Tuesday, November 1, 2016

ក្រុម​គ្រួសារ​នៅ​ខេត្ត​ស្ទឹងត្រែង​ប្ដឹង​នគរបាល​បី​នាក់​ចោទ​ថា​ប្រើ​ហិង្សា​លើ​កូន​ប្រុស​ឲ្យ​របួស​ធ្ងន់


ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ឃុំ​កោះព្រះ ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង ចោទ​នគរបាល ៣​រូប និង​ប្រជា​ការពារ​ភូមិ​ម្នាក់ ថា​បាន​ប្រើ​ហិង្សា​ដោយ​ចេតនា​លើ​យុវជន​ម្នាក់​របួស​ធ្ងន់​កាល​ពី​យប់​ថ្ងៃ​ទី​២៩ តុលា។ ក្រុម​គ្រួសារ​ជន​រងគ្រោះ កំពុង​ដង្ហោយ​រក​យុត្តិធម៌។

ក្រុម​គ្រួសារ​ជន​រងគ្រោះ​នៅ​ថ្ងៃ​ទី​៣១ តុលា បាន​ប្ដឹង​សមត្ថកិច្ច​ទាំងនោះ​ទៅ​តំណាង​អយ្យការ​ខេត្ត​ស្ទឹងត្រែង ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា។ លើស​ពី​នេះ យុវជន​ឈ្មោះ ឌីម កវី ដែល​ត្រូវ​សមត្ថកិច្ច​ព្រួត​គ្នា​វាយ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្ទឹងត្រែង ពុំ​ទាន់​ធូរ​ស្រាល​ទេ។

ឪពុក​ជន​រងគ្រោះ លោក ហៀង ខន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ តុលា ថា កូន​ប្រុស​របស់​លោក​ឈ្មោះ ឌីម កវី អាយុ ១៨​ឆ្នាំ បាន​ទៅ​រាំ​ធុងបាស​នៅ​វត្ត​កោះព្រះ កាល​ពី​យប់​ថ្ងៃ​ទី​២៩ តុលា ក្មេង​ស្ទាវ​ម្នាក់​មក​វាយ​ឆ្មក់​កូន​របស់​លោក​ពី​ក្រោយ ហើយ​កូន​របស់​លោក​មិន​បាន​ត​ដៃ​វិញ​ទេ ក៏​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​ដើរ​ដល់​ខ្លោងទ្វារ​វត្ត ត្រូវ​បាន​នគរបាល ៣​នាក់ និង​ប្រជា​ការពារ​ភូមិ​ម្នាក់​ដឹកនាំ​ដោយ​មេ​ប៉ុស្តិ៍​កោះព្រះ ឈ្មោះ អ៊ុំ សុគុណ ស្ទាក់​វាយ​ទាត់​ធាក់ និង​ដាក់​ខ្នោះ​បណ្ដាល​ឲ្យ​កូន​របស់​លោក​ជាំ​ភ្នែក​សងខាង និង​ឈាម​ច្រមុះ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់។ លោក​បញ្ជាក់​ថា កូន​របស់​លោក​ពុំ​បាន​បង្ក​របួស​ស្នាម​ដល់​នរណា​ម្នាក់​ឡើយ​ក្នុង​រឿង​ជម្លោះ​នោះ៖ «មុន​ដំបូង​ក្មេងៗ​វ៉ៃ​គ្នា​ពីរ​ដៃ វា​ក៏​អត់​ចង់​ត​ដៃ ដោយ​ដើរ​ទៅ​ផ្ទះ​បាន ១០០​ម៉ែត្រ វា​ក៏​តាម​វ៉ៃ​កូន​របស់​ខ្ញុំ​ដូច​ក្របី​ដូច​គោ។ វ៉ៃ​ហើម​មុខ​ជាំ​ភ្នែក ហើយ​ដាក់​ខ្នោះ ហើយ​វ៉ៃ​ថែម​ទៀត»។
បុរស​ដដែល​សម្ដែង​ការ​ខក​ចិត្ត​លើ​សមត្ថកិច្ច​រដ្ឋាភិបាល ថា​ជា​អ្នក​អនុវត្ត​ច្បាប់ បែរ​ជា​វាយ​ធ្វើ​បាប​កូន​របស់​លោក​តាម​អំពើ​ចិត្ត​ក្នុង​រឿង​ជម្លោះ​តិចតួច ដោយ​មិន​បាន​ដោះស្រាយ​បញ្ហា​នេះ​ផ្អែក​តាម​ច្បាប់។ លោក​កត់​សម្គាល់​ថា កន្លង​ទៅ ​មេ​ប៉ុស្តិ៍​កោះព្រះ ឈ្មោះ អ៊ុំ សុគុណ ក៏​ធ្លាប់​បាន​វាយ​បុរស​ម្នាក់​ក្នុង​ភូមិ​ឈ្មោះ នួន ឆេង បង្ក​ឲ្យ​របួស​ធ្ងន់​រហូត​ដល់​ធ្លាក់​ឈាម​ទៀត​ផង៖ «និយាយ​ហ្នឹង​ដើម្បី​ចោទ​ប្រកាន់​រក​ហេតុ​រក​ផល​ដើម្បី​បង្ក​ហេតុផល។ ការ​ពិត​ស្លាកស្នាម​កូន​ខ្ញុំ​ទៅ​វ៉ៃ​គេ វា​អត់​មាន​ផង យក​ហេតុផល​ហ្នឹង​មក​និយាយ​មក​ថា ដើម្បី​ជា​ចំណូល​របស់​គេ​ឲ្យ​តែ​ប្រជាជន​មាន​ការ​ជឿជាក់»។

អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​ប៉ុស្តិ៍​កោះព្រះ លោក អ៊ុំ សុគុណ ដើម្បី​បំភ្លឺ​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣១ តុលា។

ស្នងការ​ខេត្ត​ស្ទឹងត្រែង លោក ម៉ៅ តារា បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​ពុំ​ទាន់​ទទួល​ដំណឹង​នេះ​ទេ។ លោក​សន្យា​ថា លោក​នឹង​ស្រាវជ្រាវ​ករណី​នេះ៖ «មិន​អី​ទេ ខ្ញុំ​នឹង​ស្រាវជ្រាវ​មើល​វា​មាន​ព័ត៌មាន​ចឹង​មែន​អត់?»។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល ដែល​បាន​ចុះ​អង្កេត​រឿង​នេះ ឲ្យ​ដឹង​ថា ការ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​បណ្ដាល​ឲ្យ​របួស​ធ្ងន់ ជា​អំពើ​ល្មើស​ច្បាប់​ព្រហ្មទណ្ឌ និង​ជា​ទម្រង់​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​ពុំ​មាន​សិទ្ធិ​ប្រើ​ហិង្សា និង​បង្ក​របួស​ស្នាម​នោះ​ទេ ហើយ​ការ​ប្រើ​ហិង្សា​ដោយ​អាង​អំណាច​ជា​នគរបាល ក៏​ជា​ករណី​ខុស​វិជ្ជាជីវៈ​របស់​នគរបាល​ដែរ។ លោក​ថា សមាគម​អាដហុក នឹង​ត្រៀម​ផ្តល់​មេធាវី​ដល់​គ្រួសារ​ជន​រងគ្រោះ ប្រសិន​បើ​ជន​រងគ្រោះ​ពុំ​ទទួល​បាន​យុត្តិធម៌​នោះ​ទេ៖ «ឃើញ​ថា​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ចឹង​វា​ជា​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ណាស់។ វា​ពាក់ព័ន្ធ​មន្ត្រី​ប៉ូលិស ៤​នាក់​ទៅ​វ៉ៃ​ក្មេង​ម្នាក់​អ៊ីចឹង។ យើង​ឃើញ​ថា​មាន​ភាព​សាហាវ​មែន​ទែន ដោយសារ​យើង​ឃើញ​ស្ថានភាព​ចឹង។ ហើយ​តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​ជន​រងគ្រោះ​ហ្នឹង ឃើញ​វ៉ៃ​ហើយ​អូស​ទៀត»។

អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ ធ្លាប់​ណែនាំ​ឲ្យ​នគរបាល​ទាំងអស់​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​លោក​ក៏​ជំរុញ​ឲ្យ​នគរបាល​អនុវត្ត​ច្បាប់​ដោយ​យុត្តិធម៌ ស្មោះ​ត្រង់ និង​មាន​វិជ្ជាជីវៈ។

ច្បាប់​ព្រហ្មទណ្ឌ​មាត្រា​២១៧ ចែង​ថា អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​ចេតនា​លើ​អ្នក​ដទៃ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ​ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល​ទៅ ៦​លាន​រៀល៕
មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ឃាត់​ខ្លួន​មនុស្ស ៩​នាក់ ក្នុង​នោះ​ជនជាតិ​ថៃ ចំនួន ៦​នាក់ និង​ពលរដ្ឋ​ខ្មែរ ៣​នាក់ ពាក់ព័ន្ធ​នឹង​ការ​ឆបោក​ប្រាក់​ពី​ពលរដ្ឋ​ខ្មែរ​ជាង ៥០​ម៉ឺន​ដុល្លារ ក្នុង​ករណី​ធ្វើ​អាជីវកម្ម​បញ្ចុះបញ្ចូល​ឲ្យ​អតិថិជន​យក​ប្រាក់​ទៅ​ដាក់​សន្សំ ហើយ​ទទួល​បាន​ការប្រាក់​ខ្ពស់។

មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត លោក ជា ដា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣១ តុលា ថា សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​ថៃ ជា​មេ​ខ្លោង​ឆបោក​ប្រាក់​ដ៏​ច្រើន​នេះ ធ្វើ​ឡើង​តាម​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ជាង ១៣០​នាក់ ដែល​បាន​ចាញ់​បោក​ជន​ទាំងនោះ​តាម​រយៈ​បញ្ចុះបញ្ចូល​ឲ្យ​ពួក​គេ​យក​ប្រាក់​ទៅ​ដាក់​សន្សំ​នៅ​ក្នុង​ក្រុមហ៊ុន ធី.ក្លឹប (T CLUB) មាន​ទីតាំង​ជាប់​កាស៊ីណូ​ផ្កាយ​ប្រាំ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

លោក​អះអាង​ថា ប្រជាពលរដ្ឋ​បាន​យក​ប្រាក់​ទៅ​ដាក់​នៅ​ក្រុមហ៊ុន​មួយ​នេះ​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០១៦ សរុប​ជាង ៥០​ម៉ឺន ៦​ពាន់​ដុល្លារ​អាមេរិក ដោយ​ទទួល​បាន​ការប្រាក់​ខ្ពស់​ទៅ​តាម​សាច់ប្រាក់​ដែល​ដាក់​ភាគហ៊ុន ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា ក្នុង ១​ពាន់​ដុល្លារ​ទទួល​បាន​ការប្រាក់​មួយ​ខែ​ចំនួន​ប៉ុន្មាន​នោះ​ទេ។ លោក​បន្ត​ថា ដំបូង​ឡើយ អតិថិជន​ទទួល​ការប្រាក់​ជា​ធម្មតា ក្រោយ​មក​ពលរដ្ឋ​ជាច្រើន​នាក់​នាំ​គ្នា​សម្រុក​យក​ប្រាក់​ទៅ​ដាក់​សន្សំ​នៅ​ក្រុមហ៊ុន​នេះ​ជា​បន្តបន្ទាប់។
លោក​បន្ថែម​ថា ចាប់​តាំង​ពី​ដើម​ខែ​តុលា ក្រុមហ៊ុន​នេះ​មិន​ផ្ដល់​ការប្រាក់​ទៅ​អតិថិជន ហើយ​បាន​ផ្ដាច់ការ​ទាក់ទង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ការ​សង្ស័យ ក៏​ដាក់​ពាក្យ​ប្ដឹង​តែ​ម្ដង៖ «គាត់​ប្ដឹង​មក​សមត្ថកិច្ច​យើង​ទៅ ហើយ​យើង​ក៏​បាន​សួរ​នាំ​ដឹង​ពី​រឿងរ៉ាវ ក៏​សុំ​យោបល់​ទៅ​មេ​បញ្ជាការ​អាវុធហត្ថ​ខេត្ត ហើយ​អញ្ជើញ​ពួក​គាត់​សាកសួរ​តែ​ម្ដង។ ហើយ​ភ្លាមៗ​នោះ​មាន​ប្រជាពលរដ្ឋ​មក​ទីបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដូច​គេ​ហែ​កឋិន ខ្ញុំ​ក៏​សម្រេច​បញ្ជូន​ទៅ​ខេត្ត​ម្ដង»។

លោក​ឲ្យ​ដឹង​ទៀត​ថា កម្លាំង​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ចុះ​ទៅ​សាកសួរ​ដល់​ទីកន្លែង ហើយ​នាំ​ជន​សង្ស័យ​ជា​ជនជាតិ​ថៃ បាន​ចំនួន ៦​នាក់ រួម​មាន​ឈ្មោះ ថៈរៈសិរិ រេវ៉ាន (tharaksire Ravan) ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ឈ្មោះ ណាត់ ឆៃយ៉ា (Natt Chaiya) ភេទ​ស្រី អាយុ ២៣​ឆ្នាំ លោក ដេឆា ខៀវផឹក (Dacha Keanphek) អាយុ ២៣​ឆ្នាំ លោក ផាវី ឡាក់តិភូមិ (Phavi Laktiphoum) អាយុ ៣៧​ឆ្នាំ កញ្ញា សៃថាន ថាវន (Sai than Thavon) អាយុ ២០​ឆ្នាំ និង កាន់ចៈនា ឡាក់ម៉ាយស៊ី (Kanchana Lakmysi) ភេទ​ស្រី អាយុ ២៤​ឆ្នាំ និង​ពលរដ្ឋ​ខ្មែរ​ចំនួន ៣​នាក់​ផ្សេង​ទៀត។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម ខេត្ត​បន្ទាយមានជ័យ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣១ តុលា។

សមត្ថកិច្ច​នាំ​ជនជាតិ​ថៃ ៦​នាក់​ពី​កាស៊ីណូ​ផ្កាយ​ប្រាំ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ទៅ​សាកសួរ​នៅ​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៦។ Photo Providedទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ករណី​ឆបោក​នេះ​បណ្ដាល​មក​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ ខ្វះ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រក​ស៊ី​ការប្រាក់​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន។ លោក​បន្ថែម​ថា ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ចាត់​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ជុំវិញ​បញ្ហា​នេះ​ទេ នឹង​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ថ្ងៃ​ក្រោយ​ទៀត​ជា​ពុំ​ខាន៖ «កន្លង​មក​យើង​ឃើញ​ក្រុម​រក​ស៊ី​ការប្រាក់​ជាច្រើន​រូបភាព គឺ​ធ្វើ​ឡើង​នេះ​មិន​មែន​អាជ្ញាធរ​មិន​ដឹង​ទេ ប៉ុន្តែ​ហេតុ​អី​បាន​គេ​ចេះ​តែ​ដំណើរ​ការ​ទៅ​បាន គឺ​នៅ​ពេល​កន្លែង​ខ្លះ ដោយសារ​អាជ្ញាធរ​ខ្វះ​ការ​យល់​ដឹង ហើយ​មិន​ដឹង​ជន​ទាំងនោះ គេ​ប្រាប់​តែ​រឿង​ល្អៗ តែ​ចំណុច​អាក្រក់​របស់​គេ​គឺ​មិន​បាន​ប្រាប់​ឡើយ»។

បច្ចុប្បន្ន សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត បាន​បញ្ជូន​ជន​សង្ស័យ​ទាំង ៩​នាក់​ទៅ​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​សាកសួរ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដោះស្រាយ​តាម​នីតិវិធី៕

Phnom Penh boy arrested with drugs

Phnom Penh boy arrested with drugs

A boy sits behind a table of seized drugs on Saturday after he was arrested by authorities for possession. National Police


An 11-year-old was arrested in Phnom Penh’s Tuol Kork district on Saturday for allegedly selling methamphetamines, with more arrests of minors for drug crimes made in Siem Reap, police reported yesterday.

The boy in Tuol Kork was arrested by municipal anti-drug police on Saturday morning with 64 small packets of crystal meth, and was still being held in custody yesterday, district police chief Hun Sothy said.

Sothy added that the boy was supplying other young drug peddlers in the area, and that police are now trying to identify who they worked for.

Children under the age of 14 cannot be held criminally responsible under Cambodian law. “We are continuing the procedures of investigation to find the source from whom the boy brought it and distributed it to the other local boys,” Sothy said.


In Siem Reap town, authorities on Friday arrested 10 people, including three children, on suspicion of using and distributing drugs, with police seizing white powder and plastic bags from a house, said provincial military police commander Por Vannit.

“The suspects were arrested and that evidence was seized at the site. Now the suspects and evidence have been sent to provincial court,” Vannit said.

Twelve workers injured in yet another collision

Twelve workers injured in yet another collision

A truck sits on its side late last week after it was involved in a road collision in Kandal province, injuring 12 garment workers. Photo supplied


At least 12 garment workers were injured when a truck they were riding in overturned following a collision with another vehicle transporting workers in Kandal on Friday night, the latest in a recent rash of similar incidents.

According to the Ministry of Labour’s National Social Security Fund, the crash occurred as one truck attempted to overtake another. “The officials from the NSSF came to intervene to send all 12 victim workers to the hospital. The NSSF will issue insurance to them due to their injuries,” a statement from the body reads.

One of the injured workers, Chen Da, said yesterday that the accident victims had all escaped with relatively minor injuries.


“There were two trucks passing by each other and then our truck overturned, making us fall out. We panicked and some people were injured, but luckily not seriously,” Da said.


In the first six months of 2016, 2,849 workers have been injured in transportation accidents, with 426 seriously injured and 42 killed, the NSSF recently reported.

Far Sally, president of the National Trade Union Coalition, yesterday said that many of the drivers have little concern for the safety of their passengers. “Recently, there are many cases of traffic accidents due to drivers not obeying traffic laws or considering other drivers on the road,” he said.

On Thursday, 72 garment workers were injured when the overloaded truck transporting them overturned in Chroy Changvar district.

Minister calls for higher standard for road work

Minister of Public Works and Transport Sun Chanthol yesterday ordered his officials to keep a close eye on a new $1.3 million project to widen National Road 4 in Preah Sihanouk province in order to halt criticism of shoddy road quality and corruption in his ministry.

His comments came during a ceremony to kick off the road work. Chanthol said officials needed to work harder to ensure the repairs on the national road met road safety standards.

“I and Samdech [Prime Minister Hun Sen] do not want to hear any more criticism on road quality,” he said. “It’s time for us to build our roads with quality and standards.”
Labourers work to resurface a section of National Road 4 in Preah Sihanouk Province on Saturday. Photo supplied
Ministry spokesman Vasim Sorya said that under the new project, workers will widen National Road 4 by 0.8 metres along a 3.3-kilometre stretch. A few streets in Sihanoukville will also be repaired, as will a roundabout in the centre of the town.

Australia pushes refugee reunions


November 1, 2016

Australia pushes refugee reunions

Cambodia’s first group of refugees arrive at Phnom Penh International Airport last year under a resettlement deal struck with Australia. Pha Lina

The Australian government is pushing its Cambodian counterparts to allow the families of three refugees – due to arrive in Cambodia soon under a controversial resettlement deal – to meet them in the Kingdom, an Interior Ministry official said yesterday.

Head of the Interior Ministry’s refugee department Tan Sovichea said the men, a Pakistani, Afghani and Sri Lankan, all over 50 years of age, had been cleared to settle in Cambodia and would arrive this month, though the subsequent request from the Australians was still subject to discussion.

“The Australian government wants to arrange for them to meet their families here, but the Cambodian side has not discussed deeply on this,” Sovichea said. “They haven’t mentioned how many [family members], they just want a family reunion.”

Sovichea said the request was for visitation. He said if any of the family members wanted to stay in Cambodia, they would need to apply as migrants.

Cambodia in 2014 agreed to take refugees held by Australia on the Pacific island of Nauru in exchange for an A$40 million aid pledge. The deal, under which Australia also stumped up A$15 million for resettlement costs, is part of Canberra’s hard-line refugee policy, which it says is aimed at discouraging people from attempting to reach its shores by boat.

The scheme has been widely panned by critics, with only five refugees opting to move to the Kingdom and four of those ultimately returning to their native countries.

Article 24 of the memorandum of understanding underpinning the Cambodian resettlement deal does guarantee refugees the right to have dependent family members reside in Cambodia as regular migrants.

But Sovichea said that while families of refugees could freely travel to Cambodia if they had the means, reunions were not covered by the agreement, saying more discussion was needed.

As for relocation expenses, he said “I don’t know whether the Australians will pay or what.”

It’s unclear what role the prospect of seeing their families played in the latest group’s decision to take the deal. The Australian Embassy in Phnom Penh was unable to provide a response by press time yesterday.

Via email, a spokesperson for Australia’s Department of Immigration and Border Protection said it did not comment on individual cases but added: “Australia and Cambodia are committed to an arrangement that provides refugees with the support they need to integrate into the Cambodian community and build new lives.”

On Sunday, Australian Prime Minister Malcolm Turnbull announced a further toughening of Canberra’s stance, flagging new legislation to ban all adults sent to offshore immigration centres on Nauru and Papua New Guinea’s Manus Island from ever entering Australia, even as tourists or on business, regardless of whether they’re found to be refugees or not.

Talking afterwards to ABC radio in Australia, Immigration Minister Peter Dutton said the government could help separated families move elsewhere to encourage refugees to accept resettlement in a third country.

Ministry bans song after complaint from boxing federation

Ministry bans song after complaint from boxing federation

Two men compete in a kick-boxing competition in Phnom Penh on Saturday evening. Sreng Meng Srun


The Ministry of Culture and Fine Arts has issued a blanket ban on popular singer Khem’s latest release Life of a Boxer, after its lyrics, which liken an injured fighter to a beaten animal, attracted criticism from the president of the nation’s top boxing body.

According to a ministry directive issued on Thursday, Khem, who is presently in France, has been banned from performing the song, and television and radio stations are prohibited from playing it. It also cannot be produced for karaoke.

Town Productions, to whom Khem is signed, is also to issue a public letter of apology for the song to the Cambodian Boxing Federation, it says, and cease the common practice of releasing songs that rewrite the lyrics of older songs while retaining their melody.

Khem’s Life of a Boxer, which was unofficially released about three months ago, is set to the melody of Ros Sereysothea’s romantic 1971 classic The O’Yadav Waterfall but instead tells the tale of an impoverished professional boxer with few prospects.

“I raise 10 fingers covered with blood. I want to sing the true story – the story of a boxer. No one cares, no one understands. This life has no direction. Living for others,” Khem croons in the song, which he performed live on PNN television in September.

“When it’s night, I rest in pain, and my body is covered with blood. Some days, the body is weak, and it cannot resist, like an animal which was beaten. This is the life of the boxer; don’t know when the sorrow will pass.”

An official at the Ministry of Culture said yesterday it had no choice but to ban a song that depicted the nation’s kickboxers as equivalent to animals.

“Writing a song about being beaten as animals affects the value of boxing, which is our national sport,” Thai Norak Satya, a secretary of state and spokesman at the Ministry of Culture and Fine Arts, explained yesterday. “The role of the writer is not to create hostility.”

Cambodian Boxing Federation president Tem Moeun, who filed the complaint, and Town Productions manager Ea Vaddhna could not be reached for comment. However, at least one high-profile Cambodian boxing champion defended the song.

Ot Phuthong, who fought in about 300 matches in Cambodia and Thailand and won multiple championship belts before his retirement two years ago, said he believed Khem’s new song reflected what he had seen.

“It’s like the real life that existed before,” Phuthong said. “Nowadays is not like the meaning of the song . . . The difference is that boxers now get more money, and their families do not stop them [boxing].”

He said that he used to get paid 100,000 or 150,000 riel (about $25 to $37.50) per fight during the early 2000s, but “now, for special matches, boxers are paid more than $100”, allowing them at least the chance to save.

Seng Dara, a popular music critic on the Cambodian Television Network (CTN), said the song was well-written and that he believed the boxing federation was ashamed the secret about its fighters lives was out.

“It is a fact. Look at Eh Phuthong,” Dara said, referring to Ot Phuthong’s older brother, perhaps the most famous Cambodian boxing champion. “When he left boxing, how does his life look? Sometimes, he has to bring his children to go and do construction work.

“This song seems like a real story about society,” he said. “It is about freedom of expression . . . and this is the talent of the writer. I think the Ministry of Culture should not put pressure on the singer.”