សហគមន៍ការពារព្រៃឡង់ទាំងបួនខេត្ត មានខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ ចុះល្បាតព្រៃឡង់នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦។ RFA/Men Sothyr |
គិតមកដល់ថ្ងៃទី២៤ ធ្នូ យុទ្ធនាការចុះល្បាតព្រៃឡង់ទ្រង់ទ្រាយធំរបស់សហគមន៍ការពារព្រៃឡង់ទាំងបួនខេត្ត មានខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ មានរយៈពេល ៣យប់ ៤ថ្ងៃហើយ។
យុទ្ធនាការនេះផ្ដោតសំខាន់លើការចុះបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ និងទប់ស្កាត់ការបរបាញ់សត្វព្រៃក្នុងតំបន់ព្រៃឡង់ ដែលមានការចូលរួមពីបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម យុវជន និងមន្ត្រីបរិស្ថាន។
No comments:
Post a Comment