Wednesday, January 25, 2017
អ្នកភូមិរាប់ពាន់នាក់នៅខេត្តស្វាយរៀងនឹងត្រូវជម្លៀសបន្ទាប់ពីរកឃើញគ្រាប់បែកឧស្ម័ន
អាជ្ញាធរគ្រោងជម្លៀសអ្នកភូមិជាច្រើនពាន់នាក់ពីស្រុករមាសហែក ខេត្តស្វាយរៀង ទៅទីកន្លែងមានសុវត្ថិភាព បន្ទាប់ពីអាជ្ញាធររកឃើញគ្រាប់បែកអាមេរិកប្រភេទធុងឧស្ម័នបង្ហៀរទឹកភ្នែកចំនួនពីរធុងធំៗទម្ងន់ ២០០គីឡូក្រាម នៅជិតសាលាបឋមសិក្សាមួយកន្លែង។
នាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា ប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា អាជ្ញាធរត្រូវជម្លៀសអ្នកភូមិទាំងនោះចេញពីភូមិ ដើម្បីឲ្យក្រុមសម្អាតមីនចុះទៅពិនិត្យគ្រាប់បែកនោះ។ គាត់ជឿថា គ្រាប់បែកនេះត្រូវយន្តហោះចម្បាំងអាមេរិកទម្លាក់នៅក្នុងខែកុម្ភៈ ឆ្នាំ១៩៧០ ដើម្បីបណ្ដេញទាហានកុម្មុយនីស្តនៅប៉ែកអាគ្នេយ៍នៃប្រទេសកម្ពុជា នៅជាប់ព្រំដែនវៀតណាម។ គ្រាប់បែកនេះមានផ្ទុកឧស្ម័នបង្ហៀរទឹកភ្នែកដែលកងទ័ពអាមេរិកប្រើយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីបណ្ដេញកងទ័ពបច្ចាមិត្តឲ្យចេញពីក្នុងព្រៃ។
នៅចុងទសវត្សរ៍ឆ្នាំ១៩៦០ និងដើមទសវត្សរ៍ឆ្នាំ១៩៧០ សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកជាង ២លាន ៧សែនតោននៅលើទឹកដីប្រទេសកម្ពុជា ក្នុងគោលបំណងកាត់ផ្តាច់ផ្លូវដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ទៅកាន់កងទ័ពវៀតណាមខាងជើង។ ចាប់តាំងពីឆ្នាំ១៩៧៩ មានប្រជាពលរដ្ឋខ្មែរជិត ២ម៉ឺននាក់ បានរងគ្រោះដោយសារគ្រាប់បែកមិនទាន់ផ្ទុះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវូស (Davos) ប្រទេសស្វីស (Switzerland) កាលពីពេលថ្មីៗនេះ បានស្នើជាថ្មីឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក លុបបំណុលដល់កម្ពុជា ដែលអាមេរិក ផ្តល់ឲ្យរដ្ឋាភិបាលលោកសេនាប្រមុខ លន់ នល់ ចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។ ប្រមុខរដ្ឋាភិបាលចាត់ទុកថា ប្រាក់បំណុលទាំងនេះ គឺកើតឡើងពីការទិញគ្រាប់បែកមកទម្លាក់សម្លាប់ប្រជាជនខ្មែរ៕
ពលរដ្ឋខេត្តត្បូងឃ្មុំតវ៉ាទាមទារដីពីក្រុមហ៊ុនដោយអះអាងថាជាដីដែលធ្លាប់កាន់កាប់
ប្រជាពលរដ្ឋជាច្រើនរយនាក់នៅឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាំគ្នាទាមទារឲ្យអាជ្ញាធរ និងក្រុមហ៊ុនចម្ការកៅស៊ូ សុភក្តិ នីកា ប្រគល់ដីឲ្យពលរដ្ឋវិញ។ ប្រជាពលរដ្ឋអះអាងថា ដីនោះជាដីពួកគាត់ធ្លាប់កាន់កាប់ និងបង្កបង្កើនផលតាំងពីទសវត្សរ៍៨០ ប៉ុន្តែត្រូវបានអាជ្ញាធរប្រើល្បិចរំលោភយក ហើយប្រគល់ឲ្យក្រុមហ៊ុន។ យ៉ាងនេះក្តី អភិបាលស្រុកបានចេញលិខិតជូនដំណឹងមួយ ដោយបញ្ជាក់ថា ពលរដ្ឋកំពុងរំលោភលើដីក្រុមហ៊ុនដោយខុសច្បាប់។
ប្រជាពលរដ្ឋ ៧ភូមិនៅឃុំគរ ស្រុកត្បូងឃ្មុំ សម្រេចនាំគ្នាតវ៉ា ដោយបោះជាបង្គោលព្រំដី និងធ្វើរោងស្នាក់នៅកន្លែងដីកំពុងមានជម្លោះ ដើម្បីទាមទារចំណែកដីខ្លះពីក្រុមហ៊ុន សុភក្តិ នីកា។ យុទ្ធនាការនេះ ធ្វើឡើងចំនួន ៤ថ្ងៃមកហើយ ប៉ុន្តែមិនទាន់មានដំណោះស្រាយណាមួយដែលធ្វើឲ្យអ្នកភូមិទាំងនោះទទួលយកបានទេ។
ពលរដ្ឋនៅភូមិក្បាលអូរ លោក រស់ ប៊ុនណាត មានប្រសាសន៍នៅថ្ងៃទី២៤ មករា ថា ក្រោយពេលធ្វើយុទ្ធនាការទាមទារដីពីក្រុមហ៊ុនត្រឡប់មកវិញ គឺមានអាជ្ញាធរ និងភាគីក្រុមហ៊ុនចុះទៅសម្របសម្រួល ប៉ុន្តែមានតែការចោទប្រកាន់ថា ពលរដ្ឋរំលោភយកដីក្រុមហ៊ុនទៅវិញ ដោយពួកគេមិនបានលើកឡើងអំពីដើមកំណើតដីនោះឡើយ។ លោករំឭកអំពីប្រវត្តិដីប្រមាណ ៥០០ហិកតារថា ដើមឡើយ ពលរដ្ឋនៅឃុំគរ នាំគ្នាអាស្រ័យផលលើដីនោះតាំងពីក្រោយរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហមមក។
លុះដល់ឆ្នាំ១៩៩៣ អាជ្ញាធរបានដើរប្រមូលស្នាមមេដៃពីពលរដ្ឋ ក្រោមហេតុផលថា យកដីដែលពួកគាត់ធ្លាប់អាស្រ័យផលប្រគល់ឲ្យរដ្ឋ ប៉ុន្តែក្រោយមក ទើបអ្នកស្រុកដឹងថា អាជ្ញាធរបានប្រគល់ដីឲ្យក្រុមហ៊ុនទៅវិញ៖ «រហូតដល់កៅស៊ូគេដាំហើយ គេប្រមូលផលបានហើយ គេកាប់ចោលទៅវិញ។ អ៊ីចឹងគេយល់ច្រឡំថា ដីនោះជាដីឧកញ៉ាមួយចំនួន។ ដល់អ៊ីចឹង ប្រជាពលរដ្ឋបងប្អូនដឹងថា ដីនោះមិនមែនជាដីជូនរាជរដ្ឋាភិបាលទេ គឺដីហ្នឹងជាឯកជនហើយ បានជាពួកគាត់នាំគ្នាតវ៉ាទៅ»។
ពលរដ្ឋសម្រេចទាមទារដីត្រឡប់មកវិញនៅពេលនេះ ដោយស្នើឲ្យអាជ្ញាធរ និងក្រុមហ៊ុនប្រគល់ដីជូនពួកគាត់ក្នុងមួយគ្រួសារទទឹងប្រវែង ២៥ម៉ែត្រ និងបណ្តោយ ៥០ម៉ែត្រ សម្រាប់សាងសង់លំនៅឋាន និងដាំដំណាំខ្លះ ហើយពលរដ្ឋដែលទាមទារ គឺមានប្រហែល ៣០០គ្រួសារ។
ស្រដៀងគ្នានេះ ពលរដ្ឋមួយរូបទៀតមានវ័យជាង ៦០ឆ្នាំ លោក នាង សុផាន ឲ្យដឹងថា ការតវ៉ាប៉ុន្មានថ្ងៃមកនេះ ឃើញមានអាជ្ញាធរចុះទៅជួបពលរដ្ឋដែរ ប៉ុន្តែមិនទាន់មានដំណោះស្រាយសមស្របតាមការទាមទាររបស់ពួកគាត់ឡើយ។ លោកបញ្ជាក់ជំហរថា ពលរដ្ឋនឹងបន្តទាមទារដដែលរហូតដល់ខាងក្រុមហ៊ុន និងអាជ្ញាធរព្រមប្រគល់ចំណែកដីខ្លះជូនពួកគាត់ បើទោះបីជាត្រូវប្រឈមមុខយ៉ាងណាក៏ដោយ៖ «ប្រជាពលរដ្ឋនៅតែធ្វើ នៅតែទៅ នៅតែនាំគ្នាទៅបោះជំរំដាំដើមចេកដាំអី នៅតែទៅបោះជំរំហ្នឹង»។
អាស៊ីសេរី នៅមិនអាចទាក់ទងតំណាងក្រុមហ៊ុន សុភក្តិ នីកា ដើម្បីសួរអំពីបញ្ហានេះបានទេនៅថ្ងៃទី២៤ មករា។
អភិបាលស្រុកត្បូងឃ្មុំ លោក កេង ប៊ុនណា បានចេញលិខិតជូនដំណឹងមួយច្បាប់កាលពីថ្ងៃទី២២ មករា បញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២០ មករា គឺមានពលរដ្ឋប្រមាណ ៣០០គ្រួសារមកពីភូមិចំនួន៧ នាំគ្នាមកទន្ទ្រានកាន់កាប់ចំណែកដីអវិនិយោគរបស់ក្រុមហ៊ុន សុភក្តិ នីកា មានទំហំប្រមាណ ៥០០ហិកតារ ដែលបានសិទ្ធិវិនិយោគដាំកៅស៊ូ និងដំណាំផ្សេងទៀតពីរាជរដ្ឋាភិបាល។ ក្នុងលិខិតអះអាងទៀតថា សកម្មភាពចូលកាន់កាប់ដីដោយខុសច្បាប់នេះ មានដូចជា វាស់វែងបែងចែកក្បាលដី បោះបង្គោលកំណត់ព្រំដី និងសកម្មភាពសាងសង់ជម្រកស្នាក់នៅបណ្ដោះអាសន្នជាដើម។ សកម្មភាពទាំងនេះ ធ្វើឲ្យប៉ះពាល់ និងរាំងស្ទះដល់ដំណើរការរៀបចំដីសម្រាប់ដាំដុះជាថ្មី និងការកាន់កាប់ស្របច្បាប់របស់ក្រុមហ៊ុន។
លិខិតដដែលស្នើឲ្យពលរដ្ឋបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់ ហើយរុះរើបង្គោលដែលបានបោះកំណត់ព្រំដី និងរោងស្នាក់នៅឲ្យអស់ត្រឹមថ្ងៃទី២៣ មករា ជាកំហិត។ ប្រសិនបើពលរដ្ឋមិនព្រមធ្វើតាមសេចក្តីជូនដំណឹងនេះ អាជ្ញាធរនឹងអនុវត្តតាមច្បាប់ ហើយមិនទទួលខុសត្រូវរាល់ការខាតបង់ ឬឧបទ្ទវហេតុណាមួយដែលកើតឡើងដោយការអនុវត្តច្បាប់របស់សមត្ថកិច្ចឡើយ។
មេឃុំស្តីទីនៃឃុំគរ លោក លីម គីមហេង មានប្រសាសន៍ថា ការតវ៉ារបស់អ្នកភូមិប៉ុន្មានថ្ងៃមកនេះ គឺដោយសារតែដីទាំងនោះ ពួកគាត់ធ្លាប់កាន់កាប់កន្លងមក។ លោកមើលឃើញថា ក្នុងចំណោមពលរដ្ឋទាមទារដីពីក្រុមហ៊ុន គឺមានមួយចំនួនគ្មានដីសម្រាប់ធ្វើលំនៅឋាន និងមិនមានមុខរបរទៀតផង។ លោកបន្ថែមថា ករណីនេះ អាជ្ញាធរគ្រោងនឹងជួបជាមួយពលរដ្ឋបន្តទៀត ដើម្បីរួមគ្នារកដំណោះស្រាយ៖ «មានការដោះស្រាយគ្នាទៅ។ បើគាត់ចង់បាន យើងត្រូវតែឲ្យក្រុមហ៊ុនហ្នឹងមកដោះស្រាយគ្នាទៅ។ ដូចថាគាត់បានចរចាគ្នាលឿនៗទៅ គឺល្អដែរ»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មើលឃើញថា បញ្ហាបែបនេះកើតឡើងពីព្រោះតែអាជ្ញាធរមិនបានចេញមុខបកស្រាយឲ្យបានច្បាស់លាស់ ថាដីដែលពួកគាត់ដកហូតពីពលរដ្ឋកន្លងមក គឺទុកជាកម្មសិទ្ធិរបស់រដ្ឋ ឬឯកជន។ នៅពេលដែលអ្នកភូមិដឹងច្បាស់ថា ដីដែលអាជ្ញាធរដកហូតពីពួកគាត់ យកទៅប្រគល់ឲ្យក្រុមហ៊ុននោះ គឺធ្វើឲ្យពលរដ្ឋមិនពេញចិត្តនោះទេ៖ «ហើយនៅក្នុងសមត្ថកិច្ចរបស់រដ្ឋដែលជាម្ចាស់ដីហ្នឹងចេញមុខមក ទទួលខុសត្រូវនៅមុខប្រជាពលរដ្ឋទៅ ថាដីហ្នឹងគេធ្វើអវិនិយោគ មិនមែនឲ្យទៅឯកជនទេ។ រដ្ឋមានតួនាទីការពារ និងគ្រប់គ្រងដីរដ្ឋហ្នឹងទុកសម្រាប់រដ្ឋ»។
លោក នាង សុវ៉ាត បញ្ជាក់ថា ដីសាធារណៈរបស់រដ្ឋ គឺគ្មានអាជ្ញាយុកាលទេ។ លោកយល់ថា ដើម្បីដោះស្រាយបញ្ហានេះ ពលរដ្ឋត្រូវធ្វើលិខិត ឬសំណើដាក់ទៅស្ថាប័នពាក់ព័ន្ធឲ្យបានត្រឹមត្រូវ។ ចំណែកអាជ្ញាធរ និងភាគីក្រុមហ៊ុនវិញ ត្រូវចេញមុខបកស្រាយ ឬបង្ហាញភស្តុតាងរបស់ខ្លួនដែលមាន ឲ្យពលរដ្ឋបានដឹងច្បាស់ថា ដីនោះនៅតែជាដីរបស់រដ្ឋ ឬជាដីឯកជន ជៀសវាងការបោកប្រាស់ប្រជាពលរដ្ឋ ដែលនាំឲ្យពួកគាត់បាត់បង់ជំនឿទុកចិត្តលើអាជ្ញាធរ៕
គ្រូពេទ្យអាមេរិកនិងកាណាដាផ្តល់ការពិនិត្យសុខភាពពលរដ្ឋខេត្តរតនគិរីមិនយកកម្រៃ
គ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា ពិនិត្យ និងព្យាបាលជំងឺកុមារនៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧។ RFA/Ratha Visal |
គ្រូពេទ្យស្ម័គ្រចិត្តមួយក្រុមមកពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា បានបើកយុទ្ធនាការអន្តរជាតិ ពិនិត្យ និងព្យាបាលសុខភាពមាត់ធ្មេញ និងជំងឺទូទៅជូនពលរដ្ឋនៅតំបន់ជនបទ ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយមិនយកកម្រៃ។
ប្រជាពលរដ្ឋជិត ២០០នាក់នៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានទទួលការពិនិត្យ និងព្យាបាលសុខភាពមាត់ធ្មេញ និងជំងឺទូទៅពីសំណាក់គ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក និងកាណាដា នៅថ្ងៃទី២៥ ខែមករា ដោយមិនយកកម្រៃ។
ប្រជាពលរដ្ឋមកពីតំបន់ជនបទភាគច្រើនជនជាតិដើមភាគតិច រស់នៅឃុំចំនួន៦ ក្នុងស្រុកអូរយ៉ាដាវ ត្រូវបានអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយឲ្យមកទទួលសេវាពិនិត្យសុខភាពមិនយកកម្រៃនេះ សម្រាប់រយៈពេល ៤ថ្ងៃ ឬលើសពីនេះ ប្រសិនបើប្រជាពលរដ្ឋនៅតែមកទទួលសេវានេះ។
ប្រជាពលរដ្ឋមកពីភូមិគងយុ លោក ពូយ កេះ បញ្ជាក់ថា នេះជាតម្រូវការសេវាសុខភាពរបស់ពលរដ្ឋនៅតំបន់ជនបទដែលខ្វះខាតប្រាក់ និងមធ្យោបាយទៅពិនិត្យជំងឺនៅមន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋដែលមាននៅក្នុងស្រុក។ លោកថា យុទ្ធនាការរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ បានរួមចំណែកកាត់បន្ថយការលំបាកទៅលើការចំណាយសេវាព្យាបាលជំងឺរបស់ប្រជាពលរដ្ឋ៖ «ធ្មេញបាក់អស់ហើយខ្ញុំ ចង់មើលធ្មេញ។ សប្បាយដែរគាត់ជួយបានមានលុយ បើអត់លុយចប់ហើយ»។
យុទ្ធនាការផ្នែកសុខភាពនេះ ធ្វើឡើងដោយក្រុមគ្រួសារវេជ្ជបណ្ឌិតមកពីសហរដ្ឋអាមេរិក រួមមានប្រពន្ធ កូន និងមិត្តភ័ក្ដិជាគ្រូពេទ្យមកពីប្រទេសកាណាដា ក្រោមការគាំទ្រ និងឧបត្ថម្ភដោយក្រុមហ៊ុន អង្គរហ្គោល (Angkor Gold) ដែលកំពុងវិនិយោគស្រាវជ្រាវរ៉ែលោហៈនៅខេត្តរតនគិរី។
គ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា ពិនិត្យ និងព្យាបាលជំងឺមាត់ធ្មេញជូនពលរដ្ឋស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧។ RFA/Ratha Visal |
វេជ្ជបណ្ឌិត រីឆាត អ្នកដឹកនាំក្រុម ថ្លែងបញ្ជាក់ថា នេះជាការស្ម័គ្រចិត្តរបស់ក្រុមលោកដែលចង់ឃើញប្រជាពលរដ្ឋកម្ពុជា ទទួលបានសេវាសុខភាពនៅតំបន់ជនបទកាន់តែប្រសើរ ជាពិសេសសុខភាពមាត់ធ្មេញ ប្រសិនប្រជាពលរដ្ឋមិនយកចិត្តទុកដាក់ពិនិត្យព្យាបាលបានត្រឹមត្រូវទេ នឹងបង្កឲ្យកើតមានជំងឺបេះដូងធ្ងន់ធ្ងរ៖ «គាត់មកនេះមិនមែនជាអង្គការទេ គឺគាត់បង្កើតជាក្រុមគ្រួសារគាត់ហើយ និងមិត្តភ័ក្ដិគាត់ ឬអ្នកណាដែលចង់ចូលរួមគាត់អញ្ជើញទាំងអស់។ គាត់មកនេះអត់មានការឧបត្ថម្ភពីរដ្ឋាភិបាលណាទេ គឺជាថវិការបស់គាត់ និងក្រុមគាត់»។
ក្រុមហ៊ុន អង្គរហ្គោល ទទួលបានអាជ្ញាប័ណ្ណសិក្សាស្រាវជ្រាវនៅស្រុកអូរយ៉ាដាវ និងស្រុកជិតខាងទៀតក្នុងខេត្តរតនគិរី រួមជាមួយកិច្ចព្រមព្រៀងជួយអភិវឌ្ឍជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានរីកចម្រើន។
អនុប្រធានកម្មវិធីអភិវឌ្ឍន៍សង្គមរបស់ក្រុមហ៊ុន អង្គរហ្គោល អ្នកស្រី ឌីលែន វីក្ស កត់សម្គាល់ថា តម្រូវការជាអាទិភាពរបស់សហគមន៍ជនបទ ជាពិសេសជនជាតិដើមភាគតិច គឺវិស័យសុខភាព ហេតុនេះក្រុមហ៊ុនយកចិត្តទុកដាក់គាំទ្រ និងឧបត្ថម្ភចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីរួមចំណែកដោះស្រាយតម្រូវការរបស់ពលរដ្ឋ។ អ្នកស្រីបន្តថា នេះជាតួនាទីរបស់ក្រុមហ៊ុនដែលត្រូវរៀបចំអភិវឌ្ឍ និងជួយប្រជាពលរដ្ឋក្រីក្រក្នុងតំបន់ប្រតិបត្តិការរបស់ក្រុមហ៊ុន៖ «ក្រុមហ៊ុន អង្គរហ្គោល មានទស្សនវិស័យជួយប្រជាជន ហើយណាមួយគាត់ចង់ជួយប្រជាជនក្នុងតំបន់ប្រតិបត្តិការរបស់ក្រុមហ៊ុន ចង់ជួយប្រជាពលរដ្ឋប្រឈមបញ្ហាសុខភាពឲ្យបានការពារសុខភាពទាំងអស់»។
តាមការគ្រោងទុក ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនឹងពិនិត្យ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋស្រុកអូរយ៉ាដាវ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមករា ឬអាចបន្តប្រសិនតម្រូវការប្រជាពលរដ្ឋមានចំនួនច្រើន៕
ពលករខ្មែរធ្វើការខុសច្បាប់នៅថៃជិត៥ម៉ឺននាក់ត្រូវបានចាប់បញ្ជូនមកកម្ពុជានៅឆ្នាំ២០១៦
របាយការណ៍នគរបាលជាតិ ឲ្យដឹងថា កាលពីឆ្នាំ២០១៦ ពលករខ្មែរធ្វើការខុសច្បាប់នៅប្រទេសថៃ ចំនួនជិត ៥ម៉ឺននាក់ ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនត្រឡប់មកកម្ពុជា វិញ។
របាយការណ៍ដែលដកស្រង់តួលេខរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១៦ បញ្ជាក់ថា មានពលករខ្មែរចំនួនជាង ៥ម៉ឺននាក់ ក្នុងនោះជាង ១ម៉ឺន ៦ពាន់នាក់ជាស្ត្រី និងជាង ៤.២០០នាក់ជាកុមារ ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនត្រឡប់មកប្រទេសកម្ពុជា វិញតាមរថយន្តវ៉ែន កាត់តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។
អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ ត្រូវបានសារព័ត៌មានក្នុងស្រុកដកស្រង់ប្រសាសន៍ថា កន្លងមក មន្ត្រីរបស់លោកបានព្យាយាមកាត់បន្ថយការធ្វើចំណាកស្រុកខុសច្បាប់ តាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់នៅតាមច្រកព្រំដែននានាក្នុងខេត្តបន្ទាយមានជ័យ ប៉ុន្តែលោកថា ការធ្វើចំណាកស្រុកដើម្បីស្វែងរកការងារធ្វើនៅក្រៅប្រទេស គឺជារឿងធម្មតា និងជាសេរីភាពរបស់ពលរដ្ឋ។
ជំរឿនរបស់រដ្ឋាភិបាលថៃ កាលពីឆ្នាំ២០១៥ រកឃើញថា ពលរដ្ឋកម្ពុជា ជាង ៤សែន ៥ម៉ឺននាក់ កំពុងរស់នៅ និងធ្វើការខុសច្បាប់ក្នុងប្រទេសថៃ៕
Passport complaint pays
Cambodian workers at the Poipet border return from Thailand in 2014. Vireak Mai |
Cambodia's Ministry of Labour is preparing passports for 500 Thailand-based workers who last week complained they had still not received documents they allegedly paid for more than two years ago, the ministry said on Tuesday.
The 500 migrants had sent a letter of complaint to a Thai police chief claiming they still did not have their legal documentation despite paying the necessary fees in 2014.
Ministry of Labour representatives originally said the workers had outstanding fees to pay in order to receive the documents, something workers denied. In a statement released on Tuesday, the ministry said that, fearing unscrupulous brokers had cheated the workers, they were now granting them their passports.
Cambodian migrant worker Bun Hour welcomed the news yesterday, saying it would help workers who are routinely arrested by Thai authorities for their lack of documentation.
In the ministry’s statement, spokesman Heng Sour said they are currently in the process of preparing 231,626 passports for Cambodian workers in Thailand. But he warned that workers should pay no more than $27 to the ministry and about $14 to Thai immigration officials. The statement asked workers to contact the ministry if they encounter brokers who ask migrants to pay more.
According to a 2016 Banteay Meanchey police report, Thai officials repatriated 49,987 Cambodians via the Poipet border crossing last year. Poipet police chief Sin Namyong said yesterday that Thailand is deporting workers back to Cambodia “almost every day” for lack of adequate documentation.
Subscribe to:
Posts (Atom)