នាង Kob Suvanant Kongying ដែលគេស្គាល់ថានាងផ្កាយព្រឹកត្រូវបានគេទទួលស្គាល់ថាជាតារាសម្តែងស្រីដ៏មានប្រជាប្រិយបំផុតមួយរូបរបស់ថៃហើយល្បីដល់កម្ពុជាក្នុងអំឡុងឆ្នាំ១៩៩០ដល់ឆ្នាំ២០០០។ផ្កាយព្រឹកកើតនៅថ្ងៃទី២២កក្កដាឆ្នាំ១៩៧៨មានបងប្អូន២នាក់ដែលនាងជាបងគេនៅក្នុងគ្រួសារ។ក្រោយចាប់អាជីពជាតារាសម្តែងនាងក្លាយជាតួឯកស្រីនៅក្នុងរឿង Dao Pra Sook ដែលគេស្គាល់នាងថាជាផ្កាយព្រឹកដល់សព្វថ្ងៃ។ ភាពល្បីល្បាញរបស់នាងបានសាយភាយដល់ប្រទេសកម្ពុជាហើយក៏មានអ្នកស្រលាញ់នាងច្រើនដូចគ្នាប៉ុន្តែនៅក្នុងឆ្នាំ២០០៣តារាស្រីរូបនេះត្រូវបានអ្នកកាសែតស្រុកថៃមួយបានចុះផ្សាយដោយស្រង់សំដីរបស់នាងថា Kob Suvanant Kongying អះអាងថាប្រាសាទអង្គរវត្តគឺជាប្រាសាទរបស់ថៃ គ្រានោះហើយធ្វើអោយមហាជនខ្មែរទូរទាំងប្រទេសផ្ទុះកំហឹងយ៉ាងខ្លាំងជាពិសេសក្រុមសិស្សនិស្សិតបាននាំគ្នាធ្វើបាតុកម្មរហូតដល់ដុតស្ថានទូតថៃប្រចាំនៅកម្ពុជាទៀតផង ជាពិសេសសូម្បីស្ថានីយទូរទស្សន៍នាំមុខគេនៅកម្ពុជាក្នុងការចាក់ផ្សាយនារឿង នាជំនាន់នោះក៏ត្រូវបានវាយបំផ្លាញដូចគ្នា។ មួយរយះរឿងរ៉ាវមួយនេះត្រូវបានស្ងប់ស្ងាត់ទៅវិញហើយនាងផ្កាយព្រឹកក៏បានធ្វើការសុំទោសដល់ប្រជាជនកម្ពុជា ទាំងអស់ជាសាធារណះ ចំពោះកំហុសឆ្គងដោយអចេតនារបស់នាងហើយការសុំទោសជាសាធារណះនេះក៏ត្រូវបានសារព័ត៌មានល្បីៗជាច្រើននៅលើពិភពលោកធ្វើការចុះផ្សាយដូចគ្នា។ ប៉ុន្តែក្រណាត់ដែលប្រឡាក់លាងមិនជ្រះមួយនេះបានធ្វើអោយតារាស្រីរូបនេះធ្លាក់ប្រជាប្រិយភាពយ៉ាងខ្លាំងហើយប្រជាជនខ្មែរមិនគាំទ្ររូបនាងដូចកាលពីមុនទៀតទេ រហូតមកដល់ពេលនេះនាងក៏បានរៀបការជាមួយតារាសម្តែងប្រុសម្នាក់និងមានកូនចំនួន២នាក់ផងដែរ។តាំងពីឆ្នាំ២០១០រហូតមកដល់បច្ចុប្បន្នផ្កាយព្រឹកក៏បានបាត់មុខពីសិល្បះតែម្តង៕
No comments:
Post a Comment