ប្រជាពលរដ្ឋមួយចំនួនរស់នៅតំបន់ក្បាលឆាយក្នុងបរិវេណដី ៥៥ហិកតារដែលត្រូវអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ រុះរើផ្ទះចេញពីទីតាំងចាស់ បង្ខំឲ្យផ្លាស់ទៅរស់នៅទីតាំងថ្មី បន្តស្នើសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ឲ្យជួយអន្តរាគមន៍ឲ្យពួកគេបានរស់នៅលើទីតាំងដើមវិញ។
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សប្រចាំខេត្តនេះ ក៏ស្នើដល់រដ្ឋបាលខេត្តព្រះសីហនុ ជួយពិចារណាទៅលើសំណូមពររបស់ប្រជាពលរដ្ឋដែលនៅសេសសល់ ដើម្បីឈានដល់ដោះស្រាយទំនាស់ដីធ្លីនៅតំបន់នេះដោយសន្តិវិធី ស្របតាមគោលនយោបាយរបស់ប្រមុខដឹកនាំរដ្ឋាភិបាលបានដាក់ឲ្យមន្ត្រីក្រោមឱវាទអនុវត្ត។
No comments:
Post a Comment