Thursday, October 27, 2016

រាជរដ្ឋាភិបាលថៃស្នើសុំអោយបញ្ជូនជនជាតិថៃ៣នាក់ដែលប្រមាថស្តេចត្រឡប់ទៅថៃវិញ

រាជរដ្ឋាភិបាលថៃ ស្នើសុំអោយប្រទេសកម្ពុជាបញ្ជូនជនជាតិថៃ៣នាក់ ត្រឡប់ទៅប្រទេសថៃវិញ ដែលអាជ្ញាធរថៃ ចាត់ទុកថាជាជនប្រមាថព្រះចេស្តាមហាក្សត្រថៃ។មេប៉ូលីសជាតិថៃលោក ចាក់ធីប ចៃចិន្តា(Chakthip  Chaijinda) ត្រូវបានកាសែតបាងកកប៉ុស្តិ៍(Bangkok Post) ស្រង់សម្តីថា ប៉ូលីសថៃកំពុងធ្វើការជាមួយប៉ូលីសអន្តរជាតិ អោយចាត់វិធានការច្បាប់ចំពោះអ្នកប្រមាថព្រះចេស្តាមហាក្សត្រ ហើយកំពុងជ្រកកោននៅឯបរទេស។  ប៉ូលីសថៃកំពុងស្វែងរកជនសង្ស័យប្រមាថព្រះចេស្តាមហាក្សត្រចំនួន១៨នាក់ ដែលកំពុងរត់ទៅជ្រកកោនក្រៅប្រទេសចំនួន៧នាក់ក្នុងនោះមានប្រទេសកម្ពុជាមួយផងដែរ។ អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស ដើម្បីបញ្ជាក់អំពីជំហររបស់កម្ពុជា បានទេនៅថ្ងៃទី២៧តុលា។ ជនដែលប៉ូលីសថៃ កំពុងតាមរកអោយបញ្ជូនទៅប្រទេសថៃវិញនោះ គឺអ្នកដែលសរសេរប្រមាថព្រះចេស្តាមហាក្សត្រ ហើយបង្ហោះតាមអ៊ីនធឺណិតពីក្រៅប្រទេស ដែលជាបទល្មើសមានចែងក្នុងមាត្រា១១២នៃច្បាប់ព្រហ្មទណ្ឌថៃ៕

No comments:

Post a Comment