ប្រជាកសិករយំបោកខ្លួននៅពេលដែលធ្វើស្រែបានស្រូវហើយបែរជាត្រូវបង្ខំចិត្តលក់ក្នុងតំលៃថោកបំផុត។ គ្មានមធ្យោបាយជ្រើសរើសកោតតែរដ្ឋាភិបាលចេះសំងំធ្វើមិនដឹងមិនឮ ហើយមន្រ្តីខ្លះទៀតឆ្លើយថាគ្មានវិធីដោះស្រាយប្រាប់ទៅអាស៊ីសេរីដោយមិនចេះខ្មាស់អ្នកជិតខាង។បើមិនមានវិធានការអ្វីជាបន្ទាន់ទេប្រជាកសិករមុខតែចំណាកស្រុកច្រើនជាងនេះភាពក្រីក្រ អត់ឃ្លានមុខតែកើតឡើង ប្រទេសដែលធ្លាប់តែឈានមុខផ្នែកកសិកម្មប្រាកដជាឈានថយក្រោយ ទោះជាអស់លោកមន្រ្តីខំកសាងសាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ យ៉ាងណាក៏ដោយក៏គ្មានភាពរីកចំរើន គ្មានធនធានមនុស្សគ្មានសង្ឃឹមថាបានក្លាយទៅជាប្រទេសដែលស៊ីវីល័យក្នុងតំបន់បានដែរ ដោយសារតែកត្តាភាពក្រីក្រដែលកើតចេញពី ការធ្វើស្រែបានស្រូវហើយលក់ទៅវិញក្នុងតំម្លៃថោកសងតែថ្លៃជីមិនគ្រប់នោះឯង។សូមធ្វើការអភិវឌ្ឍន៍ប្រទេសដោយចាប់ផ្តើមពីការ កសាងសមត្ថិភាពខ្ពង់ខ្ពស់ទៅបានទាល់តែជាអ្នកមិនស៊ីអត់ស៊ីឃ្លានមិនខ្វះមុខខ្វះក្រោយ មនុស្សដែលអាចមានជីវភាពធូរធាទៅបានទាល់តែទទួលបានផលកម្រៃសមរម្យពីការប្រឹងប្រែងរបស់ខ្លួន មិនមែនខាតចុងខាតដើមចឹងទេ។ សូមអស់លោកមន្រ្តីជួយដោយយកចិត្តទុកដាក់គិតគូរពួកគាត់ផង(ក្រែងទំពាំងជំនាន់ក្រោយរបស់យើងវាមិនរលួយ)៕
No comments:
Post a Comment