ពិធីករថៃ ដែលប្រើឱ្យអ្នកជិះម៉ូតូ សំពះសុំទោសរថយន្តខ្លួន ត្រូវក្រុមហ៊ុន បញ្ឈប់ការងារ
ថៃ៖ តារាសម្តែងនិងជាពិធីករថៃ ដែលបានប្រើអំពើហឹង្សា លើអ្នកជិះម៉ូតូនិងប្រើឱ្យសំពះ រថយន្តខ្លួននោះ ត្រូវបានក្រុមហ៊ុនទូរទស្សន៍ បញ្ឈប់ពីការងារ ។
ព័ត៌មាន Gossip Thai បានឱ្យដឹងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦នេះថា ពិធីករថៃឈ្មោះ Nott Akaranat បានល្បីក្នុងបណ្តាញសង្គម ក្នុងរយៈពេល១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបុរសរូបនេះ បង្ហាញអកប្បកិរិយាមិនសមរម្យ នៅទីសាធារណៈដោយអូសបុរសម្នាក់ ដែលជិះប៉ះរថយន្តខ្លួន ឱ្យមកសំពះរថយន្ត ហើយនិយាយខ្លាំងៗ ដូចកម្រោលចូល ។ ក្រោយទទួលការរិះគន់ខ្លាំង ព្រោះវីដេអូត្រូវបានចែកចាយ លោក Nott Akaranat ត្រូវក្រុមហ៊ុនគឺទូរទស្សន៍ GMN TV បញ្ឈប់ពីការងារ ចាប់ពីថ្ងៃនេះតទៅ ។
ទូរទស្សន៍ GMN TV សម្រេចលុបកុងត្រាគឺ Akaranat លែងជាពិធីករនិងជាតារាសម្តែង របស់ខ្លួនចាប់ពីថ្ងៃទី៧ ខែវិច្ឆិកានេះ ព្រោះទង្វើររបស់ Akaranat គឺជាគំរូមិនល្អ សម្រាប់យុវជន និងសង្គមជាតិ តាមគោលការណ៍ក្រុមហ៊ុន គឺមិនគាំទ្រទង្វើរមិនគប្បី។
វីដេអូដែលត្រូវថតបាន និងរងការរិះគន់ខ្លាំង គឺលោក Nott Akaranat បានអូសបុរសម្នាក់ ដែលជិះម៉ូតូមកប៉ះរថយន្ត ទំនើបរបស់ខ្លួន ហើយស្រែកគំហក សួរផងវាយផងថា “ប្រញាប់ទៅណា? ហេតុជិះមកប៉ះ ?ប៉ះបែបនេះហើយ ហេតុអីបានរត់? និងឱ្យមកសំពះសុំទោស រថយន្តទៀតផង ។
Nott Akaranat បានសូមទោសសាធារណៈជន ក៏ដូចជាមប្រិយមិត្តផងដែរ ដោយលើកហេតុផលថា រថយន្តនោះខ្លួនស្រលាញ់ខ្លាំងណាស់ ទើបខឹងទប់អារម្មណ៍មិនបាន ពេលឃើញវាខូចខាត ៕
No comments:
Post a Comment