កម្មករដែលរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍សម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។ RFA/Chin Chetha |
កម្មករ កម្មការិនី ៣២នាក់ ដែលបម្រើការងាររោងចក្រពីរផ្សេងគ្នានៅស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងឯកជនក្នុងស្រុកកំពង់ត្រឡាច។ ចំណែកអ្នករបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងឡានដឹកកម្មករ និងឡានដឹកអុស។
ឡានសង្គ្រោះបន្ទាន់របស់មន្ទីរសម្រាកព្យាបាល តែ វណ្ណា បានបញ្ជូនកម្មការិនីរបួសធ្ងន់ ៦នាក់ ទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃ១៦ ខែធ្នូ ក្រោយពីអ្នកជំងឺបានសង្គ្រោះបឋមនៅក្នុងមន្ទីរពេទ្យនេះ ខណៈដែលអ្នករបួសជាច្រើនទៀតស្រែកថ្ងូរ ដោយដៃជាប់សេរ៉ូម និងច្រមុះដាក់អុកស៊ីហ្សែន។ ក្រុមគ្រូពេទ្យថា អ្នករបួសធ្ងន់មានបាក់ឆ្អឹង ខ្ទាំថ្លើម និងប៉ះពាល់ផ្ទៃពោះ។
No comments:
Post a Comment