Sunday, November 6, 2016

ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​ស្នើ​សមត្ថកិច្ច​ជួយ​រក​ជន​ល្មើស​ដែល​បំផ្លាញ​ស្វាយចន្ទី​របស់​ពួក​គាត់


ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ចំនួន​ពីរ​គ្រួសារ ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ខេត្ត ជួយ​ស្វែងរក​ក្រុម​ជន​ល្មើស​ដែល​បំផ្លាញ​ផល​ដំណាំ​ស្វាយចន្ទី​របស់​ពួក​គាត់ យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

ការ​ស្នើសុំ​នេះ ក្រោយ​ពេល​ដំណាំ​ស្វាយចន្ទី​របស់​ពួក​គាត់​ប្រមាណ ៦០០​ដើម​លើ​ទំហំ​ដី ៦​ហិកតារ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ដក​ចោល​កាល​ពី​ពេល​ថ្មីៗ​នេះ។

ពលរដ្ឋ​នៅ​ឃុំ​ត្រពាំងព្រីង មួយ​រូប គឺ​លោក យាង វណ្ណថា។ លោក​មាន​ប្រសាសន៍​ថា ស្វាយចន្ទី​ដែល​លោក​ម៉ៅ​ដាំ​ឲ្យ​គេ​ជាង ៥០០​ដើម​លើ​ទំហំ​ដី ៥​ហិកតារ​កន្លះ និង​​ដើម​ស្វាយចន្ទី​កន្លះ​ហិកតារ​របស់​ពលរដ្ឋ​​មួយ​គ្រួសារ​ទៀត ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បំផ្លាញ​ចោល។ លោក​ថា ការ​បំផ្លាញ​ដំណាំ​ស្វាយចន្ទី​របស់​ពួក​គាត់ អាច​ធ្វើ​ឡើង​កាល​ពី​ចុង​ខែ​តុលា ឬ​ដើម​ខែ​វិច្ឆិកា ព្រោះ​លោក​ទើប​តែ​ដឹង​អំពី​ការ​បំផ្លាញ​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ វិច្ឆិកា ព្រោះ​កាល​ពី​ថ្ងៃ​ទី​២៧ តុលា លោក​បាន​ទៅ​មើល​ដំណាំ​ទាំងនោះ គឺ​មិន​មាន​បញ្ហា​កើត​ឡើង​ឡើយ។

លោក​បញ្ជាក់​ថា កាល​ពី​ខែ​មិថុនា មនុស្ស​មួយ​ក្រុម​បាន​ទៅ​ដក​ដំឡូងមី​របស់​ពួក​គាត់​អស់​ចំនួន ៨​ហិកតារ ហើយ​ពេល​នោះ ប្រជាពលរដ្ឋ​សង្ស័យ​ថា​ជា​ស្នាដៃ​របស់​អធិការ​រង​ស្រុក​តំបែរ គឺ​លោក ប៉េង ផេងគី ព្រោះ​អធិការ​រង​រូប​នេះ​ធ្លាប់​គំរាម​បំផ្លាញ​ដំណាំ​របស់​ពួក​គាត់។ ចំណែក​ការ​បំផ្លាញ​ដំណាំ​ស្វាយចន្ទី​ម្តង​នេះ លោក​សង្ស័យ​ថា​គ្មាន​ក្រុម​ណា​ផ្សេង​ទៀត​ទេ ពីព្រោះ​ដី​ពលរដ្ឋ​កំពុង​អាស្រ័យ​ផល គឺ​មាន​ជម្លោះ​ជាមួយ​លោក ប៉េង ផេងគី មិន​ទាន់​ដោះស្រាយ​ឡើយ៖ «ខ្ញុំ​ប្ដឹង​ទៅ​ដល់​ក្រសួង​កសិកម្ម ទៅ​ដល់​ឯកឧត្តម វេង សាខុន ប៉ុន្តែ​រយៈពេល​មក​ហ្នឹង​ប៉ុន្មាន​ខែ​ហើយ អត់​មាន​ដំណោះស្រាយ​អី​ផង។ ហើយ​ឥឡូវ​ហ្នឹង​ដល់​ដក​ស្វាយចន្ទី​ហ្នឹង​ទៀត​ហើយ»។

ប្រភព​ដដែល​អះអាង​ថា លោក​បាន​ចំណាយ​ថវិកា​អស់​ជាង ៣​លាន​រៀល​ក្នុង​ការ​ដាំ​ស្វាយចន្ទី​កាល​ពី​ខែ​កក្កដា។ បញ្ហា​នេះ ពលរដ្ឋ​បាន​ជម្រាប​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ហើយ​គ្រោង​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថកិច្ច​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ច័ន្ទ ទី​៧ វិច្ឆិកា ដោយ​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​ស្វែងរក​ជន​ល្មើស​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់៕

យុវជន​ជាង​២០​នាក់​ស្វែង​យល់​ពី​របៀប​សរសេរ​ព័ត៌មាន​ខ្លី​ដែល​កើត​ក្នុង​តំបន់​ពួក​គាត់​រស់នៅ

មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បើក​វគ្គ​បណ្តុះបណ្តាល​ស្ដីពី​ភាព​ជា​ប្រជាពលរដ្ឋ​អ្នក​សារព័ត៌មាន​ដល់​ក្រុម​យុវជន​ជាង ២០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Saut Sokprathna


ក្រុម​យុវជន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​មាន​តួនាទី​សំខាន់​នៅ​ពេល​ពួក​គាត់​ដើរ​តួនាទី​ជា​អ្នក​សារព័ត៌មាន ដូចជា​ការ​ផ្តល់ និង​សរសេរ​ព័ត៌មាន​ខ្លីៗ​នូវ​រឿងរ៉ាវ​ដែល​កើត​ឡើង​នៅ​ក្នុង​តំបន់​ដែល​ពួក​គាត់​រស់នៅ។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ហៅ​កាត់​ថា ស៊ី.ស៊ី.អាយ.អិម (CCIM) បើក​វគ្គ​បណ្តុះបណ្តាល​ស្ដីពី​ភាព​ជា​ប្រជាពលរដ្ឋ​អ្នក​សារព័ត៌មាន​ដល់​ក្រុម​យុវជន​ជាង ២០​នាក់​ចូលរួម។

ក្រុម​យុវជន​យល់​ឃើញ​ថា ការ​សរសេរ​ព័ត៌មាន​ខ្លីៗ​ដែល​ជា​ព័ត៌មាន​មាន​ប្រយោជន៍ គឺ​ចាំបាច់​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ពិសេស​យុវជន​ត្រូវ​យល់​ដឹង​អំពី​តួនាទី​ជា​អ្នក​សារព័ត៌មាន។ បន្ថែម​ពី​នេះ ការ​រាយការណ៍​ព័ត៌មាន ឬ​ការ​ផ្តល់​ជូន​ព័ត៌មាន​ដែល​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ក្រម​សីលធម៌​ខ្ពស់ គឺ​រឹត​តែ​ចាំបាច់​ក្នុង​ការ​កែប្រែ​សង្គម ឲ្យ​ឈាន​ទៅ​រក​ភាព​វិជ្ជមាន​ថែម​ទៀត​ផង។

យុវជន​ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ច្បាប់​មក​ពី​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា លោក ម៉ៅ វាសនា ឲ្យ​ដឹង​ថា វគ្គ​បណ្តុះបណ្តាល​ភាព​ជា​ពលរដ្ឋ​អ្នក​សារព័ត៌មាន គឺ​ពិត​ជា​មាន​សារសំខាន់​ដល់​ប្រជាជន​គ្រប់​រូប ពិសេស​ក្រុម​យុវជន​ដែល​ជា​ក្រុម​មនុស្ស​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ច្រើន​ជាង​គេ។ លោក​បន្ត​ថា វគ្គ​បណ្តុះបណ្តាល​នេះ គឺ​កាន់​តែ​ធ្វើ​ឲ្យ​លោក​យល់​ដឹង​ពី​របៀប​សរសេរ​ព័ត៌មាន​ខ្លីៗ បើ​ទោះ​បី​ជា​មិន​ដូច​ក្រុម​អ្នក​សារព័ត៌មាន​អាជីព​ក៏ដោយ ប៉ុន្តែ​ធ្វើ​ឲ្យ​មហាជន​បាន​ដឹង​អំពី​ហេតុការណ៍ ឬ​រឿងរ៉ាវ​ដែល​កើត​មាន​តាម​មូលដ្ឋាន​របស់​ពួក​គេ៖ «ព័ត៌មាន​ហ្នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​សង្គម​មួយ។ នៅ​ពេល​កន្លែង​ណា​ដែល​ព័ត៌មាន​ចូល​ទៅ​ដល់​កន្លែង​ណា មនុស្ស​នៅ​ទីនោះ​គេ​នឹង​ចាប់​បាន​ថា​មាន​អ្វី​កើត​ឡើង»។

យុវជន​ដដែល​អះអាង​ថា ចំណេះ​ដឹង​ដែល​ខ្លួន​ទទួល​បាន​ពី​វគ្គ​បណ្តុះបណ្តាល​នេះ រូប​គេ​នឹង​ខិតខំ​ពង្រឹង​សមត្ថភាព ហើយ​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​សង្គម​ឲ្យ​មាន​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​ផ្សេង​ទៀត ព្រម​ទាំង​យក​ចំណេះ​ដឹង​ទាំងនោះ​ធ្វើ​ជា​របៀប​តស៊ូ​មតិ ជាដើម។

វគ្គ​បណ្តុះបណ្តាល​ភាព​ជា​ពលរដ្ឋ​អ្នក​សារព័ត៌មាន គឺ​ធ្វើ​ឡើង​ចំនួន​បី​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៦ វិច្ឆិកា ដែល​មាន​យុវជន​ចូលរួម​ជាង ២០​នាក់​មក​ពី​តាម​បណ្ដា​សាកលវិទ្យាល័យ​ផ្សេងៗ​នៅ​រាជធានី​ភ្នំពេញ។

និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ខេមរៈ កញ្ញា រឹម ផាត បុប្ផាភួង យល់​ថា វគ្គ​បណ្តុះបណ្តាល​នេះ គឺ​សំខាន់​សម្រាប់​យុវជន​ក្នុង​ការ​ផ្សព្វផ្សាយ ឬ​ចែក​រំលែក​ព័ត៌មាន​របស់​ពួក​គេ។ ជាង​នេះ​ទៀត កាន់​តែ​ធ្វើ​ឲ្យ​កញ្ញា​អាច​ចែក​រំលែក ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​កាន់​តែ​ល្អ និង​មាន​ប្រយោជន៍​បន្ថែម​ទៀត​ដល់​មហាជន​នៅ​ក្នុង​សង្គម៖ «យើង​ធ្វើ​ការ​ប្រៀបធៀប​មុន​ការ​ចូលរួម និង​ក្រោយ​ការ​ចូលរួម​ឃើញ​ថា សមត្ថភាព​នៃ​ការ​សរសេរ​របស់​យើង​នឹង​អាច​ខុស​ប្លែក​ពី​មុន»។

ដោយសារ​វគ្គ​បណ្តុះបណ្តាល​ពេល​នេះ​មាន​តែ​យុវជន​ចូលរួម ទើប​កញ្ញា បុប្ផាភួង ចង់​ឲ្យ​មាន​វគ្គ​បណ្តុះបណ្តាល​របៀប​នេះ​បន្ថែម​ទៀត ប៉ុន្តែ​សុំ​ឲ្យ​អ្នក​រៀបចំ​កម្មវិធី​ត្រូវ​អញ្ជើញ​ក្រុម​ពលរដ្ឋ​តាម​មូលដ្ឋាន ប្រជា​សហគមន៍​ដែល​មាន​បញ្ហា​ប្រឈម ដូចជា​បញ្ហា​បរិស្ថាន ឬ​បញ្ហា​ដីធ្លី ព្រម​ទាំង​ពលរដ្ឋ​នៅ​តាម​តំបន់​ដាច់ស្រយាល​មក​ចូលរួម​ដែរ។

នាយក​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ជា​គ្រូ​បង្គោល​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ លោក ណុប វី មាន​ប្រសាសន៍​ថា គោល​បំណង​សំខាន់ គឺ​ដើម្បី​ផ្តល់​ជំនាញ​ជា​មូលដ្ឋាន​មួយ​ចំនួន​ដល់​អ្នក​ចូលរួម ដូចជា​ជំនាញ​ថត​រូប ឬ​ថត​វីដេអូ។ លើស​ពី​នេះ បង្រៀន​ពី​របៀប​ប្រើប្រាស់​បច្ចេកវិទ្យា ដូចជា​ទូរស័ព្ទ​ដៃ​ក្នុង​ការ​ថត​សំឡេង ឬ​ចែក​រំលែក​ព័ត៌មាន និង​របៀប​សរសេរ​ព័ត៌មាន​ដែល​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ក្រម​សីលធម៌ ក្នុង​កម្រិត​មួយ​ដែល​ពួក​គេ​អាច​ទទួល​យក​បាន៖ «អ្នក​សារព័ត៌មាន​យើង​ហ្នឹង គឺ​មាន​ចំនួន​តិច ហើយ​ភាគច្រើន​ធ្វើ​ការ​នៅ​តែ​ទីក្រុង​ភ្នំពេញ​ទេ។ ដូច្នេះ​ប្រសិន​បើ​មិន​មាន​ពលរដ្ឋ​អ្នក​សារព័ត៌មាន​ទេ នៅ​ពេល​មាន​ព័ត៌មាន ឬ​នៅ​ពេល​មាន​បញ្ហា​កើត​ឡើង​នៅ​មូលដ្ឋាន គឺ​អ្នក​សារព័ត៌មាន​នៅ​ភ្នំពេញ គាត់​អត់​បាន​ដឹង​ទេ»។

លោក​មើល​ឃើញ​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​នឹង​ជួយ​ឲ្យ​អ្នក​ចូលរួម​ទាំងអស់​កាន់​តែ​សកម្ម​ក្នុង​ការ​ចែក​រំលែក​ដំណឹង ឬ​ព័ត៌មាន​ដែល​ផ្តល់​ប្រយោជន៍​ដល់​សង្គម ជា​ជាង​ការ​ផ្សព្វផ្សាយ​រូបភាព ឬ​បញ្ចេញ​មតិ​អ្វី​មួយ​ដែល​មិន​មាន​ប្រយោជន៍។

កន្លង​ទៅ មជ្ឈមណ្ឌល ស៊ី.ស៊ី.អាយ.អិម បាន​បើក​វគ្គ​បណ្តុះបណ្តាល​របៀប​នេះ​ដល់​ប្រជាពលរដ្ឋ និង​យុវជន​ជិត ១០០​នាក់​មក​ហើយ។

លោក ណុប វី បញ្ជាក់​ថា ខាង​លោក​នឹង​ខិតខំ​បង្កើត​វគ្គ​បណ្តុះបណ្តាល​បែប​នេះ​កាន់​តែ​ច្រើន​ដល់​ប្រជា​សហគមន៍ និង​យុវជន​បន្ថែម​ទៀត ដើម្បី​ឲ្យ​ពួក​គាត់​ក្លាយ​ជា​ពលរដ្ឋ​អ្នក​សារព័ត៌មាន និង​កាន់​តែ​សកម្ម​ក្នុង​ការ​ចូលរួម​រាយការណ៍​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សហគមន៍​របស់​ពួក​គាត់៕

សហគមន៍​បារម្ភ​ពី​ការ​ខ្វះ​មធ្យោបាយ​ការពារ​និង​ល្បាត​ព្រៃ​ឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរជ័យ

៣១-សីហា-២០១៦៖ ជនជាតិ​ដើម​ភាគតិច នៅ​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ដែល​អ្នក​ភូមិ​ហៅ​ទីនោះ​ថា​ជា​មណ្ឌល​យន ក្នុង​ខេត្ត​រតនគិរី។ RFA/Ratha Visal



សហគមន៍​តំបន់​ការពារ​ធម្មជាតិ​អូរ​តាបូក ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ​ខេត្ត​រតនគិរី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​បញ្ចប់​បេសកកម្ម​ល្បាត​ព្រៃ​ដើម្បី​រក​មើល​បទល្មើស​ព្រៃ​ឈើ​ក្នុង​តំបន់​ការពារ ខណៈ​ដែល​ក្រសួង​បរិស្ថាន បាន​កាត់​ចេញ​តំបន់​ធនធាន​ធម្មជាតិ​មួយ​ផ្នែក ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ក្បែរ​នោះ​បង្កើត​ជា​សហគមន៍​ការពារ​ធម្មជាតិ​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ។ តំណាង​សហគមន៍​អះអាង​ថា កង្វះ​សម្ភារៈ និង​ថវិកា ជា​បញ្ហា​បារម្ភ​ទាក់ទិន​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​បាន​គង់វង្ស។

មធ្យោបាយ​ល្បាត​ព្រៃ គឺ​ជា​កត្តា​សំខាន់​ដែល​សហគមន៍​សំណូមពរ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ខេត្ត​រតនគិរី សហការ​ជួយ​ក្រុម​ល្បាត​សហគមន៍​ឲ្យ​មាន​លទ្ធភាព​ឃ្លាំ​មើល​បទល្មើស​ព្រៃ​ឈើ​បាន​ញឹកញាប់ ដើម្បី​អភិរក្ស​ព្រៃ​ឈើ​បាន​កាន់​តែ​ប្រសើរ។

សំណូមពរ​នេះ កើត​មាន​ឡើង​ខណៈ​ក្រុម​ល្បាត​ព្រៃ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​អូរ​តាបូក មន្ត្រី​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ​កម្ពុជា ឆ្មាំ​អនុរក្ស​ឧទ្យាន​ជាតិ​វីរជ័យ និង​មន្ត្រី​បរិស្ថាន​មាន​គ្នា​ប្រមាណ ២០​នាក់ នាំ​គ្នា​ដើរ​ល្បាត​ព្រៃ​កាល​ពី​ថ្ងៃ​ទី​១ និង​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា តាម​សំណូមពរ​សហគមន៍ ដែល​សង្ស័យ​ខ្លាច​មាន​បទល្មើស​ព្រៃ​ឈើ​ថ្មី​កើត​មាន​ក្នុង​ព្រៃ​ការពារ។

ប្រធាន​សហគមន៍​អូរ​តាបូក លោក សាលា ត្រាវ បញ្ជាក់​នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ថា ក្រុម​ល្បាត​ព្រៃ​បាន​បញ្ចប់​បេសកកម្ម​ឃ្លាំ​មើល​បទល្មើស​ព្រៃ​ឈើ​ក្នុង​តំបន់​ការពារ ហើយ​មិន​ឃើញ​មាន​សកម្មភាព​កាប់​ឈើ​ថ្មី​កើត​មាន​ក្នុង​តំបន់​ការពារ​នោះ​ទេ ក្រៅ​ពី​រក​ឃើញ​ចំនៀរ​ឈើ​ចាស់​បន្សល់​ចោល​ក្នុង​ព្រៃ​ឈើ មុន​ពេល​បង្កើត​សហគមន៍​តំបន់​ការពារ។ យ៉ាង​នេះ​ក្តី សហគមន៍​នៅ​តែ​បារម្ភ ប្រសិន​ក្រុម​ល្បាត​មិន​មាន​លទ្ធភាព​ចុះ​ល្បាត​ព្រៃ​បាន​ញឹកញាប់​នោះ គឺ​ជា​ឱកាស​ល្អ​សម្រាប់​ជន​ខិលខូច​ចូល​ព្រៃ​លួច​កាប់​យក​ឈើ​មាន​តម្លៃ​ជា​ថ្មី​ទៀត៖ «មធ្យោបាយ​យើង​មាន​ឯណា? យើង​ទៅ​ម្តង​សាំង ហើយ​ម៉ូតូ​ផង កាណូត​ផង អ៊ីចឹង​ផ្លូវ​ឆ្ងាយ​ទៀត។ សំខាន់​ថវិកា​តែ​ម្តង បើ​យើង​អត់​លុយ ធ្វើ​អ្វី​មិន​ចេញ​ទេ»។

របាយការណ៍​របស់​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ​កម្ពុជា ចេញ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ស្ដីពី​ការ​ល្បាត​ព្រៃ​របស់​សហគមន៍​អូរ​តាបូក ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ក្រុម​ល្បាត​ព្រៃ​ចុះ​ទៅ​ដល់​ចំណុច​អូរ​ឡាប៉ង វាលត្រាំប្រាប់ និង​តាម​អូរ​ឡាប៉ង បាន​ឃើញ​ចំនៀរ​ឈើ​ចាស់ៗ​ចំនួន ៥ ទៅ ៦​ចម្រៀក និង​គល់​ធ្នង់ ៣ ទៅ ៥​គល់ បន្សល់​នៅ​ទីនោះ​តាំង​ពី​យូរ​មក​ហើយ មិន​ឃើញ​មាន​គេ​ធ្វើ​ឈើ​ថ្មី​នោះ​ទេ។ ចំពោះ​ការ​ផ្តល់​ព័ត៌មាន​ថា​មាន​ការ​កាប់​ឈើ​ថ្មី​នៅ​ឧទ្យាន​ជាតិ គឺ​ជា​ការ​ផ្តល់​ព័ត៌មាន​ច្រឡំ។

ឆ្លើយតប​បញ្ហា​នេះ នាយក​កម្មវិធី​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ​កម្ពុជា លោក ចាន់ វិចិត្រ បញ្ជាក់​ដែរ​ថា កន្លង​ទៅ​នេះ អង្គការ​សង្គ្រោះ​សត្វ​ព្រៃ​បាន​ចំណាយ​មូលនិធិ​ទិញ​សម្ភារៈ និង​ផ្តល់​ថវិកា​ចំណាយ​ទៅ​លើ​សកម្មភាព​ល្បាត​ព្រៃ​សហគមន៍​តំបន់​ការពារ​រួច​ហើយ ដើម្បី​បង្ក​លទ្ធភាព​ងាយ​ស្រួល​សម្រាប់​ការងារ​ឃ្លាំ​មើល​បទល្មើស​ព្រៃ​ឈើ។ លោក​ថា ព័ត៌មាន​ដែល​លោក​ទទួល​បាន គឺ​រាជ​រដ្ឋាភិបាល​ក៏​មាន​គម្រោង​បញ្ចេញ​ថវិកា​មួយ​ផ្នែក​នៅ​ឆ្នាំ​២០១៧ ខាង​មុខ ដើម្បី​បង្កើន​ក្រុម​អនុរក្ស​ជួយ​សហការ​ឃ្លាំ​មើល និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ក្នុង​ឧទ្យាន​ជាតិ រួម​ទាំង​តំបន់​ការពារ​ធម្មជាតិ​សហគមន៍​ផង​ដែរ ក៏ប៉ុន្តែ​សហគមន៍​ក៏​ត្រូវ​ពង្រឹង​តួនាទី​របស់​ខ្លួន​ក្នុង​កិច្ច​អភិរក្ស​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​សហគមន៍​ប្រើប្រាស់ និង​អាស្រ័យ​ផល​ដោយ​ខ្លួន​ឯង៖ «ខាង​អង្គការ​សង្គម​ស៊ីវិល នឹង​ពិនិត្យ​មើល​តើ​មាន​លទ្ធភាព​ជួយ​គាត់​បាន​កម្រិត​ណា? ប្រហែល​នៅ​ឆ្នាំ​២០១៧ នេះ ខាង​ថ្នាក់​ជាតិ​ផ្តល់​ឲ្យ​ក្រសួង​ហិរញ្ញវត្ថុ លៃ​យក​ថវិកា​មួយ​ចំនួន​បង្កើត​ឧទ្យានុរក្ស​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ល្បាត»។

ក្រសួង​បរិស្ថាន កាល​ពី​ឆ្នាំ​២០១៤ បាន​កាត់​ចេញ​ផ្ទៃដី​ជាង ១​ម៉ឺន ៨​ពាន់​ហិកតារ​នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង បង្កើត​សហគមន៍​តំបន់​ការពារ​ចំនួន​៥ រួម​មាន តំបន់​ការពារ​ធម្មជាតិ​អូរ​ចាយ ក្នុង​ខេត្ត​ស្ទឹងត្រែង តំបន់​ការពារ​ធម្មជាតិ​អូរ​តាបូក មណ្ឌល​យន អូរ​ខាំថា និង​តំបន់​ការពារ​ធម្មជាតិ​អូរ​ទុង នៅ​ខេត្ត​រតនគិរី និង​តំបន់​ការពារ​ធម្មជាតិ​ចំនួន​ពីរ​ទៀត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ គឺ​តំបន់​ការពារ​ធម្មជាតិ​អូរ​គគីរ មាន​ផ្ទៃដី​ជាង ១.៨០០​ហិកតារ (១.៨១៦​ហិកតារ) និង​តំបន់​ការពារ​ធម្មជាតិ​សេដា មិន​ទាន់​កំណត់​ផ្ទៃដី។

ប្រធាន​ការិយាល័យ​ផែនការ និង​ច្បាប់ និង​ជា​អ្នក​សម្របសម្រួល​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី លោក ទន់ សុវណ្ណនី ទទួល​ស្គាល់​ថា ការ​ល្បាត​ព្រៃ​របស់​សហគមន៍​ពិត​ជា​មាន​ការ​លំបាក និង​ខ្វះខាត​មធ្យោបាយ​សម្ភារៈ​ដើម្បី​បំពេញ​ការងារ​បាន​ញឹកញាប់ ក៏ប៉ុន្តែ​កន្លង​ទៅ មន្ទីរ​ជំនាញ​បាន​សហការ​ជាមួយ​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ ផ្តល់​ថវិកា និង​សម្ភារៈ​មួយ​ចំនួន​សម្រួល​ការ​លំបាក​របស់​សហគមន៍ និង​បាន​ចូល​ផ្តល់​មន្ត្រី​បច្ចេកទេស​រៀបចំ​ចងក្រង​សហគមន៍​បាន​រឹងមាំ។ លោក​ថា សំណូមពរ​សហគមន៍ លោក​នឹង​ធ្វើ​របាយការណ៍​ជូន​ប្រធាន​មន្ទីរ​បរិស្ថាន ពិនិត្យ៖ «ខ្ញុំ​មិន​សន្យា​បាន​ជា​អ្វី​ទេ។ ខ្ញុំ​សំណូមពរ​ទៅ​គាត់​សិន បើ​គាត់​មាន​លទ្ធភាព​ឲ្យ។ ខាង​មន្ទីរ​បរិស្ថាន យើង​មាន​កិច្ច​សហការ​ជាមួយ​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ ហើយ​អង្គការ​ជា​អ្នក​ផ្តល់​ថវិកា​ល្បាត។ ខាង​រដ្ឋាភិបាល​បន្ថែម​ឧទ្យានុរក្ស ៣០០​នាក់​នៅ​ទូទាំង​ប្រទេស»។

ចាប់​ពី​ខែ​កក្កដា រហូត​មក​ទល់​នឹង​ខែ​តុលា ឆ្នាំ​២០១៦ សហគមន៍​តំបន់​ការពារ​ចំនួន​ពីរ គឺ​សហគមន៍​មណ្ឌល​យន និង​សហគមន៍​អូរ​គគីរ ក្រៅ​ពី​ដើរ​ល្បាត​ព្រៃ​សហគមន៍​ទាំង​ពីរ​នេះ បាន​នាំ​គ្នា​ស្ដារ​ព្រៃ​ដាំ​កូន​ឈើ​ឡើង​វិញ​បាន​ជាង ២​ពាន់​ដើម៕

បក្ស​ប្រឆាំង​ថា​ការ​បូជា​សព​លោក ប៉ែន សុវណ្ណ បង្ហាញ​ពី​ការ​រើសអើង​នយោបាយ

ពិធី​ហែ​សព​លោក ប៉ែន សុវណ្ណ ចេញ​ពី​វត្ត​ថាន់ យក​ទៅ​បូជា​នៅ​វត្ត​ឫស្សីសាញ់ ជិត​គុក​ព្រៃ​ស នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។


សព​លោក ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋមន្ត្រី​នៃ​របប​សាធារណៈ​ប្រជាមានិត​កម្ពុជា និង​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នោះ ត្រូវ​បាន​បូជា​ហើយ​នៅ​លើ​មេរុ​ក្នុង​វត្ត​ឫស្សីសាញ់ ស្ថិត​នៅ​ខណ្ឌ​ដង្កោ ក្រោម​មេឃ​ភ្លៀង​រលឹម​ស្រិចៗ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៦ វិច្ឆិកា។ បក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ យល់​ថា ការ​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ពិធី​បូជា​នៅ​វត្ត​បទុមវតី ក្នុង​រាជធានី​ភ្នំពេញ គឺ​បង្ហាញ​ពី​ការ​រើសអើង​នយោបាយ។

សព​លោក ប៉ែន សុវណ្ណ ត្រូវ​បាន​ក្រុម​គ្រួសារ និង​គណៈកម្មការ​បុណ្យ រួម​ទាំង​ប្រជាពលរដ្ឋ​ប្រមាណ ២​ពាន់​នាក់ បាន​ដង្ហែ​ចេញ​ពី​វត្ត​ថាន់ នៅ​ម៉ោង​ជិត ៧​ព្រឹក ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្ពោះ​ទៅ​បូជា​នៅ​វត្ត​ឫស្សីសាញ់ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​គុក​ព្រៃ​ស ស្ថិត​នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

ការ​បង្វែរ​ទិស​មក​បូជា​នៅ​ជាយ​ក្រុង​ភ្នំពេញ​នេះ ក្រោយ​ពី​មាន​ភាព​ចម្រូងចម្រាស​គ្នា​ជាច្រើន​លើក​រវាង​គណៈកម្មការ​បុណ្យ​សព និង​សាលា​រាជធានី​ភ្នំពេញ អំពី​ទីកន្លែង​បូជា​សព​នៅ​មុខ​វត្ត​បទុមវតី និង​វត្ត​និរោធ ព្រម​ទាំង​ទី​តម្កល់​សព​សម្រាប់​ធ្វើ​បុណ្យ​នៅ​វត្ត​នួនមណីរាម ហៅ​វត្ត​ថាន់ រាជធានី​ភ្នំពេញ។

ពិធី​ហែ​សព​លោក ប៉ែន សុវណ្ណ ចេញ​ពី​វត្ត​ថាន់ យក​ទៅ​បូជា​នៅ​វត្ត​ឫស្សីសាញ់ ជិត​គុក​ព្រៃ​ស នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
អនុប្រធាន​គណៈកម្មការ​បុណ្យ​សព​លោក ប៉ែន សុវណ្ណ និង​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​សាលា​រាជធានី​ភ្នំពេញ ដែល​តម្រូវ​ឲ្យ​បូជា​សព​លោក ប៉ែន សុវណ្ណ នៅ​ជាយ​ក្រុង។ លោក​ថា នេះ​គឺ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​រើសអើង​ផ្នែក​នយោបាយ ឬ​មាន​ស្តង់ដារ​ពីរ ដោយ​លោក​លើក​ហេតុផល​ថា លោក ប៉ែន សុវណ្ណ ធ្លាប់​ជា​នាយក​រដ្ឋមន្ត្រី និង​ជា​តំណាង​រាស្ត្រ​មួយ​រូប មិន​គួរ​ណា​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បូជា​សព​នៅ​មុខ​វត្ត​បទុមវតី ទេ៖ «»។

អតីត​នាយក​រដ្ឋមន្ត្រី​រូប​នេះ ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ក្នុង​អាយុ ៨០​ឆ្នាំ។ មុន​ពិធី​បូជា​នេះ គឺ​សព​លោក ប៉ែន សុវណ្ណ ត្រូវ​បាន​បក្ស​ប្រឆាំង និង​ក្រុម​គ្រួសារ ដង្ហែ​ចេញ​ពី​ខេត្ត​តាកែវ មក​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​ថាន់ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា។

យុវតី​ម្នាក់​ឈ្មោះ ទីតាភូ ដែល​បាន​ចូលរួម​ពិធី​បូជា​សព​លោក ប៉ែន សុវណ្ណ រៀបរាប់​ថា លោក ប៉ែន សុវណ្ណ គឺ​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ខ្មែរ​មួយ​រូប​ដែល​មាន​ឆន្ទៈ និង​ស្មារតី​ស្នេហា​ជាតិ និង​ប្រជាជន ដោយ​ហ៊ាន​ប្រឆាំង​នឹង​បរទេស​ឈ្លាន​ពាន​កម្ពុជា ដូច្នេះ​គួរ​ណាស់​តែ​គាត់​ទទួល​បាន​កិត្តិយស​ក្នុង​ការ​បូជា​សព​នៅ​មុខ​វត្ត​បទុមវតី ពោល​គឺ​មិន​មែន​នៅ​ជាយ​ក្រុង​ភ្នំពេញ​ដូច្នេះ​ទេ៖ «»។

 តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​គ្រួសារ​ក្នុង​ពិធី​បូជា​សព​លោក ប៉ែន សុវណ្ណ នៅ​វត្ត​ឫស្សីសាញ់ ជិត​គុក​ព្រៃ​ស នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

រីឯ​កូនស្រី​លោក ប៉ែន សុវណ្ណ វិញ​ថ្លែង​ថា ថ្វីត្បិតតែ​សព​ឪពុក​អ្នកស្រី​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បូជា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ក្តី ក៏ប៉ុន្តែ​អ្នកស្រី​យល់​ថា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​គោរព​ស្រឡាញ់ ហើយ​ថែម​ទាំង​ឲ្យ​តម្លៃ និង​កាន់​តែ​អាណិត​ឪពុក​អ្នកស្រី​កាន់​តែ​ខ្លាំង​ថែម​ទៀត។ អ្នកស្រី​បន្ថែម​ថា ឪពុក​អ្នកស្រី​នឹង​មិន​តូច​ចិត្ត​ឡើយ​ចំពោះ​កន្លែង​បូជា​សព​នេះ ព្រោះ​មួយ​ជីវិត​របស់​គាត់​កាល​នៅ​រស់ គឺ​ដើម្បី​តែ​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ៖ «»។

គណៈកម្មការ​បុណ្យ ឲ្យ​ដឹង​ថា ក្រោយ​ពី​ពិធី​បូជា​នោះ គឺ​អដ្ឋិធាតុ​លោក ប៉ែន សុវណ្ណ នឹង​ត្រូវ​យក​ទៅ​តម្កល់​ទុក​នៅ​គេហដ្ឋាន​របស់​លោក​នា​ខេត្ត​តាកែវ ហើយ​គណៈកម្មការ និង​គ្រួសារ គ្រោង​នឹង​សាងសង់​ចេតិយ​មួយ​នៅ​ទីនោះ សម្រាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ​គ្រប់​រូប​បាន​ដឹង និង​បាន​ទៅ​គោរព​បូជា​វិញ្ញាណក្ខន្ធ​របស់​គាត់​ផង​ដែរ៕

ពិធី​ហែ​សព​លោក ប៉ែន សុវណ្ណ ចេញ​ពី​វត្ត​ថាន់ យក​ទៅ​បូជា​នៅ​វត្ត​ឫស្សីសាញ់ ជិត​គុក​ព្រៃ​ស នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ពិធី​បូជា​សព​លោក ប៉ែន សុវណ្ណ នៅ​វត្ត​ឫស្សីសាញ់ ជិត​គុក​ព្រៃ​ស នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។  Photo SBNពិធី​ហែ​សព​លោក ប៉ែន សុវណ្ណ ចេញ​ពី​វត្ត​ថាន់ យក​ទៅ​បូជា​នៅ​វត្ត​ឫស្សីសាញ់ ជិត​គុក​ព្រៃ​ស នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ពិធី​ហែ​សព​លោក ប៉ែន សុវណ្ណ ចេញ​ពី​វត្ត​ថាន់ យក​ទៅ​បូជា​នៅ​វត្ត​ឫស្សីសាញ់ ជិត​គុក​ព្រៃ​ស នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ពិធី​បូជា​សព​លោក ប៉ែន សុវណ្ណ នៅ​វត្ត​ឫស្សីសាញ់ ជិត​គុក​ព្រៃ​ស នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​គ្រួសារ​ក្នុង​ពិធី​បូជា​សព​លោក ប៉ែន សុវណ្ណ នៅ​វត្ត​ឫស្សីសាញ់ ជិត​គុក​ព្រៃ​ស នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

អ្នក​ភូមិ​ថា​មន្ត្រី​អាជ្ញាធរ​អប្សរា​មួយ​ក្រុម​លួច​កាប់​ដើម​គ្រញូង​មួយ​ដើម​ធំ​ក្នុង​តំបន់​អង្គរធំ

មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប ចុះ​ធ្វើ​កំណត់​ហេតុ និង​វាស់វែង​ដើម​គ្រញូង​ដែល​ត្រូវ​គេ​លួច​អារ​រំលំ​នៅ​តំបន់​អង្គរធំ។ រូបថត​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ RFA/Hang Savyouth


ឈើ​គ្រញូង​មួយ​ដើម​ទំហំ​មុខ​កាត់​ជិត ១​ម៉ែត្រ និង​កម្ពស់ ១៥​ម៉ែត្រ នៅ​ភាគ​ខាង​លិច​នៃ​តំបន់​អង្គរធំ ត្រង់​ភូមិសាស្ត្រ​ប្រាសាទ​ជ្រុង ត្រូវ​មនុស្ស​មួយ​ក្រុម​ដែល​បើក​រថយន្ត​ស្លាក​លេខ​រដ្ឋ នាំ​គ្នា​យក​រណារ​យន្ត​ទៅ​អារ​ផ្ដួល​រំលំ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា។

ប្រភព​ពី​អ្នក​ភូមិ​នគរក្រៅ ដែល​រស់នៅ​ក្បែរ​នោះ ឲ្យ​ដឹង​ថា ឈើ​គ្រញូង​មួយ​ដើម​នេះ​មាន​អាយុកាល​ជាង ២០០​ឆ្នាំ ដែល​បច្ចុប្បន្ន​ក៏​ជា​ទី​សក្ការបូជា​របស់​ប្រជាពលរដ្ឋ នៅ​ពេល​គេ​ត្រូវ​ការ​សែនព្រេន ឬ​ក៏​បន់ស្រន់​អារុក្ខអារក្ខ​អ្នកតា ជាដើម។

ប្រជាពលរដ្ឋ​នៅ​ភូមិ​នគរក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ចោទ​ប្រកាន់​ថា មន្ត្រី​អភិរក្ស​ព្រៃ​ឈើ​មួយ​ក្រុម​របស់​អាជ្ញាធរ​អប្សរា គឺ​ជា​អ្នក​ដៃ​ដល់​ដែល​បាន​យក​ម៉ាស៊ីន​រណារ​ពីរ​គ្រឿង ទៅ​អារ​ផ្ដួល​រំលំ​ឈើ​គ្រញូង​មួយ​ដើម​ធំ​នៅ​ក្នុង​តំបន់​អង្គរធំ។

ក្រុម​អ្នក​ភូមិ​ខឹងសម្បា​យ៉ាង​ខ្លាំង ពីព្រោះ​តែ​ឈើ​គ្រញូង​មួយ​ដើម​នោះ គឺ​ពួក​គេ​ខំ​ប្រឹង​ការពារ​រហូត​ដល់​យក​ធ្វើ​ជា​កន្លែង​បួងសួង និង​សែនព្រេន​ផ្សេងៗ​តាម​បែប​ជំនឿ​ប្រពៃណី​ផង។

យុវជន​ម្នាក់​នៅ​ភូមិ​នគរក្រៅ សង្កាត់​គោកចក ក្នុង​ចំណោម​អ្នក​ភូមិ​ជាច្រើន​ទៀត គឺ​លោក វ៉ន វណ្ណា។ លោក​អះអាង​ថា កាល​ពី​វេលា​ម៉ោង​ជាង ៥​ល្ងាច​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា នៅ​ពេល​ដែល​លោក​កំពុង​តែ​បើក​ម៉ូតូ​រ៉ឺម៉ក​ដឹក​ភ្ញៀវ ស្រាប់​តែ​ឮ​សូរ​អ្នក​ភូមិ​ប្រាប់​ថា មាន​មនុស្ស​មួយ​ក្រុម​ប្រដាប់​ដោយ​ម៉ាស៊ីន​រណារ បាន​នាំ​គ្នា​ទៅ​អារ​ឈើ​គ្រញូង​មួយ​ដើម​នោះ។ យុវជន​ដដែល​បញ្ជាក់​ថា ពេល​ឮ​ដូច្នេះ លោក​ក៏​ស្រូត​ដំណើរ​ទៅ​មើល ក៏ប៉ុន្តែ​មនុស្ស​មួយ​ក្រុម​នោះ​បាន​ចង​ខ្សែ​បិទ​ផ្លូវ ហើយ​ហាមឃាត់​មិន​ឲ្យ​ចូល​ទៅ​មើល​ទេ។ ទោះ​បី​ជា​យ៉ាង​ណា លោក វ៉ន វណ្ណា អះអាង​ថា លោក​បាន​ស្គាល់​ក្រុម​មនុស្ស​ទាំងនោះ គឺ​ជា​មន្ត្រី​ផ្នែក​អភិរក្ស​ព្រៃ​ឈើ​របស់​អាជ្ញាធរ​អប្សរា ពីព្រោះ​ឡាន​របស់​គេ​មាន​ប្រើ​ស្លាក​លេខ​របស់​រដ្ឋ ព្រម​ទាំង​សម្លៀកបំពាក់​មាន​បញ្ជាក់​ពី​អង្គភាព​ដែរ៖ «គេ​ហៅ​គាត់​ថា​ពូ ផល អ្នក​គ្រប់គ្រង​តំបន់​របស់​អាជ្ញាធរ​អប្សរា។ គាត់​ជា​អ្នក​ឈរ​បញ្ជា​ឲ្យ​កាប់ គឺ​មាន​ឡាន​ស្ទូច​មួយ​គ្រឿង​ផង»។

ប្រភព​ពី​អ្នក​ភូមិ​នគរក្រៅ ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ឈរ​បញ្ជា​ឲ្យ​មនុស្ស​ជាច្រើន​ទៀត​យក​ម៉ាស៊ីន​រណារ​ទៅ​អារ​រំលំ​ឈើ​គ្រញូង​មួយ​ដើម​ធំ​នោះ គឺ​ឈ្មោះ ចេវ ផល ជា​ប្រធាន​ផ្នែក​អភិរក្ស​ព្រៃ​ឈើ​របស់​អាជ្ញាធរ​អប្សរា។

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ចេវ ផល និង​មន្ត្រី​អាជ្ញាធរ​អប្សរា​ដទៃ​ទៀត ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា។

ចំណែក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប ដែល​ទៅ​ពិនិត្យ​មើល​ដើម​ឈើ​រំលំ​ដួល​ទៅ​ហើយ លោក ភួង លីណា មាន​ប្រសាសន៍​ថា តាម​ការ​ស្រាវជ្រាវ​ជំហាន​ដំបូង គឺ​លោក​បាន​ត្រឹម​តែ​ដឹង​ថា​មាន​ជន​មួយ​ក្រុម​បាន​ទៅ​លួច​កាប់​ឈើ​គ្រញូង​នោះ ក៏ប៉ុន្តែ​លោក​នៅ​មិន​ទាន់​ហ៊ាន​អះអាង​ថា​ជន​មួយ​ក្រុម​នោះ​ជា​អ្នក​ណា​នៅ​ឡើយ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​នគរក្រៅ នាំ​គ្នា​មើល​ដើម​គ្រញូង​ដែល​ត្រូវ​គេ​លួច​អារ​រំលំ​នៅ​តំបន់​អង្គរធំ។ រូបថត​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ RFA/Hang Savyouth RFA/Hang Savyouth

លោក ភួង លីណា បញ្ជាក់​ថា គ្រញូង​ជា​ប្រភេទ​ឈើ​មាន​តម្លៃ​បំផុត ដែល​ច្បាប់​បាន​ហាមឃាត់។ កម្លាំង​របស់​លោក នឹង​ស្រាវជ្រាវ​ករណី​កាប់​ឈើ​នេះ ហើយ​ប្រសិន​បើ​រក​ឃើញ​អ្នក​ដៃ​ដល់ នឹង​ត្រូវ​យក​ទៅ​ផ្ដន្ទាទោស​ផង និង​ពិន័យ​ជា​ប្រាក់​ផង៖ «យើង​ត្រូវ​តែ​ធ្វើ​ការ​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​ថា តើ​អ្នក​ណា​ជា​អ្នក​កាប់​ឈើ​មួយ​ដើម​នេះ​ពិត​ប្រាកដ»។

អ្នក​ភូមិ​នគរក្រៅ ឲ្យ​ដឹង​ថា កាល​ពី ៥-៦​ខែ​មុន ឈើ​គ្រញូង​មួយ​ដើម​ធំ​នោះ ធ្លាប់​ត្រូវ​បាន​ក្រុម​ឈ្មួញ​លួច​ចូល​ទៅ​អារ​បម្រុង​យក​ទៅ​លក់​ដូរ​ម្ដង​មក​ហើយ ក៏ប៉ុន្តែ​ទើប​តែ​អារ​បាន​ជម្រៅ​ជាង ១​តឹក ក៏​បែក​ការណ៍ ហើយ​រត់​គេច​ខ្លួន​បាត់។

ប្រជា​ការពារ​ភូមិ​នគរក្រៅ លោក ម៉ោង សុខុន ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា អ្នក​ដែល​អារ​រំលំ​ដើម​គ្រញូង​នោះ មិន​មែន​ជា​ពួក​ឈ្មួញ​រក​ស៊ី​ឈើ​ទេ គឺ​ជា​មន្ត្រី​អាជ្ញាធរ​អប្សរា។ បុរស​ដដែល​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា គឺ​លោក​បាន​ទៅ​មើល​ឈើ​គ្រញូង​នោះ​ម្ដង​ទៀត ក៏​ឃើញ​មន្ត្រី​អភិរក្ស​ព្រៃ​ឈើ​របស់​អាជ្ញាធរ​អប្សរា​កាន់​ម៉ាស៊ីន​រណារ​បម្រុង​កាត់​ឈើ​នោះ​យក​ដែរ៖ «គាត់​ថា​តំបន់​នេះ​ជា​តំបន់​ដែល​គាត់​គ្រប់គ្រង មិន​អាច​ឲ្យ​អ្នក​ណា​មក​កាប់​ឈើ​គ្រញូង​នេះ​បាន​ក្រៅ​តែ​ពី​គាត់​ទេ»។

បុរស​អ្នក​ភូមិ​នគរក្រៅ ម្នាក់​ទៀត លោក កុយ ម៉ុម បាន​សម្ដែង​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ចំពោះ​ការ​កាប់​ផ្ដួល​ដើម​គ្រញូង​មួយ​ដើម​នោះ។ គាត់​មាន​ប្រសាសន៍​ថា ឈើ​គ្រញូង​មួយ​ដើម​នេះ គឺ​មាន​អាយុ​ប្រហែល​ជាង ២០០​ឆ្នាំ​ហើយ តាំង​ពី​គាត់​កើត​មក គឺ​ឃើញ​ធំ​ទៅ​ហើយ។ បុរស​ដដែល​អះអាង​ថា រូប​គាត់ និង​អ្នក​ភូមិ តែង​នាំ​គ្នា​ទៅ​គោរព និង​បន់ស្រន់​នៅ​នឹង​កន្លែង​គ្រញូង​មួយ​ដើម​នេះ៖ «ប្រជាជន​នៅ​នគរក្រៅ នេះ​មើល​ថែ​ដើម​គ្រញូង​តែ​មួយ​ដើម​នេះ​ឯង ខ្លាច​តែ​វា​បាត់​មួយ​ដើម​នេះ​ទៅ ក្មេង​ជំនាន់​ក្រោយ​មិន​ស្គាល់។ ឥឡូវ​បាត់​មែន!»។

អ្នក​ជំនាញ​ខាង​ជួញដូរ​ឈើ​ឲ្យ​ដឹង​ថា ឈើ​គ្រញូង​មួយ​ដើម​ដែល​មាន​មុខ​កាត់​ជិត ១​ម៉ែត្រ និង​កម្ពស់ ១៥​ម៉ែត្រ​នោះ ប្រសិន​បើ​យក​ទៅ​លក់​ឲ្យ​ឈ្មួញ យ៉ាង​ហោច​ណាស់​ក៏​វា​មាន​តម្លៃ​ប្រហែល​នឹង​ឡាន​ទំនើប​ឡិចស៊ីល​សេរី ២០១៦ (LEXUS ២០១៦) ចំនួន ១​គ្រឿង ឬ​ជាង ១០​ម៉ឺន​ដុល្លារ។

អភិបាល​រង​ខេត្ត​សៀមរាប លោក គឹម ឆៃហៀង ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​កំពុង​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ស៊ើប​អង្កេត​ករណី​នេះ ហើយ​ជំរុញ​ឲ្យ​មន្ទីរ​បរិស្ថាន កសាង​សំណុំ​រឿង​នេះ​ដាក់​ទៅ​ព្រះរាជអាជ្ញា​សាលា​ដំបូង​ខេត្ត​សៀមរាប ដើម្បី​ឲ្យ​ចេញ​ដីកា​តាម​រក​ចាប់​ខ្លួន​អ្នក​ដៃ​ដល់​ក្នុង​ការ​កាប់​ឈើ​គ្រញូង​នោះ។

លោក គឹម ឆៃហៀង បញ្ជាក់​ថា បើ​ទោះ​បី​ជា​ដើម​គ្រញូង​នោះ​ស្ថិត​នៅ​តំបន់​អង្គរ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដោយ​ប្រការ​ណា​ក៏ដោយ ក៏​មន្ត្រី​អភិរក្ស​មិន​អាច​សម្រេច​ចិត្ត​កាប់​ដោយ​ឯកច្ឆន្ទ​បាន​ទេ គឺ​ត្រូវ​ទាមទារ​ឲ្យ​មាន​កិច្ច​សហការ​ពី​ស្ថាប័ន​ចម្រុះ ជាពិសេស​គឺ​មន្ទីរ​បរិស្ថាន​ដែល​ជា​សមត្ថកិច្ច​ទទួល​ខុស​ត្រូវ​ធំ​លើ​ដើម​ឈើ​ទាំងនោះ​ជា​មុន​សិន៕

Security measures in place for Water Festival

Police patrol the Phnom Penh river front during the Water Festival in 2014. Vireak Mai



With the population of Phnom Penh set to swell for the coming Water Festival, National Police on Friday ticked off planned measures to ensure public safety but also identified a silver lining to the crowds: a few hundred thousand potential detectives.

At the meeting, police officials said authorities are hoping to utilise the extra eyeballs in town for the November 13-15 event to scan the crowds for wanted criminals.

“We will post pictures of theft and fraud suspects on Facebook because people . . . can check their smartphones and be more cautious, and they can report to us when they see these suspicious people [during the event],” Phnom Penh municipal police chief Touch Naroth told security officials.

According to Naroth, a total of 10,032 personnel – comprising national and military police officers, bodyguards, navy officers, technical experts and Ministry of Health officials – will also be deployed on each of the three days, with forces concentrated in areas where people are expected to gather.

Additionally, four hospitals will operate around the clock, with 31 ambulances on standby. The police fire brigade will also perform safety checks on stalls and educate vendors on fire precautionary measures.

When asked if the city will also be rounding up beggars ahead of the festival and sending them to the controversial Prey Speu detention centre, the facility’s chief, Ban Vutha, said: “We round up beggars from the streets every day, not just during Water Festival.”

This will be the second celebration held in six years, following a tragedy on the final day of the 2010 festival in which 353 people were killed in a crush on a bridge connecting the mainland to Koh Pich.

Two fined for holding illegal meat

Officials weigh seized wildlife meat late last week in Ratanakkiri province. Forestry Administration
Two Ratanakkiri men were reprimanded and fined late last week after a joint operation uncovered six mountain tortoises and more than 60 kilograms of illegal wildlife meat in their possession.

The 66-kilogram haul came from a cornucopia of illicit species, including wild boar, flying squirrel, porcupine, red deer, tortoises, black soft-shell turtles and monitor lizards.

The six mountain tortoises, weighing 14 kilos, were released into the forest.

The Lumphat district Forestry Administration, working together with the NGO Wildlife Alliance and other authorities, arrested the pair in Laban Siek commune, Banlung district on Thursday. Lumphat Forestry Administration chief Ly Sophan said the meat had been buried in the forest and declined to name the two men, who will not face charges.

“The two meat transporters were educated [about illegal wildlife trafficking] but they were not fined. They signed contracts promising to stop transporting and trading [wildlife meat] in the future,” Sophan said.

“In the event they do it in the future, they will be sent to the court for legal procedures.”

Ex-PM Sovann cremated in capital

Ex-PM Sovann cremated in capital

The coffin of former prime minister Pen Sovann sits in a crematorium yesterday in Phnom Penh’s Dangkor district during his funeral ceremony. Hong Menea


The body of former prime minister Pen Sovann was cremated at Wat Russei Sanh on Phnom Penh’s southwestern outskirts yesterday, with family, friends and opposition officials gathering in white to bid farewell to the 80-year-old in a half-hour ceremony.

Sovann, who was Cambodia’s first prime minister after the fall of the Khmer Rouge, passed away at his home in Takeo province’s Donkeo town on October 29, and had been lying in wake at the Wat Than pagoda in the capital’s Chamkarmon district since Wednesday.

The ceremony was held after a procession from Wat Than to Wat Russei Sanh.

“We all already know that Pen Sovann persistently strived and struggled in his life and in politics since he was a child to serve his nation and his people,” said Cambodia National Rescue Party lawmaker Eng Chhay Eang in his eulogy. “Even when his body was sick, he was fearless in serving his nation.”

“The death of Pen Sovann is a tremendous loss for his family,” he continued, calling Sovann “a brave man, endowed with deeply patriotic ideals for his nation, and for his entire family”.

Sovann was premier for six months in 1981 until Vietnam removed him from the post and jailed him in Hanoi for a decade, reportedly for opposing Vietnam’s continued influence in Cambodia after its overthrow of the Khmer Rouge in 1979.

The CNRP – for whom Sovann served as a lawmaker since 2013 – had sought to hold the cremation at the central Wat Botum park, yet backed down last week and agreed to hold it on the outskirts. Cambodian People’s Party spokesman Sok Eysan had said that Sovann had forfeited any special honours after choosing to become an opposition lawmaker.

One killed, 19 injured in crashes

One killed, 19 injured in crashes

A van sits on the side of a road in Pursat province after it collided with a lorry, injuring 18 people. Photo supplied

Two separate traffic accidents left 19 passengers injured and one dead this weekend in Pursat province’s Krakor and Bakan districts, traffic police said.

The first accident injured 18 people, leaving 10 badly wounded, Pursat provincial traffic office director Sem Ros said.

The accident took place on Saturday when a lorry transporting oil sped up to pass a car and collided with a van driving in the opposite direction. Only one person in the lorry was injured, while 17 people in the van sustained injuries.

“The injured people were hospitalised at Pursat Provincial Referral Hospital. No one has died from their injuries,” Ros said.

In a separate incident, a truck carrying a rice-harvesting machine crashed into a barricade in Bakan district.



The truck was driven by Chhin Van, 35, from Krang Sbov village, in the commune of the same name, in Kampot province’s Chhouk district.

The rice-harvesting machine fell from the truck when the vehicle hit the barricade, killing Nguon Meuy, 26, who had been sitting on top of it, Ros said. One more worker, Pang Vai, 30, was also badly injured.

New JICA-funded traffic lights going up around city

New JICA-funded traffic lights going up around city

Workers install a new traffic light on Phnom Penh's Sisowath Quay last week. Eli Lillis

Phnom Penh’s traffic lights will by mid-2017 no longer feature the presently ubiquitous countdown timer, with the replacement of the city’s 69 fixed signals with 100 new models controlled by officials in a central command centre now underway, an official said yesterday.

Workers last week began installing the 100 new signals, which will be equipped with cameras feeding footage back to a control room inside City Hall, a representative of Public Works and Transport Minister Sun Chanthol said in an email.

“The existing traffic signal system . . . is outdated and ineffective as they are isolated signals operating with a single fixed timing plan, regardless of traffic condition especially during morning and evening peak hours,” the official said.

Funded by the Japanese International Cooperation Agency (JICA), the system is scheduled to go online by May and will allow officials to keep major arteries open longer during peak-hour periods and better coordinate nearby lights, he said.

A map showing the planned installation locations for Phnom Penh’s new model traffic lights, which are slated to be partially operational by January. Photo supplied

“Traffic conditions [will be] continuously monitored by vehicle detectors installed at strategic locations in the road network, and signal timing is dynamically adjusted in real-time to make the most efficient use of the road network,” he said.

“At the meantime, we [are] in the process of installing those new traffic lights in some intersections,” he added. “Without waiting for everything to get ready to launch at once, some traffic lights will be up and running without the control room . . . from January 2017.”

The installation began last week, with workers erecting some of the 31 new sets of signals. The 69 existing fixed-time signals will be replaced later, the official said.

Among the 31 new locations, there will be three sets of signals along the riverfront at the intersection of streets 110, 154 and 240, and on Norodom Boulevard at streets 178, 184 and 240. Street 19 will have a set of lights at the intersection of Street 240.

A set of lights will also be installed at the intersection of Sihanouk Boulevard and Street 51, and two sets will be installed on either side of Aeon Mall on Sothearos Boulevard – one at the intersection by the Almond Hotel, and one south of the Sofitel hotel near Norodom Boulevard.

Another set will be placed on Russian Boulevard at the entrance to the old Boeung Kak lake, near where the Council of Ministers and the Defence Ministry intersect. There will also be two more sets at the northern end of Monivong Bouelvard.

None of the new signals are in operation yet, but the transport official said the initiative will cost about $8 million. JICA, which has for years urged measures to ease traffic congestion and also warned of serious future issues if more is not done now, did not respond to requests for comment.

Ear Chakriya, director of the Institute for Road Safety and a prominent past critic of the government’s handling of the city’s growing traffic issues, said he believed the system would be useful if coupled with better enforcement of the Traffic Law.

He said he had no fears the system could be mismanaged, and that manual control would be an improvement over the current automated system.

“I think that it can be helpful in easing traffic jams, especially at the intersections, because the new traffic lights have cameras so the officials can control them,” he said.

“If they can see that some places have serious jams, they can resolve it.”