មន្ត្រី​ទាំងអស់​នេះ។ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចាត់ការ​អស់​ខ្លះ​ហើយ នៅ​សល់​មួយ​ចំនួន​ធំ​ទៀត​មិន​ទាន់​ចាត់ការ​នៅ​ឡើយ។ ហើយ​មន្ត្រី​ទាំងនោះ​នៅ​តែ​ប្រព្រឹត្ត​ខុស​ច្បាប់​ដោយ​គឃ្លើន​ទៀត»។

បច្ចុប្បន្ន ឡាន​រត់​តាក់ស៊ី​ជួល​ដឹក​ទំនិញ​នៅ​ក្រុង​ប៉ោយប៉ែត មាន​ប្រមាណ ៥០​គ្រឿង ក្នុង​នោះ​មួយ​ចំនួន​ដឹក​ទំនិញ​ទៅ​ដាក់​នៅ​ទី​រួម​ខេត្ត​បន្ទាយមានជ័យ និង​មួយ​ចំនួន​ទៀត​ទៅ​ទី​រួម​ខេត្ត​សៀមរាប ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​ចន្លោះ​ពី ៦​ម៉ឺន​ទៅ ១០​ម៉ឺន​រៀល​ក្នុង​មួយ​លើក៕

មន្ត្រី​បក្ស​ប្រឆាំង​ថា​ពលរដ្ឋ​ជិត​២​ម៉ឺន​នាក់​នៅ​ស្រុក​ព្រែកប្រសព្វ​មិន​ទាន់​ចុះ​ឈ្មោះ​បោះឆ្នោត

ពលរដ្ឋ​នៅ​ឃុំ​ដារ ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo Provided
អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ស្រុក​ព្រែកប្រសព្វ ខេត្ត​ក្រចេះ ឲ្យ​ដឹង​ថា ពលរដ្ឋ​រស់នៅ​ស្រុក​នេះ​ជិត ២​ម៉ឺន​នាក់​នៅ​មិន​ទាន់​ចុះ​ឈ្មោះ​នៅ​ឡើយ​ទេ ខណៈ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​ថ្មី​គិត​ត្រឹម​ថ្ងៃ​ទី​១៥ វិច្ឆិកា នៅ​សល់ ១៥​ថ្ងៃ​ទៀត។

ពួក​គេ​អំពាវនាវ​ឲ្យ គ.ជ.ប អង្គការ​សង្គម​ស៊ីវិល និង​តំណាង​គណបក្ស​នយោបាយ​នានា បន្ត​យុទ្ធនាការ​ឃោសនា​ពី​សារប្រយោជន៍​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ជនបទ ឬ​តំបន់​ដាច់ស្រយាល​ឲ្យ​ទូលំទូលាយ ខណៈ​ការ​ផ្សព្វផ្សាយ​របស់ គ.ជ.ប កន្លង​ទៅ មិន​ទាន់​គ្រប់​ជ្រុងជ្រោយ។

អ្នក​ឃ្លាំ​មើល​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ក្រចេះ ឲ្យ​ដឹង​ថា ពលរដ្ឋ​មួយ​ចំនួន​ធំ​រស់នៅ​ជនបទ និង​តំបន់​ដាច់ស្រយាល ប្រឈម​អស់​សិទ្ធិ​បោះឆ្នោត​ប្រសិន​បើ គ.ជ.ប និង​ស្ថាប័ន​ពាក់ព័ន្ធ មិន​អាច​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​ទាន់​ពេល​ទេ។

សមាជិក​ក្រុមប្រឹក្សា​ស្រុក​ព្រែកប្រសព្វ មក​ពី​គណបក្ស សម រង្ស៊ី អ្នកស្រី ឡាច គឹមអ៊ី កត់​សម្គាល់​ថា មូលហេតុ​ចម្បង​ដែល​ពលរដ្ឋ​ប្រឈម​អស់​សិទ្ធិ​បោះឆ្នោត​ដោយសារ​កត្តា​ជីវភាព ចំណេះ​ដឹង និង​ចំណាក​ស្រុក។ អ្នកស្រី​ថា ពលរដ្ឋ​រស់នៅ​ជនបទ​មួយ​ចំនួន​ធំ ត្រូវ​ជំពាក់​បំណុល​គេ​វ័ណ្ឌ​ក​ដោយ​មិន​ចាប់​អារម្មណ៍​ចុះ​ឈ្មោះ​បោះឆ្នោត បើ​ទោះ​បី​ជា​អាជ្ញាធរ​មូលដ្ឋាន​បាន​ជូន​ដំណឹង​ច្រើន​សា​ក្តី។

អ្នកស្រី​បន្ត​ថា ពលរដ្ឋ​រស់នៅ​ឃុំ​ជ្រោយបន្ទាយ ជាង ៣​ពាន់​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៧​ពាន់​នាក់ នៅ​មិន​ទាន់​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឡើយ​ទេ ដោយសារ​អ្នក​ភូមិ​មួយ​ចំនួន​ទៅ​ធ្វើ​ការ​នៅ​ភ្នំពេញ និង​ខេត្ត​ផ្សេងៗ ខ្លះ​ទៀត​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស និង​មួយ​ចំនួន​មិន​ចាប់​អារម្មណ៍​ចុះ​ឈ្មោះ​បោះឆ្នោត។ អ្នកស្រី​បន្ថែម​ថា អាជ្ញាធរ​ភូមិ​ក៏​ធ្លាប់​ជូន​ដំណឹង​តាម​ផ្ទះ​ដែរ តែ​ការ​ជូន​ដំណឹង​នេះ​មិន​ទូលំទូលាយ ដោយសារ​ពលរដ្ឋ​ភាគច្រើន​រវល់​ការងារ​ស្រែ​ចម្ការ។ អ្នកស្រី​សង្កេត​ឃើញ​ថា ការ​ផ្សព្វផ្សាយ​អំពី​ព័ត៌មាន​បោះឆ្នោត​កន្លង​ទៅ មាន​ភាព​ចន្លោះ​ប្រហោង​ច្រើន ខ្វះ​ការ​សហការ​ជាមួយ​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល និង​មិន​គ្រប់​ជ្រុងជ្រោយ៖ «ខ្ញុំ​ហើយ​អ្នក​ចុះ​ផ្ទាល់ គឺ​ចុះ​ទៅ​កៀង​ដូច​គោ​ចឹង គឺ​គាត់​មិន​សូវ​ចាប់​អារម្មណ៍​ទេ។ គាត់​ថា​ខ្ជិល​ណាស់ បោះ​ទៅ​ក៏​មិន​ដឹង​ម៉េច​ដែរ? ម្យ៉ាង​ទៀត​រាល់​ថ្ងៃ​នេះ គាត់​ខ្វាយខ្វល់​រឿង​ខ្វះខាត​ពាក់ព័ន្ធ​ជំពាក់​ធនាគារ ហើយ​គេ​បិទ​ឈើ​បិទ​អី​ហ្នឹង គាត់​រក​លុយ​រក​កាក់​អី​សង​ធនាគារ​អត់​បាន»។

អនុប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ លោក អឿ គឹមហ៊ាន សង្កេត​ឃើញ​ថា មាន​កត្តា​ច្រើន​ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​អស់​សិទ្ធិ​បោះឆ្នោត ដូចជា​ពលរដ្ឋ​ចំណាក​ស្រុក ខ្វះ​ការ​ផ្សព្វផ្សាយ គ្មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ រើសអើង​និន្នាការ​នយោបាយ និង​ពលរដ្ឋ​មួយ​ចំនួន​ខ្ជិល​ចុះ​ឈ្មោះ​បោះឆ្នោត។ លោក​ថា ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​មាន​លក្ខណៈ​យឺត ក៏​ជំរុញ​ឲ្យ​ពលរដ្ឋ​ខកខាន​ចុះ​ឈ្មោះ​បោះឆ្នោត​ដែរ ដោយ​ពួក​គេ​យល់​ថា បើ​គ្មាន​អត្តសញ្ញាណប័ណ្ណ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​លក្ខណៈ​ស្មុគស្មាញ​ច្រើន។

ពលរដ្ឋ​នៅ​ឃុំ​ដារ ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo Provided

លោក​បញ្ជាក់​ថា បញ្ហា​ទាំងនេះ​ជា​ឧបសគ្គ​ចម្បង​បណ្ដាល​ឲ្យ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ថយ​ចុះ​ខ្លាំង និង​មិន​គ្រប់​ចំនួន​កំណត់​ក្នុង​ទិន្នន័យ​របស់ គ.ជ.ប។ លោក​វាយ​តម្លៃ​ថា ពលរដ្ឋ​រស់នៅ​ខេត្ត​ក្រចេះ ជាង ៦​ម៉ឺន​នាក់ នឹង​ប្រឈម​អស់​សិទ្ធិ​បោះឆ្នោត៖ «អ្នក​ខ្លះ​បាន​យល់ អ្នក​ខ្លះ​ក៏​មិន​បាន​យល់​មួយ​ចំនួន​ធំ​ដែរ តែ​បញ្ហា​ទាំងអស់​ហ្នឹង វា​ធ្វើ​ឲ្យ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ចំនួន​តិច​មិន​ដូចជា​ការ​សង្ឃឹម​ទុក ដែល​មាន​តួលេខ​ក្នុង គ.ជ.ប ដែល​ជាង ២០​ម៉ឺន​នាក់ ហើយ​យើង​ចុះ​បាន​ត្រឹម ១៥​ម៉ឺន​នាក់ ហើយ​ពលរដ្ឋ​ខ្លះ​ក៏​មិន​សូវ​ឲ្យ​តម្លៃ​លើ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដែរ។ យើង​មិន​ដឹង​ថា តើ​ពី​មូលហេតុ​មក​ពី​ឆន្ទៈ​របស់​គាត់ ឬ​ក៏​មូលហេតុ​របស់​អាជ្ញាធរ​មិន​បាន​ផ្តល់​ព័ត៌មាន​ជាក់លាក់»។

លោក អឿ គឹមហ៊ាន បន្ថែម​ថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ក្រចេះ គ្រោង​នឹង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​តាម​រយៈ​ឧបករណ៍​បំពង​សំឡេង​នៅ​តំបន់​មួយ​ចំនួន ដោយ​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ឲ្យ​ប្រញាប់​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​ទាន់​ពេលវេលា។ លោក​សង្កេត​ឃើញ​ថា អាជ្ញាធរ​ភូមិ-ឃុំ​មួយ​ចំនួន ហាក់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ចូលរួម​សហការ​ផ្សព្វផ្សាយ​នៅ​តាម​ផ្ទះ​នោះ​ទេ ហើយ​ការ​ផ្សព្វផ្សាយ​តំបន់​ខ្លះ​រើសអើង​និន្នាការ​នយោបាយ។

តួលេខ​របស់​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត ឲ្យ​ដឹង​ថា ពលរដ្ឋ​នៅ​ស្រុក​ព្រែកប្រសព្វ ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​គិត​ត្រឹម​ថ្ងៃ​ទី​១៥ វិច្ឆិកា បាន​ជាង ២​ម៉ឺន ៥​ពាន់​នាក់ (២៥.០៣៨​នាក់) ស្មើ​នឹង ៥៧% ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៤​ម៉ឺន​នាក់ (៤៤.៤៤៦​នាក់) ដែល​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត។ នៅ​ក្រុង​ក្រចេះ ពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ជាង ១​ម៉ឺន ៤​ពាន់​នាក់ (១៤.៥៦៨​នាក់) ក្នុង​ចំណោម​ពលរដ្ឋ​ជាង ២​ម៉ឺន​នាក់ (២១.៨២០​នាក់) ដែល​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត។

លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ក្រចេះ លោក អ៊ុង ស៊ីយឿន ក៏​បារម្ភ​ពី​ការ​អស់​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​ដែរ ដោយសារ​តែ​ពលរដ្ឋ​មួយ​ចំនួន​រវល់​ធ្វើ​ស្រែ​ចម្ការ និង​ចំណាក​ស្រុក។ តែ​យ៉ាង​ណា គ.ជ.ប បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ផ្សព្វផ្សាយ​ស្ដីពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ឧបករណ៍​បំពង​សំឡេង​គ្រប់​តំបន់។ លោក​ពន្យល់​ថា ប្រសិន​បើ​ពលរដ្ឋ​អត់​មាន​អត្តសញ្ញាណប័ណ្ណ ក៏​អាច​មក​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ដែរ ដោយ​គ្រាន់​តែ​ពលរដ្ឋ​មក​កន្លែង​ចុះ​ឈ្មោះ​បោះឆ្នោត ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត​នឹង​ជំរុញ​ឲ្យ​ពលរដ្ឋ​សុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ពី​អាជ្ញាធរ​ឃុំ៖ «យើង​ខិតខំ​ណាស់ គឺ​ខិតខំ​អំពាវនាវ​គ្រប់​មធ្យោបាយ ជាពិសេស​សុំ​ឲ្យ​ខាង​អាជ្ញាធរ ជាពិសេស​គឺ​ខាង​ខ្ញុំ​រៀបចំ​ប្រជុំ​ចម្រុះ​ដែល​មាន​តំណាង​អាជ្ញាធរ​ខេត្ត។ គណបក្ស​នយោបាយ​អី ជាពិសេស​គឺ​ជម្រាប​ជូន​ពលរដ្ឋ​ដែល​លោក​ពុំ​សូវ គឺ​ភាគតិច​ទេ​ដែល​លោក​ពុំ​សូវ​ចាប់​អារម្មណ៍​លើ​ការ​ចុះ​ឈ្មោះ​ហ្នឹង។ សូម​ឲ្យ​គាត់​ជួយ​ជំរុញ»។

មន្ត្រី​កម្មវិធី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស កត់​សម្គាល់​ថា មិន​ត្រឹម​តែ​នៅ​ខេត្ត​ក្រចេះ ទេ​ដែល​ពលរដ្ឋ​ប្រឈម​អស់​សិទ្ធិ​បោះឆ្នោត គឺ​នៅ​ទូទាំង​ប្រទេស។ លោក​ផ្តល់​ទស្សនៈ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គ.ជ.ប និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បង្កើន​អប់រំ​ផ្សព្វផ្សាយ​តាម​រយៈ​ឧបករណ៍​បំពង​សំឡេង​នៅ​ជនបទ ឬ​តំបន់​ដាច់ស្រយាល ហើយ​ការ​ផ្សព្វផ្សាយ​ទៀតសោត គួរ​តែ​ពន្យល់​ពី​សារសំខាន់ និង​នីតិវិធី​នានា​ទាក់ទិន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។ លើស​ពី​នេះ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បង្កើន​ការ​សម្របសម្រួល​មាន​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ជូន​ពលរដ្ឋ ហើយ គ.ជ.ប ត្រូវ​តែ​រក​មធ្យោបាយ​ផ្តល់​លទ្ធភាព​ឲ្យ​ពលរដ្ឋ​ដែល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស អាច​មាន​ឱកាស​ចុះ​ឈ្មោះ​បោះឆ្នោត​ទាន់​ពេល៖ «មុន​ឋិត​ក្នុង​មូលដ្ឋាន​ក្នុង​ស្រុក​វិញ ទោះ​បី​យ៉ាង​ណា​ក៏ដោយ ល្បឿន​គឺ​អស់​ហើយ មិន​អាច​ឲ្យ​មាន​ច្រើន​លើស​ហ្នឹង​បាន​ទេ។ ឃើញ​ថា​មាន​ការ​បារម្ភ​ខ្លាំង​ព្រោះ​ថា យើង​ត្រូវ​តែ​គិតគូរ​ពី​បញ្ហា​បង​ប្អូន​មាន​ការ​ចំណាក​ស្រុក។ បើ​មិន​ដូច្នេះ​ទេ តាម​តួលេខ​ដែល​ខ្ញុំ​មើល​រាល់​ថ្ងៃ វា​មិន​អាច​លើស​ពី ៧៥% ទៅ ៨០% ទេ។ យើង​បង្កើន​ការ​អប់រំ​បន្ត​ទៀត យើង​ផ្សព្វផ្សាយ​ពី​សារសំខាន់​ចុះ​ឈ្មោះ​បោះឆ្នោត​ហ្នឹង»។

ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​ថ្មី​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ មាន​រយៈពេល ៣​ខែ គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា។ តួលេខ​របស់​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ក្រចេះ ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​គិត​ត្រឹម​ថ្ងៃ​ទី​១៥ វិច្ឆិកា បាន​ជាង ១៥​ម៉ឺន ៣​ពាន់​នាក់ (១៥៣.២៤៣​នាក់) ស្មើ​នឹង ៦៥% ក្នុង​ចំណោម​ពលរដ្ឋ​ជាង ២២​ម៉ឺន​នាក់ (២២៤.៥៤៨​នាក់) ដែល​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត៕

គ្រួសារ​កីឡាករ​ទូក​ង​ពីរ​នាក់​ដែល​ស្លាប់​ទារ​សំណង​៣៥.០០០​ដុល្លារ​ពី​ក្រុមហ៊ុន​ទេសចរណ៍

កប៉ាល់​ទេសចរណ៍​ដែល​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ទូក​ង នៅ​ខាង​មុខ​ព្រះបរមរាជវាំង កាល​ពី​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​១១ វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Cheu Sideth


គ្រួសារ​ជន​រងគ្រោះ​កីឡាករ​ទូក​ង​ដែល​កប៉ាល់​ទេសចរណ៍​បុក បាន​ប្ដឹង​ទាមទារ​សំណង​ចំនួន ៣​ម៉ឺន ៥​ពាន់​ដុល្លារ​ពី​ក្រុមហ៊ុន​កប៉ាល់​ទេសចរណ៍ តែ​ភាគី​ក្រុមហ៊ុន​មិន​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ។ ការ​ប្ដឹង​ទាមទារ​សំណង​នេះ បន្ទាប់​ពី​កប៉ាល់​ទេសចរណ៍​បាន​បើក​បុក​ទូក​ង​ពី​ក្រោយ​បណ្ដាល​ឲ្យ​លិច ហើយ​ស្លាប់​អ្នក​ប្រណាំង​ទូក​ង​ពីរ​នាក់​នៅ​ខាង​មុខ​ព្រះបរមរាជវាំង កាល​ពី​មុន​ថ្ងៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក។

ក្រោយ​ហេតុការណ៍​កប៉ាល់​ទេសចរណ៍​បុក​ទូក​ង​ពី​ក្រោយ​បណ្ដាល​ឲ្យ​ស្លាប់​ពីរ​នាក់​នោះ ក្រុម​គ្រួសារ និង​ភាគី​ក្រុមហ៊ុន បាន​ជួប​ជជែក​គ្នា​ពី​រឿង​សំណង​ពីរ​ថ្ងៃ​ហើយ​តាំង​ពី​ថ្ងៃ​ទី​១៥ និង​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា តែ​នៅ​មិន​ទាន់​បាន​លទ្ធផល​ផ្លែផ្កា​នៅ​ឡើយ។

ពូ​បង្កើត​របស់​ជន​រងគ្រោះ​ឈ្មោះ ចន្ទចេស្ដា គឺ​លោក រៀល វណ្ណើត បាន​អះអាង​ថា ខាង​គ្រួសារ​របស់​លោក និង​គ្រួសារ​ជន​រងគ្រោះ​ម្នាក់​ទៀត បាន​ទៅ​ជួប​ប្រជុំ​ជាមួយ​តំណាង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ឲ្យ​ក្រុមហ៊ុន​កប៉ាល់​ទេសចរណ៍​ឈ្មោះ គ្រីស្ដស៊ីកូ អេដវ៉េនឆឺ (Cruiseco Adventure) នៅ​ស្នងការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ដើម្បី​និយាយ​រឿង​ផ្ដល់​សំណង។ ក្នុង​ជំនួប​នោះ គឺ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​បាន​ប្រកាន់​ជំហរ​ទាមទារ​សំណង​ចំនួន ៣​ម៉ឺន ៥​ពាន់​ដុល្លារ​សម្រាប់​សព​ម្នាក់ ប៉ុន្តែ​ក្រុមហ៊ុន​នៅ​មិន​ទាន់​ឆ្លើយតប​នោះ​ទេ៖ «តាម​គម្រោង​ចង់​ទារ​ប្រហែល ៥​ម៉ឺន តែ​យើង​គ្មាន​ខ្សែ​បណ្ដាញ​ពឹងពាក់​ផង យើង​អាច​ទារ​គេ​បាន​ច្រើន តែ​យើង​ទារ​តែ​ម៉ា​សមរម្យ​ទៅ ហើយ​យើង​ទារ​មិន​មែន​ចង់​លក់​សាច់​ឈាម​ខ្លួន​ឯង​នោះ​ទេ»។
លោក​បញ្ជាក់​ថា ខាង​ក្រុមហ៊ុន​បាន​ទទួល​យក​សំណើ​ភាគី​ជន​រងគ្រោះ​ទៅ​ពិចារណា ហើយ​សន្យា​ថា​នឹង​ផ្តល់​ចម្លើយ​នៅ​សប្ដាហ៍​ក្រោយ​នេះ៖ «គេ​ថា​អាទិត្យ​ក្រោយ​ជួប​គ្នា​ម្តង​ទៀត ព្រោះ​គេ​ចង់​ឲ្យ​ឆាប់​ចប់​ដែរ ព្រោះ​ពេល​នេះ​កប៉ាល់​នោះ​គេ​មិន​ទាន់​ឲ្យ​ដំណើរ​ការ​ឡើយ»។

កាល​ពី​ថ្ងៃ​ទី​១១ វិច្ឆិកា មុន​ពីរ​ថ្ងៃ​នៃ​ពិធី​បុណ្យ​អុំ​ទូក មាន​ករណី​កប៉ាល់​ទេសចរណ៍​មួយ​គ្រឿង​កម្ពស់​បី​ជាន់​របស់​ក្រុមហ៊ុន គ្រីស្ដស៊ីកូ អេដវ៉េនឆឺ (Cruiseco Adventure) បាន​បើក​បុក​កន្ទុយ​ទូក​ង​មួយ​គ្រឿង​ឈ្មោះ "រស្មី​ស្រី​ស្រស់​ដាញ់​ទិព្វ" មក​ពី​វត្ត​អម្ពវ័ន បណ្ដាល​ឲ្យ​ចំណុះ​ទូក​ពីរ​នាក់​បាន​បាត់​ខ្លួន បន្ទាប់​មក​ត្រូវ​បាន​គេ​រក​ឃើញ​សាកសព​អណ្ដែត​ទឹក​ដល់​ស្រុក​ស្អាង និង​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។

ចំណុះ​ទូក​ពីរ​នាក់​ដែល​បាន​ស្លាប់ គឺ​ទី​មួយ​ឈ្មោះ សុខ ចន្ទចេស្ដា និង​ទី​ពីរ​ឈ្មោះ ឈឺន ចន។ ជន​រងគ្រោះ​ទាំង​ពីរ​រស់នៅ​សង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ ជាមួយ​គ្នា។

ចំពោះ​ករណី​នេះ អ្នក​ច្បាប់​លើក​ឡើង​ថា បើ​សិន​ជា​កប៉ាល់​ទេសចរណ៍​បាន​ផ្ដល់​ប្រាក់​សំណង​ក្ដី ក៏​មិន​អាច​គិត​ថា​ចប់​សព្វគ្រប់​ដែរ។ លោក​អះអាង​ថា តាម​ផ្លូវ​ច្បាប់ កប៉ាល់​ទេសចរណ៍​ត្រូវ​ផ្ដល់​ទាំង​សំណង និង​ត្រូវ​ប្រឈម​មុន​នឹង​ច្បាប់​ព្រហ្មទណ្ឌ​ថែម​ទៀត ព្រោះ​កប៉ាល់​ទេសចរណ៍​បាន​បើក​ចូល​មក​តំបន់​ហាមឃាត់​របស់​សាលា​រាជធានី​ភ្នំពេញ និង​ថែម​ទាំង​បាន​បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​បាន​ស្លាប់៕

សាធារណជន​រិះគន់​អាជ្ញាធរ​ថា​ខ្វះ​សមត្ថភាព​គ្រប់គ្រង​បញ្ហា​សំរាម​ក្នុង​ពិធី​បុណ្យ​អុំ​ទូក

ទិដ្ឋភាព​សំរាម​នៅ​សួន​ច្បារ​ខាង​មុខ​វត្ត​បទុមវតី។ រូបថត​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Cheu Sideth


សាធារណជន​លើក​ឡើង​ថា ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ​រយៈពេល ៣​ថ្ងៃ​នៅ​ឆ្នាំ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ខ្វះ​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង និង​ទុក​ដាក់​សំរាម​ឲ្យ​មាន​ប្រសិទ្ធភាព។ ចំណែក​ឯ​សាលា​រាជធានី​ភ្នំពេញ ចាត់​ទុក​ថា ការ​គ្រប់គ្រង និង​ទុក​ដាក់​សំរាម​របស់​អាជ្ញាធរ​ឆ្នាំ​នេះ​មាន​ភាព​ប្រសើរ​ជាង​ឆ្នាំ​មុន។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា ពិធី​បុណ្យ​អុំ​ទូក​រយៈពេល ៣​ថ្ងៃ​នេះ សាលា​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ប្រមូល​សំរាម​ជិត ៦​ពាន់​តោន ខណៈ​ចំនួន​នេះ​មិន​ទាន់​ប្រមូល​អស់​នៅ​ឡើយ។

ករណី​នេះ ត្រូវ​បាន​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ លោក គៀន សាវឿន ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​បរិមាណ​សំរាម​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ លោក​បន្ត​ថា នៅ​ពេល​ដែល​អាជ្ញាធរ​គ្រប់គ្រង​សំរាម​មិន​មាន​ប្រសិទ្ធភាព ខណៈ​ពលរដ្ឋ​ដែល​ចូលរួម​ពិធី​បុណ្យ​អុំ​ទូក​មិន​មាន​ការ​យល់​ដឹង​ពី​គ្រោះថ្នាក់​នៃ​សំរាម បញ្ហា​នេះ​មិន​ត្រឹម​តែ​ប៉ះពាល់​ចំពោះ​សុខភាព​មនុស្ស​សត្វ​ប៉ុណ្ណោះ​ទេ វា​ក៏​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​គ្រប់គ្រង​ប្រទេស​ផង​ដែរ៖ «ខ្ញុំ​គិត​ឃើញ​ថា បញ្ហា​នេះ​វា​ពិត​ជា​ប៉ះពាល់​ណាស់ បើ​យើង​នាំ​គ្នា​បោះ​ចោល​សំរាម​ពាសវាលពាសកាល គ្មាន​អនាម័យ ព្រោះ​វា​ធ្វើ​ឲ្យ​មាន​ក្លិន​មិន​ល្អ មូលហេតុ​ដោយសារ​តែ​គាត់​មិន​យល់ តែ​ពលរដ្ឋ​ខ្លះ​គេ​យល់​គេ​នាំ​គ្នា​ទុក​ដាក់​សំរាម​បាន​ត្រឹមត្រូវ​ដែរ»។
បញ្ហា​សំរាម​ក្រោយ​ពិធី​បុណ្យ​អុំ​ទូក ត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ចុះ​ផ្សាយ ថែម​ទាំង​បញ្ចេញ​រូប​គំនរ​សំរាម​ដែល​រាយប៉ាយ​គ្មាន​សណ្ដាប់ធ្នាប់​នៅ​តាម​សាធារណៈ។ អ្វី​ដែល​ប៉ះពាល់​បរិស្ថាន​ខ្លាំងក្លា​នោះ គឺ​អ្នក​បោស​សំរាម​បាន​បោស​សំរាម​ដែល​ភាគច្រើន​ជា​ជាតិ​ប្លាស្ទិក​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ។

ដោយ​ឃើញ​បញ្ហា​នេះ ជា​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​ជា​យុវជន​កាកបាទ​ក្រហម​កម្ពុជា និង​បាន​ចូលរួម​សកម្មភាព​ប្រមូល​សំរាម​ក្រោយ​បុណ្យ​អុំ​ទូក កញ្ញា ឯម ស៊ីវហ្គេង លើក​ឡើង​ថា ការ​គិតគូរ​ពី​បញ្ហា​បរិស្ថាន គឺ​ជា​រឿង​សំខាន់ ព្រោះ​បរិស្ថាន​គឺ​ជា​អាយុ​ជីវិត​របស់​យើង។ កញ្ញា​ស្នើ​ឲ្យ​អាជ្ញាធរ​បង្កើន​ការ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ ដើម្បី​បញ្ឈប់​ការ​បោះ​ចោល​សំរាម​ផ្ដេសផ្ដាស។

ចំណែក​ឯ​ប្រធាន​កម្មវិធី​នៃ​អង្គការ​ពលរដ្ឋ​ដើម្បី​ការ​អប់រំ ព្រះតេជព្រះគុណ ហេង រ៉ាន ដែល​ដឹកនាំ​ក្រុម​យុវជន និង​ព្រះសង្ឃ​សម្អាត​បរិស្ថាន​ក្រោយ​បុណ្យ​អុំ​ទូក​ដែរ​នោះ​មាន​ថេរ​ដីកា​ថា ទោះ​ជា​ការ​ចោល​សំរាម​ហាក់​ដូចជា​រឿង​តូចតាច ប៉ុន្តែ​ទម្លាប់​នេះ​កំពុង​ឆ្លុះ​បញ្ចាំង​ពី​ចំណេះ​ដឹង អត្តចរិត និង​ការ​ទទួល​ខុស​ត្រូវ​របស់​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ និង​អាជ្ញាធរ។

ព្រះតេជព្រះគុណ​បន្ត​ថា ការ​បន្ត​ទម្លាប់​អាក្រក់​នេះ​នឹង​ជះ​ឥទ្ធិពល​ដល់​មុខ​មាត់ និង​សេចក្តី​ថ្លៃថ្នូរ​ប្រទេស និង​អាច​ឲ្យ​បរទេស​មើលងាយ​បាន។

ព្រះតេជព្រះគុណ​យល់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​សំរាម​ឲ្យ​មាន​ប្រសិទ្ធភាព​ទៅ​បាន គឺ​ត្រូវ​ចាប់​ផ្ដើម​ពី​បុគ្គល​ម្នាក់ៗ​ជា​មុន​សិន៖ «ជា​គំនិត​របស់​អាត្មា សូម​ឲ្យ​គាត់​ស្រឡាញ់​ចាប់​ផ្ដើម​ពី​ខ្លួន​គាត់ ចេះ​អនាម័យ​ពី​ខ្លួន​គាត់ ឲ្យ​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង ឲ្យ​យល់​ថា​ជា​តួនាទី​របស់​ខ្លួន មិន​ជា​តួនាទី​របស់​អ្នក​ណា​នោះ​ទេ»។

ឆ្លើយតប​នឹង​ការ​រិះគន់​របស់​សាធារណជន​នេះ​ដែរ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា បាន​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា ថា ការ​គ្រប់គ្រង និង​ទុក​ដាក់​សំរាម​របស់​អាជ្ញាធរ​ឆ្នាំ​នេះ​មាន​ភាព​ប្រសើរ​ជាង​ឆ្នាំ​មុនៗ ព្រោះ​សាលា​រាជធានី​ភ្នំពេញ ក្រុមហ៊ុន ស៊ីន ទ្រី និង​មន្ទីរ​សាធារណការ បាន​សហការ​ដាក់​វេន​គ្នា និង​ត្រៀម​ភ្នាក់ងារ​ប្រមូល​សំរាម​ជិត ២​ពាន់​នាក់ (១.៧០០នាក់) ព្រម​ទាំង​ធុង​សំរាម​សរុប​ជាង ១​ពាន់​ធុង។

លោក​បញ្ជាក់​ថា ពិធី​បុណ្យ​អុំ​ទូក​រយៈពេល ៣​ថ្ងៃ​នេះ សាលា​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ប្រមូល​សំរាម​ជិត ៦​ពាន់​តោន។ លោក​អះអាង​ថា រឿង​បរិមាណ​សំរាម​កើន​ឡើង គឺ​ជា​សំរាម​ដែល​កើត​ចេញ​ពី​អ្នក​លក់​ដូរ និង​កំណើន​ពលរដ្ឋ​មក​ដើរ​កម្សាន្ត​ពេល​បុណ្យ​អុំ​ទូក​ប៉ុណ្ណោះ មិន​មែន​ជា​សំរាម​ចេញ​ពី​ផ្ទះ​នោះ​ទេ៖ «ស្ថានភាព​អនាម័យ និង​ការ​គ្រប់គ្រង​សំរាម​ឆ្នាំ​នេះ​ល្អ​ប្រសើរ​ជាង​មុន​ហើយ ដោយឡែក​សំរាម​ដែល​នៅ​សេសសល់​នៅ​តាម​កន្លែង​លក់​ដូរ និង​កន្លែង​ប្រគំ​តន្ត្រី ហើយ​សម្រាប់​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​ក្រោយ សាលា​រាជធានី​ភ្នំពេញ​នឹង​ជជែក​ជាមួយ​អ្នក​រៀប​កម្មវិធី ដូចជា​ការ​ប្រគំ​តន្ត្រី និង​អ្នក​លក់​ដូរ​ឲ្យ​ចេះ​ទទួល​ខុស​ត្រូវ»។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​រូប​នេះ មិន​ទាន់​បញ្ជាក់​ពី​ថវិកា​ចំនួន​ប៉ុន្មាន ដែល​ចំណាយ​លើ​បញ្ហា​សំរាម​នា​ពិធី​បុណ្យ​អុំ​ទូក​នោះ​ឡើយ។

ទោះ​ជា​យ៉ាង​ណា សាធារណជន​នៅ​តែ​ទទូច​ឲ្យ​រដ្ឋាភិបាល គួរ​តែ​គិត​ទៅ​លើ​ការ​អប់រំ​មនុស្ស​ឲ្យ​យល់​ពី​ផល​ប៉ះពាល់​នៃ​សំរាម ផល​ប៉ះពាល់​នៃ​ការ​ចោល​សំរាម និង​ត្រូវ​ដោះស្រាយ​ប្រព័ន្ធ​គ្រប់គ្រង​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទាក់ទាញ​ទេសចរ​ចូល​មក​កម្ពុជា កាន់​តែ​ច្រើន៕

‘The trash just floats away’

‘The trash just floats away’

Rubbish sits next to the Bassac River in Phnom Penh yesterday morning where residents dispose of their garbage. Pha Lina
Along a riverbank in the capital yesterday, garbage was strewn in a thick carpet 12 metres across and 10 metres long, spilling down from the embankment’s crest and directly into the water below.

A similar site had provoked outrage just a day before, when a video showing workers sweeping trash from the Water Festival directly into the Tonle Sap river went viral. But for residents of Derm Sleng, a village in the capital’s Chbar Ampov district that remains off the garbage collection radar, such a sight has been the norm for years.

While locals yesterday acknowledged throwing their trash into huge piles of rubbish tumbling into the river was a less-than-ideal way of disposing it, they said they had no other choice, and urged the government to take action.

One Derm Sleng resident, who would only provide her given name, Srey Da, 26, said that she saw her neighbours throwing garbage into the river all the time, adding that she did the same.

“I throw it into the river,” she said. “There is no place to throw the trash and no garbage trucks come here.”

And the practice of residents dumping their rubbish into the Tonle Sap is not new, said another local woman who also asked to be identified only by her given name, Net. “It’s been going on for six to seven years,” Net said. “I want the government to take action . . . We want the garbage trucks to come here.”

Sitting just a few metres away from the huge pile of rubbish yesterday morning, Srey Da added: “The trash just floats away.” Trash-collection contractor Cintri does, in fact, maintain a pick-up site in the area, but it’s about 500 metres away, up an intermittently paved incline leading away from the bank. According to Srey Da, it’s just “easier” to throw waste into the water.

“Sometimes when Cintri comes, we don’t even know, because it’s unpredictable,” noted another resident, Sem Yan, who maintained that she burned her trash rather than dumping it into the water.

Fellow resident Ter Chantorn said the road leading to the pick-up point became almost impassable when it rained, but maintained that she, too, would “gather the trash every day and burn it” rather than dump it.

However, one bystander, who asked to be identified only as Theng, wasn’t convinced. When asked, locals often deny tossing their garbage in the water, but only to avoid taking responsibility for the problem, he said.

“It’s not an appropriate thing to do,” said Theng, who comes to the village frequently on business. “It’s ongoing.” Officials, however – much as when confronted with outrage over the Water Festival video two days earlier – appeared reluctant to take responsibility for the situation in Chbar Ampov.

City Hall spokesman Mean Chanyada said he wasn’t aware of the problem, but would “inform experts in that area to go take a look at the issue”. He noted that a contract was recently signed with Cintri to expand coverage in Chbar Ampov district, but declined to comment on why certain parts of the district had seemingly been neglected.

Cintri’s Khieu Vuthy, meanwhile, declined to comment on the matter. Chbar Ampov District Governor Eng Sipahl said he was too busy to talk about the issue yesterday. Va Sim Soriya, spokesman for the Ministry of Public Works and Transport, would only maintain that the issue was the responsibility of Cintri and City Hall.

“The ministry delegated this responsibility to the municipality and the Department of Public Works,” he said. Multiple attempts to reach Sam Piseth, director of the Department of Public Works, were unsuccessful, and he did not respond to a message.

According to Environment Minister Say Samal, many cities across the country have begun decentralising waste management to the district level in accordance with a sub-decree adopted last year. However, Phnom Penh, by far the nation’s largest city, has so far failed to do so, he added.

“Phnom Penh’s administration has not done that,” he said, adding that such decentralisation was “crucial” to offering effective service. Meanwhile, the trash heap in Derm Sleng is going nowhere – and neither is the garbage that spills off of it and flows downstream, according to Wayne Phillips, a lecturer at the Ecology Science Division at Mahidol University in Thailand.

While the immediate impact of dumping trash into the river was aesthetic, he said, as the water carries the garbage downstream, the problem only changes form. “As more plastic is discarded into the environment, it accumulates ,creating all sorts of problems,” he said. “Once in the river, if the plastic does not sink, it will float and be carried downstream to effect downstream ecosystems like mangrove forests, coral reefs and the productive delta.”

And once it makes its way into the environment, “plastic be-comes a local, regional and international problem”, he said.

School infrastructure issues on kids’ minds

School infrastructure issues on kids’ minds

Students at Dong Plet Primary School in Preah Vihear province. Hong Menea

Thu, 17 November 2016

Nearly 90 percent of Cambodian children interviewed in a new global survey said they would first renovate school facilities and create quality learning environments if they were given the reins of the education budget, a sharp contrast with the 56 percent of children in other developing countries who shared the same top priority.

Conducted by international aid group ChildFund Alliance, the Small Voices, Big Dreams study released yesterday surveyed more than 6,000 children aged between 10 and 12 in 41 countries – including 152 in Cambodia – on their views on education and safety in school.

The study found that 88 percent of Cambodian children would put improving school infrastructure at the top of their agenda if they were the country’s leader, almost twice the global percentage.

“[If I were the leader of Cambodia], I will fill school area with more soil to avoid flood,” said 10-year-old Sina, a survey respondent.

According to Orn Sophalla, executive director of Building Bridges for Children – an NGO working in partnership with seven primary schools to improve education for children – the figures are a reflection of the unequal plights and needs of children around the world.

“Having good school facilities and environment would be important to [Cambodian] children because it’s something a lot of them don’t get to enjoy, especially children in rural areas,” he said.

Prashant Verma, country director of ChildFund Cambodia, said the different aspirations of local and global children can be attributed to countries’ different starting points. “Looking at Cambodia’s history, we had to start from zero about 20 years ago, whereas other countries have very established education systems,” he said.

While Verma was quick to point out that there had been “rapid and positive reforms” to the country’s education system in the past five to 10 years, Sophalla maintained that current government efforts to improve school facilities and learning environments remain “very limited”, adding that they are typically left in the hands of “NGOs or rich people who can support school projects”.

“The government just focuses on supplies for basic functioning of the school, not the overall learning environment,” Sophalla said, adding that government funding is typically allotted to purchasing resources such as whiteboard markers, tables, books and “all the small things”.