Thursday, October 20, 2016

ការ​បណ្តេញ​​ពី​ដី ​ធ្វើឲ្យ​មាន​ការ​លើក​ឡើង​ជា​សំណួរ

ការ​បណ្តេញ​​ពី​ដី ​ធ្វើឲ្យ​មាន​ការ​លើក​ឡើង​ជា​សំណួរ

ពលរដ្ឋ​រងគ្រោះ​ដោយសារ​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ​ធ្វើ​ពិធី​បន់ស្រន់​កន្លង​មក​​​។ រូបថត សហការី


ភ្នំពេញៈ អនុក្រឹត្យ​​មួយ​ដែល​​ចុះហត្ថលេខា​កាលពី​ខែ​កក្កដា​កន្លង​ទៅ​មាន​ការ​ផ្សព្វផ្សាយ​​តិចតួច​ដែល​ភ្នំពេញ​ប៉ុស្តិ៍​បាន​រកឃើញ​នៅ​ក្នុង​​ទិន្នន័យ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​វា​បាន​លើក​ឡើង​ជា​សំណួរ​ថា​តើ​ការ​បណ្តេញ​ចេញ​គ្រួសារ​ជនជាតិ​ភាគតិច​គួយ​ចំនួន ៦ ​គ្រួសារ​កាលពី​ថ្ងៃ​សៅរ៍​នៅក្នុង​ខេត្ត​ព្រះវិហារ​គឺជា​ការ​បំពាន​លើ​​បញ្ជា​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​ឬ​យ៉ាង​ណា។

កាលពី​​ថ្ងៃ​សៅរ៍​ប៉ូលិស​ខេត្ត និង​ក្រុម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​អនុវត្ត​នូវ​អ្វី​ដែល​​សាក្សី​បាន​រៀបរាប់​ថា​ជា​ការ​បណ្តេញ​ចេញ​ដោយ​ហិង្សា​ទៅ​លើ​​​ជនជាតិ​ភាគតិច​គួយ​ចំនួន​ប្រាំ​មួយ​គ្រួសារ​នៅ​​ភូមិ​បុសធំ ឃុំ​ប្រមេរ​ ស្រុក​ត្បែងមានជ័យ។

ភូមិ​នេះ​ស្ថិត​នៅ​កណ្តាល​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​ប្រាំ​ដែល​គ្រប់គ្រង​​ដោយ​ក្រុមហ៊ុន​ផលិត​ស្ករស​របស់​ចិន​គឺ​ក្រុមហ៊ុន Rui Feng។

ទោះ​ជា​យ៉ាង​ណា ​ការ​បណ្តេញ​ចេញ​នេះ​ទំនង​ជា​ការ​បំពាន​លើ​អនុក្រឹត្យ​លេខ ១៥៤ ដែល​បាន​ចុះហត្ថលេខា​ដោយ​លោក​ ហ៊ុន សែន​ នៅ​ថ្ងៃ​ទី ១៨ ខែ​កក្កដា​ដែល​​​បញ្ជាក់​​ថា​ក្រុមហ៊ុន Rui Feng ​ត្រូវ​ប្រគល់​ដី​ច្រើន​រយ​ហិកតា​ទៅ​ឲ្យ​រដ្ឋ​វិញ​ជា​ដី​ដែល​បាន​បម្រុង​ទុក​សម្រាប់​គ្រួសារ​ជនជាតិ​ភាគតិច​គួយ​ដែល​រស់នៅ​ក្នុង​ភូមិ​​បុស​ធំ និង​ភូមិ​ស្រែប៉េង​។

No comments:

Post a Comment