Sunday, September 18, 2016

វិធីអុជទៀនសម្អាតត្រចៀកដ៏ចម្លែក ត្រូវអ្នកជំនាញព្រមានពីគ្រោះថ្នាក់

(ក្រុងឡុងដ៍) ការអុជទៀនដោតក្នុងរន្ឋត្រចៀកគឺជាជម្រើស ព្យាបាលដែលអះអាងថាមានប្រសិទ្ឋភាពសម្អាតអាចម៍ត្រចៀក ផ្តល់អារម្មណ៍ស្រួលខ្លួន បំបាត់ជំងឺឈឺក្បាលនិងផ្តល់ផាសុកភាពទៀតផង។                ជាមួយនឹងវិធីសាស្រ្តដ៏ចម្លែកនេះ ប្រជាប្រិយភាពរបស់វាបានកើនឡើងយ៉ាងខ្លាំងដែលទៀនកំដៅត្រចៀក ត្រូវបានដាក់លើអនឡាញ រួមទាំងវេបសាយ អាម៉ាហ្សូន និងហាងម្ហូប  Hight Street។                   យ៉ាងណាមិញ វិធីសាស្ត្រសម្អាតត្រចៀក ថ្មីនេះកំពុងប្រឈមមុខនឹងបញ្ហាចម្រូងចម្រាសច្រើន។ កាលពីសប្តាហ៍មុន វេជ្ជបណ្ឌិតប្រចាំទូរទស្សន៍ ដោន ហារភ័រ បង្ខំចិត្តចេញមុខសុំទោសក្រោយពីបានណែនាំវិធីសាស្ត្រនេះ។                                                           ថ្លែងក្នុងកម្មវិធីនាទីសុខភាពរបស់ទូរទស្សន៍ CBC     វេជ្ជះបណ្ឌិតដែលបង្ហាញមុខលើកម្មវិធី This Morning និង Embarrassing Bodies បានណែនាំអតិថិជនម្នាក់ដែលចង់ដម្អាតត្រចៀកសាកល្បងកំដៅទៀនជាជាងការប្រើទឹកសម្អាត។             ក្នុងតំលៃ១០ដុល្លាសម្រាប់មួយគូរ ឈុតសម្ភារទៀនសម្អាតត្រចៀកមានរូបរាងតូចមូលទ្រវែង ប្រហោងក្នុងស្រោបបញ្ឆេះប្រេងប៉ារ៉ាហ្វីនរឺក្រមួនឃ្មុំ ការសម្អាតត្រចៀកម្ខាងមានរយះពេល១០ទៅ១៥នាទី។                ក្រុមជំនាញព្រមានថា វិធីនេះមិនត្រឹមតែគ្រោះថ្នាក់ប៉ុណ្ណោះទេ គឺមានភ័ស្តុតាងតិចតួចបំផុតដែលបញ្ជាក់ថាអុជទៀនសម្អាតត្រចៀកមានប្រសិទ្ឋភាពនោះ៕

No comments:

Post a Comment