ក្រសួងបរិស្ថាន តាំងបង្ហាញផ្ទាំងរូបថតចំនួន ៣០ផ្ទាំង ស្ដីពីបរិស្ថាននៅសួនច្បារមុខវត្តបទុមវតី រយៈពេលបីថ្ងៃដើម្បីបង្កើនការស្រឡាញ់ និងថែរក្សាធនធានធម្មជាតិ។ ក្នុងចំណោមការបង្ហាញរូបទាំងនោះ នឹងត្រូវជ្រើសរើសរូបបីសន្លឹកដែលល្អជាងគេដើម្បីផ្តល់រង្វាន់។
ផ្ទាំងរូបថតបង្ហាញពីសម្រសព្រឹក្សព្រៃ បឹងទន្លេ សកម្មភាពដាំកូនឈើ ការបំពុលបរិស្ថាន និងសកម្មភាពរើសសំរាមរបស់ភ្ញៀវទេសចរណ៍ បានលើកតាំងបង្ហាញពេញទីធ្លាសួនច្បារមុខវត្តបទុមវតី ព្រឹកថ្ងៃទី៩ ខែធ្នូ ក្នុងកម្មវិធីតាំងពិព័រណ៍រូបថត។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ប្រាប់ក្រុមអ្នកកាសែតថា ការប្រកួតប្រជែងរូបថតពេលនេះជាការលើកកម្ពស់ និងផ្សព្វផ្សាយបន្ថែមទៀតកិច្ចការបរិស្ថាន៖ «»។
ក្រសួងបរិស្ថានបានបង្កើតការប្រកួតប្រជែងរូបថតនេះ កាលពីថ្ងៃទី១ ខែវិច្ឆិកា ដោយទុករយៈពេល ២៥ថ្ងៃ សម្រាប់បេក្ខជនដាក់រូបថតរបស់ខ្លួន។ រូបថតដែលបានដាក់តាំងបង្ហាញទាំង ៣០ផ្ទាំងនេះ បានពីការសម្រិតសម្រាំងពីអ្នកចូលរួមជាង ២០០នាក់។
អ្នកជំនាញផ្នែករូបថតនៃកម្មវិធីក្រកួតប្រជែងនេះ លោក មឿន ញៀន ប្រាប់ថា រូបថតដែលបានដាក់តាំងបង្ហាញនេះ ផ្អែកលើសម្រស់ធនធានធម្មជាតិ បច្ចេកទេសថតដែលទាក់ទងបរិស្ថាន៖ «»។
កម្មវិធីប្រកួតប្រជែង និងតាំងពិព័រណ៍រូបថតមានរយៈពេលបីថ្ងៃ ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦។ ការរៀបចំនេះ ក្នុងគោលបំណងបង្កើនការស្រឡាញ់ និងថែរក្សាធនធានធម្មជាតិ ដើម្បីប្រែក្លាយផ្នត់គំនិតសាធារណជនឲ្យមានទម្លាប់ និងឥរិយាបទល្អចំពោះធម្មជាតិ។
អ្នកចូលរួមប្រកួតរូបថតម្នាក់ លោក ភុន បណ្ឌិត រំពឹងថា រូបថតដែលបានដាក់ចូលរួមប្រកួតប្រជែងនឹងជួយលើកកម្ពស់ពីកិច្ចការពារបរិស្ថាន។ ទោះមិនទាន់បង្ហាញលទ្ធផលលោក ភុន បណ្ឌិត យល់ថា ឈ្នះ ឬចាញ់ជារឿងធម្មតា ប៉ុន្តែលោកសប្បាយចិត្តនៅពេលបានចូលរួមប្រកួតប្រជែងនឹងស្នើឲ្យមានកម្មវិធីបែបនេះទៀត៖ «»។
ជ័យលាភីទាំងអស់នឹងទទួលបានលិខិតបញ្ជាក់ចំណាត់ថ្នាក់ពីក្រសួងបរិស្ថាន ហើយជ័យលាភីពីលេខ១ ដល់លេខ៣ ទទួលបានម៉ាស៊ីនថតរូបម្នាក់មួយគ្រឿង។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ នឹងផ្តល់រង្វាន់ដល់ជ័យលាភីនៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦៕
No comments:
Post a Comment