Wednesday, January 4, 2017

ពលរដ្ឋ​ខេត្ត​កណ្ដាល​និង​ខេត្ត​កំពង់ស្ពឺ​ប្រមាណ​៨០​នាក់​តវ៉ា​រឿង​​ឈ្មួញ​ទិញ​ដី​មិន​ប្រគល់​លុយ​គ្រប់

ពលរដ្ឋ​មក​ពី​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល និង​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ តវ៉ា​នៅ​មុខ​ដីស្រែ​ដែល​បាន​លក់ ឋិត​នៅ​ភូមិ​ដុកខ្លាត ឃុំ​ភ្នំតូច ស្រុក​ឧដុង្គ ដើម្បី​ឲ្យ​ឈ្មួញ​ប្រគល់​លុយ​ថ្លៃ​ដី​គ្រប់​ចំនួន​ទៅ​ឲ្យ​ពួកគេ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧។ RFA/Chin Chetha





ពលរដ្ឋ​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល និង​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ព្រមាន​តវ៉ា​ប្រឆាំង​នឹង​ឈ្មួញ​ទិញ​ដី​ជា​ថ្មី​ទៀត បន្ទាប់​ពី​ពលរដ្ឋ​ប្រមាណ ៨០​នាក់ ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្បែរ​ដី​របស់​ពួកគេ​ដែល​បាន​ព្រមព្រៀង​លក់ ប៉ុន្តែ​ឈ្មួញ​មិន​ទាន់​ឲ្យ​លុយ​គ្រប់ កាល​ពី​​ថ្ងៃ​ទី​៣ ខែ​មករា។ តំណាង​ភាគី​ទិញ​ដី​សន្យា​ថា នឹង​ប្រគល់​លុយ​ឲ្យ​ពលរដ្ឋ​គ្រប់​ចំនួន​នៅ​ថ្ងៃ​ទី​៨ ឬ ទី​១០ ខែ​មករា។

មុន​នឹង​ក្រុម​អ្នក​តវ៉ា​បំបែក​គ្នា​ទៅ​ផ្ទះ​រៀងៗ​ខ្លួន កាល​ពី​​ព្រឹក​ថ្ងៃ​ដដែល ពួកគេ​បាន​បញ្ជាក់​ផ្ទាល់​មាត់​ទៅ​បងប្អូន​របស់​ឈ្មួញ​ទិញ​ដី​ឈ្មោះ ស៊ុន ប៊ុនឈួន ដែល​ចេញ​មុខ​មក​សម្របសម្រួល​ជាមួយ​ពលរដ្ឋ​ថា តំណាង​ភាគី​ទិញ​ដី​ត្រូវ​ប្រគល់​លុយ​ឲ្យ​ពលរដ្ឋ​គ្រប់​ចំនួន​នៅ​ថ្ងៃ​ទី​៨ ឬ​ថ្ងៃ​ទី​១០ ខែ​មករា។ ការ​បញ្ជាក់​ដូច្នេះ ដោយសារ​តែ​តំណាង​ភាគី​ទិញ​មិន​ព្រម​ធ្វើ​កិច្ច​សន្យា​ជា​លាយលក្ខណ៍អក្សរ នៃ​ថ្ងៃ​ប្រគល់​លុយ​គ្រប់​ចំនួន។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជា​ច្រើន​ភូមិ​ដែល​ឈរ​តវ៉ា​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥១ ឋិត​នៅ​ភូមិ​ដុកខ្លាត ឃុំ​ភ្នំតូច លោក ណយ អាង មាន​ប្រសាសន៍​ថា ដី​ទំហំ​ជាង ៣៣​ហិកតារ​របស់​ពលរដ្ឋ ៨៨​គ្រួសារ មក​ពី​ភូមិ​ជា​ច្រើន នៃ​ឃុំ​ភ្នំតូច ស្រុក​ឧដុង្គ និង​ឃុំ​ទួលព្រេច ស្រុក​អង្គស្នួល ត្រូវ​បាន​ឈ្មួញ​ធ្វើ​លិខិត​ទិញ​លក់​ជាមួយ​ពលរដ្ឋ​តាំង​អំឡុង​ខែ​មិថុនា ឆ្នាំ​២០១៦ ប៉ុន្តែ​មិន​បាន​ឲ្យ​លុយ​គ្រប់៖ «ឥឡូវ​គាត់​ចង់​បន្ត​ទៀត! យើង​នេះ​ខែ​មួយ អ៊ីចឹង​ថ្ងៃ​ទី​១០ ឲ្យ​លុយ​មួយ​វគ្គ លើក​ក្រោយ​ចង់​បន្ដ​មួយ​វគ្គ​ទៀត បើ​ចិត្ត​ខ្ញុំ​អត់​ព្រម​ទេ តែ​បើ​ប្រជា​ពលរដ្ឋ​ទាំង​អស់​ក៏​ខ្ញុំ​អត់​ដឹង​ដែរ តែ​ឲ្យ​តែ​មួយ​ដំណាក់​កាល​ហ្នឹង​ទៀត​បាន​ហើយ ព្រោះ​យើង​ចាំ​ច្រើន​ដំណាក់​កាល​ហើយ»។

ក្រុម​អ្នក​តវ៉ា​រំលឹក​ថា ដី​ស្រែ​ឋិត​នៅ​ភូមិ​ដុកខ្លាត ទំហំ​ប្រមាណ ៦០​ហិកតារ ​ធ្លាប់​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចិន ជា​ច្រើន​ឆ្នាំ ហើយ​អាជ្ញាធរ និង​ក្រុមហ៊ុន​សម្រេច​កាត់​ដី​ទំហំ​ជាង ៣៣​ហិកតារ​ទៅ​ឲ្យ​ពលរដ្ឋ​កាល​ពី​ដើម​ឆ្នាំ​២០១៦ ដើម្បី​បញ្ចប់​ជម្លោះ ហើយ​ពលរដ្ឋ​ក៏​លែង​មាន​បញ្ហា​អ្វី​ទៀត​ជាមួយ​ក្រុមហ៊ុន​ចិន​ដែរ។ ប៉ុន្តែ​អតីត​តំណាង​ពលរដ្ឋ និង​ជា​អ្នក​ទិញ​ដី​ឲ្យ​ថៅកែ បែរ​ជា​ចង់​ធ្វើ​បាប​អ្នកភូមិ។
ពលរដ្ឋ​ដែល​ចេញ​មុខ​តវ៉ា​ម្នាក់​ទៀត គឺ​លោកស្រី ភុន ពៅ ឲ្យ​ដឹង​ថា អ្នក​ប្រមូល​ទិញ​ដី​ពី​ពលរដ្ឋ​ឈ្មោះ ស៊ុន ប៊ុនឈួន លែង​រវីរវល់​នឹង​ក្រុម​អ្នក​ភូមិ​ទៀត បន្ទាប់​ពី​បាន​ប្លង់​ដី​របស់​ពលរដ្ឋ​ដែល​កាត់​ចេញ​ពី​ផល​ប៉ះពាល់​ក្រុមហ៊ុន​ចិន ហើយ​ភាគី​ពលរដ្ឋ​បាន​ព្រមព្រៀង​លក់​ដី​នោះ​ឲ្យ​ខ្លួន ដើម្បី​លក់​បន្ត​ទៅ​ឲ្យ​ថៅកែ​ដែល​ជា​ឧកញ៉ា​ម្នាក់។ ទង្វើ​នេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​សង្ស័យ​ថា ឈ្មួញ​ចង់​ស៊ី​ដាច់​លុយ​ពលរដ្ឋ៖ «បង​ថា​ថ្ងៃ​ទី​១០ តែ​សូម​ឲ្យ​ក្រដាស​ទាំង​អស់​គ្នា​មក ប៉ុណ្ណឹង​មក​វា​ចប់​ទៅ​ហើយ​អត់​មាន​អី​ទៀត​ទេ។ អ៊ីចឹង​ធ្វើ​សំបុត្រ​ឡាក់ឡាំង​ត្រឹម​ហ្នឹង​ហើយ​ណា​ប្អូន»។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អតីត​តំណាង​ពលរដ្ឋ និង​ជា​ឈ្មួញ​ទិញ​ដី​ឈ្មោះ ស៊ុន ប៊ុនឈួន ដើម្បី​បំភ្លឺ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣ ខែ​មករា។ ប៉ុន្តែ​ប្អូន​ថ្លៃ​របស់​លោក ស៊ុន ប៊ុនឈួន ឈ្មោះ ផុន នី អះអាង​ថា ថៅកែ​ទិញ​ដី​បាន​ទម្លាក់​លុយ​មក​គ្រប់​ចំនួន​តាម​ធនាគារ​មួយ ប៉ុន្តែ​ទាល់​តែ​រង់ចាំ​រហូត​ដល់​ក្រោយ​ថ្ងៃ​បុណ្យ​ជាតិ ៧ មករា ទើប​អាច​បើក​បាន ហើយ​លោក​មិន​ប្រាប់​ពី​ទំហំ​ទឹក​ប្រាក់ ឬ​តម្លៃ​ដី​ទិញ​ពី​ពលរដ្ឋ​នោះ​ទេ៖ «គេ (ថៅកែ) ដាក់​លុយ​ឲ្យ​នៅ​ថ្ងៃ​២៩ ខែ​១២។ ក្រុមហ៊ុន​គេ​ហ្នឹង​មាន​បី​ក្រុមហ៊ុន តែ​ខ្ញុំ​ស្គាល់​ច្បាស់​ទាំង​បី​ក្រុមហ៊ុន​ទេ​ណា គេ​បាន​សរសេរ​សែក (មូលប្បទានប័ត្រ) មក​ឲ្យ តែ​រយៈពេល ៦​ថ្ងៃ​បាន​មាន​លុយ។ អ៊ីចឹង ៦​ថ្ងៃ ចំ​នឹង​ថ្ងៃ​បុណ្យ និង​ថ្ងៃ​៧ មករា អ៊ីចឹង​ទៅ​ណា ឥឡូវ​ខ្ញុំ​ឲ្យ​បងប្អូន​រង់ចាំ​ដល់​ថ្ងៃ​៧ មករា ហើយ​ប្រគល់​លុយ​ឲ្យ​គាត់»។

ក្រុម​អ្នក​តវ៉ា ថា​ឈ្មួញ​ទិញ​ដី​ឈ្មោះ ស៊ុន ប៊ុនឈួន និង​បក្សពួក បាន​កក់​លុយ​ថ្លៃ​ដី​ពីរ​លើក​រួច​មក​ហើយ ដោយ​លុយ​កក់​ទាំង​ពីរ​លើក​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ចន្លោះ​ពី ៥០០​ដុល្លារ ទៅ​ជាង ១​ពាន់​ដុល្លារ ​ទៅ​តាម​តម្លៃ​ដី​ដែល​ពលរដ្ឋ​លក់​ថ្លៃ ឬ​ថោក គឺ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ តម្លៃ​ចន្លោះ​ពី​ពីរ​ដុល្លារ ទៅ ១០​ដុល្លារ។ រយៈ​ពេល​ជាង​បួន​ខែ​មក​នេះ ឈ្មួញ​បាន​សុំ​ពន្យារ​ពេល​មិន​តិច​ជាង ៤​ដង​ទេ ប៉ុន្តែ​មិន​បាន​ប្រគល់​លុយ​គ្រប់​ចំនួន​ទៅ​តាម​កាល​កំណត់ ទើប​នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧ ដែល​ជា​ថ្ងៃ​សន្យា​ប្រគល់​លុយ​គ្រប់​ចំនួន​ចុង​ក្រោយ​ បែរ​ជា​អត់​ទៅ​វិញ ទើប​ពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា​នេះ​ឡើង៕

សាលាក្រុង​ទុក​ពេល​១​ខែ​ឲ្យ​អ្នក​បុរីកីឡា​សម្រេច​ចិត្ត​​​មុន​នឹង​ត្រូវ​បណ្ដេញ​ចេញ


អ្នក​បុរីកីឡា ដែល​មិន​ទាន់​ទទួល​យក​សំណង​ដើម្បី​ចាក​ចេញ លើក​បង្ហាញ​លិខិត​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ អញ្ជើញ​ពួកគាត់​ឲ្យ​ទៅ​ជួប​ដើម្បី​ដោះស្រាយ នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៧។ RFA/Brach Chev



អ្នក​បុរីកីឡា ដែល​មិន​ទាន់​ទទួល​បាន​សំណង​អះអាង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ ផ្ដល់​ជម្រើស​២ សម្រាប់​ពួកគាត់ ទី​១ ទទួល​យក​លុយ ៣​ពាន់​ដុល្លារ​ដើម្បី​ចាកចេញ ឬ​ត្រូវ​ទៅ​រស់​នៅ​ភូមិ​អណ្ដូង ជាយ​រាជធានី​ភ្នំពេញ។ សាលា​រាជធានី​ទុក​ពេល ១​ខែ​ឲ្យ​ពលរដ្ឋ​សម្រេច​ចិត្ត បើ​មិន​ដូច្នេះ​ទេ អាជ្ញាធរ​នឹង​បណ្ដេញ​ពួកគេ​ចេញ។

ពលរដ្ឋ​ឲ្យ​ដឹង​ដូច្នេះ ក្រោយ​ពី​ជួប​ប្រជុំ​ជាមួយ​អភិបាល​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ជាមួយ​អ្នក​បុរីកីឡា ១៥​គ្រួសារ​ដែល​មិន​ទាន់​ទទួល​បាន​សំណង កាល​ពី​រសៀល​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៧។

ក្រុម​ប្រជាពលរដ្ឋ​ទាំង ១៥​គ្រួសារ មិន​ព្រម​ទទួល​យក​ដំណោះស្រាយ​ទាំង​២ ខាង​លើ​នេះ​ទេ ហើយ​នៅ​រក្សា​ជំហរ​ទាមទារ​រស់​នៅ​ក្នុង​អគារ​នៅ​បុរីកីឡា ឬ​យក​សំណង ៤​ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ចាកចេញ។

ជនជាតិ​ដើម​ភាគ​តិច​៤​ភូមិ​​ទៀត​នឹង​ត្រូវ​ទទួល​ចុះ​បញ្ជី​ដី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព


រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ជួប​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតនគិរី ក្នុង​ពេល​ក្រុម​ការងារ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​បញ្ហា​ដីធ្លី​នៅ​ស្រុក​អូរជុំ ស្រុក​តាវែង កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Ratha Visal



សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន​៤ ភូមិ​បន្ថែម​ទៀត​នៅ​ខេត្ត​រតនគិរី នឹង​ត្រូវ​បាន​ទទួល​ចុះ​បញ្ជី​ដី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព និង​មួយ​សហគមន៍​ទទួល​បាន​សិទ្ធិ​បង្កើត​សហគមន៍​អភិរក្ស​ព្រៃឈើ។ ការ​ចុះ​បញ្ជី​នេះ គឺ​ជា​ផ្នែក​សំខាន់​ជួយ​ឲ្យ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចៀស​ផុត​ពី​ការ​បាត់បង់​ដី និង​ធនធាន​ធម្មជាតិ​ដែល​នៅ​សេសសល់​នៅ​ពេល​បច្ចុប្បន្ន។

ដីធ្លី​ជាង ៣​ពាន់​ហិកតារ​នៅ​តំបន់​ជនជាតិ​ដើម​ភាគតិច​គ្រឹង ឃុំ​ពយ ស្រុក​អូរជុំ និង​ត្រូវ​បាន​ចុះ​បញ្ជី​ជា​​កម្មសិទ្ធិ​សមូហភាព​សហគមន៍ ចំណែក​ដី​ព្រៃ​ជាង ២​ពាន់​ហិកតារ​ទៀត នៅ​ភូមិ​ទុន ឃុំ​តាវែងក្រោម ស្រុក​​តាវែង ខេត្ត​រតនគិរី នឹង​ត្រូវ​ទទួល​ស្គាល់​ចុះ​បញ្ជី​ជា​ព្រៃ​ការពារ​របស់​សហគមន៍​នៅ​ពេល​ខាង​មុខ​នេះ។

តំណាង​សហគមន៍​ភូមិ​ទន់ លោក ធី ត្រេន កត់សំគាល់​ថា ធនធាន​ធម្មជាតិ​នៅ​ភូមិ​ទន់ ច្រើន​ឆ្នាំ​កន្លង​ទៅ រង​ការ​បំផ្លាញ​បន្ទាប់ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​ទទួល​បាន​សិទ្ធិ​វិនិយោគ​ដី​ដើម្បី​ដាំ​ដំណាំ​កសិឧស្សាហកម្ម។ លោក​ថា សហគមន៍​ត្រូវ​ការ​អភិរក្ស​ព្រៃឈើ​នៅ​សេសសល់​ក្នុង​តំបន់​ដើម្បី​រក្សា​ផល​អនុផល​ព្រៃឈើ ជាពិសេស​ដើម​សំរង​ព្រៃ​ទុក​ជា​ប្រយោជន៍​កូន​ចៅ​ជំនាន់​ក្រោយ៖ «ខ្ញុំ​មាន​អារម្មណ៍​ថា ដីធ្លី​ព្រៃឈើ​អាច​នៅ​គង់វង្ស​មិន​អាច​បាត់បង់ មុន​ឆ្នាំ​២០១២ សហគមន៍​ព្រួយ​បារម្ភ​ណាស់ ពីព្រោះ​មាន​ក្រុមហ៊ុន​គេ​ឈូស​ឆាយ​មាន​គេ​កាប់​រាន​ឈូស​ឆាយ​ព្រៃឈើ»។

​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ក្រុម​ការងារ​របស់​អន្តរក្រសួង​មាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​បរិស្ថាន ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ក្រសួង​កសិកម្ម បាន​ចុះ​ត្រួត​ពិនិត្យ​បញ្ហា​ដីធ្លី​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​ឃុំ​ពយ ស្រុក​អូរជុំ ចំនួន ៤​សហគមន៍ និង​ឃុំ​តាវែងក្រោម ស្រុក​តាវែង មួយ​សហគមន៍។
សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​ស្រុក​អូរជុំ និង​ស្រុក​តាវែង ខេត្ត​រតនគិរី ជួប​ជាមួយ​ក្រុម​ការងារ​អន្តរក្រសួង​ចុះ​ពិនិត្យ​បញ្ហា​ដីធ្លី នៅ​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Ratha Visal

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ថ្លែង​ថា រដ្ឋាភិបាល​លើក​ទឹក​ចិត្ត​ឲ្យ​សហគមន៍​ទាំង​៥​នេះ រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ចុះ​បញ្ជី​ដី និង​ព្រៃ​ការពារ​ឲ្យ​បាន​ឆាប់​ដើម្បី​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ចុះ​បញ្ជី​ទទួល​ស្គាល់​ផ្លូវការ​លើ​ការ​ចុះ​បញ្ជី​ដី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព និង​ចេញ​វិញ្ញាបនបត្រ​បង្កើត​តំបន់​ព្រៃ​ការពារ​សហគមន៍។

ថ្លែង​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ទាំង ៥​សហគមន៍ លោក ជា សុផារ៉ា រំលឹក​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ជំនាញ​យក​ចិត្ត​ទុក​ដាក់​ជំរុញ​ការងារ​ចុះ​បញ្ជី​គ្រប់គ្រង​ដី និង​ព្រៃឈើ​សហគមន៍​ឲ្យ​បាន​ឆាប់​ដើម្បី​ទុក​ជា​ប្រយោជន៍​ជនជាតិ​ដើម​ភាគ​តិច៖ «ពេល​សម្ដេច​តេជោ​អញ្ជើញ​មក​ដល់​ខេត្ត​រតនគិរី មាន​សំណូមពរ អ៊ីចឹង​សម្ដេច​បាន​បញ្ហា​ឲ្យ​យើង​​ខ្ញុំ និង​ឯកឧត្ដម​ក្រសួង​ពាក់ព័ន្ធ​ពិនិត្យ​មើល​ស្ថានភាព​នេះ និង​កាត់​ដី​នេះ​ជូន​ប្រជាពលរដ្ឋ​សហគមន៍»។

នៅ​ខេត្ត​រតនគិរី សហគមន៍​ដែល​បាន​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ​នៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ចុះ​​បញ្ជី​ជា​នីតិបុគ្គល​នៅ​ក្រសួង​មហាផ្ទៃ រួច​ហើយ មាន​ចំនួន ៥៤​សហគមន៍ ក្នុង​នោះ​ដែរ សហគមន៍​ចំនួន​២៦ បាន​ស្នើ​សុំ​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​សមូហភាព។

គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​នៃ​អាជ្ញាធរ​ខេត្ត​រតនគិរី កាល​ពី​ឆ្នាំ​២០១៥ និង​២០១៦ បាន​ស្នើ​សុំ​ធ្វើ​អនុបយោគ​ដី​សហគមន៍​ភូមិ​តាង៉ាច សហគមន៍​ភូមិ​កងកុយ សហគមន៍​ភូមិ​កាន់ឈឺង សហគមន៍​ភូមិ​ក្រេះ ក្នុង​ឃុំ​ពយ ស្រុក​អូរជុំ ជា​ដី​ឯកជន​របស់​រដ្ឋ​ដើម្បី​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ធ្វើ​ប្រទានកម្ម​ដី​​សមូហភាព​ជូន​សហគមន៍។

​ទាក់ទិន​បញ្ហា​ដីធ្លី​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន បញ្ជាក់​ដែរ​ថា ស្ថាប័ន​ពាក់ព័ន្ធ​បាន​ត្រៀម​រួច​ហើយ​នឹង​រៀបចំ​កាត់​ចេញ​ដី​ព្រៃ​បម្រុង​ទុក​សម្រាប់​សហគមន៍​អភិរក្ស ក៏ប៉ុន្តែ​សហគមន៍​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ក្នុង​ព្រៃ​ដើម្បី​រក្សា​និរន្តរភាព ធនធាន​ធម្មជាតិ​ទៅ​ថ្ងៃ​អនាគត។

លោក​សង្ឃឹម​ថា សហគមន៍​នឹង​រួម​គ្នា​ការពារ​ព្រៃឈើ​បាន​ប្រសើរ ខណៈ​មន្ទីរ​ជំនាញ​សម្រេច​កាត់​ដី​ព្រៃ​ប្រគល់​ជូន​សហគមន៍​អភិរក្ស៖ «សង្ឃឹម​ជឿ​ជាក់​ថា បងប្អូន​យើង​ទាំង​អស់​គ្នា​នឹង​ថែរក្សា​ព្រៃ​ឈើ​សំរង ក៏​ដូច​ព្រៃឈើ​ទាំង​អស់​ក្នុង​ព្រៃ​សហគមន៍​ដើម្បី​ផល​ប្រយោជន៍​បងប្អូន​ទាំង​អស់។ អ្វីៗ​នឹង​ល្អ​ប្រសើរ ថា​នេះ​ជា​ទ្រព្យ​សម្បត្តិ​របស់​បងប្អូន សង្ឃឹម​ថា​មិន​ទៅ​លួច​កាប់​ទៀត​ទេ»។

​សហគមន៍​ចំនួន​៥ ដែល​នឹង​ទទួល​បាន​ការ​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​សមូហភាព​នៅ​ពេល​ខាង​មុខ​នេះ រួម​មាន​សហគមន៍​ភូមិ​តាង៉ាច សហគមន៍​ភូមិ​កងកុយ សហគមន៍​ភូមិ​កាន់ឈឺង សហគមន៍​ភូមិ​ក្រេះ ក្នុង​ឃុំ​ពយ ស្រុក​អូរជុំ និង​សហគមន៍​ភូមិ​ទុន ក្នុង​ឃុំ​តាវែងក្រោម ស្រុក​តាវែង។

មេ​ឃុំ​ពយ លោក ថង ញើត កត់សំគាល់​ដែរ​ថា កន្លង​ទៅ​នេះ គ្រា​ដែល​ដីធ្លី​សហគមន៍​ចុះ​បញ្ជី​ជា​កម្មសិទ្ធិ​ឯកជន អ្នក​ភូមិ​ខ្វះ​ការ​យល់​ដឹង​អ្នក​ខ្លះ​បាន​លក់​ដី​របស់​ខ្លួន​ទៅ​ឲ្យ​ឈ្មួញ ឬ​ពលរដ្ឋ​ចំណាក​ស្រុក​ក្នុង​តម្លៃ​ថោក ឬ​ត្រូវ​គេ​រឹប​អូស​ដី​ដោយសារ​ជំពាក់​ប្រាក់​ឈ្មួញ។ លោក​ថា ការ​ចុះ​បញ្ជី​ដី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព​អាច​ទប់ស្កាត់​ការ​បាត់បង់​ដី​សហគមន៍ និង​រក្សា​បាន​នូវ​វប្បធម៌​ប្រពៃណី​សហគមន៍​បាន​ប្រសើរ​ឡើង​វិញ៖ «យើង​គ្រប់គ្រង​ជា​លក្ខណៈ​ឯកជន​មាន​អ្នក​ហ៊ាន​លក់​ហ៊ាន​ដូរ បើ​សិន​យើង​គ្រប់គ្រង​ជា​សមូហភាព​ មាន​គណៈកម្មការ​សហគមន៍​គ្រប់គ្រង មាន​អ្នក​ខ្លាច​ញញើត​ខ្លះ​ការងារ​លក់​ដូរ»។

របាយការណ៍​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​រតនគិរី រហូត​មក​ទល់​នឹង​ខែ​ធ្នូ ឆ្នាំ​២០១៦ សហគមន៍​ចំនួន​៥ បាន​ទទួល​វិញ្ញាបនបត្រ​សម្គាល់​កម្មសិទ្ធិ​សមូហភាព​លើ​ផ្ទៃ​ដី​ជាង ៥​ពាន់​​ហិកតារ និង​សហគមន៍​ចំនួន​៤ ទៀត កំពុង​ស្នើ​សុំ​ធ្វើ​អនុបយោគ​លើ​ផ្ទៃដី​ជាង ៣.៣០០​ហិកតារ៕

ពលរដ្ឋ​ខែត្រ​ស្ទឹងត្រែង​រិះគន់​អាជ្ញាធរ​ថា​ខ្វះ​បច្ចេកទេស​ក្នុង​ការ​ពន្លត់​អគ្គីភ័យ

                                                                                                                                                                      ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង រិះគន់​ការ​អន្តរាគមន៍​សង្គ្រោះ​អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខែត្រ និង​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ថា​មាន​លក្ខណៈ​យឺតយ៉ាវ និង​មាន​បញ្ហា​ផ្នែក​រថយន្ត ជាពិសេស​បច្ចេកទេស​ពន្លត់​ក៏​ហាក់​នៅ​មាន​កម្រិត​ដែរ។ ការ​រិះគន់​នេះ ធ្វើ​ឡើង​ក្រោយ​ពី​អគ្គីភ័យ​បាន​ឆេះ​ផ្ទះ​ពលរដ្ឋ​នៅ​ក្រុង​ស្ទឹងត្រែង ចំនួន ១​ខ្នង​ជា​ថ្មី​ទៀត​កាល​ពី​យប់​ថ្ងៃ​ទី​២ មករា។

តើ​មន្ត្រី​រដ្ឋាភិបាល​បាន​ឆ្លើយតប​យ៉ាង​ណា​ចំពោះ​ការ​រិះគន់​នេះ?

ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង ខែត្រ​ស្ទឹងត្រែង អំពាវនាវ​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​រក​មធ្យោបាយ​គ្រប់គ្រង​គ្រោះ​អគ្គីភ័យ និង​បង្កើន​ផែនការ​គ្រប់គ្រង​ថវិកា​សង្គ្រោះ​អគ្គីភ័យ​ឲ្យ​មាន​ប្រសិទ្ធភាព ដែល​ធានា​ថា​ការ​ផ្តល់​សេវា​ពន្លត់​អគ្គីភ័យ​របស់​មន្ត្រី​រដ្ឋាភិបាល អាច​ជឿ​ទុក​ចិត្ត​បាន។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ មករា ខណៈ​ការ​អន្តរាគមន៍​ពន្លត់​អគ្គីភ័យ​របស់​អាជ្ញាធរ​នៅ​ខែត្រ​ស្ទឹងត្រែង នៅ​តែ​មាន​ភាព​យឺតយ៉ាវ​ដដែលៗ មិន​អាច​ពន្លត់​អគ្គីភ័យ​ឆេះ​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​ទាន់​ពេល។

ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង លោក ខន ខេមរា មើល​ឃើញ​ថា ការ​អន្តរាគមន៍​ពន្លត់​អគ្គីភ័យ​របស់​អាជ្ញាធរ​រដ្ឋាភិបាល​នៅ​ខែត្រ​ស្ទឹងត្រែង ហាក់​ពុំ​មាន​ប្រសិទ្ធភាព​ទេ ការ​អន្តរាគមន៍​ពន្លត់​នៅ​មាន​ភាព​ចន្លោះ​ប្រហោង​ច្រើន ដូចជា​ខ្វះ​ការ​ត្រៀម​លក្ខណៈ​ពន្លត់ ទុយោ​ទឹក​មាន​បញ្ហា និង​យឺតយ៉ាវ។ លោក​ថា កាល​ពី​យប់​ថ្ងៃ​ទី​២ មករា ភ្លើង​បាន​ឆេះ​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​នៅ​ក្រុង​ស្ទឹងត្រែង ប្រហែល​ជិត​កន្លះ​ម៉ោង ទើប​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ស្នងការ​ខែត្រ​មក​ពន្លត់ ហើយ​សកម្មភាព​ពន្លត់​នោះ ក៏​មាន​បញ្ហា​ទុយោ​បាញ់​ទឹក​ស្ទះ​មួយ​សន្ទុះ​ធំ បង្ក​ឲ្យ​ភ្លើង​កាន់​តែ​រីក​ធំ​ឡើង​លំបាក​ពន្លត់៖ «សេវាកម្ម​ពន្លត់​ភ្លើង​អី​ហ្នឹង​ដូច​មិន​រហ័សរហួន​តែ​ម្តង​និយាយ​រួម​ទៅ។ ម្យ៉ាង​ទៀត​រដូវ​ខ្យល់​ចឹង​គួរ​តែ​ត្រៀម​លក្ខណៈ​ប្រចាំ​ការ​ជាប់​រហូត​ចឹង។ ឆេះ​ចឹង​កន្លះ​ម៉ោង​បាន​មក​ដល់។ ឆេះ​ចង់​អស់​ហើយ​បាន​មក»។

ពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​ក្រុង​ស្ទឹងត្រែង គឺ​លោក តែន ថន ដែល​ត្រូវ​អគ្គីភ័យ​ឆេះ​តូប​របស់​គាត់​ចំនួន ៣​តូប កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦ បាន​ត្អូញត្អែរ​ចំពោះ​សេវាកម្ម​ពន្លត់​អគ្គីភ័យ​របស់​ស្នងការដ្ឋាន​ខែត្រ​ស្ទឹងត្រែង ថា​ការ​ពន្លត់​ខ្វះ​បច្ចេកទេស ឡាន​ទឹក​អត់​មាន​ជណ្ដើរ ពុំ​មាន​ទុយោ​បាញ់​ទឹក​វែង ហើយ​ការ​បាញ់​ទឹក​ពី​ចម្ងាយ​ក៏​មិន​ចំ​គោលដៅ។ លោក​រំឭក​ថា ព្រឹត្តិការណ៍​ឆេះ​ផ្សារ​ស្ទឹងត្រែង កន្លង​ទៅ ភ្លើង​ផ្ដើម​មាន​ទំហំ​តូច​ទេ តែ​មន្ត្រី​ជំនាញ​ហាក់​យឺតយ៉ាវ​ក្នុង​ការ​ពន្លត់ បណ្ដាល​ឲ្យ​ភ្លើង​រីក​រាលដាល​ធំ​ឡើង​ឆេះ​គ្មាន​សល់។

លោក​ថា គ្រា​ដែល​ឆេះ​ផ្សារ​ឃើញ​មាន​ឡាន​ទឹក​ចំនួន​ពីរ​គ្រឿង​របស់​ស្នងការដ្ឋាន​ខែត្រ​ស្ទឹងត្រែង ហើយ​ក្នុង​ចំណោម​ពីរ​គ្រឿង​នោះ​មាន​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ​ដែល​ប្រើ​ការ​បាន។ បញ្ហា​នេះ​លោក​យល់​ថា ជា​ការ​ធ្វេសប្រហែស​របស់​នគរបាល​ផ្នែក​អគ្គីភ័យ៖ «ថ្ងៃ​ឆេះ​ហ្នឹង​ខ្ញុំ​ឃើញ​ជាក់ស្តែង គឺ​ឡាន​ទឹក​ពីរ​គ្រឿង​បាន​តែ​មួយ​គ្រឿង​ទេ ដែល​ប្រើ​ការ​បាន។ បើ​តាម​បច្ចេកទេស​ឡាន​អគ្គីភ័យ​ខុស​ស្តង់ដារ​ហើយ ពីព្រោះ​ថា​ឡាន​ទី​១ អត់​មាន​ជណ្ដើរ ទី​២ ទុយោ​វែង​ក៏​អត់​មាន​ដែរ។ ការ​បាញ់​ក្បាល​ម៉ាស៊ីន​ពី​ចម្ងាយ គឺ​មិន​ល្អ​ទេ មិន​ចំ​គោលដៅ​ទេ»។
លោក តែន ថន បន្ថែម​ថា ចំណុច​ខ្វះខាត​ទាំងនេះ គឺ​ជា​មូលដ្ឋាន​សំខាន់​ដែល​អាជ្ញាធរ​រដ្ឋាភិបាល​គួរ​តែ​លើក​ជា​របៀបវារៈ​កែ​តម្រូវ​ឡើង​វិញ ក៏ប៉ុន្តែ​ការ​អន្តរាគមន៍​សង្គ្រោះ​នៅ​តែ​មាន​ការ​ខ្វះ​ចន្លោះ​ដដែលៗ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល មើល​ឃើញ​ថា អាជ្ញាធរ​រដ្ឋាភិបាល​ហាក់​ដូចជា​ធ្វេសប្រហែស​ក្នុង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជា​យថាហេតុ បង្ក​ឡើង​ដោយ​អគ្គីភ័យ។ លោក​កត់​សម្គាល់​ថា កន្លង​ទៅ ពលរដ្ឋ​ដែល​ជួប​បាតុភាព​នេះ​ពុំ​ឃើញ​មាន​មន្ត្រី​ជំនាញ​ធ្វើ​ការ​ពន្លត់​ទាន់​ពេល​នោះ​ទេ បាន​ត្រឹម​តែ​បាញ់​ទប់​មិន​ឲ្យ​ឆេះ​រាលដាល​ប៉ុណ្ណោះ។

លោក​ថា រដ្ឋាភិបាល​គួរ​រក​គន្លឹះ​កែលំអ​ចំណុច​ខ្វះខាត​ទាំងនេះ ដើម្បី​ធានា​សុវត្ថិភាព និង​ទ្រព្យ​របស់​ពលរដ្ឋ៖ «បច្ចេកទេស​ជួយ​សង្គ្រោះ​របស់​គាត់​នៅ​មាន​កម្រិត ដូចជា​មិន​ដែល​ឃើញ​មាន​ការ​ហាត់​សម​អី​ទេ ដូចជា​ប្រយោលៗ​ទៅ ដល់​ពេល​កើត​ឡើង​ធ្វើ​ឲ្យ​មាន​ការ​រាំងស្ទះ ឬ​មាន​ការ​យឺតយ៉ាវ»។

កាល​ពី​ឆ្នាំ​២០១០ អគ្គីភ័យ​បាន​ឆេះ​ផ្ទះ​ពលរដ្ឋ​នៅ​ខាង​ត្បូង​ផ្សារ​ខែត្រ​ស្ទឹងត្រែង អស់​ជាង ១០​ខ្នង ហើយ​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦ អគ្គីភ័យ​បាន​ឆេះ​ផ្សារ​ខែត្រ​ស្ទឹងត្រែង ទាំង​ស្រុង​អស់​តូប​លក់​ដូរ​របស់​អាជីវករ​ជាង ១​ពាន់​តូប និង​ខូចខាត​សម្ភារៈ​គិត​ជា​ប្រាក់​រាប់​លាន​ដុល្លារ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បី​សុំ​ការ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣ មករា។

ស្នងការ​ខែត្រ​ស្ទឹងត្រែង លោក ម៉ៅ តារា បដិសេធ​ថា រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​មន្ត្រី​ជំនាញ​ពុំ​មាន​ស្ទះ​ទុយោ​ទឹក​នោះ​ទេ ហើយ​ការ​បាញ់​ទឹក មន្ត្រី​ជំនាញ​មាន​បច្ចេកទេស​ពន្លត់​ច្បាស់លាស់។ លោក​ថា​ពលរដ្ឋ​អាច​នឹង​មិន​បាន​យល់​ពី​បច្ចេកទេស​បាញ់​ទឹក​របស់​មន្ត្រី​ជំនាញ ហើយ​ការ​បាញ់​ទឹក​សំខាន់ គឺ​បាញ់​ដើម្បី​ការពារ​កុំ​ឲ្យ​ឆេះ​រាលដាល។ លោក​ថា នគរបាល​ផ្នែក​ពន្លត់​អគ្គីភ័យ​មាន​ជំនាញ​ត្រឹមត្រូវ​ឆ្លង​កាត់​ការ​ហ្វឹកហាត់​ច្បាស់លាស់។ លោក​សម្ដែង​សុទិដ្ឋិនិយម​ថា ប្រតិបត្តិការ​ពន្លត់​អគ្គីភ័យ​របស់​នគរបាល​កាល​ពី​យប់​ថ្ងៃ​ទី​២ មករា ធ្វើ​ឡើង​ដោយ​ជោគជ័យ និង​បាន​ពន្លត់​ភ្លើង​មិន​ឲ្យ​ឆេះ​រាលដាល ខណៈ​មាន​ផ្ទះ​ពលរដ្ឋ​ច្រើន​ខ្នង​នៅ​ជាប់​នឹង​ផ្ទះ​ដែល​ឆេះ​នោះ៖ «យប់​មិញ​យើង​បាន​ជោគជ័យ​ក្នុង​ការពារ ពិនិត្យ​ជាក់ស្តែង​ផ្ទះ​ជាប់ៗ​គ្នា​ប្រហែល​ជា ១​ម៉ែត្រ​ទៅ ២​ម៉ែត្រ​ពី​ផ្ទះ​ឆេះ​ហ្នឹង។ យប់​មិញ​ហ្នឹង​គឺ​យើង​ភ័យ​មែនទែន។ យើង​ត្រៀម​រថយន្ត​តាម​បណ្ដា​ស្រុក​ជិតៗ​មាន​ស្រុក​សេសាន អី យើង​ត្រៀម តែ​ដោយសារ​មន្ត្រី​ជំនាញ​យើង​គាត់​មាន​បទពិសោធន៍​ក្នុង​ការ​បាញ់​ទប់ស្កាត់»។

រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ស្នងការដ្ឋាន​ខែត្រ​ស្ទឹងត្រែង មាន ៦​គ្រឿង ក្នុង​នោះ​នគរបាល​បាន​ត្រៀម​សង្គ្រោះ​នៅ​ក្រុង​ស្ទឹងត្រែង មាន ៣​គ្រឿង ហើយ ៣​គ្រឿង​ទៀត​នៅ​ស្រុក​សៀមបូក ស្រុក​សេសាន និង​ស្រុក​សៀមប៉ាង។

អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង បញ្ជាក់​យ៉ាង​ខ្លី​ថា ក្តី​បារម្ភ​របស់​ពលរដ្ឋ​ជុំវិញ​បាតុភាព​នេះ អាជ្ញាធរ​ខែត្រ​ស្វាគមន៍​ទទួល​យក​ដើម្បី​ជា​មូលដ្ឋាន​ពង្រឹង​ការពារ​បន្ថែម​ទៀត។ លោក​ថា អាជ្ញាធរ​ខែត្រ​នឹង​អនុវត្ត​គោលការណ៍​ដែល​បាន​កំណត់ ទាក់ទិន​វិធានការ​គ្រប់គ្រង​គ្រោះ​អគ្គីភ័យ​ផ្អែក​តាម​ការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ ឬ​រដ្ឋាភិបាល៖ «អាជ្ញាធរ​ខែត្រ​នឹង​អនុវត្ត​តាម​គោលការណ៍​ដែល​បាន​កំណត់​រួច​ហើយ ទាក់ទិន​ទៅ​នឹង​ការងារ​គ្រប់គ្រង​គ្រោះ​អគ្គីភ័យ​ទាំងអស់​នេះ ដោយ​មាន​ការ​ណែនាំ​ពី​ក្រសួង​មហាផ្ទៃ ក៏ដូចជា​រដ្ឋាភិបាល»។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ មើល​ឃើញ​ថា បេសកកម្ម​ជួយ​អន្តរាគមន៍​ពន្លត់​អគ្គីភ័យ​របស់​រដ្ឋាភិបាល​ហាក់​នៅ​មិន​ទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់​នៅ​ឡើយ ខណៈ​ស្ថានភាព​គ្រោះ​អគ្គីភ័យ​កើត​ឡើង​ដដែល ក៏ប៉ុន្តែ​ដំណោះស្រាយ​ក៏​ហាក់​នៅ​ដដែល​ដែរ មាន​ន័យ​ថា ពុំ​មាន​ការ​រីក​ចម្រើន​នោះ​ទេ។ លោក​ថា ដើម្បី​អន្តរាគមន៍​ជួយ​ពលរដ្ឋ​រងគ្រោះ​ជា​យថាហេតុ​នោះ អាជ្ញាធរ​ត្រូវ​តែ​មាន​វិធានការ​បង្កើន​រថយន្ត​ពន្លត់​អគ្គីភ័យ​នៅ​តាម​បណ្ដា​ខែត្រ​នានា ជាពិសេស​ខែត្រ​នៅ​តំបន់​ដាច់ស្រយាល ហើយ​ទីតាំង​ផ្គត់ផ្គង់​ទឹក​ក្នុង​ការ​ពន្លត់​អគ្គីភ័យ​ត្រូវ​តែ​ដំណើរ​ការ​រហូត៖ «រថយន្ត​ពន្លត់​អគ្គីភ័យ​ចាំបាច់​ត្រូវ​តែ​មាន​រថយន្ត​ពន្លត់ សម្ភារ មធ្យោបាយ​គ្រប់គ្រាន់​ទាំង​ធនធាន​មនុស្ស​បច្ចេកទេស និង​ការ​ប្រើប្រាស់​ទឹក ជាដើម។ វា​គួរ​តែ​មាន​ចំនួន​ប្រើ​ការ​បាន ព្រោះ​កន្លង​មក​យើង​ឃើញ​តែ​ខ្វះខាត ហើយ​បេសកកម្ម​ជួយ​ពលរដ្ឋ​មើល​ទៅ​ហាក់​ដូចជា​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់»។

លោក សន ជ័យ យល់​ថា រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ស្ដីពី​ការ​បង្ការ និង​ពន្លត់​អគ្គីភ័យ​គួរ​តែ​មាន​ផែនការ​ដឹកនាំ និង​រចនាសម្ព័ន្ធ​ត្រឹមត្រូវ ជាពិសេស​ត្រូវ​មាន​កញ្ចប់​ថវិកា​ទ្រទ្រង់​បេសកកម្ម​គួរ​ឲ្យ​ទុក​ចិត្ត ដែល​ធានា​ថា​ការ​អនុវត្ត​ច្បាប់​នេះ​មាន​ប្រសិទ្ធភាព។ បាតុភាព​អគ្គីភ័យ​នៅ​ខែត្រ​ស្ទឹងត្រែង កាល​ពី​ឆ្នាំ​២០១៦ កើត​មាន ២​ករណី ក្នុង​នោះ​ឆេះ​ផ្សារ​ថ្ម​ខែត្រ​ស្ទឹងត្រែង អស់​ជាង ១​ពាន់​តូប និង​ឆេះ​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​កាល​ពី​យប់​ថ្ងៃ​ទី​២ មករា៕

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ថា​លែង​មាន​បញ្ហា​កើត​ចេញ​ពី​សម្បទាន​ដី​សេដ្ឋកិច្ច​ទៀត​ហើយ


រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ផ្ដល់​បទសម្ភាសន៍​បន្ទាប់​ពី​ចូល​បំភ្លឺ​នៅ​រដ្ឋសភា ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៧។ RFA/Morm Moniroth


ក្នុង​មួយ​ឆ្នាំៗ​គេ​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​តែងតែ​តវ៉ា​មិន​ឈប់​ឈរ​ឡើយ ក្នុង​ចំណោម​នោះ ការ​តវ៉ា​ដែល​ផ្ដើម​ចេញ​ពី​ជម្លោះ​ដីធ្លី​តាម​រយៈ​គោល​នយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច បាន​លេចធ្លោ​ជាង​គេ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ បើ​ទោះ​ជា​បែប​ណា រដ្ឋមន្ត្រី​នៃ​ក្រសួង​បរិស្ថាន ដែល​គណបក្ស​កាន់​អំណាច​អះអាង​ថា ជា​ឈាម​ថ្មី សន្យា​ថា បញ្ហា​ដែល​ផ្ដើម​ចេញ​ពី​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​នេះ លែង​កើត​មាន​ត​ទៅ​ទៀត​ហើយ​ចាប់​ពី​ពេល​នេះ។

ប្រតិកម្ម​នឹង​ការ​អះអាង​ដូចនេះ​របស់​លោក សាយ សំអាល់ អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្នែក​ដីធ្លី នៅ​តែ​រក​ឃើញ​ថា ជម្លោះ​ដីធ្លី​ក្រោម​រូបភាព​នៃ​សម្បទាន​ដី​សេដ្ឋកិច្ច​នេះ នៅ​មិន​ទាន់​បាន​ដោះស្រាយ​បញ្ចប់​នៅ​ឡើយ​ទេ ហើយ​ជាពិសេស បញ្ហា​នេះ​កាន់​តែ​ជា​បន្ទុក​បន្ថែម​ទៀត​នៅ​តាម​សហគមន៍​ដែល​មាន​ការ​អភិវឌ្ឍ ក្រោម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​នៃ​ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​នេះ។

ការ​រិះគន់​របស់​មន្ត្រី​សម្របសម្រួល​គម្រោង​កំណែ​ទម្រង់​ដីធ្លី​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ពេល​នេះ ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពី​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អះអាង​ថា បញ្ហា​ដែល​បង្ក​ឡើង​ដោយ​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​នេះ លែង​មាន​ទៀត​ហើយ ឬ​មាន​ដែរ ប៉ុន្តែ​នៅ​សេសសល់​ដ៏​តិចតួច​ប៉ុណ្ណោះ។

ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ក្រោយ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ មករា លោក សាយ សំអាល់ បញ្ជាក់​ថា រឿង​ចម្រូងចម្រាស​ដែល​បង្ក​ឡើង​ពី​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ លែង​មាន​ត​ទៅ​ទៀត​ហើយ។ លោក​បន្ត​ថា អាច​នៅ​មាន​បញ្ហា​ខ្លះ​ដែរ ប៉ុន្តែ​អ្វី​ដែល​នៅ​សេសសល់​នោះ វា​លែង​ជា​ការ​គំរាម​កំហែង ឬ​ពុំ​មែន​ជា​អម្រែក និង​លែង​ជា​សម្ពាធ​ត​ទៅ​ទៀត​ហើយ។ លោក​បន្ត​ថា «យើង​បាន​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​ដី​សម្បទាន គឺ​យើង​បាន​សម្អាត​អស់​ហើយ។ ឥឡូវ​នេះ​ការងារ​សំខាន់ គឺ​ការងារ​ផលិតកម្ម និង​ការងារ​ដាំ​ដុះ​អី​ហ្នឹង។ មាន​នៅ​សេសសល់​តិចតួច ដែល​យើង​ត្រូវ​ធ្វើ​ការ​បន្ត​រាល់​ថ្ងៃ​ហ្នឹង ប៉ុន្តែ​ជា​រួម យើង​បាន​ដោះ​អស់​ហើយ»។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្នែក​ដីធ្លី​យល់​ឃើញ​ថា បញ្ហា​ដែល​បង្ក​ឡើង​ពី​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​នេះ នៅ​តែ​ជា​ចំណោទ​ដែល​មិន​ទាន់​អាច​ដោះស្រាយ​ចេញ​នៅ​ឡើយ​ស្ទើរ​ទូទាំង​ប្រទេស។


ទាក់ទិន​រឿង​នេះ មន្ត្រី​សម្របសម្រួល​គម្រោង​កំណែ​ទម្រង់​ដីធ្លី​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សុផាត រិះគន់​ថា ការ​អះអាង​ដូចនេះ​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នៅ​មិន​ទាន់​អាច​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ជាក់ស្ដែង​នៃ​ជម្លោះ​ដីធ្លី បង្ក​ឡើង​ពី​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​នោះ​នៅ​ឡើយ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា ទីតាំង​មួយ​ចំនួន​នៅ​តាម​បណ្ដា​ខេត្ត​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​ដី​រួច​ហើយ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​នោះ បាន​ផ្ដល់​ការ​ឈឺ​ចាប់​មិន​ចប់​នោះ​ឡើយ​រហូត​មក​ដល់​ពេល​នេះ។ ដោយឡែក​អ្វី​ដែល​ជា​ការ​អះអាង​ថា​បាន​ដោះស្រាយ​បញ្ចប់​ហើយ​នោះ គឺ​គ្រាន់​តែ​រូបភាព​នយោបាយ​ប៉ុណ្ណោះ។ លោក​បន្ត​ថា «រឿង​ដោះស្រាយ​ដី​សម្បទាន​សេដ្ឋកិច្ច​ហ្នឹង តាម​ខ្ញុំ​ធ្វើ​ការ​កន្លង​មក​នេះ​មើល​ឃើញ​ថា គឺ​ឥត​មាន​ដោះស្រាយ​បញ្ចប់​ទេ ជាពិសេស​ដូចជា​នៅ​តាម​សហគមន៍​ព្រះវិហារ មណ្ឌលគិរី រតនគិរី និង​នៅ​ស្ទឹងត្រែង ដែល​ខ្ញុំ​ធ្វើ​ការ​កន្លង​មក ដូចជា​នៅ​កោះកុង ជាដើម។ ខ្ញុំ​ឃើញ​ថា​ឥត​មាន​ឃើញ​ដោះស្រាយ​អី​ផង​រាល់​ថ្ងៃ​នេះ»។

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦ លោក ហ៊ុន សែន ដើម្បី​បញ្ចៀស​ពី​ជំងឺ​មហា​រីក​ដែល​ព្យាបាល​មិន​ជា​ព្រោះ​តែ​ជម្លោះ​ដីធ្លី​នេះ បាន​ចេញ​សេចក្ដី​សម្រេច​មួយ ដោយ​ដក​ហូត​ដី​ជិត ១​លាន​ហិកតារ​មក​គ្រប់គ្រង​វិញ ក្នុង​ចំណោម​ដី​ជាង ២​លាន​ហិកតារ​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​វិនិយោគ ក្រោម​គោល​នយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច។

មិន​យូរ​ប៉ុន្មាន ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​សម្រេច​បែប​នេះ ទើប​នៅ​ដើម​ខែ​មីនា ឆ្នាំ​២០១៦ រដ្ឋាភិបាល​សម្រេច​និរាករណ៍​ដី​ដែល​បាន​ផ្ដល់​រួច​ហើយ ដោយ​បន្សល់​ទុក​ដី​ប្រមាណ ១​លាន ៩​ម៉ឺន​ហិកតារ​ប៉ុណ្ណោះ​ឲ្យ​ក្រុមហ៊ុន​បន្ត​វិនិយោគ។ ក្រៅ​ពី​នេះ រដ្ឋាភិបាល​បាន​ចេញ​សម្រេច​មួយ​ជាន់​ទៀត ដោយ​បន្ថយ​ឆ្នាំ​នៃ​ការ​វិនិយោគ​ពី ៩០​ឆ្នាំ​មក​នៅ​ត្រឹម ៥០​ឆ្នាំ​វិញ។

លោក ប៉ុល ហំម ប្រធាន​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា​មក​ពី​ខាង​គណបក្ស​ប្រឆាំង ដែល​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន មក​ឆ្លើយ​បំភ្លឺ​ផ្ទាល់​មាត់ ទទួល​ស្គាល់​ថា គណៈកម្មការ​របស់​រដ្ឋសភា​ពិត​ជា​ពុំ​មាន​សមត្ថភាព​គ្រប់គ្រាន់​ជុំវិញ​រឿង​សម្បទាន​ដី​សេដ្ឋកិច្ច​នេះ​ទេ។ យ៉ាង​ណា លោក​យល់​ថា អ្វី​ដែល​លោក សាយ សំអាល់ បកស្រាយ​នេះ​អាច​ទទួល​យក​បាន​ខ្លះ។ លោក​បន្ត​ថា «បញ្ហា​ដី​សម្បទាន​នេះ​និយាយ​ឲ្យ​មែន​ទែន​ទៅ យើង​មិន​មាន​លទ្ធភាព​អី​នឹង​ទៅ​ស្រាវជ្រាវ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ទេ។ ប៉ុន្តែ​អ្វី​ដែល​ឯកឧត្ដម​រដ្ឋមន្ត្រី​លោក​មាន​ប្រសាសន៍​នេះ គឺ​មាន​លក្ខណៈ​សមរម្យ​ច្រើន»។

របាយការណ៍​របស់​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន រក​ឃើញ​ថា ប្រជាពលរដ្ឋ​ប្រមាណ ៧០​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស កំពុង​រងគ្រោះ​ដោយ​ការ​បណ្ដេញ​ចេញ​ក្នុង​ជម្លោះ​ដីធ្លី​នេះ។ វិវាទ​ដីធ្លី​ជា​រួម សង្គម​ស៊ីវិល​មើល​ឃើញ​ថា គឺ​បង្ក​ឡើង​ពី​ក្រុមហ៊ុន​ពីរ​ដែល​នាំ​មុខ​គេ គឺ​ក្រុមហ៊ុន​វៀតណាម និង​ក្រុមហ៊ុន​ចិន។

លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន ធ្លាប់​អះអាង​ថា ជម្លោះ​ដីធ្លី​នេះ​មិន​ថមថយ​នោះ​ទេ ហើយ​និន្នាការ​នេះ​នឹង​នៅ​តែ​ជា​ការ​គំរាម​កំហែង​នៅ​ឡើយ ដរាប​ណា​អ្នក​វិនិយោគ​ដែល​មក​ពី​ប្រទេស​កុម្មុយនិស្ត​ទាំងនេះ មិន​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​នោះ៕ 

ប្រធានាធិបតី​សិង្ហបុរី​នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​៤​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​៨​មករា


ប្រធានាធិបតី​ប្រទេស​សិង្ហបុរី លោក តូនី តាន់ កេងយាំ (Tony Tan Keng Yam) (កណ្ដាល) លើក​ដៃ​ស្វាគមន៍​ទៅ​សិស្ស​សាលា​បឋម​សិក្សា នៅ​ទីក្រុង​តូក្យូ (Tokyo) ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo AFP


ប្រធានាធិបតី​ប្រទេស​សិង្ហបុរី លោក តូនី តាន់ កេងយាំ (Tony Tan Keng Yam) នឹង​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា រយៈពេល ៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១១ ខែ​មករា។ ដំណើរ​ទស្សនកិច្ច​នេះ គឺ​តប​តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​ខ្មែរ សម្ដេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៤ មករា ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នេះ លោក តូនី តាន់ កេងយំា នឹង​ចូល​ក្រាប​បង្គំ​គាល់​ព្រះមហាក្សត្រ​ខ្មែរ និង​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ។

ក្រៅ​ពី​នោះ លោក​ក៏​នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចំនួន​ពីរ គឺ​អនុស្សរណៈ​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា និង​វិទ្យាស្ថាន​អប់រំ​បច្ចេកទេស​នៃ​ប្រទេស​សិង្ហបុរី និង​អនុស្សរណៈ​រវាង​មន្ទីរពេទ្យ​កាល់ម៉ែត​កម្ពុជា និង​មន្ទីរពេទ្យ តាន់ តុក សេង (Tan Tock Seng) របស់​សិង្ហបុរី។

លោក តូនី តាន់ កេងយាំ ក៏​នឹង​ទៅ​ទស្សនា​គម្រោង​របស់​សិង្ហបុរី នៅ​មន្ទីរពេទ្យ​កាល់ម៉ែត និង​ទៅ​ទស្សនា​ប្រាសាទ​អង្គរ នៅ​ខេត្ត​សៀមរាប ផង​ដែរ៕

Families protest water restrictions in Poipet


Water shortage in Banteay Meanchey, April 26, 2016 Hong Menea



Nearly 50 families from a village in Banteay Meanchey province’s Poipet town yesterday protested to demand that a private utilities company stop restricting water supply in their area because they didn’t have enough water to drink and irrigate their crops.

Yet Vanteav, 42, claimed that Anco Water Supply – owned by ruling Cambodia People’s Party Senator Kok An – on Friday closed a reservoir in Kon Damrie village, halting water distribution to the villagers.

“We wonder why the company closed the reservoir while we really need it for everyday use, especially for our farms,” he said.

Sam Nang, another villager, said residents are in a dire need for water.

“Do they [the company] not think of the villagers’ needs or what?” he asked.

However, Teng Chhai Ya, a representative of Anco Water Supply, maintained the company had not closed the reservoir, but only limited the water distribution because it wants to preserve water to avoid facing another water shortage later this year.

Last June, the company’s water supply was also cut short because a record drought caused the reservoir’s water levels to fall. In 2014, however, the company was found to only be meeting half of Poipet’s demand for clean water.

Keo Vy, spokesman for the government’s National Committee for Disaster Management, acknowledged that the recent droughts had prompted some efforts to conserve water this year, but added that “for Poipet, we don’t have any problems yet; we have enough water now”.

Opposition questions minister


Illegal timber found in the Prey Lang forest. Supplied



After being questioned for more than two hours at the National Assembly yesterday, Environment Minister Say Samal claimed the number of forest crimes decreased in 2016, but acknowledged that some government officials were involved in some of the crimes.

A recently released report from the University of Copenhagen in Denmark said logging crimes in the protected Prey Lang forest had increased by 14 percent compared with last year.

Mr. Samal was summoned to the third commission of the National Assembly yesterday to answer questions from members of the opposition, led by CNRP official Pol Hom.

Mr. Hom also asked Mr. Samal about garbage management in Phnom Penh and other major cities, land concessions causing deforestation, natural resource conservation areas and forest crimes.

When asked about the continued illegal logging of the country’s forests, Mr. Samal told reporters after the meeting that his ministry is investigating government officials involved in forest crimes and will take legal action against anyone who is caught.

“We have done this for every case, but I cannot tell you because some cases are still under investigation. I can say that we have our targets, but I cannot say more than that,” he said.

Mr. Samal has been criticized in the past for his statements about illegal logging and deforestation. Last June, he claimed all major forest crimes had stopped because of the work of a task force set up by Prime Minister Hun Sen in January 2016.

After six months, few arrests and a number of court cases were slowly making their way through the judiciary, but the task force claimed its job was done.

The government then created another task force last month to deal with forest crimes after Sao Sokha, the commander in chief of the military police and head of the first task force, admitted that deforestation and illegal logging were not only continuing, but increasing.

Mr. Sokha was put in charge of the new task force, which he says is “planning strategies to prevent forestry, wildlife and mining crimes as well as have the offenders arrested.”

The annual Environment Ministry review released late last month says nearly 600 forest crimes were committed in protected areas in 2016 and 700 cases of wildlife, fishing and land crimes were found.

The government sent only 35 of these cases to court.

Hoeun Sopheap, a Prey Lang Community Network (PLCN) representative from Kampong Thom province, said that despite the government designating Prey Lang as a protected area and increasing measures to crack down on forestry crime, illegal logging and timber exports still occurred, especially by traders transporting timber at night.

“Through the report in four provinces, we see no decrease and no increase either, which means that trafficking is the same and timber transport is still happening,” he said.

He added that besides deforestation, the PLCN also found that some local authorities – such as police as well as commune and village chiefs – were involved in logging and conspired with dealers to transport timber out of their areas.

Mr. Sopheap worked with the University of Copenhagen on their report and agreed with their assessment of Prey Lang.

“Deforestation and illegal logging are still serious threats to Prey Lang,” the university wrote in their fifth monitoring report on Prey Lang released in late December.

Mr. Samal said he had read the report and added that he was frustrated that the university did not try to work with the ministry before releasing it.

After the assembly session, Mr. Hom said the opposition wanted to verify information with Mr. Samal about forest crimes, adding that the Environment Minister’s answers on the topic and on waste management were acceptable, but showed that the government needed to do more to fix problems in both sectors.

“The garbage management problem hasn’t been completely improved,” he said.

“As we see on some streets, there is an unusual amount of garbage and medical waste. There are also many crimes related to forests and natural resources that are still happening.

“However, the third commission does not accuse the government of doing nothing. We have seen effort, but it is not 100 percent improved.”

Mr. Samal agreed that garbage management was still in its infancy and had not improved enough, but said he was committed to working with local authorities to solve the problem.

The government, he said, is setting up a plan to manage garbage collection in stages and plans to farm out the task of monitoring the process to sub-national administrations.

The country’s issues with garbage collection took over the airwaves after last November’s Water Festival, when a video posted to Facebook showed workers sweeping garbage into the Tonle Sap.

CINTRI, the country’s contracted waste management company, and the Public Works Ministry both denied the workers were theirs.

Mr. Samal publicly criticized CINTRI for the video and for the lack of clean streets after the festival, saying the company needed to work harder and expand its capabilities.

But the lack of enforcement in waste management has led many citizens to continue using old methods for waste disposal. Last month, Mr. Samal’s ministry sent out a warning to Phnom Penh City Hall, telling them to stop residents on the outskirts of the city from dumping trash in the river.

But almost a month later, trash was still overflowing in the area and residents told a local media outlet that no one had come to tell them to stop, much less punish them for their actions.

A future in doubt after acid attack


Acid attack victims Kea Samnang (right) and his fiancée Sa Sokha, at the Preah Kossamak Hospital yesterday. Photo supplied



Sa Sokha had dreams of being an Apsara dancer, and her March wedding was all planned out. But the 18-year-old now wonders if that future is possible after a cruel acid attack left half of her face badly burned.

She and her fiancé, Kea Samnang, fell prey to a vindictive attack on Monday, allegedly carried out by Samnang’s former lover, Pach Chansereiroth.

Samnang, who sustained deep burns to his back and chest, winces as he sits up on his hospital bed; he reaches for his smartphone and points to the background image.

It’s a selfie of the young betrothed pair, snapped at a friend’s wedding.

In the picture, Sokha wears a bright red dress and a radiant smile. But today on her hospital bed, she lies flat in “Hello Kitty” pajamas, her face is swathed in white bandages with small gaps for her mouth and eyes.

“It is still painful,” she said, quietly. She hasn’t had anything to eat since the attack on Monday.

“I cannot speak much or it will hurt my mouth.”

Sokha’s desire for a career in traditional dancing, with its emphasis on grace and beauty, has dwindled to only half-hopes.

“I am so scared that my face won’t be the same,” she said.

Out of earshot, her mother, Thhy Satum, weeps and says she is trying to remain strong for her daughter and protect her from keyboard warriors on Facebook who have claimed she was not a victim and somehow deserved the attack.

“Now I am comforting my daughter in order for her not to feel depressed and hopeless,” she said. “The doctor told us she could probably not be the same, as the cheek and face are very difficult to repair. We don’t tell her about this.”

In just two months, Satum, who lives in the provinces while her daughter lives with an aunt in Phnom Penh, was hoping to be celebrating with her daughter on her wedding day – she has already paid for the music, the food, the clothing and the decorations.

“Now I’m not sure if we can do it or not. We will wait and see,” Satum said.

Back in the shared hospital room, Samnang says he made it clear to Chansereiroth that their relationship was over once he became engaged to Sokha in the middle of last year. “I just can’t believe that someone would have such bad intentions to do this to us.”

He explained Chansereiroth had approached him on Monday and, claiming she was feeling unwell, asked for him to give her a lift home on his moto. Once they were driving away, she allegedly doused them in sulfuric acid. “I hope the police will punish her as much as she made us suffer,” Samnang said.

Chansereiroth has been arrested and questioned by police and is expected to be sent to court this morning, Sen Sok district police chief Mok Hong said.

“We accused the suspect of intentional violence with aggravating circumstances,” he said. “We have enough evidence for her crime; we have the victim and witness statements, and her confession.”

The court will ultimately decide on the charges, but Chansereiroth could face up to 10 years in prison.

But the same legislation that has been credited with a steady decrease in acid attacks since it introduced harsher penalties for perpetrators in 2012 has proven little use for victims in other areas.

The Acid Law stipulates that the government shall provide legal support to the victims of attacks involving concentrated acid. “The protection, rehabilitation, and reintegration of victims of Concentrated Acid attack back into society shall be under the competence of Ministry of Social Affairs, Veterans and Youth Rehabilitation,” Article 12 of the law reads.

Yet Social Affairs spokesman Em Chan Makara yesterday admitted no such support had ever been provided. “So far we have never engaged with or done anything to help any acid victim,” he said.

“When we talk about social services, I think our government is referring to the Education Ministry, Labour Ministry and Health Ministry. We don’t have an acid department, and I have never known social affairs to be responsible for acid victim cases.”

Erin Bourgois, who previously worked at the now-defunct Cambodian Acid Survivors Charity, said the group’s monitoring found an apparent lack of government support for the long-term care required for victims to heal.

“Medical and social services are supposed to be provided [free of charge] by the government to acid patients . . . but when we monitored care provided by the [government], survivors reported no support was received,” she said.

That this latest case bore many of the traditional hallmarks of acid attacks – targeting the face to disfigure the victim, attacking over a perceived infidelity – shows, Bourgios said, that “more needs to be done to regulate acid so it does not get in the wrong hands and to bring perpetrators to justice”.

Preah Kossamak Hospital plastic surgeon Say Bonvath said the couple would be in hospital for at least four weeks. “They are emotionally haunted, they are suffering from lack of blood and they are dehydrated,” he said.

The depth of the burn on Samang’s back means skin from his thigh would need to be grafted over the wound, while Sokha’s face will be forever scarred.

Though the pair have received no government assistance or help from NGOs, Sokha’s school community has so far banded together to donate 1 million riel ($247). Vin Lay Chour, acting director at the public Secondary School of Fine Arts, said the teachers and students stood behind Sokha in the wake of the violent attack.

“Our school has a stance to fully support her until she finishes her study if she is not too seriously disabled,” she said. “We fully support her not to give up her career in art if her passion is still strong.”

PM to pay visit to Don Sahong dam


Lower Sesan Dam and Don Sahong Dam meetings Stung Treng Province. Kimberley McCosker



Prime Minister Hun Sen will visit the Don Sahong dam, which he once opposed, during a visit to Laos next week, the Foreign Ministry announced yesterday.

Hun Sen and his Laotian counterpart, Thongloun Sisoulith, will preside over the inauguration of a new border checkpoint between the two nations on January 10, according to a ministry statement.

“After the inauguration ceremony, Samdech Techo Hun Sen will visit the Don Sahong Hydropower Dam,” the statement reads.

Hun Sen, who once opposed the dam’s construction, made an about-face in November amid criticism from environmental NGOs. Tek Vannara, executive director of the NGO Forum, said yesterday that neither government has done enough research on the potential negative impact for millions of people living in the area, and suggested Hun Sen use the visit to learn more. “It would be good if the prime minister met with the local people there to get their perspective on the Don Sahong dam,” he said.

The World Wildlife Fund warns that the dam could consign the Mekong Irrawaddy dolphin to extinction and hurt the livelihoods of downstream Cambodians.