Monday, November 7, 2016

ពិធីករថៃ ដែលប្រើឱ្យអ្នកជិះម៉ូតូ សំពះសុំទោសរថយន្តខ្លួន ត្រូវក្រុមហ៊ុន បញ្ឈប់ការងារ     


ថៃ៖ តារាសម្តែងនិងជាពិធីករថៃ ដែលបានប្រើអំពើហឹង្សា លើអ្នកជិះម៉ូតូនិងប្រើឱ្យសំពះ រថយន្តខ្លួននោះ ត្រូវបានក្រុមហ៊ុនទូរទស្សន៍ បញ្ឈប់ពីការងារ ។
ព័ត៌មាន Gossip Thai បានឱ្យដឹងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦នេះថា ពិធីករថៃឈ្មោះ Nott Akaranat  បានល្បីក្នុងបណ្តាញសង្គម ក្នុងរយៈពេល១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបុរសរូបនេះ បង្ហាញអកប្បកិរិយាមិនសមរម្យ នៅទីសាធារណៈដោយអូសបុរសម្នាក់ ដែលជិះប៉ះរថយន្តខ្លួន ឱ្យមកសំពះរថយន្ត ហើយនិយាយខ្លាំងៗ ដូចកម្រោលចូល ។ ក្រោយទទួលការរិះគន់ខ្លាំង ព្រោះវីដេអូត្រូវបានចែកចាយ លោក Nott Akaranat  ត្រូវក្រុមហ៊ុនគឺទូរទស្សន៍ GMN TV បញ្ឈប់ពីការងារ ចាប់ពីថ្ងៃនេះតទៅ ។
ទូរទស្សន៍ GMN TV សម្រេចលុបកុងត្រាគឺ Akaranat លែងជាពិធីករនិងជាតារាសម្តែង របស់ខ្លួនចាប់ពីថ្ងៃទី៧ ខែវិច្ឆិកានេះ ព្រោះទង្វើររបស់ Akaranat គឺជាគំរូមិនល្អ សម្រាប់យុវជន និងសង្គមជាតិ តាមគោលការណ៍ក្រុមហ៊ុន គឺមិនគាំទ្រទង្វើរមិនគប្បី។
វីដេអូដែលត្រូវថតបាន និងរងការរិះគន់ខ្លាំង គឺលោក Nott Akaranat បានអូសបុរសម្នាក់ ដែលជិះម៉ូតូមកប៉ះរថយន្ត ទំនើបរបស់ខ្លួន ហើយស្រែកគំហក សួរផងវាយផងថា “ប្រញាប់ទៅណា? ហេតុជិះមកប៉ះ ?ប៉ះបែបនេះហើយ ហេតុអីបានរត់? និងឱ្យមកសំពះសុំទោស រថយន្តទៀតផង ។
Nott Akaranat បានសូមទោសសាធារណៈជន​ ក៏ដូចជាមប្រិយមិត្តផងដែរ ដោយលើកហេតុផលថា រថយន្តនោះខ្លួនស្រលាញ់ខ្លាំងណាស់ ទើបខឹងទប់អារម្មណ៍មិនបាន ពេលឃើញវាខូចខាត ៕

សហគមន៍​ជម្លោះ​ដីធ្លី​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទោះ​បី​នាយក​រដ្ឋមន្ត្រី​ព្រមាន

ពលរដ្ឋ​សហគមន៍​បុរីកីឡា និង​អ្នក​ភ្នំបាត ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ នា​សហគមន៍​បុរីកីឡា នៅ ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Cheu Sideth


បើ​ទោះ​ជា​មាន​ការ​ព្រមាន​ពី​លោក​នាយក​រដ្ឋមន្ត្រី មិន​ឲ្យ​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដែល​រដ្ឋាភិបាល​អះអាង​ថា ជា​ទម្រង់​នៃ​បដិវត្តន៍​ពណ៌​ក្ដី ក៏​សហគមន៍​ជម្លោះ​ដីធ្លី​តំបន់​បុរីកីឡា និង​ភ្នំ​បាត នៅ​ថ្ងៃ​ទី​៧ វិច្ឆិកា បាន​រៀបចំ​យុទ្ធនាការ​នេះ​ដូច​លើក​មុនៗ​ដែរ។ សហគមន៍​បាន​ទាមទារ​រក​យុត្តិធម៌ និង​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​ពី​រឿង​បដិវត្តន៍​ពណ៌។

សហគមន៍​បុរីកីឡា និង​សហគមន៍​ភ្នំ​បាត ដែល​ជា​អតីត​អ្នក​បុរីកីឡា​ប្រមាណ ២០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​២៧ នៅ​ក្នុង​មុខ​អគារ​ទី​៥ នៃ​បុរីកីឡា។

សមាជិក​សហគមន៍​ពាក់​អាវ​ពណ៌​ខ្មៅ​កាន់​បដា​ដែល​សរសេរ​ថា «ម្ចាស់​ដី ម្ចាស់​ផ្ទះ ម្ចាស់​ឆ្នោត» បង្ហោះ​ប៉េងប៉ោង​ចម្រុះ​ពណ៌​ដែល​មាន​ចង​ភ្ជាប់​បដា និង​សូត្រ​មន្ត។

នៅ​លើ​បដា​នេះ សហគមន៍​រំពឹង​រក​យុត្តិធម៌ ដោយ​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស មន្ត្រី គ.ជ.ប តំណាង​សហគមន៍​បឹងកក់ មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង និង​ស្វែងរក​អ្នក​រៀបចំ​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី។

ពលរដ្ឋ​សហគមន៍​បុរីកីឡា និង​អ្នក​ភ្នំបាត ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ នា​សហគមន៍​បុរីកីឡា នៅ ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Cheu Sideth RFA/Cheu Sideth

ដោយឡែក​សហគមន៍​បឹងកក់ ខកខាន​មិន​បាន​រៀបចំ​យុទ្ធនាការ​នេះ​ទេ ដោយ​តំណាង​សហគមន៍​បញ្ជាក់​ថា សមាជិក​មួយ​ចំនួន​ជាប់​រវល់​រៀបចំ​ឯកសារ​សម្រាប់​សំណុំ​រឿង​ក្តី​នៅ​តុលាការ និង​ខ្លះ​ទៀត​ឈឺ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ត្រូវ​ធានា​ដាច់ខាត​មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌​កើត​ឡើង​នៅ​កម្ពុជា ដែល​បំផ្លាញ​នូវ​សេចក្ដី​សុខ និង​សន្តិភាព​របស់​ប្រទេស​ជាតិ ហើយ​ត្រូវ​ការពារ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់។

មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត ហៅ​ការ​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ថា​ជា​ការ​រៀបចំ​បដិវត្តន៍​ពណ៌​ប្រឆាំង​រដ្ឋាភិបាល។

អាជ្ញាធរ​បាន​ចាប់​ឃាត់​ខ្លួន និង​បង្ខំ​ឲ្យ​ផ្ដិត​មេដៃ​សន្យា ចំពោះ​អ្នក​ដែល​រៀបចំ និង​ចូលរួម​យុទ្ធនាការ​នេះ។

ទោះ​យ៉ាង​ណា លោកស្រី សរ ស៊ន តំណាង​សហគមន៍​បុរីកីឡា បញ្ជាក់​ថា ការ​ចោទ​របស់​រដ្ឋាភិបាល​ជា​លេស​ដើម្បី​បំបិទ​សិទ្ធិ​សេរីភាព​មិន​ឲ្យ​ពលរដ្ឋ​រិះគន់។ លោកស្រី​បញ្ជាក់​ថា យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ មិន​មែន​ជា​បដិវត្តន៍​ពណ៌​ទេ ពីព្រោះ​ក្រុម​សហគមន៍​លោកស្រី​គ្មាន​ចេតនា​ណា​មួយ ដើម្បី​ផ្ដួល​រំលំ ឬ​ប្រឆាំង​រដ្ឋាភិបាល​ឡើយ៖ «សួរ​ថា​ប្រជាពលរដ្ឋ​ធ្វើ​បដិវត្តន៍​ពណ៌​យ៉ាង​ម៉េច បើ​លុយ​អត់​មាន​ផង អាវុធ​ក៏​អត់ កងទ័ព កង​កម្លាំង​ក៏​អត់​មាន សួរ​ថា​ធ្វើ​បដិវត្ត​អី?»។

លោកស្រី ស៊ន បន្ត​ថា អ្វី​ដែល​សហគមន៍​មាន​ជម្លោះ​ដីធ្លី​រៀបចំ​យុទ្ធនាការ​នេះ គឺ​ទាមទារ​ឲ្យ​ស្ថាប័ន​រដ្ឋ និង​មន្ត្រី​រដ្ឋ​បំពេញ​តាម​តួនាទី​ឲ្យ​ត្រឹមត្រូវ។ លោកស្រី សរ ស៊ន ជឿជាក់​ថា បុគ្គល​ដែល​កំពុង​ជាប់​ឃុំ និង​ត្រូវ​បាន​គេ​សម្លាប់ មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

ប្រធាន​ការិយាល័យ​បច្ចេកទេស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត បញ្ជាក់​ថា ការ​រៀបចំ និង​ចូលរួម​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ដែល​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ហើយ​លោក​មិន​យល់​ថា យុទ្ធនាការ​នេះ​ជា​ទម្រង់​នៃ​បដិវត្តន៍​ពណ៌​នោះ​ទេ។

យុទ្ធនាការ​របស់​សហគមន៍​ជម្លោះ​ដីធ្លី​នៅ​សប្ដាហ៍​នេះ មិន​មាន​អាជ្ញាធរ​មក​រារាំង​ឡើយ ក៏ប៉ុន្តែ​មន្ត្រី​របស់​សាលា​រាជធានី​ភ្នំពេញ ធ្លាប់​លើក​ឡើង​ថា អាជ្ញាធរ​បន្ត​ឃ្លាំ​មើល​ការ​រៀបចំ​យុទ្ធនាការ​នេះ ដើម្បី​ប្រមូល​ភស្តុតាង។

លោកស្រី សរ ស៊ន បង្ហាញ​ជំហរ​ថា នឹង​បន្ត​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​រហូត​ដល់​មាន​ដំណោះស្រាយ៖ «មីង​នឹង​បន្ត​យុទ្ធនាការ​នេះ​ទៀត ទោះ​បី​មាន​ការ​ចាប់​ខ្លួន ទោះ​បី​មាន​ការ​រារាំង​ពី​អាជ្ញាធរ​ខ្លះៗ​ក៏ដោយ ក៏​មីង​នៅ​តែ​ប្រឹងប្រែង​ធ្វើ​ទៅ​ទៀត»៕

Dredging by the numbers

Dredging by the numbers




Analytical figures posted anonymously on the Facebook page of the pro-transparency group Integrity on Saturday estimates that if the UN data on sand exports to Singapore are accurate, Cambodia missed out on about $35 million in potential revenue.

The UN data show that since 2007, some $752 million in sand was imported by Singapore from Cambodia. The Kingdom has only reported about $5 million in exports to the small island nation during the same time period, prompting accusations of corruption and mismanagement in the much-maligned sector.

The $35 million estimate consists of $9 million in royalties, $15 million from tax on exports and about $11 million from tax on profits, the figures say. But the calculation uses several assumptions, including that the price of sand in Cambodia is one fifth of the price of sand in Singapore.

An anonymous contributor to the page characterised the numbers as a way to spark “critical thinking” on the potential for lost state revenue.

Meng Saktheara, spokesman with the Ministry of Mines and Energy, said the ministry had not been aware of the page, but said he had looked into the figures.

The calculation approach as presented “is rightly depicting Cambodia fiscal regime on this business”, he said. It’s a good way to “roughly estimate” potential state revenue, he added, while noting that the data wasn’t perfect.

“Based on my experiences and understanding of the global mining sector, the calculation on that page gives a good indication, although it has so many assumptions,” he said.

Meanwhile, the ministry on Saturday suspended the sand-dredging activities of Udom Seima Company around Koh Kong province’s Koh Smach island after it received a complaint that the company was operating too close to the riverbank, Dith Tina, secretary of state for the Ministry of Mines and Energy, confirmed.
A barge filled with sand travels through Koh Kong province on Saturday. Photo supplied
Following the complaint, the ministry sent officials to check the area and found that the company’s operations were indeed too close to the riverbank, Tina said. “We ordered them to stop,” he said.

The ministry was waiting for a report from its provincial counterpart in Koh Kong to determine whether the company violated the provisions in its licence, he added. Tina also said the ministry had issued a letter to the company to suspend its export activity to review their contract information.

Sun Mala, an activist with the environmental NGO Mother Nature, said that on Thursday and Friday, activists with the organisation and a number of villagers observed Udom Seima was operating too close to a nearby mangrove forest, causing some parts to collapse.

ពលរដ្ឋ​ស្រុក​ព្រែកប្រសព្វ​បារម្ភ​ខ្លាច​សិស្ស​បោះបង់​ការ​សិក្សា​កាន់​តែ​ច្រើន​ដោយសារ​ខ្វះ​សាលា



ពលរដ្ឋ ព្រះសង្ឃ និង​គ្រូបង្រៀន​រស់នៅ​ស្រុក​ព្រែកប្រសព្វ ខេត្ត​ក្រចេះ ព្រួយ​បារម្ភ​ពី​ការ​បោះបង់​ការ​សិក្សា​របស់​សិស្ស​កើន​ឡើង ដោយសារ​ខ្វះ​សាលា​រៀន ឬ​សាលា​នៅ​ឆ្ងាយ​ពី​ផ្ទះ ដែល​ជា​ឧបសគ្គ​ចម្បង​បង្ខំ​ឲ្យ​សិស្សានុសិស្ស​មួយ​ចំនួន​ធំ​សិក្សា​លក្ខណៈ​ផ្សងព្រេង និង​សិស្ស​មួយ​ចំនួន​ប្រឈម​ការ​បោះបង់​ការ​សិក្សា។ អ្នក​ភូមិ​អំពាវនាវ​ជា​ថ្មី​ទៀត​ឲ្យ​ក្រសួង​អប់រំ ឬ​រដ្ឋាភិបាល ពន្លឿន​កសាង​វិទ្យាល័យ​បន្ថែម ដើម្បី​ឆ្លើយតប​តម្រូវ​ការ​របស់​សិស្ស​នៅ​ជនបទ និង​ដើម្បី​កាត់​បន្ថយ​អត្រា​បោះបង់​ការ​សិក្សា​របស់​សិស្ស។

ពលរដ្ឋ​រស់នៅ​ស្រុក​ព្រែកប្រសព្វ សង្កេត​ឃើញ​ថា សិស្សានុសិស្ស​ភាគច្រើន​ដែល​បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់​អនុវិទ្យាល័យ​នោះ គឺ​មាន​តិចតួច​ណាស់​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​បាន ដោយសារ​សាលា​រៀន​នៅ​ឆ្ងាយ​ពី​ផ្ទះ ខ្លះ​ទៀត​ត្រូវ​ឆ្លង​សាឡាង​ទៅ​រៀន​នៅ​ទី​រួម​ខេត្ត​ក្រចេះ។

អ្នក​ភូមិ​អះអាង​ថា ប្រសិន​បើ​ក្រសួង​អប់រំ នៅ​តែ​ព្រងើយ​កន្តើយ​មិន​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​បញ្ហា​ខ្វះខាត​សាលា​ទេ នឹង​បង្ក​ការ​លំបាក​ធ្ងន់ធ្ងរ​ដល់​សិស្ស ហើយ​ពួក​គាត់​មួយ​ចំនួន នឹង​បោះបង់​ការ​សិក្សា​បន្ថែម​ទៀត។


ពលរដ្ឋ​រស់នៅ​ឃុំ​ជ្រោយបន្ទាយ ស្រុក​ព្រែកប្រសព្វ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ វិច្ឆិកា ថា មាន​កត្តា​ជាច្រើន​ដែល​រុញ​ច្រាន​ឲ្យ​សិស្ស​បោះបង់​ការ​សិក្សា មាន​ជាអាទិ៍ កត្តា​ជីវភាព សាលា​រៀន​នៅ​ឆ្ងាយ អគារ​សិក្សា​មិន​គ្រប់គ្រាន់ និង​ខ្វះ​សម្ភារៈ​សិក្សា​ជាដើម។ លោក​ថា បច្ចុប្បន្ន​វិទ្យាល័យ​ក្នុង​ស្រុក​ព្រែកប្រសព្វ មិន​អាច​ឆ្លើយតប​ចំនួន​សិស្ស​ក្នុង​ស្រុក​ទាំងមូល​បាន​ទេ ព្រោះ​ថា​ឃុំ​សោប និង​ឃុំ​ជ្រោយបន្ទាយ មិន​ទាន់​មាន​វិទ្យាល័យ​នៅ​ឡើយ។ ម្យ៉ាង​ទៀត ចំនួន​កូន​សិស្ស​ចេះ​តែ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ លោក​សង្កត់​ធ្ងន់​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ សិស្ស​រាប់​ពាន់​នាក់​រស់នៅ​ឃុំ​ឆ្ងាយ​ដាច់ស្រយាល ប្រឈម​ការ​លំបាក​ធ្វើ​ដំណើរ​ទៅ​វិទ្យាល័យ​ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ចាប់​ពី​ជិត ១០​គីឡូម៉ែត្រ​ដល់ ៥០​គីឡូម៉ែត្រ ម្យ៉ាង​ផ្លូវ​លំបាក​ធ្វើ​ដំណើរ​ផង៖ «រវល់​ធ្វើ​ស្រែ​ចម្ការ ជួនកាល​គឺ​គាត់​បញ្ឈប់​ការ​សិក្សា​របស់​កូន ហើយ​កូន​អត់​បាន​ទៅ​រៀន​សូត្រ​ទេ។ ជួនកាល​ទៅ មក​ពី​ជីវភាព​ក្រីក្រ​ពេក ម្យ៉ាង​ខ្វះ​សាលា​រៀន​ផង គឺ​ធ្វើ​ឲ្យ​សិស្ស​បោះបង់​ការ​សិក្សា​ច្រើន»។

ព្រះតេជព្រះគុណ យាន សំណាង គង់​នៅ​វត្ត​កែង ឃុំ​ជ្រោយបន្ទាយ មាន​ថេរ​ដីកា​ថា សិស្សានុសិស្ស​ភាគច្រើន​បង្ខំ​ចិត្ត​សិក្សា​បែប​ផ្សងព្រេង មាន​ន័យ​ថា ការ​សិក្សា​របស់​ពួក​គេ​តាម​លទ្ធភាព​របស់​គ្រួសារ ដោយ​ពេល​ខ្លះ​គាត់​ទៅ​សាលា ពេល​ខ្លះ​ទៀត​មិន​ទៅ ហើយ​ការ​សម្រេច​ជោគ​វាសនា​សិក្សា​របស់​ពួក​គេ ក៏​អាស្រ័យ​លើ​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​សិស្ស​ដែរ ខណៈ​ការ​ចំណាយ​លើ​ការ​សិក្សា​របស់​សិស្ស​កាន់​តែ​ខ្ពស់។

ព្រះអង្គ​មាន​ថេរ​ដីកា​បន្ត​ថា សិស្ស​រស់នៅ​ឃុំ​ជ្រោយបន្ទាយ និង​ឃុំ​សោប ដែល​បញ្ចប់​ការ​សិក្សា​អនុវិទ្យាល័យ ត្រូវ​ឆ្លង​សាឡាង​ទៅ​រៀន​នៅ​ទី​រួម​ខេត្ត និង​ទី​រួម​ស្រុក​ព្រែកប្រសព្វ ដើម្បី​សិក្សា​បន្ត​ថ្នាក់​វិទ្យាល័យ និង​ត្រូវ​ចំណាយ​ប្រាក់​ជួល​ផ្ទះ ឬ​ស្នាក់នៅ ធ្វើ​ដំណើរ និង​ចំណាយ​លើ​ការ​សិក្សា។ បញ្ហា​នេះ គឺ​ជា​កត្តា​បន្ទាប់​បន្សំ​ដែល​បង្ខំ​ឲ្យ​សិស្ស​ប្រឈម​បោះបង់​ការ​សិក្សា។ ព្រះតេជព្រះគុណ​កត់​សម្គាល់​ថា ពលរដ្ឋ​នៅ​ជនបទ​ភាគច្រើន​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ច្រើន ដែល​លំបាក​ក្នុង​ការ​ផ្គត់ផ្គង់​កូន​ចៅ​ឲ្យ​បន្ត​ការ​សិក្សា គួបផ្សំ​នឹង​ត្រូវ​រក​ប្រាក់​សង​បង្វិល​ទៅ​ធនាគារ​វិញ​ជាដើម៖ «អាច​និយាយ​ថា គាត់​ជំពាក់​លុយ​អង្គការ​ច្រើន វា​ប្រឈម​នឹង​បញ្ហា​សំណង​ត្រូវ​ការ​រក​សង​ចឹង​លុយ វា​ពិបាក​ទៅ​រៀន​ដែរ ព្រោះ​មួយ​អាទិត្យ​ក៏​ចំណាយ​យ៉ាង​ហោច​ណាស់ ៥​ម៉ឺន​រៀល។ គាត់​អត់​មាន​លទ្ធភាព​ទេ។ ការ​ស្នាក់នៅ​និយាយ​រួម​ទៅ​ថា ទីនេះ​អត់​មាន​សាលា​វិទ្យាល័យ កូន​ត្រូវ​ការ​រៀន​នៅ​ក្រចេះ ឬ​ថ្មគ្រែ។ ចឹង​ត្រូវ​ការ​ជួល​ផ្ទះ​គេ​នៅ មួយ​ឆ្នាំ ២ ទៅ ៤០០​ដុល្លារ»។

អ្នក​ភូមិ​ព្យាករ​ថា យុវជន​រស់នៅ​ស្រុក​ព្រែកប្រសព្វ បច្ចុប្បន្ន​អាច​បន្ត​ការ​សិក្សា​ដល់​កម្រិត​មធ្យម​សិក្សា​មាន​តិចតួច​បំផុត ដ្បិត​ស្រុក​មួយ​នេះ​ឋិត​នៅ​ត្រើយ​ម្ខាង​នៃ​ទន្លេ​មេគង្គ​ប៉ែក​ខាង​លិច​នៃ​ខេត្ត​ក្រចេះ ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ជិត ២០​គីឡូម៉ែត្រ។

ឆ្លើយតប​ការ​លើក​ឡើង​នេះ ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​ក្រចេះ លោក ឡាយ បូរ៉ា ក៏​ទទួល​ស្គាល់​ការ​លំបាក​របស់​សិស្សានុសិស្ស​រស់នៅ​ស្រុក​ព្រែកប្រសព្វ ដែរ។ លោក​បញ្ជាក់​ថា មន្ទីរ​អប់រំ​គ្រោង​នឹង​សិក្សា​ករណី​នេះ ហើយ​ប្រសិន​បើ​រក​ឃើញ​ថា ចំនួន​សិស្ស​កើន​ឡើង​ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ មន្ទីរ​ជំនាញ​នឹង​ស្នើ​ទៅ​ក្រសួង​អប់រំ និង​រាជ​រដ្ឋាភិបាល ដើម្បី​សង់​វិទ្យាល័យ​ក្នុង​ទីតាំង​អនុវិទ្យាល័យ​បច្ចុប្បន្ន។ លោក​ថា ការ​បង្កើត​វិទ្យាល័យ​ត្រូវ​ទាមទារ​ច្រើន ដូចជា​អ្នក​គ្រប់គ្រង គ្រូបង្រៀន សម្ភារៈ​សិក្សា និង​ផ្អែក​តាម​លក្ខណៈ​ស្តង់ដារ​បច្ចេកទេស​ត្រឹមត្រូវ៖ «មន្ទីរ​អប់រំ​បាន​យក​ចិត្ត​ទុក​ដាក់​គិតគូរ​ហើយ ប៉ុន្តែ​មិន​ទាន់​ចេញ​លទ្ធផល។ សូម្បី​តែ​ក្រុម​ការងារ​ថ្នាក់​ជាតិ ក៏​លោក​ចុះ​ជួយ​ហើយ​ដែរ។ ប៉ុន្តែ​វា​មិន​ដូច​ចិត្ត​ប្រជាពលរដ្ឋ​ដែល​ចង់​បាន​ភ្លាមៗ​ទេ ព្រោះ​គេ​គិត​ពី​ស្តង់ដារ ពី​ទំហំ​ការងារ​ដែល​យើង​អាច​បើក​បាន កុំ​ឲ្យ​ខាត​ច្រើន​ពេក បើ​ធ្វើ​សាលា​ទុក​ចោល»។

ប្រធាន​ស្តីទី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី មាន​ប្រសាសន៍​ថា ប្រសិន​បើ​ពលរដ្ឋ​មាន​បញ្ហា​ខ្វះ​សាលា​រៀន ពលរដ្ឋ​អាច​ផ្ដិត​មេដៃ​ប្ដឹង​ទៅ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដើម្បី​ឲ្យ​សមាគម​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ។ អ្នកស្រី​មើល​ឃើញ​ថា បញ្ហា​ខ្វះ​សាលា​រៀន គឺ​ជា​ប្រធានបទ​ដដែលៗ ដែល​ទាមទារ​ឲ្យ​ក្រសួង​អប់រំ យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ជា​បន្ទាន់ ដើម្បី​ទប់ស្កាត់​អត្រា​បោះបង់​ការ​សិក្សា​របស់​សិស្ស៖ «ខ្ញុំ​សំណូមពរ​ដល់​រដ្ឋាភិបាល​ដែរ កុំ​គិត​បណ្តោយ​ឲ្យ​អត់​មាន​សាលា​រៀន​បន្ត​ទៀត ព្រោះ​នេះ​ជា​សារ​មួយ​ដែល​ធ្វើ​ឲ្យ​វិស័យ​អប់រំ​ដើរ​ថយ​ក្រោយ»។

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា ក្រសួង​អប់រំ គួរ​តែ​ពង្រីក​វិទ្យាល័យ​នៅ​ឃុំ ឬ​សង្កាត់​ណា​ដែល​ជា​តំបន់​អាទិភាព ឬ​គ្រប់​ឃុំ-សង្កាត់​ទាំងអស់ គ្រប់​តំបន់ ដើម្បី​កាត់​បន្ថយ​អត្រា​បោះបង់​ការ​សិក្សា​របស់​សិស្ស​ផ្អែក​តាម​កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​ក្រសួង​អប់រំ។ លោក​សង្កត់​ធ្ងន់​ថា កត្តា​ខ្វះ​សាលា​រៀន គឺ​ជា​ប្រភព​នៃ​ការ​បោះបង់​ការ​សិក្សា និង​ជា​ប្រភព​នៃ​ភាព​ក្រីក្រ​រយៈពេល​វែង បង្ក​ប៉ះពាល់​ដល់​សង្គម​ធ្ងន់ធ្ងរ ដែល​នឹង​អាច​ធ្វើ​ឲ្យ​យុវជន​ទាំងនោះ​ធ្លាក់​ខ្លួន​ប្រើប្រាស់​គ្រឿង​ញៀន ជាដើម។
កុមារ​រស់នៅ​ក្នុង​ភូមិ​កែង ឃុំ​ជ្រោយបន្ទាយ ស្រុក​ព្រែកប្រសព្វ សិក្សា​ភាសា​អង់គ្លេស​ពី​ព្រះសង្ឃ​នៅ​វត្ត​កែង កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA/Men Sothyr
លោក សន ជ័យ យល់​ថា ក្រសួង​អប់រំ ត្រូវ​ប្រាកដ​ថា​មាន​វិធានការ​ជាក់លាក់ ចំពោះ​សាលា​នៅ​ជនបទ ដោយ​បង្កើត​ឲ្យ​មាន​អនុវិទ្យាល័យ និង​វិទ្យាល័យ​នៅ​ជាមួយ​គ្នា ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ និង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​សិស្សានុសិស្ស ដែល​ធានា​ថា​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​ទទួល​បាន​សេវា​អប់រំ​ប្រសើរ តាម​រយៈ​បង្កើត​តម្រូវ​ការ​អាទិភាព​ដល់​តំបន់​ណា​ជួប​ការ​លំបាក និង​មាន​ចំនួន​សិស្ស​ច្រើន៖ «ខ្វះ​សាលា ខ្ញុំ​ថា​គឺ​ជា​បញ្ហា​បន្ទាន់​មួយ​ដែល​ត្រូវ​ដោះស្រាយ។ ដោះស្រាយ​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​សិស្ស​រៀន​បាន​បន្ត​ទៀត​ថ្នាក់​វិទ្យាល័យ គឺ​រួម​ចំណែក​ទប់ស្កាត់​អត្រា​នៃ​ការ​បោះបង់​ការ​សិក្សា។ តំបន់​ជនបទ​ដាច់ស្រយាល​យ៉ាង​ហោច​ណាស់​មួយ​ឃុំ ឬ​ក៏​ពីរ​ឃុំ​មាន​វិទ្យាល័យ​មួយ​ដែរ»។

ស្រុក​ព្រែកប្រសព្វ មាន​ពលរដ្ឋ​រស់នៅ​ជាង ៧​ម៉ឺន​នាក់ (៧១.៣១៣​នាក់) ស្មើ​នឹង​ពលរដ្ឋ​ជាង ១​ម៉ឺន ៥​ពាន់​គ្រួសារ (១៥.១៩៧​គ្រួសារ) ក្នុង​ឆ្នាំ​២០១៥។

ស្ថិតិ និង​សូចនាករ​អប់រំ​ខេត្ត​ក្រចេះ ក្នុង​ឆ្នាំ​២០១៤-២០១៥ ក្នុង​ស្រុក​ព្រែកប្រសព្វ បង្ហាញ​ថា ស្រុក​ព្រែកប្រសព្វ មាន​វិទ្យាល័យ​ចំនួន​២ ហើយ​មាន​សិស្ស​សិក្សា​ចំនួន​ជាង ១.៧០០​នាក់ (១.៧៤០​នាក់) មាន​អនុវិទ្យាល័យ​ចំនួន​៧ មាន​សិស្ស​សិក្សា​ចំនួន​ជាង ១.៥០០​នាក់ (១.៥៣៧​នាក់) និង​មាន​សាលា​បឋម​សិក្សា​ចំនួន​៤៤ ដែល​មាន​សិស្ស​ចំនួន​ជិត ១​ម៉ឺន ៤​ពាន់​នាក់ (១៣.៦២៥​នាក់)៕

ពលរដ្ឋ​ស្រុក​មង្គលបូរី​ត្អូញត្អែរ​ពី​បញ្ហា​សុខភាព​ដោយសារ​ក្រុមហ៊ុន​ដឹក​សំរាម​ចាក់​ក្បែរ​ភូមិ



ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​នៅ​ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ រិះគន់​អាជ្ញាធរ​មូលដ្ឋាន​ថា​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម ដឹក​សំរាម​យក​ទៅ​ចាក់​ក្បែរ​ផ្ទះ​អ្នក​ស្រុក​ប៉ះពាល់​សុខភាព​របស់​ពួក​គាត់។ កន្លង​ទៅ អ្នក​ភូមិ​ធ្លាប់​បាន​ស្នើ​ឲ្យ​អាជ្ញាធរ បញ្ឈប់​ក្រុមហ៊ុន​នេះ​កុំ​ឲ្យ​ចាក់​សំរាម​នៅ​តំបន់​ពួក​គាត់​រស់នៅ​ជាច្រើន​លើក​មក​ហើយ តែ​ពុំ​មាន​ដំណោះស្រាយ។

ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​ចោល​សំរាម​នៅ​ស្រុក​មង្គលបូរី កំពុង​ព្រួយ​បារម្ភ​បញ្ហា​ក្លិន​ស្អុយ និង​សត្វ​រុយ​បណ្ដាល​មក​ពី​គំនរ​សំរាម រំខាន​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់។

ពលរដ្ឋ​រស់នៅ​ក្បែរ​ទីកន្លែង​ចោល​សំរាម​នៅ​ភូមិ​ចំការលោក ឃុំ​អូរប្រាសាទ ស្រុក​មង្គលបូរី ថ្លែង​នៅ​ថ្ងៃ​ទី​៧ វិច្ឆិកា ថា ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដឹក​សំរាម ប៉ុន្តែ​មិន​ស្គាល់​ឈ្មោះ បាន​ដឹក​សំរាម​យក​ទៅ​ចោល​នៅ​ជើង​ភ្នំ​ធំ ក្បែរ​ផ្ទះ​របស់​អ្នក​ស្រុក​ចម្ងាយ​ប្រមាណ ២០០​ម៉ែត្រ បាន​បង្ក​ក្លិន​ស្អុយ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គាត់ ជាពិសេស​កុមារ បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​បន្តបន្ទាប់។

អ្នក​ភូមិ​អះអាង​ថា ប៉ះពាល់​ខ្លាំង គឺ​នៅ​ពេល​រថយន្ត​ដឹក​សំរាម​ឆ្លង​កាត់​មុខ​ផ្ទះ​របស់​ពួក​គាត់ ព្រោះ​ផ្លូវ​តូច​ចង្អៀត និង​មាន​ផ្ទះ​មនុស្ស​រស់នៅ​ច្រើន។ អ្នក​ស្រុក​បន្ថែម​ថា កន្លង​ទៅ ពួក​គាត់​ធ្លាប់​ស្នើ​ឲ្យ​អាជ្ញាធរ​ភូមិ និង​ឃុំ ដោះស្រាយ​បញ្ហា​នេះ​ជាច្រើន​លើក​មក​ហើយ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​ឡើយ៖ «ជាទូទៅ​ឲ្យ​តែ​ពេល​ខ្ញុំ​ហូប​បាយ​ថ្ងៃ ដឹង​តែ​ដឹក​សំរាម​មក​ហើយ។ ពេល​ឡាន​ទៅ​ហួស​ប្រហែល ៥​ម៉ែត្រ ស្អុយ​ខ្លាំង​នៅ​ពី​ក្រោយ​ឡាន។ ចៅ​ខ្ញុំ​តូចៗ​ឈឺ​ជាច្រើន​នាក់ ទើប​មក​ពី​ព្យាបាល​នៅ​សៀមរាប ទេ។ ដឹក​សំរាម​មក​ម្ដងៗ​និយាយ​ពី​ស្អុយ ហើយ​រោម​ដូច​ឃ្មុំ។ ខ្ញុំ​ពិបាក​ណាស់​ហូប​បាយ​ថ្ងៃ​ក៏​មិន​បាន ដេក​ក៏​មិន​បាន ដោយសារ​រុយ​រោម»។
អ្នក​ភូមិ​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រមាណ ៤០០​គ្រួសារ​នៅ​ក្នុង​ឃុំ​អូរប្រាសាទ ស្រុក​មង្គលបូរី។

ឆ្លើយតប​នឹង​បញ្ហា​នេះ មេ​ឃុំ​អូរប្រាសាទ លោក ខាវ រឹន ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ដឹក​សំរាម​យក​ទៅ​ចាក់​ចោល​ក្បែរ​ផ្ទះ​ពលរដ្ឋ​មែន ប៉ុន្តែ​លោក​មិន​ស្គាល់​ឈ្មោះ​ក្រុមហ៊ុន​ដូច​គ្នា ដែល​បាន​ដឹក​សំរាម​ទៅ​គរ​ចោល​នៅ​ជើង​ភ្នំ​ធំ ភូមិ​ចំការលោក ពិត​ជា​ប៉ះពាល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ខ្លះ​ប្រាកដ​មែន។
គំនរ​សំរាម​ដែល​ក្រុមហ៊ុន​ដឹក​យក​ទៅ​ចាក់​នៅ​ជើង​ភ្នំ​ធំ ភូមិ​ចំការលោក ឃុំ​អូរប្រាសាទ ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
លោក​បញ្ជាក់​ថា កន្លង​ទៅ លោក​ធ្លាប់​លើក​រឿង​នេះ​ទៅ​អាជ្ញាធរ​ស្រុក ដើម្បី​ពិនិត្យ និង​រក​ទីតាំង​ថ្មី​រួច​មក​ហើយ ប៉ុន្តែ​អភិបាល​ស្រុក​ពុំ​ទាន់​សម្រេច​ជា​ផ្លូវ​ការ​ថា​យ៉ាង​ណា​នៅ​ឡើយ៖ «ថ្ងៃ​មុន​ថ្នាក់​ស្រុក​គាត់​ប្រាប់​ខ្ញុំ​ដែរ ថា​គេ​នឹង​ឲ្យ​អ្នក​ដឹក​សំរាម​ទៅ​ចាក់​នៅ​កន្លែង​ថ្មី ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ទុក​ដាក់​សំរាម​បាន​ល្អ»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​កម្មវិធី​បរិស្ថាន និង​សុខភាព នៃ​អង្គការ​សេដាក (CEDAC) លោក គាម មករាឌី មាន​ប្រសាសន៍​ថា ក្លិន​ស្អុយ​ពី​គំនរ​សំរាម​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ដង្ហើម​របស់​មនុស្ស ជាពិសេស​គឺ​កុមារ។ ក្រៅ​អំពី​នេះ លោក​ពន្យល់​ថា សត្វ​រុយ​ក៏​ជា​បញ្ហា​សំខាន់​នាំ​មេរោគ​ពី​គំនរ​សំរាម ទៅ​ចម្លង​ដល់​ប្រជាពលរដ្ឋ​តាម​រយៈ​ទំ​លើ​ចំណី​អាហារ​ដែល​បរិភោគ។ លោក​ថា ករណី​នេះ​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​បញ្ឈប់​ក្រុមហ៊ុន​នេះ ឬ​រក​ទីតាំង​ថ្មី​ដែល​ពុំ​មាន​មនុស្ស​រស់នៅ​សម្រាប់​ចាក់​សំរាម​ជា​បន្ទាន់៖ «បាទ! មិន​អ៊ីចឹង​ទេ ត្រូវ​គ្រប់គ្រង​សំរាម​ឲ្យ​បាន​ល្អ គឺ​ដាក់​គ្រប​ឲ្យ​បាន​ជិត កុំ​ឲ្យ​សំរាម​មាន​ក្លិន​ចេញ​ក្រៅ។ ហើយ​ប្រសិន​បើ​កន្លែង​ចាក់​សំរាម​ជា​កន្លែង​កែច្នៃ​ត្រឹមត្រូវ មាន​ប្រសិទ្ធភាព វា​ក៏​កាត់​បន្ថយ​ការ​រំខាន​ការ​ចម្លង​មេរោគ​បាន​ខ្លះ​ដែរ»។

ក្រុមហ៊ុន​ឯកជន​ធ្វើ​អាជីវកម្ម​ដឹក​សំរាម​នេះ អ្នក​ភូមិ​ឲ្យ​ដឹង​ថា ម្ចាស់​ឈ្មោះ ពៅ ដំណើរ​ការ​ប្រមាណ ៥​ឆ្នាំ​ហើយ។ ជាទូទៅ ក្រុមហ៊ុន​នេះ​ដឹក​សំរាម​ពី​ផ្សារ​មង្គលបូរី និង​ផ្សារ​អូរស្ងួត ក្នុង​ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ ហើយ​យក​ទៅ​ចោល​ក្នុង​ទីតាំង​តែ​មួយ គឺ​នៅ​ជើង​ភ្នំ​ធំ ឃុំ​អូរប្រាសាទ៕

រដ្ឋបាល​ព្រៃ​ឈើ​យក​ដើម​គ្រញូង​ដែល​មន្ត្រី​អាជ្ញាធរ​អប្សរា​កាប់​រំលំ​រក្សា​ទុក​បណ្ដោះអាសន្ន

ក្រុម​រដ្ឋបាល​ព្រៃ​ឈើ​កំពុង​តម្រៀប​កំណាត់​ឈើ​គ្រញូង​អាយុ​ជាង ២០០​ឆ្នាំ ដែល​ត្រូវ​មន្ត្រី​អាជ្ញាធរ​អប្សរា​កាប់​រំលំ​នៅ​ក្នុង​តំបន់​អង្គរធំ រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​បន្ទាយស្រី ខេត្ត​សៀមរាប ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth


ករណី​មន្ត្រី​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃ​ឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​របស់​អាជ្ញាធរ​អប្សរា កាប់​រំលំ​ឈើ​គ្រញូង​មួយ​ដើម​មាន​អាយុ​ជាង ២០០​ឆ្នាំ​នៅ​ក្នុង​ឧទ្យាន​អង្គរធំ​នោះ នៅ​តែ​ជា​រឿង​ដ៏​ក្តៅ​គគុក ធ្វើ​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំងក្លា​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​នគរក្រៅ ព្រម​ទាំង​មជ្ឈដ្ឋាន​ជាច្រើន​ទៀត​ដែល​លេង​តាម​បណ្ដា​សង្គម​ហ្វេសប៊ុក (Facebook) ផង។

មន្ត្រី​ជំនាញ​ផ្នែក​ការពារ​ព្រៃ​ឈើ ឲ្យ​ដឹង​ថា ច្បាប់​បាន​ចាត់​ទុក​ឈើ​គ្រញូង​ជា​ឈើ​កម្រ ហើយ​មាន​តម្លៃ ប្រសិន​បើ​ជន​ណា​កាប់​បំផ្លាញ គឺ​អាច​នឹង​ត្រូវ​ច្បាប់​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី ៥ ទៅ ១០​ឆ្នាំ ព្រម​ទាំង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​ទៅ ១០០​លាន​រៀល។

មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​មន្ទីរ​បរិស្ថាន កំពុង​ធ្វើ​កំណត់​ហេតុ​សាក្សី ដើម្បី​ចងក្រង​ជា​ឯកសារ​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ធ្វើ​ការ​សម្រេច​ចិត្ត​ទៅ​លើ​ករណី​ដែល​មន្ត្រី​អាជ្ញាធរ​អប្សរា អារ​រំលំ​ឈើ​គ្រញូង​មួយ​ដើម​ដែល​មាន​អាយុ​ជាង ២០០​ឆ្នាំ ក្នុង​ឧទ្យាន​អង្គរធំ​នោះ ថា​តើ​គួរ​តែ​បញ្ជូន​សំណុំ​រឿង​ទៅ​កាន់​ទៅ​តុលាការ ឬ​ក៏​យ៉ាង​ណា?

នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​បន្ទាយស្រី គឺ​លោក ម៉ុង ប៊ុនលីម។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​វិច្ឆិកា ថា មន្ត្រី​របស់​លោក​ដែល​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន ព្រម​ទាំង​កម្លាំង​យោធា​ខ្លះ បាន​នាំ​យក​ឈើ​គ្រញូង​មុខ​កាត់​ទំហំ ៩​តឹក និង​កម្ពស់ ១៥​ម៉ែត្រ​នោះ ទៅ​រក្សា​ទុក​ជា​បណ្ដោះអាសន្ន​ហើយ​កាល​ពី​រាត្រី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា។ លោក ម៉ុង ប៊ុនលីម បញ្ជាក់​ថា មន្ត្រី​របស់​លោក​ក៏​កំពុង​ធ្វើ​កំណត់​ហេតុ​នានា​ជុំវិញ​ការ​កាប់​រំលំ​ដើម​គ្រញូង​អាយុ​ជាង ២០០​ឆ្នាំ នៅ​ក្នុង​ឧទ្យាន​អង្គរធំ​នោះ ដើម្បី​ដាក់​ជូន​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ និង​អាជ្ញាធរ​ខេត្ត​សៀមរាប ឲ្យ​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​បន្ត៖ «ស៊ើប​អង្កេត​នោះ​នឹង​បន្ត​ទៀត កសាង​សំណុំ​រឿង​ដើម្បី​វែក​មុខ​រក​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់»។

កំណាត់​ឈើ​គ្រញូង​អាយុ​ជាង ២០០​ឆ្នាំ ដែល​ត្រូវ​មន្ត្រី​អាជ្ញាធរ​អប្សរា​កាប់​រំលំ​នៅ​ក្នុង​តំបន់​អង្គរធំ ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​បន្ទាយស្រី ខេត្ត​សៀមរាប ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth RFA/Hang Savyouth

កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា អ្នក​ភូមិ​នគរក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ជាច្រើន​នាក់​បាន​ខឹងសម្បា​យ៉ាង​ខ្លាំង ហើយ​លើក​គ្នា​ទៅ​កាន់​កន្លែង​ដើម​គ្រញូង​មួយ​ដើម ដែល​ពួក​គេ​តែងតែ​គោរព​បូជា។ ក្រុម​អ្នក​ភូមិ​ចោទ​ប្រកាន់​មន្ត្រី​ការិយាល័យ​បរិស្ថាន និង​ទេសភាព​វប្បធម៌​របស់​អាជ្ញាធរ​អប្សរា ថា​ជា​អ្នក​អារ​រំលំ​ដើម​គ្រញូង​នោះ ដោយ​មាន​បុរស​ម្នាក់​ឈ្មោះ ចេវ ផល ជា​អ្នក​បញ្ជា។ ចំណែក​មន្ត្រី​អាជ្ញាធរ​អប្សរា​វិញ បាន​ព្យាយាម​ឆ្លើយតប​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ​ដោយ​ការពារ​ខ្លួន។

មន្ត្រី​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា លោក ឡុង កុសល ទទួល​ស្គាល់​ថា ឈើ​គ្រញូង​មួយ​ដើម​នៅ​ក្នុង​ឧទ្យាន​អង្គរធំ​នោះ គឺ​ពិត​ជា​មន្ត្រី​ការិយាល័យ​បរិស្ថាន​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃ​ឈើ ទេសភាព​វប្បធម៌​របស់​អាជ្ញាធរ​អប្សរា កាប់​មែន។ មូលហេតុ​ដែល​កាប់​នោះ ដោយសារ​តែ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា មាន​ជន​ខិលខូច​ទៅ​លួច​កាប់​ជិត​ដាច់​ទៅ​ហើយ។

លោក ឡុង កុសល បង្ហាញ​ការ​ជឿជាក់​ថា មន្ត្រី​អាជ្ញាធរ​អប្សរា​ដែល​ធ្វើ​ការងារ​ផ្នែក​គ្រប់គ្រង​ព្រៃ​ឈើ​នោះ ក៏​មាន​វិជ្ជាជីវៈ និង​មនសិការ​ខ្ពស់​ដែរ មិន​មែន​ឲ្យ​តែ​ឃើញ​ដើម​គ្រញូង ចេះ​តែ​កាប់ៗ​នោះ​ទេ៖ «បើ​ទុក​នៅ​ទីនោះ​ទៀត បើ​ខ្យល់​ខ្លាំង​ដើម​នោះ​ប្រាកដ​ជា​បាក់ ហើយ​បើ​បាក់ មិន​ដឹង​ថា​ត្រូវ​សង្កត់​មនុស្ស ឬ​ក៏​ទ្រព្យ​សម្បត្តិ​សាធារណៈ​អ្វី​ឡើយ»។

លោក ឡុង កុសល បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​ការ​កាប់​រំលំ​រួច គឺ​អាជ្ញាធរ​អប្សរា​បាន​ធ្វើ​លិខិត​ស្នាម​ប្រគល់​ឈើ​នោះ​ទៅ​ឲ្យ​ក្រុមប្រឹក្សា​សង្កាត់​គោកចក ត្រឹមត្រូវ។

ក៏ប៉ុន្តែ​ចៅ​សង្កាត់​ស្ដីទី​នៃ​សង្កាត់​គោកចក អ្នកស្រី យឹម ផល្លី បាន​បដិសេធ​ថា កាល​ពី​មន្ត្រី​អាជ្ញាធរ​អប្សរា​កាប់​ឈើ​គ្រញូង​នោះ មិន​មាន​ប្រាប់​សង្កាត់​ឲ្យ​ដឹង​ទេ។ អ្នកស្រី យឹម ផល្លី បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ គ្មាន​ក្រុមប្រឹក្សា​សង្កាត់​គោកចក ឬ​ក៏​មេ​ភូមិ​ណា​មួយ​បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​សកម្មភាព​កាប់​ឈើ​គ្រញូង​ដោយ​មន្ត្រី​អាជ្ញាធរ​អប្សរា​នោះ​ទេ។

មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ឲ្យ​ដឹង​ថា យោង​តាម​ច្បាប់​គ្រប់គ្រង​ព្រៃ​ឈើ និង​បទបញ្ជា​០២ របស់​រដ្ឋាភិបាល ចុះ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ស្ដីពី​ការ​ទប់ស្កាត់ ការ​បង្ក្រាប ដឹក​ជញ្ជូន ស្ដុក​ទុក និង​នាំ​ចេញ​ឈើ​គ្រញូង បាន​ចាត់​ទុក​ឈើ​ប្រភេទ​នេះ​ជា​ឈើ​កម្រ និង​មាន​តម្លៃ​បំផុត។ ជន​ណា​ដែល​កាប់​ឈើ​គ្រញូង អាច​នឹង​មាន​ទោស​ជាប់​ពន្ធនាគារ​ពី ៥ ទៅ ១០​ឆ្នាំ ព្រម​ទាំង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​ទៅ ១០០​លាន​រៀល។

ទោះ​បី​ជា​យ៉ាង​ណា មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ណា​មួយ​ប្រឆាំង​នឹង​មន្ត្រី​អាជ្ញាធរ​អប្សរា ដែល​ពាក់ព័ន្ធ​នឹង​ការ​កាប់​ដើម​គ្រញូង​នោះ​យ៉ាង​ណា​នៅ​ឡើយ​ទេ៕

លោក ហ៊ុន សែន ថា​បញ្ហា​ពលករ​ចំណាក​ស្រុក​មិន​មែន​មាន​តែ​ពលរដ្ឋ​កម្ពុជា​ទេ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «អគារ​មរតក​តេជោ» នា​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Brach Chev

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា បញ្ហា​ចំណាក​ស្រុក​មិន​មែន​តែ​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ពោល​គឺ​ប្រជាពលរដ្ឋ​ប្រទេស​ដទៃ​ក៏​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដែរ។ ទន្ទឹម​គ្នា​នេះ លោក ហ៊ុន សែន ក៏​បាន​ប្រតិកម្ម​ចំពោះ​អ្នក​ឌឺដង ឬ​អ្នក​ផ្លែផ្កា​ដាក់​ឲ្យ​លោក​ថា ការ​អំពាវនាវ​របស់​មេ​ដឹកនាំ​ភូមា ឲ្យ​ពលករ​របស់​ខ្លួន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​នោះ មិន​មាន​ប្រសិទ្ធភាព​ឡើយ។ រីឯ​សង្គម​ស៊ីវិល ថា កម្ពុជា មិន​គួរ​ប្រៀបធៀប​ជាមួយ​ប្រទេស​ភូមា ដែល​ទើប​តែ​ផ្លាស់ប្ដូរ​របប​ឡើយ ហើយ​កម្ពុជា គួរ​តែ​ព្យាយាម​បង្កើត​ទីផ្សារ​ការងារ និង​មុខ​របរ​ក្នុង​ស្រុក​បន្ថែម​ទៀត ដើម្បី​កាត់​បន្ថយ​ចំណាក​ស្រុក។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ការពារ​ខ្លួន​ជុំវិញ​រឿង​ដែល​គេ​រិះគន់​បញ្ហា​ពលរដ្ឋ​ខ្មែរ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ជា​បន្តបន្ទាប់ ក្រោម​របប​គ្រប់គ្រង​របស់​លោក​ជាង ៣០​ឆ្នាំ ខណៈ​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ភូមា អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ហាក់​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រជាពលរដ្ឋ​របស់​ខ្លួន ដោយ​អំពាវនាវ​ឲ្យ​ពលករ​ភូមា ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ត្រឡប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​កំណើត​វិញ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា លោក ហ៊ុន សែន បាន​ប្រាប់​ឲ្យ​អ្នក​រិះគន់​លោក ប្រហែល​សំដៅ​លើ​គណបក្ស​ប្រឆាំង ឲ្យ​កាប់​ថ្ម​ចំណាំ​មើល​ថា តើ​ពលករ​ភូមា ប្រមាណ ២​លាន​នាក់​នៅ​ក្នុង​ប្រទេស​ថៃ នោះ នឹង​វិល​ត្រឡប់​ទៅ​រក​ការងារ​នៅ​ប្រទេស​កំណើត ដែល​មាន​ប្រាក់​ឈ្នួល​ទាប​ដែរ​ឬ​យ៉ាង​ណា?៖ «នៅ​ពេល​ដែល​លោក​ជំទាវ អ៊ុងសាន ស៊ូជី ប្រើ​ពាក្យ​ថា តោះ! ទៅ​ផ្ទះ​វិញ នៅ​ខាង​ក្រុម​ខាង​នេះ គេ​បង្ហោះ​រូប​ខ្ញុំ​ថា ទៅ​យើង ទៅ​ប្រទេស​ថៃ រក​ការងារ​ធ្វើ ដាក់​ផ្លែ​ឲ្យ​ខ្ញុំ។ ប៉ុន្តែ​ឥឡូវ​សូម​កាប់​ថ្ម​ចំណាំ​រង់ចាំ​មើល​ទៅ តើ​កម្មករ​នៅ​មីយ៉ាន់ម៉ា ត្រឡប់​ទៅ​ប្រទេស​វិញ​ឬ​ក៏​អត់? កុំ​ទាន់​ជឿ​ខ្ញុំ ត្រូវ​ចាំ​អង្កេត​មើល​ទៅ ឬ​មិន​ទៅ»។


លោក ហ៊ុន សែន ពន្យល់​ថា មាន​ហេតុផល​ពីរ​យ៉ាង​ដែល​ពលករ​ភូមា មិន​អាច​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ដោយសារ​ខ្វះខាត​ការងារ និង​ប្រាក់​ខែ​ទាប។ ថ្វីត្បិតតែ​គេ​កំពុង​រិះគន់​រឿង​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ក្តី លោក ហ៊ុន សែន នៅ​តែ​មាន​គម្រោង​បញ្ជូន​ពលករ​កម្ពុជា ទៅ​ធ្វើ​ការ​នៅ​ប្រទេស​មួយ​ចំនួន​ទៀត ដូចជា​អារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia) គុយវ៉េត (Kuwait) កាតារ (Qatar) និង​ប្រទេស​ដទៃ​ទៀត​ស្ថិត​នៅ​ឈូង​សមុទ្រ​ពែក ហើយ​ប្រទេស​សិង្ហបុរី កំពុង​តែ​សាកល្បង។ ទន្ទឹម​គ្នា​នេះ លោក ហ៊ុន សែន បន្ថែម​ថា ចំពោះ​បញ្ហា​ការងារ​នោះ មិន​មែន​តែ​កម្ពុជា ទេ​ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​នោះ ប្រទេស​មួយ​ចំនួន​ទៀត​ក៏​ដូចជា​កម្ពុជា ដែរ៖ «ប្រជាពលរដ្ឋ​ថៃ បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដូចជា​កូរ៉េ​ខាង​ត្បូង និង​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​មាន​តម្លៃ​ពលកម្ម​ខ្ពស់ រីឯ​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ដែល​មាន​តម្លៃ​ពលកម្ម​ទាប ពួក​គេ​ត្រូវ​ការ​កម្លាំង​ពលករ​ពី​ប្រទេស​ជិត​ខាង​ដូចជា មីយ៉ាន់ម៉ា និង​ប្រទេស​កម្ពុជា ជាដើម។ ពលរដ្ឋ​ហ្វីលីពីន ជាង ១០​លាន​នាក់ បាន​ចេញ​ទៅ​រក​ការងារ​នៅ​ក្រៅ​ប្រទេស។ បច្ចុប្បន្ន ប្រជាពលរដ្ឋ​ហ្វីលីពីន ធ្វើ​ការ​នៅ​កម្ពុជា មាន​ប្រមាណ ១​ម៉ឺន​នាក់»។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា មាន​ប្រសាសន៍​ថា លោក​ឯកភាព​ថា ប្រទេស​ណា​ក៏​មាន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​គេ​ផ្សេងៗ​ដែរ ប៉ុន្តែ​ពលករ​ប្រទេស​គេ​មិន​មែន​ធ្វើ​ចំណាក​ស្រុក​ដោយ​បង្ខំ​ចិត្ត​ឡើយ គឺ​ជា​ជម្រើស ហើយ​ប្រជាពលរដ្ឋ​គេ​ទៅ​ធ្វើ​ការ​ក្នុង​ឋានៈ​ជា​ពលករ​ជំនាញ ឬ​អ្នក​គ្រប់គ្រង​តែ​ម្តង ខុស​ឆ្ងាយ​ពី​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ក្នុង​ឋានៈ​ជា​ពលករ​ប្រើ​កម្លាំង និង​ទទួល​បាន​ប្រាក់​ខែ​ទាប ហើយ​ងាយ​រងគ្រោះ។ លោក មឿន តុលា បន្ត​ថា រដ្ឋាភិបាល​ក៏​មិន​គួរ​ប្រៀបធៀប​ប្រទេស​កម្ពុជា ជាមួយ​នឹង​ប្រទេស​ភូមា ដែល​ទើប​តែ​ផ្លាស់ប្ដូរ​ពី​របប​គ្រប់គ្រង​ដោយ​យោធា​មក​ជា​របប​ប្រជាធិបតេយ្យ​ថ្មីៗ​នេះ​ឡើយ៖ «ថៃ គេ​មាន​ទៅ​ធ្វើ​ការ​នៅ​អឺរ៉ុប នៅ​ហុងកុង ជាដើម តែ​គេ​ទៅ​របៀប​ជា​គ្រប់គ្រង ដូច​ហ្វីលីពីន ចឹង គឺ​មក​ធ្វើ​ការ​នៅ​ស្រុក​ខ្មែរ​មែន តែ​ភាគច្រើន​ជា​អ្នក​គ្រប់គ្រង។ ម្យ៉ាង​ទៀត អ្នក​នយោបាយ​គួរ​តែ​កុំ​ប្រៀបធៀប​ប្រទេស​ខ្លួន​ឯង​ថយ​ក្រោយ​ដូចជា​ភូមា និង​កម្ពុជា ចឹង​គឺ​ថា​ភូមា ទើប​ផ្លាស់ប្ដូរ​នយោបាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ហ្នឹង។ ដោយឡែក​កម្ពុជា នេះ បាន​ប្ដូរ​របប​នយោបាយ​តាំង​ពី​ឆ្នាំ​៩១ មក។ ដូច្នេះ​កាលណា​ប្រៀបធៀប​ជាមួយ​កម្ពុជា ហាក់​ដូចជា​ទាញ​ខ្លួន​ឯង​មិន​ឲ្យ​ទៅ​មុខ»។

លោក មឿន តុលា បន្ត​ថា ចំពោះ​បញ្ហា​ចំណាក​ស្រុក​នេះ រដ្ឋាភិបាល​គួរ​តែ​ពិចារណា​បង្កើត​មុខ​របរ និង​ការងារ​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន​សម្រាប់​ពលករ​ដែល​អត់​មាន​ជំនាញ ជា​ជាង​បញ្ជូន​ពួក​គាត់ ឬ​ទុក​ឲ្យ​គាត់​បង្ខំ​ចិត្ត​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ដោយសារ​ពួក​គាត់​ងាយ​រងគ្រោះ៖ «សម្រាប់​ឱកាស​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស គួរ​តែ​ផ្តល់​ឱកាស​ឲ្យ​ក្រុម​និស្សិត ឬ​ធនធាន​មនុស្ស​ដែល​ទើប​តែ​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ ដើម្បី​ទៅ​ដក​បទពិសោធន៍​នៅ​ប្រទេស​ផ្សេងៗ»។

កន្លង​ទៅ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ក្រសួង​បាន​បញ្ជូន​ពលករ​ស្រប​ច្បាប់​ចំនួន ៦២​ម៉ឺន​នាក់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ រីឯ​ពលករ​ខុស​ច្បាប់​មាន​ចំនួន ៤០​ម៉ឺន​នាក់ កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី និង​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ប្រទេស​កូរ៉េ។

អង្គការ​សង្គម​ស៊ីវិល ថា​មូលហេតុ​ដែល​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ដីធ្លី និង​កសិកម្ម និង​កង្វះ​ការងារ ដែល​មាន​ប្រាក់​ខែ​សមរម្យ​សម្រាប់​ពលរដ្ឋ​ធ្វើ​ការ​នៅ​ក្នុង​ស្រុក៕

សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៧​ឆ្នាំ​ពី​បទ​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម

រូបឯកសារ៖ លោក ហុង សុខហួរ (ស្តាំ) សមាជិក​ព្រឹទ្ធសភា​គណបក្ស ​សម ​រង្ស៊ី ដែល​មាន​សញ្ជាតិ​បារាំង​ ត្រូវបាន​ប៉ូលិស​នាំ​ខ្លួន​ចូលសាលាដំបូងរាជធានី​ភ្នំពេញ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥។ នៅថ្ងៃច័ន្ទ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ សាលាដំបូង​រាជធានីភ្នំពេញ​បាន​ចេញ​សាលក្រម​កាត់ទោស​លោក ហុង សុខហួរ ឲ្យ​ជួប​ពន្ធនាគារ​រយៈពេល​៧ឆ្នាំ។

លោក ហុង សុខហួរ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​ឆ្នាំ២០១៥ បន្ទាប់​ពី​លោក​បាន​បង្ហោះ​ឯកសារ​មួយ​ស្ដីពី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម​នៅ​លើ​ទំព័រ Facebook របស់​លោក សម រង្ស៉ី ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា​ជា​ឯកសារ​ក្លែងក្លាយ។

ភ្នំពេញ —  សាលា​ដំបូង​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ បាន​សម្រេច​ផ្ដន្ទាទោស​លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស ​សម ​រង្ស៊ី ដែល​មាន​សញ្ជាតិ​បារាំង​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ ចំពោះ​បទល្មើស​ចំនួន​បី​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​ឯកសារ​សាធារណៈ។

លោក ហុង សុខហួរ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​ឆ្នាំ២០១៥ បន្ទាប់​ពី​លោក​បាន​បង្ហោះ​ឯកសារ​មួយ​ស្ដីពី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម​នៅ​លើ​ទំព័រ Facebook របស់​លោក សម រង្ស៊ី ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា​ជា​ឯកសារ​ក្លែងក្លាយ។

ការ​ចាប់​ខ្លួន​លោក ហុង សុខហួរ ធ្វើ​ឡើង​បន្ទាប់ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន ដោយ​ចោទ​ថា លោក ហុង សុខហួរ បាន​ក្លែង​ឯកសារ​សន្ធិ​សញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ថា​ជា​សន្ធិសញ្ញា​រំលាយ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ។

នា​រសៀល​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​នេះ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ បាន​ប្រកាស​សាលក្រម​សម្រេច​ដាក់ទោស​លោក ហុង សុខ​ហួរ ​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៧​ឆ្នាំ​ដោយ​មិន​មាន​ប្រាក់​ពិន័យ ខណៈ​ពេល​ការ​ប្រកាស​នោះមិន​មានវត្តមាន​ជន​ជាប់​ចោទ និង​ក្រុម​មេធាវី។

តុលាការ​ចោទ​ប្រកាន់ លោក ហុង សុខហួរ​ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស ចំនួន​បី​បទល្មើស គឺ​បទ​ក្លែង​ឯកសារ​សាធារណៈ ការ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៦២៩ មាត្រា​៦៣០ និង​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ជូង ជូងី មេធាវី​ការពារ​ក្តី​ឲ្យ​លោក ហុង សុខហួរ។

លោក ជួង ជូងី ប្រាប់​ VOA ​ថា តុលាការ​សម្រេច​សាលក្រម​កាត់​ទោស​កូន​ក្ដី​របស់​លោក​ដោយ​អយុត្តិធម៌ ដោយសារ​ក្នុង​ពេល​សវនាការ​កន្លង​មក​ តុលាការ​មិន​បាន​ប្រើប្រាស់​អ្នក​ជំនាញ និង​ភស្តុតាង​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹងសំណុំ​រឿង​កូន​ក្តី​លោក​មក​ស៊ើប​អង្កេត។

«លទ្ធផល​ចោទ​កូន​ក្តី​ខ្ញុំ​ថា​ក្លែង​សន្ធិ​សញ្ញា ប៉ុន្តែ​អត់​យក​អ្នកណា​ដែល​មាន​ចំណេះ​ដឹង​គួរ​សម​ផ្នែក​សន្ធិសញ្ញា​មក​បំភ្លឺ​នៅ​តុលាការ​ ហើយ​ចោទ​កូន​ក្ដី​ខ្ញុំ​ថា​ប្រព្រឹត្ត​បទ​ល្មើស​តាម​អ៊ីនធឺណិត ប៉ុន្តែ​អត់​បាន​ភ្ជាប់​អ៊ីនធឺណិត​ក្នុង​ពេល​ស៊ើបអង្កេត ហើយ​ក៏​ដូច​ពេល​សវនាការ។ អញ្ចឹងការ​កាត់​ក្ដី​ហ្នឹង​ អត់​អាច​ផ្ដល់​យុត្តិ​ធម៌​ឲ្យ​លោក ហុង​ សុខហួរ បាន​ទេ»។

លោក ជូង ជូងី បន្ថែម​ថា លោក​នឹង​ពិភាក្សា​ជាមួយ​កូន​ក្តី​របស់​លោក​ដើម្បី​ប្ដឹង​មិន​សុខចិត្ត​ទៅ​សាលាឧទ្ធរណ៍​ជា​បន្ត។

VOA មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក​ចៅក្រម រស់ ពិសិដ្ឋ បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

លោក អំ សំអាត ​ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គ​ការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ (Licadho) ប្រាប់ VOA ថា​សវនាការ​លើ​ លោក ហុង សុខហួរ កន្លង​មក ​មាន​ភាព​ខ្វះ​ចន្លោះ​ពាក់ព័ន្ធ​នឹង​ការ​បង្ហាញ​ភស្តុតាង​ដើម្បី​ដោះ​បន្ទុក ដែល​ជាហេតុ​ធ្វើ​ឲ្យ​សាធារណៈ​មតិ​យល់​ឃើញ​ថា​ ការ​ចោទ​ប្រកាន់ និង​ការ​កាត់​ទោស​លើ​លោក ហុង សុខហួរ មិន​មាន​ភាព​យុត្តិធម៌។

«វា​នៅ​ត្រង់​មួយ​ដែល​ចៅ​ក្រម​គាត់​បដិសេធ​ក្នុង​ការ​បង្ហាញ​នូវ​ភស្តុតាង​ដោះ​បន្ទុក​របស់​មេធាវី​របស់​ឯកឧត្តម​ ហុង សុខហួរ​ តាម​ផ្លូវ​ច្បាប់ ​វា​ត្រូវ​តែអនុញ្ញាត​ដើម្បី​ឲ្យ​មាន​ការ​បង្ហាញ​ភស្តុតាង​ដោះបន្ទុក និង​ដាក់​បន្ទុក ដើម្បី​ឲ្យ​ចៅក្រម​លោក​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់ ហើយ​និង​សម្រេច​លើ​សាលក្រម​មួយ​វា​មាន​ភាព​យុត្តិធម៌។ អញ្ចឹង​ឲ្យ​វា​មាន​ការ​ទទួល​យក​បាន​ទាំង​អស់​គ្នា។​ បើសិនជា​មេធាវីមិន​បាន​បង្ហាញ​នូវ​ភស្តុតាង​ដោះ​បន្ទុក​ណាមួយ​គ្រប់គ្រាន់​ទេ អា​ហ្នឹង​ភាព​ខ្វះ​ចន្លោះ​នៃ​ភាព​យុត្តិធម៌ ​វា​ត្រូវ​បាន​បាត់​ទៅ​តាម​ហ្នឹង​ដែរ»។

លោក ហុង សុខហួរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៥ ហើយ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​លោក​ តាំង​ពី​ពេល​នោះ​មក។ ​សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល​ក៏​បាន​ច្រាន​ចោល​ការ​ស្នើសុំ​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​របស់​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៦​កន្លង​ទៅ​ដែរ៕

Voter registration drive falls behind schedule

Voter registration drive falls behind schedule

A woman has her fingerprint taken during the digitised voter registration process at an office in Phnom Penh earlier this year. Hong Menea

Voter registration has fallen far behind schedule over the past two weeks, with enrolment dropping to just 30,000 a day from a target of 100,000, according to official figures, leaving more than 2 million Cambodians at risk of not registering to vote in time.

The new National Election Committee (NEC) has been working since September 1 to re-register people as it rebuilds the national voter list from scratch ahead of the important commune council elections next year. They are scheduled to wrap up the process on November 29.

The committee has said it needs to register about 100,000 people per day to cover all the estimated 9.6 million eligible voters in that time. But its own figures show that no more than 36,000 people have been registered on any of the six days so far this month.

Hang Puthea, spokesman for the NEC, said the drop in registration was a major concern.

“The rains are not over yet, which affects some people’s travels . . . [and] some families have not made it easy for their members to register. Only the head of the family has registered,” Puthea said, explaining that Water Festival celebrations this month would also not help the cause.

He added that the NEC was now trying to get the word out. “We have leased more private radio stations in the provinces and . . . we are reaching out to teacher training centres so they can be the disseminators,” he said.

Registration numbers have fallen rapidly in recent days. In the two weeks from October 24 to Sunday, an average of about 43,500 people registered per day. Yet for the first six days of this month alone, the average drops to 31,800 – with a record low of 27,322 people registering on Sunday.

With about 6.8 million people registered and 23 days of enrollment remaining, the recent average of about 30,000 people per day would only allow the NEC to register about 7.5 million people by November 29 – well short of the objective of 9.6 million.

Preap Kol, head of Transparency International Cambodia, took to Facebook yesterday to appeal for more to be done to speed up registration. He said many people still falsely believed they did not have to register if they voted before.

“The number of people registering is falling by the day, even though about 30 to 40 percent of eligible voters have not registered yet,” Kol wrote. “The total number of people may end up being less than 80 percent if there is no immediate and strong push.”

CNRP spokesman Yim Sovann could not be reached. However, CPP spokesman Sok Eysan said that many countries have much lower voter participation in elections than 80 percent.

“There’s nothing to worry about. Registration is about 70 percent completed, and there are two or three weeks left,” Eysan said. “Some countries vote with only 40 percent [of voters], and that is used officially. So what about us, with 70 or 80 percent?”