Saturday, October 29, 2016

កសិករខេត្តពោធិ៍សាត់ ទាមទារបើកបារាសបាំងផ្លូវដើម្បីអោយឡានឈ្មួញចូលទិញស្រូវ

កសិករនៅឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ស្នើអោយអាជ្ញាធរបើកបារាស រឺរបាំងរាំងរថយន្តដឹកទំនិញធុនធំមិនអោយបើកឆ្លងកាត់ចំនួនបីកន្លែងនៅលើកំណាត់ផ្លូវក្រាលកៅស៊ូចេញពីផ្សារបឹងខ្នារ ឆ្ពោះទៅសាលាឃុំតាលោ។ កសិករថាការដាក់បារាសបិទផ្លូវនេះជាមូលហេតុមួយដែលឈ្មួញលំបាកបើកឡានចូលទិញស្រូវកសិករ ទើបគេទិញស្រូវក្នុងតំលៃថោក។ កសិករដែលធ្វើស្រូវសុមាលី  រឺប្រភេទស្រូវស្រាលរាប់រយហិចតានៅឃុំតាលោ កុំពុងច្រូតកាត់ ប៉ុន្តែខ្វះទីផ្សារ។ កសិករចង់អោយបើកបារាសរយះពេលកន្លះខែ ដើម្បីសម្រួលការចេញចូលទិញស្រូវ។ ជំទប់ទី២ ឃុំតាលោ និងជាកសិករបង្កបង្កើនផលស្រូវសុមាលីជាង១០ហិចតានៅភូមិគោករំលរ គឺលោក សុខវៃ អោយដឹងថា នៅថ្ងៃទី២៨ខែតុលា ថា កសិករកំពុងសម្រុកច្រូតកាត់ ខណះដែលស្រូវទុំពាសពេញស្រែ។ ស្រូវក្នុងរយះពេលនេះបានកាន់តែប្រសើរ ឈ្មួញកណ្តាលថា ចុះទិញទៅឆ្លងកាត់បារាសគេ ត្រូវរើពីរដងដល់រើពីរដងខាតកម្មករគេ ដល់ទិញចុះទៅតាមតំម្លៃហ្នឹងទៅលោកគ្រូ។ ហ្នឹងបញ្ហាមួយហើយ បញ្ហាមួយទៀត គឺស្រូវថោកមែនទែនប្រជាជនសំណូមពរថា អោយបានឡើងបន្តិចមក លឺថារដ្ឋាភិបាលប្រកាសដែរថា អោយទិញតំលៃ៨៤០រៀល តែមិនបាន៨៤០មាន៨២០ជួនកាលបាន៨០០រៀលតាមប្រភេទស្រូវ។ ភ្ជួរឥឡូវជួលគេទាំងអស់ អាត្រាក់បាញ់ថ្នាំ ហើយថ្នាំបាញ់ស្មៅគ្រាន់តែទិញម្នាក់ៗត្អូញថាអស់ ៥០ ទៅ ៦០មឺនហើយ។ ផ្លូវក្រាលកៅស៊ូជនបទប្រវែង១៩គីឡូម៉ែត្រចេញពីផ្សារបឹងខ្នារ ឆ្ពោះទៅឃុំតាលោ មានទំហំទទឹង ៧ម៉ែត្រត្រូវបានស្ថាបនាឡើងដោយក្រសួងអភិវឌ្ឍន៍ជនបទ អាចទ្រទំងន់ឡានត្រឹមចំណុះ១៥តោន។ មេឃុំតាលោ  យ៉ាំយ៉េន បញ្ជាក់ថា កសិករទាំង២០ភូមិ នៃឃុំ តាលោ ចាប់ផ្តើមច្រូតកាត់ហើយ ប៉ុន្តែផ្ទៃដីដាំស្រូវដែលត្រូវច្រូតនេះលោកមិនអាចក្តាប់តួលេខបានទេ។ លោកថា កសិករអាចលក់ស្រូវបានតំលៃចន្លោះពី ៨០០រៀលទៅ៩០០រៀលក្នុងមួយគីឡូក្រាមហើយការដាក់បារាសបាំងផ្លូវកុំអោយឡានធុនធំរបស់ឈ្មួញចូលទិញស្រូវក្នុងឃុំ មិនមែនជាឧបសគ្គទីផ្សារស្រូវកសិករនោះទេចូលមកដឹកក្រោមដាក់ទ្រុងវែងទៅហើយដាក់ស្មើរបារាសអត់អីទេ ប៉ុន្តែកាត់ដាក់សុទ្ធតែមើលទៅដូចដំរីហើយ។ អត់ទេមិនមែនមកពីផ្លូវ អាអត់ផ្លូវហ្នឹងក៏វាថោក នៅស្រុកភ្នំក្រវាញអីដូចតែគ្នា។  អាស៊ីសេរីមិនអាចរកប្រភពទាក់ទងប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ លោក ធីម សុធារ៉ា ដើម្បីសុំការឆ្លើយតប នឹងសំណូមពររបស់កសិករដែលចង់អោយអាជ្ញាធរបើកបារាស ដើម្បីឡានធុនធំអាចចូលទិញស្រូវកសិករបានទេនៅថ្ងៃទី២៨ខែតុលា។ ប៉ុន្តែអភិបាលរងស្រុកបាកាន លោក សែម សាក់សារ៉ាន់ ថា ផ្លូវកៅស៊ូជនបទនេះស្ថិតនៅក្រោមការធានាជួសជុលរបស់ក្រុមហ៊ុនមួយ បន្ទាប់ពីចុះហត្ថលេខាស្ថាបនាផ្លូវមានភ្ជាប់រយះពេលធានា ដូច្នេះលោកយល់ថា ក្រុមហ៊ុនមិនអនុញ្ញាតិអោយបើកបារាសឡើយ។ លោក ថាឈ្មួញបានអោយតំលៃខុសគ្នាតិចតួច ប៉ុន្តែអាចខូចផ្លូវធ្ងន់ធ្ងរ ហើយបទពិសោធិ៍ខ្ញុំ គឺវារលាយផ្លូវអស់ច្រើនហើយ ឧទាហរណ៍ដូចជានៅ ឃុំ អូរតាប៉ោង ត្រូវស្តាឡើងវិញ ដោយសារអារឿងខុសតំលៃគ្នាមួយកាក់ពីកាក់នោះណាអ៊ីចឹងទំហំដែលយើងធ្វើផ្លូវហ្នឹងឡើងវិញច្រើន។  អាជ្ញាធរមូលដ្ឋាន និងកសិករនៅតាមឃុំមួយចំនួននៃខេត្តពោធិ៍សាត់ ត្អូញត្អែរពីទីផ្សារស្រូវ និងឧបសគ្គនានាក្នុងការផលិតស្រូវ ដោយចំណាយដើមទុនច្រើនទទួលបានចំណូលតិចរឺមិនរួចថ្លៃដើម៕

No comments:

Post a Comment