ថ្នាក់រៀននៅវិទ្យាល័យមួយនៃទឹកដីអង្គរ
កូនសិស្សកំពុងរៀននៅក្នុងថ្នាក់រៀនប្រក់កៅស៊ូតង់លាយជាមួយស្លឹកដូងនៅអនុវិទ្យាល័យរហាលស្ថិតក្នុងភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាបកាលពីពេលថ្មីៗនេះ។ រូបភាពដែលត្រូវបានចែកចាយបន្តគ្នានៅតាមបណ្តាញសង្គមហ្វេសប៊ុកនេះបានសរសេរថាបច្ចុប្បន្នអនុវិទ្យាល័យរហាលនេះកំពុងខ្វះអគារសិក្សា។ សៀមរាបគឺជាខេត្តដែលមានតំបន់ទេសចរណ៍ដ៏ល្បីល្បាញក៏ប៉ុន្តែទោះយ៉ាងណាស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋជាច្រើនក្នុងខេត្តនេះនៅតែគួរឲ្យសង្វេគ។ រូបថតហ្វេសប៊ុក
No comments:
Post a Comment