ខេត្តស្ទឹងត្រែង ៖ ជនជាតិវៀតណាមពីរនាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថ បញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ន កាលពីព្រឹកថ្ងៃទី១៩កញ្ញា ២០១៦ ដោយចោទប្រកាន់ប៉ុនប៉ងគាស់ផ្ទះ និងគំរាមសម្លាប់ កាលពីយប់ថ្ងៃទី១៧ កញ្ញា ២០១៦ ស្ថិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
ប្រភពឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ខាងលើម្នាក់ឈ្មោះង៉ូ វើង ហៅទី អាយុ២៥ឆ្នាំ និងម្នាក់ទៀតឈ្មោះឡា ប៊ុនឡុងអាយុ២២ឆ្នាំ ជាជាងសិប្បកម្មតុទូ ។ ជនសង្ស័យជាជនជាតិវៀតណាមស្នាក់នៅភូមិ-សង្កាត់ខាងលើ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបន្ទាប់មានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋថា ជនជាតិវៀតណាមទាំង២នាក់នោះ ធ្វើសកម្មភាពប៉ុនប៉ងគាស់ផ្ទះ ក្រោយទាន់សកម្មភាពពួកគេ និងបានគំរាមសម្លាប់ពួកគាត់ថែមទៀត ។
លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តក៏បានឱ្យដឹងថា កម្លាំងរបស់លោកឃាត់ខ្លួនទាំង២នាក់ពីបទសង្ស័យប៉ុនប៉ងលួច ដោយគាស់ផ្ទះ ហើយគំរាមសម្លាប់ម្ចាស់ផ្ទះ ដែលប្រព្រឹត្តនៅមុខការដ្ឋានសំណង់សណ្ឋាគារសេកុងមាត់ទន្លេភូមិព្រែក ក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
ក្រោយការឃាត់ខ្លួន កម្លាំងជំនាញបានដកហូត ម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌កាប់ស្តាំង គ្មានស្លាកលេខមួយគ្រឿង ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត និងបន្តបញ្ជូនទៅពន្ធនាគារ ឃុំខ្លួនជាបណ្តោះអាសន្ន ។
គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត ជនសង្ស័យចំនួន៣នាក់ ដែលបានធ្វើសកម្មភាព គាស់ផ្ទះប្រជាពលរដ្ឋ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ ប៉ុន្តែស្រាប់តែត្រូវកម្លាំង ល្បាតនគរបាល ខណ្ឌឫស្សីកែវ សហការនិងកម្លាំង នគរបាលប៉ុស្ដិ៍ទួលសង្កែ បង្ក្រាបទាន់ពេលនៅ វេលាម៉ោង១៖៤៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចផ្ទះលក់ដូរគ្មានលេខ ផ្លូវបេតុងក្រុម១៣ ភូមិទួលសង្កែ ខណ្ឌឫស្សីកែវ ។
លោក មៅ ចាន់ថុន នាយរងផ្នែកនគរបាលយុត្តិធម៌ ខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីកម្លាំងល្បាត នគរបាលខណ្ឌឫស្សីកែវ និងកម្លាំងនគរបាលប៉ុស្ដិ៍ ទួលសង្កែ បាន យាមល្បាត ក្នុងភូមិសាស្ត្រ ក៏បានប្រទះឃើញបក្ខពួក ជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង មកឈប់ឈរក្បែរផ្ទះជនរងគ្រោះ ដោយគួរសង្ស័យទើបធ្វើការ ឃាត់ដើម្បីសួរនាំ និងត្រួតពិនិត្យស្រាប់តែ បែកធ្លាយមានបក្ខពួកម្នាក់ ទៀតបានគាស់ផ្ទះចូលទៅសំងំ លួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ដោយបក្ខពួក២នាក់ នៅរង់ចាំនៅខាងក្រៅ ខណៈនោះជនត្រូវសង្ស័យ ទាំង៣នាក់នៅពុំទាន់ លួចបានសម្ភារផង ក៏ត្រូវកម្លាំងនគរបាល ចាប់ក្របួចជាប់វាយខ្នោះភ្លាមៗ តែម្ដងរួមទាំងដកហូតមធ្យោបាយ ធ្វើដំណើររបស់ជនសង្ស័យ មានម៉ូតូ១គ្រឿងផងដែរម៉ាកធូដេពណ៍ ប្រផេះគ្មានស្លាកលេខផងដែរ ។
No comments:
Post a Comment