Tuesday, November 15, 2016

អ្នក​ចូលរួម​បុណ្យ​អុំទូក​បង្ហាញ​ភាព​រីករាយ​រយៈ​ពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ជាតិ​នេះ                                                  ទិដ្ឋភាព​ព្រះរាជ​ពិធី​បុណ្យ​អុំទូក នៅ​ថ្ងៃ​ចុង​ក្រោយ ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev

នៅ​ថ្ងៃ​ទី១៥ វិច្ឆិកា​នេះ គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ព្រះ​រាជពិធី​បុណ្យ​អុំទូក។ នៅ​ថ្ងៃ​បង្ហើយ​នេះ ទាំង​ក្រុម​កីឡាករ​អុំទូក និង​អ្នក​ចូលរួម​ក្នុង​ពិធី​បុណ្យ​ជាតិ​នេះ បង្ហាញ​ពី​ភាព​សប្បាយ​រីករាយ។
សម្រាប់​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប អកអំបុក និង​សំពះព្រះខែ​នេះ បាន​ដល់​ថ្ងៃ​បញ្ចប់ ក្រោម​ព្រះរាជ​វត្តមាន​ព្រះមហាក្សត្រ យាង​ប្រទាន​រង្វាន់​ដល់​កីឡាករ និង​ប្រទាន​ដាវ​ជ័យ​ដើម្បី​ធ្វើ​ពិធី​ផ្ដាច់ព្រ័ត្រ​បញ្ចប់​ពិធី។       ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី យាង​ទត​ពិធី​ប្រណាំង​ទូក​ថ្ងៃ​ចុង​ក្រោយ ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev


No comments:

Post a Comment