អ្នកលេងទម្ងន់ជើង សេន ប៊ុនថេនបានអោយដឹងថា សម្រាប់កីឡាករវាយក្នុងប្រទេសទម្ងន់ធ្ងន់ ទាល់តែហ្វឹកហាត់អោយដិតដល់ទើបកម្រនឹងសន្លប់ ប៉ុន្តែបើហ្វឹកហាត់មិនដល់ទេងាយសន្លប់ណាស់ ។ កីឡាជើងចាស់និងសំបូរបទពិសោធន៍ សេន ប៊ុនថេន បានអោយដឹងថា សម្រាប់កីឡាករដែលប្រកួតក្នុងប្រភេទទម្ងន់ត្រូវតែហាត់អោយដល់និងទទួលទានអាហារអោយគ្រប់គ្រាន់ទើបឡើងប្រកួតទៅមិនសូវសន្លប់របស់ដៃគូ។ ធម្មតាកីឡាករទម្ងន់ធ្ងន់ពេលចេញអាវុធណាមួយ ធ្ងន់ៗណាស់ដែលងាយធ្វើអោយដៃគូឆាប់សន្លប់ ប្រសិនបើដៃគូហ្វឹកមិនដិតដល់និងមិនសូវស៊ូទ្រាំនឹងទម្ងន់។ សេន ប៉ុនថេន រាល់ការប្រកួតមានការប្រុងប្រយ័ត្នខ្ពស់។ ប្រយ័ត្នរាល់ការចេញដៃរឺជើងរបស់ដៃគូ ព្រោះវានឹងមានបញ្ហាពេលដែលកីឡាករខ្លួនឯងផ្ទាល់ការពារមិនទាន់រឺគេចមិនផុតពីការវ៉ៃរបស់។ ម៉្យាងទៀតបើសិនកីឡាករខ្លួនឯងខ្លាំងក្បាច់អ្វីត្រូវហាត់ស្នៀតនោះអោយខ្លាំងដើម្បីផ្តួលដៃគូព្រោះកីឡាករខ្លួនឯងផ្ទាល់ក៏មានទម្ងន់ដូចគេដែរ។ សេន ប៊ុនថន ជាជើងខ្លាំងទម្ងន់ធ្ងន់សម្រាប់ប្រដាល់គុនខ្មែរ។ យូរៗម្តងកីឡាករជើងចាស់រូបនេះឡើងបញ្ហាញក្បាច់កុនរបស់ខ្លួនអោយអ្នកគាំទ្រខ្លួនបានឃើញផងដែរ។ បើទោះជាមិនសូវឡើងប្រកួតក៏ដោយតែជើងខ្លាំងម្នាក់នេះជាគ្រូបង្វឹកប្រដាល់គុនខ្មែរនៅក្លឹប Prokout Fitness & Fight Center។ ប្រកួតចុងក្រោយរបស់ សេន ប៉ុនថេន ផ្តួលកីឡាករថៃអោយសន្លប់ក្នុងទឹកទី១នៅសង្វៀន CNC៕
No comments:
Post a Comment