មន្ត្រីរដ្ឋាភិបាលខ្មែរ និងស្ថានទូតកូរ៉េខាងត្បូង រួមគ្នាកាត់ខ្សែបូបើកសម្ពោធស្ថានកុងស៊ុលកូរ៉េខាងត្បូង នៅខេត្តសៀមរាប ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦។ RFA/Hang Savyouth |
កូរ៉េខាងត្បូង ដែលបានភ្ជាប់ទំនាក់ទំនងការទូតជាមួយកម្ពុជា រយៈពេល ២០ឆ្នាំមកហើយ ចង់បង្ហាញថា មិត្តភាពនៃប្រទេសទាំងពីរមិនថយចុះទេ គឺកាន់តែមានកិច្ចសហប្រតិបត្តិការល្អនឹងគ្នាកាន់តែច្រើនវិស័យថែមទៀត។
ការមើលឃើញចំណងមិត្តភាពការទូតជាមួយកម្ពុជា កាន់តែរីកចម្រើននេះ សាធារណរដ្ឋកូរ៉េ បានឈានដល់ការពង្រីកស្ថានកុងស៊ុលនៅតាមតំបន់ បន្ថែមពីលើស្ថានទូតរបស់ខ្លួនដែលកំពុងតែមានស្រាប់នៅក្នុងប្រទេសកម្ពុជា។
ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ដែលតំណាងឲ្យក្រសួងការបរទេសរបស់ខ្លួន បានចូលរួមជាអធិបតីបើកសម្ពោធស្ថានកុងស៊ុលនៅខេត្តសៀមរាប ដែលជាខេត្តល្បីល្បាញខាងទាក់ទាញភ្ញៀវទេសចរបរទេសកាលពីព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ។
មន្ត្រីស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ឲ្យដឹងថា នេះគឺជាស្ថានកុងស៊ុលដំបូងគេបំផុត ដែលបានបើកជាផ្លូវការនៅខេត្តភាគឧត្តររបស់ប្រទេសកម្ពុជា។
អគ្គកុងស៊ុលកូរ៉េ ប្រចាំនៅខេត្តសៀមរាប គឺលោក ប៉ាក សឹងឃ្យូ (Park Seung Gyoo)។ លោកថ្លែងក្នុងឱកាសបើកសម្ពោធជាផ្លូវការនូវស្ថានកុងស៊ុល នៅព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ ថា ចាប់តាំងពី ២ឆ្នាំមុន គឺជនជាតិកូរ៉េខាងត្បូងជាច្រើន បានស្នើសុំឲ្យរដ្ឋាភិបាលបើកស្ថានកុងស៊ុលនៅក្នុងខេត្តសៀមរាប។ លោកជឿជាក់ថា ការបើកស្ថានកុងស៊ុលពេលនេះ គឺពិតជាអាចជួយសម្របសម្រួលបញ្ហានានា ដើម្បីឲ្យមានភាពងាយស្រួលចំពោះជនជាតិកូរ៉េ ដែលកំពុងមករកស៊ី និងធ្វើទេសចរណ៍នៅក្នុងខេត្តសៀមរាប៖ «ខ្ញុំសូមអំពាវនាវដល់ជនជាតិកូរ៉េ ដែលរស់នៅទីនេះទាំងអស់ សូមព្យាយាមរស់នៅ និងធ្វើការប្រាស្រ័យទាក់ទងជាមួយប្រជាជនខ្មែរដោយអំពើល្អ និងយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក»។
ចំណែកឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា លោក គឹម វុន ជីន (Kim Weon Jin) ថ្លែងថា លោកមានជំនឿថា ស្ថានកុងស៊ុលថ្មីនេះ នឹងប្រឹងប្រែងធ្វើការងារឲ្យអស់ពីសមត្ថភាព ដើម្បីនាំទំនាក់ទំនងរវាងកម្ពុជា-កូរ៉េខាងត្បូង ឲ្យកាន់តែរីកចម្រើនខ្លាំងក្លា និងវិសេសវិសាលថែមទៀត។ លោកឯកអគ្គរដ្ឋទូតបញ្ជាក់ថា រយៈពេល ២០ឆ្នាំនៃការទូតកម្ពុជា-កូរ៉េខាងត្បូង គឺមានការរីកចម្រើនរហូតដល់ ៣០០ដង ផ្នែកការទូត និងកិច្ចសហប្រតិបត្តិការ ដែលជាសញ្ញាវិសេសវិសាលសម្រាប់យើងទាំងអស់គ្នា។
ស្ថានកុងស៊ុលរបស់កូរ៉េខាងត្បូង ដែលមានទីតាំងនៅខេត្តសៀមរាប សម្រាប់ជួយសម្របសម្រួលការងារ និងដោះស្រាយបញ្ហានានារបស់ជនជាតិកូរ៉េ ដែលស្នាក់នៅក្នុងខេត្តចំនួន៦ របស់កម្ពុជា មានខេត្តសៀមរាប ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងខេត្តប៉ៃលិន។
រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ លោក ឡុង វិសាលោ មានប្រសាសន៍ថា លោកគាំទ្រចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានប្រឹងប្រែងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបើកស្ថានកុងស៊ុលនៅពេលនេះ។ លោក ឡុង វិសាលោ ចាត់ទុកថា វត្តមានស្ថានកុងស៊ុលកូរ៉េខាងត្បូងនៅក្នុងខេត្តសៀមរាប ពេលនេះ ពិតជាមានសារសំខាន់យ៉ាងខ្លាំង៖ «វាមិនត្រឹមតែពង្រឹងមិត្តភាពកម្ពុជា-កូរ៉េ ប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏ជាការការពារផលប្រយោជន៍ជនជាតិកូរ៉េ ធ្វើឲ្យមានទំនុកចិត្តចូលមកធ្វើទេសចរណ៍ និងរកស៊ីនៅក្នុងកម្ពុជា កាន់តែច្រើនឡើងៗ»។
មន្ត្រីស្ថានទូតកូរ៉េប្រចាំកម្ពុជា ឲ្យដឹងថា បច្ចុប្បន្នមានជនជាតិកូរ៉េខាងត្បូងប្រមាណ ៤០ម៉ឺននាក់ បានមកទស្សនាអង្គរវត្តក្នុងមួយឆ្នាំៗ ហើយមានប្រជាជនកូរ៉េប្រមាណ ២
No comments:
Post a Comment