Thursday, October 13, 2016

ព្រះមហាក្សត្រ​ថៃ​សោយ​ទិវង្គត​ក្នុង​ព្រះជន្ម​៨៨​ព្រះវស្សា

ព្រះមហាក្សត្រ​ថៃ​សោយ​ទិវង្គត​ក្នុង​ព្រះជន្ម​៨៨​ព្រះវស្សា                 ព្រះមហាក្សត្រ​ថៃ ភូមិបុល អាដុលយ៉ាដេ (Bhumibol Adulyadej) បាន​សោយ​ទិវង្គត​នៅ​ថ្ងៃ​ទី​១៣ តុលា នៅ​ឯ​មន្ទីរពេទ្យ​ស៊ីរីរ៉ាត (Siriraj) ក្នុង​ក្រុង​បាងកក ក្នុង​ជន្មាយុ ៨៨​ព្រះវស្សា។ ព្រះអង្គ​បាន​ឡើង​គ្រងរាជ្យ​អស់​រយៈពេល​ជាង ៧០​ព្រះវស្សា និង​ក្លាយ​ជា​ព្រះមហាក្សត្រ​មួយ​អង្គ​គ្រង​រាជ្យសម្បត្តិ​យូរ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។


ទីភ្នាក់ងារ​សារព័ត៌មាន​អេភី (AP) បាន​ស្រង់​សំដី​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) ដែល​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ព្រះអង្គម្ចាស់ មហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) ព្រះជន្ម ៦៤​ ព្រះវស្សា នឹង​ត្រូវ​គ្រងរាជ្យ​បន្ត​ពី​ព្រះបិតា ដោយ​យោង​តាម​រដ្ឋធម្មនុញ្ញ​ថៃ។ ប៉ុន្តែ​ព្រះអង្គម្ចាស់​មិន​សូវ​មាន​ប្រជាប្រិយ ឬ​ទទួល​បាន​គោរព​ខ្លាំង​ដូច​ព្រះរាជ​បិតា​របស់​ពលរដ្ឋ​ថៃ កាន់​រូបថត​ព្រះមហាក្សត្រ​ថៃ ភូមិបុល អាដុលយ៉ាដេ (Bhumibol Adulyadej) នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៦។ Photo AFP     ទីផ្សារ​ភាគហ៊ុន​របស់​ថៃ បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក។ ចំណែក​ប្រាក់​បាត​ថៃ ក៏​ធ្លាក់​ថ្លៃ​ខ្លាំង​ភ្លាមៗ​មួយ​រំពេច ដោយសារ​ដំណឹង​អំពី​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ៕ព្រះអង្គ​ទេ។

No comments:

Post a Comment