លោក ហ៊ុន សែន កំពុងតែបង្ខំឲ្យលោក កឹម សុខា សរសេរលិខិត ឬសេចក្តីថ្លែងការណ៍ តែម្នាក់ឯង ឲ្យគាត់មួយច្បាប់ ដែលក្នុងនោះលោក កឹម សុខា សន្យាថានឹងបណ្តេញចេញពីគណបក្សសង្គ្រោះជាតិ បុគ្គលណាដែលបានជេរប្រមាថលោក ហ៊ុន សែន ភរិយាគាត់ និងកូនប្រុសច្បងរបស់គាត់ឈ្មោះ ហ៊ុន ម៉ាណែត ពាក់ព័ន្ធទៅនឹងការមួលបង្កាច់មួយ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី។
តាមគម្រោងដែលលោក ហ៊ុន សែន ទើបតែបានរៀបចំថ្មីៗនេះ បន្ទាប់ពីលោក កឹម សុខា បានសរសេរលិខិត ឬសេចក្តីថ្លែងការណ៍ដូចខាងលើរួចហើយ លោក ហ៊ុន សែន នឹងជម្រុញឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ១ ឬ ២ នាក់ ដែលគាត់ទិញបាន ឲ្យចេញមុខមួលបង្កាច់លោក សម រង្ស៊ី ម្តងវិញថា លោក សម រង្ស៊ី បាននិយាយមួលបង្កាច់ក្រុមគ្រួសារលោក ហ៊ុន សែន ពិតមែន នៅក្នុងកិច្ចប្រជុំណាមួយ កន្លងមក របស់គណបក្សសង្គ្រោះជាតិ។ ពេលនោះ លោក ហ៊ុន សែន នឹងតម្រូវឲ្យលោក កឹម សុខា គោរពពាក្យសន្យារបស់ខ្លួន ដូចមានចែងក្នុងលិខិត ឬសេចក្តីថ្លែងការណ៍ខាងលើ ហើយលោក ហ៊ុន សែន នឹងតម្រូវឲ្យលោក កឹម សុខា រៀបចំនីតិវិធី ដើម្បីបណ្តេញលោក សម រង្ស៊ី ចេញពីជួរគណបក្សសង្គ្រោះជាតិ។ យើងស្គាល់ឈ្មោះ អ្នកដែលបានលក់ខ្លួនឲ្យគេ ក្នុងជួរគណបក្សសង្គ្រោះជាតិ ហើយត្រៀមមួលបង្កាច់លោក សម រង្ស៊ី តែយើងសុំមិនទាន់បញ្ចេញឈ្មោះអ្នកនោះ នៅពេលនេះ។
No comments:
Post a Comment