Thursday, October 27, 2016

ក្រុមគីរីវង់បញ្ជាក់ពីការខ្ចីជើងយុវជនភ្នំពេញក្រោនពីររូបក្លឹបបាល់ទាត់គីរីវង់សុខសែនជ័យបានខ្ចីជើងកីឡាករយុវជនភ្នំពេញពីរនាក់គឺវ៉ាត់សំណាងនិងឈុតសេងទៀងដើម្បីត្រៀមប្រជែងតំណែងជើងឯកលីគទីពីរក្នុងគោលបំណងឆ្ពោះមកលេងលីគកំពូលកម្ពុជាវិញ

លោកឌុកវាសនាប្រធានគីរីវង់សុខសែនជ័យបានអោយដឹងថាកីឡាករទាំងពីរនាក់ខាងលើជាយុវជនមានអាយុស្របតាមការកំណត់របស់សហព័ន្ធ។មិនត្រឹមតែប៉ុណ្ណោះពួកគេជាកីឡាករមានបទពិសោធន៍និងធ្លាប់លេងក្នុងក្រុមយុវជនជម្រើសជាតិ។ លោកបន្ថែមថាមូលហេតុចម្បងក្នុងការនាំយកកីឡាករទាំងពីរនេះគឺ ចង់ធ្វើយ៉ាងណាដណ្តើមជើងឯកលីគទី២និងអាចឈានទៅលេងលីគកំពូលកម្ពុជាវិញ។មួយវិញទៀតលោករំពឹងថាពួកគេនឹងអាចបំពេញចន្លោះប្រហោងនៅតំបន់ការពារនិងប្រយុទ្ធដែលពួកគេអាចលេងក្នុងតួនាទីនេះស្រាប់។ កីឡាករទាំងពីរមានវ័យ១៨ឆ្នាំបានចូលរួមជាមួយក្លឹបភ្នំពេញក្រោនតាំងពីក្រុមយុវជនរបស់ក្លឹបចាប់ផ្តើមដំបូងនៅឆ្នាំ២០១១។ខ្សែការពារកណ្តាលសំណាងក៏ស្ថិតនៅក្នុងក្រុមយុវជនអាយុក្រោម១៩ឆ្នាំជម្រើសជាតិកម្ពុជាទៅលេងនៅវៀតណាមកាលពីពេលថ្មីៗនេះ។ស្របពេលដែលកីឡាករ សេងទៀង ជាខ្សែប្រយុទ្ធធ្លាប់លេងអោយក្រុមយុវជនជម្រើសជាតិកម្ពុជាក្រោមអាយុ១៤និង១៦ឆ្នាំ៕

No comments:

Post a Comment