Tuesday, January 17, 2017

Timber raids log multiple arrests

Illegal timber was busted by Forestry Administration officials leading to two arrests in Stung Treng province early this week. Photo supplied.



Forestry officials in Stung Treng province arrested two people and confiscated three SUVs loaded with timber on Saturday night during a raid in Siem Pang district.

Provincial agriculture department chief Leang Seng said the cars, timber and two workers were sent to his department yesterday and the case was being processed, though he declined to reveal details about the suspects.

“We arrested two workers when the group was heading to Veun Sai district in Ratanakkiri, but others managed to flee,” he said.

In another case on Saturday, more than 400 planks of second-grade wood were confiscated in Preah Vihear’s Chheb district.

Poeng Trida, provincial agriculture department director, said the wood, hidden by local traders, was confiscated during a joint operation between military police and Forestry Administration (FA) officials.

“We discovered the illegally logged wood during a patrol and brought it to forestry office,” he said, adding that the unnamed offenders can avoid court if they pay associated fines.

In Kampong Thom’s Sandan district, meanwhile, another joint military police-FA effort saw six people arrested on Saturday after they attempted to retrieve wood confiscated by authorities on Wednesday.

We arrested six people and confiscated two trucks carrying 10 cubic metres of second-grade wood,” District Governor Long Kisoeng said yesterday.

A local news report said the wood belonged to the wife of district police chief Uong Maly, a claim he flatly denied yesterday. “She has nothing to do with it,” he said.

អ្នក​ភូមិ​ស្រែគរ​ត្អូញត្អែរ​រឿង​សមត្ថកិច្ច​ដាក់​កុងត្រូល​ទារ​ប្រាក់

ទិដ្ឋភាព​ភូមិ​ស្រែគរ ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth



ពលរដ្ឋ​រស់​នៅ​ឃុំ​ស្រែគរ ស្រុក​សេសា ខេត្ត​ស្ទឹងត្រែង ត្អូញត្អែរ​សមត្ថកិច្ច​ចម្រុះ​ដាក់​កុងត្រូល​ចាំ​ស្ទាក់​ទារ​ប្រាក់​ពី​ពលរដ្ឋ​ដឹក​ជញ្ជូន​ឈើ ក្រោម​ហេតុផល​ការ​ប្រមូល​អនុផល​ព្រៃឈើ​ខុសច្បាប់​ត្រូវ​បង់​ប្រាក់​សូកប៉ាន់​ដើម្បី​ជា​ថ្នូរ​ដោះលែង។ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ចាត់​ទុក​ការ​ដឹក​ជញ្ជូន​ឈើ​ជា​ករណី​ខុស​ច្បាប់ ក៏ប៉ុន្តែ​បើ​សមត្ថកិច្ច​ជំរិត​ទារ​ប្រាក់​ពីរ​ពលរដ្ឋ​រឹតតែ​ល្មើស​ច្បាប់​មួយ​ករណី​ទៀត។

ពលរដ្ឋ​សម្តែង​ការ​មិន​សប្បាយ​ចិត្ត​នៅ​គ្រា​ដែល​ពួកគេ​បាន​បង្ខំចិត្ត​បង់​ប្រាក់​ឲ្យ​សមត្ថកិច្ច​តាម​ដង​ផ្លូវ​អស់​ជិត ១​លាន​រៀល ទម្រាំ​រថយន្ត​ដឹក​ជញ្ជូន​ឈើ​របស់​ពួកគាត់​ដល់​គោលដៅ។ លើស​ពី​នេះ សមត្ថកិច្ច​ទាំង​នោះ​មាន​នគរបាល មន្ត្រី​អាវុធហត្ថ អង្គការ​ការពារ​បរិស្ថាន និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ បាន​ដាក់​កុងត្រូល​ពី​ចំណុច​ផ្លូវ​ចូល​ឃុំ​តាឡាត ស្រុក​សេសាន រហូត​ដល់​ខេត្ត​រតនគិរី ចំនួន ១០​ទីតាំង។

ពលរដ្ឋ​រស់​នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ រៀបរាប់​ថា ពួកគាត់​បាន​ប្រមូល​ទិញ​ឈើ​ពី​អ្នក​ភូមិ​ស្រែគរ ប្រមូល​បាន​ពី​តំបន់​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ឬ​ឈើ​ដែល​នៅ​សេសសល់​ដែល​គេ​កាប់​ក្នុង​ព្រៃ​ជា​យូរ​មក​ហើយ ដោយ​ដឹក​ជញ្ជូន​ទៅ​លក់​នៅ​ខេត្ត​រតនគិរី។ ពួកគាត់​ត្រូវ​ចំណាយ​ប្រាក់​បង់​ឲ្យ​សមត្ថកិច្ច​ទាំង​នោះ​មួយ​កន្លែង ៤​ម៉ឺន​រៀល ឡើង​ដល់​ជិត ២០​ម៉ឺន​រៀល​ក្នុង​មួយ​ស្ថាប័ន ទើប​រថយន្ត​របស់​លោក​ដឹក​ដល់​គោល​ដៅ។

លោក​ថា ប្រសិនបើ​លោក​ពុំ​បង់​ប្រាក់​ឲ្យ​សមត្ថកិច្ច​ទាំង​នោះ​ទេ គេ​នឹង​ឃាត់​រថយន្ត​របស់​លោក​ទុក ហើយ​ប្រាប់​ថា គេ​នឹង​អនុវត្ត​តាម​ច្បាប់។ លោក​បន្ត​ថា ក្រុម​ពលរដ្ឋ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ជំរិត​ទារ​ប្រាក់​ពី​សមត្ថកិច្ច​ទាំង​នោះ​ថា យក​តួនាទី​គំរាម​បង្ខំ​ឱ្យ​ពលរដ្ឋ​បង់​ប្រាក់​បង្ក​ការ​ប៉ះពាល់​ជីវភាព​ប្រចាំ​ថ្ងៃ៖ «បើ​យើង​អត់​បង់​លុយ​ក៏​ទៅ​អត់​កើត​ដែរ បើ​ឲ្យ​លុយ​តិច​ក៏​គេ​មិន​ឲ្យ​យើង​ចេញ​ដែរ។ អស់​មួយ​លាន​ដែរ ឡាន​អា​ហើម​តូចតាច​យើង​ដល់​គោលដៅ»។

អ្នកនាំពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង បដិសេធ​មិន​អធិប្បាយ​ករណី​នេះ​ទេ ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​រវល់។ ចំណែក​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង លោក អៀង វ៉ាន់ឌី បដិសេធ​ថា កម្លាំង​អាវុធហត្ថ​របស់​លោក​ពុំ​មាន​ឈរ​ជើង​នៅ​តំបន់​នោះ​ទេ។ លោក​ទទួល​ស្គាល់​ថា ការ​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ គឺ​ជា​​ករណី​ខុស​ច្បាប់ ហើយ​បើ​ពលរដ្ឋ​ប្រមូល​អនុផល​ព្រៃឈើ​គ្មាន​ការ​អនុញ្ញាត ក៏​ជា​ករណី​ខុស​ច្បាប់​ដែរ៖ «ខ្ញុំ​មិន​អាច​សុំ​ការ​អន្តរាគមន៍​រឿង​នេះ​បាន​ទេ ព្រោះ​វា​ជា​ករណី​ខុស​ច្បាប់ ព្រោះ​ច្បាប់​គឺ​ដឹក​ជញ្ជូន​អនុផល​ព្រៃ​ឈើ។ តែ​ខ្ញុំ​បញ្ជាក់​ម្ដង​ទៀត​ថា កម្លាំង​អាវុធហត្ថ​ខ្ញុំ​គ្មាន​កម្លាំង​​ណា​មួយ​នៅ​កន្លែង​នោះ​ដែរ»។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ កត់សម្គាល់​ថា កន្លង​ទៅ​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ម៉ុម សារឿន ធ្លាប់​ណែនាំ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​យោគយល់​ដល់​ពលរដ្ឋ​រស់​នៅ​ឃុំ​ស្រែគរ ប្រមូល​អនុផល​ព្រៃឈើ​បន្តិច​បន្តូច​លក្ខណៈ​គ្រួសារ នៅ​គ្រា​ដែល​ភូមិ​ឋាន​របស់​ពួកគាត់​នៅ​តំបន់​នោះ​នឹង​ក្លាយ​ជា​អាង​ស្តុក​ទឹក​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។

លោក​ថា ប្រមុខ​រដ្ឋាភិបាល​ក៏​ធ្លាប់​ហាម​មិន​ឲ្យ​មាន​កុងត្រូល​ជជុះ​ខុសច្បាប់​តាម​ផ្លូវ​ចាំ​ស្ទាក់​ឃាត់​រថយន្ត​ពលរដ្ឋ​ទារ​លុយ​ដែល​នាំ​ឲ្យ​ខាតបង់​ប្រយោជន៍​ប្រជាពលរដ្ឋ​ទាំង​ពេល​វេលា និង​ថវិកា៖ «ចង់​បំបាត់​បទល្មើស​គឺ​មិន​មែន​ធ្វើ​ពីក្រោម​ឡើង​ទៅ​ទេ គឺ​យើង​ធ្វើ​ពី​លើ​ចុះ​ក្រោម គឺ​យើង​គួរ​តែ​អ្នក​ណា​ដែល​ទិញ​ឈើ។ យើង​រក​ប្រភព​ហ្នឹង​ឲ្យ​បាន»។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល ចាត់​ទុក​ការ​ដាក់​កុងត្រូល​ជជុះ​ជំរិត​ទារ​ប្រាក់​របស់​សមត្ថកិច្ច​ជា​ករណី​ខុស​ច្បាប់ និង​ផ្ទុយ​ពី​បទ​បញ្ជា​ប្រមុខ​រដ្ឋាភិបាល​ផង។ លោក​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ត្រូវ​មាន​វិធានការ​បន្ទាន់​ដោះស្រាយ​បញ្ហា​នេះ​ផ្អែក​តាម​ច្បាប់ និង​គោលការណ៍​ណែនាំ​របស់​អភិបាល​ខេត្ត លោក ម៉ុម សារឿន។

លោក​កត់សម្គាល់​ថា ការ​ដាក់​កុង​ត្រូល​ជជុះ​ជំរិត​ទារ​ប្រាក់​ពី​អ្នក​ដឹក​ឈើ​គឺ​ស្ទើរ​តែ​កើត​មាន​គ្រប់​ស្រុក​នៅ​ខេត្ត​ស្ទឹងត្រែង ជាពិសេស​នៅ​ស្រុក​ថាឡាបរិវ៉ាត់៖ «គួរ​តែ​អាជ្ញាធរ​ខេត្ត​គួរ​តែ​ធ្វើ​កិច្ចការ​ហ្នឹង​ឲ្យ​បាន​ម៉ឺងម៉ាត់ ព្រោះ​អី​ខាត​ប្រយោជន៍​ពលរដ្ឋ​ច្រើន ទាំង​ពេលវេលា និង​ថវិកា»។

កាល​ពី​ចុង​ឆ្នាំ​២០១៦ ពលរដ្ឋ​រស់​នៅ​ស្រុក​ថាឡាបរិវ៉ាត់ បាន​លើក​ឡើង​ក្នុង​វេទិកា​សាធារណៈ​ដោយ​បញ្ជាក់​ថា សមត្ថកិច្ច និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​ទារ​ប្រាក់​ពី​ពលរដ្ឋ​ដឹក​ជញ្ជូន​ឈើ​ច្រើន​លើសលប់ ហើយ​កន្លង​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ណែនាំ​ហាម​មិន​ឲ្យ​មាន​កុងត្រូល​ជជុះ​ខុស​ច្បាប់​តាម​ផ្លូវ​ស្ទាក់​ឃាត់​រថយន្ត​ពលរដ្ឋ​ទារ​លុយ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ៕

ពលរដ្ឋ​មិន​ទាន់​យក​សំណង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​លី​យ៉ុងផាត់ ផ្ដល់​ដី​ដែល​អាច​ធ្វើ​ស្រែ​បាន

រោងចក្រ​ផលិត​ស្ករ​ស​របស់​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ (Phnom Penh Sugar) ឋិត​ក្នុង​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៧។ RFA/Rach Vingur

ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ផលិត​ស្ករ​ស​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ នៅ​ខេត្ត​កំពង់ស្ពឺ នៅ​តែ​បន្ត​អូស​បន្លាយ​ពេល​មិន​ទាន់​ដោះស្រាយ​ចប់ និង​ស្ថិត​ក្នុង​ភាព​ខ្វែង​គំនិត​គ្នា ស្រប​ពេល​ភាគី​ក្រុមហ៊ុន​អះអាង​ថា ខ្លួន​បាន​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ពលរដ្ឋ​បាន​ជាង ៩០% រីឯ​ភាគី​ពលរដ្ឋ​វិញ ខ្លះ​អះអាង​ថា​នៅ​តែ​មាន​ពលរដ្ឋ​ជាច្រើន​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​នៅ​ឡើយ។ ហើយ​ពលរដ្ឋ​ខ្លះ​ដែល​ទទួល​បាន​សំណង​វិញ គឺ​មិន​អាច​ទទួល​បាន​ដូច​អ្វី​ដែល​ពួក​គាត់​ត្រូវ​បាត់បង់​ដី​ពី​ការ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន​នោះ​ទេ។

ភាព​តានតឹង​រវាង​ក្រុមហ៊ុន​ផលិត​ស្ករ​អំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​បាន​ទៅ​ឈូស​ឆាយ​យក​ដី​ស្រែ​ពលរដ្ឋ​កាល​ពី​អំឡុង​ឆ្នាំ​២០១០ នៅ​តែ​មិន​ទាន់​ដោះស្រាយ​ចេញ ដោយសារ​នៅ​មាន​ពលរដ្ឋ​ខ្លះ​អះអាង​ថា ពួក​គាត់​មិន​ទាន់​ទទួល​បាន​សំណង​នៅ​ឡើយ ហើយ​អ្នក​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ការងារ​ឲ្យ​ក្រុមហ៊ុន ដើម្បី​ទទួល​បាន​ប្រាក់​ខែ​ចិញ្ចឹម​ជីវិត និង​អ្នក​ខ្លះ​ទៀត​ធ្វើ​ចំណាក​ស្រុក បន្ទាប់​ពី​ដី​ស្រែ​ពួក​គាត់​ត្រូវ​បាន​ក្រុមហ៊ុន​ឈូស​ឆាយ​យក​ស្ទើរ​ទាំង​ស្រុង។

យុវជន សុខ ភារម្យ រស់នៅ​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ជា​ទី​ដែល​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បង្កើត​ចម្ការ​អំពៅ និង​រោងចក្រ​ផលិត​ស្ករ​ស បាន​អះអាង​ថា រូប​គាត់​បាន​ធ្វើ​ការ​ជា​កម្មករ​នៅ​ក្នុង​រោងចក្រ​ផលិត​ស្ករ​ឲ្យ​លោក​ឧកញ៉ា លី យ៉ុងផាត់ បន្ទាប់​ពី​ដី​ស្រែ​បង​ប្អូន​របស់​ពួក​គាត់​រាប់​សិប​ហិកតារ ត្រូវ​បាន​ក្រុមហ៊ុន​ឈូស​ឆាយ​យក និង​មិន​ទាន់​ផ្ដល់​សំណង​នៅ​ឡើយ ថ្វីត្បិតតែ​ធ្លាប់​មាន​ការ​តវ៉ា​ជាច្រើន​ដង​យ៉ាង​ណា​ក៏ដោយ៖ «»។

ទោះ​បី​ជា​យ៉ាង​នេះ អ្នក​តំណាង​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ (Phnom Penh Sugar) លោក ស៊ិន សត្ថា អះអាង​ថា តាម​គោលការណ៍ ក្រុមហ៊ុន​បាន​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដីធ្លី​ដោយសារ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ នៅ​ស្រុក​ថ្ពង ចប់​សព្វគ្រប់​ហើយ និង​នៅ​សល់​តែ​ពលរដ្ឋ​ដែល​ចង់​បាន​សំណង​បន្ថែម​ប៉ុណ្ណោះ រីឯ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​កំពង់ស្ពឺ​ស៊ូហ្គើរ ស្ថិត​ក្នុង​ស្រុក​ឱរ៉ាល់ នៅ​សល់​ប្រហែល ២០​គ្រួសារ៖ «»។

លោក ស៊ិន សត្ថា ដែល​បាន​ដឹកនាំ​ក្រុម​មន្ត្រី​បរិស្ថាន និង​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ទៅ​ទស្សនា​សកម្មភាព​ផលិត​ស្ករ​ស​នៅ​ក្រុមហ៊ុន​រោងចក្រ​ភ្នំពេញ​ស៊ូហ្គើរ បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ខាង​ក្រុមហ៊ុន​ក៏​បាន​ជួយ​បង្កើត​ការងារ​ឲ្យ​ពលរដ្ឋ​ក្នុង​តំបន់ និង​មក​ពី​តាម​តំបន់​ខ្លះ​ប្រហែល ៧​ពាន់​នាក់ ក្នុង​នោះ​ក្រុមហ៊ុន​ក៏​បាន​ជួយ​សាងសង់​ផ្លូវ សាលា​រៀន ផ្សារ បង្កើត​ប្រព័ន្ធ​ទឹក ជាដើម ដែល​រយៈពេល​កន្លង​មក តំបន់​នោះ​មិន​ធ្លាប់​មាន​ឡើយ ហើយ​ពលរដ្ឋ​ភាគច្រើន គឺ​ពឹង​អាស្រ័យ​កាប់​ឈើ​ដុត​ធ្វើ​ធ្យូង​លក់​ចិញ្ចឹម​ជីវិត​ប៉ុណ្ណោះ។

តំណាង​ក្រុមហ៊ុន​រូប​នេះ​ចង់​ឲ្យ​ពលរដ្ឋ​ដែល​អះអាង​ថា​មិន​ទាន់​ទទួល​បាន​សំណង គួរ​តែ​មក​ទាក់ទង​ផ្ទាល់​ជាមួយ​ភាគី​ក្រុមហ៊ុន ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ ប៉ុន្តែ​លោក​ថា​ការ​ចង់​បាន​របស់​ពលរដ្ឋ​កន្លង​មក ដើម្បី​ឲ្យ​ក្រុមហ៊ុន​ឆ្វៀល​ដី​ស្រែ​ឲ្យ​ពួក​គាត់​វិញ គឺ​ក្រុមហ៊ុន​មិន​មាន​សិទ្ធិ​ធ្វើ​តាម​ឡើយ ព្រោះ​ដី​ស្រែ​ទាំងនោះ គឺ​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​សម្បទាន​ពី​រដ្ឋាភិបាល។

រោងចក្រ​ស្ករ​ស​ភ្នំពេញ​ស៊ូហ្គើរ រាង​ទ្រវែង ២០១៧ ៨៥៥រោងចក្រ​ផលិត​ស្ករ​ស​របស់​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ (Phnom Penh Sugar) ឋិត​ក្នុង​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៧។ RFA/Rach Vingur 

ប៉ុន្តែ​តំណាង​អ្នក​ភូមិ​អូរអង្គំ ជា​ភូមិ​មួយ​ស្ថិត​ក្នុង​ចំណោម​ភូមិ​ទាំង​៧ ដែល​រង​ផល​ប៉ះពាល់​បាត់​ដី​ស្រែ​ចម្ការ​ពី​ការ​ឈូស​ឆាយ​កាល​ពី​ឆ្នាំ​២០១០ ស្ថិត​ក្នុង​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ លោក មិន ច្រឹក បាន​អះអាង​ថា នៅ​ក្នុង​ភូមិ​របស់​គាត់​មាន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ចំនួន ៥៤​គ្រួសារ ព្រោះ​មាន​ដី​ស្រែ ៨១​ហិកតារ និង​ដី​ចម្ការ ៧០​ហិកតារ ត្រូវ​បាន​ក្រុមហ៊ុន​ឈូស​ឆាយ​យក។

លោក មិន ច្រឹក ដែល​ក្រុមហ៊ុន​យក​ដី​ស្រែ​ចំនួន ៤​ហិកតារ បាន​បន្ថែម​ថា រយៈពេល​កន្លង​មក អ្នក​ភូមិ​របស់​លោក​មិន​ដែល​ទទួល​បាន​សំណង​ជា​ទឹក​ប្រាក់​ឡើយ ហើយ​ការ​ដោះដូរ​ដី​ជាមួយ​ក្រុមហ៊ុន គឺ​ក្រុមហ៊ុន​ផ្ដល់​ឲ្យ​ពលរដ្ឋ​មិន​គ្រប់​ទេ និង​ដី​ភាគច្រើន​ជា​ដី​នៅ​ជើង​ភ្នំ ដែល​មិន​អាច​យក​មក​ធ្វើ​ស្រែ​បាន៖ «»។

តំណាង​អ្នក​ភូមិ​អូរអង្គំ រំឭក​ថា មុន​មាន​ការ​អភិវឌ្ឍ គឺ​គេ​បាន​ប្រាប់​ពលរដ្ឋ​ថា ការ​អភិវឌ្ឍ​ដាំ​អំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ គឺ​គ្រាន់​តែ​ជា​ការ​អភិវឌ្ឍ​ស្បែក​ខ្លា ឬ​មាន​ន័យ​ថា ក្រុមហ៊ុន​នឹង​ឈូស​ឆាយ​ដី​ព្រៃ​ប៉ុណ្ណោះ និង​មិន​ប៉ះពាល់​ដី​ស្រែ​របស់​ប្រជា​កសិករ​ឡើយ។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​ក្រុមហ៊ុន​មក​ឈូស​ឆាយ​កាល​ពី​ឆ្នាំ​២០១០ គឺ​ក្រុមហ៊ុន​បាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ទាំង​ដី​ស្រែ និង​ដី​ព្រៃ ហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ពួក​គាត់​បាត់បង់​ដី​ស្រែ​ចម្ការ​មក​ទល់​បច្ចុប្បន្ន។ អ្វី​ដែល​ពលរដ្ឋ​ក្នុង​ភូមិ​អូរអង្គំ ចង់​បាន គឺ​ស្នើ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​ដី​ស្រែ​ចម្ការ​ឲ្យ​ពួក​គាត់​បង្កបង្កើនផល​វិញ។

អ្នក​តំណាង​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក លី យ៉ុងផាត់ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ក្រុមហ៊ុន​មាន​ផ្ទៃដី​សរុប​ទាំងអស់​សម្រាប់​ការ​អភិវឌ្ឍ​ដំណាំ​កសិឧស្សាហកម្ម​ស្ករ​អំពៅ​ជិត ៤​ម៉ឺន​ហិកតារ​នៅ​ស្រុក​ថ្ពង និង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ នាយិកា​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី បញ្ជាក់​ថា ចាប់​តាំង​ពី​ផ្ទុះ​រឿងរ៉ាវ​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ស្ករ​អំពៅ​លោក លី យ៉ុងផាត់ មក គឺ​មាន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ជិត ៨០០​គ្រួសារ បាន​ទៅ​ពឹង​ឲ្យ​អង្គការ​សមធម៌​ជួយ​ស្វែងរក​យុត្តិធម៌ ហើយ​បន្ទាប់​មក​មាន​តែ​ជាង ១០០​គ្រួសារ​ប៉ុណ្ណោះ​បាន​ទទួល​សំណង​ពី​ក្រុមហ៊ុន៖ «»។

សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ដោយសារ​ការ​អះអាង​តួលេខ​ខុស​គ្នា​នៃ​ចំនួន​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ភាគី​ក្រុមហ៊ុន និង​ភាគី​ពលរដ្ឋ​ផ្ទាល់ ទើប​ពិបាក​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា រយៈពេល​កន្លង​មក ខាង​ក្រុមហ៊ុន​បាន​ផ្ដល់​សំណង​ជូន​ពលរដ្ឋ​បាន​មួយ​ចំនួន។

លោក អៀង វុទ្ធី សង្ឃឹម​ថា បញ្ហា​ដីធ្លី​កើត​ឡើង​ដោយសារ​ឧស្សាហកម្ម​ស្ករ​អំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ នឹង​អាច​ដោះស្រាយ​ចេញ​នៅ​ពេល​យន្តការ​អន្តរ​ក្រសួង​មួយ ដែល​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​សហភាព​អឺរ៉ុប ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ឲ្យ​ប្រើប្រាស់​នា​ពេល​ខាង​មុខ ព្រោះ​យន្តការ​នេះ​នឹង​ផ្ដល់​ឱកាស​ឲ្យ​ភាគី​ពាក់ព័ន្ធ ទាំង​រដ្ឋាភិបាល សង្គម​ស៊ីវិល ពលរដ្ឋ​រងគ្រោះ និង​ម្ចាស់​ក្រុមហ៊ុន បាន​សហការ​គ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួម​មួយ ដែល​ភាគី​ទាំង​ពីរ​អាច​ទទួល​យក​បាន​ព្រម​គ្នា៖ «»។

ក្រុម​ពលរដ្ឋ​រង​ផល​ប៉ះពាល់​បញ្ជាក់​ថា ការ​អូស​បន្លាយ​បញ្ហា និង​មិន​ផ្ដល់​សំណង​សមរម្យ​ជូន​ពួក​គាត់ រឹតតែ​ធ្វើ​ឲ្យ​មាន​ជីវភាព​រឹត​តែ​លំបាក ហើយ​ចំណាក​ស្រុក​កាន់​តែ​ច្រើន។ ក្រុម​ពលរដ្ឋ​បន្ត​ថា ការ​តវ៉ា​របស់​ពួក​គាត់​ទៅ​កាន់​ក្រសួង​ស្ថាប័ន​មួយ​ចំនួន ដូចជា​ក្រសួង​ដែនដី និង​រដ្ឋសភា ជាដើម គឺ​មិន​ដែល​ទទួល​បាន​ការ​ឆ្លើយតប និង​ចេញ​វិធានការ​ដោះស្រាយ​ឲ្យ​ពួក​គាត់​នោះ​ទេ៕

សាលាក្រុង​ត្រៀម​ប្ដូរ​ទីលាន​ប្រជាធិបតេយ្យ​ទៅ​ទីតាំង​ថ្មី​នៅ​ពេល​ឆាប់ៗ​នេះ



សាលាក្រុង​ភ្នំពេញ​ត្រៀម​ប្ដូរ​ទីលាន​ប្រជាធិបតេយ្យ​ទៅ​ទីតាំង​ថ្មី​នៅ​ពេល​ឆាប់ៗ ខាង​មុខ​នេះ បន្ទាប់​ពី​ទទួល​បាន​គោលការណ៍​សម្រេច​ពី​ក្រសួង​មហាផ្ទៃ កាលពី​​​ដើម​ខែ​មករា។

អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​១៧ មករា ថា មក​ដល់​ពេល​នេះ​សាលាក្រុង​កំពុង​សិក្សា និង​រៀបចំ​លើ​ដី​ទីតាំង​ថ្មី​​ស្ថិត​នៅ​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ ត្រង់​ចំណុច​សួនច្បារ​​គីឡូម៉ែត្រ​លេខ​៦ ឲ្យ​បាន​រួច​រាល់ មុន​នឹង​ប្រកាស​ផ្លាស់​ប្ដូរ​​ពី​ទីតាំង​ចាស់​ជាផ្លូវការ។

លោក ម៉េត មាសភក្ដី បញ្ជាក់​ថា ចំពោះ​ទីតាំង​ថ្មី​នេះ មាន​ទំហំ​ធំ​ជាង​ទីតាំង​ចាស់​រហូត​ដល់​ពីរ​ដង ដែល​មាន​ផ្ទៃដី​ជាង ២​ម៉ឺន​ម៉ែត្រ​ការ៉េ។

ចំពោះ​គម្រោង​ប្ដូរ​ទីលាន​ប្រជាធិបតេយ្យ​ពី​ទីតាំង​នៅ​ក្បែរ​វត្ត​ភ្នំ ដែល​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ឆ្នាំ​២០១០​នោះ ត្រូវ​បាន​សង្គម​ស៊ីវិល​ធ្វើ​ការ​ផ្នែក​សិទ្ធិមនុស្ស យល់​ថា រដ្ឋាភិបាល​ខ្លាច​បាតុកម្ម។

កាល​ពី​ខែ​ធ្នូ កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា​នឹង​ប្ដូរ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ ទៅ​ដាក់​នៅ​ជាយក្រុង​វិញ រួម​នឹង​ឌឺដង​ថា​គួរ​យក​ដាក់​នៅ​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ដើម្បី​យក​ទីតាំង​ចាស់​សព្វថ្ងៃ​ធ្វើ​ជា​កន្លែង​ពាណិជ្ជកម្ម និង​សួនច្បារ​សាធារណៈ។

បច្ចុប្បន្ន​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ ហ៊ុំ​ព័ន្ធ​ទៅ​ដោយ​អគារ​ខ្ពស់​ធំៗ រួម​នឹង​ការ​ដាក់​តាំង​លក់​រថយន្ត​មួយ​ចំនួន ហើយ​កន្លង​ទៅ​ថ្មី​ៗ​នេះ អាជ្ញាធរ​រដ្ឋាភិបាល ហាក់​រឹតត្បិត​ចំពោះ​សង្គម​ស៊ីវិល​ដែល​ស្នើ​សុំ​ទីតាំង​នេះ ធ្វើ​ជា​កន្លែង​ជួប​ប្រជុំ​បញ្ចេញ​មតិ​។

ដោយឡែក​កាល​ពី​ដើម​ឆ្នាំ​២០១៤ ក្រោយ​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​បង្ក្រាប​ រដ្ឋាភិបាល​បាន​បិទ​ទីតាំង​នេះ ជា​បណ្ដោះអាសន្ន រហូត​ដល់​មាន​កិច្ច​ចរចា​បញ្ចប់​ជម្លោះ​នយោបាយ ២២ កក្កដា រវាង​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ទើប​បើក​ទីតាំង​នេះ​ឲ្យ​ប្រើប្រាស់​ឡើង​វិញ៕

ពលរដ្ឋ​ឃុំ​ជាំក្រវៀន​ប្ដឹង​ក្រុមហ៊ុន ម៉ែន សារុន ករណី​ជីក​ប្រឡាយ​ផ្ដាច់​ផ្លូវ​ទៅ​កាន់​ស្រែ​ចម្ការ

ទីតាំង​ដី​ក្រុមហ៊ុន ម៉ែន សារុន នៅ​ចំណុច​ឃុំ​ជាំក្រវៀន ជាប់​ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​ប្រជា​សហគមន៍​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​ជីក​ប្រឡាយ​ផ្តាច់​ផ្លូវ​ធ្វើ​ដំណើរ។ រូបថត​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ Photo Provided

 

តំណាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ សម្រេច​ប្ដឹង​តំណាង​ក្រុមហ៊ុន ម៉ែន សារុន ទៅ​តុលាការ ជុំវិញ​ការ​ជីក​ប្រឡាយ​ផ្តាច់​ផ្លូវ​សាធារណៈ​មិន​ឲ្យ​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​កាន់​ដី​ស្រែ​ចម្ការ។ ការ​សម្រេច​ដាក់​ពាក្យ​ប្ដឹង​នេះ ក្រោយ​ពេល​ពលរដ្ឋ​បាន​ដាក់​ពាក្យ​សុំ​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន ប៉ុន្តែ​គ្មាន​ចំណាត់ការ​ឡើយ។ តំណាង​ក្រុមហ៊ុន​លើក​ឡើង​ថា ទីតាំង​ដែល​ក្រុមហ៊ុន​ជីក​នោះ ពុំ​មែន​ជា​ផ្លូវ​សាធារណៈ​ដូច​ការ​លើក​ឡើង​ទេ ប៉ុន្តែ​ជា​ការ​ជីក​ប្រឡាយ​កំណត់​ព្រំ​ដី​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ។

អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ ជម្លោះ​ជីក​ផ្តាច់​ផ្លូវ​សាធារណៈ​នៅ​ឃុំ​ជាំក្រវៀន នៅ​ពុំ​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ បើ​ទោះ​បី​ជា​ប្រជាពលរដ្ឋ​បាន​ដាក់​លិខិត​អន្តរាគមន៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ក៏ដោយ។

ប្រជា​សហគមន៍​សម្រេច​ប្ដឹង​ភាគី​ក្រុមហ៊ុន​ទៅ​តុលាការ​កាល​ពី​ថ្ងៃ​ទី​១៦ មករា ដោយ​ស្នើ​ឲ្យ​ភាគី​ក្រុមហ៊ុន​ផ្តល់​សំណង​ខូចខាត​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ និង​ទាមទារ​ឲ្យ​ខាង​ក្រុមហ៊ុន​ជីក​លុប​ប្រឡាយ​នោះ​វិញ។ ក្រៅ​ពី​នេះ តំណាង​សហគមន៍​ក៏​ត្រៀម​បញ្ជូន​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ចាត់​វិធានការ​លើ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ដែល​អសកម្ម មិន​បាន​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួក​គាត់។

ប្រជា​សហគមន៍​នៅ​ឃុំ​ជាំក្រវៀន លោក កម ស្រស់ មាន​សាសន៍​ថា ពួក​គាត់​សម្រេច​ប្ដឹង​ភាគី​ក្រុមហ៊ុន ម៉ែន សារុន ទៅ​តុលាការ ពីព្រោះ​តែ​អាជ្ញាធរ​មិន​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួក​គាត់​បាន។ បញ្ហា​ប្រឈម​ទាំងនោះ​ដូចជា ដំណាំ​ស្រូវ ដំឡូងមី ជ័រ​កៅស៊ូ​រង​ការ​ខូចខាត​អស់​មួយ​ចំនួន ដោយសារ​គ្មាន​ផ្លូវ​សម្រាប់​ដឹក​ជញ្ជូន​ចេញ​ទៅ​ផ្ទះ​សម្បែង​បាន៖ «អ៊ីចឹង​បាន​ជា​ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​រួម​មតិ​គ្នា​ប្ដឹង​ក្រុមហ៊ុន ម៉ែន សារុន ប្ដឹង​អាជ្ញាធរ​ឃុំ ដែល​គាត់​អសកម្ម​មិន​អាច​ដោះស្រាយ​បាន»។

ករណី​ជីក​ផ្តាច់​ផ្លូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ដី​ក្រុមហ៊ុន ម៉ែន សារុន ទៅ​កាន់​ដី​ចម្ការ​របស់​ពលរដ្ឋ​ប្រមាណ ១០០​គ្រួសារ គឺ​កើត​ឡើង​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦។ រហូត​ដល់​ថ្ងៃ​ទី​៨ វិច្ឆិកា ពលរដ្ឋ​បាន​ដាក់​លិខិត​អន្តរាគមន៍​មួយ​ច្បាប់​ទៅ​អាជ្ញាធរ​ឃុំ​ជាំក្រវៀន ហើយ​អាជ្ញាធរ​បាន​ចុះ​មើល​សកម្មភាព​កាត់​ផ្តាច់​ផ្លូវ​នោះ​ដែរ ប៉ុន្តែ​មិន​ឃើញ​មាន​ចំណាត់ការ​លើ​ក្រុមហ៊ុន​ឡើយ។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ដែល​ដាក់​ចូល​ទៅ​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​១៦ មករា គឺ​បញ្ជាក់​ថា ភាគី​ក្រុមហ៊ុន​ជីក​ផ្តាច់​ផ្លូវ​នោះ​មាន​បំណង​ធ្វើ​បាប​ប្រជាពលរដ្ឋ​មិន​ឲ្យ​ពួក​គាត់​អាច​ធ្វើ​ដំណើរ​ចេញ​ចូល​ទៅ​កាន់​ដី​ចម្ការ​របស់​ខ្លួន​តែ​ម្តង។ ទង្វើ​នេះ គឺ​ផ្ទុយ​ទៅ​នឹង​សេចក្តី​ជូន​ដំណឹង​របស់​រាជ​រដ្ឋាភិបាល ព្រម​ទាំង​ប្រកាស​របស់​ទេសរដ្ឋមន្ត្រី ថា​នឹង​កាត់​ដី​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន ម៉ែន សារុន ជិត ២​ពាន់​ហិកតារ​ជូន​ពលរដ្ឋ​ជាង ៦០០​គ្រួសារ ក្នុង​ទម្រង់​ដី​សម្បទាន​សង្គមកិច្ច​ថែម​ទៀត។

ស្រដៀង​គ្នា​នេះ តំណាង​ពលរដ្ឋ​នៅ​ឃុំ​ទន្លូង មួយ​រូប​ទៀត លោក យ៉ែម គង់ មើល​ឃើញ​ថា អាជ្ញាធរ​ឃុំ គឺ​មិន​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ​ឡើយ ហើយ​ចេះ​តែ​ពន្យារ​ពេល​រហូត​ធ្វើ​ឲ្យ​ផលិតផល​កសិកម្ម​របស់​ពួក​គាត់​ខូចខាត​អស់​ជាច្រើន។ ស្រូវ​ពលរដ្ឋ​ខ្លះ​ដុះ​នៅ​វាល​ស្រែ​តែ​ម្តង ដំឡូង​ត្រូវ​រលួយ​មើម ហើយ​កៅស៊ូ​ចៀរ​ជ័រ​រួច ត្រូវ​ខូចខាត​ជាដើម៖ «ខ្ញុំ​យល់​ឃើញ​ថា អាជ្ញាធរ​ហាក់​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​ឡើយ»។

ប្រជា​សហគមន៍​ទាំងនេះ​សង្ឃឹម​ថា តុលាការ​នឹង​អាច​រក​យុត្តិធម៌​ជូន​ពួក​គាត់ ម្យ៉ាង​សង្ឃឹម​ថា​រឿង​ក្តី​នេះ​អាច​នឹង​ត្រូវ​ដោះស្រាយ​ក្នុង​ពេល​ឆាប់ៗ។

ជម្លោះ​ដី មេមត់ ម៉ែន សារុន ៦២០របង​ដែល​ក្រុមហ៊ុន ម៉ែន សារុន ធ្វើ​រាំង​ផ្លូវ​មិន​ឲ្យ​ពលរដ្ឋ​ឆ្លង​កាត់ នៅ​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ រូបថត​នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Saut Sokprathna 

ទាក់ទង​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន ម៉ែន សារុន លោក សុខ វាសនា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ មករា ថា តំបន់​ដែល​ក្រុមហ៊ុន​ជីក​ប្រឡាយ គឺ​ជា​ទីតាំង​ដែល​អាជ្ញាធរ​កំណត់​ព្រំ​ដី​ជូន​ក្រុមហ៊ុន ហើយ​ពុំ​មែន​ជា​ផ្លូវ​សាធារណៈ​ដូច​ការ​លើក​ឡើង​ទេ។ បន្ថែម​ពី​នេះ ការ​ជីក​ប្រឡាយ គឺ​ដើម្បី​បង្ការ​មិន​ឲ្យ​មាន​អគ្គីភ័យ​ឆាបឆេះ​ចូល​ទីតាំង​ក្រុមហ៊ុន ឬ​ចម្ការ​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ។ ចំពោះ​ការ​ដាក់​ពាក្យ​ប្ដឹង​របស់​ប្រជា​សហគមន៍​វិញ លោក វាសនា បញ្ជាក់​ថា នៅ​មិន​ទាន់​ទទួល​ព័ត៌មាន​នៅ​ឡើយ​ទេ៖ «តាម​ពិត​ទៅ យើង​កាយ​ទៅ​តាម​ខេត្ត​កំណត់​ព្រំ​ដី​ឲ្យ​យើង​ទេ មិន​មែន​ដើម្បី​ផ្តាច់​ផ្លូវ​គាត់​ទេ»។

អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​ឃុំ​ជាំក្រវៀន និង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​ទេ​នៅ​ថ្ងៃ​ទី​១៧ មករា។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ មេ​ឃុំ​ជាំក្រវៀន លោក អ៊ួច យឿន ធ្លាប់​មាន​ប្រសាសន៍​ថា លោក​នឹង​កោះ​ហៅ​ភាគី​ក្រុមហ៊ុន​មក​ជួប​គ្នា​ដោះស្រាយ​ជុំវិញ​ករណី​នេះ ប៉ុន្តែ​លោក​មិន​បាន​ធ្វើ​តាម​ការ​អះអាង​របស់​ខ្លួន​ឡើយ។ កាលណោះ លោក​បញ្ជាក់​ដែរ​ថា សកម្មភាព​ជីក​ប្រឡាយ​ផ្តាច់​ផ្លូវ​សាធារណៈ​ពី​សំណាក់​ក្រុមហ៊ុន គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ។

ក្រោយ​ពេល​ភាគី​ក្រុមហ៊ុន​បាន​ជីក​ប្រឡាយ​ផ្តាច់​ផ្លូវ​កាល​ពី​ខែ​កញ្ញា រួច​មក អ្នក​ភូមិ​នាំ​គ្នា​ដឹក​ផលិតផល​កសិកម្ម​ឆ្លង​កាត់​តំបន់​នោះ ដោយ​មធ្យោបាយ​តម្រៀប​កំណាត់​ឈើ ឬ​កំណាត់​ឫស្សី ដើម្បី​ឆ្លង ហើយ​ពេល​ខ្លះ​ពួក​គាត់​ត្រូវ​លី​សែង​ផលិតផល​របស់​ខ្លួន​ឆ្លង​ឲ្យ​ផុត​ប្រឡាយ​នោះ​ទៀត​ផង។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) នៅ​ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ការ​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន គឺ​ត្រឹមត្រូវ​ទៅ​តាម​ផ្លូវ​ច្បាប់ ប៉ុន្តែ​អ្នក​ដែល​មិន​បាន​ដោះស្រាយ​បណ្ដឹង​របស់​ពលរដ្ឋ​ទៅ​វិញ​ទេ ទើប​ជា​អ្នក​ខុស៖ «គាត់​អាច​ប្ដឹង​បាន! អា​ហ្នឹង​វា​ស្រប​តាម​ច្បាប់ ច្បាប់​គេ​សរសេរ​អ៊ីចឹង ហើយ​គាត់​ធ្វើ​តាម​ហ្នឹង គឺ​មិន​មាន​អី​ខុស​ទេ។ លើកលែង​តែ​តុលាការ ឬ​សមត្ថកិច្ច​ដោះស្រាយ​រឿង​ហ្នឹង​អត់​ធ្វើ អា​ហ្នឹង​បាន​ជា​អ្នក​ខុស»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ពលរដ្ឋ​ក៏​មាន​សិទ្ធិ​ប្ដឹង​អាជ្ញាធរ​ទាំងឡាយ​ណា​ដែល​អសកម្ម ឬ​ព្រងើយ​កន្តើយ​មិន​ព្រម​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួក​គាត់​ដែរ។ ជាង​នេះ​ទៀត ពលរដ្ឋ​មាន​សិទ្ធិ​កាត់​សេចក្តី​ចំពោះ​មន្ត្រី​អសកម្ម​ទាំងនោះ នៅ​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ ឬ​សង្កាត់ ដែល​នៅ​សល់​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត។

លោក នាង សុវ៉ាត យល់​ថា វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន ម៉ែន សារុន ជាមួយ​ប្រជាពលរដ្ឋ អាជ្ញាធរ​មួយ​ចំនួន​អាច​នឹង​ពិបាក​ដោះស្រាយ ពីព្រោះ​ខ្លាច​ប៉ះពាល់​ផល​ប្រយោជន៍​របស់​ខ្លួន។ លោក​ថា ដើម្បី​ដោះស្រាយ​បញ្ចប់​ជម្លោះ​នេះ រាជ​រដ្ឋាភិបាល​ត្រូវ​ចៀរ​សាច់​ស្អុយ ឬ​សាច់​រលួយ​របស់​ខ្លួន​ចោល ហើយ​ដាក់​មនុស្ស​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ជូន​ពលរដ្ឋ​ជំនួស​វិញ៕

សម្ភាសន៍៖ ការ​អនុវត្ត​សកម្មភាព​ការងារ​និង​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម



សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​មករា បាន​ប្រារព្ធ​សន្និបាត​ប្រចាំ​ឆ្នាំ​២០១៦ នៅ​ក្រុង​ឡាសវ៉េហ្គាស (Las Vegas) រដ្ឋ​នេវ៉ាដា (Nevada) សហរដ្ឋអាមេរិក ដើម្បី​ពិនិត្យ​មើល​ការ​អនុវត្ត​សកម្មភាព​ការងារ​កន្លង​ទៅ និង​ស្វែង​រក​យុទ្ធសាស្ត្រ​បញ្ជ្រាប​គំនិត​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ដែន​ដី​កម្ពុជា​ក្រោម។ សន្និបាត​នេះ ធ្វើ​ឡើង​ក៏​ចំ​ខួប ២០​ឆ្នាំ​នៃ​ការ​បង្កើត​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​អះអាង​ថា ដោយសារ​ការ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​រយៈពេល ២០​ឆ្នាំ​ចុង​ក្រោយ​នេះ ទើប​ធ្វើ​ឲ្យ​ខ្មែរ​ក្រោម​មាន​សេរីភាព​ឡើង​វិញ​ខ្លះ គឺ​មិន​មែន​ដោយសារ​វៀតណាម មាន​ចេតនា​គោរព​សិទ្ធិ​ខ្មែរ​ក្រោម​នោះ​ឡើយ។

ពលរដ្ឋ​ឃុំ​ជាំក្រវៀន​ប្ដឹង​ក្រុមហ៊ុន ម៉ែន សារុន ករណី​ជីក​ប្រឡាយ​ផ្ដាច់​ផ្លូវ​ទៅ​កាន់​ស្រែ​ចម្ការ

ប្រជា​សហគមន៍​នៅ​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នាំ​គ្នា​ពិភាក្សា​ដើម្បី​រៀបចំ​ពាក្យ​បណ្ដឹង​ប្ដឹង​ក្រុមហ៊ុន ម៉ែន សារុន ទៅ​តុលាការ ជុំវិញ​ករណី​ជីក​ផ្តាច់​ផ្លូវ​សាធារណៈ​ទៅ​កាន់​ដី​ស្រែ​ចម្ការ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided


តំណាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ សម្រេច​ប្ដឹង​តំណាង​ក្រុមហ៊ុន ម៉ែន សារុន ទៅ​តុលាការ ជុំវិញ​ការ​ជីក​ប្រឡាយ​ផ្តាច់​ផ្លូវ​សាធារណៈ​មិន​ឲ្យ​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​កាន់​ដី​ស្រែ​ចម្ការ។ ការ​សម្រេច​ដាក់​ពាក្យ​ប្ដឹង​នេះ ក្រោយ​ពេល​ពលរដ្ឋ​បាន​ដាក់​ពាក្យ​សុំ​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន ប៉ុន្តែ​គ្មាន​ចំណាត់ការ​ឡើយ។ តំណាង​ក្រុមហ៊ុន​លើក​ឡើង​ថា ទីតាំង​ដែល​ក្រុមហ៊ុន​ជីក​នោះ ពុំ​មែន​ជា​ផ្លូវ​សាធារណៈ​ដូច​ការ​លើក​ឡើង​ទេ ប៉ុន្តែ​ជា​ការ​ជីក​ប្រឡាយ​កំណត់​ព្រំ​ដី​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ។

អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ ជម្លោះ​ជីក​ផ្តាច់​ផ្លូវ​សាធារណៈ​នៅ​ឃុំ​ជាំក្រវៀន នៅ​ពុំ​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ បើ​ទោះ​បី​ជា​ប្រជាពលរដ្ឋ​បាន​ដាក់​លិខិត​អន្តរាគមន៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ក៏ដោយ។

ប្រជា​សហគមន៍​សម្រេច​ប្ដឹង​ភាគី​ក្រុមហ៊ុន​ទៅ​តុលាការ​កាល​ពី​ថ្ងៃ​ទី​១៦ មករា ដោយ​ស្នើ​ឲ្យ​ភាគី​ក្រុមហ៊ុន​ផ្តល់​សំណង​ខូចខាត​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ និង​ទាមទារ​ឲ្យ​ខាង​ក្រុមហ៊ុន​ជីក​លុប​ប្រឡាយ​នោះ​វិញ។ ក្រៅ​ពី​នេះ តំណាង​សហគមន៍​ក៏​ត្រៀម​បញ្ជូន​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ចាត់​វិធានការ​លើ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ដែល​អសកម្ម មិន​បាន​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួក​គាត់។

ប្រជា​សហគមន៍​នៅ​ឃុំ​ជាំក្រវៀន លោក កម ស្រស់ មាន​សាសន៍​ថា ពួក​គាត់​សម្រេច​ប្ដឹង​ភាគី​ក្រុមហ៊ុន ម៉ែន សារុន ទៅ​តុលាការ ពីព្រោះ​តែ​អាជ្ញាធរ​មិន​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួក​គាត់​បាន។ បញ្ហា​ប្រឈម​ទាំងនោះ​ដូចជា ដំណាំ​ស្រូវ ដំឡូងមី ជ័រ​កៅស៊ូ​រង​ការ​ខូចខាត​អស់​មួយ​ចំនួន ដោយសារ​គ្មាន​ផ្លូវ​សម្រាប់​ដឹក​ជញ្ជូន​ចេញ​ទៅ​ផ្ទះ​សម្បែង​បាន៖ «អ៊ីចឹង​បាន​ជា​ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​រួម​មតិ​គ្នា​ប្ដឹង​ក្រុមហ៊ុន ម៉ែន សារុន ប្ដឹង​អាជ្ញាធរ​ឃុំ ដែល​គាត់​អសកម្ម​មិន​អាច​ដោះស្រាយ​បាន»។

ទីតាំង​ដី​ក្រុមហ៊ុន ម៉ែន សារុន នៅ​ចំណុច​ឃុំ​ជាំក្រវៀន ជាប់​ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​ប្រជា​សហគមន៍​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​ជីក​ប្រឡាយ​ផ្តាច់​ផ្លូវ​ធ្វើ​ដំណើរ។ រូបថត​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ Photo Provided

ករណី​ជីក​ផ្តាច់​ផ្លូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ដី​ក្រុមហ៊ុន ម៉ែន សារុន ទៅ​កាន់​ដី​ចម្ការ​របស់​ពលរដ្ឋ​ប្រមាណ ១០០​គ្រួសារ គឺ​កើត​ឡើង​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦។ រហូត​ដល់​ថ្ងៃ​ទី​៨ វិច្ឆិកា ពលរដ្ឋ​បាន​ដាក់​លិខិត​អន្តរាគមន៍​មួយ​ច្បាប់​ទៅ​អាជ្ញាធរ​ឃុំ​ជាំក្រវៀន ហើយ​អាជ្ញាធរ​បាន​ចុះ​មើល​សកម្មភាព​កាត់​ផ្តាច់​ផ្លូវ​នោះ​ដែរ ប៉ុន្តែ​មិន​ឃើញ​មាន​ចំណាត់ការ​លើ​ក្រុមហ៊ុន​ឡើយ។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ដែល​ដាក់​ចូល​ទៅ​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​១៦ មករា គឺ​បញ្ជាក់​ថា ភាគី​ក្រុមហ៊ុន​ជីក​ផ្តាច់​ផ្លូវ​នោះ​មាន​បំណង​ធ្វើ​បាប​ប្រជាពលរដ្ឋ​មិន​ឲ្យ​ពួក​គាត់​អាច​ធ្វើ​ដំណើរ​ចេញ​ចូល​ទៅ​កាន់​ដី​ចម្ការ​របស់​ខ្លួន​តែ​ម្តង។ ទង្វើ​នេះ គឺ​ផ្ទុយ​ទៅ​នឹង​សេចក្តី​ជូន​ដំណឹង​របស់​រាជ​រដ្ឋាភិបាល ព្រម​ទាំង​ប្រកាស​របស់​ទេសរដ្ឋមន្ត្រី ថា​នឹង​កាត់​ដី​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន ម៉ែន សារុន ជិត ២​ពាន់​ហិកតារ​ជូន​ពលរដ្ឋ​ជាង ៦០០​គ្រួសារ ក្នុង​ទម្រង់​ដី​សម្បទាន​សង្គមកិច្ច​ថែម​ទៀត។

ស្រដៀង​គ្នា​នេះ តំណាង​ពលរដ្ឋ​នៅ​ឃុំ​ទន្លូង មួយ​រូប​ទៀត លោក យ៉ែម គង់ មើល​ឃើញ​ថា អាជ្ញាធរ​ឃុំ គឺ​មិន​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ​ឡើយ ហើយ​ចេះ​តែ​ពន្យារ​ពេល​រហូត​ធ្វើ​ឲ្យ​ផលិតផល​កសិកម្ម​របស់​ពួក​គាត់​ខូចខាត​អស់​ជាច្រើន។ ស្រូវ​ពលរដ្ឋ​ខ្លះ​ដុះ​នៅ​វាល​ស្រែ​តែ​ម្តង ដំឡូង​ត្រូវ​រលួយ​មើម ហើយ​កៅស៊ូ​ចៀរ​ជ័រ​រួច ត្រូវ​ខូចខាត​ជាដើម៖ «ខ្ញុំ​យល់​ឃើញ​ថា អាជ្ញាធរ​ហាក់​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​ឡើយ»។

ប្រជា​សហគមន៍​ទាំងនេះ​សង្ឃឹម​ថា តុលាការ​នឹង​អាច​រក​យុត្តិធម៌​ជូន​ពួក​គាត់ ម្យ៉ាង​សង្ឃឹម​ថា​រឿង​ក្តី​នេះ​អាច​នឹង​ត្រូវ​ដោះស្រាយ​ក្នុង​ពេល​ឆាប់ៗ។

ទាក់ទង​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន ម៉ែន សារុន លោក សុខ វាសនា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ មករា ថា តំបន់​ដែល​ក្រុមហ៊ុន​ជីក​ប្រឡាយ គឺ​ជា​ទីតាំង​ដែល​អាជ្ញាធរ​កំណត់​ព្រំ​ដី​ជូន​ក្រុមហ៊ុន ហើយ​ពុំ​មែន​ជា​ផ្លូវ​សាធារណៈ​ដូច​ការ​លើក​ឡើង​ទេ។ បន្ថែម​ពី​នេះ ការ​ជីក​ប្រឡាយ គឺ​ដើម្បី​បង្ការ​មិន​ឲ្យ​មាន​អគ្គីភ័យ​ឆាបឆេះ​ចូល​ទីតាំង​ក្រុមហ៊ុន ឬ​ចម្ការ​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ។ ចំពោះ​ការ​ដាក់​ពាក្យ​ប្ដឹង​របស់​ប្រជា​សហគមន៍​វិញ លោក វាសនា បញ្ជាក់​ថា នៅ​មិន​ទាន់​ទទួល​ព័ត៌មាន​នៅ​ឡើយ​ទេ៖ «តាម​ពិត​ទៅ យើង​កាយ​ទៅ​តាម​ខេត្ត​កំណត់​ព្រំ​ដី​ឲ្យ​យើង​ទេ មិន​មែន​ដើម្បី​ផ្តាច់​ផ្លូវ​គាត់​ទេ»។

អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​ឃុំ​ជាំក្រវៀន និង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​ទេ​នៅ​ថ្ងៃ​ទី​១៧ មករា។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ មេ​ឃុំ​ជាំក្រវៀន លោក អ៊ួច យឿន ធ្លាប់​មាន​ប្រសាសន៍​ថា លោក​នឹង​កោះ​ហៅ​ភាគី​ក្រុមហ៊ុន​មក​ជួប​គ្នា​ដោះស្រាយ​ជុំវិញ​ករណី​នេះ ប៉ុន្តែ​លោក​មិន​បាន​ធ្វើ​តាម​ការ​អះអាង​របស់​ខ្លួន​ឡើយ។ កាលណោះ លោក​បញ្ជាក់​ដែរ​ថា សកម្មភាព​ជីក​ប្រឡាយ​ផ្តាច់​ផ្លូវ​សាធារណៈ​ពី​សំណាក់​ក្រុមហ៊ុន គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ។

ក្រោយ​ពេល​ភាគី​ក្រុមហ៊ុន​បាន​ជីក​ប្រឡាយ​ផ្តាច់​ផ្លូវ​កាល​ពី​ខែ​កញ្ញា រួច​មក អ្នក​ភូមិ​នាំ​គ្នា​ដឹក​ផលិតផល​កសិកម្ម​ឆ្លង​កាត់​តំបន់​នោះ ដោយ​មធ្យោបាយ​តម្រៀប​កំណាត់​ឈើ ឬ​កំណាត់​ឫស្សី ដើម្បី​ឆ្លង ហើយ​ពេល​ខ្លះ​ពួក​គាត់​ត្រូវ​លី​សែង​ផលិតផល​របស់​ខ្លួន​ឆ្លង​ឲ្យ​ផុត​ប្រឡាយ​នោះ​ទៀត​ផង។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) នៅ​ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ការ​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន គឺ​ត្រឹមត្រូវ​ទៅ​តាម​ផ្លូវ​ច្បាប់ ប៉ុន្តែ​អ្នក​ដែល​មិន​បាន​ដោះស្រាយ​បណ្ដឹង​របស់​ពលរដ្ឋ​ទៅ​វិញ​ទេ ទើប​ជា​អ្នក​ខុស៖ «គាត់​អាច​ប្ដឹង​បាន! អា​ហ្នឹង​វា​ស្រប​តាម​ច្បាប់ ច្បាប់​គេ​សរសេរ​អ៊ីចឹង ហើយ​គាត់​ធ្វើ​តាម​ហ្នឹង គឺ​មិន​មាន​អី​ខុស​ទេ។ លើកលែង​តែ​តុលាការ ឬ​សមត្ថកិច្ច​ដោះស្រាយ​រឿង​ហ្នឹង​អត់​ធ្វើ អា​ហ្នឹង​បាន​ជា​អ្នក​ខុស»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ពលរដ្ឋ​ក៏​មាន​សិទ្ធិ​ប្ដឹង​អាជ្ញាធរ​ទាំងឡាយ​ណា​ដែល​អសកម្ម ឬ​ព្រងើយ​កន្តើយ​មិន​ព្រម​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួក​គាត់​ដែរ។ ជាង​នេះ​ទៀត ពលរដ្ឋ​មាន​សិទ្ធិ​កាត់​សេចក្តី​ចំពោះ​មន្ត្រី​អសកម្ម​ទាំងនោះ នៅ​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ ឬ​សង្កាត់ ដែល​នៅ​សល់​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត។

លោក នាង សុវ៉ាត យល់​ថា វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន ម៉ែន សារុន ជាមួយ​ប្រជាពលរដ្ឋ អាជ្ញាធរ​មួយ​ចំនួន​អាច​នឹង​ពិបាក​ដោះស្រាយ ពីព្រោះ​ខ្លាច​ប៉ះពាល់​ផល​ប្រយោជន៍​របស់​ខ្លួន។ លោក​ថា ដើម្បី​ដោះស្រាយ​បញ្ចប់​ជម្លោះ​នេះ រាជ​រដ្ឋាភិបាល​ត្រូវ​ចៀរ​សាច់​ស្អុយ ឬ​សាច់​រលួយ​របស់​ខ្លួន​ចោល ហើយ​ដាក់​មនុស្ស​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ជូន​ពលរដ្ឋ​ជំនួស​វិញ៕

កញ្ញា ធី សុវណ្ណថា ប្ដឹង​លោក សម រង្ស៊ី ដែល​ថា​លោក ហ៊ុន សែន សូក​លុយ​១​លាន​ដុល្លារ

                                                                                                                                                                                                                                                                                                                                                   កញ្ញា ធី សុវណ្ណថា អ្នក​លេង​ហ្វេសប៊ុក (facebook) ដ៏​លេចធ្លោ​ម្នាក់ បាន​ប្ដឹង​លោក សម រង្ស៊ី ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ពាក់ព័ន្ធ​នឹង​ការ​និយាយ​ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន សូក​លុយ ១​លាន​ដុល្លារ​ដល់​កញ្ញា។

នៅ​ថ្ងៃ​ទី​១៧ ខែ​មករា កញ្ញា ធី សុវណ្ណថា បាន​ប្ដឹង​ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២៥​ម៉ឺន​ដុល្លារ ដែល​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧ កន្លង​ទៅ លោក សម រង្ស៊ី ដែល​កំពុង​នៅ​ប្រទេស​បារាំង បាន​និយាយ​នៅ​ពេល​ប្រជុំ និង​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជាមួយ​លោក កឹម សុខា ថា​លោក ហ៊ុន សែន បាន​សូកប៉ាន់​លុយ ១​លាន​ដុល្លារ​ដល់​កញ្ញា ធី សុវណ្ណថា ដើម្បី​ឲ្យ​នាង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណថា ដែល​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​ហ្រ្វេស​ញូវ (Fresh​News) បាន​រៀបរាប់​ថា ការ​លើក​ឡើង​នេះ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ជា​ការ​ចោទ​ប្រកាន់​មួលបង្កាច់​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​លើ​រូប​នាង ហើយ​នាង​នឹង​យក​ប្រាក់​សំណង​នេះ​ជូន​ទៅ​អង្គការ​ដើម្បី​ធ្វើ​កិច្ចការ​មនុស្សធម៌៕