ភ្លៀងបន្តធ្លាក់ឡើងវិញតាមបណ្ដាខេត្តមួយចំនួនពីថ្ងៃទី១៨-២៣ ខែវិច្ឆិកា
ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងថា ភ្លៀងនឹងបន្តធ្លាក់ឡើងវិញនៅក្នុងបណ្ដាខេត្តមួយចំនួន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា។
សេចក្ដីជូនដំណឹងពីការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា នេះ អោយដឹងថា រាជធានីភ្នំពេញ ខេត្តនៅទំនាបកណ្ដាលចំនួន៥ និងខេត្តជាប់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ឡើងវិញ។ ខេត្តក្នុងទំនាបកណ្ដាលទាំងនោះរួមមាន ខេត្ត ព្រៃវែង តាកែវ កណ្ដាល និងកំពង់ស្ពឺ។
សេចក្ដីជូនដំណឹងដដែលអោយដឹងថា ភ្លៀងធ្លាក់នេះបណ្ដាលមកពីខ្យល់មូសុងឦសានកំពុងគ្របដណ្ដប់លើភាគខាងជើង និងភាគកណ្ដាល ស្របពេលដែលឥទ្ធិពលសម្ពាធទាបគ្របដណ្ដប់លើប៉ែកខាងត្បូងប្រទេស៕
No comments:
Post a Comment