Friday, October 21, 2016

កម្ពុជា​ជាប់​​ចំណាត់​ថ្នាក់​ចុង​ក្រោយ​គេ​ នៅ​លើ​ផ្នែក​នីតិរដ្ឋ

កម្ពុជា​ជាប់​​ចំណាត់​ថ្នាក់​ចុង​ក្រោយ​គេ​ នៅ​លើ​ផ្នែក​នីតិរដ្ឋ

អ្នកទោសត្រូវបានបញ្ជូនទៅពន្ធនាគារ ក្រោយ​បញ្ចប់​សវនាការ។ ហុង មិនា


ភ្នំពេញៈ ប្រទេស​កម្ពុជា​បាន​ជាប់​ចំណាត់​ថ្នាក់​ទី ១១២ ក្នុង​ចំណោម​ប្រទេស​ទាំងអស់​ចំនួន ១១៣ ដែល​ត្រូវ​បាន​ធ្វើការ​ស្ទាបស្ទង់​នៅ​ទូទាំង​ពិភពលោក​គឺ​នៅ​បន្ទាប់​ចុងក្រោយ​គេ​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ី​ខាង​កើត និង​អាស៊ី​ប៉ាស៊ីហ្វិក​ស្តីពី​ការ​យល់ដឹង​ផ្នែក​នីតិរដ្ឋ។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​។

សន្ទស្សន៍​ប្រចាំ​ឆ្នាំ​ស្តីពី​នីតិរដ្ឋ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​គម្រោង​យុត្តិធម៌​ពិភពលោក​ផ្នែក​ច្បាប់​ដែល​មិន​ស្វែងរក​ប្រាក់​កម្រៃ​បាន​ធ្វើការ​ស្ទាបស្ទង់​ពី​ការ​យល់ដឹង​ផ្នែក​នីតិរដ្ឋ​ក្នុង​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​ដែល​ការ​ដាក់​ពិន្ទុ​គឺ​ផ្អែក​ទៅ​លើក​កត្តា​ចំនួន​ប្រាំបី​ដែល​មាន​​ដូចជា​ការ​ប្រើប្រាស់​អំណាច​របស់​រដ្ឋាភិបាល ការ​គ្មាន​អំពើ​ពុករលួយ ការ​បើក​ចំហ​របស់​រដ្ឋាភិបាល​សណ្តាប់​ធ្នាប់​ និង​សន្តិសុខ ការ​អនុវត្ត​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​ជាដើម។

ក្នុង​ចំណោម​ប្រទេស​ចំនួន​ ១៥​ ដែល​បាន​ស្ទាបស្ទង់​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​កើត ​និង​ប៉ាស៊ីហ្វិក​គឺ​ប្រទេស​កម្ពុជា​ទទួល​បាន​ពិន្ទុ​តិច​ជាង​គេ​បំផុត ​និង​ប្រទេស​នូវែលសេឡង់​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​បំផុត​ហើយ​ប្រទេស​មួយ​ចំនួន​ទៀត​ដូចជា​ប្រទេស​ម៉ុងហ្គោលី​ និង​ប្រទេស​ម៉ាឡេស៊ី​បាន​ធ្លាក់​ចំណាត់​ថ្នាក់​ដូច​គ្នា។

No comments:

Post a Comment