Sunday, November 27, 2016

កម្ពុជាចង់បានការ(មិន)ជ្រៀតជ្រែកពីអ.ស.ប. ក្នុងបញ្ហាផ្ទៃក្នុងរបស់ខ្លួន

Source:  wikimedia


ខ្ញុំយល់ជាបឋមថា ប្រសិនបើអង្គការសហប្រជាជាតិទទួលយកការព្រមព្រៀងគ្នា ជាមួយរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន
ថានឹង(មិន)ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃនយោបាយកម្ពុជា ដោយលេសនៃពាក្យអធិបតេយ្យភាពរបស់រដ្ឋ នោះគឺវា
នឹងមានន័យភ្លាមៗថា អង្គការធំនៃពិភពលោកនេះ នឹងបាត់បង់ទាំងស្រុងនូវអត្ថន័យនៃកំណើតរបស់ខ្លួន នឹងគោល
បំណងនៃចក្ខុវិស័យដែលផ្តួចផ្តើមឱ្យមានកំណើតអង្គការនេះឡើង។ ដូច្នេះកាតព្វកិច្ចរបស់ស្ថាប័នខ្លួន ដែលការពារ
សិទ្ធិមនុស្សនៅទូទាំងពិភពលោកក៏នឹងសាបសូន្យទៅផងដែរ។ អ៊ីចឹង ការទទួលតាមសំណូមពររដ្ឋាភិបាលភ្នំពេញ
ដែលចង់ឱ្យខ្លួនកុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះ គឺទៅមិនរួចទេព្រោះវាខុសគោលដៅនៃកំណើតខ្លួន។

ឃ្លានៃ(កិច្ចការផ្ទៃក្នុង)គឺវាមានន័យទូលំទូលាយ ដែលរដ្ឋាភិបាលនៃប្រទេសមួយ អាចប្រព្រឹត្តិអំពើអាក្រក់គ្រប់បែប
យ៉ាងបានតាមទំនើងចិត្ត ហើយវានឹង(មិន)កម្រឹតត្រឹមតែរឿងនយោបាយប៉ុណ្ណោះទេ ប៉ុន្តែឧក្រឹដ្ឋកម្មផ្សេងៗកើតក្នុង
ប្រទេសនោះ ដែលនឹងប្រព្រឹត្តិដោយរដ្ឋាភិបាល ក៏សុទ្ធសឹងជាកិច្ចការផ្ទៃក្នុងទាំងអស់ បូករួមទាំងការចាប់ផ្ទន្ទាទោស
យ៉ាងឆៅៗចំពោះអស់ទាំងអ្នកនយោបាយ ឬរាស្ត្រសាមញ្ញណាដែលហ៊ានប្រឆាំងចំពោះទំនើងចិត្តរបស់ពួកគេ។

នៅកម្ពុជាកំពុងកើតមានបទឧក្រឹដ្ឋយ៉ាងអយុត្តិធម៌ទាំងនេះ ដែលគេរាល់គ្នាទូទាំងពិភពលោកបានដឹង ហើយដែល
រដ្ឋាភិបាលហ៊ុនសែន មិនព្រមទទួលស្គាល់ជាដាច់ខាត នូវកំហុសតូចធំរបស់ខ្លួន ដែលគេចង្អុលប្រាប់។ រដ្ឋាភិបាល
ទាល់ច្រក រកលេសដោះស្រាយវិបត្តិសង្គមដោយគតិយុត្តិធម៌មិនបាន ក៏តាំងប្រើពាក្យអធិបតេយ្យនៃប្រទេសខ្លួន។
ពេលនេះខ្លួនទទូចសុំកែប្រែជាថ្មី នូវអត្ថន័យត្រង់ចំណុច(អធិបតេយ្យ)ហ្នឹង ហើយសុំឱ្យស្ថាប័នអ.ស.ប.នៅកម្ពុជាទទួលស្គាល់ ហើយឈប់ជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់រដ្ឋ។ បើមិនធ្វើតាម គេនឹងគម្រាមបិទការិយាល័យមួយនេះ។ 

ដល់អ៊ីចឹងទៅ វាបង្កើតជាន័យច្បាស់លាស់ថា អំពើព្រៃផ្សៃទាំងឡាយដែលរដ្ឋាភិបាលនឹងធ្វើចំពោះជនជាតិរបស់ខ្លួន
ទោះជារំលងឬរំលោភយ៉ាងធ្ងន់ធ្ងរ លើរដ្ឋធម្មនុញ្ញនៃប្រទេសរបស់ខ្លួនក្តី គឺលែងមានអ្វីជាឧបស័គ្គរារាំងអំពើនៃទំនើង
ចិត្តរបស់ខ្លួនទៀតហើយ។ ជាទិដ្ឋភាពដែលគេអាចមើលឃើញច្បាស់ចែស(ជាមុន)ថា ក្នុងប្រទេសនោះនឹងមានពោរ
ពេញទៅដោយបទឧក្រឹដ្ឋនយោបាយធំតូចជាហូរហែក្នុងប្រទេស បង្កើតដោយរដ្ឋាភិបាលដែលមានកាតព្វកិច្ច មើល
ការខុសត្រូវ និងសេចក្តីសុខសាន្តក្នុងសង្គមជាតិខ្លួន តែខ្លួនបែរជាប្រភពនៃមហាទុក្ខភ័យដល់អ្នកនយោបាយបក្សដទៃ
និងប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ទៅវិញ ដែលហ៊ានតវ៉ាចុះឡើងប្រឆាំងនឹងផលប្រយោជន៍គណបក្សខ្លួនឬក្រុមខ្លួន។

នេះជាទិដ្ឋភាពដ៏មហាអាក្រក់ដែលគេអាចមើលឃើញ ហើយរំពឹងទុកជាមុន ប្រសិនបើអង្គការសហប្រជាជាតិ ព្រម
ព្រៀងនឹងឈប់អើពើចំពោះករណីរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសណាមួយ។ វានឹងក្លាយជាកំហុសអង្គការមួយ
នេះទៀតផង ដែលការព្រមព្រៀងរបស់ខ្លួន ឈប់រវីរវល់ក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសណាមួយ ដែលមានន័យស្មើនឹង
ការឱ្យភ្លើងខៀវដល់ឧក្រឹដ្ឋជន ឬការឱ្យដៃដល់ពួកមនុស្សអាក្រក់មានសេរីភាពធ្វើបាបកម្មតាមទំនើងចិត្ត។ ដូច្នេះវា
នឹងក្លាយជាស្ថាប័នតូចទាប គ្មានលទ្ធភាពនឹងសម្រេចកិច្ចការធំតូច តាមកាតព្វកិច្ចនៃកំណើតរបស់ខ្លួន បណ្តោយឱ្យ
មនុស្សអាក្រក់ញាក់ចិញ្ចើមដើរជាន់លើវត្តមានរបស់ខ្លួនបានដោយមិនពិបាក។

ហើយបើអង្គការសហប្រជាជាតិបន្ទន់ឥរិយាបថនៃការមិនជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់ប្រទេសមួយ គឺត្រូវធ្វើដូចគ្នា
ជាទូទៅចំពោះប្រទេសទាំងអស់នៅលើលោកទាំងមូល។ ជារឿងដែលមិនអាចទៅរួច។ បើមិនអ៊ីចឹងទេគឺថាវត្តមានឬ
តួអង្គទាំងមូលនៃអង្គការសហប្រជាជាតិ គឺគ្រាន់តែជារោងកុនរោងល្ខោនគ្មានលទ្ធភាពផ្តល់ក្តីសង្ឃឹមកក់ក្តៅចំពោះ
ជនរងគ្រោះដែលគ្មានលទ្ធភាពនឹងជួយខ្លួនឯងបាន ក្រោមការជិះជាន់តាមទំនើងចិត្តនៃអ្នកនយោបាយចិត្តពាល។

ការដែលស្ថាប័នជាតិនៃរដ្ឋាភិបាលកម្ពុជា កំពុងស្នើអង្គការសហប្រជាជាតិឱ្យគោរពអធិបតេយ្យភាពនៃប្រទេសរបស់
ខ្លួន កុំឱ្យលូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន ខ្ញុំមិនយល់ថាមកពីរដ្ឋាភិបាលនេះ មានចិត្តស្នេហាពេញបន្ទុក
ចំពោះកិត្តិយសជាតិសាសន៍ខ្លួននោះទេ។ តែជាចក្ខុវិស័យអាត្មានិយមសុទ្ធសាធ ចំពោះផលប្រយោជន៍សមាជិកគណ
បក្សនយោបាយរបស់ខ្លួន ច្រើនដងជាងផលប្រយោជន៍និងក្តីសុខក្សេមក្សាន្តចំពោះជនជាតិខ្លួនទាំងផ្ទៃនគរ។

វាខុសគ្នាឆ្ងាយពីចក្ខុវិស័យសហគមន៍អន្តរជាតិ ដែលជួយឈឺឆ្អាលរឿងខ្មែរ ដែល(មិនមែន)ជាទុក្ខវេទនារបស់ផង់គេ
សោះនោះ តែដោយសារគេមានគតិសច្ចៈយុត្តិធម៌ និងដោយសារគេយល់កាតព្វកិច្ចនៃស្ថាប័នរបស់គេ ព្រមទាំងបាន
មើលឃើញច្បាស់នូវសភាវៈដ៏អាក្រក់ នៃការអនុវត្តន៍ច្បាប់អយុត្តិធម៌របស់រដ្ឋាភិបាលហ៊ុនសែនសព្វថ្ងៃ ដែលស្រដៀង
គ្នានឹងរបៀបរបបរស់នៅក្នុងសម័យខ្មែរក្រហមប៉ុលពត ទើបគេមានប្រតិកម្មទាំងនេះឡើងដែលបណ្តាលឱ្យគណបក្ស
កាន់អំណាច មានចិត្តស្អុះស្អាប់ខ្លាំង ពិបាកនឹងធ្វើអ្វីៗតាមទំនើងចិត្តខ្លួន។ បាទទាន! រឿងហ្នឹងវាអ៊ីចឹងទេ។ 

អំពើខុសឆ្គងទាំងហ្នឹង ដែលបាននិងកំពុងអនុវត្តដោយរដ្ឋាភិបាលហ៊ុនសែន វាទើសទាស់ខ្លាំងចំពោះសតិសម្បជញ្ញៈ
របស់គេជាមនុស្សអ្នកសិក្សារៀនសូត្រជ្រៅជ្រះ ទើបបណ្តាលឱ្យគេនៅឈរឱបដៃស្ងៀមឈឹងមិនកើត គេក៏ស្ទុះស្ទារ
ជួយរាស្ត្រខ្មែរ។ អំពើល្អគួរគោរពនេះ ដូចគ្នាបេះបិទនឹងគ្រាដែលសហគមន៍អន្តរជាតិ បានមើលឃើញ(មរណភាព)នៃ
ជនជាតិកម្ពុជា ក្នុងសម័យកាលដែលទាហានយួនទាំងម៉ឺនកំពុងគម្រាមកំហែងអត្តសញ្ញាណខ្មែរ ហើយដែលគេស្រុះ
គ្នាស្ទុះមកជួយខ្មែរ។ ពេលនោះ(អត់មាន)ខ្មែរណាស្រែកជំទាស់សោះថាហេ៎! នែវើយ រឿងខ្មែរទុកឱ្យខ្មែរដោះស្រាយ។

ពេលនេះគណបក្សប្រជាជនហាក់ដូចជា បែរខ្នងដាក់គុណបំណាច់ដ៏ធំនៃថ្ងៃប្រជុំសន្តិភាពក្រុងប៉ារិស ហើយបែរទៅ
លើកតម្កើងថ្ងៃ៧មករា ថាជាថ្ងៃជោគជ័យបំភ្លេចមិនបានរបស់ខ្លួនទៅវិញ។ ត្រង់ចំណុចហ្នឹងមួយ ដែលឆ្លុះបញ្ចាំងពី
ចិត្តគំនិតអាត្មានិយមនៃគណបក្សប្រជាជនហ៊ុនសែន ព្រោះជាថ្ងៃដែលខ្លួនបានគ្រងរាជ្យក្នុងរដ្ឋកម្ពុជារហូតសព្វថ្ងៃ។

នេះ(មិនមែន)ជាចរិតនៃមេដឹកនាំប្រទេសមួយ ប្រកបដោយស្មារតីមានភក្តីភាពចំពោះជនជាតិខ្លួនទាំងនគរនោះទេ។
តែជាចរិតខែងរ៉ែង ហ៊ានទាំងសំឡុតស្ថាប័នអន្តរជាតិមួយនេះ, អ.ស.ប., ឱ្យដកថយចេញពីមុខពីមាត់ខ្លួន ដើម្បីខ្លួន
បានបន្តការធ្វើការសម្រេចបញ្ហាអ្វីៗទាំងឡាយ, ដែលខ្លួនហៅថាជាកិច្ចការផ្ទៃក្នុងប្រទេសរបស់ខ្លួន, តាមតែទំនើង
ចិត្តខ្លួន ចំពោះជនណាដែលតែងតែកោសរូសប្រឆាំងនឹងការដឹកនាំដោយអយុត្តិធម៌របស់ខ្លួន។ មានដូចជាដំណឹង
មួយនេះដែលគេសរសេថា សម្តេចហ៊ុនសែនបានអះអាងជាថ្មី ថានឹងចាប់ដាក់គុកអ្នកណាដែលនិយាយថារដ្ឋាភិបាល
របស់លោក ប្រើផែនទីមិនត្រឹមត្រូវក្នុងការកំណត់ខ្សែផែនទីព្រំប្រទល់ដែនខ្មែរ-យួន។

សុំសួរថា មានប្រទេសប៉ុន្មាននៅលើផែនដីនេះ ដែលមានមេដឹកនាំដូចសម្តេចហ៊ុនសែន ដែលគម្រាមពលរដ្ឋណា
ម្នាក់ដែលនិយាយជ្រៀតជ្រែក ការពារបូរភាពទឹកដីរបស់ខ្លួន? តើនេះមិនមែនជារោគវិកលចរិតទេឬយ៉ាងម៉េចហ៎្ន?

បើគ្រាន់តែមានគេស្រែកថា ផែនទីហ្នុងវាខុសទេ យើងសួរយោបល់គេទៅ ថាខុសយ៉ាងម៉េច? បើគេឆ្លើយរតិបរតុប
មិនច្បាស់លាស់ គ្រាន់តែប្រាប់ថា បានហើយ... អរគុណហើយ... ឈប់មាត់ទៀតទៅ... តែប៉ណ្ណឹងវាចប់រឿង។ តែនេះ
សម្តេចលោកសំឡុតគម្រាមគេ គ្រាន់តែរឿងបញ្ចេញយោបល់ប៉ុណ្ណឹង ចង់ចាប់គេដាក់គុក។ ច្បាប់ចេញពីណាមក
ដែលអនុញ្ញាតិឱ្យរដ្ឋាភិបាលមួយ មានសិទ្ធិនឹងអនុវត្តវិកលចរិតកម្មនេះ? នេះហើយដែលជាអំពើនៃទំនើងចិត្ត ហើយ
ដែលវត្តមានស្ថាប័នអង្គការសហប្រជាជាតិ បាននិងកំពុងក្លាយជាវិបត្តិឬជាឧបស័គ្គធំចំពោះគណបក្សប្រជាជន។

ទោសទណ្ឌដែលលោកហុងសុខហួរ និងលោកអ៊ុំសំអានបាននិងកំពុងទទួល ជាកសិណសាក្សីនៃអំពើកម្រោលតាម
ទំនើងចិត្តជនពាល តែមិនមែនជារឿងស្របច្បាប់ឯណានោះទេ។ បើមានច្បាប់អ៊ីចឹងគេសរសេរក្នុងសៀវភៅមែននោះ
មនុស្សដែលសរសេរច្បាប់ហ្នឹង សុទ្ធតែជាមនុស្សអាក្រក់សរសេរតាមទំនើងចិត្តខ្លួន ឱ្យត្រូវតាមចិត្តប្រាថ្នារបស់ខ្លួន។
ខ្ញុំមានសង្ឃឹមតែម្យ៉ាងគត់ ចំពោះរឿងខ្មែរ។ ជាក្តីសង្ឃឹមមួយរយភាគរយលើយុត្តិធម៌ចេញពីព្រះអាទិទេព។ គូសថ្ម
ចំណាំទុកចុះ ថ្ងៃនៃសេចក្តីល្អ នឹងមកដល់ចំពោះមនុស្សល្អដែលកំពុងវេទនា ហើយរង់ចាំព្រះ។ អាម៉ែន៕៚  

ពលរដ្ឋ​១៣៧​គ្រួសារ​នៅ​ស្រុក​ត្រាំកក់​បារម្ភ​ខ្លាច​តុលាការ​ដក​ហូត​ដី​លំនៅឋាន​និង​ដី​ដំណាំ


សាលា​ដំបូង​ខេត្ត​តាកែវ រូបថត​ថ្ងៃ​ទី ១៦ ធ្នូ ២០១៤។ Photo: RFA


ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ចំណោម​ពលរដ្ឋ ១៣៧​គ្រួសារ បាន​ជួបជុំ​គ្នា​នៅ​ចំណុច​ដី​ទំនាស់ សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​តុលាការ​ខេត្ត​តាកែវ ដែល​ថា​គ្រោង​នឹង​ប្រកាស​ដីកា​រក្សា​ការពារ​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ខាង​មុខ ឲ្យ​ទុក​ដី​លំនៅឋាន និង​ដី​ដំណាំ​របស់​ពួក​គាត់​តាម​សំណើ​ក្រុមហ៊ុន។ ការ​ព្រួយ​បារម្ភ​នេះ គឺ​ស្រប​ពេល​ដែល​ពលរដ្ឋ​កំពុង​មាន​ក្ដីក្ដាំ​ជាមួយ​ក្រុមហ៊ុន និង​បុគ្គល​មាន​លុយ​កាក់​មួយ​ចំនួន​ទៀត។

មេ​ភូមិ អនុ​ភូមិ គ្រូបង្រៀន និង​ប្រជាពលរដ្ឋ​សរុប​ចំនួន ១២​នាក់ កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ ហើយ​ព្រួយ​បារម្ភ​ថា តុលាការ​នឹង​ដក​ហូត​ដីធ្លី​របស់​ពួក​គាត់​រក្សា​ទុក​នៅ​ថ្ងៃ​ទី​១ ធ្នូ។

ប្រធាន​ភូមិ​ស្រែជើងរាស្ត្រ ឃុំ​ត្រពាំងក្រញ៉ូង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ លោក ឈុន សុំ ដែល​ជាប់​បណ្ដឹង​នៅ​តុលាការ ថ្លែង​នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា ថា កាល​ពី​ឆ្នាំ​១៩៩៣ គណៈកម្មការ​ឃុំ​បាន​វាស់វែង​ចែក​ឲ្យ​ពលរដ្ឋ​ចំនួន ១៣៧​គ្រួសារ ជា​អតីត​គ្រួសារ​ទាហាន ជន​ពិការ ពលរដ្ឋ​ក្រីក្រ ដែល​ពេល​នោះ​គាត់​មិន​ទាន់​ក្លាយ​ជា​មេ​ភូមិ​នៅ​ឡើយ ហើយ​កាលនោះ​ដី​នេះ​ស្ថិត​នៅ​ភូមិ​ស្រែជើងរាស្ត្រ ឃុំ​ដំបូករូង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ក្នុង​មួយ​គ្រួសារ ៤០​ម៉ែត្រ​គុណ​នឹង ៣៥៣​ម៉ែត្រ រួច​កាប់​ឆ្ការ​ព្រៃ​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​រឿង​ប្ដឹងផ្ដល់​ពលរដ្ឋ​ចាប់​កើត​មាន​ឡើង​នៅ​គ្រា​ដែល​ព្រះរាជក្រឹត្យ​ចេញ​នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៥ កាត់​តំបន់​ពួក​គាត់​ចូល​ទៅ​ក្នុង​ទឹកដី​ខេត្ត​តាកែវ។

លោក​ថា មាន​ដើម​បណ្ដឹង​ចំនួន ៣​នាក់​ដែល​ប្ដឹង​ពលរដ្ឋ ១២​នាក់​ទៅ​តុលាការ គឺ​ប្រធាន​ក្រុមហ៊ុន ស៊ុន ហួរ គឺ​លោក ស៊ុន ហួរ លោក ហ៊ុន ចាន់ថុល ដែល​អះអាង​ថា​ជា​ក្មួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​បុគ្គល​ផ្សេង​ទៀត ដោយ​ចោទ​ពលរដ្ឋ​ថា​កាន់​កាប់​ដី​របស់​ពួក​គេ​សរុប​ចំនួន ១.០០០​ហិកតារ៖ «វា​ដាច់ខាត​ហើយ ព្រោះ​តែ​មក​នៅ​នេះ​ដំណាំ​ហូប​លែង​អស់​ទៅ​ហើយ ខ្នុរ ស្វាយ ផ្លែ​គ្រប់​អស់​ហើយ គេ​មក​ថា​ដី​គេ​ដាច់ខាត​មិន​ឲ្យ​ទេ ពឹង​ផ្អែក​លើ​អាជ្ញាធរ និង​ច្បាប់​ហើយ»។

ពលរដ្ឋ​ម្នាក់​ទៀត គឺ​លោក ស៊ិន សុផន ដែល​អះអាង​ថា​កំពុង​កាន់​កាប់​ដី​របស់​ឪពុក​មា​ជា​អតីត​ទាហាន​ចំនួន ៥​ហិកតារ ថ្លែង​ថា នៅ​ថ្ងៃ​ទី​១ ធ្នូ ខាង​មុខ ប្រធាន​តុលាការ​ខេត្ត​តាកែវ គឺ​អ្នកស្រី អ៊ិន មានិត នឹង​ចុះ​ទៅ​ប្រកាស​ដីកា​រក្សា​ការពារ​ឲ្យ​ពលរដ្ឋ​បញ្ឈប់​មិន​ឲ្យ​រុះរើ​របង និង​រុះរើ​របង​ចេញ​ពី​ដី​ដែល​មាន​នៅ​ចំណុច​ដី​ទំនាស់​ផ្អាក​ជា​បណ្ដោះអាសន្ន រង់ចាំ​ដីកា​សម្រេច​សាជាថ្មី​របស់​តុលាការ។ លោក​ស្នើ​ឲ្យ​តុលាការ ពិចារណា​រឿង​នេះ​ឲ្យ​បាន​ល្អិតល្អន់ មុន​នឹង​ឈាន​ទៅ​អនុវត្ត​តាម​សំណើ​របស់​ភាគី​ដើម​បណ្ដឹង៖ «សុំ​ឲ្យ​តុលាការ​គាត់​មើល​ផង កុំ​ឲ្យ​តែ​គេ​ខាង​នោះ​គេ​មាន​លុយ គេ​មាន​អំណាច​ជឿ​តាម​តែ​គេ ហើយ​មក​ធ្វើ​បាប​ប្រជាជន​ដែល​គ្នា​អត់​ក្រីក្រ​នៅ​នេះ»។

អាស៊ីសេរី មិន​អាច​ទាក់ទង​ចៅក្រម​សាលា​ដំបូង​ខេត្ត​តាកែវ អ្នកស្រី អ៊ិន មានិត ដើម្បី​បំភ្លឺ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា។

មន្ត្រី​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​តាកែវ អ្នកស្រី នុត ចំរើន ដែល​ពលរដ្ឋ​ពឹងពាក់​ផ្នែក​ច្បាប់​ថ្លែង​ថា ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់ ប្រជាពលរដ្ឋ​រស់នៅ​កាន់​កាប់​លើ​ដី​នេះ​ដោយ​ស្រប​ច្បាប់។ អាជ្ញាធរ​បាន​ចែក​ដី​ឲ្យ​កាប់​ឆ្ការ​ព្រៃ​រស់នៅ​តាំង​ពី​គ្មាន​វត្តមាន​របស់​ក្រុមហ៊ុន និង​ដើម​បណ្ដឹង​មួយ​ចំនួន​ទៀត។ ក្រៅ​ពី​នេះ បុគ្គល​មួយ​ចំនួន និង​ក្រុមហ៊ុន ថែម​ទាំង​បាន​ទៅ​ឈូស​ឆាយ​បំផ្លាញ​ដំណាំ​របស់​ពលរដ្ឋ​ទៀត​ផង៖ «អ្នក​មាន​អំណាច​កំពុង​តែ​រំលោភ​លើ​ប្រជាពលរដ្ឋ​ដែល​គាត់​កំពុង​តែ​កាន់​កាប់​ដី​ដែល​ស្រប​ច្បាប់ ដែល​មាន​រដ្ឋ​បាន​ប្រគល់​ឲ្យ​គាត់»។

ប្រជាពលរដ្ឋ​អះអាង​ថា កាល​ពី​ឆ្នាំ​២០១៥ ពលរដ្ឋ​បាន​តវ៉ា​នឹង​ក្រុមហ៊ុន ស៊ុន ហួរ ដែល​បាន​ធ្វើ​ផ្លូវ​លើ​ផ្លូវ​ចាស់​ដែល​មាន​ស្រាប់​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ បាន​សម្របសម្រួល​ជាមួយ​ពលរដ្ឋ ប៉ុន្តែ​ផ្លូវ​នេះ​បាន​ត្រឹម​តែ​កាយ​ព្រំ​មិន​បាន​ធ្វើ​នោះ​ទេ។ ជុំវិញ​ការ​ប្ដឹង​ផ្ដល់​វិញ កាល​ពី​ខែ​តុលា ប្រជាពលរដ្ឋ ៣០​គ្រួសារ​បាន​នាំ​គ្នា​ទៅ​តុលាការ​គាំទ្រ​អ្នក​ភូមិ​ពីរ​នាក់ គឺ​លោក ហង្ស ឌឿន និង​លោក សៅ សាវ៉ន ដែល​តុលាការ​ហៅ​សាកសួរ​ក្នុង​ចំណោម ១២​នាក់ ពី​បទ​ប្រើ​ហិង្សា​លើ​អ្នក​កាន់​កាប់​អចលនវត្ថុ​ស្រប​ច្បាប់ គឺ​ពេល​ដែល​ភាគី​ទំនាស់​ឃាត់​មិន​ឲ្យ​ពលរដ្ឋ​ភ្ជួរ​ស្រែ។

កាល​ពី​សប្ដាហ៍​មុន ក្រសួង​ដែនដី ក៏​បាន​ចេញ​លិខិត​មួយ​ឲ្យ​សាលា​ខេត្ត​តាកែវ ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ បន្ទាប់​ពី​ក្រសួង​បាន​ទទួល​ញត្តិ​ពី​ពលរដ្ឋ​សុំ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ដីធ្លី និង​ទាមទារ​ឲ្យ​ផ្ដន្ទាទោស​ដល់​ក្រុមហ៊ុន ប៉ុន្តែ​ពុំ​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ៕

សមត្ថកិច្ច​រក​ឃើញ​សព​ពលរដ្ឋ​ម្នាក់​ទៀត​ដែល​ថ្ម​ភ្នំ​បាក់​សង្កត់​ស្លាប់​នៅ​ខេត្ត​ប៉ៃលិន

សមត្ថកិច្ច​រក​ឃើញ​សព​ពលរដ្ឋ​ម្នាក់​ទៀត​ដែល​ថ្ម​ភ្នំ​បាក់​សង្កត់​ស្លាប់​នៅ​ខេត្ត​ប៉ៃលិន

គ្រឿងចក្រ​កាយ​រក​សាកសព​ពលរដ្ឋ​ដែល​ត្រូវ​ថ្ម​ភ្នំ​បាក់​សង្កត់​លើ នៅ​ភូមិ​ដីក្រហម សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo Provided



ថ្ម​ភ្នំ​បាក់​សង្កត់​ពលរដ្ឋ ២​នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង និង​ខូច​អេស្កាវាទ័រ​មួយ​គ្រឿង និង​ឡាន​ដឹក​ដី​មួយ​គ្រឿង នៅ​ភូមិ​ដីក្រហម សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន កាល​ពី​រសៀល​ថ្ងៃ​ទី​២៦ វិច្ឆិកា។ នៅ​យប់​កើត​ហេតុ សមត្ថកិច្ច​ខេត្ត​ប៉ៃលិន ចុះ​ទៅ​ត្រួត​ពិនិត្យ ហើយ​រក​ឃើញ​សព​ម្នាក់​ឈ្មោះ ឆុយ ឆីវ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​ពោធិ៍សាត់ ជា​កម្មករ​បើក​អេស្កាវាទ័រ។ ចំណែក​សព​ម្នាក់​ទៀត​ឈ្មោះ ធី រដ្ឋា ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដីក្រហម សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន ដែល​គេ​ទើប​រក​សាកសព​ឃើញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា ក្រោយ​ពី​កាយ។

អធិការ​នគរបាល​ក្រុង​ប៉ៃលិន លោក លឹម វាសនា មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​២៧ វិច្ឆិកា ថា អ្នក​ទាំង​ពីរ​ត្រូវ​ថ្ម​បាក់​សង្កត់ ដោយ​ម្នាក់​បើក​អេស្កាវាទ័រ​កាយ​ថ្ម​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ​ឈ្មោះ ឈុន ឆាង និង​ម្នាក់​ទៀត​ជា​អ្នក​ស្រុក​នៅ​ក្បែរ​នោះ​ទៅ​អង្គុយ​មើល​គេ​កាយ​ថ្ម ហើយ​ក៏​ត្រូវ​ថ្ម​បាក់​សង្កត់​ស្លាប់​តែ​ម្ដង៖ «យប់​មិញ​ឯកឧត្ដម​អភិបាល​ខេត្ត និង​លោក​ស្នងការ បាន​ធ្វើ​រក​សព​ផ្ទាល់​រហូត​ដល់​ម៉ោង ១២​យប់ ដោយ​មាន​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត និង​តំណាង​ក្រុមហ៊ុន​វាយ​ថ្ម​ចូលរួម ដើម្បី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​នេះ​ធ្វើ​យ៉ាង​ណា​រក​សព​ឲ្យ​ឃើញ។ ក្រោយ​មក​ក៏​រក​សព​ឃើញ​នៅ​ម៉ោង​ប្រមាណ​ជាង ៨​ព្រឹក»។

សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ទាំង​ពីរ​ទៅ​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត​រៀងៗ​ខ្លួន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា។ លោក លឹម វាសនា បន្ថែម​ថា ម្ចាស់​ក្រុមហ៊ុន​នេះ​ធានា​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូចខាត​ទាំងអស់​ជូន​ដល់​សាច់ញាតិ។ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ថែម​ដើម្បី​ដាក់​បន្ទុក​ឲ្យ​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​បន្ត​ទៀត។

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៦ ថ្ម​ភ្នំ​បាន​បាក់​សង្កត់​មនុស្ស​ស្លាប់ ៣​នាក់ ខណៈ​ពួក​គេ​កំពុង​បើក​អេស្កាវាទ័រ​កាយ​ថ្ម​នៅ​ភ្នំ​ធំ ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ៕

ពលរដ្ឋ​មិន​ចង់​ឲ្យ​អាជ្ញាធរ​ប្រើប្រាស់​ថវិកា​វត្ត​ប៉ាក់ណាម​ទាក់ទង​រឿង​នយោបាយ

ពលរដ្ឋ​មិន​ចង់​ឲ្យ​អាជ្ញាធរ​ប្រើប្រាស់​ថវិកា​វត្ត​ប៉ាក់ណាម​ទាក់ទង​រឿង​នយោបាយ

ទិដ្ឋភាព​បិណ្ឌ​ទី​១១ នៅ​វត្ត​ខេមរៈរាជាការាម ហៅ​វត្ត​ប៉ាក់ណាម ស្ថិត​ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្ដាល ជាប់​ព្រំដែន​វៀតណាម ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៦។ Photo: RFA


ប្រជាពលរដ្ឋ​មិន​ចង់​ឲ្យ​អាជ្ញាធរ​ខេត្ត​កណ្ដាល ថ្លែង​សារ​នយោបាយ​នោះ​ទេ​ចំពោះ​ករណី​ចំណាយ​លុយ​កឋិន​សម្រាប់​កសាង​វត្ត​ប៉ាក់ណាម ព្រោះ​លុយ​កឋិន​នោះ​បាន​មក​ពី​កឋិន​សាមគ្គី​របស់​ប្រជាពលរដ្ឋ។ ការ​លើក​ឡើង​នេះ ខណៈ​ដែល​អភិបាល​ខេត្ត​កណ្ដាល អញ្ជើញ​ទៅ​បញ្ចុះ​បឋម​សិលា​កសាង​ខ្លោងទ្វារ​វត្ត​ប៉ាក់ណាម នៅ​ឃុំ​ព្រែកជ្រៃ ស្រុក​កោះធំ ខេត្ត​កណ្ដាល។

ពិធី​បញ្ចុះ​បឋម​សិលា​កសាង​ខ្លោងទ្វារ​វត្ត​ប៉ាក់ណាម ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ក្រោម​អធិបតីភាព​អភិបាល​ខេត្ត​កណ្ដាល លោក ម៉ៅ ភិរុណ ដែល​ផ្ទុយ​ពី​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​ដែល​ធ្វើ​បុណ្យ​កឋិន​ប្រមូល​បច្ច័យ​កសាង​វត្ត​ប៉ាក់ណាម នៅ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ស្ថិត​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល។

ប្រជាពលរដ្ឋ​បាន​បញ្ចេញ​មតិ​លើ​លិខិត​មួយ​ច្បាប់​ថា ពួក​គាត់​ចង់​ឃើញ​ព្រះរាជ​វត្តមាន​របស់​សម្ដេច​ព្រះ​សង្ឃរាជ​ទាំង​ពីរ​គណៈ ដើម្បី​មាន​ព្រះរាជ​បន្ទូល​អំពី​ការ​ណែនាំ​ឲ្យ​ព្រះសង្ឃ​អនុវត្ត​នូវ​វិន័យ ក៏ដូចជា​សិទ្ធិ​របស់​ព្រះសង្ឃ រួម​ទាំង​ការ​អភិវឌ្ឍ ដូចជា​ការ​រៀបចំ​បរិវេណ​វត្ត និង​សំណង់​ផ្សេងៗ​ដោយ​ជៀស​ផុត​ពី​ការ​ថ្លែង​បម្រើ​ប្រយោជន៍​គណបក្ស​នយោបាយ។

យ៉ាង​ណា​ក៏ដោយ ក្នុង​លិខិត​នោះ​ឲ្យ​ដឹង​ថា ប្រសិន​បើ​ថ្នាក់​ដឹកនាំ​ខេត្ត​ចូលរួម​នោះ គឺ​សុំ​តែ​ថ្លែង​ពី​គោល​នយោបាយ​របស់​រដ្ឋាភិបាល ដូចជា​ភូមិ-ឃុំ​មាន​សុវត្ថិភាព ហាម​មិន​ឲ្យ​មាន​ការ​ជួល​ដី​ឲ្យ​ជនជាតិ​វៀតណាម លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ​វិល​មក​រស់នៅ​តាម​ព្រំដែន ជាពិសេស​ភូមិ​ប៉ាក់ណាម ការ​កសាង​ផ្លូវ និង​មាន​វិធានការ​ចំពោះ​ជន​អន្តោប្រវេសន៍​រស់នៅ​ខុស​ច្បាប់ ព្រម​ទាំង​ណែនាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ជាដើម។

អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​ឆ្លើយតប​ពី​អភិបាល​ខេត្ត​កណ្ដាល លោក ម៉ៅ ភិរុណ ជាច្រើន​លើក តែ​លោក​មិន​លើក​ទូរស័ព្ទ ចំណែក​អភិបាល​ស្រុក​កោះធំ លោក អេង មោក្ខ វិញ​ប្រាប់​ថា ជាប់​រវល់​ប្រជុំ​រហូត និង​បិទ​ទូរស័ព្ទ។

រីឯ​ព្រះចៅ​អធិការ​វត្ត​ប៉ាក់ណាម ព្រះ​ភិក្ខុ ចាប់ ឡាយស៊ែ មាន​ថេរ​ដីកា​ថា ពិធី​បញ្ចុះ​បឋម​សិលា​នោះ គឺ​មាន​អភិបាល​ខេត្ត និង​មន្ត្រី​រាជការ​មក​ពី​គ្រប់​មន្ទីរ​ស្ថាប័ន​នៅ​ក្នុង​ខេត្ត​កណ្ដាល ព្រម​ទាំង​មាន​ពលរដ្ឋ​ប្រមាណ ១​ពាន់​នាក់​ចូលរួម​ដែរ។ ព្រះអង្គ​បន្ត​ថា ចំពោះ​សុន្ទរកថា​យ៉ាង​ណា​នោះ ព្រះអង្គ​ពុំ​បាន​ស្តាប់​នោះ​ទេ ព្រោះ​ព្រះអង្គ​បាន​និមន្ត​មក​វត្ត​ឆាន់​ចង្ហាន់​វិញ ខណៈ​ដែល​ពិធី​នោះ​ត្រូវ​បាន​គេ​រៀបចំ​ឡើង​នៅ​លើ​ដង​ផ្លូវ​ជាតិ​ជិត​ស្ពាន​មួយ ដែល​មាន​ផ្លូវ​តូច​បត់​ចូល​ទៅ​វត្ត​ប៉ាក់ណាម មាន​ចម្ងាយ​ប្រហែល​ជា​ពីរ​គីឡូម៉ែត្រ។ យ៉ាង​នេះ​ក្តី ព្រះអង្គ​មាន​ថេរ​ដីកា​ថា ពិធី​បញ្ចុះ​បឋម​សិលា​កសាង​ខ្លោងទ្វារ​វត្ត​ដែល​ចំណាយ​លុយ​កឋិន​នោះ គឺ​មិន​ប្រើ​ឈ្មោះ​គណបក្ស ឬ​បុគ្គល​ណា​នោះ​ទេ គឺ​ជា​របស់​វត្ត និង​ពលរដ្ឋ​ខ្មែរ ហើយ​វត្តមាន​អភិបាល​ខេត្ត​ចូលរួម​នោះ គឺ​ជា​ការ​អញ្ជើញ​របស់​ចៅហ្វាយ​ស្រុក ក្នុង​នាម​ជា​អាជ្ញាធរ​ដែនដី៖ «»។

ព្រះចៅ​អធិការ​វត្ត​ប៉ាក់ណាម បន្ត​ថា អភិបាល​ខេត្ត​កណ្ដាល មិន​ចុះ​ទៅ​ពិនិត្យ​មើល​វត្ត​ប៉ាក់ណាម ដោយ​ផ្ទាល់​នោះ​ទេ គឺ​លោក​នៅ​តែ​កន្លែង​ពិធី​បញ្ចុះ​បឋម​សិលា​ដែល​នៅ​ឆ្ងាយ​ពី​វត្ត។ ទោះ​យ៉ាង​ណា អភិបាល​ខេត្ត​ក៏​បាន​បញ្ជា​ឲ្យ​សាងសង់​ពង្រីក​ផ្លូវ​ចូល​វត្ត និង​សមិទ្ធផល​មួយ​ចំនួន​ទៀត​ជា​ប្រយោជន៍​ការពារ​ព្រំដែន​ខ្មែរ​ដែរ៖ «»។

បច្ច័យ​ដែល​ប្រមូល​បាន​ពី​បុណ្យ​កឋិន​កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា មាន​ចំនួន​ជាង ៤​ម៉ឺន​ដុល្លារ ហើយ​ព្រះសង្ឃ និង​គណៈកម្មការ​វត្ត​ប៉ាក់ណាម មាន​គម្រោង​កសាង​ប្រាសាទ​តម្កល់​រូប​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ កសាង​រូប​សំណាក​ព្រះអង្គ​ចេក​ព្រះអង្គ​ចម កសាង​រូប​សំណាក​ពុទ្ធ​ប្រវត្តិ​មាន​ព្រះអង្គ​ចេញ​បួស និង​ព្រះអង្គ​ទត​សួន និង​ទីធ្លា​វត្ត​កំពុង​ចាក់​សាប​ជាដើម។ ព្រះអង្គ​ក៏​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ដែនដី ជួយ​បង្ហាញ​ផែនទី​ឲ្យ​បាន​ច្បាស់លាស់ ព្រោះ​ថា​បច្ចុប្បន្ន ដី​វត្ត​ហាក់​កាន់​តែ​រួម​តូច​ដោយសារ​ផ្ទះ​ជនជាតិ​វៀតណាម ចាក់​គ្រឹះ​ហ៊ុមព័ទ្ធ​ជុំវិញ​នោះ។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី លើក​ឡើង​ថា ករណី​អភិបាល​ខេត្ត​កណ្ដាល អញ្ជើញ​បញ្ចុះ​បឋម​សិលា​នោះ មិន​ខុស​ទាស់​អ្វី​នោះ​ទេ ឲ្យ​តែ​មាន​សុទ្ធចិត្ត​ពិត និង​ចង់​អភិវឌ្ឍ​តំបន់​ព្រំដែន ជាពិសេស​វត្ត​ប៉ាក់ណាម សម្រាប់​ការពារ​ព្រំដែន​នោះ៖ «»។

ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ លោក មឿង សុន ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ឲ្យ​មាន​ពិធី​បុណ្យ​កឋិន​ទៅ​វត្ត​ប៉ាក់ណាម មួយ​រូប​ដែរ​នោះ ធ្លាប់​បាន​ប្រាប់​អាស៊ីសេរី កាល​ពី​ពេល​ដង្ហែ​កឋិន​នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ថា បច្ច័យ​ដែល​បាន​មក​ពី​កឋិន​នោះ គឺ​ជា​កឋិន​សាមគ្គី​ខ្មែរ មិន​ប្រកាន់​និន្នាការ​នយោបាយ​បក្ខពួក​នោះ​ឡើយ ក្នុង​បំណង​អភិវឌ្ឍ​វត្ត​ប៉ាក់ណាម ឲ្យ​ក្លាយ​ជា​និមិត្តរូប​ការពារ​ព្រំដែន​ដ៏​រឹងមាំ៕

មន្ត្រី​សុខាភិបាល​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ជំងឺ​ហ្ស៊ីកា​ដល់​អ្នក​កាសែត


មន្ត្រី​សុខាភិបាល​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ជំងឺ​ហ្ស៊ីកា​ដល់​អ្នក​កាសែត

មន្ត្រី​ក្រសួង​សុខាភិបាល បង្ហាញ​ពី​មូលហេតុ​នាំ​ឲ្យ​កើត​មាន​មូស​ខ្លា ក្នុង​ពិធី​ផ្សព្វផ្សាយ​អំពី​ជំងឺ​ហ្ស៊ីកា (ZIKA) ដល់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Leng Maly


មន្ត្រី​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក (WHO) ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ជំងឺ​ហ្ស៊ីកា (ZIKA) ដល់​អ្នក​កាសែត​ជាង ២០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា។ ការ​ផ្សព្វផ្សាយ​នេះ ដើម្បី​បន្ត​ទៅ​ពលរដ្ឋ គឺ​នៅ​ក្រោយ​ពេល​ដែល​បណ្ដាញ​ព័ត៌មាន​នៅ​កម្ពុជា បាន​ចេញ​ផ្សាយ​ករណី​ជំងឺ​ហ្ស៊ីកា​មួយ​ករណី​ថ្មី​កាល​ពី​សប្ដាហ៍​មុន ហើយ​បន្ទាប់​មក ក្រសួង​សុខាភិបាល កែ​តម្រូវ​ថា​មិន​មាន​ករណី​នេះ​ទៅ​វិញ។

តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា វេជ្ជបណ្ឌិត វិកគី ហ៊ូស៊ែរ (Vicky Houssiere) ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​អំពី​ជំងឺ​ហ្ស៊ីកា​ដល់​អ្នក​កាសែត​ជាង ២០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា ថា ទោះ​ជា​ពេល​នេះ​កម្ពុជា មិន​ទាន់​មាន​ករណី​ហ៊្សីកា​ថ្មី​ក្ដី ក៏​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ជំងឺ​ហ្ស៊ីកា​ដល់​អ្នក​កាសែត មាន​សារសំខាន់​ដើម្បី​ផ្សាយ​ព័ត៌មាន​បន្ត​ទៅ​ពលរដ្ឋ​ទូទៅ ឲ្យ​គេ​ចេះ​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ពី​ជំងឺ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយ​នេះ។

វេជ្ជបណ្ឌិត វិកគី ហ៊ូស៊ែរ ថ្លែង​បន្ត​ថា៖ «ដូច​លោក​អ្នក​ដឹង​ស្រាប់​ហើយ​ថា ជំងឺ​ហ្ស៊ីកា​នៅ​លើ​ពិភពលោក​បច្ចុប្បន្ន​នេះ កំពុង​បន្ត​ឆ្លង​រាលដាល​ដល់​ប្រទេស​ចំនួន​៧៥ ហើយ។ ក្នុង​ចំណោម​ប្រទេស​ទាំង​៧៥ មាន​ប្រទេស​ចំនួន​២៨ ដែល​បាន​រាយការណ៍​អំពី​ករណី​ទារក​កើត​មក​មាន​ទំហំ​ក្បាល​តូច ដែល​ជា​ផល​វិបាក​បណ្ដាល​មក​ពី​មេរោគ​វីរុស​ហ្ស៊ីកា។ មាន​ប្រទេស​ចំនួន​១៩ ទៀត រាយការណ៍​ថា​មាន​ករណី​ទន់​ដៃ​ទន់​ជើង ដែល​បណ្ដាល​មក​ជំងឺ​ហ្ស៊ីកា»។

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​កើត​មាន​ករណី​ជំងឺ​ហ្ស៊ីកា​មក មាន​អ្នក​ជំងឺ​ស្លាប់​តិចតួច​ណាស់ ប្រៀបធៀប​នឹង​ជំងឺ​គ្រុន​ឈាម និង​ជំងឺ​គ្រុន​ឈីក (CHIK)។ ប៉ុន្តែ​មូលហេតុ​ដែល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ព្រួយ​បារម្ភ គឺ​ផល​វិបាក​ធ្ងន់ធ្ងរ​ពី​ជំងឺ​នេះ៖ «តាម​ពិត​ជំងឺ​ទាំង​បី ជំងឺ​ហ្ស៊ីកា​ស្រាល​ជាង​គេ ប៉ុន្តែ​យើង​ព្រួយ​បារម្ភ​ករណី​តិចតួច​ណា​មួយ​នោះ ផល​វិបាក​វា​ធ្ងន់។ ផល​វិបាក​យូរ​អង្វែង ដូចជា​កុមារ​ក្បាល​តូច។ ទារក​ក្បាល​តូច​ហ្នឹង​ធ្វើ​ឲ្យ​បញ្ញា​មិន​ល្អ ហើយ​អាច​អត់​រស់​រាន​មាន​ជីវិត ហើយ​អ្នក​ខ្លះ​ដែល​ទន់​អវយវៈ​ហ្នឹង អាច​អចិន្ត្រៃយ៍។ ដៃ ឬ​ក៏​ជើង»។

ក្នុង​ពិធី​ផ្សព្វផ្សាយ​អំពី​ជំងឺ​ហ្ស៊ីកា​ដល់​អ្នក​កាសែត​ជាង ២០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង វេជ្ជបណ្ឌិត តេង ស្រី បង្ហាញ​ថា មេរោគ​វីរុស​ហ្ស៊ីកា ឆ្លង​មក​មនុស្ស​តាម​រយៈ​មូស​ខ្លា​ញី​ខាំ។ ជា​ធម្មតា​ខាំ​នៅ​ពេល​ព្រឹក ថ្ងៃ​ជ្រេ​រសៀល និង​ល្ងាច។ មេរោគ​នេះ​ចូល​ទៅ​នៅ​ក្នុង​ខ្លួន​មនុស្ស​ពី ២ ទៅ ១២​ថ្ងៃ ទើប​មាន​រោគ​សញ្ញា។

ចំពោះ​រោគ​សញ្ញា​វិញ វេជ្ជបណ្ឌិត តេង ស្រី បញ្ជាក់​ថា មាន​គ្រុន​ក្ដៅ​ស្ទេញ ឈឺ​ក្បាល កន្ទួល​ក្រហម​លើ​ស្បែក ភ្នែក​ក្រហម និង​ឈឺ​សន្លាក់ ស្រដៀង​គ្នា​គ្រុន​ឈាម និង​គ្រុន​ឈីក​ដែរ។ ប៉ុន្តែ​ជាង ៨០% (៨១,៥%) មិន​បង្ហាញ​រោគ​សញ្ញា​ទេ៖ «»។

អ្នកស្រី​ណែនាំ​ថា គូស្រករ​ដែល​មាន​គម្រោង​មាន​កូន គួរ​តែ​ប្រុង​ប្រយ័ត្ន​ការ​ឆ្លង​មេរោគ​វីរុស​ហ្ស៊ីកា ដោយសារ​មូស​ខ្លា​ខាំ ជាពិសេស​មេរោគ​វីរុស​ហ្ស៊ីកា ក៏​អាច​ឆ្លង​តាម​ការ​រួម​ភេទ​ដែរ និង​គួរ​ប្រុង​ប្រយ័ត្ន​ពេល​ធ្វើ​ដំណើរ​ទៅ​តំបន់ ឬ​ប្រទេស​ណា​ដែល​មាន​ករណី​ជំងឺ​នេះ​ផ្ទុះ​ឡើង។ ទោះ​ជា​យ៉ាង​ណា​ក្ដី ទាំង​អ្នកស្រី និង​វេជ្ជបណ្ឌិត លី សូវ៉ាន់ បញ្ជាក់​ថា នៅ​ពេល​នេះ ប្រទេស​កម្ពុជា មិន​មាន​ករណី​កើត​ជំងឺ​ហ្ស៊ីកា​ទេ ស្រប​ពេល​ដែល​ប្រទេស​ថៃ និង​វៀតណាម មាន​ករណី​ទារក​ក្បាល​តូច​ពី​ជំងឺ​ហ្ស៊ីកា ចំនួន ៣​ករណី៕

គ្រូពេទ្យ​នៅ​ខេត្ត​កណ្ដាល​នឹង​ផ្ដល់​ការ​ព្យាបាល​ជំងឺ​ភ្នែក​ដោយ​ឥត​បង់​ថ្លៃ​រយៈពេល​៥​ថ្ងៃ

គ្រូពេទ្យ​នៅ​ខេត្ត​កណ្ដាល​នឹង​ផ្ដល់​ការ​ព្យាបាល​ជំងឺ​ភ្នែក​ដោយ​ឥត​បង់​ថ្លៃ​រយៈពេល​៥​ថ្ងៃ

គ្រូពេទ្យ​ពិនិត្យ​ភ្នែក​កុមារ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៣។  RFA/Uon Chhin

គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​ភ្នែក​នៃ​មន្ទីរពេទ្យ​ជ័យជម្នះ ខេត្ត​កណ្ដាល ជូន​ដំណឹង​ថា ក្រុម​គ្រូពេទ្យ​ភ្នែក​នៃ​មន្ទីរពេទ្យ​នេះ នឹង​ផ្ដល់​ការ​ពិនិត្យ និង​វះ​កាត់​ជំងឺ​ភ្នែក​ដោយ​ឥត​បង់​ថ្លៃ​រយៈពេល ៥​ថ្ងៃ។

ប្រធាន​ផ្នែក​ជំងឺ​ភ្នែក​នៅ​មន្ទីរពេទ្យ​ជ័យជម្នះ វេជ្ជបណ្ឌិត លន់ ណារ៉ា មាន​ប្រសាសន៍​ថា ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក​ឥត​បង់​ថ្លៃ​នេះ គឺ​ជា​កិច្ច​សហការ​ជាមួយ​អង្គការ​មនុស្សធម៌​ពី​ប្រទេស​អូស្ត្រាលី ដែល​មាន​ឈ្មោះ​ថា មូលនិធិ ហ្វ្រេដ ហាលឡូ (Fred Hollows Foundation) ចាប់​ពី​ថ្ងៃ​អាទិត្យ ទី​២៧ វិច្ឆិកា ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​ធ្នូ សម្រាប់​អ្នក​មាន​ជំងឺ​ភ្នែក​ទូទៅ៖ «ជំងឺ​ដែល​យើង​ត្រូវ​ធ្វើ​ការ​វះកាត់​ហ្នឹង ដូចជា​ភ្នែក​ជំងឺ​ភ្នែក​ឡើង​បាយ​មនុស្ស​ចាស់ ភ្នែក​កន្ទុយ​ថ្លែន ឬ​មួយ​ក៏​ឡើង​សម្ពាធ​ទឹក​ក្នុង​ភ្នែក​ធ្ងន់ធ្ងរ។ យើង​ធ្វើ​ការ​វះ​កាត់​ជូន​ដោយ​ឥត​គិត​ថ្លៃ។ ដំបូង​ឡើង គាត់​អញ្ជើញ​មក​ដល់។ យើង​ចាប់​ផ្ដើម​មើល ហើយ​ជំងឺ​ដែល​ថា​យើង​ត្រូវ​ធ្វើ​ការ​វះ​កាត់​ថ្ងៃ​ហ្នឹង​បាន យើង​រៀបចំ​គាត់ ហើយ​ក្រោយ​ប៉ុន្មាន​ម៉ោង​មក យើង​ធ្វើ​ការ​វះ​កាត់​ជូន​រហូត​ទៅ​ដល់​យប់​ជ្រៅ​អី​ក៏​មាន​ដែរ​ពេល​ខ្លះ។ បន្ទាយមានជ័យ អី គាត់​អញ្ជើញ​មក។ អ៊ីចឹង​ដាក់​លេខ​ទូរស័ព្ទ​ខ្ញុំ​ហ្នឹង​តែ​ម្ដង»។

វេជ្ជបណ្ឌិត លន់ ណារ៉ា បញ្ជាក់​ថា កម្មវិធី​ពិនិត្យ និង​វះ​កាត់​ជំងឺ​ភ្នែក​ឥត​បង់​ថ្លៃ​នេះ គឺ​ធ្វើ​នៅ​មន្ទីរពេទ្យ​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល។ ប្រសិន​បើ​លោក​អ្នក​ពិបាក​រក​ទីតាំង​មន្ទីរពេទ្យ​ស្រុក​ខ្សាច់កណ្ដាល សម្រាប់​ទៅ​ព្យាបាល​ជំងឺ​ភ្នែក​ឥត​បង់​ថ្លៃ​នេះ លោក​អ្នក​អាច​ទាក់ទង​សួរ​ព័ត៌មាន​បន្ថែម​តាម​រយៈ​ទូរស័ព្ទ​លេខ ១១ ២១៣ ២៣២៕

ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​ចោទ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ថា​មិន​បង្ក្រាប​បទល្មើស​នេសាទ

ពលរដ្ឋ​រស់នៅ​ភូមិ​ស្នោឈើទាល ឃុំ​ផ្លូវទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង លោក សេង បឿន ផ្ដល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Chin Chetha


ពលរដ្ឋ​រស់នៅ​ឃុំ​ផ្លូវទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង រិះគន់​មន្ត្រី​រដ្ឋបាល​ជំនាញ​ជលផល និង​អាជ្ញាធរ​មូលដ្ឋាន ថា​មិន​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដែល​នាំ​ឲ្យ​ហិនហោច​ធនធាន​មច្ឆជាតិ និង​រំខាន​ដល់​ការ​បង្កបង្កើនផល​កសិកម្ម​តាម​មាត់​ទន្លេ។ អាជ្ញាធរ​ទទួល​ស្គាល់​ថា បទល្មើស​នេសាទ​ពិត​ជា​កើត​មាន​ច្រើន​នៅ​ឃុំ​ផ្លូវទូក ហើយ​ទប់ស្កាត់​ពុំ​មាន​ប្រសិទ្ធភាព។

របាំង​ដាក់​លប​ចំនួន ៦​ខ្សែ​ដែល​មាន​ប្រវែង​មិន​តិច​ជាង ២​គីឡូម៉ែត្រ​ចាប់​ពី​ចំណុច​ក្បាល​កោះ​ស្វាយ​កាប ដល់​ចំណុច​ចុង​កន្ទ្រ នៃ​ឃុំ​ផ្លូវទូក មិន​ត្រូវ​បាន​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប​ឡើយ។ ពលរដ្ឋ​ថា របាំង​ទាំងនេះ​បាន​ដាក់​ស្ទះ​ផ្លូវ​ទឹក​បង្ក​ឲ្យ​ពើក ឬ​មមោក​ដែល​ដុះ​ក្រាស់​លើ​ផ្ទៃ​ទឹក មិន​អាច​ហូរ​តាម​ទឹក​ចេញ​ពី​ចម្ការ​របស់​ពលរដ្ឋ​នៅ​រដូវ​ទឹក​ស្រក​វិញ ហើយ​កសិករ​នឹង​លំបាក​ភ្ជួរ​ដី​ព្រោះ​ល្ង និង​ដាំ​ល្ពៅ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ស្នោឈើទាល ឃុំ​ផ្លូវទូក លោក សេង បឿន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ថា ម្ចាស់​របាំង​ដាក់​លប​ឡុក​ទាំង​៦ ដែល​បាន​ដាក់​តាំង​ពី​អំឡុង​ខែ​សីហា ឆ្នាំ​២០១៦ មិន​ព្រម​រុះរើ​របាំង​របស់​ខ្លួន​ចេញ​ពី​ក្បែរ​ចម្ការ​លោក​ឡើយ ដោយ​អះអាង​ថា​បាន​បង់​ប្រាក់​ឲ្យ​មន្ត្រី​ជំនាញ​ជលផល​ហើយ។ បញ្ហា​នេះ លោក​បាន​ទៅ​ប្ដឹង​អាជ្ញាធរ​ភូមិ និង​ឃុំ​ឲ្យ​ជួយ​ដោះស្រាយ ប៉ុន្តែ​គេ​មិន​អើពើ៖ «ភូមិ-ឃុំ​ថា​គេ​អត់​មាន​លទ្ធភាព​ធ្វើ​ការ​ទេ ព្រោះ​អា​ហ្នឹង​ខាង​ជលផល។ ចុះ​បើ​ខាង​ជលផល​ទៅ​រាល់​ដង ធ្មេច​តែ​ភ្នែក​សោះ របាំង​រាប់​គីឡូ​ដី សូម្បី​តែ​មើល​ទៅ​តាម​ព្រែក​ក៏​ឃើញ​ច្រូងច្រាង​ដែរ។ ប៉ះពាល់​ធ្វើ​ចម្ការ​អត់​កើត ព្រោះ​មាន​ពើក មួយ​របាំងៗ​រាប់​គីឡូ​ដី​ចុះ​ទៅ​ខាង​កើត​ក្នុង​ព្រៃ​ស្រោង ហើយ​ព្រៃ​ហ្នឹង​ព្រៃ​អភិរក្ស​ទៀត (ព្រៃ​លិច​ទឹក)»។

អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង លោក សោម ភិរុណ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា។ ចំណែក​មេ​ឃុំ​ផ្លូវទូក លោក ចេង ភាគ ថ្លែង​ទទួល​ស្គាល់​ថា បទល្មើស​នេសាទ​ក្នុង​ឃុំ​លោក​ពិត​ជា​កើត​មាន​ច្រើន ប៉ុន្តែ​លោក​ពុំ​មាន​សមត្ថកិច្ច​ទៅ​បង្ក្រាប ឬ​កាង​បទល្មើស​នោះ​ទេ ដោយ​គ្រាន់​តែ​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​បញ្ឈប់ តែ​ពួក​គេ​ភាគច្រើន​មិន​ស្ដាប់៖ «ប្រជាពលរដ្ឋ​ខ្ញុំ​ដែល​រក​ហ្នឹង​វា​ប្រាកដ​ហើយ វា​ខុស​ច្បាប់​នោះ អា​ហ្នឹង​សម្រេច​លើ​សមត្ថកិច្ច​ទេ ព្រោះ​មាន​សមត្ថកិច្ច​ជា​អ្នក​តម្រឹម និង​កាប់​រុះរើ​អី​ហ្នឹង​មាន។ ហើយ​ទោះ​បី​ជា​យើង​ដាក់​បម្រាម​ដល់​គាត់​អី គាត់​បាន​ត្រឹម​តែ​ស្ដាប់​ទេ​ប្អូន! មាន​មិន​ថា​អត់​ទេ រហូត​ដល់​ចំណុច​វាល​ភក់​ណោះ»។

មន្ត្រី​សម្របសម្រួល​សហគមន៍​របស់​អង្គការ​ហ្វេកខ៍ (Fact) ខេត្ត​កំពង់ឆ្នាំង លោក អ៊ុក សុផាត ថ្លែង​ថា បទល្មើស​នេសាទ​ដែល​កើត​មាន​នៅ​ឃុំ​ផ្លូវទូក បង្ក្រាប​មិន​ចេះ​អស់ ប៉ុន្តែ​កន្លង​ទៅ​ខាង​លោក និង​មន្ត្រី​ជលផល ក៏​ធ្លាប់​រួម​គ្នា​ដោះស្រាយ​ដែរ។ លោក​នឹង​រាយការណ៍​រឿង​នេះ​ទៅ​ជំនាញ​ជលផល និង​អាជ្ញាធរ​ដើម្បី​ដោះស្រាយ តែ​លោក​យល់​ថា​ពុំ​មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​បទល្មើស​ភាគច្រើន​កើត​ឡើង​ជា​ប្រព័ន្ធ៖ «ខ្ញុំ​ធ្លាប់​ទទួល​បាន​ដំណឹង​នេះ​ដែរ គឺ​ថា​បទល្មើស​នៅ​ផ្លូវ​ទូក​ហ្នឹង​ឯង វា​ទៅ​ជា​ប្រព័ន្ធ ដូច​ថា​បទល្មើស​មាន​ច្រើន​អ៊ីចឹង អា​បញ្ហា​ហ្នឹង​ដោះស្រាយ​អត់​ចប់ ដោះស្រាយ​ហើយ​កើត​វិញ»។

ច្បាប់​ស្ដីពី​ជលផល​មាត្រា​៤១ ត្រង់​ចំណុច​ទី​៣ បាន​ហាមឃាត់​ការ​ធ្វើ​នេសាទ​ក្នុង​កន្លែង​បម្រុង​ដោយ​ប្រើ​ឧបករណ៍​គ្រប់​ប្រភេទ រួម​ផ្សំ​ដោយ​របាំង​ព្រួល​ដែល​មាន​បណ្ដោយ​លើស​ពី ៥០​ម៉ែត្រ ឬ​លាត​សន្ធឹង​លើស​ពី​ពីរ​ភាគ​បី​នៃ​ទទឹង​មុខ​ទឹក ឬ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ជលយាន​គ្រប់​ប្រភេទ។ ជន​ណា​ដែល​ប្រព្រឹត្ត​ល្មើស​នេះ ត្រូវ​ទទួល​ពិន័យ​អន្តរការណ៍​ពី​រដ្ឋបាល​ជលផល​ជា​ប្រាក់​ពី ៥​លាន ដល់ ១០​លាន​រៀល៕

ចៅ​សង្កាត់​ចំនួន​៤​ក្នុង​ខេត្ត​ប៉ៃលិន​រង​ការ​ចោទ​ថា​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត

ប្រជាពលរដ្ឋ​ទៅ​ទាក់ទង​អាជ្ញាធរ​ធ្វើ​លិខិត​បញ្ជាក់​ទីលំនៅ ដើម្បី​យក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សាលា​សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo Provided


មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ប៉ៃលិន ចោទ​ប្រកាន់​ចៅ​សង្កាត់​ចំនួន​៤ នៅ​ក្នុង​ខេត្ត​នេះ ថា​មាន​ចេតនា​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត។ ពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន ប្រមាណ​ជាង ១​ពាន់​នាក់ មិន​អាច​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន ដោយសារ​អាជ្ញាធរ​មិន​ធ្វើ​លិខិត​បញ្ជាក់​លំនៅឋាន​ជូន​ពួក​គាត់។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់​ថា ប្រសិន​បើ​ករណី​នេះ​កើត​មាន​ពិត​មែន គឺ​អាជ្ញាធរ​អនុវត្ត​តួនាទី​ខុស​ច្បាប់​បោះឆ្នោត​ធ្ងន់ធ្ងរ។

ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន ដែល​ពុំ​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត កំពុង​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​មិន​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​ទាន់​ពេលវេលា​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។

ពលរដ្ឋ​ម្នាក់​រស់នៅ​សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន លោកស្រី រិន រ៉េន ថ្លែង​ថា រហូត​មក​ទល់​ពេល​នេះ គឺ​លោកស្រី​ពុំ​ទាន់​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​នៅ​ឡើយ​ទេ។ លោកស្រី​អះអាង​ថា មូលហេតុ​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត ដោយសារ​លោកស្រី​រវល់​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ទើប​តែ​ត្រឡប់​មក​ស្រុក​កំណើត​បាន​ជាង​មួយ​សប្ដាហ៍។ លោកស្រី​បន្ថែម​ថា នៅ​ពេល​មក​ដល់​ផ្ទះ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏​ប្រញាប់ប្រញាល់​យក​អត្តសញ្ញាណប័ណ្ណ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សាលា​សង្កាត់​អូរតាវ៉ៅ ក៏ប៉ុន្តែ​លោកស្រី​អះអាង​ថា មន្ត្រី​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​តម្រូវ​ឲ្យ​លោកស្រី​ទៅ​ធ្វើ​លិខិត​បញ្ជាក់​ទីលំនៅ​ពី​សាលា​សង្កាត់​នេះ​ជា​មុន​សិន ទើប​អាច​ចុះ​ឈ្មោះ​បាន។

លោកស្រី​បន្ត​ថា មូលហេតុ​ដែល​អ្នក​ចុះ​ឈ្មោះ​ឲ្យ​លោកស្រី​ធ្វើ​លិខិត​បញ្ជាក់​ពី​សាលា​សង្កាត់ ពីព្រោះ​ការិយាល័យ​ដែល​នៅ​ជិត​ផ្ទះ​មាន​ទីលំនៅ​ក្នុង​សង្កាត់​តែ​មួយ ប៉ុន្តែ​ភូមិ​ខុស​គ្នា ទើប​មិន​អាច​ចុះ​ឈ្មោះ​បាន៖ «ខ្ញុំ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត មេ​ឃុំ​គាត់​ថា​អស់​ក្រដាស​ហើយ ចាំ​មើល​ពីរ​ទៅ​បី​ថ្ងៃ​ទៀត ហើយ​គាត់​ក៏​សុំ​លេខ​ខ្ញុំ​ទុក​ទាក់ទង​ពេល​ក្រោយ។ ខ្ញុំ​ធ្លាប់​កាល​ពី​ពេល​មុន ខ្ញុំ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត គេ​អត់​មាន​សួរ​រក​អី​ទេ គឺ​ទៅ​ដឹង​តែ​បាន​ចុះ​ឈ្មោះ​ហើយ»។

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ម្នាក់​ទៀត គឺ​លោកស្រី ប៊ូ ស្រីរ័ត្ន អះអាង​ថា លោកស្រី​ពីរ​នាក់​បង​ប្អូន​មាន​អត្តសញ្ញាណប័ណ្ណ​រស់នៅ​សង្កាត់​អូរតាវ៉ៅ តាំង​ពី​កំណើត​មក ប៉ុន្តែ​ភូមិ​ផ្សេង​ពី​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​សង្កាត់​នេះ ហើយ​ក៏​ត្រូវ​ទៅ​ធ្វើ​លិខិត​បញ្ជាក់​ពី​សាលា​សង្កាត់​អូរតាវ៉ៅ ដូច​គ្នា ទើប​អាច​យក​មក​ចុះ​ឈ្មោះ​បាន។ លោកស្រី​បន្ថែម​ថា ពួក​គាត់​ទាំង​ពីរ​នាក់​បាន​ទៅ​ដល់​សាលា​សង្កាត់ ដើម្បី​សុំ​ធ្វើ​លិខិត​បញ្ជាក់​ពី​ចៅ​សង្កាត់​ដែរ ក៏ប៉ុន្តែ​ធ្វើ​មិន​ទាន់​បាន​នៅ​ឡើយ។ លោកស្រី​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​សិទ្ធិ​បោះឆ្នោត​ទាំង​ពីរ​នាក់​បង​ប្អូន ពីព្រោះ​រហូត​មក​ទល់​ពេល​នេះ ទៅ​ចុះ​ឈ្មោះ​មិន​ទាន់​បាន​នៅ​ឡើយ៖ «ខ្ញុំ​ស្ដាយ​ណាស់​ដែល​ចុះ​ឈ្មោះ​បោះឆ្នោត​មិន​បាន​ដូច​គេ។ ខ្ញុំ​ទៅ​ពីរ​នាក់​បង​ប្អូន​កាល​ពី​ម្សិលមិញ ដល់​ពេល​ទៅ​ដល់​ហើយ ឲ្យ​អត្តសញ្ញាណប័ណ្ណ​គេ ហើយ​ខ្ញុំ​នៅ​ភូមិ​សួស្ដី ដល់​ពេល​ហើយ​គេ​អត់​ទាន់​ធ្វើ​ឲ្យ​ខ្ញុំ​ទេ ដោយ​ថា​ខ្ញុំ​មាន​ឯកសារ​មិន​គ្រប់»។

ឆ្លើយតប​នឹង​បញ្ហា​នេះ ចៅ​សង្កាត់​អូរតាវ៉ៅ លោក សួន អ៊ន មាន​ប្រសាសន៍​ថា អាជ្ញាធរ​សង្កាត់​នឹង​ចេញ​លិខិត​បញ្ជាក់​ទីលំនៅ​ឲ្យ​ភ្លាម ប្រសិន​បើ​ប្រជាពលរដ្ឋ​មាន​ឯកសារ​បញ្ជាក់​គ្រប់គ្រាន់​មក​បង្ហាញ។ លោក​អះអាង​ថា កន្លង​មក ប្រជាពលរដ្ឋ​ភាគច្រើន​ជា​អ្នក​ចំណាក​ស្រុក​មក​រស់នៅ​បណ្ដោះអាសន្ន​ក្នុង​សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន ហើយ​អ្នក​ខ្លះ​ពុំ​មាន​ឯកសារ​យក​បង្ហាញ ដើម្បី​ចេញ​លិខិត​បញ្ជាក់​ទីលំនៅ​ជូន​ពួក​គាត់​នោះ​ទេ៖ «បើ​ច្បាស់ ឲ្យ​គាត់​យក​សំបុត្រ​បញ្ជាក់​កំណើត​មក។ ខ្ញុំ​បញ្ជាក់​ឲ្យ​បាន​ហើយ និង​មាន​រូបថត ២​សន្លឹក។ មាន​អ្នក​ណា​គេ​ទៅ​ធ្វើ​អី​មិន​ឲ្យ​គេ​ចុះ​ឈ្មោះ​នោះ​ទេ!»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ប៉ៃលិន លោក ឃឹម ប៉ុន អះអាង​ថា ប្រជាពលរដ្ឋ​មាន​ឯកសារ​បញ្ជាក់​គ្រប់គ្រាន់ ក៏ប៉ុន្តែ​ចៅ​សង្កាត់​នេះ​មាន​ចេតនា​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន។ លោក​បន្ថែម​ថា ក្រៅ​អំពី​សង្កាត់​អូរតាវ៉ៅ នៅ​មាន​សង្កាត់​៤ ផ្សេង​ទៀត​ក្នុង​ខេត្ត​មួយ​នេះ ដែល​ប្រជាពលរដ្ឋ​មិន​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន ដោយសារ​គ្មាន​លិខិត​បញ្ជាក់​ទីលំនៅ​ពី​ចៅ​សង្កាត់​ដូច​គ្នា៖ «ដោយសារ​ខាង​អាជ្ញាធរ​មាន​ការ​ណែនាំ​ជា​ប្រព័ន្ធ​ដក​ហូត​សៀវភៅ​បញ្ជាក់​ទីលំនៅ​ពី​សង្កាត់ បើ​ឃុំ​ដែល​អស់​សៀវភៅ វា​ជា​រឿង​មួយ​មិន​អី​ទេ ប៉ុន្តែ​ឃុំ​ដែល​មាន​សៀវភៅ​ហើយ ក៏​ដកហូត​សៀវភៅ​យក​ទៅ​វិញ មិន​ចេញ​ឲ្យ។ ខ្ញុំ​ថា​រឿង​នេះ​ជា​ចេតនា​រារាំង​ពលរដ្ឋ​តែ​ម្ដង»។

លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​មិន​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​នៅ​ក្នុង​ខេត្ត​នេះ​ប្រមាណ​ជាង ១​ពាន់​នាក់។

ប៉ុន្តែ​ចៅ​សង្កាត់​អូរតាវ៉ៅ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​នេះ ថា​ជា​រឿង​មិន​ពិត​ឡើយ។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​លេខាធិការ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ប៉ៃលិន អ្នកស្រី ប៊ុន សុភី ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​ផ្នែក​ស៊ើប​អង្កេត និង​តស៊ូ​មតិ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កង សាវាង្ស មាន​ប្រសាសន៍​ថា ករណី​នេះ​ប្រសិន​បើ​ជា​រឿង​ពិត គឺ​ជា​ករណី​មួយ​ដែល​អាជ្ញាធរ​មាន​ចេតនា​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ហើយ​ចាត់​ជា​អំពើ​ខុស​ច្បាប់​ធ្ងន់ធ្ងរ។ លោក​បន្ថែម​ថា អង្គការ​ខុមហ្វ្រែល​នឹង​បញ្ជូន​បុគ្គលិក​ចុះ​ស្រាវជ្រាវ​បញ្ហា​នេះ​ក្នុង​ពេល​ឆាប់ៗ៖ «គ្រាន់​តែ​ខុស​ទីតាំង​ដោយសារ​បែងចែក​ឃុំ បែងចែក​ភូមិ វា​មិន​មែន​ជា​រឿង​ដែល​ខ្វះ​ឯកសារ​ទេ គឺ​អាជ្ញាធរ​អាច​ធ្វើ​លិខិត​បញ្ជាក់​ទីលំនៅ​ជូន​គេ​បាន។ ឃុំ​អត់​អាច​បដិសេធ​មិន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ទេ ហើយ​បើ​សិន​ករណី​នេះ​ជា​ចេតនា​មែនទែន ឃុំ​នោះ​គឺ​ត្រូវ​មាន​ទោស​ធ្ងន់ធ្ងរ​ហើយ»។

នៅ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ មួយ​នេះ​មាន​ចំនួន ៨​ឃុំ-សង្កាត់ និង​មាន​ប្រជាពលរដ្ឋ​ដែល​មក​ចុះ​ឈ្មោះ​បោះឆ្នោត​រួច គិត​ត្រឹម​ថ្ងៃ​ទី​២៥ វិច្ឆិកា សរុប​ជាង ៣​ម៉ឺន ៥​ពាន់​នាក់ (៣៥.២៤៣​នាក់) ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត​ជាង ៤​ម៉ឺន ២​ពាន់​នាក់ (៤២.០២៤​នាក់)៕

Two workers killed by rockslide in Pailin

People gather yesterday morning at the scene of a landslide in Pailin province, where two workers were killed. Photo supplied

Mon, 28 November 2016

Two men were killed in an accident in Pailin on Saturday evening when an excavator inadvertently triggered a rockslide at the construction site of Pailin town’s new City Hall.

Kong Samnang, O’Tavao commune chief, identified the two men as Chhoy Chhiv, the excavator operator, and Thy Ratha. Chhiv was employed by the Chhun Chhan company, which was granted a licence to build the new Pailin City Hall in that location. Samnang said Ratha did not work for the company and it was unclear why he was at the construction site.

The incident took place at 5pm on Saturday next to a hill that the excavator had been cutting away at. It took an hour to recover Chhiv’s body, and Ratha’s remains weren’t recovered until the following day.

“They were using the excavator to dig dirt when a hill collapsed on it, leading to the deaths of two people. He [Chhiv] died in the excavator because it was completely destroyed by rocks while the other died about two metres from the excavator,” Samnang said yesterday, adding that both bodies were “destroyed”.

Samnang also said construction operations have been suspended while the company waits to see if Chhiv’s family will file a complaint.

Lim Veasna, the district police chief, said government officials have asked the company to “bear responsibility” for the accident.

Mao Voeurn, deputy of Pailin’s provincial environmental department, also accused the company of failing to hire environmental experts to analyse the impact of the project, which he said it had agreed to do.

Contact information for the company could not be obtained yesterday.

Abortions pose hidden risk for Cambodia's sex workers: study

Sex workers wait for clients late at night near Wat Phnom in downtown Phnom Penh in 2009. Sovan Philong

Mon, 28 November 2016

A shocking 40 percent of maternal deaths among Cambodian sex workers were the result of botched abortions, according to a recent study.

The research, published online last week in peer-reviewed journal BioMed Central Public Health, surveyed 271 female sex workers to ascertain the major causes of death for mothers in the industry and their children.

Study author and Global Health Promise director Brian Willis said his research found that of 194 reported deaths of female sex workers, nearly a quarter, 43, were maternal deaths, meaning women who died either during pregnancy, during childbirth or within six weeks of a termination or childbirth.

Willis said his team chose to focus on 32 of those 43 deaths because they occurred after the 2010 Cambodian Demographic Health Survey; his interviews took place in 2013, before the 2014 demographic survey was released.

A total of 13 women out of the 32 sex workers died from an abortion, while five (16 percent) died of complications related to HIV.

The report hinted that the high proportion of abortion-related deaths could indicate sex workers face barriers to reproductive health, safe abortions and post-abortion care.

“Based on the data we collected, it is unclear why so many of the reported deaths were due to abortion,” Willis said, adding the reasons warranted further research.

Dr Var Chivorn, executive director of the Reproductive Health Association of Cambodia, said despite abortions being a legal procedure in the Kingdom, stigma and shame were still major contributors to pregnant women seeking secret – and sometimes fatal – abortions.

“Because abortion is sensitive and the women don’t want to disclose their pregnancy, sex workers, as the most vulnerable group, tend to go somewhere where they can hide their identity, where it’s cheap. They often go to an unqualified provider,” he said.

He said abortions were the cause of 30 percent of maternal deaths in Cambodia overall, much lower than the study’s 40 percent figure for sex workers.

Chivorn said some women took abortion medication without proper advice, which could lead to complications, while others sought out traditional healers who used a deep massage on the womb.

Chivorn said this sometimes meant the foetus was not completely expelled and could lead to bleeding and infection, often resulting in the death of the woman due to septic shock.

“Abortion is actually very safe if performed by a trained provider,” Chivorn said.

The study found that obstructed labour and suicide each claimed three lives (9 percent each), while two women were killed in accidents and one was murdered.

One woman died of postpartum hemorrhage, and four deaths had unknown causes.

The participants reported a total of 58 children of sex workers had died, with HIV responsible for more than a third of deaths in children under 5.

Willis also pointed to a stark difference between his work and the official statistics from the 2010 CDHS.

That survey identified 40 maternal deaths among the general population through interviews conducted with more than 18,000 women, while his team identified 32 by interviewing “a much smaller sample” of 271 female sex workers in 2013. The 2014 demographic survey reported exactly 32 maternal deaths.

The disparity could suggest “there may be many unrecognized maternal deaths among [female sex workers] in Cambodia”, the report reads.

Sivann Botum, secretary of state with Ministry of Women’s Affairs, was unavailable for comment yesterday, while officials from the Ministry of Health could not be reached.

Territorial integrity and maps បញ្ហាបូរណភាពទឹកដី និងបញ្ហាផែនទី


November 28, 2016

Territorial integrity and maps បញ្ហាបូរណភាពទឹកដី និងបញ្ហាផែនទី

Year 2009. In Chan Moul commune, Memot district, Kampong Cham province, Sam Rainsy participates in the construction of a fence surrounding a pagoda (Wat Kiri Meanchey). The fence is also the border between Cambodia and Vietnam, which wants to divide the pagoda into two parts to be shared between the two countries.

បញ្ហាបូរណភាពទឹកដី និងបញ្ហាផែនទី / Territorial integrity and maps                       | ២៨ វិច្ឆិកា ២០១៦ / 28 November 2016 

Welcome to France's technical aid in the delineation of the border between Cambodia and Vietnam (*) បញ្ហាបូរណភាពទឹកដី និងបញ្ហាផែនទី / Territorial integrity and map issues.

បញ្ហាបូរណភាពទឹកដី គឺជាបញ្ហាកំណត់ព្រំដែន ទាំងដែនដីគោក និងដែនដីទឹក ឲ្យបានត្រឹមត្រូវ និងយុត្តិធម៌។ បញ្ហានេះ ឈានមកដល់ដំណាក់កាលមួយថ្មី ដែលតម្រូវឲ្យជនជាតិខ្មែរ អ្នកស្នេហាជាតិទាំងអស់ ចូលរួមធ្វើការ និងតស៊ូជាមួយគ្នា ដើម្បីរកដំណោះស្រាយឲ្យបានត្រឹមត្រូវ ដោយឈរលើមូលដ្ឋានច្បាប់ មានទាំងច្បាប់ជាតិ (ជាពិសេស រដ្ឋធម្មនុញ្ញ) ទាំងច្បាប់អន្តរជាតិ (ជាពិសេស កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៩១)។ ដំណោះស្រាយត្រឹមត្រូវ ចំពោះបញ្ហានេះ តម្រូវឲ្យគូវិវាទ (ជាពិសេស ប្រទេសកម្ពុជា និងប្រទេសវៀតណាម) ស្វែងរកផែនទីត្រឹមត្រូវ ធ្វើជាមូលដ្ឋានបច្ចេកទេសច្បាស់លាស់ ក្នុងការកំណត់ព្រំដែន ដែលគ្មាននរណាអាចប្រកែកបាន។ ចំពោះបញ្ហាផែនទីនេះ ខ្ញុំសូមធ្វើការកត់សម្គាល់ ហើយមានយោបល់ដូចតទៅ ៖

១- រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា ២ ចែងថា ៖ "បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះ ឆ្នាំ ១៩៦៣-១៩៦៩"។

២- ដើម្បីកំណត់បន្ទាត់ព្រំដែន នៅលើដែនដី និងដែនទឹកជាក់ស្តែង ឲ្យបានកាន់តែច្បាស់លាស់ថែមទៀត យើងត្រូវប្រើបច្ចេកទេស និងឧបករណ៍ទំនើបបំផុត ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ដែលមិនទាន់មានកាលពីជាង ៦០ ឆ្នាំមុន នៅពេលដែលរដ្ឋបាលអាណានិគមនិយមបារាំង បានរៀបចំផែនទីដូចបញ្ជាក់ខាងលើ ទុកឲ្យយើងប្រើប្រាស់មកដល់សព្វថ្ងៃ។

A map of Memot (or Mimot) district in Kampong Cham province produced by the French colonial administration in 1951.

៣- ប្រទេសបារាំងសព្វថ្ងៃ អាចផ្តល់ជំនួយបច្ចេកទេស ដែលភាគីពាក់ព័ន្ធទាំងអស់អាចជឿទុកចិត្តបាន ពីព្រោះប្រទេសបារាំងសព្វថ្ងៃ ប្រកាន់ជំហរអព្យាក្រិត ហើយក៏មានជំនាញ ឯកសារប្រវត្តិសាស្ត្រ បទពិសោធន៍ និងធនធានគ្រប់គ្រាន់ ដើម្បីជួយដោះស្រាយបញ្ហាកំណត់បន្ទាត់ព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ឲ្យបានត្រឹមត្រូវ និងយុត្តិធម៌។

៤- ភាគីពាក់ព័ន្ធទាំងអស់ អាចស្នើរដ្ឋាភិបាលប្រទេសបារាំងសព្វថ្ងៃ ឲ្យជួយផ្តល់ផែនទីបន្ថែម ដែលមានផែនទីដូចចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ជាមូលដ្ឋាន។ ផែនទីបន្ថែមនោះ អាចផ្តល់ការងាយស្រួល ក្នុុងការប្រើប្រាស់ និងការអនុវត្តន៍ ផែនទីជាមូលដ្ឋាន ក្នុងការកំណត់បន្ទាត់ព្រំដែន លើដែនដី និងដែនទឹកជាក់ស្តែង។ ផែនទីបន្ថែម ដែលអាចតម្រូវឲ្យអ្នកបច្ចេកទេសបារាំង មកពិនិត្យមើលស្ថានការណ៍ជាក់ស្តែង បច្ចុប្បន្ននៅមូលដ្ឋាន មានលក្ខណៈពិសេស ២ យ៉ាងដ៏សំខាន់ដូចតទៅ ៖

Year 2009. In Samrong commune, Chantrea district, Svay Rieng province, Sam Rainsy uproots fake border posts in order to defend Cambodian farmers's rice fields.

ក- មានការពង្រីកខ្នាតពី ១/១០០.០០០ (គឺ ១ សង់ទីម៉ែត្រ លើផែនទីក្រដាស ស្មើនឹង ១ គីឡូម៉ែត្រ លើផែនដីជាក់ស្តែង) ទៅ ១/៥០.០០០ (គឺ ២ សង់ទីម៉ែត្រ លើផែនទីក្រដាស ស្មើនឹង ១ គីឡូម៉ែត្រ លើផែនដីជាក់ស្តែង) មានន័យថា ផែនទី ១/៥០.០០០ លម្អិតជាង ២ ដង ហើយក៏ច្បាស់ជាង ២ ដង ប្រៀបធៀបទៅនឹងផែនទី ១/១០០.០០០ ដោយគ្មានប្រែប្រួលអ្វីដែលជាលក្ខណៈមូលដ្ឋានឡើយ។

ខ- មានការបំលែង (conversion) ពីប្រព័ន្ធបច្ចេកទេស Bonne (ដែលគេឈប់ប្រើប្រាស់ហើយសព្វថ្ងៃ) មកប្រព័ន្ធបច្ចេកទេស UTM (ដែលគេប្រើប្រាស់ជាសកល នាពេលបច្ចុប្បន្ន)។ បំលែងមកប្រព័ន្ធ UTM នេះ នឹងនាំមកនូវការងាយស្រួល ក្នុងការប្រៀបធៀបជាមួយនឹងផែនទី ដែលបានយកមកប្រើប្រាស់មកដល់សព្វថ្ងៃ ដើម្បីឲ្យឃើញថាផែនទីណាខុស ផែនទីណាត្រូវ។

៥- យើងអាចជឿទុកចិត្តលើផែនទី រៀបចំដោយប្រទេសបារាំង ដែលមានគោលជំហរអព្យាក្រិត ជាជាងផែនទី ដែលរៀបចំដោយប្រទេសវៀតណាម ដែលមានផលប្រយោជន៍ ផ្ទុយពីផលប្រយោជន៍ប្រទេសកម្ពុជា ក្នុងការកំណត់ព្រំដែនរវាងប្រទេសទាំង២។

Year 2015. In Memot district, Kampong Cham province, the youth with other patriots from the general population march towards the border between Cambodia and Vietnam. Khmer farmers have been complaining about Vietnamese incursions.

៦- ក្នុងកាលៈទេសៈបច្ចុប្បន្ន ជំនួយបច្ចេកទេស និងអព្យាក្រិត ពីប្រទេសបារាំង មិនអាចធ្វើឲ្យប្រទេសកម្ពុជា ទទួលការបង់ខាតអ្វីទេ។ ផ្ទុយទៅវិញ អន្តរាគមន៍ពីប្រទេសបារាំង នឹងធ្វើឲ្យសហគមន៍អន្តរជាតិ ចាប់អារម្មណ៍ពីបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ហើយនឹងជួយផ្តល់យុត្តិធម៌ ឲ្យប្រទេសកម្ពុជា។

៧- ត្រូវផ្តល់យុត្តិធម៌ ឲ្យអ្នកស្នេហាជាតិដូចជា លោកសមាជិកព្រឹទ្ធសភា ហុង សុខហួរ និងលោកតំណាងរាស្ត្រ អ៊ុំ សំអាន ដែលពួកគាត់បានលើកពីបញ្ហាផែនទីនេះ ដើម្បីជួយការពារបូរណភាពទឹកដី នៃប្រទេសកម្ពុជា។ មិនគួរចាប់ពួកគាត់ដាក់គុកសោះ តែគួរតែយកពួកគាត់មកជួយធ្វើការ ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិរបស់យើងទាំងអស់គ្នា៕

(*) The defense of Cambodia’s territorial integrity requires the use of proper maps as legal technical basis for border delineation and demarcation. My remarks on this topic are the following:

1- Cambodia’s Constitution requires us to use maps of a scale of 1/100,000 produced (by French colonial authorities) between 1933 and 1953 and internationally recognized between 1963 and 1969.

2- For more precise border delineation and demarcation we have to use modern technologies that did not exist when the French produced the above-mentioned maps more than 60 years ago.

Year 2010. In Memot district, Kampong Cham province, CNRP officials led by MP Son Chhay inspect a controversial newly erected border post between Cambodia and Vietnam.3- France can provide technical assistance acceptable by all concerned parties because France is a neutral country and, while having in her possession important historic documents, she has the expertise, the experience and the means to help properly solve the border issue between Cambodia and Vietnam.

4- All concerned parties could ask the French government to provide additional maps based on those stated in Cambodia’s Constitution. Those additional maps could facilitate the implementation of data contained in the basic maps when it comes to effective border delineation on the ground. Those additional maps whose production could require the presence on the spot of French experts, would meet two important requirements:

a) Conversion from the 1/100,000 scale to the 1/50,000 scale, which will make the additional maps twice as accurate as the original and basic ones without changing any fundamental data.

b) Conversion from the Bonne system (used in the old French maps but no longer used nowadays) to the UTM system (currently used worldwide). This conversion to the UTM system will help when making meaning comparison with other maps that have been used for border delineation up to now.

MP Hong Sok Hour and MP Um San An are two political prisoners who are being jailed because they raised the sensitive issue of the Cambodia-Vietnam border and denounced the use of controversial maps for border delineation.

5) Those additional maps produced by France -- a neutral country -- would be more credible and more reliable than those maps recently produced by Vietnam, which has conflicting interests with Cambodia concerning border delineation.

6) In the present circumstances, Cambodia has nothing to lose from a technical and neutral assistance from France. On the contrary, an intervention from France would help draw the attention of the international community to the border issue between Cambodia and Vietnam, and this would help render justice to Cambodia. 7) Justice must be rendered to patriots such as Senator Hong Sok Hour and National Assembly Member Um Sam An who rightly raised the above-mentioned border and map issues in order to help defend Cambodia’s territorial integrity. Instead of putting them in jail, the government should seek their cooperation and that of other patriots for the supreme interest of our motherland.