Wednesday, October 26, 2016

តូបចំនួនរបស់អាជីវករខ្មែរនៅផ្សាររុងក្លឿភ្លើងឆេះខាតអស់ជាង២ពាន់លានរៀល

របាយការណ៍សមត្ថកិច្ចបានបង្ហាញថា តូបលក់ឥវ៉ាន់របស់អាជីវករជាជនជាតិខ្មែរលក់នៅក្នុងផ្សាររុងក្លឿ ក្នុងទឹកដីថៃចំនួន៤តូប ត្រូវភ្លើងឆេះកាលពីទៀបភ្លឺថ្ងៃទី២៥ខែតុលាបណ្តាលអោយខាតបង់គិតជាទឹកប្រាក់អស់ជាង១ពាន់លានរៀល។                       គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិចុះផ្សាយថា ហេតុការណ៍ភ្លើងឆេះនោះកើតឡើងកាលពីម៉ោង៣និង១៥នាទីទាបភ្លឺនៅថ្ងៃទី២៥ខែតុលា។របាយការណ៍របស់អាជ្ញាធរខេត្តស្រះកែវរបស់ថៃបានអោយដឹងថាភ្លើងឆេះធ្វើអោយអាជីវករជាជនជាតិកម្ពុជាខាតបង់អស់ប្រមាណ១០លានបាត ដែលស្មើរនឹងជាង១ពាន់លានរៀល។                                     របាយការណ៍សមត្ថកិច្ចថៃបង្ហាញទៀតថា ក្នុងចំណោម៤តូបនោះ គឺ២តូបឆេះអស់ទាំងស្រុង និង២តូបទៀត ខូចខាតអស់មួយចំនួន។ជាការសន្និដ្ឋានបឋមគឺសមត្ថកិច្ចថៃអះអាងថា ការឆេះនេះដោយសារបញ្ហាឆ្លងចរន្តអគ្គិសនី៕

No comments:

Post a Comment