Tuesday, December 6, 2016

លោក ហ៊ុន សែន ផ្ដល់​ទីតាំង​រមណីយដ្ឋាន​វត្តភ្នំ​ឲ្យ​ក្រុម​តន្ត្រី​ជន​ពិការ​សម្ដែង​សិល្បៈ


ក្រុម​តន្ត្រី​មូលនិធិ​ជន​ពិការ​ប្រគំ​តន្ត្រី​នៅ​ចំណុច​ស្តុប​អាងទឹក​អូឡាំពិក នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Um Raingsy


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ផ្ដល់​អាទិភាព និង​សិទ្ធិ​អំណាច​ដល់​ជន​ពិការ ដើម្បី​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ លោក​បាន​សម្រេច​ផ្តល់​ទីតាំង​រមណីយដ្ឋាន «វត្ត​ភ្នំ» ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ជន​ពិការ​សម្ដែង​សិល្បៈ​នៅ​ទីនោះ ល្អ​ជាង​សម្ដែង​នៅ​តាម​ដង​ផ្លូវ ឬ​ស្ដុប​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ការ​ទុក​ឲ្យ​ជន​ពិការ​សម្ដែង​សិល្បៈ​នៅ​តាម​ផ្លូវ ឬ​ស្ដុប​ក្នុង​រាជធានី​ភ្នំពេញ គឺ​អាច​បង្ក​បញ្ហា​សណ្ដាប់ធ្នាប់ និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ។

ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​នៅ​ក្នុង​ទិវា​ជន​ពិការ​កម្ពុជា លើក​ទី​១៨ និង​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី​៣៤ ក្រោម​ប្រធានបទ «ផ្តល់​អាទិភាព និង​សិទ្ធិ​អំណាច​ដល់​ជន​ពិការ​ក្នុង​គ្រប់​វិស័យ ដើម្បី​សង្គម​មួយ​គ្មាន​ពិការ​ភាព» ដែល​រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ។

លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ជន​ពិការ​កុំ​ទៅ​សម្ដែង​នៅ​តាម​ដង​ផ្លូវ ឬ​នៅ​ក្នុង​ទីផ្សារ​តូច​ចង្អៀត ដែល​អាច​បង្ក​បញ្ហា​សណ្ដាប់ធ្នាប់ និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ។ ជាង​នេះ​ទៀត លោក ហ៊ុន សែន ក៏​ជំរុញ​ឲ្យ​ជន​ពិការ​មិន​ត្រូវ​បណ្តោយ​ខ្លួន​ឲ្យ​ក្លាយ​ជា​ឧបករណ៍​អាជីវកម្ម​របស់​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ឡើយ។

លោក ហ៊ុន សែន ប្រកាស​ជួយ​ទំនុក​បម្រុង​ឧបករណ៍​តន្ត្រី​ឲ្យ​បាន​ល្អ​សមរម្យ​ដល់​ជន​ពិការ សម្រាប់​សម្ដែង។
បន្ថែម​ពី​នេះ​ទៀត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​ជន​ពិការ​ដែល​សម្ដែង​តាម​ស្តុប​ដែល​បំបែក​ជា​ក្រុម​តូច មក​រួម​បញ្ចូល​គ្នា​ជា​ក្រុម​ធំ ដើម្បី​យក​ទីតាំង​វត្ត​ភ្នំ​សម្ដែង​រួម​គ្នា។ លោក​ថា លោក​នឹង​បន្ត​តាមដាន​រឿង​នេះ​ជាមួយ​ក្រសួង​សង្គមកិច្ច និង​សាលា​រាជធានី​ភ្នំពេញ៖ «»។

ប្រធាន​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន គាំទ្រ​ចំពោះ​ចំណាត់ការ​នេះ ព្រោះ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ជន​ពិការ ប៉ុន្តែ​លោក​ចង់​ឃើញ​ក្រសួង​សង្គមកិច្ច និង​សាលា​រាជធានី​ភ្នំពេញ ពន្លឿន​វិធានការ​នេះ និង​ត្រូវ​មាន​យន្តការ​ច្បាស់លាស់ ទើប​វិធានការ​នេះ​មាន​ប្រសិទ្ធភាព៖ «»។

ទន្ទឹម​គ្នា​នេះ ប្រធាន​សមាគម​តន្ត្រី​ចម្រៀង​ជន​ពិការ លោក ចាប់ តួ ស្វាគមន៍​ចំពោះ​វិធានការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រោះ​ធ្វើ​ឲ្យ​ជន​ពិការ​មាន​ទំនុក​ចិត្ត និង​បង្ហាញ​ពី​ការ​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ ប៉ុន្តែ​លោក​បារម្ភ​ដែរ​ថា ទីតាំង​នោះ​អាច​នឹង​មិន​សូវ​មាន​សាធារណជន​ទៅ​មើល៖ «»។

ចំណែក​ឯ​ប្រធាន​អង្គការ​សកម្មភាព​លើ​ជន​ពិការ​ដើម្បី​អភិវឌ្ឍន៍ កញ្ញា នូ វ៉ានី បារម្ភ​ថា វិធានការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អាច​នឹង​គ្មាន​ប្រសិទ្ធភាព ហើយ​អាច​នឹង​ជំរុញ​ឲ្យ​ជន​ពិការ​កាន់​តែ​មាន​ជីវភាព​ខ្វះខាត ព្រោះ​ទីតាំង​សម្ដែង​នោះ​ជា​កន្លែង​សក្ការៈ មិន​មែន​ជា​ទី​ប្រមូល​ផ្តុំ​របស់​មនុស្ស ដូច​ការ​សម្ដែង​នៅ​តាម​ផ្លូវ​ស្តុប​ដែល​មាន​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរ​ទៅ​មក​នោះ​ឡើយ៖ «»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ទាន់​បញ្ជាក់​ច្បាស់​ពី​ពេលវេលា​ជាក់លាក់ ដើម្បី​ឲ្យ​ជន​ពិការ​ចាប់​ផ្ដើម​សម្ដែង​សិល្បៈ​នៅ​ទីតាំង​រមណីយដ្ឋាន​វត្ត​ភ្នំ នៅ​ពេល​ណា​ប្រាកដ​នៅ​ឡើយ​ទេ។ លោក​ថា លោក​នឹង​បន្ត​តាមដាន​ការងារ​នេះ​ជាមួយ​ក្រសួង​សង្គមកិច្ច និង​សាលា​រាជធានី​ភ្នំពេញ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ជន​ពិការ​ដែល​តែង​ធ្វើ​សកម្មភាព​ដើរ​ច្រៀង​តាម​ទី​សាធារណៈ ដើម្បី​រៃអង្គាស​ថវិកា​ចិញ្ចឹម​ជីវិត នៅ​តែ​ព្រួយ​បារម្ភ​ថា ដំណោះស្រាយ​របស់​រដ្ឋាភិបាល​នឹង​មិន​មាន​ប្រសិទ្ធភាព ប្រសិន​បើ​វិធានការ​នេះ​មិន​បាន​ពិគ្រោះ​យោបល់​ជា​មុន ដើម្បី​ដឹង​ពី​តម្រូវ​ការ​ចាំបាច់ និង​ស្ថានភាព​ជាក់ស្តែង​របស់​ជន​ពិការ​ដែល​ប្រកប​របរ​ច្រៀង​តាម​ទី​សាធារណៈ​នោះ៕

ពលរដ្ឋ​ខេត្ត​សៀមរាប​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​លើក​ទី​៦៨​ទាមទារ​ដោះស្រាយ​ទំនាស់​ដីធ្លី


ប្រជាពលរដ្ឋ​មក​ពី​ស្រុក​ផ្សេងៗ​ចូល​មក​ទី​រួម​ខេត្ត​សៀមរាប ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Hang Savyouth


ប្រជាពលរដ្ឋ​មក​ពី​តាម​បណ្ដា​ស្រុក​ជាច្រើន​នៃ​ខេត្ត​សៀមរាប បាន​ប្រមូល​ផ្ដុំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០​ធ្នូ នៅ​កណ្ដាល​វាល កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៦ ខែ​ធ្នូ ដោយសារ​តែ​អាជ្ញាធរ​ខេត្ត ចេញ​លិខិត​អនុញ្ញាត​យឺតយ៉ាវ ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​សង់​រោង និង​រៀបចំ​តុ​កៅអី​ឲ្យ​បាន​សម​គួរ។

ទិវា​សិទ្ធិ​មនុស្ស​លើក​ទី​៦៨ ដែល​ពួក​គេ​ប្រារព្ធ​ធ្វើ​ពេល​នេះ គឺ​ក្រោម​ប្រធានបទ​យុត្តិធម៌ ២០១៦។

សហគមន៍​ទំនាស់​ដីធ្លី​ចំនួន​១១ ព្រម​ទាំង​សមាជិក​សមាគម​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​ដឹក​ភ្ញៀវ​ទេសចរ និង​សហព័ន្ធ​សហជីព​ចំណី​អាហារ​ប្រមាណ ៥០០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​លើក​ទី​៦៨ នៅ​ទី​រួម​ខេត្ត​សៀមរាប យ៉ាង​សោះកក្រោះ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៦ ខែ​ធ្នូ។

ក្រុម​សហគមន៍​ទំនាស់​ដីធ្លី​ដែល​មក​ពី​សហគមន៍​ភូមិ​តាពេន សហគមន៍​រុនតាឯក នៃ​ស្រុក​បន្ទាយស្រី សហគមន៍​ស្នាសង្គ្រាម នៃ​ស្រុក​ប្រាសាទបាគង សហគមន៍​ជីក្រែង នៃ​ស្រុក​ជីក្រែង សហគមន៍​សែនជ័យ នៃ​ស្រុក​វ៉ារិន សហគមន៍​ដូនឪ នៃ​ស្រុក​អង្គរធំ និង​សហគមន៍​ភ្នំ​ក្រោម​នៃ​ក្រុង​សៀមរាប ជាដើម បាន​យក​ឱកាស​នៃ​ទិវា​សិទ្ធិ​មនុស្ស ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ជូន​ពួក​គេ​ឲ្យ​បាន​ឆាប់​រហ័ស។

តំណាង​សហគមន៍​ភូមិ​តាពេន នៃ​ស្រុក​បន្ទាយស្រី គឺ​អ្នកស្រី កែវ សុភី។ អ្នកស្រី​ថ្លែង​ទៅ​កាន់​មនុស្ស​ជាច្រើន​នៅ​កណ្ដាល​វាល នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ធ្នូ ថា​ជាច្រើន​ឆ្នាំ​មក​ហើយ រូប​គាត់ និង​អ្នក​ភូមិ​ចំនួន ៩០​គ្រួសារ បាន​កើត​មាន​ទំនាស់​ដីធ្លី ១៨៣​ហិកតារ​ជាមួយ​រដ្ឋបាល​ព្រៃ​ឈើ និង​ទាហាន។ រហូត​មក​ដល់​ឆ្នាំ​២០១៤ អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ទទួល​ស្គាល់ ហើយ​សម្រេច​ថា​នឹង​ប្រគល់​ដី​ទាំងនោះ​ឲ្យ​អ្នក​ភូមិ​វិញ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ អ្នក​ភូមិ​នៅ​តែ​រង់ចាំ៖ «តាំង​ពី​ឆ្នាំ​២០១៤ អាជ្ញាធរ​បាន​ចេញ​សលាកបត្រ​ឲ្យ​ប្រជា​ពលរដ្ឋ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​បណ្ដោះអាសន្ន មិន​ព្រម​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ពិត​ប្រាកដ​ទេ»។

ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​គោយន្ត​ជាច្រើន​គ្រឿង​ចេញ​ពី​ស្រុក​ផ្សេងៗ​ចូល​មក​ទី​រួម​ខេត្ត​សៀមរាប ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Hang Savyouth

ចំណែក​តំណាង​សហគមន៍​ជីក្រែង អ្នកស្រី យី វង មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៩ គឺ​អ្នក​ភូមិ​របស់​គាត់​ចំនួន ១៧៥​គ្រួសារ បាន​កើត​មាន​ទំនាស់​ដី​ស្រែ​ប្រាំង​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​អន្លង់សំណរ រហូត​ដល់​អាជ្ញាធរ​ប្រើ​អាវុធ​បង្ក្រាប​បាញ់​អ្នក​ភូមិ​ឲ្យ​របួស​ចំនួន ៤​នាក់ ព្រម​ទាំង​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជាច្រើន​ទៀត ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​នៅ​មិន​ទាន់​ដោះស្រាយ​រក​ដី​ស្រែ​មក​ឲ្យ​អ្នក​ភូមិ​បាន​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត​វិញ​នៅ​ឡើយ​ទេ៖ «សូម​ឲ្យ​អាជ្ញាធរ​ប្រញាប់​ដោះស្រាយ​រឿង​ដី​ធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ជីក្រែង ចំនួន ១៧៥​គ្រួសារ​ផង»។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ ដែល​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស ១០​ធ្នូ នៅ​ខេត្ត​សៀមរាប ដែរ​នោះ​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នៅ​ខេត្ត​សៀមរាប គឺ​នៅ​មាន​ការ​រំលោភ​ដីធ្លី​ជាច្រើន​កន្លែង ព្រម​ទាំង​ក្រុម​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​ដឹក​ភ្ញៀវ​ទេសចរ ក៏​កំពុង​ទទួល​រង​ការ​គាប​សង្កត់​ផ្នែក​សេដ្ឋកិច្ច​ដែរ។ លោក វន់ ពៅ បញ្ជាក់​ថា ដោយសារ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​លើក​នេះ​ក្រោម​ប្រធានបទ «#យុត្តិធម៌២០១៦» (#Justicekh2016) គឺ​លោក​សូម​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ព្រម​ទាំង​រដ្ឋាភិបាល​ផ្ដល់​នូវ​ភាព​យុត្តិធម៌ ព្រម​ទាំង​លុប​បំបាត់​ចោល​ចំពោះ​ការ​រំលោភ​សិទ្ធិ​នានា៖ «យើង​ទាំងអស់​គ្នា​ត្រូវ​ការ​យុត្តិធម៌ ត្រូវ​ការ​សេរីភាព​នៃ​ការ​ជួប​ប្រជុំ។ យើង​ទាំងអស់​គ្នា​ត្រូវ​ការ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ»។

សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​អង្គការ​សិទ្ធិ​មនុស្ស និង​សង្គម​ស៊ីវិល ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​២ រហូត​ទៅ​ដល់​ថ្ងៃ​ទី​១០ ខែ​ធ្នូ ខាង​មុខ គេ​រំពឹង​ថា​នឹង​មាន​មនុស្ស​រាប់​ពាន់​នាក់​នៅ​តាម​ទីតាំង​ចំនួន​៣៥ ក្នុង​ខេត្ត-ក្រុង​ចំនួន​១៨ នឹង​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ជា​បន្តបន្ទាប់៕

ពលរដ្ឋ​៣​គ្រួសារ​នៅ​ខេត្ត​ត្បូងឃ្មុំ​សុំ​កិច្ច​អន្តរាគមន៍​ជួយ​កូន​ស្រី​ពី​ម៉ាឡេស៊ី​មក​វិញ


ឪពុក​ម្ដាយ​របស់​ពលការិនី​នៅ​ភូមិ​គោកស្រឡៅ ឃុំ​ចុងជាច ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ដែល​ចាញ់​បោក​មេ​ខ្យល់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី សុំ​កិច្ច​អន្តរាគមន៍​ពី​សមាគម​អាដហុក (ADHOC) នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Saut Sokprathna


ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ចុងជាច ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ៣​គ្រួសារ នាំ​គ្នា​មក​សុំ​កិច្ច​អន្តរាគមន៍​ពី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ធ្វើ​យ៉ាង​ណា​ជួយ​នាំ​កូន​ស្រី​ដែល​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ត្រឡប់​មក​ស្រុក​កំណើត​វិញ។ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក បញ្ជាក់​ថា ពួក​គេ​នឹង​បញ្ជូន​ពាក្យ​បណ្ដឹង​ពលរដ្ឋ​ដាក់​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជួយ​អន្តរាគមន៍​លើ​បញ្ហា​នេះ។

ការ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​សមាគម​អាដហុក នៅ​ពេល​នេះ ក្រោយ​ពេល​ប្រជាពលរដ្ឋ​ទាំងនោះ​ដឹង​ច្បាស់​ថា មេ​ខ្យល់​ដែល​យក​កូនៗ​របស់​ពួក​គាត់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី គឺ​នាំ​ទៅ​ដោយ​ខុស​ច្បាប់ ព្រម​ទាំង​ដឹង​ថា កូន​របស់​ខ្លួន​ត្រូវ​បាន​មេ​ខ្យល់​យក​ទៅ​លក់​បន្ត​ថែម​ទៀត។

ពលរដ្ឋ​នៅ​ឃុំ​ចុងជាច មួយ​រូប លោក លន់ កេន មាន​ប្រសាសន៍​ថា កូន​ស្រី​របស់​លោក​ឈ្មោះ កេន គូ អាយុ ១៨​ឆ្នាំ បាន​សម្រេច​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី តាំង​ពី​ខែ​សីហា ប៉ុន្តែ​មិន​ដែល​ទទួល​បាន​ប្រាក់​ខែ​ទេ។ បន្ថែម​ពី​នេះ កូន​ស្រី​គាត់​ប្រាប់​ថា ការ​ហូប​ចុក និង​សម្រាក​មិន​បាន​គ្រប់គ្រាន់​ឡើយ ហើយ​មាន​ទាំង​ការ​ប្រើ​ហិង្សា​ទៀត​ផង៖ «ភូមិ​អី​គេ​អត់​មាន​ដឹង​ឮ​ផង ឲ្យ​អញ​ធ្វើ​ម៉េច​ជឿ​ឯង! អត់​អី​ទេ​បង ឲ្យ​វា​បាន​ទៅ​សិន ចាំ​ខ្ញុំ​ធ្វើ​តាម​ក្រោយ​ក៏​បាន​ដែរ​អា​ហ្នឹង»។

ពលរដ្ឋ​ដដែល​អះអាង​ថា មូលហេតុ​សម្រេច​ចិត្ត​ឲ្យ​កូន​ស្រី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយសារ​មេ​ខ្យល់​ឈ្មោះ វីរៈ ប្រាប់​ថា​ទៅ​ធ្វើ​ការងារ​ស្រប​ច្បាប់​តាម​ក្រុមហ៊ុន​ត្រឹមត្រូវ និង​បាន​ប្រាក់​ខែ​ខ្ពស់ ប៉ុន្តែ​អ្វីៗ​គឺ​ខុស​ការ​គិត​ទាំងស្រុង។


ស្រដៀង​គ្នា​នេះ អ្នក​ភូមិ​មួយ​រូប​ទៀត លោកស្រី ជឿន អេង បញ្ជាក់​ថា ដោយសារ​ជឿ​លើ​មេ​ខ្យល់ និង​ឃើញ​អ្នក​ជិត​ខាង​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​សម​ប្រកប​ផង ទើប​គ្រួសារ​លោកស្រី​បណ្ដោយ​ឲ្យ​កូន​ស្រី​របស់​ខ្លួន​ចាកចេញ​ពី​ស្រុក​កំណើត៖ «សុទ្ធតែ​ប្រាប់​ថា​បាន​ប្រាក់​ខែ ៣៥០ ទៅ ៤០០​ដុល្លារ។ ដល់​កូន​ខ្ញុំ​តេ​មក ប្រាប់​ខ្ញុំ​ថា​បាន​តែ​មួយ​ខែ ៩០​ដុល្លារ​ទេ​ម៉ែ​អើយ! បាយ​ខ្លួន​ឯង​ទេ!»។

ក្មេង​ស្រី​ទាំង​បី​នាក់​រួម​មាន​ឈ្មោះ ថន ធុល អាយុ ១៨​ឆ្នាំ ឈ្មោះ កេន គូ អាយុ ១៨​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ហាល់ ហាត់ អាយុ ១៧​ឆ្នាំ។ ពួក​គេ​ត្រូវ​បាន​មេ​ខ្យល់​នៅ​ឃុំ​ជាប់​គ្នា​នាំ​យក​ទៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ខែ​កក្កដា និង​ខែ​សីហា។ កាលណោះ មេ​ខ្យល់​ឈ្មោះ វីរៈ បាន​នាំ​ក្មេង​ស្រី​នៅ​ភូមិ​គោកស្រឡៅ ចំនួន ៩​នាក់ ហើយ​កាល​ពី​ខែ​កន្លង​ទៅ​មាន​ស្ត្រី​ចំនួន ៦​នាក់​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ បន្ទាប់​ពី​មាន​កិច្ច​អន្តរាគមន៍​ពី​សមាគម​អាដហុក និង​ស្ថាប័ន​ពាក់ព័ន្ធ សហការ​ជាមួយ​មេ​ខ្យល់​រូប​នោះ។

អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​ខ្យល់​ឈ្មោះ វីរៈ បាន​ទេ​នៅ​ថ្ងៃ​ទី​៦ ធ្នូ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ពលរដ្ឋ​ទាំង​បី​គ្រួសារ​អះអាង​ថា ពួក​គាត់​ធ្លាប់​ធ្វើ​កិច្ចសន្យា​ជាមួយ​មេ​ខ្យល់ និង​អាជ្ញាធរ​មូលដ្ឋាន​ដោយ​តម្រូវ​ឲ្យ​ពួក​គេ​នាំ​កូន​របស់​ខ្លួន​ត្រឡប់​មក​ផ្ទះ​វិញ ប៉ុន្តែ​ជាច្រើន​ខែ​មក​ហើយ នៅ​តែ​បាត់​ដំណឹង​សូន្យ។

អ្នក​ភូមិ​អះអាង​ថា ប្រសិន​បើ​មេ​ខ្យល់​នៅ​តែ​មិន​អាច​នាំ​កូន​ស្រី​ពួក​គាត់​ត្រឡប់​មក​ស្រុក​ខ្មែរ​បាន ពលរដ្ឋ​នឹង​ដាក់​ពាក្យ​ប្ដឹង​មេ​ខ្យល់​ទាំងនោះ​ទៅ​តុលាការ​តែ​ម្តង។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ករណី​នេះ គឺ​ជា​ការ​ជួញដូរ​មនុស្ស ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់។ លោក​បន្ត​ថា បន្ទាប់​ពី​ទទួល​ពាក្យ​បណ្ដឹង​ពលរដ្ឋ​ហើយ នឹង​បញ្ជូន​ពាក្យ​បណ្ដឹង​ទាំងនោះ​ទៅ​ស្នាក់ការ​កណ្ដាល​សមាគម​អាដហុក ដើម្បី​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​ទៀត៖ «បណ្ដឹង​នេះ​ឲ្យ​ទៅ​ភ្នំពេញ ដើម្បី​ចាត់ការ​ជា​បន្ទាន់​ជាមួយ​ក្រសួង​ការ​បរទេស។ កន្លង​មក អាដហុក ធ្វើ​បាន​ប៉ុណ្ណឹង ប៉ុន្តែ​ដើម្បី​ឲ្យ​បណ្ដឹង​នេះ​បាន​លឿន និង​មាន​លក្ខណៈ​ស្រប​តាម​ច្បាប់​ផង គឺ​ព្រះរាជអាជ្ញា​ត្រូវ​ចាត់ការ​មេ​ខ្យល់​ដែរ»។

កន្លង​ទៅ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​រងគ្រោះ​ដោយសារ​ការ​ចាញ់​បោក​មេ​ខ្យល់ ឬ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដោយ​ប្រថុយប្រថាន។

ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គិមអេង បញ្ជាក់​ថា មូលហេតុ​នាំ​ឲ្យ​ពលរដ្ឋ​ចំណាក​ស្រុក​ដោយ​ប្រថុយប្រថាន គឺ​ដោយសារ​ជីវភាព​រស់នៅ​មាន​ការ​លំបាក ចំណេះ​ដឹង និង​ការ​ទទួល​បាន​ព័ត៌មាន​មិន​គ្រប់គ្រាន់ កង្វះ​ការងារ​ធ្វើ ឬ​មុខ​របរ​នៅ​ក្នុង​ស្រុក ព្រម​ទាំង​កត្តា​ទាក់ទាញ​ពី​ប្រទេស​ដែល​មាន​ការ​រីក​ចម្រើន​ជាង​កម្ពុជា។

លោក​យល់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ចំណាក​ស្រុក​ដោយ​ប្រថុយប្រថាន ឬ​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​ជួញដូរ​កម្លាំង​ពលកម្ម​មនុស្ស រាជ​រដ្ឋាភិបាល​ត្រូវ​បង្កើត​យន្តការ​ផ្លូវ​រដ្ឋ​ជាមួយ​បណ្ដា​ប្រទេស​ដែល​ទទួល​យក​ពលករ​ខ្មែរ​ឲ្យ​បាន​ប្រសើរ បង្កើត​ការងារ ឬ​ចំណេះ​ជំនាញ​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន ដោះស្រាយ​បញ្ហា​ប្រឈម​របស់​កសិករ និង​ផ្សព្វផ្សាយ​អំពី​យន្តការ​ចំណាក​ស្រុក​ប្រកប​ដោយ​សុវត្ថិភាព​ដល់​ពលរដ្ឋ ជាដើម៕

លោក ហ៊ុន សែន ប្រកាស​ប្ដូរ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​ទៅ​ជាយ​​ក្រុង


កម្លាំង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដាក់​បារាស​បិទ​ផ្លូវ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ រារាំង​មិន​ឲ្យ​ក្រុម​អ្នក​តវ៉ា​ចូល​ទៅ​ខាង​ក្នុង​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​២៦ មករា ឆ្នាំ​២០១៤។ RFA/Sek Bandith


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា​នឹង​ប្ដូរ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​ទៅ​ដាក់​នៅ​ជាយក្រុង​វិញ ឬ​នៅ​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ដោយ​ត្រូវ​យក​ទីតាំង​ចាស់​សព្វថ្ងៃ​ធ្វើ​ជា​កន្លែង​ពាណិជ្ជកម្ម និង​សួនច្បារ​សាធារណៈ។ សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស យល់​ថា ការ​ប្ដូរ​ទីតាំង​នេះ​ព្រោះ​រដ្ឋាភិបាល​ខ្លាច​បាតុកម្ម។

ដោយ​យល់​ថា​ទីលាន​ប្រជាធិបតេយ្យ​ជា​កន្លែង​រញ៉េរញ៉ៃ​នៅ​ពេល​មាន​បាតុកម្ម​នោះ ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន សម្រេច​ប្ដូរ​ទីតាំង​កន្លែង​បញ្ចេញ​មតិ និង​ទាមទារ​សិទ្ធិ​សេរីភាព​មួយ​នេះ​ចេញ​ពី​កណ្ដាល​ក្រុង។

លោក ហ៊ុន សែន ផ្តល់​ជម្រើស​ពីរ ដើម្បី​ធ្វើ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី។ ទីតាំង​ទី​មួយ លោក​ថ្លែង​ឌឺដង​ថា មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក ព្រោះ​អាមេរិក​គាំទ្រ​បាតុកម្ម។ ទីតាំង​ទី​ពីរ ប្ដូរ​ទៅ​ផ្លូវ​ជាតិ​លេខ​៥ ម្តុំ​គីឡូម៉ែត្រ​លេខ​៦៖ «»។

លោក ហ៊ុន សែន ថ្លែង​ដូចនេះ​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​ជន​ពិការ​កម្ពុជា និង​ទិវា​ជន​ពិការ​អន្តរជាតិ ថ្ងៃ​ទី​៦ ធ្នូ។

ទាក់ទង​រឿង​នេះ​ដែរ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ឲ្យ​អាស៊ីសេរី​ដឹង​ថា សាលា​ក្រុង​នឹង​ដាក់​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ ក្នុង​ពេល​ឆាប់ៗ​នេះ​ពី​ការ​ផ្លាស់ប្ដូរ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ។ លោក​បញ្ជាក់​ដែរ​ថា សាលា​ក្រុង​មិន​បាន​ស្នើសុំ​ធ្វើ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​មុខ​ស្ថានទូត​អាមេរិក​នោះ​ទេ។

លោក​ថា ទីតាំង​ថ្មី​ស្ថិត​នៅ​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ សួន​គីឡូម៉ែត្រ​លេខ​៦ ទល់​ហ្គារ៉ាស់​សាំង​សូគីម៉ិច (SOKIMEX) ដែល​មាន​ផ្ទៃដី​ជាង ២​ម៉ឺន​ម៉ែត្រ​ការ៉េ។


ប្រធាន​អង្គការ​វេទិកា​អនាគត និង​ជា​អ្នក​ឃ្លាំ មើល​ស្ថានការណ៍​នយោបាយ លោក អ៊ូ វីរៈ គាំទ្រ​គំនិត​លោក ហ៊ុន សែន ដែល​ចង់​ឲ្យ​ធ្វើ​ទីលាន​ប្រជាធិបតេយ្យ​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប៉ុន្តែ​លោក​គ្មាន​ជំនឿ​ថា លោក ហ៊ុន សែន ចិត្ត​សឿង​ហ៊ាន​ធ្វើ​ទីតាំង​ដែល​អំណោយ​ផល​ដល់​ការ​ជួបជុំ​នេះ​ទេ។ លោក អ៊ូ វីរៈ យល់​ថា ការ​ផ្លាស់ប្ដូរ​ទីតាំង​នេះ​អាច​មក​ពី​រដ្ឋាភិបាល​រង​សម្ពាធ​ពី​ក្រុម​អ្នក​វិនិយោគ ព្រោះ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​សព្វថ្ងៃ ហ៊ុមព័ទ្ធ​ដោយ​អគារ​ពាណិជ្ជកម្ម​ខ្ពស់ៗ៖ «»។

ដោយឡែក​អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា លោក ជេ រ៉ាម៉េន (Jay Raman) ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក ឬ​អ៊ីមែល (E-mail) ថា ស្ថានទូត​សហរដ្ឋ​អាមេរិក បាន​ដឹង​ពី​អ្វី​ដែល​លោក ហ៊ុន សែន លើក​ឡើង​ហើយ ប៉ុន្តែ​លោក​ថា ស្ថានទូត​សហរដ្ឋ​អាមេរិក មិន​មាន​ការ​ឆ្លើយតប​ផ្លូវ​ការ​ចំពោះ​បញ្ហា​នេះ​នោះ​ទេ។

ទីលាន​ប្រជាធិបតេយ្យ​ដែល​មាន​ទីតាំង​នៅ​ក្បែរ​វត្ត​ភ្នំ ខាង​លិច​ស្ពាន​នាគ លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ដែល​មាន​ទំហំ​ទទឹង ៥៥​ម៉ែត្រ និង​បណ្ដោយ ១៩៨​ម៉ែត្រ។ ទីលាន​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​កាល​ពី​ឆ្នាំ​២០១០ ដោយ​អតីត​អភិបាល​ក្រុង លោក កែប ជុតិមា។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក សំ ច័ន្ទគា ឲ្យ​អាស៊ីសេរី​ដឹង​ថា ការ​ផ្លាស់ប្ដូរ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​ចេញ​ក្រៅ​ក្រុង គ្មាន​ន័យ​អ្វី​ចំពោះ​អ្នក​ទាមទារ​តវ៉ា​ឡើយ ព្រោះ​គ្មាន​មន្ត្រី និង​ក្រសួង​ស្ថាប័ន​ចាប់​អារម្មណ៍។ លោក​យល់​ថា ការ​លើក​ទីលាន​ប្រជាធិបតេយ្យ​ទៅ​ឆ្ងាយ​ដូចនេះ គឺ​រឹតតែ​ធ្វើ​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ និង​បង្ក​ការ​កកស្ទះ​ចរាចរណ៍​ថែម​ទៀត ដោយ​ហេតុ​ថា បើ​ពលរដ្ឋ​ទាមទារ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​មិន​បាន​ជោគជ័យ ពួក​គេ​នឹង​ដង្ហែ​ក្បួន​មក​ទាមទារ​នៅ​ក្នុង​ក្រុង ដូចជា​នៅ​មុខ​រដ្ឋសភា ឬ​នៅ​មុខ​ផ្ទះ​នាយក​រដ្ឋមន្ត្រី៖ «»។

អ្នក​លក់​រថយន្ត​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ លោក កែម ស៊ុយ យល់​ថា ការ​សម្រេច​ផ្លាស់ប្ដូរ​ទីតាំង​នេះ ជា​សិទ្ធិ និង​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល៖ «»។

មាត្រា​២៨ នៃ​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី ដែល​ប្រកាស​ឲ្យ​អនុវត្ត​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩ បាន​ចែង​ថា អាជ្ញាធរ​រាជធានី និង​ខេត្ត​នីមួយៗ ត្រូវ​បង្កើត​កន្លែង​បញ្ចេញ​មតិ​ជា​សាធារណៈ។ ប៉ុន្តែ​ទោះ​ច្បាប់​នេះ​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​រហូត​មក​ដល់​ពេល​នេះ ក្រៅ​ពី​រាជធានី​ភ្នំពេញ បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​មិន​ទាន់​ឃើញ​បង្កើត​ទីលាន​ប្រជាធិបតេយ្យ​នៅ​ឡើយ​ទេ។

ទាក់ទង​រឿង​នេះ​ដែរ ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ យល់​ថា រដ្ឋសភា​គួរ​កោះ​ហៅ​មន្រ្តី​រដ្ឋាភិបាល​មក​បំភ្លឺ​ពី​ការ​ដែល​មិន​អាច​អនុវត្ត​ច្បាប់​នេះ​បាន៕

សកម្មជន​បន្ត​ធ្វើ​យុទ្ធនាការ​ពណ៌​ខ្មៅ​រហូត​ទាល់​តែ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស


សកម្មជន​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​នៅ​តំបន់​បឹងកក់​ពី​ម្សិលមិញ​។ រូបថត លីកាដូ



ភ្នំពេញៈ តំណាង​សហគមន៍​បឹងកក់​បាន​ច្រាន​ចោល​ព័ត៌មាន​ក្នុង​ស្រុក​ដែល​ចុះ​ផ្សាយ​ថា​ពួកគេ​បញ្ឈប់​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស មន្ត្រី គជប និង​តំណាង​សហគមន៍​របស់​ខ្លួន​ដោយ​ពួកគេ​ប្រកាស​ថា​នឹង​នៅ​តែ​​ប្រកាន់​ជំហរ​បន្ត​ធ្វើ​យុទ្ធនាការ​នេះ​ជា​រៀងរាល់​ថ្ងៃ​ចន្ទ​រហូត​​ទាល់​តែ​មាន​ការ​ដោះលែង​អ្នក​ទាំង​នោះ​ខណៈ​សង្គម​​ស៊ីវិល​បង្ហាញ​ភាព​វិជ្ជមាន​បន្ទាប់ពី​ព្រះមហាក្សត្រ​បាន​ព្រះរាជទាន​លើកលែង​ទោស​លោក កឹម សុខា ប្រធាន​ស្តីទី​បក្ស​សង្គ្រោះ​ជាតិ។

ការ​បដិសេធ​នេះ​បាន​ធ្វើ​ឡើង​​បន្ទាប់ពី​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​ថា​ «​យុទ្ធនាការ​អាវ​ខ្មៅ​ដែល​ធ្វើ​ឡើង​ជា​រៀងរាល់​ថ្ងៃ​ចន្ទ​ដើម្បី​ទាមទារ​ដោះលែង​អ្នក​ជាប់​ពន្ធនាគារ​លែង​មាន​ទៀត​ហើយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី ៥ ខែ​ធ្នូ ឆ្នាំ​ ២០១៦ ហើយ​នៅ​ថ្ងៃ​ចន្ទ​នាពេល​​ខាង​មុខ​ទៀត​ក៏​នឹង​លែង​មាន​វត្តមាន​ទៀត​ដែរ»។

តំណាង​អ្នក​បឹងកក់​ដែល​លេចធ្លោ​ក្នុង​ការ​ដឹកនាំ​ធ្វើ​យុទ្ធនាការ​អាវ​ខ្មៅ​អ្នកស្រី បូវ សោភា បាន​បញ្ជាក់​ថា​សកម្មជន​ដីធ្លី​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​រហូត​មាន​ការ​ដោះលែង​អ្នក​ទាំង​នោះ។ អ្នកស្រី​បញ្ជាក់​ថា៖ «ពួកខ្ញុំ​បាន​ប្រកាស​គោលជំហរ​តាំងពី​ដើម​មក​ថា​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​អត់​បញ្ឈប់​ទេ​គឺ​នៅ​បន្ត​រហូត​មាន​ការ​ដោះលែង​សង្គម​ស៊ីវិល​ជាពិសេស​ដោះលែង​អ្នកស្រី ទេព វន្នី ទើប​យុទ្ធនាការ​​នេះ​បាត់បង់​ទៅ»។ «ឧទាហរណ៍​ថា​គេ​ដោះលែង​គាត់​ទាំង ៦ ​នាក់​ក្នុង​សប្តាហ៍​ហ្នឹង​គឺ​ពួក​ខ្ញុំ​នឹង​ឈប់​ធ្វើ​យុទ្ធនាការ​នេះ​តែ​ម្តង​ហើយ​សប្តាហ៍​ក្រោយៗ​គឺ​លែង​មាន​ហើយ»​។
កាលពី​ព្រឹក​ម្សិលមិញ​សកម្មជន​ដីធ្លី​ប្រមាណ ៥០ នាក់​បាន​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នៅ​សហគមន៍​បឹងកក់​ដោយ​មាន​​និមន្ត​ព្រះសង្ឃ​ចូលរួម​ផង​ដែរ។ អ្នកស្រី​ បូវ សោភា ថ្លែង​ថា​៖ ​«យើង​បាន​និមន្ត​ព្រះសង្ឃ​ ៧ អង្គ ១ ​អង្គ​តំណាង​ឱ្យ​អ្នកស្រី​ ទេព វន្នី ៥ អង្គ​ទៀត​តំណាង​ឱ្យ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី គជប និង ១ អង្គ​ទៀត​តំណាង​ឱ្យ​អ្នកទោស​មនសិការ​ជាតិ​ដើម្បី​បួងសួង​សូម​ឲ្យ​ប្រព័ន្ធ​តុលាការ​បន្ទន់​ចិត្ត​ដោះលែង​អ្នក​ទាំង​នោះ»។

យ៉ាង​ណា​ក៏ដោយ​អ្នកស្រី​បង្ហាញ​សេចក្តី​សង្ឃឹម​ថា​មន្ត្រី​ទាំង​នោះ និង​អ្នកស្រី ទេព វន្នី នឹង​ត្រូវ​ដោះលែង​នៅ​ពេល​ខាង​មុខ​ខណៈ​ប្រធាន​ស្តីពី​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដែល​ជា​ដើមចម​នៃ​បញ្ហា​នេះ​ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះរាជទាន​លើក​លែង​​ទោស​នាពេល​ថ្មីៗ​នេះ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័នភាព​ការងារ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​សង់ត្រាល់​លោក មឿន តុលា យល់​ថា​រដ្ឋាភិបាល​គួរ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស និង​អ្នកស្រី​ ទេព វន្នី ដើម្បី​ឱ្យ​ស្ថានការណ៍​នយោបាយ​កាន់​តែ​ប្រសើរ​ជាង​នេះ។ លោក​ថា៖ ​«យើង​មើល​ឃើញ​ថា​ករណី​នេះ​ជា​ល្បែង​នយោបាយ អ៊ីចឹង​អ្នក​ទាំង​នោះ​គ្រាន់​តែ​ជា​ឈ្នាន់​មិនមែន​ជា​អ្នក​ប្រព្រឹត្ត​បទល្មើស​ទេ​ចឹង​ពួកគាត់​គួរ​តែ​ត្រូវ​បាន​ដោះលែង ឬ​ទម្លាក់​ការ​ចោទប្រកាន់​តែ​ម្តង»។ ទាក់ទង​នឹង​យុទ្ធនាការ​អាវ​ខ្មៅ​វិញ​លោក​តុលា​ថ្លែង​ថា៖ «ដរាប​ណា​ពួកគាត់​មិន​ត្រូវ​បាន​ដោះលែង​គឺ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នៅ​តែ​បន្ត​តាម​លទ្ធភាព​ដែល​​អាច​ធ្វើ​ទៅ​បាន​។ គោលបំណង​ច្បាស់​ណាស់​ឱ្យ​តែ​មាន​ការ​ដោះលែង​យើង​ឈប់​ភ្លាម»​។

នាយក​ប្រតិបត្តិ​​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ហៅ​កាត់​ខុមហ្វ្រែល​លោក គល់ បញ្ញា ថ្លែង​ថា​តុលាការ​គួរ​ទម្លាក់​ការ​ចោទប្រកាន់​ដោយសារ​ពុំ​មាន​ទឡ្ហីករណ៍​គ្រប់គ្រាន់​សម្រាប់​ដាក់​ទោស​មន្ត្រី​សិទ្ធិ​មនុស្ស​ទេ​ខណៈ​លោក​នឹង​បន្ត​យុទ្ធសាស្ត្រ​ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​ដោះលែង​​អ្នក​ទាំង​នោះ។ លោក​ថា​៖ ​«សព្វ​ថ្ងៃ​យើង​ធ្វើ​យុទ្ធនាការ​តាម​វិទ្យុ​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​​បាន​ដឹង​អំពី​ការ​ចាប់​ខ្លួន​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​មិន​ត្រឹមត្រូវ​ដោយ​អយុត្តិធម៌​ហើយ​បាន​ចូលរួម​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ហើយ​យើង​រក​វិធីសាស្ត្រ​ថ្មី​ទៀត​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ដោះលែង​ព្រោះ​ស្ថានការណ៍​វិវឌ្ឍ​ទៅ​មុខ​ដោយ​មាន​ការ​លើកលែង​ទោស​​​លោក កឹម សុខា»​។

យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​បាន​ចាប់ផ្តើម​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី ​៩ ឧសភា​គឺ​មួយ​សប្តាហ៍​បន្ទាប់ពី​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ចំនួន ​៤ រូប និង​​អគ្គលេខាធិការរង គជប មួយ​រូប​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ទាំង​ «អយុត្តិធម៌»៕

ពលរដ្ឋ​ ៨ ខេត្ត​មក​ដាក់​ញត្តិ​ទាមទារ​ឲ្យ​ឆាប់​ដោះ​ស្រាយ​វិវាទ​ដីធ្លី


ប្រ​ជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​បញ្ហាការ​រំលោភ​ដី​ធ្លី​ និង​ប្រ​ជា​កសិករ​ប្រមាណ ៣០០នាក់ តំណាង​ឲ្យ​ ២២៥៩ គ្រួសារ​ មក​ពី​ខេត្ត​ចំនួន​៨​ ពេលស្វែង​រក​អន្តរាគមន៍រឿង​វិវាទ​ដីធ្លី និង​កសិផល​គ្មាន​ទី​ផ្សារ កាលពីម្សិលមិញ​។ ហេង ជីវ័ន


ភ្នំពេញៈ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​បញ្ហា​ការ​រំលោភ​ដីធ្លី និង​ប្រជា​កសិករ​ប្រមាណ ៣០០ នាក់​តំណាង​ឱ្យ​ ២ ២៥៩ ​គ្រួសារ មក​ពី​ខេត្ត​ចំនួន​ ៨ ស្នើឲ្យ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ​ជំរុញ​ទៅ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ឱ្យ​ដោះ​ស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ឱ្យ​បាន​ឆាប់ ខណៈ​កសិករ​ក៏​ស្នើឱ្យ​រដ្ឋាភិបាល​ ស្វែងរក​ទីផ្សារ​សម្រាប់​លក់​ផលិត​ផល​កសិកម្ម​ឱ្យ​បាន​តម្លៃ​សមរម្យ។

នៅ​វេលា​ម៉ោង ៩ ​ព្រឹក​ ម្សិលមិញ ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​នោះ បាន​ដើរ​ដាក់​ញត្តិ​ទៅ​ក្រសួង​ពាក់ព័ន្ធ​រួមមាន​ក្រសួង​ដែន​ដី នគ​រូបនីយ​កម្ម និង​សំណង់ ក្រ​សួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​រដ្ឋសភា​ដើម្បី​ឲ្យ​ស្ថាប័ន​ជាតិ​ទាំង​នេះ​ជួយ​អន្តរាគមន៍។

ប្រជាពលរដ្ឋ​ទាំង​នេះ​មកពី​ខេត្ត ស្វាយរៀង ព្រៃវែង កណ្តាល តាកែវ ព្រះវិហារ ព្រះសីហនុ ត្បូង​ឃ្មុំ និង​ខេត្ត​កំពត។

ក្នុង​ញត្តិ​រួម​មួយ​របស់​ពួកគេ​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល និង​រដ្ឋសភា​ ត្រូវ​ដោះស្រាយ​បញ្ហា​កសិកម្មនិង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​ ការ​រឹបអូស​​ដីធ្លី​ពី​ឈ្មួញ​អាជ្ញាធរ និង​អ្នក​មាន​អំណាច និង​រង​ការ​បំពាន​ពី​ក្រុមហ៊ុន​មួយ​ចំនួន​។

ញត្តិ​នេះ​បាន​ស្នើ​រដ្ឋសភា​បញ្ឈប់​​ធ្វើ​គោល​នយោបាយ ឬ​ច្បាប់​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​សិទ្ធិ​សេរីភាព និង​ការ​រស់នៅ​​របស់​ប្រជាពលរដ្ឋ។ ពួកគេ​ក៏បាន​ដាក់​ញត្តិ​ផ្សេងៗ​គ្នា ​ដោយ​​អ្នក​មាន​បញ្ហា​ដីធ្លី​ បាន​ស្នើ​ទៅ​ក្រសួង​ដែន​ដី សូម​ឲ្យជួយ​អន្តរាគមន៍​ដល់​អាជ្ញាធរ​ខេត្ត ​ស្រុក មន្ទីរ​ធ្វើ​ការ​ចុះ​វាស់វែង និង​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​​ពលរដ្ឋ​រស់​នៅ​តាម​សហគមន៍ អន្ត​រាគ​ម​ន៍​ទៅ​កាន់​តុលាការ និង​អាជ្ញាធរ​​ឲ្យ​បញ្ឈប់​ការ​គំរាម​កំហែង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​​ការ​ចោទ​ប្រកាន់​ដល់​សកម្មជន​ដីធ្លី។

ប្រជា​ពល​រដ្ឋ​មក​ពី​តាម​ខេត្ត​ចំនួន​ ៨ ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​ដែន​ដីកាល​ពី​ម្សិល​មិញ​។ ហេង ជីវ័ន

ទាក់​ទង​នឹង​កសិករ​វិញ ពួក​គេ​បានស្នើ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ស្នើ​ទៅ​រដ្ឋាភិបាល និង​សភាជាតិ​ ធ្វើការ​រៀបចំ​ថវិកា​ជាតិ​ក្នុង​មួយ​ឆ្នាំ ៤០០ លាន​ដុល្លារ ​ដើម្បី​ជួយ​ទិញ​ផលិត​ផល​កសិកម្ម​របស់​កសិករ​ត្រូវ​ស្វែង​រក​ទីផ្សារ បញ្ឈប់​​ការ​នាំចូល​អង្ករ និង​ម្ហូប​អាហារ​ដែល​ផ្ទុក​សារធាតុ​គីមី​ពី​ប្រទេស​ជិត​ខាង។

តំណាង​សម្ព័ន​កសិករ CCFC និង​ជា​អ្នក​សម្រប​សម្រួល​ការ​ដាក់​ញត្តិ​នេះ លោក ញ៉ិល ភាព ថ្លែង​ថា ប្រជា​ពលរដ្ឋ​រងគ្រោះ ​បាន​ដាក់​ញត្តិ​មក​ក្រសួង​ដែន​ដី​ច្រើន​លើក​រួច​មក​ហើយ តែ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​សមរម្យ​ណា​មួយ​ឡើយ។

លោកថា៖ «យើង​យក​ញត្តិ​មក​ក្រសួង​រាប់​ភ្លេច​តែ​អត់​មាន​ដំណោះ​ស្រាយ​​មួយ​ណា ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ សហគមន៍​ទទួល​យក​បាន​ទេ​ ហើយ​ឥឡូវថ្មីៗ​នេះ ឃើញ​មាន​ឧកញ៉ា​មួយ​ចំនួន​ប្រើ​ទាហាន កង​កម្លាំង​ទៅ​រុះរើ បណ្តេញ​ប្លន់​ដីធ្លី​ប្រជា​ពលរដ្ឋ»។

តំណាង​សហគមន៍​មកពី​ខេត្ត​ព្រះសីហនុ លោក ស៊ុន សុផាត ថ្លែងថា​ កន្លងមក​អាជ្ញា​ធរ​មូលដ្ឋាន​បាន​ទៅ​វាស់វែង​ដី​ពិត​មែន តែ​មិន​ឃើញ​មាន​ដំណោះ​ស្រាយ​​ឡើយ។

លោក​ថា៖ «ចឹង​ ខ្ញុំ​សូម​ស្នើឱ្យ​អាជ្ញាធរ​ជាពិសេស​ក្រសួង​ដែនដី ជួយ​ជំរុញ​ទៅ​ថ្នាក់​ស្រុក ខេត្ត​ដើម្បី​ធ្វើការ​វាស់វែង​ឱ្យ​មាន​ប្រសិទ្ធ​ភាព ​និង​ចេញ​សលាកប័ត្រ​ជូន​ពលរដ្ឋ»។

សមាជិក​ក្រុមការងារ​ទទួល​ពាក្យ​បណ្តឹងនៃ​ក្រសួង​ដែន​ដី លោក ឡាយ ផល្លឹម ថ្លែង​ថា កន្លង​មក​ក្រសួង​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​ធ្វើ​ការ​ដោះ​ស្រា​យ​បញ្ហា​ដី​ធ្លី​ជូន​ពលរដ្ឋ​រងគ្រោះ បន្ទាប់​ពី​ទទួល​បាន​ញត្តិ​នានា ខណៈ​លោក​ស្នើឱ្យ​ពលរដ្ឋ​រង់ចាំ​ដំណោះ​ស្រាយ​ដោយ​អត់ធ្មត់។

លោក​ថា៖​ «ក្រសួង​បាន​ដាក់​ក្រុម​ការងារ​ចុះ​ទៅ​ធ្វើ​រួច​ហើយ ប៉ុន្តែ​មិន​មែន​ធ្វើ​មួយ​ថ្ងៃ​ហើយ​ណា តែ​ពលរដ្ឋ​ចេះតែ​បារម្ភ​ព្រោះ​គាត់​មាន​ទំនាស់ តែ​ក្រសួង​នៅតែ​ខិត​ខំ​បន្ត​ចុះ​ដោះស្រាយ​បន្ថែម​ទៀត ហើយ​បន្ទាប់​ពី​ក្រុម​ការងារ​ចុះ​ស្រង់​របាយការណ៍​អស់​ហើយ នឹង​មាន​លទ្ធផល​តែ​មិន​អាច​កំណត់​ពេល​វេលា​បាន​ទេ​»។

ប្រជា​កសិករ​ដែល​កំពុង​ជួប​បញ្ហា​កសិ​ផល​ធ្លាក់​ថ្លៃ​លោក ហ៊ុល ឌួ​ក មកពី​ខេត្ត​ ព្រៃវែង ​ថ្លែង​ថា៖ «ខ្ញុំ​សំណូមពរ​ដល់​រដ្ឋាភិបាល កុំ​នាំចូល​បន្លែ អង្ករ ស្រូវ ព្រោះ​កសិករ​ធ្វើ​កសិផល​បាន តែ​លក់​មិន​ចេញ ហើយ​លក់​បាន​តម្លៃ​ថោក​ទៀត​ដោយសារ​ការ​នាំ​ចូល​ផលិត​ផល​បរទេស»។

អគ្គលេខា​ធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង កសិកម្ម​លោក ឡោ រស្មី ដែល​បាន​ទទួល​ញត្តិ បាន​ថ្លែងថា ក្រសួង​នឹង​ពិនិត្យ​មើល​តាមផ្លូវ​ច្បាប់​ហើយ​ចាត់​វិធានការ​តាម​ក្រោយ។

លោក​ថា​៖«យើង​នឹង​ពិនិត្យមើល​ឱ្យ​បាន​សមស្រប​តាម​នីតិ​វិធី ហើយ​សូម​បងប្អូន​ខិតខំ​ធ្វើ​កសិផល ក្នុងករណី​ជួប​បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ គឺ​យើង​មាន​មន្ទីរ​មូល​ដ្ឋាន​សម្រា​ប់​ដោះស្រាយ។ អ៊ីចឹង​បើ​មាន​ឈ្មួញ​កណ្តាល​ដើរ​អុក​ឡុក​តម្លៃ​សូម​រាយការណ៍​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​​ដើម្បី​ជួយ​រក​ដំណោះ​ស្រាយ»។

យ៉ាង​ណាក៏​ដោយ ប្រជា​ពលរដ្ឋ​ទាំង​នេះ​បាន​​ព្រ​មាន​ធ្វើ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ និង​ហែញត្តិ​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ប្រសិន​នៅ​តែ​មិន​មាន​ដំណោះ​ស្រាយ​បញ្ហា​ដីធ្លី និង​ផលិត​ផល​កសិកម្ម​គ្មាន​ទីផ្សារ​លក់​៕

អាជ្ញាធរ​ខេត្ត​ប៉ៃលិន​រង​ការ​ចោទ​ថា​បណ្ដោយ​ឲ្យ​ឈ្មួញ​កាយ​ភ្នំ​យក​ដី​ធ្វើ​កម្មសិទ្ធិ


តំបន់​ដែល​គេ​កាយ​ភ្នំ​យក​ដី​នៅ​ភ្នំ​សារាវ៉ាន់ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Hum Chamroeun



មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន មក​ពី​គណបក្ស​ប្រឆាំង រិះគន់​អាជ្ញាធរ​ខេត្ត​នេះ​ថា បណ្ដោយ​ឲ្យ​អ្នក​មាន​លុយ និង​មាន​អំណាច​នៅ​ក្បែរ​ព្រំដែន​ប្រទេស​ថៃ ក្នុង​ស្រុក​សាលាក្រៅ កាយ​ភ្នំ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ ប៉ុន្តែ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បញ្ជាក់​ថា មូលហេតុ​ដែល​អាជ្ញាធរ​មិន​អាច​ទប់ស្កាត់​បាន ដោយសារ​ដី​នោះ​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​បុគ្គល​ទៅ​ហើយ។

មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​បញ្ឈប់​អ្នក​មាន​លុយ និង​មាន​អំណាច​រំលោភ​យក​ដី​ភ្នំ​ទេ គឺ​មិន​យូរ​ឡើយ នឹង​រលាយ​អស់​ភ្នំ ហើយ​ក្លាយ​ទៅ​ជា​របស់​កម្មសិទ្ធិ​ឯកជន​ជា​ពុំ​ខាន។

ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ទូ ឌីណា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ ធ្នូ ថា មន្ត្រី​ទាហាន​មាន​អំណាច​ម្នាក់​ឈ្មោះ ហៀង ហុង នៅ​ក្នុង​ខេត្ត​នេះ​យក​គ្រឿងចក្រ​កាយ​ភ្នំ​សារាវ៉ាន់ នៅ​តំបន់​អភិវឌ្ឍន៍​ផ្សារ​ព្រំ នៃ​ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ លោក​អះអាង​ថា រហូត​មក​ទល់​ពេល​នេះ ពុំ​ទាន់​មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​បាន​នៅ​ឡើយ៖ «យើង​ឆ្ងល់​ណាស់ ហេតុ​អី​ភ្នំ​គេ​អាច​ធ្វើ​ប្លង់​រឹង​យក​ដី​បាន តែ​ចំពោះ​ពលរដ្ឋ​ក្រីក្រ ខ្លះ​គ្រាន់​តែ​ធ្វើ​តាម​ជំរេ​ភ្នំ​កាប់​ឈើ​មួយ​ដើម​ពីរ​ដើម​មាន​ទោស ចំណែក​អ្នក​ដែល​មាន​អំណាច​មាន​លុយ​យក​ភ្នំ​ទាំងមូល ធ្វើ​អត់​មាន​ទោស»។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​លោក ហៀង ហុង ដែល​រង​ការ​ចោទ​ប្រកាន់ ដើម្បី​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៦ ធ្នូ។


ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន លោក គឹម សុខា អះអាង​ថា អាជ្ញាធរ​ក៏​មាន​វិធានការ​ទប់ស្កាត់​បញ្ហា​នេះ​ដែរ ក៏ប៉ុន្តែ​មិន​អាច​ដំណើរ​ការ​ទៅ​បាន ដោយសារ​ដី​ភ្នំ​ដែល​កាយ​នោះ គឺ​ជា​ដី​ឯកជន​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់។ លោក​បន្ថែម​ថា ករណី​នេះ គឺ​ជា​កំហុស​របស់​អាជ្ញាធរ​មុនៗ​ដែល​បាន​ចេញ​ប័ណ្ណ​ស្រប​ច្បាប់​ទៅ​ឲ្យ​ម្ចាស់​ដី៖ «យើង​ធ្លាប់​ធ្វើ​ការ​ដក​ហូត​កូន​សោ​ពី​អ្នក​បើក​គ្រឿង​ឈូស​ដី​ពីរ​បី​ដង​ហើយ។ នៅ​ក្នុង ខ្ញុំ​បាន​កំណត់​ដូចជា​ផ្លូវ​ព្រំប្រទល់ នៅ​កន្លែង​នោះ​មាន ២​ភ្នំ ដោយ​ភ្នំ​មួយ​តូច ខ្ញុំ​ធ្វើ​បាន​ប្រហែល ៦០​ភាគរយ ចំណែក​ភ្នំ​មួយ​ទៀត​យើង​មិន​ទាន់​បាន​ធ្វើ ដោយសារ​ខ្ញុំ​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ ហើយ​ព្រះរាជអាជ្ញា​មិន​ទាន់​ឲ្យ​ខ្ញុំ​ធ្វើ​ផ្លូវ​ឆ្លង​កាត់​នៅ​ទីនោះ»។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​ដី​ភ្នំ​នោះ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ហើយ​ក៏ដោយ គឺ​អាជ្ញាធរ​នៅ​តែ​អាច​រំលាយ​ប័ណ្ណ​នោះ​បាន។ លោក​អះអាង​ថា ដី​ភ្នំ​មិន​អាច​ជន​ណា​ម្នាក់​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ យក​ដី​ធ្វើ​ជា​របស់​ផ្ទាល់​ខ្លួន​បាន​នោះ​ទេ។ លោក យិន ម៉េងលី សង្កត់​ធ្ងន់​ថា អាជ្ញាធរ​ត្រូវ​តែ​បញ្ឈប់​ករណី​នេះ​ជា​បន្ទាន់ ពីព្រោះ​បើ​មិន​ទប់ស្កាត់ នឹង​ធ្វើ​ឲ្យ​ហិនហោច​សម្បត្តិ​ធម្មជាតិ​របស់​រដ្ឋ៖ «លើកលែង​តែ​តំបន់​មួយ​ចំនួន​ទេ ដែល​ត្រូវ​មាន​អនុក្រឹត្យ​របស់​រាជ​រដ្ឋាភិបាល​កំណត់​ឲ្យ​មាន​ការ​លើកលែង អាច​ធ្វើ​ប្លង់​បាន ដូចជា​ភ្នំ​មួយ​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ ចំពោះ​នៅ​ខេត្ត​ប៉ៃលិន ដូចជា​មិន​មាន​ភ្នំ​ណា​មួយ​ដែល​ធ្វើ​ការ​លើកលែង​នោះ​ទេ»។

ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន មក​ពី​បក្ស​ប្រឆាំង លោក ទូ ឌីណា អះអាង​ទៀត​ថា កន្លង​ទៅ លោក​ធ្លាប់​ស្នើ​ទៅ​មន្ទីរ​បរិស្ថាន និង​អាជ្ញាធរ​ខេត្ត​មួយ​នេះ ដើម្បី​ឲ្យ​ពិនិត្យ​មើល​ប័ណ្ណ​កម្មសិទ្ធិ​អ្នក​កាន់​កាប់​ដី​ភ្នំ​នោះ​ឡើយ​វិញ​ដែរ ក៏ប៉ុន្តែ​គ្មាន​ដំណោះស្រាយ។ លោក ទូ ឌីណា បន្ថែម​ថា នៅ​ភ្នំ​ក្បែរ​ព្រំដែន​ថៃ មួយ​នេះ បច្ចុប្បន្ន​មាន​អ្នក​មាន​លុយ និង​អំណាច​ប្រហែល ៦​នាក់ កំពុង​ដណ្ដើម​គ្នា​កាយ​ភ្នំ​យក​ដី ហើយ​រហូត​មក​ទល់​ពេល​នេះ អស់​ដី​ទំហំ​ប្រមាណ​ជាង ១០​ហិកតារ៕

សង្គមស៊ីវិល​អំពាវនាវ​ឲ្យ​បង្ហាញ​តម្លាភាព​នៃ​ថវិកាមូលនិធិ​របស់​ ធី សុវណ្ណថា Sovantha gifts raise eyebrows


Thy Sovantha arrives at the Phnom Penh court in April. Yesterday, the social media star’s announcement of $3 million in donations to students prompted calls for transparency. Pha Lina

Social media star Thy Sovantha’s announcement that she has received $3 million from international donors to fund a series of university scholarships yesterday prompted calls from civil society leaders for transparency about the source of the money.

The claim of receiving $3 million, which is meant to fund 1,000 students, was made on the former opposition activist’s Facebook page on Sunday, and comes a week after leaked messages purported to show Prime Minister Hun Sen pledging Sovantha $1 million. Sovantha, who earlier this year turned on the opposition in favour of the ruling CPP, did not respond to requests for comment yesterday about the source of her funds, and her recent postings about the money only referred to unspecified “international donors”.

“We need some transparency about where she got the money from,” said Koul Panha, director of elections monitor Comfrel, who said Sovantha and her NGO could be in violation of the laws otherwise.

“According to the NGO Law, they need to report information about this amount of money . . . and sometimes, if the money is from public funds, I think that can be questioned a lot from the Ministry of Finance.”

henry said...
And here is Om Yentieng
Transparency International Cambodia director Preap Kol said in an email that it would be highly irregular for international donors to hand out such a large amount to a new organisation founded by a 22-year-old, as is the case with Sovantha’s Youthful Social Affairs NGO.

“Based on my nearly 20 year[s] of experience in the NGO sector, any credible international donor would only fund a new organization after proper assessment and scrutiny of the potential grantee,” Kol said.

“Even if they decide to provide funding, they would not give as much [of] amount at once or for the first time,” he said. He added that any “credible organisation” would disclose the identities of its major donors.

Sovantha, who has this past year transformed from the biggest pro-opposition social media activist in the country to one of the opposition’s most aggressive critics, also took to Facebook with a post yesterday threatening deputy opposition leader Kem Sokha.

She said if Sokha did not pen a public apology to her over allegedly defamatory remarks he made about her in the leaked phone calls that ultimately helped spark the legal case against him earlier this year, she would file a complaint accusing him of sex trafficking. (In a separate set of leaks – this one purporting to show conversations between Sovantha and Hun Sen’s son – the social media starlet appears to discuss with Hun Manith, a military intelligence official, how best to discredit and destroy the opposition.)

CNRP officials did not respond to requests for comment, but legal expert Sok Sam Oeun said trafficking is a criminal offence and only a prosecutor can decide to lodge such a complaint.

“She can only initiate and give evidence to the prosecutor,” Sam Oeun said, asking why Sovantha would ever consider not filing a complaint if she was aware that such a crime had in fact occurred.

“I don’t know whether she has some evidence or not; or why she knows? Maybe she was an accomplice because she knows this from the inside.”



សង្គមស៊ីវិល​អំពាវនាវ​ឲ្យ​បង្ហាញ​តម្លាភាព​នៃ​ថវិកាមូលនិធិ​របស់​ ធី សុវណ្ណថា

Jack Davies ភ្នំពេញ​ ប៉ុស្តិ៍ Tue, 6 December 2016

ភ្នំពេញៈ ការ​ប្រកាស​របស់តារា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម កញ្ញា ធី សុវណ្ណថា ថា​ខ្លួន​បាន​ទទួល​ថវិកា ៣ លាន​ដុល្លារ​ពី​បណ្តាញ​មូលនិធិ​អន្តរជាតិ ដើម្បី​ឧបត្ថម្ភ​លើ​ការ​ផ្តល់​អាហារូបករណ៍​សិក្សា​ជា​បន្ត​បន្ទាប់​នៅ​ឧត្តម​សិក្សា​បាន​ជំរុញ​ឲ្យ​មាន​ការ​អំពាវនាវ​ពី​សំណាក់​ក្រុម​ថ្នាក់​ដឹកនាំ​អង្គការសង្គមស៊ីវិលឲ្យ​បង្ហាញ​ពី​តម្លាភាព​នៃ​ប្រភព​ថវិកា​នេះ។

សេចក្តីប្រកាស​អះអាង​ពី​ការ​ទទួល​បាន​មូលនិធិ ៣ លាន​ ដុល្លារ ដែលនឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ផ្តល់​អាហារូបករណ៍​ទៅ​ដល់​និស្សិត​ចំនួន ១ ពាន់នាក់​ ត្រូវ​បាន​បង្ហោះ​នៅទំព័រ Facebook របស់​អតីត​សកម្មជន​គណបក្ស​ប្រឆាំង​រូប​នេះ កាល​ពី​ថ្ងៃ​អាទិត្យ សប្តាហ៍មុន ពោល​គឺ​មួយ​សប្តាហ៍​បន្ទាប់​ពី​ការ​បែក​ធ្លាយ​សារ​សន្ទនាដែលបង្ហាញ​ពីការ​សន្យាផ្តល់ប្រាក់​ចំនួន ១ លាន​ដុល្លារ​ របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ទៅ​ឲ្យ​រូប​នាង។​

កញ្ញា ធី សុវណ្ណថា ដែល​កាល​ពី​ដើម​ឆ្នាំ​នេះ​បាន​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះជាតិ និង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ឆ្លើយ​តប​នឹង​សំណើរ​សុំ​ការ​អត្ថាធិប្បាយ​ពី​ប្រភព​នៃ​ថវិកា​មូលនិធិ​របស់​ខ្លួន​នោះ​ឡើយ ហើយ​សេចក្តី​បង្ហោះ​ស្តី​ពី​ថវិកា​នេះ​គ្រាន់​តែ​បាន​ឲ្យដឹង​ថា «គម្រោង​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ បណ្តាញមូលនិធិអន្តរជាតិ» ដែល​មិន​ត្រូវ​បាន​បញ្ជាក់​ច្បាស់​លាស់​នោះ​ឡើយ។

លោក កុល បញ្ញា ជា​នាយក​របស់​ គណៈ​កម្មាធិការ ដើម្បី​ការ​បោះឆ្នោត ដោយ​សេរី និង​​យុត្តិធម៍ នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) បានលើក​ឡើង​ថា៖ «យើង​ត្រូវ​ការតម្លាភាព​ខ្លះ​ពី​ប្រភព​ដែល​ធី សុវណ្ណថា បាន​ទទួល​ប្រាក់»។​

លោក​បន្ត​ថា៖ «យោង​ទៅ​តាម​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល (NGOs) អង្គការ​ក្រៅ​រដ្ឋាភិបាល​ត្រូវ​រាយការណ៍​ព័ត៌មាន​ស្តី​ពីចំនួន​ទឹក​ប្រាក់... ហើយ​ពេល​ខ្លះ ប្រសិន​ជា​ថវិកា​ត្រូវបាន​ទទួល​ពី​មូលនិធិ​សាធារណៈ​ ខ្ញុំយល់​ថា​ថវិកា​នោះ​អាច​នឹង​ត្រូវ​បាន​ចោទ​សួរ​ច្រើន​ពី​ក្រសួង​ហិរញ្ញវត្ថុ»។

នាយក​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា លោក ព្រាប កុល បានអង្គការ​យុវជន​កិច្ចការ​សង្គមបាន​ឲ្យ​ដឹង​តាម​រយៈ​អ៊ីម៊ែល​មួយ​ថា មិន​ប្រក្រតី​នោះ​ឡើយដែល​ម្ចាស់​ជំនួយ​អន្តរជាតិ​ផ្តល់​ថវិការ​ច្រើន​បែបនេះទៅ​អង្គការ​ថ្មី​មួយ​ដែល​បង្កើត​ឡើង​ដោយ​យុវតី​វ័យ ២២ ឆ្នាំ ដូច​ករណី អង្គការយុវជនកិច្ចការ​សង្គម របស់​កញ្ញា​ ធី សុវណ្ណថា រូប​នេះ។

លោក​ ព្រាប កុល បន្ត​ថា៖ «ផ្អែក​តាម​បទ​ពិសោធន៍​ជិត ២០ ឆ្នាំ ក្នុង​វិស័យ​អង្គការ​ក្រៅ​រដ្ឋាភិបាល ម្ចាស់​ជំនួយ​អន្តរជាតិ​ដែល​គួរ​ឲ្យ​ជឿ​ទុកចិត្ត​បាន នឹង​ផ្តល់​ថវិកា​ឧបត្ថម្ភទៅ​ឲ្យ​អង្គការ​ថ្មី​មួយ លុះត្រា​តែ​មាន​ការ​វាយ​តម្លៃ និង ការ​ពិនិត្យ​បញ្ជាក់ ត្រឹម​ត្រូវ​ទៅ​លើ​អង្គការ​ដែល​ស្នើសុំ​ជំនួយ​នោះ​រួច​ហើយ​តែ​ប៉ុណ្ណោះ»។

លោក​បន្ថែម​ថា៖ «បើ​ទោះ​បីជា​ម្ចាស់​ជំនួយ​ទាំង​នោះ​សម្រេច​ផ្តល់​ថវិកាមូលនិធិ ពួក​គេ​ក៏នឹង​មិនផ្តល់​ម្តង ឬ​នៅ​លើក​ដំបូង​ច្រើន​បែប​នេះដែរ»។

លោក​បញ្ជាក់​ទៀត​ថា «អង្គការដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន» នឹង​បង្ហាញ​ពី​អត្តសញ្ញាណ​នៃ​ម្ចាស់​ជំនួយ​ធំៗ របស់​ខ្លួន។

កញ្ញា ធី សុវណ្ណថា ដែល​ក្នុង​ជាង​មួយឆ្នាំ​កន្លង​ទៅនេះ បាន​ប្រែក្លាយ​ខ្លួនពី​សកម្មជន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា មក​ជាអ្នក​រិះគន់​គណបក្ស​ប្រឆាំង​ដ៏​សាហាវ​បំផុត ក៏​បាន​ធ្វើ​ការ​គំរាម​ប្តឹង​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ​​តាមរយៈ Facebook កាល​ពី​ម្សិលមិញ​ផង​ដែរ។

កញ្ញា ធី សុវណ្ណថា បាន​សរសេរ​ថា នាង​នឹង​បន្ត​ដាក់ ពាក្យ​ប្តឹង​លោក កឹម សុខា ប្រសិន​ជា​លោក មិន​ធ្វើ​ការសុំ​អភ័យ​ទោស​នាង​ជា​សាធារណៈ​ ចំពោះ​ពាក្យ​សម្តី​និយាយ​ពី​នាង​របស់​លោក កឹម សុខា ដែល​នាង​ចាត់​ទុក​ថា ជា​ការ​បរិហារកេរ្តិ៍ នៅ​ក្នុង​ខ្សែអាត៌​សម្លេង​សន្ទនា​តាម​ទូរស័ព្ទ​បែក​ធ្លាយ ដែល​បាន​បង្ក​រាលដាល​ បង្កើត​ជា​រឿង​ក្តី​ប្រឆាំង​នឹង​លោក​នៅ​ដើម​ឆ្នាំ​នេះ។

កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​មាន​ការ​បែក​ធ្លាយ​ស្រដៀ​ង​គ្នា​នេះ​ដែរ ដោយ​មានសារ​សន្ទនា​មួយ​បង្ហាញ​ពី​ការ​ពិភាក្សា​គ្នា​រវាង​កញ្ញា ធី សុវណ្ណថា ជាមួយ​នឹង​លោក ហ៊ុន មានិត ជា​ប្រធាន​អង្គភាព​ចារកម្ម​នៃ​ក្រសួង​ការពារ​ជាតិ អំពី​មធ្យោបាយ​បង្ខូច​ឈ្មោះ និង​បំផ្លាញ​គណបក្ស​ប្រឆាំង។

ក្រុម​មន្រ្តី​គណបក្ស​សង្គ្រោះជាតិ​មិន​បាន​ឆ្លើយតប​នឹង​សំណើរ​សុំ​សេចក្តី​អធិប្បាយ​នោះ​ឡើយ ក៏​ប៉ុន្តែ អ្នក​ជំនាញ​ផ្នែក​ច្បាប់ លោក សុខ សំអឿន បាន​ឲ្យដឹង​ថា បទ​ជួញ​ដូរ​មនុស្ស ដែល​លោក​ កឹម សុខា ត្រូវ​បាន​ប្តឹង គឺ​ជា​បទ​ឧក្រិដ្ឋ ហើយ​មាន​តែ​ព្រះ​រាជអាជ្ញា​មួយ​រូប​តែ​ប៉ុណ្ណោះ​ដែល​អាច​សម្រេច​ប្តឹង​ចោទ ប្រកាន់​បាន។ ​

លោក សុខ សំអឿន ថ្លែងថា៖ «ធី សុវណ្ណថា គ្រាន់​តែ​អាច​ផ្តួច​ផ្តើម និង​ផ្តល់​ភស្តុតាងទៅ​ឲ្យ​ ព្រះរាជអាជ្ញា»។

លោក​បាន​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​បានជា កញ្ញា ធី សុវណ្ណថា មិន​ដាក់​ពាក្យ​បណ្តឹង​ភ្លាមៗ ប្រសិន​ជា​នាង​ដឹងថា បទ​ឧក្រិដ្ឋនេះ​បាន​កើតឡើង។

លោក​បន្ថែម​ថា៖ «ខ្ញុំ​មិន​ដឹងថា តើ​ ធី សុវណ្ណថា មាន​ភស្តុតាង​ដែល​ឬអត់​នោះទេ។ បើ​មិន​អញ្ចឹងទេ ហេតុ​អ្វីបាន ជា​នាង​បាន​ដឹង​ពី​វា។ ប្រហែល​ជា​នាង​អាច​ជា​ជន​រួម​គំនិត ព្រោះ​នាង​បាន​ដឹង​ផ្ទៃ​ក្នុង​នៃ​រឿង​នេះ»៕ TN​

Freedom Park to Be Moved, Says Hun Sen


Freedom Park in the middle of the city had been designated as a place for people to gather and speak, but now there will be a new venue. KT/Mai Vireak



Prime Minister Hun Sen will not allow Freedom Park to stay at its current location and says it will be moved to a new location along National Road 5 in Russey Keo district, drawing the dismay of civil society and others who use the park.

Mr. Hun Sen said yesterday at a ceremony for the 18th Cambodian Disabled People’s Day that Freedom Park – a venue created for public gatherings to ensure freedom of expression and assembly – cannot be kept in the center of the capital anymore because it creates disorder at its current location.

“Samdech Krala Hoam [Deputy Prime Minister Sar Kheng] is requesting Mr. Pa Socheatvong, the city governor, to find a new place for Freedom Park which is possible along the National Road at Kilometer 6. We made a garden and a place for disabled people to perform as well,” he said.

“So we make it at this location, and if no one likes the change, we can put it in front of the US embassy, because the US likes to support protests. This is our right as the authority.”

City Hall spokesman Met Meas Pheakdey told Khmer Times yesterday that the Phnom Penh municipality planned to write a letter to the government through the Interior Ministry to request the change and City Hall would organize the project if approved.

He said the park would move to the new place near Kilometer 6 in front of a Sokimex warehouse, not far from the old location.

“City Hall has not yet determined the date for opening Freedom Park’s new location because we have to submit a request to the Interior Ministry in advance. We will prepare if it’s approved, but we have not considered the opening at this time,” said Mr. Meas Pheakdey. He added that the size of the new Freedom Park is larger than the old location and City Hall considers it to be better, with more space and less impact on people in the surrounding area.

Mr. Meas Pheakdey said although the location of park will change, the principles on which Freedom Park was created would still stand.

He said he supported Mr. Hun Sen’s decision because it considered the interests of citizens as well as the residents who live near Freedom Park.

However, civil society officials expressed concern over Freedom Park’s change in location, saying it would take more time to travel there and would create other problems.

Am Sam Ath, a senior coordinator at rights group Licadho, said the park should remain at the same location to allow people easy access to both the park and the government institutions where they would likely be submitting petitions.

“If Freedom Park is moved to a far place, it will cause long journeys, traffic jams and other problems that have a serious impact. It should be located near institutions that people want to protest at or submit their petition,” he said.

He added that if the place for freedom of expression was far, people’s concerns would not be heard and their problems would not be solved.
Mr. Sam Ath acknowledged it was the government’s decision, but said civil society and citizens wanted Freedom Park to remain in the same place.

Acting director of the Cambodian Independent Teachers’ Association Ouk Chhayavy, who brings teachers from the provinces together at Freedom Park in October every year to celebrate Teachers’ Day, also expressed dissatisfaction.

“The prime minister decided to change this place because he wants to develop it into something or sell or exchange this location to wealthy people to do something,” she said.

“Changing to a far location is to make it difficult for people, teachers and workers who come to express or demand their rights through protest.”

Ms. Chhayavy added that the change was up to the premier, but said that as a citizen, she was unsatisfied with the decision without clear policy behind it.

“We do not applaud the wrong decision by Mr. Hun Sen. Please consider first before doing something that could affect citizens,” she said.

Freedom Park, located in Daun Penh district, opened on November 4, 2010, with 1,200 square meters of space for people or organizations to gather for protests or strikes. Activities at the park were temporarily suspended in early January 2014, but it reopened in August that year.