Saturday, December 10, 2016

២៤​ម៉ោង​នៅ​លើ​គោយន្ត​នៃ​ការ​ល្បាត​ព្រៃ​ព្រះរកា


 បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ សហគមន៍ និង​មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះវិហារ ចុះ​ល្បាត​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
 

គំនរ​ឈើ​ដែល​ក្រុម​អ្នក​កាប់​ឈើ​ដោយ​ខុស​ច្បាប់​គរ​ទុក​ក្នុង​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop

គោយន្ត​កែច្នៃ​គឺ​ជា​មធ្យោបាយ​ចាំបាច់​តែមួយ​គត់​ដែល​អ្នក​សហគមន៍​ប្រមេរ ប្រើប្រាស់​ក្នុង​ការ​ល្បាត​ព្រៃ​ព្រះរកា។ ពេល​ចូល​ព្រៃ​ម្ដងៗ ពួកគេ​កៀរគរ​រក​អ្នក​មាន​គោយន្ត និង​អ្នក​ស្ម័គ្រ​ចិត្ត​បើក​គោយន្ត​នោះ​សម្រាប់​ក្រុម​អ្នក​ល្បាត។

តើ​ការ​ធ្វើ​ដំណើរ​ដោយ​គោយន្ត​នៅ​ក្នុង​ការ​ល្បាត​ព្រៃ​ព្រះរកា ជួប​ភាព​ងាយ​ស្រួល និង​ការ​លំបាក​អ្វី​ខ្លះ?

នៅ​ពេល​ព្រឹក​ព្រលឹម ក្នុង​ទីធ្លា​វត្ត​ស្ថិត​នៅ​ភូមិ​ប្រមេរ ឃុំ​ប្រមេរ ឃុំ​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ គោយន្ត ១០​គ្រឿង​ត្រូវ​បាន​គេ​ចត​តម្រៀប​គ្នា ដើម្បី​រៀបចំ​សម្ភារៈ​មុន​ចេញ​ដំណើរ​ទៅ​ល្បាត​ព្រៃ។ បន្ទាប់​ពី​រៀបចំ​រួច​គោយន្ត​បាន​ចេញ​ដំណើរ​បន្ត​កន្ទុយ​គ្នា​នៅ​លើ​ផ្លូវ​កៅស៊ូ​ចេញ​ពី​ភូមិ​ឆ្ពោះ​ទៅ​ព្រៃ។

«សំឡេង​រៀបចំ​គោយន្ត​មុន​ចេញ​ដំណើរ»

ពេល​ចូល​ដល់​ក្នុង​ព្រៃ គោយន្ត​មិន​អាច​បរ​ដោយ​ល្បឿន​លឿនៗ​ឡើយ ដ្បិត​ផ្លូវ​ក្នុង​ព្រៃ​នោះ​តូចៗ ឡើង​ចុះ​ខ្ពស់​ទាប​មិន​ទៀង។ លើស​ពី​នេះ គោយន្ត​នីមួយៗ​ក៏​ត្រូវ​ឆ្លង​កាត់​ស្ពាន​តូចៗ ចុះ​អូរ ចុះ​ចំណោត កាត់​ទឹក​កាត់​ភក់ តាម​ស្ថានភាព​ផ្លូវ។ គោយន្ដ​ទាំង​នោះ​តែង​ជាប់​ផុង​នៅ​ពេល​ដែល​ភក់​មាន​ជម្រៅ​ជ្រៅៗ​ខ្លាំង​រហូត​ដល់​ត្រឹម​ជង្គង់​ក៏​មាន។

 បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​បំបួស​ដើម​ឈើ​ក្នុង​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
«សំឡេង​ជួយ​រុញ​គោយន្ត»

ដំណើរ​ក្នុង​ព្រៃ​ដែល​មាន​ស្ថានភាព​ផ្លូវ​បែប​នោះ ទាមទារ​អោយ​អ្នក​បើកបរ​គោយន្ត​អត់ធ្មត់ មាន​ភាព​វាងវៃ និង​រហ័សរហួន។

ប្រធាន​សហគមន៍​ប្រមេរ និង​ជា​អ្នក​បើក​គោ​យន្ត​ស្ទាត់​ជំនាញ​មួយ​រូប​ផង លោក ស៊ុត សាវ៉ន មាន​ប្រសាសន៍​ថា ផ្លូវ​កាន់​តែ​ពិបាក​នៅ​ក្នុង​រដូវ​វស្សា ជា​ពិសេស​នៅ​តាម​ផ្លូវ​ដែល​មាន​គោយន្ត​ចេញ​ចូល​ច្រើន​ដែល​លោក​សំដៅ​ដល់​អ្នក​ប្រើប្រាស់​គោយន្ត​ដើម្បី​ចូល​ទៅ​លួច​កាប់ និង​ដឹក​ឈើ។

លោក សាវ៉ន បន្ត​ថា លោក​បាន​រៀន​ចេះ​បើក​គោយន្ត ៤​ឆ្នាំ​មក​ហើយ នៅ​ពេល​លោក​ត្រូវការ​គោយន្ត​ដើម្បី​ដឹក​ជញ្ជូន​ជ័រ ដែល​ក្រុម​គ្រួសារ​លោក​ប្រមូល​បាន៖ «តាម​ការ​ពិត​ផ្លូវ​មុន​ដំបូង​ល្អ​ស្រួល ហើយ​ខ្ញុំ​បើក​គោយន្ត​ទៅ​ដង​ជ័រ ខែ​ភ្ជុំ​ក៏​បើក​បាន ខែ​ណា​ក៏​បើ​ក​បាន​ទាំង​អស់ ប៉ុន្តែ​បើ​តាម​​​អូរ​ហ្នឹង​ទាល់​តែ​ទឹក​ស្រក​បាន​អាច​ចម្លង​បាន។ វា​អត់​មាន​ភក់​អ៊ីចឹង​ទេ ភក់​នេះ​ដោយសារ​តែ​មាន​ក្រុម​អ្នក​អារ​ឈើ ហើយ​គេ​ដឹក​ឈើ​រាល់​ថ្ងៃ​អ៊ីចឹង​ទៅ។ ដល់​ពេល​ភ្លៀង​ធ្លាក់​ទើប​វា​ខាល់​ដី​​ធ្វើ​អោយ​បែក​ភក់ វា​ផុង គឺ​តែ​ក្នុង​រយៈពេល ១​ឆ្នាំ​​ទេ គឺ​គេ​បរ​រាល់​ថ្ងៃ​ក្នុង ១​ថ្ងៃ ពី ៣០​ អី​ទើប​វា​ធ្វើ​អោយ​ទៅ​ជា​ពិបាក​អ៊ីចឹង»។

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ជា​ថ្ងៃ​ទី​២ នៃ​យុទ្ធនាការ​ល្បាត​ព្រៃ​ព្រះ​រកា ដែល​ដឹកនាំ​ដោយ​ព្រះសង្ឃ ប៊ុត ប៊ុនតិញ បាន​បន្ត​ការ​ល្បាត​ព្រៃ​ទាំង​យប់ ពោល​គឺ​ធ្វើ​ដំណើរ​រហូត​ក្នុង​រយៈពេល ២៤​ម៉ោង ដើម្បី​ចាប់​បទល្មើស​ព្រៃ​ឈើ។ ការ​សម្រេច​ល្បាត​ព្រៃ​ទាំង​យប់​កើត​ឡើង​នៅ​ក្រោយ​ពេល​ដែល​ក្រុម​នេះ​រក​ឃើញ​ថា មាន​អ្នក​លួច​ផ្ដល់​ដំណឹង​ពី​ដំណើរ​ល្បាត​ការពារ​ព្រៃ​ទៅ​អោយ​ពួក​អ្នក​លួច​កាប់​ឈើ។ នេះ​ជា​លើក​ទី​១​ហើយ ដែល​ក្រុម​ល្បាត​ព្រៃ រួម​មាន​សហគមន៍​ប្រមេរ និង​ក្រុម​ព្រះសង្ឃ​បាន​ល្បាត​ព្រៃ​ទាំង​យប់។

ការ​ធ្វើ​ដំណើរ​នៅ​ពេល​ថ្ងៃ​បាន​ជួប​ការ​លំបាក​ជា​ច្រើន​រួច​ទៅ​ហើយ ទម្រាំ​តែ​ការ​ធ្វើ​ដំណើរ​ពេល​យប់​មាន​ការ​លំបាក​ផ្សេង​បន្ថែម​ទៀត។ ពេល​យប់​ងងឹត​កណ្ដាល​ព្រៃ​សំឡេង​គោយន្ត​រោទ៍​លាន់​ឮ​ពេញ​ព្រៃ​នៅ​ពេល​ដែល​ជួប​ស្ថានភាព​ផ្លូវ​ក៏​កាន់​តែ​យ៉ាប់​ខ្លាំង​នៅ​ក្រោយ​ភ្លៀង​មួយ​មេ​ធំ​កាល​ពី​យប់​ថ្ងៃ​ទី​២៨ ខែ​តុលា។

 បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ឆាន់​អាហារ​ថ្ងៃ​ត្រង់​នៅ​ក្នុង​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth

«សំឡេង​គោយន្ត»។

អ្នក​ចូល​រួម​ល្បាត​ព្រៃ​ខ្លះ​ត្រូវ​ធ្លាក់​ពី​លើ​គោយន្ត នៅ​ពេល​គោយន្ត​ជួប​ស្ថានភាព​ផ្លូវ​ពិបាក​ភ្លាមៗ និង​បត់បែន​មិន​ទាន់។

ប្រធាន​សហគមន៍​ប្រមេរ និង​ជា​អ្នក​បើក​គោយន្ត លោក ស៊ុត សាវ៉ន មាន​ប្រសាសន៍​បន្ត​ថា ស្ថានភាព​ផ្លូវ​កាន់​តែ​ពិបាក អ្នក​បើកបរ​គោយន្ត​ត្រូវ​ប្រើ​ប្រាស់​កម្លាំង​កាន់​តែ​ខ្លាំង​ដែរ៖ «ក្នុង​ផ្លូវ​ហ្នឹង​យើង​ប្រុង​ប្រយ័ត្ន​ទី​១ គឺ​ផ្លូវ​វា​ជង្ហុក វា​ចោទ​ខ្លាំង ឬ​វា​ឡើង​ចំណោត ឬ​មាន​ឫស​ឈើ​អី​មាន​ភក់​ខ្លាំង​ពេល​យើង​បរ​ទៅ​ត្រូវ​ប្រឹង​ដៃ​ខ្លាំង​​អោយ​ហ្នឹង បើ​មិន​ប្រឹង​ទេ វា​អាច​បោក​យើង​ចូល​ដុប​ព្រៃ»។

ភាគ​តិច​ណាស់​ដែល​អ្នក​ល្បាត​ព្រៃ​បាន​ជិះ​លើ​គោយន្ត​ជាប់​លាប់​ជា​ទូទៅ​ពួកគេ​ត្រូវ​ចុះ​ដើរ ត្រូវ​ជួយ​រុញ ជួយ​លើក ជួញ​ទាញ និង​ជួយ​អូស​គោយន្ត។ ចំពោះ​អ្នក​សហគមន៍​ពួកគាត់​មិន​និយម​ពាក់​ទ្រនាប់​ជើង​ទេ ដើម្បី​ងាយ​ស្រួល​ឆ្លង​កាត់​ភក់ ល្បាប់ និង​ទឹក​នៅ​តាម​ផ្លូវ។

ទីប្រឹក្សា​សហគមន៍​ប្រមេរ អ្នកស្រី នួន ម៉ុន មាន​ប្រសាសន៍​ថា ពួកគាត់​ជា​ពលរដ្ឋ​តស៊ូ​លះ​បង់​ចូល​ល្បាត​ព្រៃ​ក្នុង​ក្ដី​សង្ឃឹម​តែ​មួយ​គត់​គឺ​អាច​ថែរក្សា​ព្រៃ​អោយ​បាន​គង់វង្ស៖ «កន្លង​មក​ក៏​បង​ប្អូន​អាច​លះ​បង់​មក​បាន គឺ​គាត់​មាន​​គំនិត​ដូច​ខ្ញុំ​ដែរ គឺ​មាន​ការ​លះបង់​​កូន​ចៅ​ហើយ។ យើង​មក​នេះ​គឺ​យើង​គិត​ខំ​តែ​ក្នុង​ព្រៃ​ចូលរួម​ទាំង​អស់​គ្នា​ ដើម្បី​ការពារ​​ គឺ​មាន​​សង្ឃឹម​ដែរ នឹង​អាច​ការពារ​ព្រៃ​បាន»។

មិន​ខុស​ពី​ប្រជា​សហគមន៍​ទេ ក្រុម​ព្រះសង្ឃ​នៃ​បណ្ដាញ​ព្រះ​សង្ឃ​ដែល​ស្វាហាប់ និង​រហ័សរហួន​តែង​ជួយ​ត្រួសត្រាយ​ផ្លូវ​នាំ​មុខ​ក្រុម​អ្នក​ល្បាត​ព្រៃ​ជានិច្ច។

យុវតី​ ជិន ស្រីណា ដែល​ស្កាត់​ទៅ​បី​ខេត្ត​កំពង់ចាម ដើម្បី​ចូល​រួម​ល្បាតព្រៃ​​កោត​សរសើរ​ដល់​ក្រុម​ព្រះសង្ឃ​ដែល​បាន​លះបង់ ចូល​រួម​ក្នុង​ការ​ល្បាត​ព្រៃ។ នាង​ក៏​មាន​ក្ដី​រំពឹង​ដែរ​ថា បើ​មាន​ការ​ចូលរួម​​សកម្មភាព​ពី​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​អាជ្ញាធរ​នោះ​នឹង​អាច​រក្សា​ព្រៃ​គង់វង្ស៖ «ខ្ញុំ​ឃើញ​ព្រះ​សង្ឃ​ស្វាហាប់​មែន​ទែន ខ្ញុំ​​គាំទ្រ។ ពេល​ដែល​គោយន្ត​ជាប់​ភក់​អី​រត់​ស្លៀក​ចីវរ ស្លៀក​ស្បង់​រត់​តាម​គោយន្ត​ដួល​ប្រថាប់​ប្រភីង ធ្វើ​អោយ​ខ្ញុំ​នឹង​ឃើញ​ព្រៃ​ឈើ​ត្រូវ​គេ​កាប់​បំផ្លាញ​ផង ខ្ញុំ​ស្រក់​ទឹក​ភ្នែក​ស្ដាយ​ព្រៃ​ឈើ​ផង អាណិត​ព្រះសង្ឃ​ដែល​ស្វា​ហាប់ ដែល​មួយ​ចំនួន​យើង​ចង់​និយាយ​ថា ព្រះ​សង្ឃ​មួយចំនួន​យល់​ថា ឆាន់​បាយ​ហើយ​នៅ​គង់​នៅ​វត្ត​ល្អ​ជាង តែ​នេះ​ជា​ការ​យល់​ខុស ព្រោះ​ព្រះសង្ឃ​ក្រុម​នេះ​ព្រះអង្គ​ស្វាហាប់​ជាង​យុវជន ជាង​ពលរដ្ឋ​មួយ​ចំនួន»។

បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ សហគមន៍ និង​មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះវិហារ ចុះ​ល្បាត​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Sochivy

ព្រៃ​ព្រះ​រកា​ដែល​ឋិត​នៅ​ចន្លោះ​ស្រុក​ចំនួន​៤ ក្នុង​ខេត្ត​ព្រះវិហារ រួម​មាន​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ត្រូវ​រដ្ឋាភិបាល​ប្រកាស​បង្កើត​ជា​ដែន​ជម្រក​សត្វ​ព្រៃ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។ អនុក្រឹត្យ​របស់​រដ្ឋាភិបាល​បញ្ជាក់​ថា ព្រៃ​នេះ​មាន​ទំហំ​ជាង ៩​ម៉ឺន​ហិកតារ (៩០.៣៦១»។

ដំណើរ​ល្បាត​ព្រៃ​នេះ មន្ត្រី​បរិស្ថាន​បាន​ចាប់​ខ្លួន​ជន​ល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ​ចំនួន ៥​នាក់​បញ្ជូន​ទៅ​តុលាការ ៣​នាក់​ទៀត​ឋិត​ក្នុង​ការ​ត្រួត​ពិនិត្យ និង​ស្ត្រី​ម្នាក់​បាន​រត់​រួច​ខ្លួន។

ក្រៅ​ពីចំណាយ​កម្លាំង​កាយ​ ចិត្ត​​ ដើម្បី​ធ្វើ​ដំណើរ​ដោយ​មធ្យោបាយ​គោយន្ត​នេះ​ ទាំង​អ្នក​បើក​គោយន្ត​ទាំង​​អ្នក​ចូលរួម​ មិន​បាន​ទទួល​ទាន​អាហារ និង​ទឹក​គ្រប់គ្រាន់​ឡើយ ដ្បិត​ខ្វះខាត​ស្បៀង​នៅ​ពេល​ដែល​ដំណើរ​ល្បាត​ព្រៃ​ត្រូវ​ផ្លាស់ប្ដូរ​ផ្លូវ​វែង​ឆ្ងាយ​ជាង​ផែនការ​ដែល​បាន​គ្រោង​ទុក។

ម៉ោង ៤​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា គោយន្ដ​នៃ​ក្រុម​អ្នក​ល្បាត​ព្រៃ​បាន​ចេញ​ផុត​ពី​ផ្លូវ​ពិបាក ពោល​គឺ​បាន​ចេញ​ផុត​ពី​ព្រៃ។ ពេល​នោះ​ហើយ​ដែល​ទាំង​អ្នក​បើក​គោយន្ត និង​អ្នក​​​សហគមន៍​ដែល​អស់​កម្លាំង​ខ្លាំង​បាន​សម្រាក​លង់លក់​ក្នុង​រយៈពេល​ជាង​មួយ​ម៉ោង​​នៅ​មុន​ពេល​ត្រូវ​បន្ត​ដំណើរ​ត្រឡប់​ទៅ​ភូមិ​ប្រមេរ​វិញ។

«សំឡេង​គោយន្ត»

ដំណើរ​ល្បាត​ព្រៃ​បាន​បញ្ចប់ ដោយ​បន្សល់​ទុក​អនុស្សាវរីយ៍​ដែល​មិន​អាច​បំភ្លេច​បាន​សម្រាប់​អ្នក​ចូលរួម។ បើ​ទោះ​ជា​នៅ​លើ​ខ្លួន​នៃ​អ្នក​ដែល​ចូល​រួម​ទាំង​អស់​មាន​ស្នាម​ជាំ​ចំពោះ​អ្នក​អង្គុយ​ ឬ​ធ្លាក់​ពី​លើ​គោយន្ត​ និង​ស្នាម​របួស​​តិចតួច​ក៏ដោយ ក៏​ពួក​គេ​នៅ​តែ​ទន្ទឹង​ការ​ចូល​ល្បាត​ព្រៃ​ព្រះរកា សា​ជា​ថ្មី​ម្តង​ទៀត ដ្បិត​ការ​កាប់​បំផ្លាញ​ព្រៃ​នេះ​នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ៕

គំនរ​ឈើ​ដែល​ក្រុម​អ្នក​កាប់​ឈើ​ដោយ​ខុស​ច្បាប់​ទុក​នៅ​តាម​ផ្លូវ​ក្នុង​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyrothគំនរ​ឈើ​ដែល​ក្រុម​អ្នក​កាប់​ឈើ​ដោយ​ខុស​ច្បាប់​គរ​ទុក​ក្នុង​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyrothឈើ​មូល​ដែល​ក្រុម​អ្នក​កាប់​ឈើ​ដោយ​ខុស​ច្បាប់​គរ​ទុក​ក្នុង​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ សហគមន៍ និង​មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះវិហារ ចុះ​ល្បាត​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ សហគមន៍ និង​មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះវិហារ ចុះ​ល្បាត​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ សហគមន៍ និង​មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះវិហារ ចុះ​ល្បាត​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ សហគមន៍ និង​មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះវិហារ ចុះ​ល្បាត​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyrothមន្ត្រី​បរិស្ថាន​ខេត្ត​ព្រះវិហារ ចាប់​បាន​អ្នក​កាប់​ឈើ (បី​នាក់​ខាង​ឆ្វេង និង​ម្នាក់​អង្គុយ) ដោយ​ខុស​ច្បាប់​ក្នុង​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth គំនរ​ឈើ​ដែល​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ សហគមន៍ និង​មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះវិហារ រក​ឃើញ​នៅ​ក្នុង​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyrothដើម​ឈើ​ដែល​ត្រូវ​អ្នក​កាប់​ឈើ​ដោយ​ខុស​ច្បាប់​កាប់​នៅ​ក្នុង​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyrothដើម​ឈើ​ដែល​ត្រូវ​គេ​កាប់​រំលំ​នៅ​ក្នុង​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ។ រូបថត​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦ RFA/Chuop Sereyroth គំនរ​ឈើ​ដែល​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ សហគមន៍ និង​មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះវិហារ រក​ឃើញ​នៅ​ក្នុង​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyrothបណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ និង​សហគមន៍​បង្ហាញ​សម្ភារៈ​ដែល​រឹប​អូស​បាន​ពី​ក្រុម​អ្នក​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyrothគំនរ​ឈើ​ដែល​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ សហគមន៍ និង​មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះវិហារ រក​ឃើញ​នៅ​ក្នុង​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyrothគំនរ​ឈើ​ដែល​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ សហគមន៍ និង​មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះវិហារ រក​ឃើញ​នៅ​ក្នុង​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyrothគំនរ​ឈើ​ដែល​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ សហគមន៍ និង​មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះវិហារ រក​ឃើញ​នៅ​ក្នុង​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyrothគំនរ​ឈើ​ដែល​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ សហគមន៍ និង​មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះវិហារ រក​ឃើញ​នៅ​ក្នុង​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth អ្នក​កាប់​ឈើ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyrothបណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ចាប់​បាន​អ្នក​កាប់​ឈើ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyrothសហគមន៍​ដុត​ភ្លើង​បំភ្លឺ​នៅ​ក្នុង​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyrothឈើ​ដែល​មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះវិហារ ចាប់​បាន និង​រក្សា​ទុក​នៅ​ក្នុង​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyrothឈើ​ដែល​មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះវិហារ ចាប់​បាន និង​រក្សា​ទុក​នៅ​ក្នុង​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth

No comments:

Post a Comment