បូរណភាពទឹកដីខ្មែរ vs. ឆាកកំផ្លែងក្នុងខួរក្បាលខ្មែរ
(ដោយជូលាងហាក់)
ពេទ្យឆ្កួតក៏ប្រហែលជាអេះក្បាលដែរ រឿងសតិបញ្ញា ឬខួរក្បាលខ្មែរ។ ព្រោះអី ពេលថ្មីៗកន្លងទៅនេះឮថាខ្មែរដែលជា
អ្នកមុខអ្នកការប្រទេសជាតិ មានកាតព្វកិច្ចជាចម្បង ក្នុងការថែរក្សាការពារទឹកដីខ្មែរ កំពុងជំនុំគ្នារកវិធី(ធ្វើសំណូមពរ)
សុំឱ្យយួនឈប់សាងសង់ប៉ុស្តិ៍នៅលើទឹកដីខ្មែរ ដែលជំហានទី១យួនទាញដីទាំងនេះ ឱ្យក្លាយទៅជាតំបន់ស។ ខ្មែរថា
ត្រឹមត្រូវហើយ ដីត្រង់ហ្នឹងជាដីតំបន់ស ព្រោះគ្មានអីជាភស្តុតាងថាជាដីខាងខ្មែរ ឬខាងយួន។ ចូលដល់ជំហានទី២។
យួនសង្កេតឃើញចរិតទន់ជ្រាយ នៃរដ្ឋាភិបាលខ្មែរនៅជំហានទី១។ បន្ទាប់មកយួនស្ទាបស្ទង់ចិត្តខ្មែរ ដោយចាប់ផ្តើម
ជីកស្រះ ឬសាងសង់ប៉ុស្តិ៍នៅលើដីដំបន់សហ្នឹង។ ដូចជាអត់ឃើញមានខ្មែរណាម្នាក់ភ្ញាក់ផ្អើលអីទេ ពេលដែលយួន
ចូលមកក្នុងដីខ្មែរ, យួនហៅថាតំបន់ស, ក្នុងប៉ុន្មាននាទី ឬប៉ុន្មានម៉ោងដំបូងហើយចាប់ផ្តើមជីកស្រះ ឬធ្វើដី ទីធ្លាសាង
សង់ប៉ុស្តិ៍។ រហូតដល់យួនជីកស្រះបាន៧-៨ហើយ ទើបខ្មែរស្រឡាំងកាំងដើររអ៊ូរទាំ ដូចខ្លួនខ្វល់ណាស់រឿងទឹកដី។
ខ្មែរធ្វើកំណត់ទូតតវ៉ា របៀបជាមនុស្សចេះដឹងជ្រៅជ្រះ ប្រើយន្តការ diplomacy ។ ធ្វើហើយធ្វើទៀត ឱ្យរាស្ត្រខ្មែរមើល
ឃើញថា រដ្ឋាភិបាលខ្លួន ហាក់ដូចជាប្រឹងប្រែងសម្បើម ក្នុងរឿងការពារទឹកដីរបស់ខ្លួន។ ប៉ុន្តែយួនស្គាល់ចរិតមេដឹកនាំ
ខ្មែរ ដែលលេងប៉ាហ៊ី ឆ្ពិនភ្នែករាស្ត្រខ្មែរទាំងផ្ទៃនគរ។ យួនយល់ថាជាការតវ៉ា បោកបញ្ឆោតសតិបញ្ញារាស្ត្រខ្មែរ។ អ៊ីចឹង
យួនក៏មិនយកចិត្តទុកដាក់ ចំពោះសំបុត្រតវ៉ា១០-២០លើក របស់ខ្មែរនោះទេ។
ពេលនេះយួនសាងសង់បុស្តិ៍ យ៉ាងមាំទាំមួយនៅក្នុងដីខ្មែរហ្នឹងជិតចប់សព្វគ្រប់រួចរាល់អស់ហើយ។ ឯខ្មែរឯណោះថា
ហេ៎! យើងខំតវ៉ាតាមការទូតជាមួយយួន ឱ្យអស់លទ្ធភាពសិន។ ចំណុចត្រង់ហ្នឹងវាត្រូវនឹងពាក្យអង់គ្លេស ludicrous ឬ
ក៏ថា អ្នកណាឮហើយ សើចឡើងចុកពោះ ដួលព្រូស បាត់មាត់បាត់-ក ព្រោះយោបល់ហ្នឹងវាយ៉ាប់យកតែមែនទែន។
សួរថា តើចំណុចណាមួយ ដែលរដ្ឋាភិបាលខ្មែរនឹងអស់លទ្ធភាពតវ៉ាតាមការទូតហ្នឹង? ហើយបន្ទាប់មកម៉េចទៀត?
ចុះការតវ៉ាតាមផ្លូវទូតហ្នឹង មិនមែនជាការតវ៉ាញុះញង់ បំបែកបំបាក់មិត្តភាពខ្មែរយួនទេឬអី? លោកអ៊ុំសំអាន បានខិតខំ
ធ្វើកិច្ចការហ្នឹងដែរ ដើម្បីសន្តិសុខរវាងប្រទេសទាំងពីរ ប៉ុន្តែរដ្ឋាភិបាលខ្មែរចោទអ៊ីចឹងដែរថា ជាសកម្មភាពរើសអើង នាំ
ឱ្យបង្ករជាជម្លោះរវាងខ្មែរនិងយួន។ មេដឹកនាំស្រុកខ្មែរ មើលឃើញទោសនេះធំណាស់ ចាប់ដាក់គុកសិន។ ខ្មែរវាយខ្មែរ
បន្ថោកកិត្តិយសឥស្សរជនខ្មែរ ស្រាប់តែពេលនេះខ្លួនបកក្រោយ ទៅធ្វើការដដែលហ្នឹងដែរ តែធ្វើក្រោយយួនយកដីខ្មែរ
បានជាបណ្តើរៗហើយ។ លោកអ៊ុំសំអានជាប់គុកនៅឡើយ។ តើនេះ វាមិនមែនជាជម្ងឺឡប់សតិទេឬអី?
រឿងដីតំបន់សហ្នឹង ខ្មែរតវ៉ាទៅ យួនថាអត់មានសាងសង់អី ក្នុងដីខ្មែរសោះទេ។ យួនថា គេធ្វើក្នុងដីគេទេតើ។ មានន័យ
ថា យួនចាត់ទុកតំបន់សហ្នឹង ថាជាដីយួនរួចទៅហើយ។ តើពេលនេះ ខ្មែរមានលទ្ធភាពស្អីទៀត ដើម្បីដោះស្រាយរឿង
ហ្នឹង? ខ្មែរចង់ហៅរកអង្គការសហប្រជាជាតិឱ្យជួយដោះស្រាយ? តើវាមិនមែនជាស្ថាប័ននេះទេឬអីដែលលោកអ៊ុំសំអាន
បានទៅធ្វើការស្រាវជ្រាវ រកដំណោះស្រាយការពារទឹកដី ដោយស្របច្បាប់នោះ?
បានថា ឆាកកំផ្លែងក្នុងខួរក្បាលខ្មែរ ធ្វើឱ្យយួនមានកម្លាំងចិត្តច្រើនក្នុងដំណើរឆ្ពោះទៅមុខ ទាញយកដីខ្មែរគ្រប់ទីកន្លែង
ដែលយួនអាចធ្វើទៅបាន។ មានខ្មែរប៉ុន្មាននាក់ នឹកខ្មាស់យួន ដោយសារសតិបញ្ញាទន់ជ្រាយនៃមេដឹកនាំខ្លួន? គិតតាម
សច្ចៈធម៌ និងយុត្តិធម៌ តើខ្មែរណាខ្លះទៅ ដែលត្រូវមានទោស ហើយខ្មែរណាដែលគួរទទួលបានការគោរពកោតសរសើរ
ក្នុងករណីការពារទឹកដីជាតិសាសន៍របស់ខ្លួន? សជាខ្មៅ ខ្មៅជាសអស់ហើយ។ មនុស្សប្រើសតិបញ្ញាវែកញែក យល់ដឹង
ខុសត្រូវសឬខ្មៅ។ សត្វព្រៃប្រើកម្លាំងក្នុងដំណើរជីវិតរស់នៅរបស់វា តាមនិស្ស័យវាជាសត្វ។ មនុស្សដែលបំពានច្បាប់
មានតម្លៃមិនប្រសើរជាងជីវិតសត្វព្រៃប៉ុន្មានទេ ព្រោះអំពើបំពាន គឺជាការអាងលើកម្លាំងបាយដូចសត្វដែរ៕៚

No comments:
Post a Comment