ភ្នំពេញ: ប៉ូលិសនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវកំពុងធ្វើការស៊ើបអង្កេតបន្ទាប់ពីមានចោរលួចសម្ភារចុះឈ្មោះបោះឆ្នោតពីការិយាល័យចុះឈ្មោះបោះឆ្នោតនៅឃុំព្រៃល្វាកាលថ្ងៃព្រហស្បតិ៍កន្លងទៅ។
លោក ទប់ រិទ្ធី មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងថាចោរបានកាត់សោដែលចាក់ទ្វារអគារ និងបានលួចយកសម្ភារទាំងអស់ប៉ុន្តែកុំព្យូទ័រយួរដៃសម្រាប់ចុះឈ្មោះដែលបានរក្សាទុកនៅក្រៅការិយាល័យមិនបានបាត់បង់ទេដោយសារតែនៅក្នុងការិយាល័យនេះមិនមានចរន្តអគ្គិសនីដើម្បីបញ្ចូលថ្ម។
ដោយនេះជាករណីដំបូងលោក រិទ្ធី បានឱ្យដឹងថាចោរបានលួចយកម៉ូនីទ័រកុំព្យូទ័រមួយគ្រឿង,កាមេរ៉ាឌីជីថល, ម៉ាស៊ីនស្កេនស្នាមក្រយៅដៃ, USB, ខ្សែ Network និង ដុំសាកថ្មចល័តមួយគ្រឿងតែវាមិនប៉ះពាល់ដល់ដំណើរការចុះឈ្មោះបោះឆ្នោតនោះទេ។
លោកថ្លែងថា៖ «ទិន្នន័យនៅក្នុងកុំព្យូទ័រគឺនៅតែមានសុវត្ថិភាពដដែលខណៈដែលការិយាល័យខេត្តរបស់ គជប បានផ្គត់ផ្គង់ឡើងវិញយ៉ាងឆាប់រហ័សដល់សមភាគីឃុំរបស់ពួកគេ»។
No comments:
Post a Comment