Saturday, November 5, 2016

មេធាវី​លោក ហ៊ុន ម៉ាណែត ស្នើ​សុំ​ពន្យារ​ពេល​ឆ្លើយ​តប​បណ្ដឹង​នៅ​តុលាការ​អាមេរិក

លោក ហ៊ុន ម៉ាណែត កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Phann Yasy  RFA/Phann Yasy



មេធាវី​លោក ហ៊ុន ម៉ាណែត លោក ចន ផូសែល (John Purcell) បាន​សុំ​ពន្យារ​ពេល​ឆ្លើយ​តប​ទៅ​នឹង​ដីកា​តុលាការ​ដែល​បង្គាប់​ឲ្យ​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​លោក មាជ សុវណ្ណារ៉ា ដែល​បាន​ប្ដឹង​លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​កម្ពុជា ពី​បទ​ធ្វើ​ទារុណកម្ម អំពើ​ភេរវកម្ម និង​ការ​ឃុំ​ខ្លួន​ស្រេច​តែ​អំពើ​ចិត្ត។

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មេធាវី លោក ហ៊ុន ម៉ាណែត ជុំវិញ​មូលហេតុ​នៃ​ការ​សុំ​ពន្យារ​ពេល​នេះ​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក អ៊ុច សុខខាំបូ ជំនួយ​ការ​មេធាវី​ឲ្យ​លោក មូរតុន ក្លារ (Morton Sklar) ដែល​ជា​មេធាវី​របស់​លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​អាស៊ីសេរី ឲ្យ​ដឹង​ថា តាម​ការ​ព្រមព្រៀង​គ្នា តុលាការ​បាន​យល់​ស្របតាម​សំណើសុំ​ពន្យារ​ពេល​នេះ។

ថ្មីៗ​នេះ លោក ញ៉យ ចំរើន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​ក្រុម​អង្គរក្ស​លោក ហ៊ុន សែន វាយ​ដំ​ឲ្យ​រង​របួស​យ៉ាង​ដំណំ​នៅ​ក្បែរ​វិមាន​រដ្ឋ​សភា ក៏​បាន​សម្រេច​ប្តឹង​លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​កម្ពុជា នៅ​តុលាការ​អាមេរិក នេះ​ដែរ ហើយ​បាន​ពឹងពាក់​លោក មូរតុន ក្លារ ឲ្យ​ធ្វើ​ជា​មេធាវី​ការពារ​ក្ដី​គាត់៕

No comments:

Post a Comment