
គណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានដឹកនាំកងកម្លាំងជាទ្រង់ទ្រាយធំមួយ គឺកម្លាំងកងរាជអាវុធហត្ថប្រមាណ ២០០នាក់ ចុះទៅឡោមព័ទ្ធចាប់ក្រុមហ៊ុនកែច្នៃឈើ នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ មកទល់យប់ថ្ងៃទី៤ ធ្នូ នេះ កងកម្លាំងមិនទាន់ដកចេញនៅឡើយ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី មិនបានបញ្ជាក់ថា តើក្រុមហ៊ុនកែច្នៃឈើឈ្មោះអ្វីនោះទេ ដែលកងកម្លាំងបានទៅបង្ក្រាបនោះ? ប៉ុន្តែព័ត៌មានដែលអាស៊ីសេរី ទទួលបាន គឺគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានចុះទៅចាប់ក្រុមហ៊ុន ហុង សុភាព ដែលក្រសួងកសិកម្ម បានផ្ដល់អាជ្ញាប័ណ្ណអនុញ្ញាតតាំងពីឆ្នាំ២០១៤ ដើម្បីកែច្នៃឈើនៅស្រុកជាំក្សាន្ត នោះ។
No comments:
Post a Comment