ពិធីបុណ្យអុំទូករយៈពេលបីថ្ងៃមានលក្ខណៈល្អប្រសើរទោះមានបញ្ហាខ្លះកើតឡើង
អាជ្ញាធរ ប្រជាពលរដ្ឋ និងសង្គមស៊ីវិលមើលឃើញថា ស្ថានភាពទូទៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែរយៈពេលបីថ្ងៃ គឺមានលក្ខណៈល្អប្រសើរ ដ្បិតតែមានបញ្ហាខ្លះកើតឡើងក៏ដោយ។ការលើកឡើងនេះ ក្រោយពេលពួកគេសង្កេតឃើញថា អាជ្ញាធរបានពង្រាយកម្លាំងជាច្រើនដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនពលរដ្ឋ ហើយបានរៀបចំកន្លែងស្នាក់នៅជូនដល់កីឡាករកីឡាការិនីបានល្អជាងពេលមុនៗ។ ចំណែកបញ្ហាចរាចរណ៍ ក៏មានលក្ខណៈប្រសើរជាងពេលមុនដែរ។
No comments:
Post a Comment