(បន្ទាយមានជ័យ) បុគ្គលិក កាស៊ីណូ (ហ្គោលឌិនក្រោន) ដេកស្លាប់ក្នុងបន្ទប់ស្នាក់នៅ ដោយសារតែគាំងបេះដូង នៅថ្ងៃទី១៦ ខែកញ្ញា ២០១៦ឆ្នាំ នៅក្នុងអាគារស្នាក់នៅបុគ្គលិក នៅផ្លូវដើមពុទ្រាស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក ចាន់ រដ្ឋា មេបញ្ជាការស្តីទីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានអោយដឹងថា ជនរងគ្រោះឈ្មោះ ឈុន ណារ៉ាន់ អាយុ៣៦ឆ្នាំ ជាសន្តិសុខ កាស៊ីណូហ្គោលឌិនក្រោន មានស្រុកកំណើតនៅភូមិស្ទឹងត្រង់ ឃុំស្ទឹងត្រង់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីពិនិត្យសាកសព ហើយរកឃើញថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។ បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារ ដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
No comments:
Post a Comment